-
ក្រឡោ ជាឧបករណ៍បុរាណ មានប្រយោជន៍ប្រើប្រាស់ច្រើនយ៉ាងក្នុងជីវភាពរស់នៅរបស់ប្រជានេសាទ មានវត្តមានអុំប្រណាំងជាកិត្តិយស ក្នុងពិធីប្រណាំងទូក-ង នៅខេត្តសៀមរាប
ការអុំប្រណាំងក្រឡោ ដោយកុមារា កុមារី ចំនួន៦គូ គឺជាជ្រុងមួយនៃចំណាប់អារម្មណ៍របស់ភ្ញៀវជាតិ-អន្តរជាតិក្នុងពិធីប្រណាំងទូក-ង នាដងស្ទឹងសៀមរាប ឆ្នាំ២០១៨ ដែលការអុំប្រណាំងក្រឡោនេះ គឺជាការប្រណាំងគូកិត្តិយស។ តាមការបញ្ជាក់របស់អនុគណៈកម្មការរៀបចំការប្រណាំងទូក-ង ខេត្តសៀមរាប បានលើកឡើងថា នេះគឺជាការរំលឹកដល់កូនខ្មែរគ្រប់រូបឲ្យមានការចងចាំ វត្តមាន ក្រឡោ ដែលជាឧបករណ៍បុរាណមានប្រយោជន៍ប្រើប្រាស់ច្រើនយ៉ាង ក្នុងជីវភាពរស់នៅរបស់ប្រជានេសាទ នៃតំបន់បឹងទន្លេសាប ខេត្តសៀមរាប។ មន្រ្តីនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប ដែលបានលើកយកការអុំប្រណាំងក្រឡោនេះ មកដាក់ចូលជាកិត្តិយសក្នុងពិធីប្រណាំងទូក-ង ខេត្តសៀមរាប ពុំបានបញ្ចាក់ច្បាស់ទេ អំពីកាលសម័យនៃការប្រើប្រាស់ក្រឡោនោះ ប៉ុន្តែគេបានឲ្យដឹងថា ក្នុងសម័យកាលយូរណាស់មកហើយដែរ នៅតំបន់ចុងឃ្នៀស នៃបឹងទន្លេសាប ប្រជានេសាទបានប្រើប្រាស់ក្រឡោនេះជាមធ្យបាយ ធ្វើដំណើរជិតៗ ពីផ្ទះមួយទៅផ្ទះមួយ។ ចំពោះកុមារា កុមារី ក៏មានប្រើក្រឡោនោះ ជាជលយាន ធ្វើដំណើរទៅកាន់សាលារៀនបណ្តែតទឹករបស់ពួកគេផងដែរ។ គេកំណត់បានថា ក្រឡោ ជាឧបករណ៍ប្រើប្រាស់បានច្រើនយ៉ាង ព្រោះថា ក្រឡោ ក្រៅពីធ្វើជាមធ្យោបាយធ្វើដំណើរ ប្រជាជនជំនាន់នោះគេយកក្រឡោជាឧបករណ៍សម្រាប់ប្រើប្រាស់ប្រឡាក់ត្រី ឬ ធ្វើប្រហុក ព្រោះក្រឡោធន់នឹងជាតិប្រៃ ហើយគេក៏អាចប្រើក្រឡោសម្រាប់ដាក់ស្រូវអង្ករផងដែរ។ ការធ្វើក្រឡោ គេធ្វើអំពីបន្ទះឬស្សី ត្បាញដោយដៃ មានអង្កត់ផ្ចិតពី ១ម៉ែត្រ ទៅ…
-
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជំរុញជប៉ុន និងកូរ៉េ វិនិយោគលើការអភិវឌ្ឍខ្សែចង្វាក់តម្លៃដំណាំដំឡូងមី និងកសិផលកម្ពុជា
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានជំរុញប្រទេសជប៉ុន និងកូរ៉េ ធ្វើការវិនិយោគលើការអភិវឌ្ឍខ្សែចង្វាក់តម្លៃដំណាំដំឡូងមី និងកសិផលផ្សេងទៀត មានដូចជា ស្រូវ ពោត សណ្តែក និងឈើហូបផ្លែ ដើម្បីពង្រីកវត្តមានផលិតផលខ្មែរនៅលើទីផ្សារ និងជំរុញការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិឱ្យបានអតិបរមា។ សំណើរបស់ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើឡើងនាឱកាសដឹកនាំប្រតិភូចូលរួមកម្មវិធី “A Small-Business-Group Seated Dinner” រៀបចំឡើងដោយស្ថានទូតជប៉ុនប្រចាំទីក្រុងប៉ារីស ប្រទេសបារាំង កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងគោលបំណងចែករំលែកព័ត៌មានផ្សេងៗ ទាក់ទងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការទូត កសិកម្ម វប្បធម៌ និងទេសចរណ៍។ កម្មវិធីនោះ ត្រូវបានដឹកនាំដោយ ឯកឧត្តម Manatsu ICHINOKI អគ្គលេខាធិការនៃលេខាធិការដ្ឋាន គណៈកម្មការរៀបចំពិព័រណ៍ពិភពលោកជប៉ុន ឆ្នាំ២០២៥ និងមានការចូលរួមពីអង្គទូតនៃប្រទេសបារាំង កូរ៉េ ប៊ែលហ្សិក និងបុគ្គលិកលេធិការដ្ឋាន ប្រមាណជាង១៥នាក់។ នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនឯកឧត្តមអគ្គលេខាធិការ និងមន្ត្រីអង្គទូតទាំងអស់ អំពីវឌ្ឍនភាពនៃកំណើនសេដ្ឋកិច្ចកម្ពុជា និងផលិតផលអទិភាពសម្រាប់ធ្វើការអភិវឌ្ឍចង្វាក់តម្លៃ និងធ្វើពិពិធកម្មនាំចេញ…
-
លោក ឌី រ័ត្នខេមរុណ តំណាងឯកឧត្តម ប៉ា សុជាតិវង្ស ជួបសំណេះសំណាល និងនាំយកថវិកាឧបត្ថម្ភជូនដល់ទូក-ង សំហេងសែនជ័យ និងទូកខ្មែរកម្ពុជាមានជ័យ
នៅព្រឹកថ្ងៃសៅរ៍ ២រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោក ឌី រ័ត្នខេមរុណ អភិបាលរងនៃគណៈអភិបាលខណ្ឌមានជ័យតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉ា សុជាតិវង្ស តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាប្រចាំមណ្ឌលក្រុងភ្នំពេញ និងជា ប្រធានគណ:កម្មាធិការទី១នៃរដ្ឋសភាជាតិកម្ពុជា បាននាំយកថវិកាមួយចំនួនរបស់ឯកឧត្តមប្រធានគណ:កម្មាធិការទី១នៃរដ្ឋសភាទៅជួយឧបត្ថម្ភជូនដល់ទូក-ង ឈ្មោះ សំហេង សែនជ័យបារមីវត្តចាក់អង្រែលើ និងទូកខ្មែរកម្ពុជាមានជ័យ ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ លោក ឌី រ័ត្នខេមរុណ បានមានប្រសាសន៍ក្នុងអង្គពិធីសំណេះសំណាលនាព្រឹកនេះថា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនកីឡាករទូក-ង ឈ្មោះ សំហេង សែនជ័យបារមីវត្តចាក់អង្រែលើដែលប្រកាន់ភ្ជាប់នូវសុជីវធម៌ សីលធម៌ និងក្រមសីលធម៌វិជ្ជាជីវ: ដោយបានជៀសវាងការប្រព្រឹត្តដោយមិនសមរម្យ និងការដែលបណ្ដាលឱ្យមានគ្រោះថ្នាក់ផ្សេងៗណាមួយជាយថាហេតុ។ លើសពីនេះទៀតអ្វីដែលថ្នាក់ដឹកនាំបានសម្គាល់ឃើញថា បងប្អូនយើងមានការសាមគ្គីភាព គោរពសិទ្ធិគ្នាទៅវិញទៅមក ព្រោះកីឡានាំមកនៅកិត្តិយស កីឡានាំមកនៅសេចក្តីថ្លៃថ្នូរ និងកីឡានាំមកនៅសុខភាពល្អផងដែរ។ លោក ឌី រ័ត្នខេមរុណ អភិបាលរងនិងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉ា សុជាតិវង្ស តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាប្រចាំមណ្ឌលក្រុងភ្នំពេញ និងជាប្រធានគណ:កម្មាធិការទី១នៃរដ្ឋសភាជាតិបាននាំយកថវិកាចំនួន៦លានរៀលរបស់ឯកឧត្តម ប៉ា សុជាតិវង្ស ឧបត្ថម្ភជូនដល់បងប្អូនកីឡាករចំណុះទូក-ង…
-
រាជធានីភ្នំពេញ ក្នុងមួយថ្ងៃមានសំរាមជិត៣,០០០តោន ខណៈព្រះរាជពិធីបុណ្យអុំទូក៣ថ្ងៃមានសំរាមជាង៨,០០០តោន
ភ្នំពេញ៖ លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅរាជធានីភ្នំពេញ ក្នុងមួយថ្ងៃ មានសំរាមសំណល់រឹង ជិត៣,០០០តោន ក្នុងមួយថ្ងៃ ដែលចំនួន៦០ភាគរយ ជាសំរាមសើម ២០ភាគរយជាប្រភេទសំរាមថង់ប្លាស្ទីក និង១០ភាគរយទៀត ជាសំរាមសំណល់រឹង។ ចំណែកឯការកែច្នៃសំរាម មានត្រឹមតែ២០ភាគរយប៉ុណ្ណោះ ដែលធ្វើអត្រាសំណល់សំរាមរឹង ដែលប្រមូលដឹកទៅចាក់ទីលានចាក់សំរាម ៧០ទៅ៨០ភាគរយ ចំណែកឯនៅសល់យើងទាំងអស់គ្នា តែងតែឃើញវត្តមានសំរាម ជាពិសេសថង់ប្លាស្ទីក នៅតែមានការរាយប៉ាយតាមដងផ្លូវ តាមប្រព័ន្ធប្រឡាយទឹកលូ និងតាមដីឡូត៍។ នៅចំពោះមុខ នៃកំណើនសំរាម គឺយើងទាំងអស់គ្នា ត្រូវចាំបាច់ចូលរួមសំអាតអនាម័យបរិស្ថាន។ ក្នុងឱកាសប្រារព្ធពិធីសំអាតអនាម័យបរិស្ថាន ក្រោយព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបសំពះព្រះខែ និងអកអំបុក ដើម្បីអបអរសាទរទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា ឆ្នាំ២០១៨ដែលធ្វើឡើង កាលពីព្រឹកថ្ងៃទី២៤ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសួនវត្តបទុមវតី លោក សេង គ្រី ប្រធានស្តីទីមន្ទីរបរិស្ថានរាជធានីភ្នំពេញ បានថ្លែងថា ទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំក្នុង គោលបំណងលើកកម្ពស់គុណភាពបរិស្ថាន និងអនាម័យ តាមរយៈការធ្វើអនាម័យបរិស្ថានរួមគ្នា ផ្សព្វផ្សាយ អប់រំដល់សាធារណជនទូទៅ នូវការផ្លាស់ប្តូរឥរិយាបថ…
-
ចាប៉ីដងវែងច្នៃពីដបទឹកសុទ្ធប្រើប្រាស់រួចហើយ គ្រោងដាក់តាំងនៅខេត្តសៀមរាបដើម្បីលើកស្ទួយតម្លៃសិល្បៈ និងបរិស្ថាន
វិចិត្រករនៅខេត្តសៀមរាប នៃអង្គការសិល្បៈខ្មែរអមតៈ បានច្នៃប្រឌិត ដោយយកដបទឹកសុទ្ធប្រើប្រាសហើយចំនួន៦០០០ និងបំពង់បឺត ចំនួន១៦០០០ ច្នៃចេញជាចាប៉ីដងវែង ដើម្បីយកទៅដាក់តាំងនៅមហោស្រពចាប៉ីដងវែងនៅក្នុងបរិវេណវត្តរាជបូណ៌ ក្នុងសៀមរាបពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ។ លោក វណ្ណ ផាណ្ណា ជាអ្នកស្ថាបនា និងអភិវឌ្ឍន៍វត្ដរាជបូព៌ បានឱ្យដឹងថា ចាប៉ីដងវែងដែលធ្វើពីសំរាមនេះ មានប្រវែង៦ម៉ែត្រ និងបានកែច្នៃដាក់លើរទេះគោដោយមានកង់ធាក់ ដើម្បីលើកស្ទួយដល់សិល្បៈចាប៉ី ដែលប្រឈមនឹងបាត់បង់ ហើយចាប៉ីនេះ ច្នៃឡើងដោយដបទឹកសុទ្ធ ក្នុងគោលបំណងបង្ហាញដល់ពលរដ្ឋខ្មែរ ឱ្យចេះរក្សាទុកសំរាមឱ្យបានត្រឹមត្រូវ ដើម្បីលើកម្ពស់សុខភាព និងអនាម័យ និងបង្ហាញពីអត្ថប្រយោជន៍នៃសំរាមផងដែរ។ លោក វណ្ណ ផាណ្ណា បានបញ្ជាក់ដែរថា ការច្នៃចាប៉ីដងវែងពី ដបនិងប្លាស់ស្ទីកទាំអស់នេះ អង្គការសិល្បៈខ្មែរអមតៈ បានបង្កើតជាសារ ផ្សព្វផ្សាយ ដើម្បីអប់រំដល់ប្រជាពលរដ្ឋកាត់បន្ថយការប្រើប្រាស់ថង់ប្លាស់ស្ទីកផងដែរ ព្រោះវាប៉ះពាល់ដល់សុខភាព និងបរិស្ថាន ជាពិសេសសោភ័ណភាព នៃទីក្រុងទេសចរណ៍អង្គរ ក្នុងខេត្តសៀមរាប ដែលទាក់ទាញភ្ញៀវទេសចររាប់លាននាក់មកទស្សនាក្នុងមួយឆ្នាំៗ។ សូមបញ្ជាក់ថា អង្គការសិល្បៈខ្មែរអមតៈ បានជួយបណ្តុះបណ្តាល និងគាំទ្រដល់យុវជនជាច្រើន ឱ្យមានជំនាញសិល្បៈ…
-
ទូកឈ្មោះ «កោះកែសែនជ័យបារមីព្រះអង្គខ្មៅ» មកពីខេត្ដព្រះវិហារ ជាប់ចំណាត់ថ្នាក់លេខ១ទូទាំងប្រទេស
ភ្នំពេញ៖ នៅទីបំផុតលទ្ធផលនៃការប្រណាំងទូក ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក សម្រាប់ឆ្នាំ២០១៨នេះ រកឃើញថា ទូកអុំផ្នែកបុរស ដែលជាប់ចំណាត់ថ្នាក់លេខ១ នៅទូទាំងប្រទេសបានទៅលើទូកឈ្មោះ «កោះកែសែនជ័យបារមីព្រះអង្គខ្មៅ» មកពីខេត្តព្រះវិហារ មានចំណុះ៧៧នាក់ ដែលប្រើថេរវេលាសរុប ២៧នាទី:២៣វិនាទី ឧបត្ថម្ភដោយ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀន អគ្គមេបញ្ជាការរង និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ។ ចំណាត់ថ្នាក់លេខ២ បានទៅលើទូកឈ្មោះ «សារាយតេជោសែនជ័យ» មកពីខេត្តកណ្ដាល មានចំណុះ៧៧នាក់ ឧបត្ថម្ភដោយ សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តម គុណ ញឹម និងចំណាត់ថ្នាក់លេខ៣ ទូកឈ្មោះ «សម្ដេចវិបុលបញ្ញាបារមីមានជ័យ» មកពីខេត្តតាកែវ មានចំណុះ៧៥នាក់ ឧបត្ថម្ភដោយ ឯកឧត្តម សុខ សូកាន។ ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង…
-
ឯកឧត្តម ប៉ាន សូរស័ក្តិ ស្នើវិស័យឯកជនបារាំងធ្វើការវិនិយោគលើវិស័យសំខាន់ៗចំនួន៤ នៅកម្ពុជា
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានជំរុញវិស័យឯកជនប្រទេសបារាំង ធ្វើការវិនិយោគលើវិស័យអទិភាពចំនួន ៤ នៅកម្ពុជា គឺ៖ វាយនភណ្ឌ កសិកម្ម ម្ហូបអាហារកែច្នៃ និងទេសចរណ៍ ដើម្បីធ្វើពិពិធកម្ម (ពង្រីក) ឱកាសការងារជូនប្រជាជន និងជំរុញការអភិវឌ្ឍកំណើនសេដ្ឋកិច្ច ស្របតាមយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកសំណើនេះឡើង នាឱកាសជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម ហ្សង់ ព្យែររ៉ាហ្វារាំង (Jean-Pierre Raffarin) ប្រធានមូលនិធិ Foundation Prospective Innovation (FPI) អតីតនាយករដ្ឋមន្ត្រីបារាំង និងបច្ចុប្បន្នជាសមាជិកសភាកិត្តិយសនៃប្រទេសបារាំង កាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅការិយាល័យមូលនិធិ FPI ក្នុងទីក្រុងប៉ារីស។ នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានជម្រាបជូន ឯកឧត្តម ហ្សង់ ព្យែររ៉ាហ្វារាំង អំពីកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា គោលនយោបាយវិនិយោគ និងយុទ្ធសាស្ត្រចតុកោណថ្មី ដំណាក់កាលទី៤ ដែលផ្តោតសំខាន់លើការធ្វើឱ្យប្រសើរឡើងថែមទៀត នូវអភិបាលកិច្ចល្អ…
-
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចូលរួមសន្និបាតប្រចាំឆ្នាំ BIE ដើម្បីតាមដានវឌ្ឍនភាពការងារពិព័រណ៍អន្តរជាតិ និងពិព័រណ៍ពិភពលោក
តបតាមការអញ្ជើញរបស់ការិយាល័យពិព័រណ៍អន្តរជាតិ (BIE) ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមសន្និបាតប្រចាំឆ្នាំលើកទី១៦៤ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុងប៉ារីស នៃប្រទេសបារាំង ដើម្បីតាមដានវឌ្ឍនភាពការងារពិព័រណ៍អន្តរជាតិ និងពិព័រណ៍ពិភពលោក។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ BIE សន្និបាតឆ្នាំនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាព លោក Vicente G. Loscertales អគ្គលេខាធិការនៃការិយាល័យ BIE និងមានការចូលរួមពីប្រមុខរដ្ឋ រដ្ឋមន្រ្តី អនុរដ្ឋមន្រ្តី អង្គទូត និងមន្រ្តីជាន់ខ្ពស់ ដែលជាសមាជិក-សមាជិកា BIE តំណាងឱ្យប្រទេសចំនួន ១៧០ នៅក្នុងនោះ ក៏មានឯកឧត្តមអគ្គរាជទូតកម្ពុជាប្រចាំនៅទីក្រុងប៉ារីសផងដែរ។ សម្រាប់ថ្ងៃទី១ អង្គសន្និបាត នឹងធ្វើការពិនិត្យ និងពិភាក្សាទៅលើរបាយការណ៍ប្រជុំរបស់គណៈកម្មការទាំងបួន នៃការិយាល័យ BIE ព្រមទាំងវឌ្ឍនភាពនៃការរៀបចំពិព័រណ៍អន្តរជាតិនានា ជាពិសេសពិព័រណ៍ “International Horticultural Exhibition 2019” នៅទីក្រុងប៉េកាំង និងពិព័រណ៍ពិភពលោកឌុយបៃ ឆ្នាំ២០២០ ដែលកម្ពុជា បានកំពុងត្រៀមលក្ខណៈចូលរួមផងដែរ។ សម្រាប់ថ្ងៃទី២ អង្គសន្និបាត…
-
ពិធីសំពះព្រះខែ និងអកអំបុក នៅខេត្តសៀមរាប បង្ហាញពីភាពសម្បូរបែបខាងវិស័យវប្បធម៌ អរិយធម៌របស់ខ្មែរ
រាត្រីថ្ងៃ១៥កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងរាត្រីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ម្សិលមិញ នៅក្រុងទេសចរណ៍សៀមរាបអង្គរនាឆ្នាំនេះ អាជ្ញាធរខេត្ត ក្រុង និងមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្ត និងមានការចូលរួមរបស់បណ្តាអង្គភាព ស្ថាប័ន និងបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន បានរៀបចំប្រារព្ធពិធី សំពះព្រះខែ អកអំបុក ក្នុងការបង្ហាញនៅចំពោះសាធារណមតិជាតិ អន្តរជាតិ អំពីភាពសម្បូរបែបខាងវិស័យវប្បធម៌ អរិយធម៌របស់ខ្មែរ ក៏ជាការឆ្លុះបញ្ចាំងឲ្យឃើញកម្ពុជា កំពុងស្ថិតក្នុងសន្តិភាព សុខដុមរមនា ពេញលេញទូទាំងប្រទេស។ ពិធីនេះ បានប្រារព្ធធ្វើនៅបរិវេណសួនច្បារមហាសណ្ឋាអង្គរខេត្តសៀមរាប ក្រោមវត្តមានរបស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងឯកឧត្តម លោកឧកញ៉ា លោកជំទាវ ជាសមាជិករដ្ឋសភា ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ អាជា្ញធរក្រុង និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ ពិធីបុណ្យនេះបានចាប់ផ្តើមដំណើរការទៅតាមកម្មវិធីកំណត់ពីម៉ោង២០ រហូតដល់រំលងអាធ្រាត ដោយមានការគោរពទៅតាមកាលវេលានៃដំណើរយាងចររបស់ព្រះច័ន្ទ និងគោរពទៅតាមកាលកំណត់ក្បួនខ្នាតគម្ពីរដីកា ដែលប្រជាពលរដ្ឋខ្មែរ យើងគោរពប្រតិបត្តិទៅតាមគន្លងទំនៀមទម្លាប់ប្រពៃណី…
-
ព្រះមហាក្សត្រ នឹងយាងទតព្រះរាជពិធីប្រណាំងទូក និងប្រទានពានជ័យលាភី ដល់កីឡាករទូក
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលជាថ្ងៃចុងក្រោយ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ នឹងយាងទតព្រះរាជពិធីប្រណាំទូក នៅលើវេទិកាព្រះពន្លាជ័យ មុខព្រះបរមរាជវាំង ព្រះអង្គដងកើដងទន្លេសាប។ ជាមួយគ្នានេះ ព្រះអង្គនឹងប្រទានពានជ័យលាភី ដល់ទូកដែលទទួលបានជ័យលាភី បន្ទាប់ពីការប្រណាំងចប់។ បើតាម Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងដែរថា នៅរសៀលថ្ងែនេះ សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញដង្ហែ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ដែលព្រះអង្គនឹងយាងទតព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងបាញ់កាំជ្រួច នារាត្រីយប់ថ្ងៃចុងក្រោយនេះ។ សម្តេចតេជោ ក៏បានជំរុញឲ្យអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ជួយសម្រួលចរាចរណ៍ និងថែរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ឲ្យបានល្អ ជូនបងប្អូនជនរួមជាតិ និងភ្ញៀវអន្តរជាតិ ដែលមកកម្សាន្តសប្បាយ។…