-
អតីតខ្សែប្រយុទ្ធក្លិបហង្សក្រហម Robbie Keane ប្រកាសចូលនិវត្តន៍
វីរបុរសបាល់ទាត់សាធារណរដ្ឋអៀរឡង់ Robbie Keane និងជាអតីតកីឡការក្លិបហង្សក្រហម បានប្រកាសចូលនិវត្តន៍ ពីអាជីពបាល់ទាត់ហើយ។ Keane វ័យ៣៨ឆ្នាំ រកបាន៦៨គ្រាប់ពីការចូលលេង១៤៦ប្រកួត សម្រាប់ក្រុមជម្រើសជាតិសាធារណរដ្ឋអៀរឡង់ ពីឆ្នាំ១៩៩៨ដល់២០១៦ ធ្វើឱ្យគេក្លាយជាម្ចាស់កំណត់ត្រាចូលលេងច្រើនដងជាងគេ និងរកគ្រាប់បាល់បានច្រើនជាងគេសម្រាប់ប្រទេសនេះ។ នៅក្លិបអាជីពវិញ ខ្សែប្រយុទ្ធរូបនេះរកបាន៣២៥គ្រាប់ពី៧៣៧ប្រកួតសម្រាប់១០ក្លិបផ្សេងគ្នាក្នុងអាជីព។ ក្នុងនោះមាន ក្លិប Wolverhampton Wanderers ឆ្នាំ១៩៩៧ ក្លិប Coventry City ឆ្នាំ១៩៩៩ ក្លិប Inter Milan ២០០០-០១។ នៅរដូវកាល ២០០១-០២ គេលេងឱ្យ Leeds United និងក្លិប Tottenham ឆ្នាំ២០០២រហូតដល់២០០៨។ ក្លិប Liverpool ឆ្នាំ២០០៨-០៩ តែបន្ទាប់មកក៏ត្រលប់មក Tottenham វិញ ។ យ៉ាងណាក្ដី រយៈ ពេល២រដូវកាលនៅ Spurs គេមិនសូវបានលេងទេ និងត្រូវបានបញ្ចេញឱ្យ Celtic ខ្ចីក្នុង…
-
កុងត្រាថ្មីទឹកប្រាក់៣៥ម៉ឺនផោនទើប David De Gea ព្រមនៅManchester United បន្តទៀត
ការចរចាកុងត្រាថ្មីរបស់ David de Gea កន្លងទៅបានជាប់គាំងធ្វើឲ្យមានមន្ទិលសង្ស័យថាជម្រើសជាតិអេស្ប៉ាញវ័យ២៨ឆ្នាំ អាចចាកចេញទៅកាន់ Juventus ឬ Paris Saint-Germain។ ប៉ុន្តែពេលនេះ De Gea បានបើកជម្រើសសម្រាប់ក្លិប ហើយ Manchester United ក៏មិនបោះបង់ក្នុងការបញ្ចុះបញ្ចូលឲ្យគេបន្តកុងត្រារយៈពេលវែងដែរ។ អ្នកចាំទី de Gea បានឆ្លើយតបទៅ United ប្រសិនបើក្លិបផ្ដល់កុងត្រារយៈពេល៥ឆ្នាំ ជាមួយទឹកប្រាក់៣៥ម៉ឺនផោន ក្នុងមួយសប្ដាហ៍ស្មើនឹង Alexis Sanchez នោះគេនឹងបន្តនៅ Old Trafford ។ De Gea ធ្លាប់បដិសេធសំណើរបស់ United ផ្ដល់២៧,៥ម៉ឺនផោនក្នុងមួយសប្ដាហ៍ ដោយចង់កើនលើសនេះស្មើនឹងប្រាក់បៀវត្សរ៍របស់ Sanchez។ ប្រសិននិយាយមិនត្រូវរ៉ូវគ្នា Man Utd អាចបង្ខំចិត្តលក់ De Gea ក្រោយចប់រដូវកាលនេះ ជៀសជាងឲ្យគេដើរចេញដោយមិនបានមួយរៀលនៅឆ្នាំ២០២០។ សូមបញ្ជាក់ថា កិច្ចសន្យារបស់អ្នកចាំទីខាងលើនឹងអស់នៅរដូវក្ដៅក្រោយ ហើយគេអាចនឹងចរចាជាមួយក្លិបបរទេសផ្សេងនៅខែមករាខាងមុខ។ យ៉ាណាក្ដី…
-
អត្តពលិកសមាគមកីឡាសកលវិទ្យាល័យអាស៊ីអឺរ៉ុប៨នាក់ លើ៣ប្រភេទកីឡានឹងទៅចូលរួមប្រកួតកីឡានិស្សិតក្របខណ្ឌអាស៊ានលើកទី១៩
អត្តពលិកសមាគមកីឡាសកលវិទ្យាល័យអាស៊ីអឺរ៉ុប៨នាក់ លើ៣ប្រភេទកីឡា ក្នុងចំណោម៦ប្រភេទកីឡា ដែលក្រសួងអប់រំយុវជន និងកីឡាសម្រិតសម្រាំងបាន នឹងទៅចូលរួមប្រកួតកីឡានិស្សិតក្របខណ្ឌអាស៊ានលើកទី១៩ នៅប្រទេសមីយ៉ាន់ម៉ា នាខែធ្នូខាងមុខនេះ។ ក្នុងសន្និសីទសារព័ត៌មាន ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា នេះនៅសកលវិទ្យាល័យអាស៊ីអឺរ៉ុប លោក ពៅ ហុក គ្រូទទួលបន្ទុកផ្នែកកីឡារបស់សកលវិទ្យាល័យអាស៊ីអឺរ៉ុប គូសបញ្ជាក់ថា កីឡាករកីឡាការិនីរបស់ខ្លួនចំនួន៨នាក់ លើ៣ប្រភេទកីឡាត្រូវទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ រួមមាន៖ អត្តពលកម្ម៣នាក់ មានកីឡាករ ប៉ែនសុខគង់ ឈុន ប៊ុនថន និងកីឡាការិនី ឌួងស្រីភាព។ ផ្នែកហែលទឹក៣នាក់ មានកីឡាករ លឹម កែវឧត្តម-ហែម ប៉ុច និងប្រភេទកីឡាប៉េតង់មាន២នាក់គឺ កីឡាករ ឡាយ ទិត្យមករា និងកីឡាការិនី ស្រៀង សុរ៉ាឃីម។ លោក ពៅ ហុក អះអាងថា លើកនេះក៏ដូចជាបណ្តាឆ្នាំមុនៗដែរ អាស៊ីអឺរ៉ុបតែងតែយកចិត្តទុកដាក់ និងឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹងក្រោមការជំរុញពីឯកឧត្តម ឌួង លាង ប្រធានក្រុមប្រឹក្សាភិបាល សកលវិទ្យាល័យអាស៊ីអឺរ៉ុប ដើម្បីលើកទឹកចិត្តដល់អត្តពលិករបស់ខ្លួន។…
-
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (BFC) នាំមកនូវលទ្ធផលវិជ្ជមានសម្រាប់ឧស្សាហកម្មវាយនភណ្ឌ
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (BFC) បាននាំមកនូវលទ្ធផលវិជ្ជមានសម្រាប់ឧស្សាហកម្មវាយនភណ្ឌជាតិ ជាពិសេសចូលរួមលើកស្ទួយលក្ខខណ្ឌការងារ និងជីវភាពរស់នៅរបស់កម្មករនិយោជិត ប្រមាណជាង ៧សែននាក់ ដែលកំពុងបំពេញការងារនៅតាមរោងចក្រសហគ្រាសនានាទូទាំងប្រទេស។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ដូច្នោះ នាឱកាសអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំប្រចាំត្រីមាស ស្តីពីការអនុវត្តលក្ខខណ្ឌការងារនៃឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ដែលរៀបចំឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃព្រហស្បតិ៍ត ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោមវត្តមានចូលរួមពីតំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អង្គការពលកម្មអន្តរជាតិ (ILO) និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)។ នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានស្វាគមន៍លទ្ធផលរបាយការណ៍ឆ្នាំ២០១៨ របស់ ILO-BFC ដែលបង្ហាញពីភាពប្រសើរឡើងនៃបរិយាកាសការងារ ការថយចុះអំពើហិង្សា និងការមិនគោរពបទដ្ឋានច្បាប់ នៅតាមរោងចក្រសហគ្រាសចំនួន៤៦៤ទីតាំង ក្រោមការចុះសិក្សា និងវាយតម្លៃពីគណៈកម្មាធិការពិគ្រោះយោបល់គម្រោង (PAC) ដែលចូលរួមដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងពាណិជ្ជកម្ម សមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងសហជីពការងារ។ ឯកឧត្តមរដ្ឋមន្ត្រី…
-
ទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាបអាណត្តិទី២ ឆ្នាំ២០១៨ នៅស្រុកបន្ទាយស្រី
នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប បានធ្វើវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី២ ឆ្នាំ២០១៨ ក្រោមអធិបតីភាពឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត លោក សុខ ថុល នាយករដ្ឋបាលសាលាខេត្ត លោក ម៉ី ម៉ារ៉ាឌី ទីប្រឹក្សា អាជ្ញាធរជាតិអប្សរា ដោយមានការនិមន្ត អញ្ជើញចូលរួមពីព្រះសង្ឃ ថ្នាក់ដឹកនាំមន្ទីរ អង្គភាព តំណាងអង្គការសង្គមស៊ីវិល សិស្សានុសិស្ស អាជ្ញាធរ និងប្រជាពលរដ្ឋមកពីស្រុកបន្ទាយស្រី ស្រុកវ៉ារិន និង ស្រុកអង្គរជុំ ចំនួន៧៦៩នាក់ (ស្រី២៤៨នាក់)។ វេទិកានេះមានគោលបំណង ដើមី្បផ្តល់ឱកាសជូនដល់បងប្អូនប្រជាពលរដ្ឋ អ្នកពាក់ព័ន្ធទាំងអស់ ដែលបាន មកពីក្រុង ស្រុកទាំងបី បានស្វែងយល់ពីស្ថានភាពទូទៅនៃការអភិវឌ្ឍខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងបញ្ហាប្រឈម ដែលកើតកន្លង ហើយវេទិកានេះ នឹងផ្តល់ឱកាស ក្នុងការបញ្ចេញមតិយោបល់របស់ខ្លួនពាក់ព័ន្ធនឹងកង្វល់ សំណូមពរ តម្រូវការជាក់ស្តែងក្នុងមូលដ្ឋាន។…
-
ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី៖ ការកាត់បន្ថយភាពក្រីក្រតាមរយៈវិស័យវិស្វកម្ម និងបច្ចេកវិទ្យាសម្រាប់បម្រើឲ្យវិស័យកសិកម្ម ឧស្សាហកម្ម បច្ចេកវិទ្យា និងសេវាកម្ម គឺពិតជាមានសារៈសំខាន់ដល់ការអនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា
សន្និសីទលើកទី៦ រវាងអាស៊ាន-កូរ៉េ ស្តីពីវិស្វកម្ម និងបច្ចេកវិទ្យា និងវិទិកាតុមូលឆ្នាំ២០១៨ ក្រោមប្រធានបទ “ វិស័យកសិកម្ម ឧស្សាហកម្ម បច្ចេកវិទ្យា និងសេវាកម្ម” ត្រូវបានរៀបចំធ្វើនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា កាលពីព្រឹកថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០១៨ ក្រោមអធិបតីភាពឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តាអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ ដោយមានការអញ្ជើញចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ឋ រាជបណ្ឌិសភាកម្ពុជា អង្គការជាតិ អន្តរជាតិ និងសិស្ស និស្សិតជាច្រើនរូបទៀត។ បណ្ឌិត មាស សុខុម ប្រធានអង្គការបណ្ឌិតសភាវិស្វកម្ម និងបច្ចេកវិទ្យាអាស៊ាន សាខាកម្ពុជា បានមានប្រសាសន៏ថា ជំនួបអាស៊ាន-កូរ៉េ ស្តីពីបច្ចេកវិទ្យា និងវិស្វកម្ម តែងធ្វើឡើងរៀងរាល់ឆ្នាំ ដែលមួយឆ្នាំធ្វើនៅកូរ៉េ និងពីរឆ្នាំធ្វើនៅតាមបណ្តាប្រទេសអាស៊ានទាំង១០ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងចែករំលែកចំណេះដឹង ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាដែលទាក់ទងនឹងវិស័យ៤ គឺកសិកម្ម ឧស្សាហកម្ម បច្ចេកវិទ្យាជាន់ខ្ពស់ និងសេវាកម្ម។ ដោយឡែក លោកសាស្ត្រាចារ្យ ចូហាន់…
-
ក្រសួងសេដ្ឋកិច្ចឈ្នះមេដាយច្រើនជាងគេ ពីការប្រកួតកីឡាចំបាប់ជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៨
ក្រុមកីឡាករ កីឡាការិនីកីឡាចំបាប់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឈ្នះមេដាយច្រើនជាង ដែលឈរនៅចំណាត់ថ្នាក់លេខ១ ក្នុងចំណោម៨សមាគម ដែលបានចូលរួមប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៨ ដែលបានប្រកាសបិទជាផ្លូវការ កាលពីល្ងាចម្សិលមិញ នៅ សាលដំបូលទូកនៃពហុកីឡដ្ឋានជាតិ។ លោក Casey Barnett ជាអនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា ថ្លែងក្រោយបញ្ចប់ការប្រកួតថា ព្រឹត្តិការណ៍ឆ្នាំ២០១៨នេះ ទទួលបានជោគជ័យច្រើនជាងឆ្នាំមុនៗ ដោយសារថ្នាលយុវជនចំនួន១៥នាក់ ដែលសហព័ន្ធកំពុងបណ្តុះបណ្តាលដោយផ្ទាល់នោះ គឺពួកគេបានបញ្ចេញសមត្ថភាពប្រកបដោយគុណភាពខ្ពស់ៗ ក៏ដូចជាកីឡាករ កីឡាការិនីមកពីបណ្តាក្លិបនានាផងដែរ។ លោកអះអាងទៀតថា ពេលនេះសហព័ន្ធកីឡាចំបាប់ កាន់តែរីកចម្រើន ដោយសារពេលថ្មីៗនេះ អត្តពលិកជម្រើសជាតិចំបាប់កម្ពុជាបានយកឈ្នះមេដាយមាស៣ ប្រាក់៤ និងសំរឹទ្ធ៩ ពីជើងឯកអាស៊ី អាគ្នេយ៍នៅហ្វីលីពីន ដែលតាមរយៈព្រឹត្តិការណ៍ថ្នាក់ជាតិ និងអន្តរជាតិនេះ នឹងជួយបន្ថែមនូវការ លើកទឹកចិត្ត កម្លាំងចិត្ត បច្ចេកទេសកាន់តែល្អ ដើម្បីត្រៀមខ្លួនបានរិតតែល្អប្រសើរ សម្រាប់ស៊ីហ្គេមនាឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីនផងដែរ។ ជាមួយគ្នានេះ លោក ធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជា បានឲ្យដឹងថា ជើងឯកថ្នាក់ជាតិឆ្នាំនេះ មានកីឡាករ កីឡាការិនីចូលរួមចំនួន១១៩នាក់…
-
Biz To Biz សក្តានុពលនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង (Videos)
-
Biz To Biz សក្តានុពលនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង
-
ឥណ្ឌាបាញ់បង្ហោះផ្កាយរណបអង្កេតផែនដី និងផ្កាយរណប៣០គ្រឿងឡើងទៅកាន់ទីអវកាសដោយជោគជ័យ
ឥណ្ឌា៖ សារព័ត៌មានស៊ីនហួររបស់ចិនបានចុះផ្សាយថា ទីភ្នាក់ងារអវកាសឥណ្ឌា អាយស្រូ (ISRO) នៅថ្ងៃព្រហស្បតិ៍តនេះ បានបាញ់បង្ហោះផ្កាយរណបអង្កេតផែនដីស៊េរីថ្មីឈ្មោះថា ហ៊ីសអាយអ៊ែស (HysIS) ព្រមទាំងផ្កាយរណប៣០គ្រឿងទៀត តាមរយៈគ្រាប់រ៉ុក្កែត PSLV-C43 ឡើងទៅកាន់ទីអវកាស។ បាញ់បង្ហោះផ្កាយរណបនេះ គឺជាការបញ្ជូនផ្កាយរណបលើកទី២ហើយ នៅក្នុងខែវិច្ឆិកានេះសម្រាប់ទីភ្នាក់ងារអវកាសឥណ្ឌា ដោយកាលពីថ្ងៃទី១៤ ខែវិច្ឆិកាកន្លងទៅ អាយស្រូ (ISRO) បានបញ្ជូនផ្កាយរណបទំនាក់ទំនងមួយគ្រឿងឈ្មោះ GSAT-29 តាមរយៈគ្រាប់រ៉ុក្កែត GSLV Mark III ឡើងទៅទីអវកាស។ នៅក្នុងសេចក្តីប្រកាសរបស់ខ្លួន ទីភ្នាក់ងារអវកាសឥណ្ឌា អាយស្រូ (ISRO) បានបញ្ជាក់ថា ផ្កាយរណបទាំង៣១គ្រឿងត្រូវបានរ៉ុក្កែត PSLV-C43 នាំយកឡើងទៅកាន់ទីអវកាសពីមជ្ឈមណ្ឌលអវកាស សាទីស ដាវ៉ាន នៅលើកោះ ស្រ៊ីហារីកូតា ភាគខាងត្បូងប្រទេសឥណ្ឌាដោយជោគជ័យ ហើយក្នុងចំណោមនោះ HysIS គឺជាផ្កាយរណបចម្បងគេ។ ទីភ្នាក់ងារអវកាសឥណ្ឌា អាយស្រូ (ISRO) បានឲ្យដឹងទៀតថា ហ៊ីសអាយអ៊ែស (HysIS) នឹងចាប់យករូបភាពផែនដីទាំងមូល ក្នុងទម្រង់ប្រេកង់ជាច្រើន…