-
ថ្ងៃព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី២ កម្លាំងនគរបាលខណ្ឌឬស្សីកែវ ចាប់ខ្លួនបានជនសង្ស័យ៨នាក់ ពាក់ព័ន្ធនឹងករណីឆក់ទូរសព្ទ និងរក្សាទុកនូវសារធាតុញៀន
ភ្នំពេញ៖ ក្នុងថ្ងៃទី២នៃការអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ស្រាប់តែលេចមុខជនសង្ស័យប្រើប្រាស់ និងរក្សាទុកគ្រឿងញៀន១សំបុកចំនួន៨នាក់ បានជិះម៉ូតូមកធ្វើសកម្មភាពឆក់ទូរសព្ទដៃ ពីក្នុងហោប៉ាវរបស់ជនរងគ្រោះ ក្នុងពេលកំពុងបើម៉ូតូដឹកប្រពន្ធតាមដងផ្លូវសាធារណៈ ប៉ុន្តែជាលទ្ធផលត្រូវជាប់ខ្នោះទាំងអស់របស់កម្លាំងនគរបាលខណ្ឌឬស្សីកែវ តាំងពីម៉ោងជាង៨ រហូតដល់វេលារំលងអាធ្រាតឈានចូលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨យប់នេះ។ ប្រតិបត្តិការនេះ គឺបានអនុវត្តឡើងក្រោមការស៊ើបអង្កេតភ្លាមៗ នៅក្នុង២គោលដៅ និង២ករណីផ្សេងគ្នា នៅត្រង់ចំណុចផ្ទះសំណាក់បឹងលាភ ស្ថិតតាមបណ្ដោយផ្លូវបេតុង ក្នុងក្រុមទី៨ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ និងមួយទីតាំងទៀតស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចក្រុមទី៤ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ជនសង្ស័យទី១-ឈ្មោះ ថុន បុរី ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះជួលគ្មានលេខ តាមបណ្ដោយផ្លូវលំ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ (មានសារធាតុញៀន) និងជាអ្នកបើកម៉ូតូ ទី២-ឈ្មោះ និត ចន្ថា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងឡាន ស្នាក់នៅផ្ទះគ្មានលេខ ក្នុងភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ…
-
ព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី២ កម្លាំងនគរបាលខណ្ឌឬស្សីកែវ បន្តបង្ក្រាបក្រុមជនសង្ស័យកាច់សោកម៉ូតូ និងប្រើប្រាស់គ្រឿងញៀន បានចំនួន៤នាក់
ភ្នំពេញ៖ ដើម្បីធានារក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក កម្លាំងនគរបាលប៉ុស្ដិ៍ទួលសង្កែទី១ កម្លាំងនគរបាលប៉ុស្ដិ៍ឬស្សីកែវ និងកម្លាំងនគរបាលប៉ុស្ដិ៍គីឡូម៉ែត្រលេខ៦ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់ពីលោកវរសេនីយ៍ឯក គល់ យី អធិការខណ្ឌ នៅតែបន្តបង្ក្រាបចំពោះក្រុមជនសង្ស័យលួចកាច់កសោម៉ូតូ និងប្រើប្រាស់គ្រឿងញៀន បានចំនួន៤នាក់ ក្នុង៤គោលដៅ និង៤ករណីផ្សេងគ្នា នៅក្នុងប្រតិបត្តិការស្រាវជ្រាវ រហូតបង្ក្រាបជាក់ស្ដែងទាំងយប់ និងនៅពេលរាត្រី តាំងពីថ្ងៃទី២១ មកដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។ លោក គល់ យី បានបញ្ជាក់ថា ជនសង្ស័យដែលបង្ក្រាបឃាត់ខ្លួនបានទី១-ឈ្មោះ ចាន់ តឹង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្រុម៨ តាមបណ្ដោយផ្លូវលំ ស្ថិតក្នុងភូមិចុងខ្សាច់ សង្កាត់ទួលសងែ្កទី១ ខណ្ឌឬស្សីកែវ និងមានសារធាតុញៀនក្នុងខ្លួន ដោយក្នុងនោះដកហូតបានដែកចុងស្រួចសម្រាប់ឆឹ្កះសោម៉ូតូចំនួន១ រួមជាមួយកូនកន្ត្រៃ និងសោម៉ូតូផងដែរ (ពាក់ព័ន្ធលួចឆ្កឹះសោរតូបលក់ដូរប៉ុនប៉ងលួចទ្រព្យសម្បតិ្តប្រជាពលរដ្ឋ នាវេលាទៀបភ្លឺ) និងជនរងគ្រោះឈ្មោះ ម៉ៃ ប៊ុននី ភេទប្រុស អាយុ៣៣ឆ្នាំ…
-
អគ្គីភ័យឆាបឆេះយានដ្ឋានជួសជុលរថយន្ត បណ្តាលឆេះអស់រថយន្តទេសចរណ៍មួយគ្រឿង និងម៉ូតូមួយគ្រឿង
ភ្នំពេញ៖ យានដ្ឋានជួសជុលរថយន្ត និងក្រុមហ៊ុនដឹកអ្នកដំណើរមួយកន្លែងត្រូវបានអគ្គីភ័យឆាបឆេះបណ្តាលឲ្យរថយន្តម៉ាកហ្វតបន ប្រភេទទេសចរណ៍១២កៅអីដឹកអ្នកដំណើរ១គ្រឿង ម៉ូតូ១គ្រឿង និង១គ្រឿងរងការខូចខាតទាំងស្រុង។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងយានដ្ឋានជួសជុលរថយន្ត និងក្រុមហ៊ុនដឹកអ្នកដំណើរមួយកន្លែង យីហោ «OLYMPIC TRANSPORT Co,LTD» ដែលមានទីតាំងស្ថិតនៅក្នុងភមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ម្ចាស់យានដ្ឋានដែលត្រូវភ្លើងឆេះឈ្មោះ ហេង គឹមសន ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរជាងជួសជុលរថយន្ត។ តាមប្រជាពលរដ្ឋដែលស្ថិតនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុឮស្នូរផ្ទុះលាន់កក្រើកហើយ ភ្លើងក៏បានឆាប់ឆេះយ៉ាងសន្ធោរសន្ធៅ ហើយម្ចាស់យានដ្ឋាន បុគ្គលិកនាំគ្នាយកបំពង់ជួយពន្លត់តែពុំឈ្នះ បណ្តាលឲ្យឆេះរាលដាលដល់ម៉ូតូ និងរថយន្ត ព្រមទាំងកង់មួយគ្រឿង បានរងការខូចខាតទាំងស្រុង។ តាមសមត្ថកិច្ចបានឲ្យដឹងថា នៅក្នុងហេតុការណ៍ រថយន្តពន្លត់អគ្គិភ័យ ចំនួន៤គ្រឿង បានទៅអន្តរាគមន៍បាញ់ពន្លត់ទាន់ពេល ដោយពុំបណ្តាលឲ្យឆេះរាលដាលឡើយ។ ទាក់ទិនការកើតមានអគ្គិភ័យ តាមព័ត៌មានបានឲ្យដឹងថា បណ្តាលមកពីផ្ទុះហ្គាស និងខ្លះទៀតថា បណ្តាលមកពីឆ្លងចរន្តភ្លើងពីអាគុយរថយន្ត៕
-
Biz To Biz ប្រធានបទ ៖ ការត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលភ្ញៀវទេសចរជាតិ និង អន្តរជាតិ ក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ។ ឯកឧត្តម តុប សុភ័ក អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ នឹងផ្តល់បទសម្ភាសជុំវិញប្រធានបទខាងលើ។
-
សហព័ន្ធកីឡាទូកក្តោងកម្ពុជា បញ្ជូនកីឡាករ២រូបទៅចូលរួមប្រកួត Asian Windsurfing Championship 2018 នៅប្រទេសចិន
សហព័ន្ធកីឡាទូកក្តោងកម្ពុជា បានបញ្ជូនកីឡាករចំនួន២រូប គឺកីឡាករ សូត្រ មេសា អាយុ១៧ឆ្នាំ និងកីឡាករ ហៀង ស៊ុនហេង អាយុ១៧ឆ្នាំ ដែលដឹកនាំដោយ លោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការនៃសហព័ន្ធកីឡាទូកក្តោងកម្ពុជា ទៅចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាទូកក្តោង Asian Windsurfing Championship 2018 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុង ហ្សូហៃ ប្រទេសចិន។ ព្រឹត្តិការណ៍ប្រកួតកីឡាទូកក្តោងដ៏សំខាន់នេះត្រូវបានរៀបចំឡើងដោយ សមាគមកីឡាទូកក្តោងនៃប្រទេសចិន នឹងត្រូវបានគាំទ្រដោយសហព័ន្ធកីឡាទូកក្តោងអាស៊ីផងដែរ។ ការប្រកួតដ៏ធំនេះ បានទាក់ទាញកីឡាករទូកក្តោង Windsurfer ជុំវិញតំបន់អាស៊ីមកចូលរួមប្រកួត។ មិនត្រឹមតែប៉ុណ្ណោះ កីឡាករទូកក្តោងរបស់ប្រទេសចិន ជាច្រើនដែលធ្លាប់ឈ្នះមេដាយ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិក និងកីឡាអាស៊ីហ្គេម នឹងចូលរួមប្រកួត ដែលធ្វើឲ្យព្រឹត្តិការណ៍នេះ កាន់តែពិសេស នៅក្នុងការប្រកួតកីឡាទូកក្តោងរបស់ទ្វីបអាស៊ី។ កីឡាករទាំង២រូបរបស់កម្ពុជាយើងនឹងប្រើប្រាស់ព្រឹត្តិការណ៍នេះដើម្បីប្រកួតប្រជែងជាមួយក្រុមកីឡាករទូកក្តោង ជើងខ្លាំងនៃទ្វីបអាស៊ីដើម្បីទទួលបាននូវបទពិសោធន៍ដ៏មានតម្លៃក្នុងការអភិវឌ្ឍបច្ចេកទេសរបស់ពួកគេ។ ព្រឹត្តិការណ៍នេះគឺជាផ្នែកមួយនៃការត្រៀមសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០១៩ នៅក្នុងប្រទេសហ្វីលីពីន៕
-
លោក ដូណាល់ ត្រាំ ព្រមានបិទច្រកទ្វារព្រំដែនជាមួយម៉ិកស៊ិកទាំងស្រុង ដើម្បីឆ្លើយតបនឹងវិបត្តិកំណើនជនអន្តោប្រវេសន៍
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានធ្វើការគំរាមសាជាថ្មីទៀតនៅថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះថា នឹងបិទច្រកទ្វារព្រំដែនជាមួយប្រទេសម៉ិកស៊ិក ដែលនេះជាផ្នែកមួយនៃរដ្ឋបាលរបស់លោក ក្នុងការខិតខំប្រឹងប្រែងទប់ស្កាត់ការហូរចូលនៃជនអន្តោប្រវេសន៍មកពីផ្នែកអាម៉េរិកកណ្តាល។ ជាមួយគ្នានេះ រដ្ឋបាលលោក ត្រាំ ក៏បានអនុញ្ញាតឱ្យពួកទាហាននៅឯព្រំដែនអាម៉េរិក និងម៉ិកស៊ិកធ្វើសកម្មភាពខ្លះខាងការពង្រឹងច្បាប់ ហើយបើចាំបាច់នោះ ពួកគេអាចប្រើកម្លាំងដែលបណ្តាលឱ្យមានមនុស្សស្លាប់បាន។ ថ្លែងប្រាប់អ្នកយកព័ត៌មានរដ្ឋមន្ត្រីការពារអាម៉េរិក លោក ជែម ម៉ាត់ទីស បានបញ្ជាក់ថា លោកបានទទួលបទបញ្ជាពីគណៈរដ្ឋមន្ត្រី ដែលចុះហត្ថលេខាដោយ នាយខុទ្ទកាល័យសេតវិមានលោក John Kelly ហើយមិនមែនដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ ទេ ដែលបានចេញសេចក្តីណែនាំខាងកិច្ចប្រតិបត្តិការមានការរឹតត្បិតតិចជាងមុន។ លោក ម៉ាត់ទីស បាននិយាយយ៉ាងដូច្នេះថា លោកប្រធានាធិបតីបានឃើញសេចក្តីត្រូវការជួយបង្កើនកម្លាំងក្រុមអ្នកយាមល្បាតព្រំដែន ហើយយើងបានទទួលបញ្ជាថ្មី ដែលអនុញ្ញាតឱ្យយើងអនុវត្តវិធានការបន្ថែមទៀត។ យើងនឹងបង្កើនវិធានការទាំងនេះ ហើយយើងបាននិយាយអំពីវិធានការទាំងនេះ ជាមួយពួកបុគ្គលិកនៃក្រសួងសន្តិសុខមាតុភូមិរួចហើយ។ ប៉ុន្តែលោកនឹងមិនធ្វើសកម្មភាពអ្វីទេ ប្រសិនបើលោកមិនបានឮពីក្រសួងសន្តិសុខមាតុភូមិទេនោះ៕
-
ព្រឹទ្ធសភារុស្ស៊ីណែនាំឲ្យផ្លាស់ប្តូរឯកសារស្តីពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ
រុស្ស៊ី៖ សារព័ត៌មានរុស្ស៊ីបានចុះផ្សាយថា គណៈកម្មាធិការព្រឹទ្ធសភារុស្ស៊ីបានធ្វើការណែនាំក្រុមប្រឹក្សាសន្តិសុខជាតិ ឲ្យធ្វើការផ្លាស់ប្តូរនូវឯកសារច្បាប់ស្តីពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ អនុសាសន៍របស់សមាជិកព្រឹទ្ធសភារុស្ស៊ីនេះ ត្រូវបានធ្វើឡើងស្របពេលដែលប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បង្ហាញបំណងដកអាម៉េរិកចេញពីសន្ធិសញ្ញានុយក្លេអ៊ែរ ដោយចោទរុស្ស៊ីថា បានរំលោភបំពាននឹងសន្ធិសញ្ញានោះ។ សេចក្តីណែនាំទាំងនេះដែរ គឺជាប់ពាក់ព័ន្ធទៅនឹងការឆ្លើយតបចំពោះការប្រើប្រាស់មិនច្បាស់លាស់នៃអាវុធលឿនជាងសម្លេង និងអាវុធយុទ្ធសាស្ត្រ ដែលមិនមែននុយក្លេអ៊ែរផ្សេងៗទៀតប្រឆាំងនឹងប្រទេសរុស្ស៊ី៕
-
ការិយាល័យប្រធានាធិបតីតួកគីបញ្ជាក់ថា តួកគីអាចនឹងទិញប្រព័ន្ធមីស៊ីលការពារដែនអាកាសរបស់សហរដ្ឋអាម៉េរិក
តួកគី៖ ប្រទេសតួកគីទំនងជាទិញប្រព័ន្ធមីស៊ីលការពារដែនអាកាសរបស់អាម៉េរិក ក្រៅពីប្រព័ន្ធការពារដែនអាកាស S-400 របស់រុស្ស៊ី ប្រសិនបើអាម៉េរិកផ្តល់ជូននូវតម្លៃដ៏ល្អសមរម្យ។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យការិយាល័យប្រធានាធិបតីតួកគីលោក អ៊ីប្រាហ៊ីម ខាលីន នៅក្នុងថ្ងៃព្រហស្បត្តិ៍ម្សិលមិញ។ អ្នកនាំពាក្យការិយាល័យប្រធានាធិបតីតួកគីរូបនេះ ត្រូវបានសារព័ត៌មានរដ្ឋដកស្រង់សម្តីមកបញ្ជាក់ថា បើសិនជាមានតម្លៃល្អសមរម្យនោះ តួកគីនឹងធ្វើការវាយតម្លៃយ៉ាងហ្មត់ចត់អំពីការទិញប្រព័ន្ធមីស៊ីលការពារដែនអាកាសរបស់អាម៉េរិក ព្រមទំាងការចូលរួមផលិត និងផ្ទេរបច្ចេកវិទ្យាជាមួយគ្នា ហើយថា តួកគីមិនចំាបាច់បំពេញតម្រូវការរបស់ខ្លួនពីប្រភពតែមួយនោះទេ ព្រោះតួកគី គឺជាប្រទេសដ៏ធំមួយដែរ។ សូមរំលឹកថា កាលពីចុងខែធ្នូ ឆ្នំាមុន តួកគី និងរុស្ស៊ីបានឈានដល់កិច្ចព្រមព្រៀងចុងក្រោយ ក្នុងការផ្តល់ជូនប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ចំនួន២គ្រឿងដល់ទីក្រុងអង់ការ៉ា ហើយតួកគីនឹងក្លាយជាសមាជិកអង្គការណាតូដំបូងគេ ដែលទទួលបានបច្ចេកវិទ្យាដ៏ទំនើបនេះពីរុស្ស៊ី ខណៈអាមេរិកព្រមានតួកគីថា ទីក្រុងអង់ការ៉ា អាចនឹងប្រឈមទណ្ឌកម្មពាក់ព័ន្ធនឹងការសម្រេចចិត្តនេះ ក្នុងគ្រាដែលការហាមឃាត់ការលក់យន្តហោះចម្បំាង F-35 ទៅឱ្យតួកគី ត្រូវបានអនុម័តដោយព្រឹទ្ធសភាកាលពីខែមិថុនាកន្លងទៅ៕
-
បារាំងសម្រេចដាក់បម្រាមធ្វើដំណើរលើជនជាតិអារ៉ាប៊ីសាអូឌីតចំនួន១៨នាក់ ពាក់ព័ន្ធនឹងករណីធ្វើឃាតអ្នកកាសែត ចាម៉ាល់ ខាហ្សូកជី
បារាំង៖ អ្នកនំាពាក្យក្រសួងការបរទេសបារាំងលោកស្រី Agnes von der Muhll បាននិយាយថា នៅក្នុងថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះ បារាំងបានសម្រេចដាក់ទណ្ឌកម្មប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងនោះរួមមានការដាក់បម្រាមធ្វើដំណើរលើជនជាតិអារ៉ាប៊ីសាអូឌីតចំនួន១៨នាក់ ដែលសង្ស័យមានជាប់ពាក់ព័ន្ធនឹងករណីធ្វើឃាតអ្នកកាសែត ចាម៉ាល់ ខាហ្សូកជី។ ចំណាត់ការនេះ ត្រូវបានធ្វើឡើងដោយមានកិច្ចសម្របសម្រួលជាមួយដៃគូអឺរ៉ុប ជាពិសេសប្រទេសអាល្លឺម៉ង់ផងនោះ បារាំងបានសម្រេចដាក់ចេញនូវការហាមឃាត់ការធ្វើដំណើរ ដែលគ្របដណ្តប់លើតំបន់ Schengen ដែលមាន២៦ប្រទេស។ ទាំងនេះ គឺជាវិធានការបណ្តោះអាសន្នដែលអាចត្រូវបានពិនិត្យឡើងវិញ ឬពង្រីក អាស្រ័យលើវឌ្ឍនភាពនៃការស៊ើបអង្កេតដែលកំពុងបន្ត។ សូមបញ្ជាក់ថា លោក ចាម៉ាល់ ខាហ្សូកជី ជាអ្នកកាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ បាននឹងកំពុងបាត់ខ្លួន ចាប់តាំងពីរូបលោកបានចូលស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីតប្រចាំទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី កាលពីខែតុលាកន្លងទៅ ខណៈអាជ្ញាធរតួកគីបាននិយាយថា លោក ខាហ្សូកជី ត្រូវបានគេសម្លាប់នៅទីនោះ៕
-
ល្ងាចនេះជាថ្ងៃចុងក្រោយនៃការប្រកួតប្រដាល់ក្បាច់គុនបុរាណខ្មែរ ប្រគុំតន្រ្តី និងការតាំងពិព័រលក់ផលិត ក្នុងព្រះរាជពិធី បុណ្យអុំទូក និងអកអំបុក សំពះព្រះខែដែលរៀបចំឡើងដោយស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា
ល្ងាចនេះជាថ្ងៃចុងក្រោយនៃការប្រកួតប្រដាល់ក្បាច់គុនបុរាណខ្មែរ ប្រគុំតន្រ្តី និងការតាំងពិព័រលក់ផលិត ក្នុងព្រះរាជពិធី បុណ្យអុំទូក និងអកអំបុក សំពះព្រះខែដែលរៀបចំឡើងដោយស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា