-
ល្ងាចនេះជាថ្ងៃចុងក្រោយនៃការប្រកួតប្រដាល់ក្បាច់គុនបុរាណខ្មែរ ប្រគុំតន្រ្តី និងការតាំងពិព័រលក់ផលិត ក្នុងព្រះរាជពិធី បុណ្យអុំទូក និងអកអំបុក សំពះព្រះខែដែលរៀបចំឡើងដោយស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា
ល្ងាចនេះជាថ្ងៃចុងក្រោយនៃការប្រកួតប្រដាល់ក្បាច់គុនបុរាណខ្មែរ ប្រគុំតន្រ្តី និងការតាំងពិព័រលក់ផលិត ក្នុងព្រះរាជពិធី បុណ្យអុំទូក និងអកអំបុក សំពះព្រះខែដែលរៀបចំឡើងដោយស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា
-
ជនជាតិបរទេសម្នាក់ធ្លាក់ពីលើអាគារខុដូកម្ពស់៥ជាន់ស្លាប់ ដោយមិនដឹងមូលហេតុ
ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានជនជាតិបរទេសម្នាក់ធ្លាក់ពីលើអគារខុនដូកម្ពស់៥ជាន់ស្លាប់ ដោយមិនទាន់ដឹងពីមូលហេតុ។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២២ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៤និង១០នាទីទៀបភ្លឺ នៅចំណុចអគារខុនដូ បុរីសែនសុខ តាមបណ្តោយផ្លូវ៥៩៨ ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា សពជនបរទេសខាងលើងមិនស្គាល់អត្តសញ្ញាណទេ ភេទប្រុស ស្លៀកខោខោប៊យជើងវែង អត់មានពាក់អាវ។ បច្ចុប្បន្នសពត្រូវសមត្ថកិច្ចដឹកយកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យដើម្បីស្រាវជ្រាវបន្តព្រោះសពមិនមានលិខិតឆ្លងដែន ឬអត្តសញ្ញាណបណ្ណនៅជាប់ខ្លួនទេ៕
-
ការប្រកួតប្រណាំងទូក-ង នៅដងស្ទឹងប្រវត្តិសាស្ត្រក្នុងខេត្តសៀមរាប ដែលមានរយៈពេល២ថ្ងៃមកនេះ ត្រូវបានបិទបញ្ចប់
ឆ្លងតាមការប្រកួតប្រណាំងទូក-ង នៅដងស្ទឹងប្រវត្តិសាស្ត្រខេត្តសៀមរាប ក្នុងរយៈពេល២ថ្ងៃមកនេះ ត្រូវបានបិទកាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ម្សិលមិញ ក្រោមអធិបតីភាពរបស់ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្ត និងឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត។ លោក ពៅ ពិសិដ្ឋ ប្រធានគណៈកម្មការបច្ចេកទេស បានធ្វើការបូកសរុបអំពីលទ្ធផលនៃការប្រណាំងទូកទៅតាមជុំនីមួយៗ និងបានធ្វើការប្រកាសចំណាត់ថ្នាក់ដល់ទូកដែលទទួលបានជ័យលាភីឆ្នាំ២០១៨ ក្នុងនោះចំណាត់ថ្នាក់លេខ១ ផ្នែកបុរសបានទៅទូកឈ្មោះ មហាកោសាមានជ័យ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងវត្តព្រះឥន្ធកោសា ចំណាត់ថ្នាក់លេខ២ បានទៅទូកឈ្មោះ សូទ្រនិគមសែនជ័យបារមីតាពេទ្រ របស់រដ្ឋបាលស្រុកសូទ្រនិគម ចំណាត់ថ្នាក់លេខ៣ បានទៅទូកឈ្មោះ គ្រុឌមាសតេជោសែនជ័យ របស់កងរាជអាវុធហត្ថខេត្ត ចំណាត់ថ្នាក់លេខ៤បានទៅទូកឈ្មោះ ពាមសាមគ្គីសែនជ័យ របស់មន្ទីរអប់រំ និងសុខាភិបាលខេត្ត។ ចំណែកចំណាត់ថ្នាក់លេខ១ ផ្នែកនារី បានទៅទូកឈ្មោះ ហង្សច័ន្ទមាន ជ័យបារមីមហានគរ របស់សាខាពន្ធដាខេត្ត ចំណាត់ថ្នាក់លេខ២ បានទៅទូកឈ្មោះ យាយទេពសំដែងរិទ្ធ របស់រដ្ឋបាលក្រុងសៀមរាប ចំណាត់ថ្នាក់លេខ៣ បានទៅទូកឈ្មោះ អង្គរជុំមានជ័យ…
-
រដ្ឋបាលរាជធានី រៀបចំពិធីសំពះព្រះខែ និងអកអំបុក ដើម្បីសុំសេចក្ដីសុខ ជូនពលរដ្ឋខ្មែរ នៅរមណីយដ្ឋានវត្តភ្នំ
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ រួមជាមួយមន្ត្រីរាជការ អាជ្ញាធរដែនដី មន្ទីរ-អង្គភាពជុំវិញ រាជធានីភ្នំពេញ នាវេលាម៉ោង ៩៖៣០នាទីយប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រូវនឹងថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកនេះ បានរៀបចំពិធីសំពះព្រះខែ និងអកអំបុក តាមប្រពៃណីទំនៀមទម្លាប់ជាតិ និងបែបសាសនា នៅរមណីយដ្ឋានប្រវត្តសាស្ត្រវត្តភ្នំ។ ពិធីបុណ្យនេះ ប្រារព្ធធ្វើឡើង ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន ពីបារមីវត្ថុស័ក្តិសិទ្ធ ក្នុងលោក សូមតាមជួយបីបាច់ថែរក្សា ប្រជាពលរដ្ឋកម្ពុជា ជាពិសេស ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ សុំឲ្យជួបប្រទះតែសុខសន្តិភាព និងការអភិវឌ្ឍន៍។ ការប្រារព្ធពិធីបុណ្យនេះងដែរ ក៏ដើម្បីរួមចំណែកថែរក្សាប្រពៃណី ទំនៀមទម្លាប់ជាតិ ឲ្យគង់វង្សតរៀងទៅ។ តាមគម្គីររមត្ថទីបនីអដ្ឋកថា ចរិយាបិដកភាសាបាលី មានចែងថា ក្នុងដើមភទ្ទកប្បនេះ ព្រះបរមពោធិសត្វទ្រង់យោនយកំណើតជាសសបណ្ឌិត «សត្វទន្សោយ»។ នៅថ្ងៃពេញបូរមីមួយ សសបណ្ឌិតបានអធិដ្ឋានឧបើសថសីល ហើយឧទ្ទិសមំសៈជាទានបរិមត្ថបារមី ដើម្បីបំពេញពោធិសម្ភារឲ្យបានត្រាសដឹងជាព្រះពុទ្ធ។…
-
សម្ដេច សាយ ឈុំ ផ្ញើសាររំលែកទុក្ខចំពោះមរណភាពមាតាក្មេករបស់លោក ឌិត មុន្ទី ប្រធានតុលាការកំពូល
ភ្នំពេញ៖ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នាថ្ងៃទី២២ ខែវិច្ឆិកានេះ បានផ្ញើសាររំលែកមរណទុក្ខចំពោះមរណភាពមហាឧបាសិកា លី គឹមអូន ត្រូវជាមាតាក្មេករបស់លោក ឌិត មុន្ទី ប្រធានតុលាការកំពូលកម្ពុជា ដែលបានទទួលមរណភាពនាថ្ងៃទី២១ ខែវិច្ឆិកា ក្នុងជន្មាយុ៨៨ឆ្នាំ។
-
មន្រ្តីនៃអគ្គនាយកដ្ឋានកាំកុងត្រូល យកចិត្តទុកដាក់ចំពោះសុវត្ថិភាពប្រជាពលរដ្ឋក្នុងឱកាសព្រះរាជពិធីបុណ្យអ៊ុទូក ដោយធ្វើការចុះត្រួតពិនិត្យចំណីអាហារនៅកោះពេជ្រ
ភ្នំពេញ ៖ មន្រ្តីកាំកុងត្រូលយកចិត្តទុកដាក់ចំពោះសុវត្ថិភាពប្រជាពលរដ្ឋក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយក្នុងនោះមន្រ្តីអគ្គនាយកដ្ឋានកាំកុងត្រូល រួមមានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ សាខាកាំកុងត្រូលរាជធានីភ្នំពេញ សាខាកាំកុងត្រូលកំពង់ផែអន្តជាតិភ្នំពេញ និងមន្រ្តីមន្ទីរពិសោធន៍ បានសហការគ្នាចុះត្រួតពិនិត្យទំនិញ អង្កេតនិងស្រាវជ្រាវ ទប់ស្កាត់ នូវទំនិញខូចគុណភាពមួយចំនួន ដែលធ្វើអោយប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់នៅកោះពេជ្រ និងបរិវេណដែលប្រារព្ឋពិធីតែម្តង កាលពីរសៀល ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ តាមគោលដៅរបស់ខ្លួន ដែលបានកំណត់។មន្រ្តីកាំកុងត្រូលបានឲ្យដឹងថា គោលបំណងនៃការចុះពិនិត្យទំនិញ នៅថ្ងៃបុណ្យអុំទូកនេះ គឺដើម្បីធានាសុវត្ថិភាព សុខភាព ជូនដល់ប្រជាពលរដ្ឋ ទាំងភ្ញៀវជាតិនិងអន្តរជាតិ ដែលអញ្ជើញមកលេងកម្សាន្ត នៅរាជធានីភ្នំពេញ ពិសេសនៅតំបន់ប្រារព្ធពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ក៏ដូចជាកីឡាករប្រណាំងទូក ចំពោះការទទូលទានអាហារ នំចំណី និងភេសជ្ជផ្សេងៗ ចៀសវាងការទិញ ឬទទួលទានទំនិញ ផលិតផលខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ មានលួចដាក់សារធាតុគីមីហាមឃាត់…។ ល ។មន្ត្រីជំនាញកាំកុងត្រូល របស់លោកបានធ្វើតេស្តបឋម ទៅលើម្ហូបអាហារមួយចំនួន ដែលសង្ស័យមានហានិភ័យខ្ពស់ ដើម្បីរកនៅសារធាតុគីមីហាមឃាត់ ដូចជា គ្រឿងសមុទ្រ…
-
រាជរដ្ឋាភិបាលកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋថតរូបភាពស្អាតៗអំពីព្រះរាជពិធីបុណ្យអុំទូក និងសកម្មភាពសប្បាយរីករាយ ដើម្បីទាក់ទាញទេសចរបរទេស ឲ្យមកទស្សនាកម្ពុជា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានសំណូមពរប្រជាពលរដ្ឋ ចូលរួមថតរូបភាពស្អាតៗ អំពីព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ក៏ដូចជាសកម្មភាពសប្បាយរីករាយ ដើម្បីផ្សព្វផ្សាយទាក់ទាញទេសចរបរទេស ឲ្យបានមកទស្សនាកម្ពុជាកាន់តែច្រើនឡើងថែមទៀត។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសរសេរបញ្ជាក់តាមរយៈ Facebook យ៉ាងដូច្នេះថា «សូមពលរដ្ឋ ជាពិសេសយុវជន យុវតី ចូលរួមថតរូបភាពល្អៗស្អាតៗអំពីពិធីបុណ្យ ក៏ដូចជាសកម្មភាពសប្បាយរីករាយ ដើម្បីផ្សព្វផ្សាយទាក់ទាញទេសចរបរទេស ឲ្យបានមកទស្សនាកម្ពុជាផងដែរ។ កម្ពុជាត្រូវការការចូលរួម ពីបងប្អូនប្រជាពលរដ្ឋ ដែលមិនអាចខ្វះបានឡើយ»។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ដែរថា នៅរសៀលថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូកនេះ បងប្អូនប្រជាពលរដ្ឋទាំងក្មេងចាស់ប្រុសស្រី ទេសចរជាតិ ទេសចរបរទេស ជាច្រើនបានមកដល់ទីបរិវេណប្រណាំងទូក នាមាត់ទន្លេមុខព្រះបរមរាជវាំង ប្រកបដោយទឹកមុខញញឹមស្រស់ថ្លា។ ពិធីបុណ្យដ៏អធិកអធម រួមទាំងមានស្តង់ពិពណ៌ទំនិញគ្រប់ប្រភេទ និងមានការប្រគំតន្ត្រី គឺបានទាក់ទាញទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនមកទស្សនាផ្ទាល់នៅទីនេះ។ នេះក៏ជាឱកាសដ៏ល្អសម្រាប់ប្រទេសជាតិ…
-
ផ្ទុះកំប៉ុងហ្គាសក្នុងពិធីបុណ្យអ៊ំទូក សំណាងល្អមិនបង្កឲ្យមនុស្សរងរបួស
ភ្នំពេញ៖ ពិធីបុណ្យអ៑ុទូកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងតំបន់ប្រារព្វពីធីបុណ្យអុំទូកមានករណីផ្ទះកំប៉ុងហ្គាស់មួយកន្លែងនៅេវេលាម៉ោង៧៖០០នាទីព្រឹក បណ្តាលឲ្យបុរសម្នាក់រងរបួសស្រាល តែមិនបង្កឲ្យរាលដាលធ្ងន់ធ្ងរដល់នរណាម្នាក់ផ្សេងឡើយ ហើយហេតុការណ៍នេះបណ្ដាលមកពី គ្រប់ទុកកំប៉ុងហ្គេសចោលហាលថ្ងៃរីកមាឌបង្កអោយផ្ទុះ។ កម្លាំងនគរបាលតាមគោលដៅបាន សំណូមអោយបងប្អូនអាជីករលក់ដូរចល័តដែលភាគច្រើនតម្រូវប្រើប្រាស់កំប៉ុងហ្គាស សូមឲបង្កើនការប្រុងប្រយត្ត័ខ្ពស់បំផុតគឺ៖ ត្រូវប្រើប្រាស់តែកំប៉ុងហ្គាសថ្មីបំផុតជៀសវាងប្រើប្រាស់កំប៉ុងហ្គាសណាដែលចាស់ប្រើនិងបញ្ចូលច្រើនសារ។ ហាមដាក់កំប៉ុងហ្គាស់របស់ខ្លួននៅហាលក្តៅបណ្តាលឲ្យឩស្ម័ននៅក្នុងកំប៉ុងរីមាឌបង្ករឲផ្ទុះគ្រប់ពេលវេលា។ ហាមដាក់កំប៉ុងហ្គាសរបស់ខ្លួននៅក្បែរសារធាតុឆេះផ្សេងៗ(ដបសាំង, សារធាតុប្រតិកម្មចំហេះផ្សេងៗ)។ សមត្ថកិច្ចបានសង្ឃឹមទុកយ៉ាងមុតមាំបំផុត ក្នុងការចូលរួមពីប្រជាពលរដ្ឋនិងអាជីវករលក់ដូរចល័ត និងគោលដៅសំខាន់ៗដែលកំពង់ប្រើប្រាស់ឩស្ម័នឆេះឬផ្ទុះឆេះ ត្រូវប្រុងប្រយត្ត័ខ្ពស់បំផុត ជៀស វាងកើតមានអគ្គីភ័យឡើងជាយថាហេតុ៕
-
នគរបាលខណ្ឌសែនសុខបញ្ចូនឃាតករ ប្រុសស្រី២នាក់ទៅតុលាការដើម្បីកាត់ទោស
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខបានបញ្ជូនជនសង្ស័យជាវៀតណាមប្រុសស្រី២នាក់ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរករណីឃាតកម្មលើនារីរកស៊ីផ្លូវភេទ ។ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង បានឲ្យដឹងថា ជនសង្ស័យជាឃាតកដៃឆៅទាំង២នាក់ ទី១-ឈ្មោះ ង្វៀង យ៉ាំងចូវ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិវៀតណាម មុខរបរ អ្នកមើលការខុសត្រូវស្រីបម្រើផ្លូវភេទ ស្នាក់នៅផ្ទះលេខ១៥៨ ផ្លូវ៥៩៨ ភូមិ១៦ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក និងទី២-ឈ្មោះ ង្វៀង ធីយុង ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ឥវ៉ាន់ ស្នាក់នៅផ្ទះលេខ១៥៩ ផ្លូវ៥៩៨ ភូមិ១៦ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ចំណែកឯនារីរងគ្រោះឈ្មោះ ង្វៀង ធីយុង អាយុ២៥ឆ្នាំ ជនជាតិវៀតណាម មុខរបរស្រីបម្រើផ្លូវភេទ ស្នាក់នៅផ្ទះលេខ១៥៨ ផ្លូវ៥៩៨ (តំបន់ត្រឡោកបែក)ភូមិ១៦ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។ ចំពោះមូលហេតុលោកអធិការប្រាប់ថា បណ្តាលមកពីចាប់បង្ខំនារីរងគ្រោះឲ្យទទួលភ្ញៀវរួមភេទខ្លាំងពេក…
-
«ការជ្រើសរើសប្រយោជន៏ជាតិទៅវិញទេ ទើបជាការត្រឹមត្រូវ, កម្ពុជាស្វាគមន៍គ្រប់មិត្តទាំងអស់»
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហាញខ្លឹមសារតាមរយៈ Facebook ផ្លូវការរបស់ឯកឧត្តមនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ថា «ចុងបញ្ចប់ វាមិនមែនជាការដែលត្រូវជ្រើសរើសមិត្តនេះឬមិត្តនោះទេ ពោលគឺជាការជ្រើសរើសប្រយោជន៏ជាតិទៅវិញទេ ទើបជាការត្រឹមត្រូវ… ជាគោលការណ៍កម្ពុជាស្វាគមន៏គ្រប់មិត្តទាំងអស់» ប្រយោគសំខាន់មួយឃ្លានេះ បានធ្វើឲ្យមានការចាប់អារម្មណ៍ពីសំណាក់ អ្នកនយោបាយ ប្រធានក្រុមហ៊ុនធំៗ សាស្រ្តាចារ្យល្បីៗជាច្រើនរូបនៅក្នុង វេទិកាសន្និសីទអន្តរជាតិមួយស្តីពី «អាស៊ីក្នុងភាពប្រែប្រួល៖ កម្ពុជា និងអាស៊ាន» ដែលរៀបចំឡើងដោយសារព័ត៌មានដ៏ល្បីរបស់ថៃ Bangkok Post នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយមានការចូលរួមប្រមាណ៥០០នាក់ នាទីក្រុងបាងកក ប្រទេសថៃ។ ការលើកឡើងនូវចម្លើយរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធកម្ពុជា គឺឆ្លើយតបនឹងប្រសាសន៍របស់ឯកឧត្តមនាយករដ្ឋមន្រ្តី សឹង្ហបុរី ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ នាពេលថ្មីៗនេះថា «អាស៊ានប្រហែលជាត្រូវដល់ចំណុចមួយ ដែលត្រូវជ្រើសរើសមហាអំណាចណាមួយ រវាងមហាអំណាចទាំងពីរគឺ ចិន និងអាមេរិក»។ ត្រូវនឹងថ្ងៃទីពីរ នៃព្រះរាជពិធីបុណ្យអុំទូក ជាមួយខ្លឹមសារយ៉ាងដូច្នេះថា៖ «នៅក្នុងសាលសន្និសីទ ដែលមានមនុស្សប្រមាណ៥០០នាក់ ដែលសុទ្ធសឹងតែជាអ្នកនយោបាយ ប្រធានក្រុមហ៊ុនធំៗ សាស្រ្តាចារ្យល្បីៗ…