-
ស្លាប់ពីរនាក់ និងរបួសធ្ងន់ម្នាក់ ក្រោយពីរថយន្តមួយគ្រឿងបុកចំពីមុខពេញទំហឹង
ភ្នំពេញ៖ រថយន្តទួរីសបើកលឿនវ៉ាជែងជ្រុលទៅបុកជាមួយម៉ូតូ nex បណ្ដាលឲ្យយុវជន២នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកម្នាក់ទៀតរងរបួសធ្ងន់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៥និង២៥នាទីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវព្រះនរោត្ដម ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ សពយុវជនរងគ្រោះដែលស្លាប់២ រួមទាំងអ្នករងរបួសធ្ងន់ មិនទាន់បានស្លាល់អត្តសញ្ញាណនៅឡើយទេ។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តទួរីស ពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AB-9170 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្ដម ទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន មកចំណុចកើតហេតុក៏បានវ៉ាជែងរថយន្តមួយគ្រឿងទៀតបណ្ដាលឲ្យជ្រុលទៅបុកជាមួយម៉ូតូnexពណ៌ស ពាក់ស្លាកលេខភ្នំពេញ1CL-4344 ដែលជិះគ្នា៣នាក់បើកបរបញ្ច្រាស់ទិសដៅគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យយុវជន២នាក់ បានបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកម្នាក់ទៀតរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ចំណែកអ្នកបើករថយន្តត្រូវបានបុរសម្នាក់ដែលឃើញហេតុការណ៍ដេញតាមចាប់បាន និងប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍បឹងកេងកង១។ ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយនៅពេលក្រោយ។ ចំណែកសពជនរងគ្រោះទាំង២នាក់ សមត្ថកិច្ចដឹកយកទៅតម្កល់នៅវត្ថទឹកថ្លាដើម្បីស្រាវជ្រាវរកសាច់ញាតិតាមក្រោយ៕ម.ន
-
បុណ្យអុំទូកឆ្នាំ២០១៨ ភ្ញៀវទេសចរមកកម្សាន្តនៅខេត្តព្រះសីហនុថយចុះប្រមាណ២៥%
យោងតាមរបាយការណ៍ព័ត៌មានមន្ទីរទេសចរណ៍ខេត្ដព្រះសីហនុ បានបង្ហាញថា ភ្ញៀវទេសចរមកកម្សាន្តនៅខេត្តព្រះសីហនុ រយៈពេលបីថ្ងៃទីនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតព្រះទីប សំពះព្រះខែ និងអកអំបុក ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ មានចំនួនប្រមាណ៦៣,០០០នាក់ មានការថយចុះ ២៥,៨៨%។ លោក វ៉េង ស៊ីសុវង្ស អនុប្រធានមន្ទីរទេសចរណ៍ ខេត្ដព្រះសីហនុ ប្រាប់ឲ្យដឹងថា រយៈពេលបីថ្ងៃទីនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតព្រះទីប សំពះព្រះខែ និងអកអំបុក ចាប់ពីថ្ងៃទី២១ ដល់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ មានចំនួនប្រមាណ ៦៣,០០០នាក់ មានការថយចុះ ២៥,៨៨% ក្នុងនោះភ្ញៀវជាតិ មានចំនួនប្រមាណ៥០,២៣០នាក់ ថយចុះ ៣២,០៧% ភ្ញៀវអន្តរជាតិ មានចំនួនប្រមាណ១២,៧៧០នាក់ កើនឡើងប្រមាណ១៥,៥៦%។ លោក បន្ដថា ភ្ញៀវទៅកំសាន្តតាមបណ្ដាកោះមានចំនួនសរុបប្រមាណ ៦,៤៨៩នាក់ ស្រី២,៤៥៥ ក្នុងនោះមានភ្ញៀវជាតិចំនួន៣,០០១នាក់ ស្រី ១,២៣៥នាក់ ថយចុះ ៤៩,៨៧% និងភ្ញៀវអន្ដរជាតិមានចំនួន ៣,៤៨៨នាក់ ស្រី ១,៧០០នាក់ កើនឡើង…
-
ប្រធានាធិបតីសហរដ្ឋអាម៉េរិកព្រមានបិទរដ្ឋាភិបាលនៅខែក្រោយនេះ ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខព្រំដែន
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានធ្វើការព្រមានថា រដ្ឋាភិបាលអាចនឹងត្រូវបិទទ្វារនាខែក្រោយនេះ ដោយសារតែបញ្ហាសន្តិសុខព្រំដែនជាមួយប្រទេសម៉ិកស៊ិក ហើយថែមទាំងអះអាងថា លោកអាចកាន់កាប់កិច្ចព្រមព្រៀងផ្តល់មូលនិធិ ប្រសិនបើគ្មានប្រាក់បន្ថែមសម្រាប់កិច្ចការពារជញ្ជំាងព្រំដែនរវាងប្រទេសទាំងពីរ។ ការលើកឡើងរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងបន្ទាប់ពីមន្ត្រីជាន់ខ្ពស់សេតវិមានពីររូប ក្នុងនោះរួមមានប្រធានបុគ្គលិកសេតវិមានលោក ចន ឃែលលី និងរដ្ឋមន្ត្រីសន្តិសុខមាតុភូមិលោកស្រី ឃើសចេន ណេលសិន បានបង្ហាញជំហរជំទាស់ចំពោះបទបញ្ជាប្រធានាធិបតីអាម៉េរិករូបនេះ ក្នុងការបញ្ជូនទ័ពទៅទប់ស្កាត់ជនអន្តោប្រវេសន៍ នៅព្រំដែនអាម៉េរិក-ម៉ិកស៊ិកនោះ ត្រូវបានគេមើលឃើញថា នឹងត្រូវលាលែង ឬក៏បណ្តេញចេញពីតំណេងក្នុងពេលឆាប់ៗខាងមុខនេះ។ សូមបញ្ជាក់ផងដែរថា ទោះបីជាមានការប្រឆាំង និងតស៊ូមតិយ៉ាងក្តី ក៏នៅទីបំផុតលោកស្រី ណេលសិន និង លោក ឃែលលី នៅតែព្រមចុះហត្ថលេខាកាលពីថ្ងៃពុធសប្តាហ៍នេះ ទៅលើបទបញ្ជារបស់គណៈរដ្ឋមន្ត្រី ដែលអនុញ្ញាតឲ្យទាហានអាម៉េរិកចូលរួមក្នុងសកម្មភាពអនុវត្តន៍ច្បាប់ និងប្រើប្រាស់កម្លាំងបាយដោះស្រាយបញ្ហានៅក្នុងករណីចាំបាច់៕ម.ន
-
ប្រមុខដឹកនាំអង្គការសហប្រជាជាតិប្រកាសថ្កោលទោស ចំពោះការវាយប្រហារភេវរកម្មលើស្ថានទូតចិននៅប្រទេសប៉ាគីស្ថាន
ប៉ាគីស្ថាន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូដទើរ៉េស បានធ្វើការថ្កោលទោសយ៉ាងខ្លំាង ពាក់ព័ន្ធនឹងការវាយប្រហារភេវរកម្មទៅលើស្ថានកុងស៊ុលចិនប្រចាំទីក្រុងការ៉ាជី ប្រទេសប៉ាគីស្ថាន នៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ និងនៅផ្សារមួយកន្លែងទៀតក្នុងខេត្តឃីបឺ ផាកទុនវ៉ា ។ ភ្លាមៗនោះ រដ្ឋាភិបាលក្រុងប៉េកាំងបានថ្កោលទោសយ៉ាងខ្លាំង ដល់ការវាយប្រហារទៅលើស្ថានកុង ស៊ុលរបស់ខ្លួននៅទីក្រុង ការ៉ាជី ដែលបានសម្លាប់មនុស្ស៧នាក់ ក្នុងនោះមានប៉ូលិស២នាក់ និងពលរដ្ឋ២នាក់ ខណៈដែលក្រុមភេរវកម្មនៅក្នុងតំបន់ បានប្រកាសទទួលស្គល់ថា ជាសកម្មភាពរបស់ខ្លួន។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់នោះ ខ្មាន់កាំភ្លើង៣នាក់បំពាក់ដោយកាំភ្លើងយន្តបានព្យាយាមចូលក្នុងស្ថានទូតចិន នៅម៉ោង៩និង៣០នាទីព្រឹកថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដោយខ្មាន់កំាភ្លើងទាំងនោះ ត្រូវបានកម្លាំងសន្តិសុខរារាំង ហើយមានការបាញ់ប្រហារគ្នាកើតឡើង។ ជនដៃដល់៣នាក់ត្រូវបានបាញ់សម្លាប់ ចំណែកបុគ្គលិកសន្តិសុខ២នាក់ជាជនជាតិប៉ាគីស្ថានក៏បានស្លាប់ផងដែរ ចំណែកមន្ត្រីស្ថានទូត និងគ្រួរសារមានសុវត្ថិភាព។ នៅក្នុងជំនួបពិភាក្សាតាមទូរសព្ទ ក្រោយហេតុការណ៍បាញ់ប្រហារភ្លាម រវាងរដ្ឋមន្ត្រីការបរទេសចិន និងសមភាគីប៉ាគីស្ថាននោះ ភាគីចិនបង្ហាញពីទំនុកចិត្តទៅលើ សមត្ថភាពរក្សាសន្តិសុខ និងស្ថេរភាពនៅក្នុងប្រទេសប៉ាគីស្ថាន បើទោះជាក្រុមឧទ្ទាមរំដោះ Balochistan បានប្រកាសទទួលខុសត្រូវពីការវាយប្រហារនេះ៕ម.ន
-
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាមពីថ្ងៃ២៦ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨
-
កម្ពុជា អបអរសាទរប្រទេសជប៉ុន ដែលបានក្លាយជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក ឆ្នាំ២០២៥
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ និងគណៈប្រតិភូកម្ពុជា បានសម្តែងការសាទរដល់ទីក្រុងអូសាការបស់ប្រទេសជប៉ុន ដែលត្រូវបានអង្គសន្និបាតនៃការិយាល័យពិព័រណ៍ពិភពលោក (BIE) ចូលរួមដោយប្រទេសចំនួន១៧០ បោះឆ្នោតជ្រើសរើសធ្វើជាទីតាំងសម្រាប់រៀបចំព្រឹត្តិការណ៍ «ពិព័រណ៍ពិភពលោកឆ្នាំ២០២៥»។ ការសាទររបស់ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅពេលដែលទីក្រុងអូសាកា របស់ប្រទេសជប៉ុន បានផ្តួលទីក្រុងអ៊ីកាតឺរ៉ង់ប៊ឺក របស់ប្រទេសរុស្សី ក្នុងសំឡេង ៩២ ទល់នឹង ៦១ នៅក្នុងការបោះឆ្នោតជុំចុងក្រោយ ដែលរៀបចំឡើងដោយការិយាល័យពិព័រណ៍ពិភពលោក (BIE) ប្រចាំទីក្រុងប៉ារីស នៃប្រទេសបារាំង។ ការបោះឆ្នោតត្រូវបានចាប់ផ្តើម ក្រោមការចុចប៊ូតុងពីឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាតំណាងរាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីប្រទេសរុស្សី ជប៉ុន និងអាហ្សាបៃហ្សង់ ដែលជាបេក្ខភាពចុងក្រោយ បានឡើងធ្វើបទបង្ហាញស្តីពីផែនការសកម្មភាព ក្នុងការរៀបចំពិព័រណ៍ពិភពលោករបស់ខ្លួន។ ការបោះឆ្នោតត្រូវបានធ្វើឡើងចំនួន២ជុំ ដោយទទួលបានលទ្ធផលដូចខាងក្រោម ៖ ជុំទី១៖ -ប្រទេសរុស្សី ទទួលបាន ៤៨សំឡេង-ប្រទេសជប៉ុន ទទួលបាន ៨៥សំឡេង-ប្រទេសអាហ្សិបបៃហ្សង់ ទទួលបាន ២៣សំឡេង-អនុបវាទ ០សំឡេង ជុំទី២៖ -ប្រទេសរុស្សី…
-
សេចក្តីជូនដំណឹង ស្តីពីមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី៤ នៃសហភាពសហព័ន្ធយុវជនកម្ពុជា
សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) មានកិត្តិយស សូមជម្រាបជូនសាធារណជន សមាជិក សមាជិកា និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា សហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី៤ ដែលស្របនឹងខួបទី៤០ឆ្នាំរបស់ខ្លួន នៃការប្រមូលផ្តុំយុវជនគ្រប់ទិសទី ជាមហាកម្លាំងសាមគ្គី ក្នុងការរួមចំណែកកសាងបន្ថែម និងលើកកម្ពស់ប្រទេសកម្ពុជាជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ ព្រឹត្តិការណ៍មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី៤ ដែលនឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសណ្ឋាគារ សុខាភ្នំពេញនេះ នឹងផ្តោតការយកចិត្តទុកដាក់លើការបូកសរុបការងារឆ្នាំ២០១២–២០១៨ និងទិសដៅការងារឆ្នាំ២០១៨–២០២៣ ព្រមទាំងការបោះឆ្នោតជ្រើសតាំងសមាជិក ជាមួយកិច្ចពិភាក្សា និងការអនុម័តលើការកែប្រែលក្ខន្តិកៈនៃសហភាពសហព័ន្ធយុវជនកម្ពុជា។ ព្រឹត្តិការណ៍មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី៤នៃសហភាពសហព័ន្ធយុវជនកម្ពុជា នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមដោយវត្តមានឥស្សរជនជាន់ខ្ពស់កម្ពុជាជាច្រើនរូបទៀតផងដែរ។ សហភាពសហព័ន្ធយុវជនកម្ពុជា ជារណសិរ្សទូលំទូលាយនៃយុវជនកម្ពុជា ដែលបានបន្តបេសកកម្មពីសមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា និងសមាគមយុវជនកម្ពុជា ដែលបានបដិសន្ធិនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ ក្នុងគោលដៅសំខាន់បំផុតដើម្បីប្រមូលផ្តុំយុវជនគ្រប់ទិសទី ជាមហាកម្លាំងសាមគ្គី ក្នុងការរួមចំណែកកសាងប្រទេសកម្ពុជាជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ…
-
ក្រឡោ ជាឧបករណ៍បុរាណ មានប្រយោជន៍ប្រើប្រាស់ច្រើនយ៉ាងក្នុងជីវភាពរស់នៅរបស់ប្រជានេសាទ មានវត្តមានអុំប្រណាំងជាកិត្តិយស ក្នុងពិធីប្រណាំងទូក-ង នៅខេត្តសៀមរាប
ការអុំប្រណាំងក្រឡោ ដោយកុមារា កុមារី ចំនួន៦គូ គឺជាជ្រុងមួយនៃចំណាប់អារម្មណ៍របស់ភ្ញៀវជាតិ-អន្តរជាតិក្នុងពិធីប្រណាំងទូក-ង នាដងស្ទឹងសៀមរាប ឆ្នាំ២០១៨ ដែលការអុំប្រណាំងក្រឡោនេះ គឺជាការប្រណាំងគូកិត្តិយស។ តាមការបញ្ជាក់របស់អនុគណៈកម្មការរៀបចំការប្រណាំងទូក-ង ខេត្តសៀមរាប បានលើកឡើងថា នេះគឺជាការរំលឹកដល់កូនខ្មែរគ្រប់រូបឲ្យមានការចងចាំ វត្តមាន ក្រឡោ ដែលជាឧបករណ៍បុរាណមានប្រយោជន៍ប្រើប្រាស់ច្រើនយ៉ាង ក្នុងជីវភាពរស់នៅរបស់ប្រជានេសាទ នៃតំបន់បឹងទន្លេសាប ខេត្តសៀមរាប។ មន្រ្តីនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប ដែលបានលើកយកការអុំប្រណាំងក្រឡោនេះ មកដាក់ចូលជាកិត្តិយសក្នុងពិធីប្រណាំងទូក-ង ខេត្តសៀមរាប ពុំបានបញ្ចាក់ច្បាស់ទេ អំពីកាលសម័យនៃការប្រើប្រាស់ក្រឡោនោះ ប៉ុន្តែគេបានឲ្យដឹងថា ក្នុងសម័យកាលយូរណាស់មកហើយដែរ នៅតំបន់ចុងឃ្នៀស នៃបឹងទន្លេសាប ប្រជានេសាទបានប្រើប្រាស់ក្រឡោនេះជាមធ្យបាយ ធ្វើដំណើរជិតៗ ពីផ្ទះមួយទៅផ្ទះមួយ។ ចំពោះកុមារា កុមារី ក៏មានប្រើក្រឡោនោះ ជាជលយាន ធ្វើដំណើរទៅកាន់សាលារៀនបណ្តែតទឹករបស់ពួកគេផងដែរ។ គេកំណត់បានថា ក្រឡោ ជាឧបករណ៍ប្រើប្រាស់បានច្រើនយ៉ាង ព្រោះថា ក្រឡោ ក្រៅពីធ្វើជាមធ្យោបាយធ្វើដំណើរ ប្រជាជនជំនាន់នោះគេយកក្រឡោជាឧបករណ៍សម្រាប់ប្រើប្រាស់ប្រឡាក់ត្រី ឬ ធ្វើប្រហុក ព្រោះក្រឡោធន់នឹងជាតិប្រៃ ហើយគេក៏អាចប្រើក្រឡោសម្រាប់ដាក់ស្រូវអង្ករផងដែរ។ ការធ្វើក្រឡោ គេធ្វើអំពីបន្ទះឬស្សី ត្បាញដោយដៃ មានអង្កត់ផ្ចិតពី ១ម៉ែត្រ ទៅ…
-
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជំរុញជប៉ុន និងកូរ៉េ វិនិយោគលើការអភិវឌ្ឍខ្សែចង្វាក់តម្លៃដំណាំដំឡូងមី និងកសិផលកម្ពុជា
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានជំរុញប្រទេសជប៉ុន និងកូរ៉េ ធ្វើការវិនិយោគលើការអភិវឌ្ឍខ្សែចង្វាក់តម្លៃដំណាំដំឡូងមី និងកសិផលផ្សេងទៀត មានដូចជា ស្រូវ ពោត សណ្តែក និងឈើហូបផ្លែ ដើម្បីពង្រីកវត្តមានផលិតផលខ្មែរនៅលើទីផ្សារ និងជំរុញការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិឱ្យបានអតិបរមា។ សំណើរបស់ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើឡើងនាឱកាសដឹកនាំប្រតិភូចូលរួមកម្មវិធី “A Small-Business-Group Seated Dinner” រៀបចំឡើងដោយស្ថានទូតជប៉ុនប្រចាំទីក្រុងប៉ារីស ប្រទេសបារាំង កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងគោលបំណងចែករំលែកព័ត៌មានផ្សេងៗ ទាក់ទងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការទូត កសិកម្ម វប្បធម៌ និងទេសចរណ៍។ កម្មវិធីនោះ ត្រូវបានដឹកនាំដោយ ឯកឧត្តម Manatsu ICHINOKI អគ្គលេខាធិការនៃលេខាធិការដ្ឋាន គណៈកម្មការរៀបចំពិព័រណ៍ពិភពលោកជប៉ុន ឆ្នាំ២០២៥ និងមានការចូលរួមពីអង្គទូតនៃប្រទេសបារាំង កូរ៉េ ប៊ែលហ្សិក និងបុគ្គលិកលេធិការដ្ឋាន ប្រមាណជាង១៥នាក់។ នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនឯកឧត្តមអគ្គលេខាធិការ និងមន្ត្រីអង្គទូតទាំងអស់ អំពីវឌ្ឍនភាពនៃកំណើនសេដ្ឋកិច្ចកម្ពុជា និងផលិតផលអទិភាពសម្រាប់ធ្វើការអភិវឌ្ឍចង្វាក់តម្លៃ និងធ្វើពិពិធកម្មនាំចេញ…
-
លោក ឌី រ័ត្នខេមរុណ តំណាងឯកឧត្តម ប៉ា សុជាតិវង្ស ជួបសំណេះសំណាល និងនាំយកថវិកាឧបត្ថម្ភជូនដល់ទូក-ង សំហេងសែនជ័យ និងទូកខ្មែរកម្ពុជាមានជ័យ
នៅព្រឹកថ្ងៃសៅរ៍ ២រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោក ឌី រ័ត្នខេមរុណ អភិបាលរងនៃគណៈអភិបាលខណ្ឌមានជ័យតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉ា សុជាតិវង្ស តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាប្រចាំមណ្ឌលក្រុងភ្នំពេញ និងជា ប្រធានគណ:កម្មាធិការទី១នៃរដ្ឋសភាជាតិកម្ពុជា បាននាំយកថវិកាមួយចំនួនរបស់ឯកឧត្តមប្រធានគណ:កម្មាធិការទី១នៃរដ្ឋសភាទៅជួយឧបត្ថម្ភជូនដល់ទូក-ង ឈ្មោះ សំហេង សែនជ័យបារមីវត្តចាក់អង្រែលើ និងទូកខ្មែរកម្ពុជាមានជ័យ ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ លោក ឌី រ័ត្នខេមរុណ បានមានប្រសាសន៍ក្នុងអង្គពិធីសំណេះសំណាលនាព្រឹកនេះថា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនកីឡាករទូក-ង ឈ្មោះ សំហេង សែនជ័យបារមីវត្តចាក់អង្រែលើដែលប្រកាន់ភ្ជាប់នូវសុជីវធម៌ សីលធម៌ និងក្រមសីលធម៌វិជ្ជាជីវ: ដោយបានជៀសវាងការប្រព្រឹត្តដោយមិនសមរម្យ និងការដែលបណ្ដាលឱ្យមានគ្រោះថ្នាក់ផ្សេងៗណាមួយជាយថាហេតុ។ លើសពីនេះទៀតអ្វីដែលថ្នាក់ដឹកនាំបានសម្គាល់ឃើញថា បងប្អូនយើងមានការសាមគ្គីភាព គោរពសិទ្ធិគ្នាទៅវិញទៅមក ព្រោះកីឡានាំមកនៅកិត្តិយស កីឡានាំមកនៅសេចក្តីថ្លៃថ្នូរ និងកីឡានាំមកនៅសុខភាពល្អផងដែរ។ លោក ឌី រ័ត្នខេមរុណ អភិបាលរងនិងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉ា សុជាតិវង្ស តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាប្រចាំមណ្ឌលក្រុងភ្នំពេញ និងជាប្រធានគណ:កម្មាធិការទី១នៃរដ្ឋសភាជាតិបាននាំយកថវិកាចំនួន៦លានរៀលរបស់ឯកឧត្តម ប៉ា សុជាតិវង្ស ឧបត្ថម្ភជូនដល់បងប្អូនកីឡាករចំណុះទូក-ង…