Category: ព័ត៌មាន

  • តារាឆ្នើម Ronaldo ជួយឲ្យក្លិបសេះបង្កង់ Juventus 2:0 Spal ក្នុងសប្តាហ៍ទី១៣

    តារាឆ្នើម Ronaldo ជួយឲ្យក្លិបសេះបង្កង់ Juventus 2:0 Spal  ក្នុងសប្តាហ៍ទី១៣

    តារាឆ្នើម Christiano Ronaldo រកបាន១គ្រាប់ ឲ្យ Juventus ឈ្នះ SPAL ដោយលទ្ធផល ២-០ នៅក្នុងសប្តាហ៍ទី១៣នេះ។ ជាមួយនឹងជ័យជម្នះនេះដែរ គេសង្កេតឃើញថាលើផ្ទៃមុខរបស់តារាឆ្នើមសញ្ជាតិព័រទុយហ្គាល់មានប្រឡាក់ពណ៌ក្រហម នៅអំឡុងពេលអបអរជាមួយមិត្តរួមក្រុម។ មែនទែនទៅមិនមែនតែ Ronaldo មួយទេដែលមានពណ៌នេះជាក់ស្ដែង គឺកីឡាករទាំងអស់នៅក្របខណ្ឌ Serie A សុទ្ធតែមានពណ៌ក្រហមលើមុខទាំងអស់។ សូមបញ្ជាក់ថា មូលហេតុគឺដោយសារក្របខណ្ឌកំពូលអ៊ីតាលីចូលរួមយុទ្ធនាការ ទប់ស្កាត់អំពើហិង្សាលើស្ត្រីទើបកីឡាករគ្រប់រូបតម្រូវឲ្យលាបពណ៌ក្រហមលើមុខ។ ឆ្នូតក្រហមគឺជានិមិត្តសញ្ញាដែលប្រើសម្រាប់ចលនាដែលដឹកនាំដោយអង្គការមនុស្សធម៌មួយនៅអ៊ីតាលីឈ្មោះថា WeWorld Onlus៕ម.ន

  • ក្លិប PSG និង Juventus គ្រោងប្រជែងយក De Gea ពី Man UTD

    ក្លិប PSG និង Juventus គ្រោងប្រជែងយក De Gea ពី Man UTD

    ក្លិប Paris Saint-Germain និងក្លិប Juventus កំពុងត្រៀមប្រជែងជាមួយ យកអ្នកចាំទី David de Gea ដោយផ្តល់ប្រាក់ឈ្នួល១៧លានអឺរ៉ូ ។ កិច្ចសន្យារបស់អ្នកចាំទី Manchester United នឹងត្រូវផុតកំណត់នៅខែមិថុនា ២០១៩ តែការចរចា លើសុពលភាពថ្មីមិនទាន់ឈានដល់កិច្ចព្រមព្រៀងនៅឡើយទេ។Calcio Mercato បានរាយការណ៍ថា PSG នឹងឈានជើងចូលប្រជែងជាមួយ Juventus យកទៅ De Gea ទុកជំនួសអតីតអ្នកចាំទីជម្រើសជាតិអ៊ីតាលី Gianluigi Buffon។ ទោះជាយ៉ាងណា កិច្ចសន្យារបស់ De Gea មានផ្ទុកលក្ខខណ្ឌដែលអនុញ្ញាតឱ្យ Man United អាចបន្លាយសុពលភាពបាន។ លក្ខខណ្ឌនោះគឺជាឧបសគ្គដល់ Juventus ឬ PSG ដែលសង្ឃឹមថា អាចនាំយក Dea Gea ទៅដោយឥតតម្លៃខ្លួន៕ម.ន

  • ក្លិប Barcelona គ្រោងយកតារាឆ្នើម Neymar មកវិញដោយថ្នូរជាមួយ Dembele

    ក្លិប Barcelona គ្រោងយកតារាឆ្នើម  Neymar មកវិញដោយថ្នូរជាមួយ Dembele

    ក្លិប Barcelona កំពុងមានគម្រោងយកតារាឆ្នើម Neymar មកវិញដោយថ្នូរជាមួយ  Ousmane Dembele ក្នុងកិច្ចសន្យាជាមួយ Paris Saint-Germain  មកកីឡដ្ឋាន  Camp Nou ។ ក្លិបយក្សដែលមានមូលដ្ឋាននៅតំបន់កាតាឡាន់ មានការខកចិត្តបន្ទាប់ពីកីឡាករសញ្ជាតិបារាំងខាងលើ ត្រូវបាន Arsenal និង Liverpool ជាក្លិបកំពុងពិចារណាផ្ទេរយករូបគេនៅខែមករាខាងមុខ។ Barca ត្រូវបានគេរាយការណ៍ថា បានទាក់ទងជាមួយអ្នកតំណាងរបស់ Neymar ពិភាក្សាពីលទ្ធភាពដើម្បីផ្ទេរត្រឡប់មកវិញ។ សូមរំលឹកថា Neymar ទើបតែចាកចេញពី Barcelona រយៈពេល១៨ខែ បន្ទាប់ពីផ្ទេរទៅកាន់ PSG ក្នុងតម្លៃកំណត់ត្រាពិភពលោក១៩៥លានផោន។ ដើម្បីជាថ្នូរចង់នាំកីឡាករប្រេស៊ីលមកវិញ Barcelona កំពុងគិតយក Dembele ដាក់ចូលជាផ្នែកមួយនៃការដោះដូរ ខណៈសាមីខ្លួនក៏បានសុំចេញពី Nou Camp ដូចគ្នា ៕ម.ន

  • សម្តេចប្រធានព្រឹទ្ធសភា៖ សហភាពសហព័ន្ធយុវជនកម្ពុជាដើរតួនាទីសំខាន់លើកស្ទួយមោទនភាពនិងកិត្យានុភាពជាតិ និងលើឆាកអន្តរជាតិ

    សម្តេចប្រធានព្រឹទ្ធសភា៖ សហភាពសហព័ន្ធយុវជនកម្ពុជាដើរតួនាទីសំខាន់លើកស្ទួយមោទនភាពនិងកិត្យានុភាពជាតិ និងលើឆាកអន្តរជាតិ

    ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា(សសយក) បានដើរតួនាទីយ៉ាងសំខាន់ក្នុងចលនាយុវជនដើម្បីចូលរួមក្នុងសកម្មភាពសង្គម សេដ្ឋកិច្ច នយោបាយ ចូលរួមអនុវត្តគោលនយោបាយនានារបស់រាជរដ្ឋាភិបាលកម្ពុជានៅតាមវិស័យ និងគ្រប់មូលដ្ឋាននៅទូទាំងប្រទេស ព្រមទាំងបានចូលរួមចំណែកជាពិសេសក្នុងការលើកស្ទួយមោទនភាពជាតិ និងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍លើកឡើងដូច្នេះនៅក្នុងពិធីបើកមហាសន្និបាតតំណាងទូទាំងប្រទេស លើកទី៤ សហភាពសហព័ន្ធយុវជនកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅសណ្ឋាគារសុខាភ្នំពេញ។ ក្នុងឱកាសនោះដែរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក៏លើកទឹកចិត្ត ផ្តាំផ្ញើ និងសំណូមពរដល់យុវជនកម្ពុជាឱ្យសម្រេចបាននូវភារកិច្ចធំៗសំខាន់ពីរគឺ ទី១)ចូលរួមឲ្យកាន់តែសកម្មក្នុងការកសាងអភិវឌ្ឍ ប្រទេសជាតិមាតុភូមិកម្ពុជាយើង ឲ្យក្លាយជាប្រទេសរីកចម្រើនក្នុងតំបន់ ជាសង្គមប្រកបដោយអារ្យធម៌ និងសេចក្តីស្រឡាញ់ គ្មានការកើតឡើងវិញនូវសង្គ្រាម របបប្រល័យពូជសាសន៍ និងការបែកបាក់ផ្ទៃក្នុងជាតិ ដូចពីអតីតកាលទៀតឡើយ។ ទី២)យុវជនម្នាក់ៗត្រូវខិតខំរៀនសូត្រលត់ដំខ្លួនក្នុងចលនារបស់ប្រជាជន មហាជន ដើម្បីក្លាយជាអ្នកដឹកនាំល្អនាពេលអនាគត ដែលមានស្មារតីស្នេហាជាតិបរិសុទ្ធ មានសមត្ថភាព មានគុណភាព និងមានឆន្ទៈមោះមុត ក្នុងការថែរក្សា ឯករាជភាព អធិបតេយ្យភាព បូរណភាពដែនដី ឲ្យបានរឹងមាំក្នុងគ្រប់ស្ថានភាព និងគ្រប់កាលៈទេសៈទាំងអស់។ជាមួយគ្នានោះសម្តេចភក្តីបានចូលរួមអបអរសាទរចំពោះសមិទ្ធផលទាំងឡាយ ដែលក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាសម្រេចបានក្នុងរយៈពេល៦ឆ្នាំកន្លងមកនេះ នៅតាមវិស័យ និងផែនការការងារជាច្រើនដែលបានផ្ដល់ផលប្រយោជន៍ផ្ទាល់ដល់យុវជន និងសង្គមកម្ពុជាដោយមិនប្រកាន់និន្នាការនយោបាយ និងជីវិតសង្គម ពោលគឺ…

  • ម្ចាស់ផ្ទះហ្វីលីពីន ព្រមបញ្ចូលកីឡាសក្ដានុពលកម្ពុជា៦ប្រភេទ ក្នុង SEA Games ឆ្នាំ២០១៩

    ម្ចាស់ផ្ទះហ្វីលីពីន ព្រមបញ្ចូលកីឡាសក្ដានុពលកម្ពុជា៦ប្រភេទ ក្នុង SEA Games ឆ្នាំ២០១៩

    ឆ្លងកាត់កិច្ចប្រជុំរយៈពេល២ថ្ងៃ នៃគណៈកម្មការរៀបចំការប្រកួតកីឡាស៊ីហ្គេម (SEA Games) លើកទី៣០ នាឆ្នាំ២០១៩ ដែលហ្វីលីពីននឹងធ្វើម្ចាស់ផ្ទះ កាលពីថ្ងៃទី២៣-២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ហ្វីលីពីន បានកំណត់ប្រភេទកីឡាផ្លូវការ សម្រាប់ដាក់ឲ្យប្រកួតក្នុងព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ាន២ឆ្នាំម្ដងនេះហើយ ដោយមានសរុប ៥៦ប្រភេទកីឡា ពិសេសម្ចាស់ផ្ទះបានសម្រេចបញ្ចូលកីឡាមានសក្ដានុពលរបស់កម្ពុជា៦ប្រភេទ តាមសំណើរបស់ភាគីកម្ពុជាទៀតផងដែរ។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលចូលរួមកិច្ចប្រជុំនេះ បានឲ្យដឹងពីប្រទេសហ្វីលីពីនថា «ម្ចាស់ផ្ទះហ្វីលីពីន បានសម្រេចចុងក្រោយជាផ្លូវការ សម្រាប់ប្រភេទកីឡាត្រូវដាក់ឲ្យប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០១៩ ហើយ គឺមាន ៥៦ប្រភេទ ក្នុងនោះប្រភេទកីឡា ដែលកម្ពុជាស្នើសុំជាប្រភេទកីឡាមានសក្តានុពល ក៏ត្រូវបានសម្រេចដាក់បញ្ចូលរួចហើយដែរ រួមមាន៖ កីឡាតេក្វាន់ដូ ប៉េតង់ វ៉ូវីណាម ជឺជិតស៊ូ(Jutjutsu) ស្នូកឃ័រ(Billiards snooker) និងកីឡា Soft Tennis។ លើសពីនេះ សម្រាប់ប្រភេទកីឡាបាល់ទាត់ ដែលកម្ពុជាស្នើសុំដាក់វិញ្ញាសារប្រកួតក្រោមអាយុ ២២ឆ្នាំ(U22) ក៏ត្រូវបានឯកភាពផងដែរ។ នេះគឺជាជោគជ័យមួយ ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០១៩…

  • នគរបាលខណ្ឌសែនសុខបានឃាត់ខ្លួនជនសង្ស័យ៦នាក់ជាបន្តបន្ទាប់ ក្នុង៥ករណីផ្សេងគ្នា

    នគរបាលខណ្ឌសែនសុខបានឃាត់ខ្លួនជនសង្ស័យ៦នាក់ជាបន្តបន្ទាប់ ក្នុង៥ករណីផ្សេងគ្នា

    ភ្នំពេញ៖ ដើម្បីអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ឯកឧត្ដម ឧត្ដមសេនីយ៍ ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ទៅលើមន្ត្រីនគរបាលទាំង១២ខណ្ឌក្នុងរាជធានីឲ្យអនុវត្តដោយខានពុំបាន។ ជាក់ស្ដែងលោក ហ៊ួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានធ្វើការអនុវត្តតាម ដោយឲ្យមន្ត្រីតាមបណ្ដាលប៉ុស្ដិ៍ក្នុងមូលដ្ឋានធ្វើការល្បាតជាប្រចាំ រហូតមានការឃាត់ខ្លួនជនសង្ស័យ៦នាក់ ក្នុង៥ករណីផ្សេងគ្នាជាបន្តបន្ទាប់។ លោកអធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា ជនសង្ស័យទាំង៦នាក់ដែលឃាត់ខ្លួនបានក្នុងករណី៥ផ្សេងគ្នា រួមមាន៖ ក្នុងនោះមាន៤ករណី ជាករណីជាប់ពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ៥នាក់នៅកន្លែង៤ទីតាំងផ្សេងគ្នា ដោយជនសង្ស័យទី១)ឈ្មោះ ហ៊ ស៊ាងឡេង  ភេទប្រុស អាយុ១៩ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅក្នុងយាន្តដ្ឋានជួសជុលរថយន្ត ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ទី២)ឈ្មោះ ជិន សុខភាន់  ភេទប្រុស អាយុ២៣ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ  ទី៣)ឈ្មោះ សុន ឡា ភេទប្រុស អាយុ៣០ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ទី)ឈ្មោះ សន សុខខុម  ភេទប្រុស…

  • រថយន្តហាយឡែនឌ័របុករថយន្តព្រូសពីក្រោយពេញទំហឹង បណ្តាលឲ្យរងការខូចខាតទាំងសងខាង សំណាងល្អគ្មានអ្នករងរបួស

    រថយន្តហាយឡែនឌ័របុករថយន្តព្រូសពីក្រោយពេញទំហឹង បណ្តាលឲ្យរងការខូចខាតទាំងសងខាង សំណាងល្អគ្មានអ្នករងរបួស

    ភ្នំពេញ៖ រថយន្តព្រូសមួយគ្រឿងបើកឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តហាយឡែនឌ័រកំពុងមានល្បឿនលឿនជ្រុលបុកគូទពេញទំហឹង កាលពីវេលាម៉ោង១១នឹង០០នាទី ព្រឹកថ្ងៃទី២៦ ខែវិច្ឆិកានេះ ស្ថិតតាមបណ្តោយផ្លូវ២១៧ មុខវត្តជើងឯក សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេឃើញរថយន្តម៉ាកព្រូស ពណ៌ស មួយគ្រឿង ធ្វើដំណើរយ៉ាងតាមបណ្តោយផ្លូវ២១៧ ទិសដៅឆ្ពោះពីរង្វង់ដីក្រហមឡើងមកកន្លែងឆៀករថយន្ត មកដល់ចំណុចកើតហេតុក៏បានបួងចង្កូតបត់ឆ្វេងដៃឆ្លងផ្លូវយ៉ាងលឿន ស្របពេលមានរថយន្តហាយឡែនឌ័រមួយគ្រឿងទៀតកំពុងបើកបរក្នុងល្បឿនលឿនទិសដៅពីជើងទៅត្បូង ដោយជាន់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុកចំគូទរថយន្តព្រូសពេញទំហឹង បណ្តាលឲ្យរថយន្តព្រូសខ្ទេចមួយកំណាត់ក្រោយ ចំណែករថយន្តហាយឡែនក៏រងការខូចខាតផ្នែកខាងមុខផងដែរ ប៉ុន្តែសំណាងក្នុងហេតុការណ៍នេះមិនបណ្តាលឲ្យមានមនុស្សរងរបួសនោះទេ។ ក្រោយកើតហេតុ ដោយសារភាគីទាំងសងខាងជជែកយកត្រូវរៀងខ្លួន ទើបសមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញសម្រេចធ្វើការវាស់វែងអូសយករថយន្តទាំង២គ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោបណ្តោះអាសន្ន រង់ចាំដោះស្រាយគ្នានាពេលក្រោយ៕

  • កប៉ាល់បណ្តែតប្រទីបមួយគ្រឿងបានលិចចូលក្នុងទឹកទន្លេចតុមុខ

    កប៉ាល់បណ្តែតប្រទីបមួយគ្រឿងបានលិចចូលក្នុងទឹកទន្លេចតុមុខ

    ភ្នំពេញ៖ កប៉ាល់បណ្តែតប្រទីបមួយគ្រឿងបានលិចចូលទៅក្នុងទឹកទន្លេចតុមុខ ពេលដែលកម្មករកំពុងតែធ្វើរុករើ ក្រោយពេលពិធីបុណ្យអុំទូកត្រូវបានបញ្ចប់កន្លងផុត៣ថ្ងៃ។ ក្នុងហេតុការណ៍នេះ សំណាងល្អមិនបណ្តាលឲ្យមាននរណាម្នាក់មានគ្រោះថ្នាក់ឡើយ។ ហេតុកាណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១និង១០នាទីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកានេះ នៅត្រើយខាងលិចទន្លេ ដែលស្ថិតក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា កប៉ាល់នេះទើបតែធ្លាយលិចប្រមាណជាង១ម៉ោងមុនពេល មានការភ្ញាក់ផ្អើល ទើបមានអ្នករាយការណ៍ជូនទៅអាជ្ញាធរមកចុះត្រួតពិនិត្យ។ ប្រភពដដែលបានបន្តទៀតថា មុនពេលកើតហេតុ មានកម្មករ២ទៅ៣នាក់កំពុងធ្វើការរុសរើ ភ្លាមនោះស្រាប់តែកប៉ាល់ខាងលើស្រុតចូលទៅក្នុងទឹកផ្នែកខាងក្រោយទើបនាំគ្នាប្រញាប់ប្រញាល់ឡើងលើគោកតែម្តង។ ប្រភពពីអ្នកគ្រប់គ្រងកប៉ាល់ដែលលិច បានឲ្យដឹងថា កប៉ាល់នេះជាកប៉ាល់បណ្តែតប្រទីប សម្រាប់ពិធីបុណ្យអុំទូក ហើយប្រទីបនេះមានឈ្មោះយុត្តិធម៌ តំណាងឲ្យក្រសួងយុត្តិធម៌។ ប្រភពដដែលបានបន្ថែមទៀតថា មូលហេតុនៃការលិចនេះ សង្ស័យមកពីកប៉ាល់បានចតអែមច្រាំងទន្លេពេក ហើយនៅពេលដែលទឹកស្រក អាចនឹងកល់ជាមួយដុំថ្ម ទើបបណ្តាលឲ្យមានទឹកជ្រាបចូលបន្តិចម្តងៗ រហូតលិចតែម្តង។ ទោះជាយ៉ាងណាក្ដី កប៉ាល់នេះត្រូវបានកម្មករយកខ្សែចងជាប់នឹងបង្កាន់ដៃច្រាំងមិនឲ្យលិចទៅបាត់ ឬអណ្តែតតាមខ្សែទឹកនោះទេ ហើយសម្ភារមានការខូចខាត និងបាត់បង់មួយចំនួន។ ក្រោយពេលហេតុការណ៍នេះ អាជ្ញាធរដែនដីមានសមត្ថកិច្ចបានចុះមកត្រួតពិនិត្យផងដែរ និងបានសហការជាមួយក្រុមជំនាញដើម្បអូសយកកប៉ាល់ នេះឡើងលើគោកដើម្បីធ្វើការជុសជួលឡើងវិញ៕

  • ជនអន្តោប្រវេសន៍ជាច្រើនបង្ខំចិត្តភៀសខ្លួនជាបណ្តោះអាសន្ន ក្រោយរងការវាយប្រហារដោយឧស្ម័នបង្ហូរទឹកនៅតំបន់ព្រំដែនសហរដ្ឋអាម៉េរិក-ម៉ិកស៊ិក

    ជនអន្តោប្រវេសន៍ជាច្រើនបង្ខំចិត្តភៀសខ្លួនជាបណ្តោះអាសន្ន ក្រោយរងការវាយប្រហារដោយឧស្ម័នបង្ហូរទឹកនៅតំបន់ព្រំដែនសហរដ្ឋអាម៉េរិក-ម៉ិកស៊ិក

    សហរដ្ឋអាម៉េរិក៖ អាជ្ញាធរអាម៉េរិកបានបង្ខំចិត្តប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងជនអន្តោប្រវេសន៍ ដែលព្យាយាមឆ្លងព្រំដែនដោយខុសច្បាប់ពីទីក្រុង ទីជូអាណា ប្រទេសម៉ិកស៊ិក ចូលមកកាន់ទឹកដីសហរដ្ឋអាម៉េរិក។ ក្រោយការប៉ះទង្គិចគ្នាខាងលើ អាជ្ញាធរអាម៉េរិកក៏បានសម្រេចចិត្តបិទព្រំដែននៃតំបន់ សាន វ៉ាយស៊ីដ្រូ ជាបណ្ដោះអាសន្នផងដែរ មុននឹងបើកវាឡើងវិញកាលពីរសៀលថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ។ សូមរំលឹកឡើងវិញថា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានព្រមានកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុនថា នឹងបិទព្រំដែនភាគខាងត្បូងជាប់ជាមួយប្រទេសម៉ិកស៊ិក នៅក្នុងករណីចាំបាច់ ហើយថា ជនអន្តោប្រវេសន៍ទាំងអស់ ត្រូវរង់ចាំទទួលការវាយតម្លៃនៅលើទឹកដីម៉ិកស៊ិកជាមុនសិន មុននឹងចង់ចូលមកកាន់សហរដ្ឋអាម៉េរិក៕

  • អ៊ុយក្រែនអះអាងថា រុស្ស៊ីបានបើកការបាញ់ប្រហារ និងរឹបអូសយកទូកអ៊ុយក្រែនជាច្រើនគ្រឿងនៅក្បែរតំបន់គ្រីមៀ

    អ៊ុយក្រែនអះអាងថា រុស្ស៊ីបានបើកការបាញ់ប្រហារ និងរឹបអូសយកទូកអ៊ុយក្រែនជាច្រើនគ្រឿងនៅក្បែរតំបន់គ្រីមៀ

    អ៊ុយក្រែន៖ កងទ័ពជើងទឹកអ៊ុយក្រែនបាននិយាយថា កងកម្លាំងរុស្ស៊ីបានរឹបអូសទូកអ៊ុយក្រែនចំនួន៣គ្រឿង នៅឯតំបន់ដែនសមុទ្រឧបទ្វីបគ្រីមៀ កាលពីថ្ងៃ អាទិត្យចុងសប្តាហ៍មុននេះ ក្រោយពេលធ្វើការបាញ់ប្រហារទៅពួកគេ និងបណ្តាលឱ្យនាវិកជាច្រើនរងរបួស។ ភាពតានតឹងរវាងអ៊ុយក្រែន និងរុស្ស៊ីបានផ្ទុះឡើងកាលពីថ្ងៃអាទិត្យម្សិលមិញនេះ ក្រោយរុស្ស៊ីចោទថា ទូកអ៊ុយក្រែនទាំង៣គ្រឿងខាងលើបានចូលក្នុងតំបន់ដែនទឹករបស់ខ្លួនដោយខុសច្បាប់។ ក៏ប៉ុន្តែជាមួយគ្នានេះ អាជ្ញាធររុស្ស៊ីត្រូវបានគេរាយការណ៍ថា បានដាក់នាវាដឹកប្រេងដ៏ធំមួយគ្រឿងនៅក្រោមស្ពានមួយ នៃច្រកសមុទ្រ ឃើច ដែលច្រកចូលទៅកាន់ដែនសមុទ្រអាហ្សូវ ជាប់ព្រំដែនទឹករវាងប្រទេសទាំងពីរ។ ដោយឡែកបើតាមអាជ្ញាធរអ៊ុយក្រែននោះ ទូកប្រដាប់ដោយកាំភ្លើង០២គ្រឿង និងទូកល្បាតធម្មតា១គ្រឿងត្រូវបានភាគីរុស្ស៊ីរឹបអូស រីឯក្រុមនាវិកអ៊ុយក្រែនមួយចំនួនបានរងរបួស។ បន្ថែមពីលើនេះ ប្រទេសទាំងពីរបានបន្ទោស និងចោទប្រកាន់ដាក់គ្នាទៅវិញទៅមក ហើយនៅថ្ងៃច័ន្ទនេះ សមាជិកសភាអ៊ុយក្រែននឹងបោះឆ្នោតសម្រេចថាតើត្រូវប្រកាសដាក់ឱ្យប្រើច្បាប់អាជ្ញាសឹក ឬក៏យ៉ាងណា ខណៈភាគីរុស្ស៊ីក៏បានស្នើកោះប្រជុំក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិជាបន្ទាន់ផងដែរ៕