-
ក្រុមសង្គមងងឹតចិនជាង២០០នាក់ ត្រូវបានសមត្ថកិច្ចបង្ក្រាប និងចាប់ខ្លួនបាននៅខេត្តតាកែវ
តាកែវ៖ បន្ទាប់ពីមានកិច្ចសហប្រតិបត្តិការពីក្រុមកងសន្តិសុខរបស់ចិន ជាមួយនឹងកងកម្លាំងនាយកដ្ឋានប្រឆាំងភេវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែននៃអគ្គស្នងការនគរបាលជាតិ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ី សុខឃី និងស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ០៩៖៣០ កម្លាំងនគរបាលខេត្ត បានបើកយុទ្ធនាការទ្រង់ទ្រាយធំមួយ លើការឡោមព័ទ្ធគោលដៅចំនួន០៤ ស្ថិតក្នុងស្រុកពីរផ្សេងគ្នានៃខេត្តតាកែវ គឺស្រុកត្រាំកក់ និងស្រុកបាទី។ ក្នុងប្រតិបត្តិការនោះ គឺកងកម្លាំងនគរបាលបានប្រើប្រាស់កម្លាំងជាច្រើននាក់ និងមានការចូលរួមសម្របសម្រួលនីតិវិធីដោយលោក ទេព មុនិន ព្រះរាជ្ញារងអមសាលាដំបូងខេត្ត និងលោក ឃុន ភឿន ព្រះរាជអាជ្ញារអមសាលាដំបូងខេត្តតាកែវ ធ្វើការឡោមព័ទ្ធចាប់ជនជាតិចិន ដែលលួចចូលមកធ្វើសកម្មភាពក្លែងបន្លំប្រព័ន្ធគមនាគមន៍ បានចំនួនជាង២០០នាក់។ លោកឧត្តមសេនីទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានឲ្យដឹងថា សកម្មភាពឡោមព័ទ្ធចាប់ជនជាតិចិនជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធើណិតក្នុងពេលនេះ គឺជាសកម្មភាពធំមួយ ដោយមានការរួមគ្នាបើកប្រតិបត្តិការបង្ក្រាបលើគោលដៅចំនួន ៤ ក្នុងពេលតែមួយ ក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួនបានជនជាតិចិនទាំង៤ទីតាំង នៅក្នុងស្រុកត្រាំកក់ ២ទីតាំង និងស្រុកបាទី ២ទីតាំង សរុបមានចំនួន ២៣៥នាក់ ក្នុងនោះមានស្រី ចំនួន៣៦នាក់ ។ ទីតាំងទាំង៤…
-
ក្រសួងបរិស្ថាន បើកវគ្គបណ្តុះបណ្តាលដើម្បីពង្រឹងសមត្ថ ភាពជំនាញ ដល់មន្ត្រីមន្ទីរជំនាញទាំង២៥ខេត្ត-ក្រុងរបស់ខ្លួន ជាលើកទី២ នៅខេត្តបាត់ដំបង
ថ្លែងនៅក្នុងឱកាសបើកកម្មវិធីបណ្តុះបណ្តាល ស្តីពីការពង្រឹងសមត្ថភាពជំនាញដល់មន្ត្រីនៃមន្ទីរបរិស្ថាន រាជធានី ខេត្ត ចំនួន៦០នាក់ និងជាវគ្គទី២ បន្ទាប់ពីខេត្តស្ទឹងត្រែង ឯ.ឧ សឺម យ៉ារ៉ែន អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បាន ថ្លែងថា៖ប៉ូលីសដែលពូកែ គឺមិនមែនប៉ូលីសចាប់ចោរបាន ច្រើននោះទេ? តែ!ប៉ូលីសដែលពូកែ?គឺប៉ូលីសធ្វើឲ្យកន្លែង នោះឬតំបន់នោះគ្មានចោរ? ទើបគេហៅថា៖ ប៉ូលីសពូកែ។ ចុះមន្ត្រីបរិស្ថានយើងវិញ?ប្រសិនបើយើងពូកែ លុះត្រាតែនៅក្នុងតំបន់ ឬ ដែនគ្រប់គ្រង របស់យើង គ្មានការបំពុល បរិស្ថានទើបយើងពូកែ។ មិនមែនទាល់តែមានការបំពុល និងបង្កបញ្ហាហើយ ទើបបាននាំគ្នាចុះទៅធ្វើការអប់រំ និងទប់ស្កាត់ណែនាំគេនោះទេ?។ដូចនេះខ្ញុំរំពឹងថា៖ក្រោយពីទទួលការបណ្តុះបណ្តាលនេះ មន្ត្រីជំនាញយើងទាំងអស់និងចេះគិតពិចារណាជុំវិញបញ្ហាដែលបានលើកឡើងនេះ ហើយវាក៏ជាត្រីវិស័យក្នុងការពង្រឹងសមត្ថភាពចំណេះដឹងផង និងដើម្បីយកទៅអនុវត្តការងារផ្ទាល់នៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានកាន់តែប្រសើរថែមទៀតផងដែរ។វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅរយៈពេល០៥ថ្ងៃ នៅសាលប្រជុំមន្ទីរបរិស្ថានខេត្តបាត់ដំបង ក្នុងគោលបំណងផ្តោតសំខាន់លើ ប្រធានបទចំនួន០២ ក្នុងនោះរួមមាន៖ ប្រធានបទចម្បងទី១ ក្របខណ្ឌការការពារនិងគាំពារបរិស្ថាន។ដែលទាក់ទិនទៅនិងកិច្ចសន្យាការពារបរិស្ថាន និង ការវាយតម្លៃ ហេតុប៉ះពាល់បរិស្ថាន។ការគ្រប់គ្រងសំណល់រាវ។ ខ្លឹមសារ និងការអនុវត្តអនុក្រឹត្យស្តីពីការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជននិងអនុក្រឹត្យស្តីពីការគ្រប់គ្រងប្រព័ន្ធលូនិងប្រព័ន្ធប្រព្រឹត្តទឹកកខ្វក់។ការគ្រប់គ្រងសារធាតុ/ សំណល់សារធាតុគ្រោះថ្នាក់។ នីតិវិធីនៃការត្រួតពិនិត្យនិងការធ្វើអធិការកិច្ចប្រភពបំពុលបរិស្ថា ន។និងការគ្រប់គ្រងគុណភាពបរិស្ថាននិងការអនុវត្តបទដ្ឋានច្បាប់ជាធរមាន។ ប្រធានបទចម្បងទី២៖ ក្របខណ្ឌការ ងារចំណេះដឹងនិងព័ត៌មានបរិស្ថាន។ក្នុងនោះរួមមានៈ ការ ងារអប់រំបរិស្ថាន។ ការអនុវត្តនូវកម្មវិធីសាលាមេត្រីភាពបរិ ស្ថាន។ការចងក្រងព័ត៌មានផ្សព្វផ្សាយបរិស្ថាន។ការចងក្រងទិន្នន័យ…
-
ខេត្តកំពត បើកវេទិកា ផ្សព្វផ្សាយ និង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ដើម្បីចូលរួមមតិយោបល់កែលម្អដល់ការអភិវឌ្ឍខេត្ត
ប្រធានក្រុមប្រឹក្សាខេត្ត បានលើកឡើង ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តនៅព្រឹកថ្ងៃ ច័ន្ទទី ២៦ ខែវិច្ឆិកា ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តនាពេលនេះគឺ ជាវេទិកាមួយបង្កើតបាននូវវប្បធម៌នៃការពិភាក្សា និងលើកកម្ពស់គណនេយ្យភាពតាមបែបប្រជាធិបតេយ្យ តាមរយៈ៖ ១-ការផ្ដល់ព័ត៌មានអំពីសមិទ្ធផលរបស់រដ្ឋបាលខេត្តដែលសម្រេចបានក្នុងឆ្នាំ២០១៨ ។ ២-ការផ្ដល់ព័ត៌មានពីសកម្មភាពអាទិភាពនៃការងារអភិវឌ្ឍន៍មូលដ្ឋានឆ្នាំ២០១៨។ ៣-រាយការណ៍ពីសកម្មភាពដែលរដ្ឋបាលខេត្ត បានឆ្លើយតបនឹងលទ្ធផលនៃវេទិការឆ្នាំ២០១៧កន្លងទៅ។ ៤-ពិភាក្សាក្នុងការរិះរកដំណោះស្រាយរួមគ្នាលើប្រធានបទជាក់ស្ដែងដែលជាបញ្ហាប្រឈមនៅតាមក្រុង ស្រុក មិនទាន់ដោះស្រាយបានជោគជ័យ។ នៅចំពោះមុខ ប្រជាពលរដ្ឋមកពី ៥ឃុំ ក្នុងស្រុកឈូកខេត្តកំពត ឯកឧត្ដម អ៊ុង ម៉េង បានចាត់ទុកវេទិកានេះ ជាការប្រមូលមតិយោបល់ សំណើរ សំណូមពរ និងអនុសាសន៍ចូលរួមរបស់ប្រជាពលរដ្ឋ សម្រាប់កែលម្អដល់ការអភិវឌ្ឍខេត្ត ។ ពិសេសការចង់បានមតិចូលរួមរបស់ប្រជាពលរដ្ឋក្នុងដំណើរការអភិវឌ្ឍន៍មូលដ្ឋានក៏ដូច ជាការលើកឡើងពាក់ព័ន្ធពីសេវាសាធារណៈ និងសេវារដ្ឋបាល ថ្នាក់ខេត្ត ថ្នាក់ក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់អោយកាន់តែល្អប្រសើរឡើង ក្នុងគោលបំណងលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋអោយកាន់តែមានប្រសិទ្ធភាបថែមទៀត។ …
-
រថយន្តចំនួន៣គ្រឿងកំពុងឈប់ស្ទុបក្រហម ស្រាប់តែត្រូវដើមគគីរបាក់រលំសង្កត់ពីលើ
ភ្នំពេញ ៖ភ្លៀងលាយឡំនឹងខ្យល់កន្រ្តាក់បណ្តាលឲ្យដើមឈើមួយគគីរមួយដើមបាក់កាត់ទទឹងផ្លូវសង្កត់រថយន្តចំនួន ៣គ្រឿងរងការខូចខាតតែសំណាងល្អមិនមានអ្នកណាម្នាក់រងរបួសនោះទេ។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោងជិត៤រសៀល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវនរោត្តម ស្ថិតនៅក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានភ្លៀងលសយឡំនឹងខ្យល់កន្ត្រាក់មួយបានបក់បោកយ៉ាងខ្លាំង ដោយបណ្ដាលឲ្យដើមគគីរបានបាក់សង្កត់ទៅលើរថយន្តចំនួន ៣គ្រឿង ក្នុងនោះមានរថយន្តទី១ម៉ាក លុចស៊ីស RX300 ពណ៌ខ្មៅ 2L-2905, រថយន្តទី២ម៉ាក តូយ៉ូតាស្តារិច ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2G-7312 និងរថយន្តទី៣ម៉ាក លុចស៉ីស RX330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AB-7668 ឲ្យរងការខូចខាតយ៉ាងដំណំ ហើយមិនមានអ្នកណាម្នាក់រងរបួសក្នុងហេតុការណ៍នេះឡើយ។ បន្ទាប់ពីកើតហេតុ លោក សុខ ពេញវុធអភិបាលខណ្ឌដូនពេញ បានបញ្ជាឱ្យកម្លាំងសន្តិសុខសាលាខណ្ឌ ចុះទៅដល់ទីតាំងកើតហេតុ នឹងកាប់ដើមឈើដែលបានដួលរលំសង្កត់ទៅលើរថយន្តចំនួន ៣គ្រឿងនោះចេញពីផ្លូវ ដើម្បីកុំឲ្យមានការកក់ស្ទះចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវនេះ។ ក្រោយពេលកើតហេតុ មន្ត្រីជំនាញបានយករថយន្តទាំង ៣គ្រឿងដែលរងការខូចខាតនោះ យកទៅធ្វើកំណត់ហេតុនៅឯសាលាខណ្ឌដូនពេញ ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ …
-
មន្ត្រីគយខេត្តកំពង់ឆ្នាំងម្នាក់ ត្រូវបានរថយន្តវីអាយភីរបស់ក្រុមហ៊ុនខេមបូត្រា អ៊ិចប្រេស្ស បុកស្លាប់លើផ្លូវជាតិលេខ៥
កំពង់ឆ្នាំង៖ នៅថ្ងៃទី២៦ ខែវិច្ចកា ឆ្នាំ២០១៨នេះ កាលពីវេលាម៉ោង១២និង៣០នាទី មន្ត្រីគយម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដែលមិនស្គាល់អត្តសញ្ញាណ បន្ទាប់ពីមានរថយន្តមួយគ្រឿង ជាប្រភេទរថយន្តវីអាយភីរបស់ក្រុមហ៊ុនរបស់ក្រុមហ៊ុនខេមបូត្រាអ៊ិចប្រេស្ស បានបុកចំពេញមួយទំហឹងប៉ើងធ្លាក់ផ្លូវ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥ ក្បែរទីស្នាក់ការសាខាគយខេត្តកំពង់ឆ្នាំង ស្ថិតនៅឃុំស្រែថ្មី ស្រុករលាប្អៀរ ជាប់ព្រំប្រទល់ក្រុងកំពង់ឆ្នាំង។ សពជនរងគ្រោះត្រូវបានសាច់ញ្ញាតិយកទៅគេហដ្ឋានដើម្បីរៀបចំផ្វើបុណ្បតាមប្រពៃណី ចំណែករថយន្ត និងម៉ូតូទាំងពីរគ្រឿងត្រូវបានសមត្តកិច្ចនគរបាលចរាចរណ៍យកមករក្សាទុកដើម្បីដោះស្រាយតាមផ្លូវច្បាប់៕
-
មេដឹកនាំអឺរ៉ុបទាំង២៧ អនុម័តលក្ខខណ្ឌរបស់កិច្ចព្រមព្រៀង Brexit ជាប្រវត្តិសាស្ត្រមួយជាមួយអង់គ្លេស
បែលហ្ស៊ិក៖ មេដឹកនាំរបស់ប្រទេសជាសមាជិកសហភាពអឺរ៉ុបទាំង២៧ នៅក្នុងថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ បានអនុម័តលក្ខខណ្ឌសម្រាប់កិច្ចព្រមព្រៀង ព្រីហ្ស៊ីត (Brexit) ជាប្រវត្តិសាស្ដ្រមួយជាមួយចក្រភពអង់គ្លេស នៅក្នុងកិច្ចប្រជុំកំពូលពិសេសមួយនៅទីក្រុងប្រ៊ុចសែល។ ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប លោក ដូណាល់ ថាស់ បានប្រកាសនៅលើបណ្តាញសង្គម ធ្វីតធើ ថា សហភាពអឺរ៉ុបដែលមាន២៧ប្រទេស បានអនុម័តកិច្ចព្រមព្រៀងចាកចេញ និងសេចក្ដីប្រកាសនយោបាយស្តីពីទំនាក់ទំនងរបស់សហភាពអឺរ៉ុប និងអង់គ្លេសនៅពេលអនាគត។ សេចក្ដីសម្រេចជាផ្លូវការបញ្ជាក់ថា ក្រុមប្រឹក្សានៃមេដឹកនាំអឺរ៉ុបអនុម័តកិច្ចព្រមព្រៀងស្ដីពីការចាកចេញរបស់អង់គ្លេស និងប្រទេសអៀរឡង់ខាងជើង ពីសហភាពអឺរ៉ុប និងពីសហគមន៍ថាមពលអាតូម៉ិកអឺរ៉ុប ។ សេចក្ដីប្រកាសនេះ អញ្ជើញរាល់ស្ថាប័នរបស់អឺរ៉ុបទាំងអស់ ឲ្យចាត់វិធានការចាំបាច់ដើម្បីធានាថា កិច្ចព្រមព្រៀងនេះ អាចចាប់ផ្ដើមអនុវត្តនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ ដើម្បីផ្ដល់ការចាកចេញត្រឹមត្រូវតាមច្បាប់។ សេចក្ដីប្រកាសនេះទៀតសោត នឹងផ្ដល់ការយល់ព្រមជាផ្លូវការដល់សេចក្ដីប្រកាសនយោបាយស្ដីពីទំនាក់ទំនងនៅពេលអនាគតរវាងអង់គ្លេស និងអឺរ៉ុប ដែលគ្របដណ្ដប់លើបញ្ហាជាច្រើន ដែលរួមមានទាំងពាណិជ្ជកម្ម សន្តិសុខ និងបរិស្ថានផងដែរ៕
-
ការបោះជំរំរបស់យុវជននៅខេត្តឧត្ដរមានជ័យ គឺជាការចែករំលែកបទពិសោធន៍ និងចំណេះដឹងឲ្យគ្នាទៅវិញទៅមក
អភិបាលខេត្តឧត្ដរមានជ័យ បានក្រើនរំលឹកទៅដល់សិស្សានុសិស្ស យុវជន ទាំងអស់ ត្រូវប្រកាន់ឲ្យបានខ្ជាប់ខ្ជួននូវបទពិសោធន៍ និងចំណេះដឹងនានា ដែលយុវជនបានឆ្លងកាត់ក្នុងរយៈពេល២ថ្ងៃនេះ ដើម្បីយកទៅអនុវត្តន៍នៅសង្គម ក្នុងការចូលរួមកសាងប្រទេសជាតិយើងឲ្យមានរីកចម្រើនជាបន្តបន្ទាប់។ ទាំងនេះគឺជាការលើកឡើងរបស់ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ នៅក្នុងពិធីបិទការបោះជំរុំយុវជនខេត្តឧត្ដរមានជ័យ លើកទី៣ ក្រោមប្រធានបទ «យុវជន និងការអភិវឌ្ឍ» ក្នុងនោះក៏មានអញ្ជើញចូលរួមពី អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្តផងដែរ នៅរាត្រីថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០១៨នេះ។ ជាមួយគ្នានេះ ឯកឧត្ដម ប៉ែន កុសល្យ បានលើកឡើងថា ការបោះជំរំមានគោលបំណង អប់រំយុវជនឲ្យរៀនរស់នៅដោយខ្លួនឯង រៀនរស់នៅជាមួយគ្នា រៀនរស់នៅជាមួយធម្មជាតិ និងបង្កើតវឌ្ឍនភាពពីក្រុមតូចទៅជាក្រុមធំ ពីខេត្តមួយទៅខេត្តមួយ ចេះរស់នៅឆ្ងាយពីឪពុកម្តាយ យល់ពីតម្លៃ នៅផ្ទះម្តាយទីទៃនៅព្រៃម្តាយតែមួយ បង្កើនភាពជឿជាក់ដោយខ្លួនឯង និងធ្វើការផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក ដើម្បីឲ្យពួកគេមានសមត្ថភាពពេញលេញ ក្នុងការអភិវឌ្ឍខ្លួនប្រកបទៅដោយភាពរឹងមាំ និងការរីកចម្រើន ក្លាយខ្លួនជាអ្នកដឹកនាំ ក្លាយខ្លួនជាសសរទ្រូង ដ៏រឹងមាំរបស់ប្រទេសជាតិ និងជាអ្នកបន្តវេនដ៏មានប្រសិទ្ធភាព ក្នុងការកសាងជាតិ នាពេលបច្ចុប្បន្នក៏ដូចជាអនាគត។ ឯកឧត្ដម បានបន្ដថា ដើម្បីជាយន្តការលើកកម្ពស់អនុវត្តចលនាទាំង៣ចំណុច…
-
នាយទាហានទូទាំងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង មានការសោកស្តាយយ៉ាងក្រៃលែងនូវការបាត់បង់នាយទាហានមួយរូបថ្នាក់វរសេនីយ៍ទោ ដែលបាទទួលមរណភាពដោយរោគាពាធ
កំពង់ឆ្នាំង៖ នៅវេលាម៉ោង៣និង២៥នាទី រសៀលថ្ងៃអាទិត្យ ៣រោច ខែកក្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិង ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ម្សិលមិញ ឯកឧត្តមឧត្តមសេនីយ៍ទោ ធន ធឿន មេបញ្ជាការរងយោធភូមិភាគពិសេស មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង លោកមេបញ្ជាការរង លោកនាយសេនាធិការង រួមទាំងនាយទាហាន នាយទាហានរង គ្រប់បណ្តាការិយាល័យ និងអង្គភាពចំណុះ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកវរសេនីយ៍ទោ ប៉ែន ប៉ូ មេបញ្ជាការផ្នែកសឹករងទឹកផុស ដែលបានទទួលមរណភាពកាលពីរវេលាម៉ោង៨:៣០ នាទីយប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយរោគាពាធ នៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិប៉ាតឡាង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ក្នុងឱកាសដ៏ក្រៀមក្រំនេះ ឯកឧត្តមមេបញ្ជាការ ព្រមទាំងនាយទាហានទាំងអស់ បាននាំយកនូវថវិកាសមាគមមិត្តជួយមិត្តរបស់អង្គភាព និងថវិកាចូលបុណ្យសពរបស់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរងទូទាំងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ចំនួន៤,៦១០.០០០៛ និងអង្ករ ចំនួន៤ ការ៉ុង ជូនដល់គ្រួសារសពផងដែរ។ សូមដួងវិញ្ញាណរបស់លោក ប៉ែន…
-
សេចក្ដីជូនដំណឹង ស្ដីពីការហាមឃាត់ការប្រើប្រាស់ម៉ាស៊ីនថតរូប និងវីដេអូបំពាក់លើយន្តហោះបញ្ជា (Drone) ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ពិសេសផ្លូវហោះហើររបស់យន្តហោះ
-
ត្រីបាឡែនជិត២០០ក្បាលងាប់ ក្រោយជាប់ខ្លួននៅឆ្នេរសមុទ្ររបស់ប្រទេសនូវែលសេឡង់
នូវែលសេឡង់៖ ត្រីបាឡែនចំនួន១៤៥ក្បាលបានងាប់ បន្ទាប់ពីពួកវាបានជាប់ខ្លួននៅលើឆ្នេរសមុទ្រនៃកោះ ស្ទេវ៉ដ ប្រទេសនូវែលសេឡង់ ដោយត្រីបាឡែនទាំងនោះ ត្រូវបានប្រទះឃើញដោយក្រុមអ្នកដើរលេងកាលពីល្ងាចថ្ងៃសៅរ៍ចុងសប្តាហ៍មុននេះ នៅតាមបណោយឆ្នេរសមុទ្រនៃឆកសមុទ្រ ម៉ាសុន ។ ក្រុមអាជ្ញាធរនូវែលសេឡង់និយាយថា ចំនួនពាក់កណ្តាលនៃត្រីបាឡែនបានងាប់ ហើយចំនួនពាក់កណ្តាលទៀតត្រូវបានសម្លាប់ ព្រោះពិបាកក្នុងការជួយសង្គ្រោះពួកវា។ លោក Ren Leppens មកពីក្រុមអភិរក្សប្រចាំតំបន់ (DOC) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គួរឱ្យស្តាយដោយលទ្ធភាពនៃជួយការត្រីបាឡែន ដែលនៅសេសសល់ឱ្យរស់រានឡើងវិញនោះ គឺមានកម្រិតទាបបំផុត។ លោកបន្តថា ទីតាំងដាច់ស្រយាលនោះ ខ្វះខាតបុគ្គលិកនៅក្បែរនោះ និងស្ថានភាពខ្សោយកម្លាំងរបស់ត្រីបាឡែនទាំងនោះ ដែលមានន័យថា អ្វីដែលត្រូវធ្វើនោះ គឺសម្លាប់ពួកវាចោល ប៉ុន្តែវាជាការសម្រេចចិត្តដ៏លំបាកខ្លាំង។ ក្រុមអភិរក្សប្រចាំតំបន់នេះ បានបញ្ជាក់ថា ការហែលមកជាប់កឿងរបស់ត្រីបាឡែន គឺមិនកើតឡើងញឹកញាប់ទេនៅប្រទេសនូវែលសេឡង់ ហើយថា មានហេតុការណ៍បែបនេះចំនួនជិត៨៥លើកក្នុងមួយឆ្នាំ។ ក្រុមអភិរក្សនេះបាននិយាយថា វាមិនត្រូវបានគេដឹងច្បាស់ថា ហេតុអ្វីបានជាត្រីបាឡែន ឬត្រីផ្សោតហែលមកទើរជាប់នៅឆ្នេរសមុទ្របែបនេះទេ។ ប៉ុន្តែហេតុផលដែលអាចកើតមាន គឺថាវាអាចជាជំងឺហែលផ្លាស់ទីខុស ឬ ត្រូវបានដេញតាមស៊ីដោយសត្វត្រី ឬសត្វសមុទ្រផ្សេងៗដែលធំជាងពួកវា៕ម.ន