-
កម្ពុជា និងរុស្សី គ្រោងជួបប្រជុំលើកទី១ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យគាំពារបរិស្ថាននៅទីក្រុងម៉ូស្គូ
តាមការអញ្ជើញរបស់ក្រសួងធនធានធម្មជាតិ និងបរិស្ថាននៃសហព័ន្ធរុស្ស៊ី ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការ តំណាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន អមដំណើរដោយឯកឧត្តម សុខ គាង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំគណៈប្រតិភូក្រសួងបរិស្ថាន ដើម្បីចូលរួមកិច្ចប្រជុំលើកទី១ នៃក្រុមការងារស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យគាំពារបរិស្ថាន ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងម៉ូស្គូ សាធារណរដ្ឋសហព័ន្ធរុស្សី។ តាមកម្មវិធីដែលបានគ្រោងទុក ក្រុមការងារកម្ពុជា-រុស្ស៊ី នឹងជួបប្រជុំគ្នាចាប់ពីថ្ងៃទី២៦ រហូតដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ដើម្បីពិនិត្យលើកិច្ចសហប្រតិបត្តិការក្នុងវិស័យគាំពារបរិស្ថាន ដោយផ្តោតជាសំខាន់លើការលើគ្រប់គ្រងទឹកកខ្វក់ សំណល់ សំរាម ការគ្រប់គ្រងបរិស្ថានទីក្រុង និងការបង្កើតជាឧទ្យាននៅតាមទីក្រុង មន្ទីរពិសោធន៍ និងការគ្រប់គ្រងការបំពុលនៅតាមទីក្រុងជាដើម។ សមាសភាពប្រតិភូក្រសួងបរិស្ថានកម្ពុជានៅពេលនេះ រួមមានការតំណាងថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋាននានា និងប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ ខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពត ស្ទឹងត្រែង រតនគីរី និងមណ្ឌលគីរី។ ឆ្លៀតក្នុងឱកាសនៃកិច្ចប្រជុំនេះ នៅវេលាល្ងាច ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម អ៊ាង សុផល្លែត…
-
វេណេហ្ស៊ុយអេឡាចាប់ផ្តើមសងបំណុល១,២ពាន់លានដុល្លារ ដើម្បីការពារក្រុមហ៊ុនប្រេងដ៏ធំ Citgo
វេណេហ្ស៊ុយអេឡា៖ វេណេហ្ស៊ុយអេឡា ជាប្រទេសដែលកំពុងមានបញ្ហាហិរញ្ញវត្ថុធ្ងន់ បានសម្រេចបានចំណាយលុយ១,២ពាន់លានដុល្លារអាម៉េរិក ដើម្បីទូទាត់បំណុលរបស់ក្រុមហ៊ុន Citgo ជាក្រុមហ៊ុនប្រេងមានមូលដ្ឋាននៅអាម៉េរិក ដោយភាគហ៊ុនលើសលុបរបស់ក្រុមហ៊ុននេះ គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនរដ្ឋរបស់វេណេហ្ស៊ុយអេឡាឈ្មោះថា PDVSA ។ ប្រាក់១,២ពាន់លានដុល្លារអាម៉េរិកនេះ នឹងត្រូវទូទាត់ជូនទៅក្រុមហ៊ុន Crystallex International Corp បើមិនដូច្នេះទេ សំណុំរឿងនេះនឹងត្រូវបញ្ចូនទៅតុលាការ ដើម្បីទាមទារការគ្រប់គ្រងលើក្រុមហ៊ុន Citgo នេះបើតាមឯកសាររបស់ធនាគារកាណាដា។ វេណេហ្ស៊ុយអេឡាបានទូទាត់ជាជំហានដំបូង៤២៥លានដុល្លារអាម៉េរិក កាលពីថ្ងៃទី២៣ វិច្ឆិកា ២០១៨ ហើយត្រូវទូទាត់ប្រាក់នៅសេសសល់ត្រឹមដើមឆ្នាំ២០២១។ ក្នុងករណីខកខាននោះ ក្រុមហ៊ុន Crystallex មានមូលដ្ឋាននៅកាណាដាមួយនេះ នឹងចាប់ផ្តើមចាត់ការតាមនីតិវិធីតុលាការ។ ខណៈដែលវេណេហ្ស៊ុយអេឡាជួបវិបត្តិសេដ្ឋកិច្ច ដោយសារតែទណ្ឌកម្មរបស់អាម៉េរិកនោះ ប្រទេសនេះត្រូវទូទាត់បំណុលរាប់សិបពាន់លានដុល្លារអាម៉េរិក។ ក្រុមហ៊ុន Citgo Petroleum Corporation គឺជាក្រុមហ៊ុនចម្រាញ់ប្រេង ដឹកជញ្ជូនប្រេង ដ៏ធំមានទីតាំងនៅក្រុង Houston រដ្ឋ Texas ភាគហ៊ុនភាគច្រើនគឺជារបស់ក្រុមហ៊ុន PDVSA ជាក្រុមហ៊ុនរដ្ឋរបស់រដ្ឋាភិបាលវេណេហ្ស៊ុយអេឡា៕
-
មេដឹកនាំកូរ៉េខាងជើងហ៊ានចំណាយលុយជាង១០០លានដុល្លារអាម៉េរិក ទិញរបស់របរផ្ទាល់ខ្លួន១០ប្រភេទ
កូរ៉េខាងជើង៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន មានទ្រព្យសម្បត្តិសរុបប្រមាណ៥ពាន់លានដុល្លារអាម៉េរិក ដោយគេដឹងថា លោកហ៊ានចំណាយលុយរាប់លានដុល្លារដើម្បីទិញរបស់ដែលលោកចង់បាន នេះបើតាមការការចេញផ្សាយរបស់សារព័ត៌មាន Therichest កាលពីចុងសប្តាហ៍កន្លងទៅ។ អ្វីៗទាំង១០យ៉ាងដែលមេដឹកនាំកូរ៉េខាងជើង វ័យ៣៥ឆ្នាំខាងលើហ៊ានចំណាយលុយទិញ ដោយមិនខ្វល់នោះ រួមមានរថយន្ត Mercedes Benz S600 ការពារគ្រាប់ តម្លៃជិត២លានដុល្លារអាម៉េរិក ឧទ្យាន Pyongyang Amusement Park និង Munsu Water Park តម្លៃ១០០លានដុល្លារអាម៉េរិក ព្យ៉ាណូជាង ៣០គ្រឿង ដោយក្នុងមួយគ្រឿងៗមានតម្លៃប្រហែល ៦០០០០ដុល្លារអាម៉េរិក ទីលានវាយកូនគោលផ្ទាល់ខ្លួនចំណាយលុយ៣លានដុល្លារអាម៉េរិកសម្រាប់សាងសង់ និងប្រហែល ៥០០០០០ ដុល្លារអាម៉េរិកក្នុងមួយឆ្នាំដើម្បីមើលថែ យន្តហោះផ្ទាល់ខ្លួន តម្លៃ ១,៥ លានដុល្លារអាម៉េរិក នាឡិកាដៃច្រើនគ្រឿង តម្លៃសរុប ៨ លានដុល្លារអាម៉េរិក ផលិតផលនាំចូល ជាពិសេស ស្រា Hennessy ដែលមានតម្លៃ ២០០០ ដុល្លារអាម៉េរិក អំណោយសម្រាប់ភរិយា…
-
សហរដ្ឋអាម៉េរិកព្រមានបិទព្រំដែនភាគខាងត្បូងជាប់ម៉ិកស៊ិក សំដៅរាំងខ្ទប់លំហូរជនអន្តោប្រវេសន៍មកពីបណ្តាប្រទេសអាម៉េរិកកណ្តាល
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានព្រមានបិទព្រំដែនភាគខាងត្បូងជាប់ជាមួយប្រទេសម៉ិកស៊ិកនៅក្នុងករណីចាំបាច់ ក្នុងគោលបំណងទប់ស្កាត់លំហូរជនអន្តោប្រវេសន៍មកពីបណ្ដាប្រទេសអាម៉េរិកកណ្ដាល។ ការព្រមានរបស់មេដឹកនាំអាម៉េរិករូបនេះ ធ្វើឡើងក្រោយមានសេចក្ដីរាយការណ៍ជាច្រើនបានអះអាងថា សហរដ្ឋអាម៉េរិក និងម៉ិកស៊ិកបានឈានដល់កិច្ចព្រមព្រៀងមួយ ដោយតម្រូវឱ្យជនអន្តោប្រវេសន៍ទាំងអស់ត្រូវរង់ចាំទទួលការវាយតម្លៃនៅលើទឹកដីម៉ិកស៊ិកជាមុនសិន មុននឹងចង់ចូលមកកាន់សហរដ្ឋអាម៉េរិក ប៉ុន្តែសេចក្ដីរាយការណ៍នេះ ត្រូវបានអាជ្ញាធរម៉ិកស៊ិកច្រានចោល។ នៅក្នុងសារមួយបង្ហោះនៅលើបណ្តាញសង្គមធ្វីតធើ កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ (ម៉ោងក្នុងតំបន់) លោក ដូណាល់ ត្រាំ បាននិយាយថា ជនអន្តោប្រវេសន៍នៅតំបន់ព្រំដែនភាគខាងត្បូង នឹងមិនត្រូវបានអនុញ្ញាតឱ្យចូលក្នុងទឹកដីអាម៉េរិកឡើយ រហូតទាល់តែពួកគេឆ្លងការវាយតម្លៃ និងទទួលបានសិទ្ធិជ្រកកោនស្របច្បាប់ជាមុនសិន។ លោកបានសង្កត់ធ្ងន់ថា នៅក្នុងករណីចាំបាច់ យើងនឹងបិទព្រំដែនភាគខាងត្បូងរបស់យើង ហើយយើងនឹងអនុញ្ញាតឱ្យចូលសហរដ្ឋអាម៉េរិកសម្រាប់តែអ្នកចូលដោយស្របច្បាប់តែប៉ុណ្ណោះ៕ម.ន
-
មេដឹកនាំអង់គ្លេសជំរុញឱ្យពលរដ្ឋខ្លួនគាំទ្រដល់កិច្ចព្រមព្រៀងចាកចេញពីសហភាពអឺរ៉ុប ឬ Brexit
អង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី ធើរ៉េសា មេ បានសរសេរលិខិតមួយច្បាប់ទៅកាន់ពលរដ្ឋទាំងអស់ ដើម្បីបំផុសឱ្យពួកគេគាំទ្រដល់កិច្ចព្រមព្រៀងចាកចេញពីសហភាពអឺរ៉ុប ឬ Brexit របស់លោកស្រី ស្របពេលដែលបណ្ដាមេដឹកនាំអឺរ៉ុបកំពុងត្រៀមចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។ ការអំពាវនាវរបស់នាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះ ធ្វើឡើងគ្រាដែលបណ្ដាមេដឹកនាំអឺរ៉ុបក៏កំពុងជួបប្រជុំគ្នាក្នុងទីក្រុងព្រុចសែលដែរ ដើម្បីសម្រេចចិត្តថាតើគួរតែចុះហត្ថលេខាលើកិច្ចព្រមព្រៀង Brexit របស់លោកស្រី មេ ឬក៏យ៉ាងណា ខណៈប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Donald Tusk ផ្ដល់អនុសាសន៍ឱ្យប្រទេសជាសមាជិកទាំងអស់អនុម័តលើកិច្ចព្រមព្រៀងនេះ ដែលនឹងបើកផ្លូវឱ្យអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបនៅខែមីនា ឆ្នាំ២០១៩ខាងមុខ។ យ៉ាងណាមិញ កិច្ចព្រមព្រៀងនេះ នៅតែចាំបាច់ត្រូវមានការអនុម័តពីសភាអង់គ្លេសជាមុនសិន នៅក្នុងបរិបទដែលសមាជិកសភាមួយចំនួនអះអាងថា នឹងបោះឆ្នោតជំទាស់។ គួរបញ្ជាក់ថា នៅក្នុងលិខិតខាងលើនេះ លោកស្រី ធើរ៉េសា មេ ក៏បានសន្យាផងដែរថា កិច្ចព្រមព្រៀងចាកចេញពីសហភាពអឺរ៉ុប ឬ Brexit របស់លោកស្រី នឹងជួយឱ្យចក្រភពអង់គ្លេសមានអនាគតភ្លឺស្វាង ហើយថា ការចាកចេញពីសហភាពអឺរ៉ុបនៅឆ្នាំក្រោយនេះ នឹងក្លាយជាពេលវេលាមួយដ៏សំខាន់ ក្នុងការផ្សះផ្សាប្រជាជាតិអង់គ្លេសទាំងមូល៕ម.ន
-
មនុស្ស២៦០នាក់រងរបួស ដោយសារគ្រោះរញ្ជួយដីក្នុងកម្រិត៦.៣រ៉ិចទ័រវាយប្រហារប្រទេសអ៊ីរ៉ង់
អ៊ីរ៉ង់៖ សារព័ត៌មានអ៊ីរ៉ង់បានចេញផ្សាយថា គ្រោះរញ្ជួយដីក្នុងកម្រិត៦.៣រ៉ិចទ័របានធ្វើការវាយប្រហារភាគខាងលិចប្រទេសអ៊ីរ៉ង់ នៅក្នុងថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ បណ្តាលឲ្យមនុស្សរាប់រយនាក់ទទួលរងរបួស។ ប្រភពបន្តថា គ្រោះធម្មជាតិនេះ បានវាយប្រហារក្នុងរយៈពេលខ្លីប៉ុណ្ណោះ នៅម៉ោងប្រមាណ៨យប់ថ្ងៃ អាទិត្យ ម្សិលមិញ (ម៉ោងក្នុងតំបន់) មានចម្ងាយប្រហែល២០គីឡូម៉ែត្រពីទីក្រុង Sarpol-e Zahab នៅក្នុងខេត្ត Kermanshah ស្ថិតនៅក្បែរព្រំដែនជាមួយប្រទេសអ៊ីរ៉ាក់ ហើយបើតាមការប៉ាន់ស្មាននោះ គ្រោះរញ្ជួយដីខាងលើ មានជម្រៅប្រមាណ១០គីឡូម៉ែត្រ។ សារព័ត៌មានអ៊ីរ៉ង់បានដកស្រង់សម្តីរបស់អភិបាលខេត្តមកបញ្ជាក់ថា គ្រោះមហន្តរាយនេះដែរ បានធ្វើឱ្យអាគារជាច្រើនរងការខូចខាត ហើយយ៉ាងហោចណាស់មានមនសុ្ស២៦០នាក់រងរបួស ដែលភាគច្រើននៃពួកគេទទួលរងរបួសស្រាលប៉ុណ្ណោះ ខណៈដែលរដ្ឋាភិបាលក្រុងតេហេរ៉ង់ភ្លាមៗនោះ បានធ្វើការបញ្ជូនក្រុមជួយសង្គ្រោះទៅកាន់ទីតាំងកើតហេតុ៕ម.ន
-
ចំនួនមនុស្សស្លាប់កើនដល់៣០នាក់ ក្នុងហេតុការណ៍លិចទូកនៅប្រទេសអ៊ុយហ្កាន់ដា
អ៊ុយហ្កាន់ដា៖ អ្នកនាំពាក្យរបស់មន្ត្រីប៉ូលិសអ៊ុយហ្កាន់ដា បានប្រាប់ឱ្យដឹងនៅក្នុងថ្ងៃអាទិត្យចុងសប្តាហ៍មុននេះថា តួលេខជនរងគ្រោះបាត់បង់ជីវិត ដោយសារហេតុការណ៍លិចទូកមួយគ្រឿងនៅក្នុងទឹកទន្លេ Lake Victoria កាលពីថ្ងៃសៅរ៍នោះ បានបន្តកើនឡើងដល់៣០នាក់ហើយ។ អ្នកនាំពាក្យប៉ូលិសអ៊ុយហ្កាន់ដា លោក Patrick Onyango បានគូសបញ្ជាក់ថា ក្រុមយោធាម៉ារីន និងមន្រ្តីប៉ូលិស រួមជាមួយនឹងក្រុមអ្នកមុជទឹកក្នុងតំបន់ផងនោះ បានជួយសង្គ្រោះទាន់ពេលវេលានូវជនរងគ្រោះចំនួន២៧នាក់ នៅក្នុងករណីលិចទូកដ៏អាក្រក់នេះ។ ប្រភពដដែលបន្តថា ទូកចំនួន២គ្រឿងបានលិចយ៉ាងជ្រៅទៅក្នុងទឹកទន្លេ Lake Victoria នៅសង្កាត់ Mukono ភាគកណ្តាលប្រទេសអ៊ុយហ្កាន់ដា។ លោក Patrick Onyango បានអះអាងថា សោកនាដកម្មនេះ បង្កឡើងដោយសារការផ្ទុកមនុស្សលើសចំណុះ និងអាកាសធាតុអាក្រក់៕ម.ន
-
ពិធីបញ្ចុះបឋមសីលាសាងសង់ព្រះវិហារ
ព្រះវិហារ៖ ព្រះភិក្ខុតបរតោ ញឹម ញេម ព្រះគ្រូចៅអធិការវត្តមុនីសាគរ និងជាឧត្តមប្រឹក្សាផ្ទាល់សម្តេចព្រះសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃអាទិត្យ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ បាននិមន្តជា អធិបតីភាព ក្នុងពិធីបញ្ចុះបឋមសីលា សាងសង់ព្រះវិហារថ្មី១ខ្នង ដែលទទឹង៩ម៉ែត្រ បណ្តោយ១២ម៉ែត្រ និងស្រោចស្រពសុគន្ធវារី ប្រគេនព្រះគ្រូសូត្រស្តាំ យិន វណ្ណយ៉ត។ ពិធីនេះធ្វើឡើង នៅក្នុងបរិវេណវត្តព្រហ្មវិហារធម៌ តេជោជប់រង្សីសរ៉ារាម “ហៅវត្ត អង្ការអេដស៍” ស្ថិតក្នុងភូមិស្រអែមត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រោមការចូលរួមពីប្រជាពលរដ្ឋ លោកយាយលោកតា និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។ ព្រះគ្រូចៅអធិការវត្តព្រហ្មវិហារធម៌តេជោជប់រង្សីសរ៉ារ៉ាម រស់ សុខរាជ បានមានសង្ឃដីកាថា ព្រះវិហារថ្មី១ខ្នង ដែលប្រារព្ធពិធីបញ្ចុះបឋមសីលាសាងសង់នៅពេលនេះ មានទទឹង៩ម៉ែត្រ បណ្តោយ១២ម៉ែត្រ ធ្វើអំពីថ្ម ដំបូលប្រកក្បឿង។ ព្រះអង្គបន្តថា ចំពោះថវិកាសម្រាប់សាងសង់ព្រះវិហារថ្មីនេះ គឺនៅមិនទាន់ដឹងថាអស់ចំនួនប៉ុន្នាននោះនៅឡើយទេ ព្រោះថាការកសាងនូវរាល់សមិទ្ធផលទាំងអស់ក្នុងទីអារាមនេះ គឺបានមកពីការចូលរួមចំណែកលើកស្ទួយខ្ពស់របស់ប្រជាពុទ្ធបរិស័ទជើងវត្ត និងសប្បុជន ជិតឆ្ងាយតាមរយៈការធ្វើបុណ្យផ្សេងៗដង្ហែរចូលមកកាន់ទីអារាមនេះ និងមួយចំណែកតាមរយះការបិណ្ឌបាតរបស់ព្រះអង្គផ្ទាល់។…
-
គណៈកម្មធិការផលិតទូក-ងវែងជាងគេលើកពិភពលោកចាប់ផ្ដើមរំកិលទូកពីផ្ទៃទឹកនៃតំបន់កំពង់ផែភ្នំពេញទៅកាន់វាលព្រះមេរុហ៍ ដើម្បីដាក់តាំងបង្ហាញជូនសាធារណជនបានទស្សនា
ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ទូក «ង»ដែងវែងជាងគេលើពិភពលោកមានឈ្មោះថា ៖ «កម្ពោជិកបុត្តាខេមរាតរី »ដែលទើបតែនឹងជាប់កំណត់ត្រាទូក ង វែងជាងគេលើពិភពលោកកាលពីថ្ងៃទី១២កន្លងទៅនេះបន្ទាប់ពីបញ្ចប់ព្រះរាជពិធីអ៊ុទូកថ្មីៗនេះទូក ង វែងជាងគេនឹងរំកិលខ្លួនមកលើគោកតាមបណ្ដោយផ្លូវព្រះសុធារស ខាងកើតទល់មុខ វាលព្រះមេរុហ៍ ដើម្បីដាក់តាំងបង្ហាញ់ជូនសាធារណៈជនភ្ញៀវជាតិ និង អន្តរជាតិបានទស្សនា ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី ២៥ ដល់ ថ្ងៃទី ៣០ ។ គោលបំណងសំខាន់ៗ នៃការផលិតទូក-ង ដែលវែងជាងគេនេះ គឺចង់ រំលឹកឡើងវិញនូវប្រវត្តិដ៏យូរលង់ នៃការផលិត និង ការប្រើប្រាស់ទូក របស់ខ្មែរតាំងពីសម័យបុរាណ ជាពិសេសរំលឹកឡើងវិញនូវ ស្នាព្រះហស្ថ របស់ ព្រះមហាក្សត្រខ្មែរ គ្រប់ជំនាន់ក្នុងការប្រើប្រាស់ទូក ជាមធ្យោបាយមួយ ក្នុងការការពារទឹកដី ,ជួយលើក តម្កើងកិត្យានុភាពជាតិ ដោយបង្ហាញពិភពលោកទាំងមូលឱ្យបានដឹងកាន់តែច្បាស់ថា កម្ពុជាអាចបង្កើត ស្នាដៃដ៏អស្ចារ្យមួយ , ជំរុញស្មារតីស្នេហាជាតិ និង សាមគ្គីភាព នៃយុវជនជាកូនចៅជំនាន់ក្រោយ ក្នុងការ ថែរក្សា និង អភិរក្សកេរដំណែលពីដូនតា…
-
អគ្គីភ័យបានលេបត្របាក់ហាងលក់បាយនិងកាហ្វេនិងរបស់របបទ្រព្យសម្បត្តិមួយចំនួនធំរួមទាំងម៉ូតូ៣គ្រឿងទៀតនៅសល់តែគ្រងឆ្អឹង
ភ្នំពេញ៖ ហាងលក់កាហ្វេតាបប៊ីយ៉ាមួយកន្លែងត្រូវបាទឆាបឆេះខ្ទិតដោយសារតែទុលសេខ្សែភ្លើងបណ្ដាលឲ្យរបស់របបក្នុងផ្ទះ រួចទាំងម៉ូតូ៣គ្រឿងទៀតឆេះខ្ទិតរងការខូចខាតយ៉ាងដំណំហេតុការនេះបង្កការភ្ញាភ់ផ្អើលកាលពីវរលាម៉ោង៣ និង១០ ទៀបភ្លឺឈានចូលនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវទួលពង្រ កែងនិងផ្លូវ២១៧ ទល់មុខវត្តសំបូរមាស សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីម្ចាស់ផ្ទះបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុគាត់បានឃើញផ្សែងហុយចេញពីកន្លែងហាងកាហ្វេរបស់គាត់ក៏សង្ស័យបានទៅមើលឃើញភ្លើងកំពុងតែឆាបឆេះខ្លាំង និងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋបានមកជួយយកបំពងពន្លត់អគ្គីភ័យបាញ់ពន្លត់តែមិនអាចគ្រប់គ្រងសាន្ថភាពបានចំណែកឯភ្លើងបានរាដាឆេះយ៉ាងសន្ធោសន្ធៅ ខណះនោះប្រជាពលរដ្ឋបានទំនាក់ទំនងទៅនិងខាងរថយន្ដពន្លត់អគ្គីភ័យមកពន្លត់ បានប៉ុន្មាននាទីក្រោយមករថយន្ដពន្លត់អគ្គីភ័យបានមកដល់ធ្វើការបាញ់ពន្លត់បានសម្រេចគ្រប់គ្រងស្ថានភាពបាន ប៉ុន្តែគួរឲ្យស្ដាយរបស់របបក្នុងហាងកាហ្វរួមទាំងតាបប៊ីយ៉ាបានភ្លើងឆាបឆេះអស់គ្មានសល់ រួចទាំងម៉ូតូ៣គ្រឿងទៀតដែលទុកក្នុងហាងការហ្វឆេះខ្ទិតនៅសល់តែគ្រងឆ្អឹង ក្នុងករណីអគ្គីភ័យនេះរថយន្ដពន្លត់អគ្គីភ័យមកចំនួន៣គ្រឿង ប្រើអស់គ្រឿងទើបគ្រប់គ្រងសន្ថភាពបាន។ ក្នុងករណីខាងលើនេះ សមត្ថកិច្ចបានសន្និដ្ធានថា ករណីខាងលើនេះគឺជាករណីឆ្លងចរន្តអគ្គីសនីបណ្ដាលមកពីផ្ទុះសេខ្សែភ្លើងបង្កឲ្យមានការឆាបឆេះយ៉ាងដូច្នេះ នេះសំណាងល្អហើយដែរមិនបណ្ដាលឲ្យមនុស្សរងរបួស និងរាលដាលឲ្យឆេះកាន់តែខ្លាំងនោះ ៕