Category: ព័ត៌មាន

  • មេដឹកនាំអង់គ្លេសជំរុញឱ្យពលរដ្ឋខ្លួនគាំទ្រដល់កិច្ចព្រមព្រៀងចាកចេញពីសហភាពអឺរ៉ុប ឬ Brexit

    មេដឹកនាំអង់គ្លេសជំរុញឱ្យពលរដ្ឋខ្លួនគាំទ្រដល់កិច្ចព្រមព្រៀងចាកចេញពីសហភាពអឺរ៉ុប ឬ Brexit

    អង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី ធើរ៉េសា មេ បានសរសេរលិខិតមួយច្បាប់ទៅកាន់ពលរដ្ឋទាំងអស់ ដើម្បីបំផុសឱ្យពួកគេគាំទ្រដល់កិច្ចព្រមព្រៀងចាកចេញពីសហភាពអឺរ៉ុប ឬ Brexit របស់លោកស្រី ស្របពេលដែលបណ្ដាមេដឹកនាំអឺរ៉ុបកំពុងត្រៀមចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។ ការអំពាវនាវរបស់នាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះ ធ្វើឡើងគ្រាដែលបណ្ដាមេដឹកនាំអឺរ៉ុបក៏កំពុងជួបប្រជុំគ្នាក្នុងទីក្រុងព្រុចសែលដែរ ដើម្បីសម្រេចចិត្តថាតើគួរតែចុះហត្ថលេខាលើកិច្ចព្រមព្រៀង Brexit របស់លោកស្រី មេ ឬក៏យ៉ាងណា ខណៈប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Donald Tusk ផ្ដល់អនុសាសន៍ឱ្យប្រទេសជាសមាជិកទាំងអស់អនុម័តលើកិច្ចព្រមព្រៀងនេះ ដែលនឹងបើកផ្លូវឱ្យអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបនៅខែមីនា ឆ្នាំ២០១៩ខាងមុខ។ យ៉ាងណាមិញ កិច្ចព្រមព្រៀងនេះ នៅតែចាំបាច់ត្រូវមានការអនុម័តពីសភាអង់គ្លេសជាមុនសិន នៅក្នុងបរិបទដែលសមាជិកសភាមួយចំនួនអះអាងថា នឹងបោះឆ្នោតជំទាស់។ គួរបញ្ជាក់ថា នៅក្នុងលិខិតខាងលើនេះ លោកស្រី ធើរ៉េសា មេ ក៏បានសន្យាផងដែរថា កិច្ចព្រមព្រៀងចាកចេញពីសហភាពអឺរ៉ុប ឬ Brexit របស់លោកស្រី នឹងជួយឱ្យចក្រភពអង់គ្លេសមានអនាគតភ្លឺស្វាង ហើយថា ការចាកចេញពីសហភាពអឺរ៉ុបនៅឆ្នាំក្រោយនេះ នឹងក្លាយជាពេលវេលាមួយដ៏សំខាន់ ក្នុងការផ្សះផ្សាប្រជាជាតិអង់គ្លេសទាំងមូល៕ម.ន

  • មនុស្ស២៦០នាក់រងរបួស ដោយសារគ្រោះរញ្ជួយដីក្នុងកម្រិត៦.៣រ៉ិចទ័រវាយប្រហារប្រទេសអ៊ីរ៉ង់

    មនុស្ស២៦០នាក់រងរបួស ដោយសារគ្រោះរញ្ជួយដីក្នុងកម្រិត៦.៣រ៉ិចទ័រវាយប្រហារប្រទេសអ៊ីរ៉ង់

    អ៊ីរ៉ង់៖ សារព័ត៌មានអ៊ីរ៉ង់បានចេញផ្សាយថា គ្រោះរញ្ជួយដីក្នុងកម្រិត៦.៣រ៉ិចទ័របានធ្វើការវាយប្រហារភាគខាងលិចប្រទេសអ៊ីរ៉ង់ នៅក្នុងថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ បណ្តាលឲ្យមនុស្សរាប់រយនាក់ទទួលរងរបួស។ ប្រភពបន្តថា គ្រោះធម្មជាតិនេះ បានវាយប្រហារក្នុងរយៈពេលខ្លីប៉ុណ្ណោះ នៅម៉ោងប្រមាណ៨យប់ថ្ងៃ អាទិត្យ ម្សិលមិញ (ម៉ោងក្នុងតំបន់) មានចម្ងាយប្រហែល២០គីឡូម៉ែត្រពីទីក្រុង Sarpol-e Zahab នៅក្នុងខេត្ត Kermanshah ស្ថិតនៅក្បែរព្រំដែនជាមួយប្រទេសអ៊ីរ៉ាក់ ហើយបើតាមការប៉ាន់ស្មាននោះ គ្រោះរញ្ជួយដីខាងលើ មានជម្រៅប្រមាណ១០គីឡូម៉ែត្រ។ សារព័ត៌មានអ៊ីរ៉ង់បានដកស្រង់សម្តីរបស់អភិបាលខេត្តមកបញ្ជាក់ថា គ្រោះមហន្តរាយនេះដែរ បានធ្វើឱ្យអាគារជាច្រើនរងការខូចខាត ហើយយ៉ាងហោចណាស់មានមនសុ្ស២៦០នាក់រងរបួស ដែលភាគច្រើននៃពួកគេទទួលរងរបួសស្រាលប៉ុណ្ណោះ ខណៈដែលរដ្ឋាភិបាលក្រុងតេហេរ៉ង់ភ្លាមៗនោះ បានធ្វើការបញ្ជូនក្រុមជួយសង្គ្រោះទៅកាន់ទីតាំងកើតហេតុ៕ម.ន

  • ចំនួនមនុស្សស្លាប់កើនដល់៣០នាក់ ក្នុងហេតុការណ៍លិចទូកនៅប្រទេសអ៊ុយហ្កាន់ដា

    ចំនួនមនុស្សស្លាប់កើនដល់៣០នាក់ ក្នុងហេតុការណ៍លិចទូកនៅប្រទេសអ៊ុយហ្កាន់ដា

    អ៊ុយហ្កាន់ដា៖ អ្នកនាំពាក្យរបស់មន្ត្រីប៉ូលិសអ៊ុយហ្កាន់ដា បានប្រាប់ឱ្យដឹងនៅក្នុងថ្ងៃអាទិត្យចុងសប្តាហ៍មុននេះថា តួលេខជនរងគ្រោះបាត់បង់ជីវិត ដោយសារហេតុការណ៍លិចទូកមួយគ្រឿងនៅក្នុងទឹកទន្លេ Lake Victoria កាលពីថ្ងៃសៅរ៍នោះ បានបន្តកើនឡើងដល់៣០នាក់ហើយ។ អ្នកនាំពាក្យប៉ូលិសអ៊ុយហ្កាន់ដា លោក Patrick Onyango បានគូសបញ្ជាក់ថា ក្រុមយោធាម៉ារីន និងមន្រ្តីប៉ូលិស រួមជាមួយនឹងក្រុមអ្នកមុជទឹកក្នុងតំបន់ផងនោះ បានជួយសង្គ្រោះទាន់ពេលវេលានូវជនរងគ្រោះចំនួន២៧នាក់ នៅក្នុងករណីលិចទូកដ៏អាក្រក់នេះ។ ប្រភពដដែលបន្តថា ទូកចំនួន២គ្រឿងបានលិចយ៉ាងជ្រៅទៅក្នុងទឹកទន្លេ Lake Victoria នៅសង្កាត់ Mukono ភាគកណ្តាលប្រទេសអ៊ុយហ្កាន់ដា។ លោក Patrick Onyango បានអះអាងថា សោកនាដកម្មនេះ បង្កឡើងដោយសារការផ្ទុកមនុស្សលើសចំណុះ និងអាកាសធាតុអាក្រក់៕ម.ន

  • ពិធីបញ្ចុះបឋមសីលាសាងសង់ព្រះវិហារ

    ពិធីបញ្ចុះបឋមសីលាសាងសង់ព្រះវិហារ

    ព្រះវិហារ៖ ព្រះភិក្ខុតបរតោ ញឹម ញេម ព្រះគ្រូចៅអធិការវត្តមុនីសាគរ និងជាឧត្តមប្រឹក្សាផ្ទាល់សម្តេចព្រះសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃអាទិត្យ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ បាននិមន្តជា អធិបតីភាព ក្នុងពិធីបញ្ចុះបឋមសីលា សាងសង់ព្រះវិហារថ្មី១ខ្នង ដែលទទឹង៩ម៉ែត្រ បណ្តោយ១២ម៉ែត្រ និងស្រោចស្រពសុគន្ធវារី  ប្រគេនព្រះគ្រូសូត្រស្តាំ យិន វណ្ណយ៉ត។ ពិធីនេះធ្វើឡើង នៅក្នុងបរិវេណវត្តព្រហ្មវិហារធម៌ តេជោជប់រង្សីសរ៉ារាម “ហៅវត្ត អង្ការអេដស៍” ស្ថិតក្នុងភូមិស្រអែមត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រោមការចូលរួមពីប្រជាពលរដ្ឋ លោកយាយលោកតា និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។ ព្រះគ្រូចៅអធិការវត្តព្រហ្មវិហារធម៌តេជោជប់រង្សីសរ៉ារ៉ាម  រស់ សុខរាជ បានមានសង្ឃដីកាថា ព្រះវិហារថ្មី១ខ្នង ដែលប្រារព្ធពិធីបញ្ចុះបឋមសីលាសាងសង់នៅពេលនេះ មានទទឹង៩ម៉ែត្រ បណ្តោយ១២ម៉ែត្រ ធ្វើអំពីថ្ម ដំបូលប្រកក្បឿង។ ព្រះអង្គបន្តថា ចំពោះថវិកាសម្រាប់សាងសង់ព្រះវិហារថ្មីនេះ គឺនៅមិនទាន់ដឹងថាអស់ចំនួនប៉ុន្នាននោះនៅឡើយទេ ព្រោះថាការកសាងនូវរាល់សមិទ្ធផលទាំងអស់ក្នុងទីអារាមនេះ គឺបានមកពីការចូលរួមចំណែកលើកស្ទួយខ្ពស់របស់ប្រជាពុទ្ធបរិស័ទជើងវត្ត និងសប្បុជន ជិតឆ្ងាយតាមរយៈការធ្វើបុណ្យផ្សេងៗដង្ហែរចូលមកកាន់ទីអារាមនេះ និងមួយចំណែកតាមរយះការបិណ្ឌបាតរបស់ព្រះអង្គផ្ទាល់។…

  • គណៈកម្មធិការផលិតទូក-ងវែងជាងគេលើកពិភពលោកចាប់ផ្ដើមរំកិលទូកពីផ្ទៃទឹកនៃតំបន់កំពង់ផែភ្នំពេញទៅកាន់វាលព្រះមេរុហ៍ ដើម្បីដាក់តាំងបង្ហាញជូនសាធារណជនបានទស្សនា

    គណៈកម្មធិការផលិតទូក-ងវែងជាងគេលើកពិភពលោកចាប់ផ្ដើមរំកិលទូកពីផ្ទៃទឹកនៃតំបន់កំពង់ផែភ្នំពេញទៅកាន់វាលព្រះមេរុហ៍ ដើម្បីដាក់តាំងបង្ហាញជូនសាធារណជនបានទស្សនា

    ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ទូក «ង»ដែងវែងជាងគេលើពិភពលោកមានឈ្មោះថា ៖ «កម្ពោជិកបុត្តាខេមរាតរី »ដែលទើបតែនឹងជាប់កំណត់ត្រាទូក ង វែងជាងគេលើពិភពលោកកាលពីថ្ងៃទី១២កន្លងទៅនេះបន្ទាប់ពីបញ្ចប់ព្រះរាជពិធីអ៊ុទូកថ្មីៗនេះទូក ង វែងជាងគេនឹងរំកិលខ្លួនមកលើគោកតាមបណ្ដោយផ្លូវព្រះសុធារស ខាងកើតទល់មុខ វាលព្រះមេរុហ៍  ដើម្បីដាក់តាំងបង្ហាញ់ជូនសាធារណៈជនភ្ញៀវជាតិ និង អន្តរជាតិបានទស្សនា ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី ២៥ ដល់ ថ្ងៃទី ៣០ ។ គោលបំណងសំខាន់ៗ នៃការផលិតទូក-ង ដែលវែងជាងគេនេះ គឺចង់ រំលឹកឡើងវិញនូវប្រវត្តិដ៏យូរលង់ នៃការផលិត និង ការប្រើប្រាស់ទូក របស់ខ្មែរតាំងពីសម័យបុរាណ ជាពិសេសរំលឹកឡើងវិញនូវ ស្នាព្រះហស្ថ របស់ ព្រះមហាក្សត្រខ្មែរ គ្រប់ជំនាន់ក្នុងការប្រើប្រាស់ទូក ជាមធ្យោបាយមួយ ក្នុងការការពារទឹកដី ,ជួយលើក តម្កើងកិត្យានុភាពជាតិ ដោយបង្ហាញពិភពលោកទាំងមូលឱ្យបានដឹងកាន់តែច្បាស់ថា កម្ពុជាអាចបង្កើត ស្នាដៃដ៏អស្ចារ្យមួយ , ជំរុញស្មារតីស្នេហាជាតិ និង សាមគ្គីភាព នៃយុវជនជាកូនចៅជំនាន់ក្រោយ ក្នុងការ ថែរក្សា និង អភិរក្សកេរដំណែលពីដូនតា…

  • អគ្គីភ័យបានលេបត្របាក់ហាងលក់បាយនិងកាហ្វេនិងរបស់របបទ្រព្យសម្បត្តិមួយចំនួនធំរួមទាំងម៉ូតូ៣គ្រឿងទៀតនៅសល់តែគ្រងឆ្អឹង

    អគ្គីភ័យបានលេបត្របាក់ហាងលក់បាយនិងកាហ្វេនិងរបស់របបទ្រព្យសម្បត្តិមួយចំនួនធំរួមទាំងម៉ូតូ៣គ្រឿងទៀតនៅសល់តែគ្រងឆ្អឹង

    ភ្នំពេញ៖ ហាងលក់កាហ្វេតាបប៊ីយ៉ាមួយកន្លែងត្រូវបាទឆាបឆេះខ្ទិតដោយសារតែទុលសេខ្សែភ្លើងបណ្ដាលឲ្យរបស់របបក្នុងផ្ទះ រួចទាំងម៉ូតូ៣គ្រឿងទៀតឆេះខ្ទិតរងការខូចខាតយ៉ាងដំណំហេតុការនេះបង្កការភ្ញាភ់ផ្អើលកាលពីវរលាម៉ោង៣ និង១០ ទៀបភ្លឺឈានចូលនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវទួលពង្រ កែងនិងផ្លូវ២១៧ ទល់មុខវត្តសំបូរមាស សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីម្ចាស់ផ្ទះបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុគាត់បានឃើញផ្សែងហុយចេញពីកន្លែងហាងកាហ្វេរបស់គាត់ក៏សង្ស័យបានទៅមើលឃើញភ្លើងកំពុងតែឆាបឆេះខ្លាំង និងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋបានមកជួយយកបំពងពន្លត់អគ្គីភ័យបាញ់ពន្លត់តែមិនអាចគ្រប់គ្រងសាន្ថភាពបានចំណែកឯភ្លើងបានរាដាឆេះយ៉ាងសន្ធោសន្ធៅ ខណះនោះប្រជាពលរដ្ឋបានទំនាក់ទំនងទៅនិងខាងរថយន្ដពន្លត់អគ្គីភ័យមកពន្លត់ បានប៉ុន្មាននាទីក្រោយមករថយន្ដពន្លត់អគ្គីភ័យបានមកដល់ធ្វើការបាញ់ពន្លត់បានសម្រេចគ្រប់គ្រងស្ថានភាពបាន ប៉ុន្តែគួរឲ្យស្ដាយរបស់របបក្នុងហាងកាហ្វរួមទាំងតាបប៊ីយ៉ាបានភ្លើងឆាបឆេះអស់គ្មានសល់ រួចទាំងម៉ូតូ៣គ្រឿងទៀតដែលទុកក្នុងហាងការហ្វឆេះខ្ទិតនៅសល់តែគ្រងឆ្អឹង ក្នុងករណីអគ្គីភ័យនេះរថយន្ដពន្លត់អគ្គីភ័យមកចំនួន៣គ្រឿង ប្រើអស់គ្រឿងទើបគ្រប់គ្រងសន្ថភាពបាន។ ក្នុងករណីខាងលើនេះ សមត្ថកិច្ចបានសន្និដ្ធានថា ករណីខាងលើនេះគឺជាករណីឆ្លងចរន្តអគ្គីសនីបណ្ដាលមកពីផ្ទុះសេខ្សែភ្លើងបង្កឲ្យមានការឆាបឆេះយ៉ាងដូច្នេះ នេះសំណាងល្អហើយដែរមិនបណ្ដាលឲ្យមនុស្សរងរបួស និងរាលដាលឲ្យឆេះកាន់តែខ្លាំងនោះ ៕      

  • នគរបាលឃាត់ខ្លួនលោកសង្ឃមួយអង្គ ក្រោយយកដែកឆាបចាក់សម្លាប់ស្ត្រីវេវីងម្នាក់នៅប៉ោយប៉ែតខេត្តបន្ទាយមានជ័យ

    នគរបាលឃាត់ខ្លួនលោកសង្ឃមួយអង្គ ក្រោយយកដែកឆាបចាក់សម្លាប់ស្ត្រីវេវីងម្នាក់នៅប៉ោយប៉ែតខេត្តបន្ទាយមានជ័យ

     ជនសង្ស័យជា ព្រះសង្ឃមួយអង្គត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនយកទៅសួរនាំ ក្រោយបានធ្វើសកម្មភាពយកដែកឆាបចាក់លើរូបរាងកាយលើស្ត្រីអាជីវករវេលុយវីងម្នាក់បណ្តាលឲ្យរបួសធ្ងន់ ដែលមិនត្រូវបានគេដឹងថាផ្តើមចេញពីទំនាស់អ្វីឲ្យប្រាកដនៅឡើយទេ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៤ ខែវិច្ឆិការ ឆ្នាំ២០១៨នេះនៅចំនុចដីវាលអូរខៃដន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តែជំហ៊ានដំបូងត្រូវមជ្ឈដ្ឋានប្រជាពលរដ្ឋសង្ស័យរឿងស្នេហាត្រីកោណ។ ព្រះសង្ឃដែលត្រូវនគរបាលឃាត់ខ្លួនមានព្រះនាម ឈ្មោះ​ទន់ សា​វន អាយុ​៥២​ឆ្នាំ សង្ឃ​អង្គ​នេះ​គង់នៅ​វត្ត​ស្វាយ​ចាស់ ក្នុងភូមិ​កំពង់ស្វាយ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ។រីឯស្ត្រីរងគ្រោះមានឈ្មោះ សេង​ ផល្លា​ អាយុ​៤៦​ឆ្នាំ​ របួសធ្ងន់​ ជាអាជីវករវេលុយវីង នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ពេលនេះត្រូវបានគេបញ្ជូនទៅសង្គ្រោះក្នុងមន្ទីរពេទ្យមួយ នៅទីក្រុងបាងកកប្រទេសថៃ។ ប្រភពពីសាក្សីនៅម្តុំកន្លែងកើតហេតុ  បានឲ្យដឹងថានៅព្រឹកថ្ងៃសៅនេះ មុនពេលមានបញ្ហាគេបានឃើញស្ត្រីម្នាក់ខាងលើ បើករថយន្តម៉ាកហាយឡិនដ័រ មកកាន់ចំនុចអូរខៃដន ក្រោយមកស្រាប់តែមានព្រះសង្ឃទន់ សាវន បានដើរពីម្តុំគេលក់ឥវ៉ាន់មកចូលក្នុងឡាន បានមួយសន្ទះុក៏ស្រាប់តែមានការប្រើអំពើរហឹង្សាកើតឡើង ដែលបង្កដោយលោងសង្ឃអង្គនេះ បានយកដែកឆាបមកប៉ងសម្លាប់ស្ត្រីរងគ្រោះ ត្រូវបានអ្នកស្រុកឃើញផ្អើលឆោឡោរ បានរាយការណ៍ជូនទៅសមត្ថកិច្ចចុះមកអន្តរាគមន៍និងឃាត់ខ្លួនព្រះសង្ឃអង្គនោះបានភ្លាមៗតែម្តង។ ពាក់ពន្ធ័ករណីខាងលើ លោក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ក្រោយពីរកឃើញបទល្មើស លោកបានរាយការណ៍ជូនទៅខាងការិយាល័យធម្មការនិងសាសនា ហើយក៏បានធ្វើពិធីផ្សឹកសង្ឃអង្គនេះរួចរាល់ផងដែរ។បច្ចប្បន្នជនសង្ស័យ…

  • ប្រមុខការទូតតួកគីនិយាយថា លោក ដូណាល់ ត្រាំ បានបិទភ្នែកទាក់ទិននឹងករណីឃាតកម្មលើអ្នកកាសែតលោក ចាម៉ាល់ ខាហ្សូកជី

    ប្រមុខការទូតតួកគីនិយាយថា លោក ដូណាល់ ត្រាំ បានបិទភ្នែកទាក់ទិននឹងករណីឃាតកម្មលើអ្នកកាសែតលោក ចាម៉ាល់ ខាហ្សូកជី

    តួកគី៖ រដ្ឋមន្រ្តីការបរទេសតួកគីលោក មេវលូត កាវូសូគ្លូ បាននិយាយថា សម្តីរបស់លោក ដូណាល់ ត្រាំ អំពីការស៊ើបអង្កេតលើករណីសម្លាប់អ្នកកាសែតលោក ចាម៉ាល់ ខាហ្សូកជី បង្ហាញថា ប្រធានាធិបតីអាម៉េរិករូបនេះ បានបិទភ្នែកធ្វើមិនដឹងព័ត៌មានលម្អិតអំពីហេតុការណ៍នោះ។ នៅដើមសប្តាហ៍នេះ លោក ដូណាល់ ត្រាំ បានប្តេជ្ញានៅតែធ្វើជាដៃគូរបស់អារ៉ាប៊ីសាអូឌីត ទោះជាមានការលើកឡើងថា ព្រះអង្គម្ចាស់រាជទាយាទ ម៉ូហាមេត ប៊ីន សាល់ម៉ាន់ អាចដឹងអំពីផែនការសម្លាប់លោក ខាហ្សូកជី កាលពីខែមុនក្តី។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក កាវូសូគ្លូ បានបញ្ជាក់ថា សហរដ្ឋអាម៉េរិកមិនបានជូនព័ត៌មានដល់តួកគី អំពីការថតសម្លេងពាក់ព័ន្ធនឹងការស្លាប់របស់លោក ខាហ្សូកជី នៅមួយថ្ងៃបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយតួកគីមួយបានរាយការណ៍ថា ទីភ្នាក់ងារស៊ើបការណ៍កណ្តាល (សេអ៊ីអា) អាម៉េរិកមានសំឡេងថតបានមួយ ដែលបង្ហាញថា ព្រះអង្គម្ចាស់បានចេញបញ្ជាឲ្យបំបិទមាត់លោក ខាហ្សូកជី ៕ម.ន

  • ក្រសួងការបរទេសចិនលើកឡើងថា ការគំរាមរបស់សហរដ្ឋអាម៉េរិក ដើម្បីដកចិនចេញពីអង្គការ WTO គឺជាការនិយាយមិនសមហេតុផល

    ក្រសួងការបរទេសចិនលើកឡើងថា ការគំរាមរបស់សហរដ្ឋអាម៉េរិក ដើម្បីដកចិនចេញពីអង្គការ WTO គឺជាការនិយាយមិនសមហេតុផល

    ចិន៖ ការគំរាមកំហែងដោយទីប្រឹក្សាសំខាន់ម្នាក់របស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ដើម្បីបណ្តេញចិនចេញពីអង្គការពាណិជ្ជកម្មពិភពលោក (WTO) ត្រូវបានក្រសួងការបរទេសចិនច្រានចោលថា ជាការនិយាយមិនសមហេតុផល កាលពីថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក កេង សួង បាននិយាយនៅក្នុងសន្និ សីទសារព័ត៌មានមួយនៅទីក្រុងប៉េកាំងថា “អង្គការ WTO គឺជាអង្គការពហុភាគី និងមិនមែនជាកម្មសិទ្ធិរបស់សហរដ្ឋអាម៉េរិកនោះទេ” ។ លោកបានកត់សម្គាល់ថា ការអត្ថាធិប្បាយបែបនេះ “គឺបកអាក្រាតនូវចរិតគំរាមកំហែងរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងស្មារតីមោទនភាពលើខ្លួនឯងជ្រុលហួសហេតុ។ ការថ្លែងរបស់អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីលោក ខេវិន ហាសសេត ជាប្រធានក្រុមប្រឹក្សានៃទីប្រឹក្សាសេដ្ឋកិច្ចរបស់លោក ដូណាល់ ត្រាំ បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា ចិនប្រព្រឹត្តមិនត្រឹមត្រូវក្នុងនាមជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក WTO ហើយថែមទំាងបានស្នើថា ករណីមួយអាចត្រូវបានធ្វើឡើងដើម្បីបណ្តេញចិនចេញពីអង្គការអន្តរជាតិនេះ៕ម.ន

  • របាយការណ៍អាកាសធាតុរបស់រដ្ឋាភិបាល បានព្រមានអំពីគ្រោះមហន្តរាយកាន់តែអាក្រក់នៅសហរដ្ឋអាម៉េរិក

    របាយការណ៍អាកាសធាតុរបស់រដ្ឋាភិបាល បានព្រមានអំពីគ្រោះមហន្តរាយកាន់តែអាក្រក់នៅសហរដ្ឋអាម៉េរិក

    សហរដ្ឋអាម៉េរិក៖ របាយការណ៍ថ្មីមួយរបស់សហព័ន្ធបានព្រមានថា គ្រោះមហន្តរាយធម្មជាតិនឹងកាន់តែអាក្រក់ទៅៗនៅសហរដ្ឋអាម៉េរិក ដោយសារតែការឡើងកម្តៅផែនដី ដោយរបាយការណ៍របស់សេតវិមានដែលចេញដោយស្ងៀមស្ងាត់នៅក្នងថ្ងៃសុក្រសប្តាហ៍នេះ ក៏ផ្សាយបញ្ច្រាស់គ្នាជាញឹកញាប់ពីការលើកឡើងរបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ផងដែរ។ របាយការណ៍វាយតម្លៃអាកាសធាតុជាតិ ត្រូវបានគេសរសេរជាយូរមកហើយ មុនពេលភ្លើងឆេះព្រៃលេបត្របាក់នៅរដ្ឋកាលីហ្វ័រញ៉ាក្នុងខែនេះ និងនៅមុនពេលព្យុះកំបុតត្បូងផ្លរិន និងព្យុះម៉ៃឃើល វាយលុកឆ្នេរសមុទ្រខាងកើត និងរដ្ឋផ្លរីដា។ របាយការណ៍នេះលើកឡើងថា ការឡើងកម្តៅខ្ពស់លើផែនដី បានកើតឡើងជាញឹកញាប់ ខ្លាំងក្លា រីករាលដាល ឬ អូសបន្លាយពេលយូរ ។ របាយការណ៍នេះបានកត់សម្គាល់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ បានបំបែកកំណត់ត្រារបស់សហរដ្ឋអាម៉េរិកសម្រាប់អាកាសធាតុដ៏បំផ្លិចបំផ្លាញ ដោយធ្វើឱ្យប្រទេសមហាអំណាចនេះ ខាតបង់ប្រាក់អស់៤០០ពាន់លានដុល្លារចាប់តាំងពីឆ្នាំ២០១៥ ។ របាយការណ៍នេះចេញផ្សាយជារៀងរាល់ពីរបីឆ្នាំម្តង ហើយផ្អែកទៅលើការសិក្សាស្រាវជ្រាវមុនៗជាង១,០០០ ខណៈវាបង្ហាញលម្អិតពីរបៀបដែលការឡើងកម្តៅផែនដីចេញពីការដុតធ្យូងថ្ម ប្រេង និងឧស្ម័នកំពុងធ្វើឱ្យខូចខាតដល់តំបន់នីមួយៗនៃសហរដ្ឋអាម៉េរិក និងថាតើវាប៉ះពាល់ដល់វិស័យផ្សេងៗទៀតនៃសេដ្ឋកិច្ចយ៉ាងដូចម្តេច ក្នុងនោះរួមមានទាំងវិស័យថាមពល និងកសិកម្ម៕ម.ន