-
ព្រះមហាក្សត្រ នឹងយាងទតព្រះរាជពិធីប្រណាំងទូក និងប្រទានពានជ័យលាភី ដល់កីឡាករទូក
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលជាថ្ងៃចុងក្រោយ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ នឹងយាងទតព្រះរាជពិធីប្រណាំទូក នៅលើវេទិកាព្រះពន្លាជ័យ មុខព្រះបរមរាជវាំង ព្រះអង្គដងកើដងទន្លេសាប។ ជាមួយគ្នានេះ ព្រះអង្គនឹងប្រទានពានជ័យលាភី ដល់ទូកដែលទទួលបានជ័យលាភី បន្ទាប់ពីការប្រណាំងចប់។ បើតាម Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងដែរថា នៅរសៀលថ្ងែនេះ សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញដង្ហែ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ដែលព្រះអង្គនឹងយាងទតព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងបាញ់កាំជ្រួច នារាត្រីយប់ថ្ងៃចុងក្រោយនេះ។ សម្តេចតេជោ ក៏បានជំរុញឲ្យអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ជួយសម្រួលចរាចរណ៍ និងថែរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ឲ្យបានល្អ ជូនបងប្អូនជនរួមជាតិ និងភ្ញៀវអន្តរជាតិ ដែលមកកម្សាន្តសប្បាយ។…
-
អាវុធហត្ថស្រុកជាំក្សាន្តឃាត់ខ្លួនជនសង្ស័យ៣នាក់ ជាមួយនឹងថ្នាំញៀនចំនួន២៣កញ្ចប់
ព្រះវិហារ៖ លោកអនុសេនីយ៍ឯក ជុន បូរ៉ា បានឲ្យដឹងថា នៅវេលាម៉ោង១០ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្តចំនួន៦នាក់ រថយន្ត២គ្រឿង ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាការស្នាក់ការស្នាក់ការមូលដ្ឋានកងរាជអាវុធហត្ថស្រុក ចុះបង្ក្រាបករណីចែកចាយ ប្រើប្រាស់ និងរក្សាទុកនូវសារធាតុញៀន នៅចំណុចភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ លោកបន្តថា នៅក្នុងប្រតិបត្តិការចុះបង្ក្រាបនេះ កម្លាំងបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ដកហូតថ្នាំញៀនប្រភេទម្សៅក្រាមពណ៏សថ្លា(ម៉ាទឹកកក)ចំនួន២៣កញ្ចប់ ស្មើនិង២,២៣ក្រាម រថយន្ត១គ្រឿង ម៉ូតូ១គ្រឿង កាំភ្លើងខ្យល់១ដើម ដាវ១ដើម ទូរសព្ទដៃ៣គ្រឿង ប្រាក់៥ដុល្លារ និងប្រាក់ខ្មែរ៥០០០៛។ លោកអនុសេនីយ៍ឯកបានឲ្យដឹងថា ជនសង្ស័យដែលកម្លាំងឃាត់ខ្លួនបាន ទី១)ឈ្មោះ អ៊ីម ណុត ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ទី)២ឈ្មោះ អ៊ីម វណ្ណី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ និងទី៣)ឈ្មោះ ញឹម កុសល…
-
សម្តេចតេជោ ហ៊ុន សែន អំពាវនាវ ដល់អាជ្ញាធរ និងសមត្ថកិច្ច ជួយសម្រួលចរាចរណ៍ និងថែរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ឲ្យបានល្អ ជូនជនរួមជាតិ និងភ្ញៀវអន្តរជាតិ នៅថ្ងៃចុងក្រោយ នៃព្រះរាជពិធីបុណ្យអុំទូក
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈ Facebook ផ្លូវការរបស់សម្តេច នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលជាថ្ងៃចុងក្រោយនេះ បានជំរុញឲ្យអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ជួយសម្រួលចរាចរណ៍ និងថែរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ឲ្យបានល្អ ដើម្បីឲ្យបងប្អូនជនរួមជាតិ និងភ្ញៀវអន្តរជាតិ ដែលមកកម្សាន្តសប្បាយ។ សម្តេចតេជោ សរសេរថា «សូមអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ជួយសម្រួលចរាចរណ៍ និងថែរក្សាសុវត្ថិភាពសណ្តាប់ធ្នាប់អោយបានល្អ ដើម្បីបងប្អូនជនរួមជាតិ និងទេសចរអន្តរជាតិបានសប្បាយរីករាយនៅក្នុងថ្ងៃទី៣ ដែលជាថ្ងៃចុងក្រោយនៃព្រះរាជពិធីបុណ្យអុំទូកទាំងអស់គ្នា»។ សម្តេចតេជោ ហ៊ុន សែន ប្រាប់ថា នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សម្តេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នឹងដង្ហែរព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ដែលព្រះអង្គនឹងយាងទតព្រះរាជពិធីបុណ្យអុំទូក បណ្តែប្រទីប និងបាញ់កាំជ្រួចនារាត្រីយប់ថ្ងៃចុងក្រោយនេះ ហើយសម្តេចតេជោ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ…
-
ព្រះមហាក្សត្រ យាងជាព្រះរាជាធិបតី ក្នុងព្រះរាជពិធីសំពះខែ អកអំបុក និងផ្សងទឹកភ្លៀង
ភ្នំពេញ៖ យោងតាម Facebook មានឈ្មោះថា «ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះចៅក្រុងកម្ពុជាធិបតី» បញ្ជាក់ថា ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានយាងជាព្រះរាជធិបតី ក្នុងព្រះរាជពិធីសំពះខែ អកអំបុក និងផ្សងទឹកភ្លៀង នាយប់ថ្ងៃព្រហស្បតិ៍ ១៥កើត ពេញបូណ៌មី ខែកក្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨។ ការយាងជាព្រះរាជធិបតីរបស់ព្រះអង្គ ក្នុងព្រះរាជពិធីសំពះខែ អកអំបុក និងផ្សងទឹកភ្លៀង ត្រូវបានអមដោយព្រះរាជវង្សានុវង្ស នាម៉ឺនសព្វមុខមន្ត្រី គ្រប់ឋានានុក្រម ក្នុងព្រះបរមរាជវាំង។ ព្រះមហាក្សត្រ កម្ពុជា បានបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក បពិត្រអស់ពពួកទេពនិករបវរទេវតា ទាំងមួយម៉ឺនលោកធាតុទេវតារក្សាព្រះមហាស្វេតឆ័ត្រ ព្រះមេត្តាប្រោះព្រំប្រទានពរជ័យ ដល់ព្រះរាជាណាចក្រកម្ពុជា សូមមានសុខសន្តិភាព និងសម្បូរសប្បាយរុងរឿងដល់ប្រជានុរាស្ត្រទូទាំងព្រះនគរ ។ …
-
សម្រាប់ថ្ងៃប្រកួតផ្តាច់ព្រ័ត្រ នៃព្រះរាជពិធីបុណ្យអុំទូក មានទូក១៤៨គូ ប្រកួត
ភ្នំពេញ៖ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មានទូកចំនួន ១៤៨គូ សម្រាប់ប្រកួត សម្រាប់ថ្ងៃទី៣ នៃពិធីប្រណាំងទូក នេះបើតាម គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ បានបង្ហាញបញ្ជីផ្គូទូក។ ឯកឧត្តតម ប៊ូ ជុំសេរី អនុប្រធានគណៈកម្មការបច្ចេកទេស និង ជាប្រធានគណៈ មេប្រយោគការប្រកួតទូក បានឱ្យដឹងដែរថា ការប្រកួតទូកថ្ងៃចុងក្រោយនេះ ក៏ដូចការប្រកួតរាល់ថ្ងៃដែរ គឺទូកទាំង១៤៨គូ តម្រូវឲ្យប្រកួតទាំងអស់ឡើងវិញតែម្តង ដោយ១ថ្ងៃត្រូវអុំប្រកួត២ជើង។ ទូកចំនួន២៩៥នេះ មានចំណុះទូក ១៩,០១៧នាក់ ចូលរួមប្រកួតប្រជែងនៅតាមដងទន្លេ មុខព្រះបរមរាជវាំង។ ក្នុងនោះទូកអុំនារី១, អុំបុរសមាន ១៦៣ទូក, ទូកចែវនារី ១ទូក ចែវបុរសមាន៣២ និងទូកខ្នាតអន្តរជាតិនារី២ និងខ្នាតអន្តរជាតិបុរសមានចំនួន៩៦។ ទូកដែលឈ្នះ២ថ្ងៃ ត្រូវប្រកួតជាមួយទូកឈ្នះ២ថ្ងៃដូចគ្នា ទូកឈ្នះ១ថ្ងៃត្រូវប្រកួតជាមួយទូកឈ្នះ១ថ្ងៃដូចគ្នា ហើយទូកចាញ់ ត្រូវប្រកួតជាមួយទូកចាញ់ដូចគ្នាដែរ។ ទូកដែលនឹងត្រូវទទួលបានចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣ជាដើម មិនកំណត់ចំនួននោះទេ គឺអាស្រ័យនឹងចំនួន ទូកដែលឈ្នះជាក់ស្តែង៕…
-
ព្យុះទី២៩ ឈ្មោះយូសាជី នឹងបង្កឲ្យមាន ជំនន់ទឹកភ្លៀង នៅតាមរាជធានី-ខេត្តមួយចំនួន, លើផ្ទៃសមុទ្រមានរលកខ្ពស់ៗ
ភ្នំពេញ៖ ព្យុះទី២៩ ឈ្មោះយូសាជី (USAGI) នឹងបង្កឲ្យមាន ជំនន់ទឹកភ្លៀង នៅតាមរាជធានី-ខេត្តមួយចំនួន, លើផ្ទៃសមុទ្រមានរលកខ្ពស់ៗ នេះបើតាម សេចក្តីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ។ ឥទ្ធិពលព្យុះនេះ នឹងធ្វើដំណើរមកដល់ឆ្នេរសមុទ្រប្រទេសវៀតណាម នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ហើយព្យុះនេះនឹងធ្វើដំណើរឆ្លងកាត់ ប្រទេសកម្ពុជា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨។ ក្រសួងធនធានទឹក បានដាស់តឿន ដល់ពលរដ្ឋសូមឲ្យមានការប្រុងប្រយ័ត្ន ព្រោះវា នឹងបង្កឲ្យមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស និងអាចបង្កជាជំនន់ទឹកភ្លៀងនៅតាមរាជធានី-ខេត្តមួយចំនួន។ ខ្យល់បក់បោកមានល្បឿនពី ១៣-១៥ម៉ែត្រ ក្នុងមួយវិនាទី។ លើផ្ទៃសមុទ្រមានរលកខ្ពស់ៗ។ ក្រសួងសូមអំពាវនាវដល់ប្រជានេសាទរ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលកើតឡើងជា យថាហេតុ៕
-
លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យនាំយកថវិកាលោក ប៉ា សុជាតិវង្ស ឧបត្ថម្ភជូនដល់ទូក-ង សរុបថវិកា១១លានរៀល
ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ១រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ជាថ្ងៃព្រះរាជពិធីបុណ្យអុំទូកទី៣នេះ លោក ឌី រ័ត្នខេមរុណ អភិបាលរងនៃគណៈអភិបាលខណ្ឌមានជ័យតំណាងដ៏ខ្ពង់ខ្ពស់លោក ប៉ា សុជាតិវង្ស តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាប្រចាំមណ្ឌលក្រុងភ្នំពេញ និងជាប្រធានគណ:កម្មាធិការទី១នៃរដ្ឋសភាជាតិកម្ពុជាបាននាំយកថវិកាមួយចំនួនរបស់ឯកឧត្តមប្រធានគណ:កម្មាធិការទី១នៃរដ្ឋសភាទៅជួយឧបត្ថម្ភជូនដល់ទូក-ង ទូរទស្សន៍ទទក វិទ្យុជាតិ១ និងគណៈកម្មាការបច្ចេកទេសដែលបានមកចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក មានរយៈពេល៣ថ្ងៃ ចាប់តាំងពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។ សូមជម្រាបដែរថា លោក ឌី រ័ត្នខេមរុណ អភិបាលររខណ្ឌមានជ័យបាននាំយកថវិកាចំនួន១១លានរៀលរបស់លោក ប៉ា សុជាតិវង្ស ទៅឧបត្ថម្ភជូនដល់ទូក-ង ទូរទស្សន៍ទទក វិទ្យុជាតិ១ គណៈកម្មាការបច្ចេកទេស រួមមាន៖១)ទូកមានឈ្មោះ សំហេង សែនជ័យ ៤លានរៀល ២)ទូក ខ្មែរមានជ័យ ២លានរៀល ៣)ទូក គុណម៉ែមានជ័យបារមីសណ្តោស២លានរៀល ៤)ឧបត្ថម្ភទូរទស្សន៍ ទទក ១លានរៀល ៥)ឧបត្ថម្ភវិទ្យុជាតិ១លានរៀល និង៦)ឧបត្ថម្ភគណៈកម្មាការបច្ចេកទេស ១លានរៀល៕ម.ន…
-
ព្រៃនៅតំបន់ភាគខាងជើងទីក្រុងស៊ីដនី ត្រូវបាន ភ្លើងឆេះ យ៉ាងសន្ធោរសន្ធៅ
ស៊ីដនី៖ ព្រៃនៅតំបន់ភាគខាងជើងទីក្រុងស៊ីដនី ត្រូវបានភ្លើងឆេះយ៉ាងសន្ធោរសន្ធៅ ហើយនៅពេលនេះ អាជ្ញាធរអូស្ត្រាលីបាន ប្រកាសអាសន្ន នៅក្នុងតំបន់ Hunter នៃរដ្ឋ New South Wales ហើយ បន្ទាប់ពីភ្លើងឆេះព្រៃបានរីករាលដាលក្នុងតំបន់នេះ និង បំផ្លាញលំនៅឋានប្រជាជន ជាច្រើនខ្នង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨។ ក្រុមពន្លត់អគ្គីភ័យ ដុតដៃដុតជើង ដើម្បីទប់ស្កាត់ភ្លើងព្រៃដែលកំពុងតែរីករាលដាលនៅតំបន់ធំៗចំនួន៣ នៅភាគខាងជើងនៃទីក្រុងស៊ីនដី ហើយផ្ទៃដីព្រៃឈើប្រមាណ ១,៣៨០ហិកតាហើយ ត្រូវបានអគ្គីភ័យឆាបឆេះ។ ការប្រកាសអាសន្នត្រូវបានធ្វើឡើង ក៏ព្រោះតែតំបន់រងគ្រោះខាងលើនេះមានសភាពរាំងស្ងួត ហើយនៅពេលអគ្គីភ័យកើតឡើងខ្យល់ក៏បោកបក់រឹតតែខ្លាំងថែមទៀត ដែលធ្វើឲ្យអគ្គីភ័យរីករាលដាលកាន់តែលឿន។ ក្រុមពន្លត់អគ្គីភ័យ ក៏បាន ប្រើប្រាស់យន្តហោះពន្លត់អគ្គីភ័យ ប្រជាជន ត្រូវបានសមត្ថកិច្ច អំពាវនាវឲ្យជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្ន៕
-
ចំណុះទូកទាំងបីក្នុងស្រុកបារាយណ៍ ទទួលបានការឧបត្ថម្ភផលិតផលរឹតសាច់ដុំ-សន្លាក់ STARBALM
កីឡាករអុំទូកប្រមាណ៣០០នាក់ ដែលជាចំណុះទូកចំនួន៣មកពីស្រុកបារាយណ៍ ខេត្តកំពង់ធំទទួលបានការឧបត្ថម្ភពីផលិតផលថ្នាំរឹតសាច់ដុំ និងសន្លាក់ STARBALM នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែវិច្ឆិកា ឆ្នាំ ២០១៨ នៅស្តង់ស្នាក់នៅរបស់កីឡាករអុំទូក សង្កាត់ជ្រោយចង្វារ ខណ្ឌ ជ្រោយចង្វារ រាជធានភ្នំពេញ។ លោក ពៅ ហុក ប្រធានផ្នែកលក់ និងទីផ្សារបានឲ្យដឹងថា ការឧបត្ថម្ភនេះមានដូចជាផលិតផល STARBALM និងកាតាបស្ពាយ៣០០ កាបូបតូច-ធំជាច្រើនសម្រាប់ ដើម្បីជួយសម្រួលជូនដល់កីឡាករអុំទូក ទាំងនេះអាចយកទៅប្រើប្រាស់មុនពេល ឬក្រោយពេលពួកគាត់ចូលរួមប្រកួតទូក និងពេលមានបញ្ហាឈឺ សាច់ដុំ-សន្លាក់ជាដើម។ គោលបំណងនៃការឧបត្ថម្ភនេះ គឺដើម្បីផ្សព្វផ្សាយឲ្យពួកគាត់បានស្វែងយល់ពីសារប្រយោជន៍នៃផលិតផល STARBALM ដែលត្រូវបាននាំចូលពីប្រទេសហូឡង់ និងរួមចំណែកលើកស្ទួយវិស័យ កីឡានៅកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ពីព្រោះ STARBALMគឺជាផលិតផលកីឡា ដែលអ្នកលេងកីឡា គ្រប់ៗគ្នាអាចប្រើប្រាស់មុនពេលលេងកីឡា ក្នុងពេលប្រកួតកីឡា ឬក្រោយពេលលេងកីឡាជាដើម។ លោក ហាក់ ម៉ុងហួត អភិបាលស្រុកបារាយណ៍ ដែលអញ្ជើញចូលរួមក្នុងពិធីចែកជូលផលិតផល STARBALM ដល់ចំណុះទូកបានសម្តែងនូវអំណរគុណដ៏ជ្រាលជ្រៅចំពោះតំណាងក្រុមហ៊ុន ដែលបាននាំយកនូវផលិតផលនេះបម្រើដល់ផលប្រយោជន៍ការពារការឈឺសម្លាក់ និងសាច់ដុំជូនដល់កីឡាករនានា ដែលស្ថិត…
-
ប្រភេទកីឡាប្រពៃណីរបស់កម្ពុជាចំនួន២ នឹងដាក់បញ្ចូលនៅស៊ីហ្គេមឆ្នាំ២០២៣
ក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ នៅឆ្នាំ២០១៣នាពេលខាងមុខ កម្ពុជាគ្រោងដាក់បញ្ចូលប្រភេទកីឡាប្រពៃណីចំនួន២ គឺកីឡាប្រណាំងទូក និងប្រដាល់គុនខ្មែរ ហើយការដាក់បញ្ចូលនេះ ឲ្យត្រូវនឹងច្បាប់កីឡាស៊ីហ្គេម គឺយើងត្រូវកៀងគរ ប្រទេស៣ ឬ៤ ចូលរួម និងកីឡាករចាប់ពី ១៥នាក់ឡើងទៅ ដើម្បីប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ដ៏ធំថ្នាក់តំបន់អាស៊ីអាគ្នេយ៍នេះ។ នេះបើការបញ្ជាក់ពី ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ថ្លែងនៅក្នុងសិក្ខាសាលាបណ្តុះបណ្តាលផ្សព្វផ្សាយការប្រណាំងទូក និងប្រដាល់គុនខ្មែរ កាលពីព្រឹកមិញនេះ នៅសណ្ឋាគារ Himawary។ ឯកឧត្តម ស សុខា មានប្រសាសន៍ពីខ្លឹមសារសំខាន់ក្នុងសិក្ខាសាលានេះថា គឺចង់បង្ហាញពីល្បែងប្រពៃណីរបស់កម្ពុជា ដូចជាកីឡាគុនខ្មែរ និងអុំទូក ហើយអុំទូកនេះ ជាពិធីបុណ្យប្រពៃណីដែលយើងជាយុវជនខ្មែរ មិនអាចបំភ្លេចបាន ក៏ប្រជាជនពលរដ្ឋខ្មែរទាំងមូលផងដែរ។ សម្រាប់ប្រភេទកីឡាគុនខ្មែរកំពុងតែមានការរីកចម្រើននៅទូទាំងតំបន់អាស៊ីយើងនេះ ហើយពួកកំពុងហ្វឹកហាត់ត្រៀមខ្លួនប្រជែងមេដាយ នៅស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ឯឧត្តមបន្ថែមថា ច្បាប់នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម ផ្តល់សិទ្ធិឲ្យម្ចាស់ផ្ទះ ដាក់ប្រភេទកីឡាចំនួន២នេះ ក្នុងគោលបំណង់ឲ្យម្ចាស់មានឱកាសច្រើនក្នុងការដណ្តើមមេដាយ ហើយប្រសិនបើកីឡាដែលដាក់ទៅមិនអាចឈ្នះមេដាយនោះ យើងក៏មិនគួរតែជម្រើសរើសកីឡាប្រពៃណីផ្សេងទៀត ក្នុងជំរុញធ្វើមិចឲ្យយើងមានឱកាសឈ្នះមេដាយច្រើន។ …