-
សហព័ន្ធកីឡាវាយសីកម្ពុជាបំផុសចលនាកីឡាវាយសី ដើម្បីបង្កើនសក្តានុពលទៅតាមក្លិប សមាគម និងសាលរៀនទូទាំងប្រទេស
ដើម្បីជំរុញអភិវឌ្ឍន៍បំផុសចលនាកីឡាវាយសីនៅកម្ពុជាឲ្យក្លាយជាវិញ្ញាសារមួយមានសក្កានុពលនៅតាមក្លិប និងសាលារៀនទូទាំងប្រទេសកម្ពុជានាពេលខាងមុខនេះ សហព័ន្ធកីឡាវាយសីកម្ពុជាបានបើកវគ្គបណ្តុះបណ្តាលគ្រូបង្ហាត់កម្រិតបឋមដល់គ្រូចំនួន៣៥នាក់ មកពីតាមបណ្តាក្លិប និងគ្រូមកពីសាលារៀនរាជធានីខេត្ត ក្នុងប្រទេសកម្ពុជា។ ឯកឧត្តមឧត្តមសេនីយ៍ទោ ជាម សុភា អគ្គលេខាធិការរងសហព័ន្ធកីឡាវាយសីកម្ពុជា បានឲ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល៦ថ្ងៃ ដោយចាប់ពីថ្ងៃទី២៨ ខែ វិច្ឆិកា បញ្ចប់នៅថ្ងៃ ទី៣ ខែ ធ្នូ ឆ្នាំ២០១៨ បង្ហាត់បង្រៀនដោយលោក SAMBENTHAN SIVAPERUMAL មន្ត្រីអភិវឌ្ឍន៍កីឡាវាយសីអាស៊ី។ អគ្គលេខាធិការរងរូបនេះ បញ្ជាក់ទៀតថា វគ្គបណ្តុះបណ្តាលគ្រូកីឡាវាយសីកម្រិតបឋមដែលសហព័ន្ធបង្កើតឡើងនេះ គឺមានគោលដៅសំខាន់បណ្តុះបណ្តាលគ្រូបង្ហាត់នៅតាមក្លិប និងគ្រូនៅតាមសាលអោយចេះនូវជំនាញបច្ចេកទេសបង្ហាត់បង្រៀនក្មេងៗបំផុសអភិវឌ្ឍន៍កីឡាវាយសីឲ្យមានសក្កានុពលនៅតាមបណ្តាក្លិប និងសាលារៀន ដើម្បីត្រៀមខ្លួននៅពេលខាង ដ្បិតក្រសួងអប់រំយុវជន និងកីឡា គ្រោងនឹងបង្កើតព្រឹត្តិការណ៍អន្តរជាតិជាច្រើនដូចជា ព្រឹត្តិការណ៍កីឡាSCHOOL GAME ដែលនឹងអញ្ជើញប្រទេសជិតខាងចូលរួមប្រកួតប្រជែងក្នុងដំណើរពង្រឹងត្រៀមខ្លួនធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣។ ឯកឧត្តម កែវ រស់ សមាជិកប្រតិបត្តិ តំណាងប្រធានសហព័ន្ធកីឡាវាយសី មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ មិនមែនសិក្ខាកាមរៀនហើយវាក្លាយជាគ្រូខ្លាំងនោះទេ ប៉ុន្តែវគ្គនេះ វាគឺជាស្ពានមួយជួយឲ្យយើងទទួលបាននូវចំណេះបច្ចេកទេស…
-
រកឃើញម្ចាស់ជ័យលាភីជាបន្តបន្ទាប់ ក្នុងការប្រកួតកីឡាចំបាប់ជើងឯកថ្នាក់ជាតិឆ្នាំ២០១៨
ភ្នំពេញ៖ ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៨ នៅសាលដំបូលទូកនៃពហុ កីឡាដ្ឋានជាតិ គិតដល់ត្រឹមព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះគឺគណៈកម្មការបច្ចេកទេសបានសម្រិត សម្រាំងបានម្ចាស់ជ័យលាភីជាបន្តបន្ទាប់។ លោក ធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជាបានបង្ហាញលទ្ធផលបច្ចេកទេសថា សម្រាប់វិញ្ញាសារចំបាប់បុរាណបុរសទម្ងន់៤៨គីឡូក្រាម ចំណាត់ថ្នាក់លេខ១ មេដាយមាស បានទៅលើ កីឡាករ ថាច សុជាតិ ក្លិបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មេដាយប្រាក់ ធា ធ័ន ខេត្តព្រៃវែង និងមេដាយសំរឹទ្ធ និងសំរឹទ្ធស្ទួន កីឡាករ សែត វិសាល ខេត្តព្រៃវែង និងកីឡាករ ជូ សុវណ្ណចំរើន ក្លិបរិទ្ធិសែន ខេត្តកំពង់ឆ្នាំង។ ចំបាប់បុរាណនារី ទម្ងន់ ៥០គីឡូក្រាម មេដាយមាស កីឡាការិនី វថ្ថា លក្ខិណា ក្រសួងសេដ្ឋកិច្ច មេដាយប្រាក់ កីឡាការិនី ជឿន ស្រីឡែន ក្លិបម៉ឺនឯក ខេត្តកណ្តាល មេដាយសំរឹទ្ធ កីឡាការិនី…
-
ប៉ូលិសខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឃាតកម្មលើបុរសម្នាក់
ភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៥និង៤៥នាទី បានសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងនាយដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័ឃាតកម្ម (ចាក់និងវត្ថុចុងស្រួចបណ្តាឲ្យស្លាប់) កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៨និង០០នាទី នៅចំណុចតាមផ្លូវបេតុង មុខការដ្ឋានសំណង់ ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ជឹង នីន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ ផ្លូវបេតុង ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (គេចខ្លួន)។ ចំណែកជនរងគ្រោះមានឈ្មោះ ឃុន វុទ្ធី ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ ជាងបៀកថ្នាំនៅការដ្ឋានសំណង់ ផ្លូវបេតុង ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (របួសធ្ងន់ចំប្រអប់ដៃខាងឆ្វេង និងក្រោមឆ្អឹងដងកាំបិតខាងឆ្វេង)។ សមត្ថកិច្ចបន្តថា…
-
ចេញពីផឹកស៊ី ប្រពន្ធមិនបើកទ្វារឲ្យចូលផ្ទះ ជិះម៉ូតូចេញយ៉ាងលឿនជ្រុលទៅបុកជាមួយរថយន្តបណ្ដាលឲ្យស្លាប់
ភ្នំពេញ៖ បុរសម្នាក់ចេញពីផឹកស៊ីប្រពន្ធមិនបើកទ្វារឲ្យចូលផ្ទះ ស្រាប់តែជិះម៉ូតូចេញយ៉ាងលឿនជ្រុលទៅបុកជាមួយរថយន្តមិនស្គាល់ម៉ាក បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងនៅវេលាម៉ោង៩៖១០នាទីយប់ ថ្ងៃអង្គារ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចក្រោមស្ពានពែ្រកសំរោង តាមបណ្តោយផ្លូវ៣៦៩ ក្នុងភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឃី អាន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរធ្វើការរោងចក្រ ស្នាក់នៅជាមួយប្រពន្ធ នៅភូមិឫស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល និងមានស្រុកកំណើតនៅភូមិដូង ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានស្លាប់ចោលប្រពន្ធ និងកូនប្រុសស្រីតូចៗ២នាក់។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយ គេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FI-8045 បើកតាមបណ្ដោយផ្លូវ៣៦៩ ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ក្រោមស្ពានព្រែកសំរោង ក៏ស្រាប់តែមានរថយន្តមួយគ្រឿង (មិនស្គាល់ម៉ាក) បានបើកមកបុកចំពីមុខពេញទំហឹង ក្នុងទិសដៅច្រាស់ទិសគ្នា ពីជើងទៅត្បូង បណ្ដាលឲ្យបុរសខាងលើ ដួលបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។…
-
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មជំរុញដល់សហភាពអារ៉ាប់រួម វិនិយោគលើវិស័យសំខាន់ៗចំនួន៤ ដើម្បីពន្លឿនកំណើនសេដ្ឋកិច្ចកម្ពុជា
ឌុយបៃ៖ នៅក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយ លោកជំទាវ រីម អាល់ ហាស្ហីមី (REEM Al Hashimy) រដ្ឋមន្ត្រីក្រសួងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានរៀបចំពិព័រណ៍ពិភពលោកឌុយបៃ ឆ្នាំ២០២០ នៃប្រទេសសហភាពអារ៉ាប់រួម កាលពីព្រឹកថ្ងៃអង្គារ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានជំរុញសហភាពអារ៉ាប់រួម ធ្វើការវិនិយោគលើវិស័យសំខាន់ៗចំនួន៤ រួមមាន កសិកម្ម ទេសចរណ៍ ឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដើម្បីពន្លឿនកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។ នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានជម្រាបជូនលោកជំទាវ រីម អាល់ ហាស្ហីមី អំពីវឌ្ឍនភាពនៃកំណើនសេដ្ឋកិច្ចកម្ពុជា ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ គោលនយោបាយគាំពារវិនិយោគ និងគោលការណ៍លើកទឹកចិត្តផ្សេងៗ ដែលរាជរដ្ឋាភិបាលបានផ្តល់ជូនវិនិយោគិនបរទេស ដែលកំពុងធ្វើធុរកិច្ចនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអញ្ជើញភាគីសហភាពអារ៉ាប់រួម ចូលរួមព្រឹត្តិការណ៍…
-
អគ្គិសនីកម្ពុជា ជូនដំណឹងពីការផ្អាកផ្គត់ផ្គង់អគ្គិសនី នៅតំបន់មួយចំនួន ក្នុងរាជធានីភ្នំពេញ រយៈពេល៤ថ្ងៃ សម្រាប់ការងារជួសជុលដំឡើងបរិក្ខារ
-
ម្លៃប្រេងឆៅបានធ្លាក់ចុះយ៉ាងគំហុកដោយសារការផលិតប្រេងលើសលុប របស់អារ៉ាប៊ីសាអូឌីត
អារ៉ាប៊ីសាអូឌីត៖ កាលពីថ្ងៃអង្គារម្សិលមិញ តម្លៃប្រេងឆៅបានធ្លាក់ចុះយ៉ាងគំហុកដោយសារការផលិតប្រេងជាប់កំណត់ត្រារបស់អារ៉ាប៊ីសាអូឌីត ថ្វីត្បិតតែក្រុមអ្នកជំនួញមានការប្រុងប្រយ័ត្នខ្ពស់ មុនកិច្ចប្រជុំរបស់បណ្ដាប្រទេស G20 ដែលនឹងចាប់ផ្ដើមក្នុងប្រទេសអាហ្សង់ទីន នាថ្ងៃសុក្រខាងមុខនេះ ក៏ដូចជាកិច្ចប្រជុំអង្គការបណ្ដាប្រទេសនាំចេញប្រេង (OPEC) នៅក្នុងប្រទេសអូទ្រីសនាសប្ដាហ៍ក្រោយ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CGTN។ ប្រភពថា តម្លៃប្រេងឆៅអន្តរជាតិសម្រាប់ទីផ្សារបានធ្លាក់ចុះរហូតដល់ទៅក្រោម ៦០ដុល្លារក្នុង ១បារ៉ែល ខណៈតម្លៃប្រេងឆៅសហរដ្ឋអាមេរិក សម្រាប់ទីផ្សារខាងមុខបានធ្លាក់មកនៅត្រឹម ៥១.៤៥ដុល្លារក្នុង ១បារ៉ែល ដោយធ្លាក់ចុះ ១៨សេន ឬស្មើនឹង ០.៤ភាគរយ។សូមបញ្ជាក់ថា អារ៉ាប៊ីសាអូឌីតបានបង្កើនការផលិតប្រេង ក្នុងចំនួនខ្ពស់បំផុតមិនធ្លាប់ដែលមាននៅក្នុងខែវិច្ឆិកានេះ ជាមួយនឹងការបូមប្រេងកើនឡើងដល់ ១១.៣លានបារ៉ែលក្នុង ១ថ្ងៃ៕
-
បណ្តាមេដឹកនាំប្រទេស G20 ឬប្រទេសមានសេដ្ឋកិច្ចរីកចម្រើនលើពិភពលោកនឹងជួបប្រជុំគ្នា នៅអាហ្សង់ទីន ចុងសប្តាហ៍នេះ
អាហ្សង់ទីន៖ បណ្តាមេដឹកនាំពិភពលោកនឹងជួបជុំគ្នា ក្នុងកិច្ចប្រជុំកំពូល G20 ចាប់ពីថ្ងៃទី៣០ វិច្ឆិកា ២០១៨ដល់ ទី១ ធ្នូ ២០១៨ ក្នុងក្រុង ប៊ូណូស សារ៉េស ប្រទេសអាហ្សង់ទីន។ កិច្ចប្រជុំ G20 ឬកិច្ចប្រជុំនៃបណ្តាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនលើពិភពលោកត្រូវបានរៀបចំឡើង ជាការត្រួសត្រាយផ្លូវសម្រាប់ ក្រុមប្រទេសធំៗជាសមាជិកសម្របសម្រួលការឆ្លើយតបចំពោះភាពចលាចលសេដ្ឋកិច្ច ក្នុងនោះ កិច្ចប្រជុំកំពូលនាពេលខាងមុខ គេរំពឹងថា នឹងដោះស្រាយបញ្ហាតានតឹងពាណិជ្ជកម្មបច្ចុប្បន្ន។ ក្រៅពីកិច្ចប្រជុំ ក៏មានការផ្តោតជាសំខាន់លើជំនួបរវាងប្រមុខដឹកនាំប្រទេសជាច្រើន ពោលគឺមិនមែនមានតែជំនួបរវាងមេដឹកនាំអាមេរិកនិងចិនប៉ុណ្ណោះទេ៕
-
ស្លាប់មនុស្ស២២នាក់ក្នុងហេតុការណ៍ផ្ទុះរោងចក្រគីមី នៅប្រទេសចិន
ចិន៖ អាជ្ញាធរចិនបានឱ្យដឹងនៅថ្ងៃនេះថា មនុស្ស២២នាក់បានស្លាប់ និង២២នាក់ទៀតរងរបួស នៅក្នុងហេតុការណ៍ផ្ទុះនៅរោងចក្រគីមីមួយកន្លែងស្ថិតនៅខេត្ត Hebei ភាគខាងជើងប្រទេសចិន។ អាជ្ញារចិនថា ហេតុការណ៍ផ្ទុះខាងលើបានកើតឡើងនៅក្បែររោងចក្រគីមី ស្ថិតនៅចម្ងាយ២០០គីឡូម៉ែត្រ ពីក្រុងប៉េកាំង។ ក្រៅពីស្លាប់មនុស្ស ហេតុការណ៍នេះ ក៏បានបំផ្លាញរថយន្ដតូចធំចំនួន៥០គ្រឿងផងដែរ ខណៈអ្នករងរបួសត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យនៅក្នុងតំបន់។ គួរបញ្ជាក់ថា ភ្លាមៗអាជ្ញាធរចិនមិនទាន់បានបញ្ជាក់ ពីមូលហេតុផ្ទុះនេះនៅឡើយទេ ស្របពេលដែលការស៊ើបអង្កេតកំពុងធ្វើឡើង ហើយក៏មិនទាន់មានសេចក្ដីរាយការណ៍ថា មានការលេចធ្លាយសារធាតុគីមី ឬក៏យ៉ាងណានោះដែរ៕
-
មីយ៉ាន់ម៉ាឃាត់ខ្លួនជនភៀសខ្លួនរ៉ូហ៊ីងយ៉ា៩៣នាក់ពីកាណូតមួយគ្រឿង ខណៈពួកគេភៀសខ្លួនទៅមីយ៉ាន់ម៉ា
មីយ៉ាន់ម៉ា៖ អាជ្ញាធរក្នុងប្រទេសមីយ៉ាន់ម៉ាបានឃាត់ទុកកាណូតមួយគ្រឿងផ្ទុកមនុស្ស៩៣នាក់ ដោយគេជឿថា គឺជាជនជាតិអ៊ីស្លាមរូហ៊ីងយ៉ា ដែលបានរត់គេចខ្លួនទៅស្នាក់នៅក្នុងជំរំភៀសខ្លួន ស្ថិតក្នុងរដ្ឋរ៉ាក់ឃីន ប្រទេសមីយ៉ាន់ម៉ា ដោយសង្ឃឹមថា នឹងបន្តដំណើរទៅដល់ប្រទេសម៉ាឡេស៊ី នេះបើតាមមន្ត្រីផ្លូវការ កាលពីម្សិលមិញ។ កាណូតនេះត្រូវបានរាយការណ៍ថា គឺជាដំណើរឆ្ពោះទៅប្រទេសម៉ាឡេស៊ី ជាលើកទីបី ពីដែនទឹករបស់មីយ៉ាន់ម៉ា ចាប់តាំងពីភ្លៀងមូសុងបានចាប់ផ្តើមធ្លាក់ កាលពីខែមុន ដោយនាំមកនូវបញ្ហាអាកាសធាតុ ដូចជារលកធំៗជាដើម។ នាយកការិយាល័យរដ្ឋាភិបាល ក្នុងក្រុង Dawei ភាគខាងត្បូងប្រទេសមីយ៉ាន់ម៉ាបាននិយាយថា ក្រុមអ្នកនេសាទបានរាយការណ៍ពីកាណូតគួរឲ្យសង្ស័យនេះ ទៅអាជ្ញាធរ។ ក្រោយមក កងទ័ពនាវាជើងទឹករបស់មីយ៉ាន់ម៉ាបានឃាត់ទុកកាណូតមួយគ្រឿងនេះ កាលពីថ្ងៃអាទិត្យ ដោយឃាត់ខ្លួនមនុស្សទាំង៩៣នាក់នោះតែម្តង។ បើតាមទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា មានជនជាតិរូហ៊ីងយ៉ាច្រើនជាង៧០ម៉ឺននាក់បានភៀសខ្លួនទៅប្រទេសបង់ក្លាដេស កាលពីឆ្នាំមុន ដោយគេចចេញពីការបង្ក្រាបដោយហិង្សាដោយកងទ័ពមីយ៉ាន់ម៉ា លើក្រុមឧទ្ទាម នៅរដ្ឋរ៉ាក់ឃីន ដោយការបង្ក្រាបនេះ ក៏នាំឲ្យមានការថ្កោលទោសពីអន្តរជាតិទៀតផង៕