-
ពលរដ្ឋវៀតណាម៣៨៦នាក់ស្លាប់កាលពីឆ្នាំ២០១៧ ដោយសារការវាយប្រហារពីព្យុះទីហ្វុងជាច្រើន និងខូចខាតដល់សេដ្ឋកិច្ចជាតិអស់២,៦ពាន់លានដុល្លារ
វៀតណាម៖ សូមរំលឹកថា កាលពីឆ្នាំ២០១៧ ព្យុះទីហ្វុងជាច្រើនបានផ្ដាច់ជីវិតមនុស្ស៣៨៦នាក់នៅក្នុងប្រទេសវៀតណាម និងបំផ្លាញផ្ទះ៦០០,០០០ខ្នង ព្រមទាំងបង្កការខូចខាតដល់សេដ្ឋកិច្ចជាតិ គិតជាទឹកប្រាក់ស្មើនឹង២,៦ពាន់លានដុល្លារអាម៉េរិក។ យោងតាមប្រភពពីអាជ្ញាធរវៀតណាម បានបញ្ជាក់ថា មនុស្សម្នាក់ទៀតបានបាត់បង់ជីវិត ខណៈផ្លូវថ្នល់ និងទូកជាច្រើន ព្រមទាំងលំនៅដ្ឋានប្រជាជនរាប់សិបខ្នងត្រូវទទួលការរងខូចខាតយ៉ាងដំណំ ដោយសារការវាយប្រហារពីព្យុះទីហ្វុងយូសាជិ ដែលបាននឹងកំពុងគំរាមគំហែងតំបន់ភាគខាងត្បូងប្រទេស។ ប្រភពដដែលបន្តថា ព្យុះទីហ្វុងដ៏កំណាចនេះបានវាយប្រហារវៀតណាមចាប់តាំងពីថ្ងៃអាទិត្យចុងសប្តាហ៍មុនមកម្ល៉េះ លើតំបន់ភាគខាងត្បូងប្រទេស រាប់ចាប់ពីខេត្ត បារៀវង់តូ រហូតដល់ខេត្តប៊ិនត្រេ មុនក្លាយជាព្យុះត្រូពិច។ យូសាជិ ក៏បានបំផ្លាញលំនៅដ្ឋាន៥១ខ្នង ទូក៤៦គ្រឿង និងបង្កជាគ្រោះបំណាក់ដី ព្រមទាំងភ្លៀងធ្លាក់ខ្លាំងជន់លិចផ្ទៃដីដាំដុះ៧១៨ហិកតា គ្រាដែលផ្លូវជាតិប្រវែង១,៥គីឡូម៉ែតក៏រងការខូចខាតផងដែរ។ បន្ថែមលើនេះ ព្យុះទីហ្វុង យូសាជិ ថែមទាំងបានបង្ខំសាលារៀនជាច្រើនក្នុងទីក្រុងហូជីមិញ និងខេត្តនិញធ័ន ត្រូវបង្ខំចិត្តបិទទ្វារជាបណ្ដោះអាសន្ននៅថ្ងៃច័ន្ទនេះ ដោយសារទឹកជំនន់ និងភ្លៀងធ្លាក់ខ្លាំង៕
-
រថយន្តកូរ៉េ២គ្រឿងបើកជែងគ្នាពេលមេឃកំពុងភ្លៀងរលឹមមិនផុត ក៏រអិលបុកគ្នាបោកផ្ទប់នឹងស្លាកសញ្ញាចរាចរណ៍ និងរបងថ្មដីឡូតិ៍របស់ប្រជាពលរដ្ឋ
ភ្នំពេញ៖ រថយន្តកូរ៉េ២គ្រឿងបើកជ្រែជែងគ្នាពេលមេឃកំពុងភ្លៀងរលឹមមិនផុត ក៏រអិលបុកគ្នាបោកផ្ទប់នឹងស្លាកសញ្ញាចរាចរណ៍ និងរបងថ្មដីឡូតិ៍របស់ប្រជាពលរដ្ឋកលទៅមុខលែងរួច តែសំណាងល្អមិនមានអ្នករងរបួស គ្រាន់តែខូចស្លាកចរាចរណ៍ និងខូចរថយន្ត។ ករណីនេះបានកើតឡើងកាលពីម៉ោង០៩និង៣០នាទីព្រឹកថ្ងៃទី២៦ វិច្ឆិកានេះ នៅខាងត្បូងហ្គ្រែនភ្នំពេញ ផ្លូវហាណូយ ភូមិអន្លង់ក្ងានសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ អ្នកបើករថយន្តទាំង២នាក់ មិនត្រូវបានប្រាប់ពីអត្តសញ្ញាណ។ ប្រភពបានឲ្យដឹងថា មុនកើតហេតុបានឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយពណ៌ ខៀវ ដឹកហ្គាសពាក់ស្លាកលេខភ្នំពេញ2Z-2534 បើកបរមកក្នុងទិសដៅពីត្បូងទៅជើង មកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ មួយគ្រឿងទៀតពណ៌ ស ប្រភេទក្លុបជិតបានបើកមកជែងពីក្រោយតែជែងមិនផុត គាប់ជួនមេឃកុំពុងភ្លៀងរលឹមស្រិចៗផង ក៏រអិលបុកគ្នាបោកផ្ទប់នឹងស្លាកសញ្ញាចរាចរណ៍ និងរបងថ្មដីឡូតិ៍របស់ប្រជាពលរដ្ឋកលទៅមុខលែងរួច តែសំណាងល្អមិនមានអ្នករងរបួសទេ គ្រាន់តែខូចស្លាកចរាចរណ៍ និងខូចរថយន្ត។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះវាស់វែងយករថយន្តទាំង២គ្រឿងមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌរង់ចាំធ្វើការដោះស្រាយពេលក្រោយ៕
-
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងប្រកាសបិទផ្សាយបញ្ជីបោះឆ្នោតដំបូងឆ្នាំ២០១៨ នៅតាមឃុំ-សង្កាត់
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពីការបិទផ្សាយបញ្ជីឈ្មោះបោះឆ្នោតដំបូង និងបញ្ជីឈ្មោះ ដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត និងការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្ដឹងតវ៉ា និងពាក្យបណ្តឹងជំទាស់ទាក់ទងនឹងបញ្ជីបោះឆ្នោតដំបូង។ កិច្ចប្រជុំនេះធ្វើឡើងនៅការិយាល័យ គ.ជ.ប. ដោយមានវត្តមានឯកឧត្តម មាន សទិ សមាជិក គ.ជ.ប. និងមានការចូលរួមពីតំណាងក្រុមប្រឹក្សាធម្មនុញ្ញ តំណាងក្រសួងពាក់ព័ន្ធនានា តំណាងគណបក្សនយោបាយ តំណាងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ តំណាងស្ថានទូតជប៉ុន តំណាងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ យ៉ាងច្រើននៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកានេះ។ បើតាមឯកឧត្តមអគ្គលេខាធិការជាតិរៀបចំការបោះឆ្នោត ទេព នីថា បានថ្លែងថា នៅគ្រប់ឃុំ សង្កាត់ទាំងអស់បានធ្វើការបិទផ្សាយនៅបញ្ជីបោះឆ្នោតដំបូង និងឈ្មោះអ្នកត្រូវលុបចេញពីបញ្ជីបោះឆ្នោត ហើយក្នុងនោះ យើងមានបញ្ហានៅក្នុងខេត្តចំនួន៥ដែលមានភ្លៀងដូចជា នៅក្នុងខេត្តត្បូងឃ្មុំ កំពង់ចាម តាកែវ កំពង់ឆ្នាំង និងខេត្តពោធិ៍សាត់។ ទោះយ៉ាងណាក៏ដោយ ការបិទបញ្ជីនៅសាលាឃុំ សង្កាត់បានបិទទាន់ពេលវេលា នៅតាមសាលាឃុំ សង្កាត់មួយចំនួនទៀតមានសភាពយឺតយ៉ាវ និងពុំទាន់មានបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅពិនិត្យឈ្មោះនៅឡើយទេ។ ឯកឧត្តបានបញ្ជាក់បន្ថែមថា ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតតាមឃុំ សង្កាត់ នឹងធានាមិនឱ្យប្រជាពលរដ្ឋដែលបានចុះឈ្មោះរួច បាត់បង់សិទ្ធិបោះឆ្នោតនោះទេ ដោយសារបញ្ជីនេះ បើកឱ្យមានសិទ្ធិប្តឹងតវ៉ា ឬ/និងប្តឹងជំទាស់ជាលាយលក្ខណ៍អក្សរទៅក្រុមប្រឹក្សាឃុំ…
-
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ប្រកាសថា កម្ពុជាត្រៀមលក្ខណៈរួចរាល់ ដើម្បីចូលរួមពិព័រណ៍ពិភពលោកឌុយបៃ ឆ្នាំ២០២០
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានប្រកាសប្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលសហភាពអារ៉ាប់រួម មេដឹកនាំប្រទេស និងតំណាងអង្គការអន្តរជាតិថា កម្ពុជាបានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីចូលរួមព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក ដែលនឹងរៀបចំនៅទីក្រុងឌុយបៃ រយៈពេល ៦ខែ ចាប់ពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។ ការប្រកាសរបស់ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើឡើងនាឱកាសចូលរួមកម្មវិធីលៀងសាយភោជន ស្វាគមន៍អ្នកចូលរួមកិច្ចប្រជុំ IPM លើកទី៣ ដែលរៀបចំឡើង កាលពីរាត្រីថ្ងៃអាទិត្យ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងទីក្រុងឌុយបៃ ប្រទេសសហភាពអារ៉ាប់រួម ក្នុងគោលបំណងជួបពិភាក្សា និងតាមដានវឌ្ឍនភាពការងាររៀបចំពិព័រណ៍ពិភពលោកឌុយបៃ ឆ្នាំ២០២០។ នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកឡើងពីការចូលរួមដ៏សកម្មរបស់កម្ពុជា នៅក្នុងពិព័រណ៍ពិភពលោក និងពិព័រណ៍អន្តរជាតិនាពេលកន្លងមក ព្រមទាំងវឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ដែលជាសេនាធិការរបស់ក្រសួងពាណិជ្ជកម្ម មានភារកិច្ចទទួលខុសត្រូវរាល់ការចូលរួមរបស់កម្ពុជា នៅក្នុងព្រឹត្តិកាណ៍ពិព័រណ៍នានា។ ឯកឧត្តមរដ្ឋមន្ត្រី បានអះអាងបន្ថែមថា «ឥឡូវនេះ កម្ពុជាបានត្រៀមលក្ខណៈរួចរាល់ ដើម្បីចូលរួមពិព័រណ៍ពិភពលោកឌុយបៃ ឆ្នាំ២០២០ ហើយប្រាកដណាស់ យើងនឹងទទួលបានជោគជ័យដូចការចូលរួមពិព័រណ៍ពិភពលោក នៅសៀងហៃឆ្នាំ២០១០ និងនៅអ៊ីតាលី…
-
គណៈប្រតិភូកងទ័ពជើងគោក អញ្ជើញចូលរួមបិទការប្រកួតបាញ់កាំភ្លើងដៃជើងគោក អាស៊ាន នៅប្រទេសម៉ាឡេស៊ី
តបតាមការអញ្ជើញរបស់មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី កាលពីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅនេះ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អមដំណើរដោយឧត្តម ឧត្តមសេនីយ៍ឯក ប្រាក់ សុវណ្ណា មេបញ្ជាជាការងកងទ័ពជើគោក ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡេង លីម នាយសេនាធិការង នាយកខុទ្ធកាល័យកងពជើងគោក ឯកឧត្តម ឧត្តមសេនីយ៍ត្រី ម៉ឹង មករា នាយសេនាធិការង កងជើងគោក និងនាយទាហានជាន់ខ្ពស់ជាច្រើនរូបទៀត បានអញ្ជើញបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋ និងមិត្តភាពរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៥ រហូតដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ដើម្បីចូលរួមកិច្ចប្រជុំពហុភាគីថ្នាក់មេបញ្ជាការកងទ័ពជើងគោក អាស៊ានលើកទី១៩ និងចូលរួមបិទការប្រកួតកីឡាបាញ់កាំភ្លើងដៃជើងគោក អាស៊ាន លើកទី២៨ (AARM-28-2018) ក្នុងឆ្នាំ២០១៨នេះ ដែលប្រទេសម៉ាឡេស៊ី ទទួលធ្វើជាម្ចាស់ផ្ទះ។ អញ្ជើញចូលរួមជូនដំណើរគណៈប្រតិភូដល់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ រួមមាន ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា សារ៉ន នាយសេនាធិការកងទ័ពជើងគោក ឯកឧត្តម ឧត្តមសេនីយ៍ឯក…
-
រដ្ឋសភាសម្ពោធ និងផ្សព្វផ្សាយសៀវភៅកំណត់ហេតុរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ឈ្មោះថា «ការតស៊ូរបស់ប្រជាជនៈ កម្ពុជារស់ឡើងវិញ»
នៅព្រឹកថ្ងៃចន្ទនេះ រដ្ឋសភាបានរៀបចំពិធីសម្ពោធ និងផ្សព្វផ្សាយសៀវភៅកំណត់ហេតុរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដែលមានឈ្មោះថា «ការតស៊ូរបស់ប្រជាជនៈ កម្ពុជារស់ឡើងវិញ» ដែលសៀវភៅកំណត់ហេតុបែបប្រវត្តិសាស្ត្រនេះត្រូវបានបោះពុម្ពជាភាសាអង់គ្លេស រៀបរាប់អំពីការតស៊ូរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន នៅក្នុងដំណើររំដោះប្រទេសជាតិចេញពីរបប ប៉ុល ពត ការចូលរួមស្ដា និងអភិវឌ្ឍប្រទេសជាតិ ឡើងវិញក្រោយភ្លើងសង្គ្រាមបានរលត់ទៅ។ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្នុងពិធីសម្ពោធសៀវភៅនេះមានប្រសាសន៍ថា សៀវភៅនិយាយពីដំណើរតស៊ូដើម្បីបុព្វហេតុជាតិ និងប្រជាជនរបស់សម្តេចពញាចក្រី ហេង សំរិន គឺបានបង្ហាញពីការពិតនៃសង្គ្រាម នៅកម្ពុជាដល់អ្នកអាន និងកូនខ្មែរជំនាន់ក្រោយដែលចង់សិក្សាឈ្វេងយល់ពីប្រវត្តិសាស្ត្រខ្មែរ ជាប្រវត្តិនៃការតស៊ូរំដោះប្រទេសជាតិរបស់ឥស្សរជនស្នេហាជាតិ និងដំណើរស្តារកម្ពុជា ឡើងវិញក្រោយរបបប្រល័យពូជសាសន៍ ដែលបានដួលរលំទៅកាលពី៤០ឆ្នាំកន្លងទៅនេះ។ ក្នុងឱកាសនេះ លោកជំទាវ មាន សំអាន សមាជិកាព្រឹទ្ធសភាដែលជាអ្នកបានចូលរួម ក្នុងចលនារំដោះប្រទេសជាតិមួយរូបបានរៀបរាប់ទាំងទឹកភ្នែកអំពីប្រវត្តិនៃការតស៊ូរបស់ប្រជាជនកម្ពុជា និងឥស្សរជននៅក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយលំបាកលំបិនជាស្ទើររកទីបំផុតគ្មាន ដែលកូនខ្មែរគ្រប់រូបត្រូវតែចងចាំ…
-
កម្ពុជា និងរុស្សី គ្រោងជួបប្រជុំលើកទី១ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យគាំពារបរិស្ថាននៅទីក្រុងម៉ូស្គូ
តាមការអញ្ជើញរបស់ក្រសួងធនធានធម្មជាតិ និងបរិស្ថាននៃសហព័ន្ធរុស្ស៊ី ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការ តំណាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន អមដំណើរដោយឯកឧត្តម សុខ គាង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំគណៈប្រតិភូក្រសួងបរិស្ថាន ដើម្បីចូលរួមកិច្ចប្រជុំលើកទី១ នៃក្រុមការងារស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យគាំពារបរិស្ថាន ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងម៉ូស្គូ សាធារណរដ្ឋសហព័ន្ធរុស្សី។ តាមកម្មវិធីដែលបានគ្រោងទុក ក្រុមការងារកម្ពុជា-រុស្ស៊ី នឹងជួបប្រជុំគ្នាចាប់ពីថ្ងៃទី២៦ រហូតដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ដើម្បីពិនិត្យលើកិច្ចសហប្រតិបត្តិការក្នុងវិស័យគាំពារបរិស្ថាន ដោយផ្តោតជាសំខាន់លើការលើគ្រប់គ្រងទឹកកខ្វក់ សំណល់ សំរាម ការគ្រប់គ្រងបរិស្ថានទីក្រុង និងការបង្កើតជាឧទ្យាននៅតាមទីក្រុង មន្ទីរពិសោធន៍ និងការគ្រប់គ្រងការបំពុលនៅតាមទីក្រុងជាដើម។ សមាសភាពប្រតិភូក្រសួងបរិស្ថានកម្ពុជានៅពេលនេះ រួមមានការតំណាងថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋាននានា និងប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ ខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពត ស្ទឹងត្រែង រតនគីរី និងមណ្ឌលគីរី។ ឆ្លៀតក្នុងឱកាសនៃកិច្ចប្រជុំនេះ នៅវេលាល្ងាច ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម អ៊ាង សុផល្លែត…
-
វេណេហ្ស៊ុយអេឡាចាប់ផ្តើមសងបំណុល១,២ពាន់លានដុល្លារ ដើម្បីការពារក្រុមហ៊ុនប្រេងដ៏ធំ Citgo
វេណេហ្ស៊ុយអេឡា៖ វេណេហ្ស៊ុយអេឡា ជាប្រទេសដែលកំពុងមានបញ្ហាហិរញ្ញវត្ថុធ្ងន់ បានសម្រេចបានចំណាយលុយ១,២ពាន់លានដុល្លារអាម៉េរិក ដើម្បីទូទាត់បំណុលរបស់ក្រុមហ៊ុន Citgo ជាក្រុមហ៊ុនប្រេងមានមូលដ្ឋាននៅអាម៉េរិក ដោយភាគហ៊ុនលើសលុបរបស់ក្រុមហ៊ុននេះ គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនរដ្ឋរបស់វេណេហ្ស៊ុយអេឡាឈ្មោះថា PDVSA ។ ប្រាក់១,២ពាន់លានដុល្លារអាម៉េរិកនេះ នឹងត្រូវទូទាត់ជូនទៅក្រុមហ៊ុន Crystallex International Corp បើមិនដូច្នេះទេ សំណុំរឿងនេះនឹងត្រូវបញ្ចូនទៅតុលាការ ដើម្បីទាមទារការគ្រប់គ្រងលើក្រុមហ៊ុន Citgo នេះបើតាមឯកសាររបស់ធនាគារកាណាដា។ វេណេហ្ស៊ុយអេឡាបានទូទាត់ជាជំហានដំបូង៤២៥លានដុល្លារអាម៉េរិក កាលពីថ្ងៃទី២៣ វិច្ឆិកា ២០១៨ ហើយត្រូវទូទាត់ប្រាក់នៅសេសសល់ត្រឹមដើមឆ្នាំ២០២១។ ក្នុងករណីខកខាននោះ ក្រុមហ៊ុន Crystallex មានមូលដ្ឋាននៅកាណាដាមួយនេះ នឹងចាប់ផ្តើមចាត់ការតាមនីតិវិធីតុលាការ។ ខណៈដែលវេណេហ្ស៊ុយអេឡាជួបវិបត្តិសេដ្ឋកិច្ច ដោយសារតែទណ្ឌកម្មរបស់អាម៉េរិកនោះ ប្រទេសនេះត្រូវទូទាត់បំណុលរាប់សិបពាន់លានដុល្លារអាម៉េរិក។ ក្រុមហ៊ុន Citgo Petroleum Corporation គឺជាក្រុមហ៊ុនចម្រាញ់ប្រេង ដឹកជញ្ជូនប្រេង ដ៏ធំមានទីតាំងនៅក្រុង Houston រដ្ឋ Texas ភាគហ៊ុនភាគច្រើនគឺជារបស់ក្រុមហ៊ុន PDVSA ជាក្រុមហ៊ុនរដ្ឋរបស់រដ្ឋាភិបាលវេណេហ្ស៊ុយអេឡា៕
-
មេដឹកនាំកូរ៉េខាងជើងហ៊ានចំណាយលុយជាង១០០លានដុល្លារអាម៉េរិក ទិញរបស់របរផ្ទាល់ខ្លួន១០ប្រភេទ
កូរ៉េខាងជើង៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន មានទ្រព្យសម្បត្តិសរុបប្រមាណ៥ពាន់លានដុល្លារអាម៉េរិក ដោយគេដឹងថា លោកហ៊ានចំណាយលុយរាប់លានដុល្លារដើម្បីទិញរបស់ដែលលោកចង់បាន នេះបើតាមការការចេញផ្សាយរបស់សារព័ត៌មាន Therichest កាលពីចុងសប្តាហ៍កន្លងទៅ។ អ្វីៗទាំង១០យ៉ាងដែលមេដឹកនាំកូរ៉េខាងជើង វ័យ៣៥ឆ្នាំខាងលើហ៊ានចំណាយលុយទិញ ដោយមិនខ្វល់នោះ រួមមានរថយន្ត Mercedes Benz S600 ការពារគ្រាប់ តម្លៃជិត២លានដុល្លារអាម៉េរិក ឧទ្យាន Pyongyang Amusement Park និង Munsu Water Park តម្លៃ១០០លានដុល្លារអាម៉េរិក ព្យ៉ាណូជាង ៣០គ្រឿង ដោយក្នុងមួយគ្រឿងៗមានតម្លៃប្រហែល ៦០០០០ដុល្លារអាម៉េរិក ទីលានវាយកូនគោលផ្ទាល់ខ្លួនចំណាយលុយ៣លានដុល្លារអាម៉េរិកសម្រាប់សាងសង់ និងប្រហែល ៥០០០០០ ដុល្លារអាម៉េរិកក្នុងមួយឆ្នាំដើម្បីមើលថែ យន្តហោះផ្ទាល់ខ្លួន តម្លៃ ១,៥ លានដុល្លារអាម៉េរិក នាឡិកាដៃច្រើនគ្រឿង តម្លៃសរុប ៨ លានដុល្លារអាម៉េរិក ផលិតផលនាំចូល ជាពិសេស ស្រា Hennessy ដែលមានតម្លៃ ២០០០ ដុល្លារអាម៉េរិក អំណោយសម្រាប់ភរិយា…
-
សហរដ្ឋអាម៉េរិកព្រមានបិទព្រំដែនភាគខាងត្បូងជាប់ម៉ិកស៊ិក សំដៅរាំងខ្ទប់លំហូរជនអន្តោប្រវេសន៍មកពីបណ្តាប្រទេសអាម៉េរិកកណ្តាល
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានព្រមានបិទព្រំដែនភាគខាងត្បូងជាប់ជាមួយប្រទេសម៉ិកស៊ិកនៅក្នុងករណីចាំបាច់ ក្នុងគោលបំណងទប់ស្កាត់លំហូរជនអន្តោប្រវេសន៍មកពីបណ្ដាប្រទេសអាម៉េរិកកណ្ដាល។ ការព្រមានរបស់មេដឹកនាំអាម៉េរិករូបនេះ ធ្វើឡើងក្រោយមានសេចក្ដីរាយការណ៍ជាច្រើនបានអះអាងថា សហរដ្ឋអាម៉េរិក និងម៉ិកស៊ិកបានឈានដល់កិច្ចព្រមព្រៀងមួយ ដោយតម្រូវឱ្យជនអន្តោប្រវេសន៍ទាំងអស់ត្រូវរង់ចាំទទួលការវាយតម្លៃនៅលើទឹកដីម៉ិកស៊ិកជាមុនសិន មុននឹងចង់ចូលមកកាន់សហរដ្ឋអាម៉េរិក ប៉ុន្តែសេចក្ដីរាយការណ៍នេះ ត្រូវបានអាជ្ញាធរម៉ិកស៊ិកច្រានចោល។ នៅក្នុងសារមួយបង្ហោះនៅលើបណ្តាញសង្គមធ្វីតធើ កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ (ម៉ោងក្នុងតំបន់) លោក ដូណាល់ ត្រាំ បាននិយាយថា ជនអន្តោប្រវេសន៍នៅតំបន់ព្រំដែនភាគខាងត្បូង នឹងមិនត្រូវបានអនុញ្ញាតឱ្យចូលក្នុងទឹកដីអាម៉េរិកឡើយ រហូតទាល់តែពួកគេឆ្លងការវាយតម្លៃ និងទទួលបានសិទ្ធិជ្រកកោនស្របច្បាប់ជាមុនសិន។ លោកបានសង្កត់ធ្ងន់ថា នៅក្នុងករណីចាំបាច់ យើងនឹងបិទព្រំដែនភាគខាងត្បូងរបស់យើង ហើយយើងនឹងអនុញ្ញាតឱ្យចូលសហរដ្ឋអាម៉េរិកសម្រាប់តែអ្នកចូលដោយស្របច្បាប់តែប៉ុណ្ណោះ៕ម.ន