Category: ព័ត៌មាន

  • នគរបាលឃាត់ខ្លួនលោកសង្ឃមួយអង្គ ក្រោយយកដែកឆាបចាក់សម្លាប់ស្ត្រីវេវីងម្នាក់នៅប៉ោយប៉ែតខេត្តបន្ទាយមានជ័យ

    នគរបាលឃាត់ខ្លួនលោកសង្ឃមួយអង្គ ក្រោយយកដែកឆាបចាក់សម្លាប់ស្ត្រីវេវីងម្នាក់នៅប៉ោយប៉ែតខេត្តបន្ទាយមានជ័យ

     ជនសង្ស័យជា ព្រះសង្ឃមួយអង្គត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនយកទៅសួរនាំ ក្រោយបានធ្វើសកម្មភាពយកដែកឆាបចាក់លើរូបរាងកាយលើស្ត្រីអាជីវករវេលុយវីងម្នាក់បណ្តាលឲ្យរបួសធ្ងន់ ដែលមិនត្រូវបានគេដឹងថាផ្តើមចេញពីទំនាស់អ្វីឲ្យប្រាកដនៅឡើយទេ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៤ ខែវិច្ឆិការ ឆ្នាំ២០១៨នេះនៅចំនុចដីវាលអូរខៃដន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តែជំហ៊ានដំបូងត្រូវមជ្ឈដ្ឋានប្រជាពលរដ្ឋសង្ស័យរឿងស្នេហាត្រីកោណ។ ព្រះសង្ឃដែលត្រូវនគរបាលឃាត់ខ្លួនមានព្រះនាម ឈ្មោះ​ទន់ សា​វន អាយុ​៥២​ឆ្នាំ សង្ឃ​អង្គ​នេះ​គង់នៅ​វត្ត​ស្វាយ​ចាស់ ក្នុងភូមិ​កំពង់ស្វាយ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ។រីឯស្ត្រីរងគ្រោះមានឈ្មោះ សេង​ ផល្លា​ អាយុ​៤៦​ឆ្នាំ​ របួសធ្ងន់​ ជាអាជីវករវេលុយវីង នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ពេលនេះត្រូវបានគេបញ្ជូនទៅសង្គ្រោះក្នុងមន្ទីរពេទ្យមួយ នៅទីក្រុងបាងកកប្រទេសថៃ។ ប្រភពពីសាក្សីនៅម្តុំកន្លែងកើតហេតុ  បានឲ្យដឹងថានៅព្រឹកថ្ងៃសៅនេះ មុនពេលមានបញ្ហាគេបានឃើញស្ត្រីម្នាក់ខាងលើ បើករថយន្តម៉ាកហាយឡិនដ័រ មកកាន់ចំនុចអូរខៃដន ក្រោយមកស្រាប់តែមានព្រះសង្ឃទន់ សាវន បានដើរពីម្តុំគេលក់ឥវ៉ាន់មកចូលក្នុងឡាន បានមួយសន្ទះុក៏ស្រាប់តែមានការប្រើអំពើរហឹង្សាកើតឡើង ដែលបង្កដោយលោងសង្ឃអង្គនេះ បានយកដែកឆាបមកប៉ងសម្លាប់ស្ត្រីរងគ្រោះ ត្រូវបានអ្នកស្រុកឃើញផ្អើលឆោឡោរ បានរាយការណ៍ជូនទៅសមត្ថកិច្ចចុះមកអន្តរាគមន៍និងឃាត់ខ្លួនព្រះសង្ឃអង្គនោះបានភ្លាមៗតែម្តង។ ពាក់ពន្ធ័ករណីខាងលើ លោក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ក្រោយពីរកឃើញបទល្មើស លោកបានរាយការណ៍ជូនទៅខាងការិយាល័យធម្មការនិងសាសនា ហើយក៏បានធ្វើពិធីផ្សឹកសង្ឃអង្គនេះរួចរាល់ផងដែរ។បច្ចប្បន្នជនសង្ស័យ…

  • ប្រមុខការទូតតួកគីនិយាយថា លោក ដូណាល់ ត្រាំ បានបិទភ្នែកទាក់ទិននឹងករណីឃាតកម្មលើអ្នកកាសែតលោក ចាម៉ាល់ ខាហ្សូកជី

    ប្រមុខការទូតតួកគីនិយាយថា លោក ដូណាល់ ត្រាំ បានបិទភ្នែកទាក់ទិននឹងករណីឃាតកម្មលើអ្នកកាសែតលោក ចាម៉ាល់ ខាហ្សូកជី

    តួកគី៖ រដ្ឋមន្រ្តីការបរទេសតួកគីលោក មេវលូត កាវូសូគ្លូ បាននិយាយថា សម្តីរបស់លោក ដូណាល់ ត្រាំ អំពីការស៊ើបអង្កេតលើករណីសម្លាប់អ្នកកាសែតលោក ចាម៉ាល់ ខាហ្សូកជី បង្ហាញថា ប្រធានាធិបតីអាម៉េរិករូបនេះ បានបិទភ្នែកធ្វើមិនដឹងព័ត៌មានលម្អិតអំពីហេតុការណ៍នោះ។ នៅដើមសប្តាហ៍នេះ លោក ដូណាល់ ត្រាំ បានប្តេជ្ញានៅតែធ្វើជាដៃគូរបស់អារ៉ាប៊ីសាអូឌីត ទោះជាមានការលើកឡើងថា ព្រះអង្គម្ចាស់រាជទាយាទ ម៉ូហាមេត ប៊ីន សាល់ម៉ាន់ អាចដឹងអំពីផែនការសម្លាប់លោក ខាហ្សូកជី កាលពីខែមុនក្តី។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក កាវូសូគ្លូ បានបញ្ជាក់ថា សហរដ្ឋអាម៉េរិកមិនបានជូនព័ត៌មានដល់តួកគី អំពីការថតសម្លេងពាក់ព័ន្ធនឹងការស្លាប់របស់លោក ខាហ្សូកជី នៅមួយថ្ងៃបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយតួកគីមួយបានរាយការណ៍ថា ទីភ្នាក់ងារស៊ើបការណ៍កណ្តាល (សេអ៊ីអា) អាម៉េរិកមានសំឡេងថតបានមួយ ដែលបង្ហាញថា ព្រះអង្គម្ចាស់បានចេញបញ្ជាឲ្យបំបិទមាត់លោក ខាហ្សូកជី ៕ម.ន

  • ក្រសួងការបរទេសចិនលើកឡើងថា ការគំរាមរបស់សហរដ្ឋអាម៉េរិក ដើម្បីដកចិនចេញពីអង្គការ WTO គឺជាការនិយាយមិនសមហេតុផល

    ក្រសួងការបរទេសចិនលើកឡើងថា ការគំរាមរបស់សហរដ្ឋអាម៉េរិក ដើម្បីដកចិនចេញពីអង្គការ WTO គឺជាការនិយាយមិនសមហេតុផល

    ចិន៖ ការគំរាមកំហែងដោយទីប្រឹក្សាសំខាន់ម្នាក់របស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ដើម្បីបណ្តេញចិនចេញពីអង្គការពាណិជ្ជកម្មពិភពលោក (WTO) ត្រូវបានក្រសួងការបរទេសចិនច្រានចោលថា ជាការនិយាយមិនសមហេតុផល កាលពីថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក កេង សួង បាននិយាយនៅក្នុងសន្និ សីទសារព័ត៌មានមួយនៅទីក្រុងប៉េកាំងថា “អង្គការ WTO គឺជាអង្គការពហុភាគី និងមិនមែនជាកម្មសិទ្ធិរបស់សហរដ្ឋអាម៉េរិកនោះទេ” ។ លោកបានកត់សម្គាល់ថា ការអត្ថាធិប្បាយបែបនេះ “គឺបកអាក្រាតនូវចរិតគំរាមកំហែងរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងស្មារតីមោទនភាពលើខ្លួនឯងជ្រុលហួសហេតុ។ ការថ្លែងរបស់អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីលោក ខេវិន ហាសសេត ជាប្រធានក្រុមប្រឹក្សានៃទីប្រឹក្សាសេដ្ឋកិច្ចរបស់លោក ដូណាល់ ត្រាំ បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា ចិនប្រព្រឹត្តមិនត្រឹមត្រូវក្នុងនាមជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក WTO ហើយថែមទំាងបានស្នើថា ករណីមួយអាចត្រូវបានធ្វើឡើងដើម្បីបណ្តេញចិនចេញពីអង្គការអន្តរជាតិនេះ៕ម.ន

  • របាយការណ៍អាកាសធាតុរបស់រដ្ឋាភិបាល បានព្រមានអំពីគ្រោះមហន្តរាយកាន់តែអាក្រក់នៅសហរដ្ឋអាម៉េរិក

    របាយការណ៍អាកាសធាតុរបស់រដ្ឋាភិបាល បានព្រមានអំពីគ្រោះមហន្តរាយកាន់តែអាក្រក់នៅសហរដ្ឋអាម៉េរិក

    សហរដ្ឋអាម៉េរិក៖ របាយការណ៍ថ្មីមួយរបស់សហព័ន្ធបានព្រមានថា គ្រោះមហន្តរាយធម្មជាតិនឹងកាន់តែអាក្រក់ទៅៗនៅសហរដ្ឋអាម៉េរិក ដោយសារតែការឡើងកម្តៅផែនដី ដោយរបាយការណ៍របស់សេតវិមានដែលចេញដោយស្ងៀមស្ងាត់នៅក្នងថ្ងៃសុក្រសប្តាហ៍នេះ ក៏ផ្សាយបញ្ច្រាស់គ្នាជាញឹកញាប់ពីការលើកឡើងរបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ផងដែរ។ របាយការណ៍វាយតម្លៃអាកាសធាតុជាតិ ត្រូវបានគេសរសេរជាយូរមកហើយ មុនពេលភ្លើងឆេះព្រៃលេបត្របាក់នៅរដ្ឋកាលីហ្វ័រញ៉ាក្នុងខែនេះ និងនៅមុនពេលព្យុះកំបុតត្បូងផ្លរិន និងព្យុះម៉ៃឃើល វាយលុកឆ្នេរសមុទ្រខាងកើត និងរដ្ឋផ្លរីដា។ របាយការណ៍នេះលើកឡើងថា ការឡើងកម្តៅខ្ពស់លើផែនដី បានកើតឡើងជាញឹកញាប់ ខ្លាំងក្លា រីករាលដាល ឬ អូសបន្លាយពេលយូរ ។ របាយការណ៍នេះបានកត់សម្គាល់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ បានបំបែកកំណត់ត្រារបស់សហរដ្ឋអាម៉េរិកសម្រាប់អាកាសធាតុដ៏បំផ្លិចបំផ្លាញ ដោយធ្វើឱ្យប្រទេសមហាអំណាចនេះ ខាតបង់ប្រាក់អស់៤០០ពាន់លានដុល្លារចាប់តាំងពីឆ្នាំ២០១៥ ។ របាយការណ៍នេះចេញផ្សាយជារៀងរាល់ពីរបីឆ្នាំម្តង ហើយផ្អែកទៅលើការសិក្សាស្រាវជ្រាវមុនៗជាង១,០០០ ខណៈវាបង្ហាញលម្អិតពីរបៀបដែលការឡើងកម្តៅផែនដីចេញពីការដុតធ្យូងថ្ម ប្រេង និងឧស្ម័នកំពុងធ្វើឱ្យខូចខាតដល់តំបន់នីមួយៗនៃសហរដ្ឋអាម៉េរិក និងថាតើវាប៉ះពាល់ដល់វិស័យផ្សេងៗទៀតនៃសេដ្ឋកិច្ចយ៉ាងដូចម្តេច ក្នុងនោះរួមមានទាំងវិស័យថាមពល និងកសិកម្ម៕ម.ន

  • ករណីលួចកាច់សោ-កម៉ូតូ និងវាយប្លន់យកម៉ូតូ ២ករណីបានកើតឡើងក្នុងខណ្ឌច្បារអំពៅទាំងព្រលឹម

    ករណីលួចកាច់សោ-កម៉ូតូ និងវាយប្លន់យកម៉ូតូ ២ករណីបានកើតឡើងក្នុងខណ្ឌច្បារអំពៅទាំងព្រលឹម

    ភ្នំពេញ៖ មានជនសង្ស័យចំនួន២ក្រុមបានចេញធ្វើសកម្មភាព លួចកាច់កម៉ូតូ និងវាយប្លន់ម៉ូតូ បានសម្រេច២គ្រឿង ក្នុង២ករណីផ្សេងគ្នានៅខណ្ឌច្បារអំពៅ។ ករណីទី១ នៅវេលាម៉ោង០៤ទាបភ្លឺ ឈានចូលថ្ងៃសៅរ៍ ទី២៤ ខែវិច្ឆិកានេះ មានបុរសជាសន្តិសុខម្នាក់ដេកលក់មួយភាំងត្រូវបានក្រុមជនសង្ស័យលួចចូល កាច់ក យកម៉ូតូ Nex មួយគ្រឿង បានសម្រេច រួចអូសចេញទៅក្រៅ ហើយបញ្ឆេះម៉ូតូ ទើបជនរងគ្រោះភ្ញាក់ស្ទុះរត់ចេញទៅមើល បានត្រឹមឃើញជនសង្ស័យកំពុងជិះម៉ូតូរបស់ខ្លួន ចេញទៅបាត់ដោយសុវត្ថិភាព នៅចំណុចតូបយាមមុខច្រកចូលបុរីតាង៉ូវ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ ជា សាមឌី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរសន្តិសុខយាមបុរីតាង៉ូវ ស្នាក់នៅភូមិតាង៉ូវកណ្ដាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ ភ្នំពេញ។ ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលនិរោធ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវតាមរកជនសង្ស័យ។ ចំណែកករណីទី២ វាយប្លន់យកម៉ូតូបានសម្រេចនៅវេលាម៉ោង០៥:០៥នាទីទាបភ្លឺ ថ្ងៃសៅរ៍ ទី២៤វិច្ឆិកា ដដែលនេះ លើកំណាត់ផ្លូវ៣៦៩ ស្ថិតក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ពេលដែលយុវជនប្រុសស្រីមួយក្រុម បានជិះម៉ូតូត្រឡប់មកពីដើរលេងបុណ្យអុំទូកវិញ ត្រូវបានជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពវាយប្លន់យកម៉ូតូ១គ្រឿង បានសម្រេច រួចជិះគេចខ្លួនបាត់ដោយសុវត្ថិភាព។ បន្ទាប់មក ជនរងគ្រោះបាននាំគ្នាមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលនិរោធ តែសមត្ថកិច្ចប៉ុស្តិ៍និរោធបានប្រាប់ឱ្យជនរងគ្រោះទាំងនោះ…

  • រថយន្តដឹកទឹកកកយីហោ គឹម ឆៃហ៊ន បុកម៉ូតូពីក្រោយបណ្ដាលឲ្យប្តីស្លាប់ និងប្រពន្ធរងរបួសធ្ងន់

    រថយន្តដឹកទឹកកកយីហោ គឹម ឆៃហ៊ន បុកម៉ូតូពីក្រោយបណ្ដាលឲ្យប្តីស្លាប់ និងប្រពន្ធរងរបួសធ្ងន់

    ភ្នំពេញ៖ ប្តីប្រពន្ធ២នាក់កំពុងជិះម៉ូតូឌុបគ្នា ស្រាប់តែមានរថយន្តដឹកទឹកកមួយគ្រឿងបុកពីក្រោយ ហើយកិនចំប្តីបែកថ្លើមស្លាប់ រីឯប្រពន្ធរងរបួសធ្ងន់ និងត្រូវបានរថយន្តសាមុយឯកជនដឹកទៅសង្គ្រោះបន្ទាន់ភ្លាមៗ។ ហេតុការណ៍គ្រោះថ្នាក់ចរារណ៍នេះ បានកើតឡើងនៅវេលាម៉ោង៦ព្រឹកថ្ងៃសៅរ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ត្រង់ចំណុចមុខការ៉ាស់សាំងតេលា តាមបណ្តោយផ្លូវវេងស្រេងក្នុងសង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា តៃកុងរថយន្តបង្កមានឈ្មោះ  ឆើម  ឆេងឡង  ភេទប្រុស អាយុ២៣ឆ្នាំ  មានស្រុកកំណើតភូមិព្រែកតាគង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល រត់គេចខ្លួនបាត់។ ចំណែកពីនាក់ប្តីប្រពន្ធរងគ្រោះទាំង២ នៅមិនស្គាល់អត្តសញ្ញាណនោះទេ ដោយពួកគាត់ជិះម៉ូតូម៉ាកវ៉េវពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AB.1644 ។ រីឯរថយន្តបង្កម៉ាកកូរ៉េ FRONTIA.ពាក់ស្លាក់លេខ ភ្នំពេញ 2M.0417។ តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះជាប្តីប្រពន្ធ ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រង ទិសដៅពីលិចមកកើត ចំណែករថយន្តបង្ករបើកបរស្របទិសគ្នាមកពីក្រោយបុកទាំងកំរោលបណ្តាលឲ្យដួលកិនចំប្តីបែកថ្លើមស្លាប់នៅនឹងកន្លែង រីឯប្រពន្ធរងរបួសធ្ងន់។ ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ និងទំនាក់ទំនងទៅជំនាញចរាចរណ៍ក្រុងមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់។ ចំណែកសពបុរសរងគ្រោះ សមត្ថកិច្ចឲ្យខាងរថយន្តដឹកសពយកទៅតម្កល់នៅវត្តទឹកថ្លា រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ម.ន

  • ព្រឹត្តិការណ៍តន្រី្ត EDM 360 ដ៏ធំរបស់ក្រុមហ៊ុនស្រាកូរ៉េ Jinro ទទួលការគាំទ្រ និងចូលរួមយ៉ាងច្រើនកុះករពីយុវវ័យនៅកម្ពុជា

    ព្រឹត្តិការណ៍តន្រី្ត EDM 360 ដ៏ធំរបស់ក្រុមហ៊ុនស្រាកូរ៉េ Jinro ទទួលការគាំទ្រ និងចូលរួមយ៉ាងច្រើនកុះករពីយុវវ័យនៅកម្ពុជា

    ភ្នំពេញ៖ រយៈពេល៣ថ្ងៃជាប់គ្នា ចាប់ថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកានេះ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្រុមហ៊ុន HiteJinro ដែលជាក្រុមហ៊ុនផលិតស្រាកូរ៉េ Jinro បានបង្កើតជាបរិយាកាសរំភើបរីករាយ ក៏ដូចជាការចែករំលែកវប្បធម៌រវាងយុវជន-យុវនារីជំនាន់ថ្មី តាមរយៈព្រឹត្តិការណ៍តន្រ្តី EDM 360 ធំជាងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។ លោក Hwang Jungho នាយកគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិរបស់ក្រុមហ៊ុន ជីនរ៉ូ បានមានប្រសាសន៍ថា កម្មវិធីនេះ គឺរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិរវាង៤ប្រទេស គឺប្រទេសកូរ៉េ ថៃ ឡាវ និងកម្ពុជា ក្នុងគោលបំណងនាំយកនូវភាពរំភើបអស្ចារ្យដល់យុវវ័យកម្ពុជា និងអតិថិជន Jinro ទាំងអស់ ។ លោក Jungho បន្តថា ស្រា ជីនរ៉ូ នឹងនាំយុវជន-យុវនារីជួបជាមួយឌីជេ និងតារាល្បីៗជាមួយបទពិសោធនៃបច្ចេកទេសពន្លឺ និងបច្ចេកទេសសំឡេងលំដាប់អន្តរជាតិ ជាពិសេសបច្ចេកទេសតុបតែងឆាកដ៏អស្ចារ្យ ព្រមទាំងកម្មវិធីកម្សាន្តសប្បាយយ៉ាងច្រើនទៀត ហើយលោកសង្ឃឹមថា ជីនរ៉ូ នឹងស្ថិតក្នុងដួងចិត្តយុវវ័យគ្រប់រូប បន្ទាប់ពីព្រឹត្តិការណ៍តន្រី្ត EDM 360 Festival បានបញ្ចប់ទៅ។ សូមបញ្ជាក់ថា តន្រ្តី…

  • អតិថិជនជាច្រើនបង្ហាញការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំងចំពោះព្រឹត្តិការណ៍ដាក់តាំងលក់ផលិផលថែរក្សាសម្ផស្សលំដាប់លេខ១ មកពីតៃវ៉ាន់នៅក្នុងផ្សារទំនើបអ៊ីអន២

    អតិថិជនជាច្រើនបង្ហាញការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំងចំពោះព្រឹត្តិការណ៍ដាក់តាំងលក់ផលិផលថែរក្សាសម្ផស្សលំដាប់លេខ១ មកពីតៃវ៉ាន់នៅក្នុងផ្សារទំនើបអ៊ីអន២

    ភ្នំពេញ៖ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅក្នុងព្រឹត្តិការណ៍ដាក់តាំង និងដើរបង្ហាញផលិតផលថែរក្សាសម្ផស្សលំដាប់លេខ១ នាំចូលមកពីប្រទេសតៃវ៉ាន់ ដែលផលិតតាមបច្ចេកវិទ្យាប្រទេសជប៉ុន ធ្វើឡើងនៅក្នុងផ្សារទំនើបអ៊ីអន២ ជាន់ផ្ទាល់ដី នាថ្ងៃទី២៣ ខែវិច្ឆិកាម្សិលមិញនេះ មានបងប្អូនប្រជាពលរដ្ឋខែ្មរ និងភ្ញៀវបរទេសយ៉ាងកុះករបានមកទស្សនា និងសាកសួរព័ត៌មានជាច្រើនអំពីផលិតផលថ្មីនេះ ដើម្បីទទួលបាននូវបទពិសោធន៍បន្ថែមទៀត ក្នុងការថែរក្សាសម្ផស្សរបស់ខ្លួន។ លោក ខេវិន អូវ ជាប្រធាន និងលោកស្រី អាយរិន លី ជាអនុប្រធានក្រុមហ៊ុន Angel Face Cambodia បានមានប្រសាសន៍ថា ផលិតផលថែរក្សាសម្ផស្សលេខ១មកពីតៃវ៉ាន់ ដែលផលិតតាមបច្ចេកវិទ្យាជប៉ុននេះ គឺមានការវេចខ្ចប់លក្ខណៈម៉ាកដើម មានវិញ្ញាបនបត្រ ISO និងអាជ្ញាប័ណ្ណបើករោងចក្រ ដែលត្រូវនឹងតម្រូវការអាកាសធាតុប្រទេសកម្ពុជា ក្នុងការស្រាវជ្រាវផលិតផលថែរក្សាសម្ផស្សនេះ។ លោក និងលោកស្រីបន្តថា ឥឡូវនេះ ក្រុមហ៊ុនមានអ្នកតំណាងចំនួន២៥ខេត្ត-ក្រុងនៅទូទាំងប្រទេស មានភ្នាក់ងារចែកចាយជាង៣០០ភ្នាក់ងារ ហើយថា ក៏មានតារាជាច្រើនរូបបានប្រើប្រាស់ និងគាំទ្រផលិតផល Angel Face ផងដែរ។ លោក ខេវិន អូវ និងលោកស្រី អាយរិន លី…

  • ស្លាប់ពីរនាក់ និងរបួសធ្ងន់ម្នាក់ ក្រោយពីរថយន្តមួយគ្រឿងបុកចំពីមុខពេញទំហឹង

    ស្លាប់ពីរនាក់ និងរបួសធ្ងន់ម្នាក់ ក្រោយពីរថយន្តមួយគ្រឿងបុកចំពីមុខពេញទំហឹង

    ភ្នំពេញ៖ រថយន្តទួរីសបើកលឿនវ៉ាជែងជ្រុលទៅបុកជាមួយម៉ូតូ nex បណ្ដាលឲ្យយុវជន២នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកម្នាក់ទៀតរងរបួសធ្ងន់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៥និង២៥នាទីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវព្រះនរោត្ដម ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ សពយុវជនរងគ្រោះដែលស្លាប់២ រួមទាំងអ្នករងរបួសធ្ងន់ មិនទាន់បានស្លាល់អត្តសញ្ញាណនៅឡើយទេ។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តទួរីស ពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AB-9170 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្ដម ទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន មកចំណុចកើតហេតុក៏បានវ៉ាជែងរថយន្តមួយគ្រឿងទៀតបណ្ដាលឲ្យជ្រុលទៅបុកជាមួយម៉ូតូnexពណ៌ស ពាក់ស្លាកលេខភ្នំពេញ1CL-4344 ដែលជិះគ្នា៣នាក់បើកបរបញ្ច្រាស់ទិសដៅគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យយុវជន២នាក់ បានបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកម្នាក់ទៀតរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ចំណែកអ្នកបើករថយន្តត្រូវបានបុរសម្នាក់ដែលឃើញហេតុការណ៍ដេញតាមចាប់បាន និងប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍បឹងកេងកង១។ ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយនៅពេលក្រោយ។ ចំណែកសពជនរងគ្រោះទាំង២នាក់ សមត្ថកិច្ចដឹកយកទៅតម្កល់នៅវត្ថទឹកថ្លាដើម្បីស្រាវជ្រាវរកសាច់ញាតិតាមក្រោយ៕ម.ន

  • បុណ្យអុំទូកឆ្នាំ២០១៨ ភ្ញៀវទេសចរមកកម្សាន្តនៅខេត្តព្រះសីហនុថយចុះប្រមាណ២៥%

    បុណ្យអុំទូកឆ្នាំ២០១៨ ភ្ញៀវទេសចរមកកម្សាន្តនៅខេត្តព្រះសីហនុថយចុះប្រមាណ២៥%

    យោងតាមរបាយការណ៍ព័ត៌មានមន្ទីរទេសចរណ៍ខេត្ដព្រះសីហនុ បានបង្ហាញថា ភ្ញៀវទេសចរមកកម្សាន្តនៅខេត្តព្រះសីហនុ រយៈពេលបីថ្ងៃទីនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតព្រះទីប សំពះព្រះខែ និងអកអំបុក ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ មានចំនួនប្រមាណ៦៣,០០០នាក់ មានការថយចុះ ២៥,៨៨%។ លោក វ៉េង ស៊ីសុវង្ស អនុប្រធានមន្ទីរទេសចរណ៍ ខេត្ដព្រះសីហនុ ប្រាប់ឲ្យដឹងថា រយៈពេលបីថ្ងៃទីនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតព្រះទីប សំពះព្រះខែ និងអកអំបុក ចាប់ពីថ្ងៃទី២១ ដល់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ មានចំនួនប្រមាណ ៦៣,០០០នាក់ មានការថយចុះ ២៥,៨៨% ក្នុងនោះភ្ញៀវជាតិ មានចំនួនប្រមាណ៥០,២៣០នាក់ ថយចុះ ៣២,០៧% ភ្ញៀវអន្តរជាតិ មានចំនួនប្រមាណ១២,៧៧០នាក់ កើនឡើងប្រមាណ១៥,៥៦%។ លោក បន្ដថា ភ្ញៀវទៅកំសាន្តតាមបណ្ដាកោះមានចំនួនសរុបប្រមាណ ៦,៤៨៩នាក់ ស្រី២,៤៥៥ ក្នុងនោះមានភ្ញៀវជាតិចំនួន៣,០០១នាក់ ស្រី ១,២៣៥នាក់ ថយចុះ ៤៩,៨៧% និងភ្ញៀវអន្ដរជាតិមានចំនួន ៣,៤៨៨នាក់ ស្រី ១,៧០០នាក់ កើនឡើង…