-
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ.អ៊ឺម.ខេ ប្រារព្ធខួប១៥ឆ្នាំនៃវឌ្ឍនភាពរបស់ខ្លួន
នៅសណ្ឋាគារ សុខាសៀមរាប ខេត្តសៀមរាប នាថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ២០១៨ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ.អ៊ឺម.ខេ បានប្រារព្ធខួប១៥ឆ្នាំនៃវឌ្ឍនភាពរបស់ខ្លួន ដែលសម្រេចលទ្ធផលក្នុងការផ្តល់សេវាហិរញ្ញវត្ថុសមស្រប និង ស្ថិតស្ថេរ ដល់ប្រជាពលរដ្ឋនៅតាមតំបន់ដាច់ស្រយាល។ បច្ចុប្បន្ននេះ អេ.អ៊ឺម.ខេ បានក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំៗនៅព្រះរាជាណាចក្រកម្ពុជា ដោយពីមួយឆ្នាំទៅមួយឆ្នាំមានការអភិវឌ្ឍខ្លួនឥតឈប់ឈរ ព្រមទាំងបានធ្វើការកែ លម្អរផលិតផល និងសេវាហិរញ្ញវត្ថុ វិនិយោគលើបច្ចេកវិទ្យាថ្មីៗ និងមានលក្ខណៈបទបែន សម្បូរបែប ដើមី្បបំពេញនូវតម្រូវការអតិថិជន និងដើរឲ្យទាន់ការរីកចម្រើននៃការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយនៅលើពិភពលោក។ ក្នុងពិធីនេះដែរ លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ អេ.អ៊ឺម.ខេ ក៏បានគូសបញ្ជាក់ថា ក្នុងរយៈពេល១៥ឆ្នាំមកនេះ អេ.អ៊ឺម.ខេ មានការរីកចម្រើនយ៉ាងខ្លាំង។ ជាក់ស្តែងក្នុងឆ្នាំ២០១០ អេ.អ៊ឺម.ខេ បាន ទទួលអាជ្ញាប័ណ្ណប្រាក់សនំ្សពីធនាគារជាតិកម្ពុជា ហើយក្នុងឆ្នាំ២០១១ អេ.អ៊ឺម.ខេ បានដាក់ដំណើរការសេវាផ្ទេរប្រាក់នៅទូទាំងប្រទេស និងឆ្នាំ២០១៣ បានដាក់ម៉ាស៊ីនដកប្រាក់ ដាក់ប្រាក់ដោយស្វ័យប្រវត្តិ ( ATM/CDM )។ ម៉្យាង ទៀតកត្តាសំខាន់នោះ…
-
នាយកក្រុមហ៊ុន WINGO Cambodia ចូលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម ទាក់ទងការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជានាពេលអនាគត
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៩ ខែវិចិ្ឆកា ឆ្នំា២០១៨ នាទីស្តីការក្រសួង បានអនុញ្ញាតឲ្យលោកស្រី Jin Lee នាយកក្រុមហ៊ុន WINGO Cambodia និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារទាក់ទងការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជានាពេលអនាគត តាមរយៈការបង្កើតធនាគារកសិករ ការធ្វើអាជីវកម្មគ្រាប់ពូជ និងការបង្កើតរោងចក្រផលិតជីធម្មជាតិ។ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ចំពោះគម្រោងវិនិយោគលើវិស័យកសិកម្មរបស់ក្រុមហ៊ុន ស្របពេលដែលវិស័យមួយនេះ ត្រូវការ ការអភិវឌ្ឍពីវិនិយោគិនទាំងក្នុង និងក្រៅស្រុក ក្នុងពេលបច្ចុប្បន្ន និងក៏ដូចជាពេលអនាគត ដើម្បីបង្កើនផលិតភាព ផលិតកម្ម ដោយប្រើប្រាស់បច្ចេកទេសទំនើប ការជ្រើសរើសពូជ និងជី សមស្របតាមគោលការណ៍បច្ចេកទេស ការប្រែប្រួលអាកាសធាតុ និងតម្រូវការទីផ្សារ។ ចំពោះគោលបំណងនាំចូលគ្រាប់ពូជ និងជី ឯកឧត្តមរដ្ឋមន្ត្រីស្នើឲ្យក្រុមហ៊ុនសហការ និងពិគ្រោះយោបល់ទាក់ទងនីតិវិធីច្បាប់ និងបច្ចេកទេសជាមួយអគ្គនាយកដ្ឋានកសិកម្ម និងនាយកដ្ឋាននីតិកម្មកសិកម្ម ដើម្បីធ្វើការសាកល្បងដាំដុះជាមួយកសិករ ឬសហគមន៍ស្វែងរកគុណសម្បត្តិ និងគុណវិបត្តិរបស់គ្រាប់ពូជបន្លែនៃដំណាំនីមួយៗ និងជីឲ្យបានច្បស់លាស់ សមស្របតាមអាកាសធាតុ ភូមិសាស្ត្រ ទឹកដីនៅកម្ពុជាយើងជាមុនសិន…
-
នគរបាលជាតិកម្ពុជាចំនួន១៧៣នាក់ បានបញ្ចប់វគ្គដោយជោគជ័យលើជំនាញសេនាធិការ កិច្ចការដ្ឋបាល និងជំនាញវិទ្យាសាស្ត្រស្រាវជ្រាវប្រមូលភ័ស្តុតាងផ្នែកព្រហ្មទណ្ឌ និងបច្ចេកទេសបើករថយន្តអគ្គិភ័យ
ដោយអនុវត្តតាមគោលនយោបាយកំណែទម្រង់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងអនុវត្តន៍តាមផែនការអភិវឌ្ឍធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ បណ្ឌិត្យសភានគរបាលកម្ពុជា បានរៀបចំបិទវគ្គបំប៉នជំនាញសេនាធិការ និងកិច្ចការរដ្ឋបាល ជំនាញវិទ្យាសាស្ត្រស្រាវជ្រាវប្រមូលភ័ស្តុតាងផ្នែកព្រហ្មទណ្ឌ និងវគ្គបណ្តុៈបណ្តាលបច្ចេកទេសបើកបរ និងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ដល់សិក្ខាកាមសរុបទាំងបីវគ្គ សរុបមានចំនួន១៧៣នាក់ វឋនានុក្រមកម្រិត២ចំនួន៤៣នាក់ មានស្រីចំនួន០៨នាក់។ វគ្គសិក្សាទាំងបីវគ្គនេះ បានចាប់ផ្តើមតាំងពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ ហើយត្រូវបានបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។ នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានមានប្រសាសន៍ថា ការបណ្តុះបណ្តាលកងកម្លាំនគរបាលជាតិ ផ្តោតសំខាន់ទៅលើគុណភាព ការធ្វើទំនើបកម្ម និងការពង្រឹងវិជ្ជាជីវៈកម្លាំងគ្រប់ប្រភេទ ក្នុងបរិបទសកលភាវូបនីយកម្ម និងការធ្វើសមារណកម្មកម្ពុជាទៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន ដើម្បីធានាបាននូវកិច្ចការពារប្រកបដោយប្រសិទ្ធខ្ពស់ នូវអធិបតេយ្យភាព បូរណភាពទឹកដី សន្តិសុខ សុវត្ថិភាពនិងសណ្តាប់ធ្នាប់សាធារណៈ។ ដើម្បីឈានទៅសម្រេចគោលបំណងនេះ ក្រសួងមហាផ្ទៃបានដាក់ចេញនូវផែនការអភិវឌ្ឍនធបធានមនុស្យប្រចាំឆ្នាំ និងផ្តល់ការគាំទ្រគ្រប់បែបយ៉ាងទាំងគោលនយោបាយ ស្មារតីសម្ភារ និងហិរញ្ញវត្ថុ ដើម្បីអភិវឌ្ឍន៍បណ្ឌិត្យសភានគរបាលកម្ពុជា និងពង្រឹងសមត្ថភាពវិជ្ជាជីវៈ មន្ត្រីនគរបាលជាតិឲ្យកាន់តែល្អប្រសើរឡើង។ ឯកឧត្តមបញ្ជាក់ថា និស្សិតទាំងអស់ដែលបានបញ្ចប់វគ្គទាំងវគ្គនេះ នឹងមានសមត្ថភាពក្នុងការបំពេញការងារដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់អង្គភាពជំនាញក្នុងការបំពេញការងារ…
-
ផ្លូវថ្នល់ គឺជាសរសៃឈាមសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ
ករណីការធ្វើរបងបិទផ្លូវសាធារណៈដែលជាផ្លូវរទេះចាស់ មានទទឹង៣ម៉ែត្រ បណ្តោយ២៥ម៉ែត្រ ដែលឈ្មោះ ដឿន សំអឿន ស្ថិតនៅក្នុងភូមិអារញ្ញ សង្កាត់សៀមរាប ក្រុង-ខេត្តសៀមរាប ដែលមានរយៈពេល១៥ឆ្នាំមកនោះ ត្រូវបានគណៈកម្មការចម្រុះខេត្តចុះធ្វើការបើកផ្លូវជូនបងប្អូនប្រជាពលរដ្ឋ កាលពីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោមការដឹកនាំរបស់លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប ដោយមានការនិមន្ត អញ្ជើញចូលរួមពីព្រះគ្រូចៅ អធិការវត្តអារញ្ញសាគរ អាជ្ញាធរមូលដ្ឋាន មន្ត្រីមន្ទីរ អង្គភាពជំនាញមានការពាក់ព័ន្ធ និងប្រជាពលរដ្ឋផងដែរ។ តាមការបញ្ជាក់របស់លោក នួន ពុទ្ធារ៉ា បានឲ្យដឹងថា បញ្ហាការបិទផ្លូវនេះ ត្រូវបានប្រជាពលរដ្ឋដែលរស់នៅអាស្រ័យដោយធ្វើដំណើរចេញចូលផ្លូវនេះ បានដាក់ពាក្យបណ្តឹងឈ្មោះ ដឿន សំអឿន បានធ្វើការបិទអស់រយៈពេល១៥ឆ្នាំមកហើយ។ តែនៅពេលដែលអាជ្ញាធរក្រុងសៀមរាប បានធ្វើលិខិតជូនដំណឹងជូនដល់ឈ្មោះ ដឿន សំអឿន ដែលជាតំណាងឲ្យឈ្មោះ ហ៊ិន គា ដែលបានស្លាប់នោះ ធ្វើការរុះរើរបងពីផ្លូវរទេះចាស់ ដែលមានទទឹង៣ម៉ែត្រ បណ្តោយ២៥ម៉ែត្រ ជាច្រើនលើកមកហើយ នៅតែមិនព្រមរុះរើបើកផ្លូវឲ្យបងប្អូនប្រជាពលរដ្ឋខាងក្រោយបានធ្វើដំណើរឡើយ។ លោកបានបន្តទៀតថា ដើមី្បអនុវត្តនូវសេចក្តីណែនាំរបស់អាជ្ញាធរខេត្ត និងអាជ្ញាធរក្រុង…
-
ក្រសួងមហាផ្ទៃឈ្នះមេដាយច្រើនជាងគេ ពីការប្រកួតកីឡាកាយសម្ព័ន្ធជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំនេះ
ក្រសួងមហាផ្ទៃដណ្តើមបានមេដាយច្រើនជាងគេ ក្នុងការប្រកួតកីឡាកាយសម្ព័ន្ធជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំនេះ រីឯខេត្តកំពង់ឆ្នាំងលេខ២ ខេត្តក្រចេះលេខ៣ ខណៈសិទ្ធផលកីឡាករ កីឡាការិនី ក៏មានការរីកចម្រើន និងការកាត់សេចក្តីរបស់អាជ្ញាកណ្តាល ចៅក្រម ក៏បានកាត់សេចក្តីអនុលោមតាមច្បាប់អន្តរជាតិ ដែលសហព័ន្ធបាននាំយកច្បាប់អន្តរជាតិមកអនុវត្ត ដើម្បីជំរុញលើកកម្ពស់សិទ្ធផលកីឡាករការិនី ពិសេសគឺពង្រឹងធនធាន ចៅក្រម អាជ្ញាកណ្តាល ឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។ លោក ណយ ផាន់ណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានបញ្ជាក់ថា ការប្រកួតឆ្នាំនេះ បានបញ្ចប់ទៅយ៉ាងរលូន និងមានការសហការគ្នាបានល្អ និងអត្តពលិកដែលបានចូលរួមមានការរីកចម្រើន។ លោកបន្តទៀតថា ដោយសារមានការបង្កើនប្រាក់រង្វាន់ជ័យលាភីទ្វេដងពីឯកឧត្តម បណ្ឌិត ថោងខុន ប្រធានសហព័ន្ធ បានជំរុញលើកទឹកធ្វើឲ្យកីឡាករការិនីខិតខំប្រកួតប្រជែងអស់ពីលទ្ធភាព ហើយសិទ្ធផលដែលកើតចេញពីការប្រឹងប្រែងរបស់ពួកគេ អំឡុងពេលប្រកួតប្រជែងនេះ វានិងក្លាយជាទម្លាប់មួយអោយពួកគេបន្តខិតខំប្រឹងប្រែងហ្វឹកហាត់ដើម្បី ជំរុញវិវឌ្ឍន៍សមត្ថភាពឈានទៅដណ្តើមជ័យលាភីឆ្នាំបន្តបន្ទាប់ទៀត។ ចំណែក ចៅក្រម អាជ្ញាកណ្តាល និងគណៈកម្មាការ ក៏បានបន្ថែមប្រាក់ឧបត្ថម្ភលើសពីឆ្នាំមុនៗដែរ ហើយចំពោះកីឡាករការិនី គ្រូបង្វឹក ដែលមកពីខេត្តត្រូវបានការឧបត្ថម្ភ ហូបចុកស្នាក់យ៉ាងសមរម្យ។ អគ្គលេខាធិការដដែលអះអាងថា សម្រាប់ព្រឹត្តិការណ៍ជើងឯកថ្នាក់ជាតិឆ្នាំនេះ សហព័ន្ធចាយថវិកាជាង២ម៉ឺនដុល្លារអាម៉េរិក លើប្រាក់រង្វាន់ជ័យលាភី ចៅក្រម អាជ្ញាកណ្តាល និងផ្គត់ផ្គង់លើការហូបចុក ស្នាក់នៅរបស់កីឡាករ កីឡាការិនី និងប្រតិភូមកពីបណ្តាខេត្ត។ ចំពោះប្រាក់រង្វាន់ជើងឯកឆ្នាំនេះ…
-
ប្រកួតវគ្គផ្ដាច់ព្រ័ត្រ Copa Libertadores នឹងធ្វើឡើងនៅប្រទេសអេស្ប៉ាញ នៅដី Real Madrid
ការប្រកួតវគ្គផ្ដាច់ព្រ័ត្រពាន Copa Libertadores ជើងទីពីររវាងក្រុមខ្លាំងរបស់អាហ្សង់ទីនទាំង២ Boca Juniors និង River Plate និងធ្វើនៅកីឡដ្ឋាន Bernabeu ដែលជាដីរបស់ក្រុម Real Madrid។ ការប្រកួតរវាងក្រុមទាំងពីរត្រូវបានផ្អាកកាលពីសប្ដាហ៍មុន ដោយសារក្រុមអ្នកគាំទ្ររបស់ River Plate បានវាយប្រហារលើឡានក្រុងរបស់ក្លិប Boca Juniors។ មានកីឡាករមួយចំនួនបានរងរបួសដោយសារអម្បែងកញ្ចក់រថយន្ត មុនពេលក្រុមប៉ូលិសបាញ់ឧស្ម័នបង្ហួរទឹកភ្នែកបំបែកក្រុមអ្នកគាំទ្រ។ ការប្រកួតនឹងធ្វើនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨ខាងមុខ នេះតាមការចុះផ្សាយពី The Sun កាលយប់មិញថា កាតាបានប្រជែងចង់ធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតនេះ ដោយផ្ដល់១០លានផោនលេងក្នុងកីឡដ្ឋាន Khalifa International Stadium។ យ៉ាងណាក្ដីប្រធានក្លិប Real Madrid លោក Florentino Perez ត្រូវបានគេដឹងថាមានទំនាក់ទំនងល្អជាមួយប្រធានក្លិប Boca Juniors និង River Plate លោក Daniel Angelici និង Rodolfo D’Onofrio…
-
ភ្ញៀវជាតិ និងអន្តរជាតិជាង២ម៉ឺននាក់ ចូលទស្សនាទូក-ង វែងជាងគេលើពិភពលោកដែលដាក់តាំងមុខវាលព្រះមេរុហ៍
គណៈកម្មការផលិតទូក ដើម្បីបំបែកឯតទគ្គកម្មពិភពលោកបានបង្ហាញថា កំណើនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិគិតត្រឹមថ្ងៃទី២៩ វិច្ឆិកាម្សិលមិញនេះ មានការកើនឡើនក្នុងរយៈពេល៤ថ្ងៃនៃការដាក់តាំងបង្ហាញទូក-ង វែងជាងគេលើពិភលោករបស់កម្ពុជា។ ក្រោយបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក កាលពីថ្ងៃទី២១ ដល់២៣ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ គណៈកម្មាធិការផលិតទូក-ង ដើម្បីបំបែកឯកត្គមលើពិភពលោកបានឲ្យដឹងថា កំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកទស្សនាមានការកើនឡើនគួរគត់សម្គាល់។ ជាពិសេសរយៈពេល៣ថ្ងៃនៃការដាក់តាំងបង្ហាញទូក-ង វែងជាងគេលើពិភលោករបស់កម្ពុជា មានភ្ញៀវជាតិអន្តរជាតិ ថ្នាក់ដឹកនាំមួយចំនួនមានស្លៀកពាក់បែប ប្រពៃណី និងប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រី និងសិល្បៈករ សិស្សានុសិស្ស យាយជីតាជី ព្រះសង្ឃ បានចូលរួមទស្សនាប្រមាណជាង២ម៉ឺននាក់។ គួររម្លឹកថា បន្ទាប់ពីបណ្ដែតខ្លួនយ៉ាងស្រស់សង្ហានៅលើដងទន្លេមុខព្រះបរមរាជវាំងដើម្បីឲ្យប្រជាពលរដ្ឋកម្ពុជាបានទស្សនាពីក្បូរក្បាច់រចនាដ៏វិចិត្រដែលកើតចេញពីស្នាដៃ និងការខិតខំប្រឹងប្រែងរបស់កូនខ្មែរពិតៗ ក្នុងកំឡុងនៃព្រះរាជពិធីបុណ្យអុំទូករួចមក កាលព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅនេះ ទូក-ងវែងជាងគេលើពិភពលោកមានឈ្មោះថា «កម្ពោជិកបុត្តាខេមរាតរី » បានរំកិលខ្លួនមកលើគោកតាមបណ្ដោយផ្លូវព្រះសុធារស ខាងកើតទល់មុខ វាលព្រះមេរុហ៍ ដើម្បីដាក់តាំងបង្ហាញជូនសាធារណជន ភ្ញៀវជាតិ និងអន្តរជាតិបានទស្សនា ដោយឥតគិតថ្លៃរហូតដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០១៨។ គិតចាប់ពីថ្ងៃទី២៥ រហូតដល់ថ្ងៃទី ២៩ ខែ…
-
ក្រុម Arsenal បន្តទៅវគ្គ៣២ក្រុម បន្ទាប់ពីឈ្នះក្រុមអ៊ុយក្រែន៣-០
ក្រុម Arsenal បានយកឈ្នះ Vorskla Poltava របស់អ៊ុយក្រែនរហូត ៣:០ នៅ Europa League ក្នុងពូល E ដោយដាក់កីឡាករយុវជនវ័យក្មេងច្រើនកាលពីយប់មិញ។ ការប្រកួតនៅកីឡដ្ឋានទីក្រុងគៀវ ខ្សែប្រយុទ្ធវ័យ១៨ឆ្នាំ Emile Smith Rowe បានស៊ុតនាំមុខឲ្យ Arsenal នៅនាទី ទី១០ បន្ទាប់ពី Aaron Ramsey ទាត់បាល់១១ម៉ែត្រនាំមុខគ្រាប់ទី២ នៅនាទី២៧។ រួចនៅនាទី៤១ កីឡាករវ័យ១៩ឆ្នាំ Joe Willock បន្ថែមគ្រាប់ទី៣ ឲ្យ Arsenal។ លទ្ធផលនេះបានធ្វើឲ្យ Arsenal បានកក់កៅអី វគ្គ៣២ក្រុមចុងក្រោយ។ ចំពោះលទ្ធផលក្រុមផ្សេងៗទៀត Chelsea 4:0 Poak Thessaloniki , AC Milan 5:2 F91 Dudelange , Spartak Moscow 1:2 …
-
សម្តេចតេជោនាយករដ្ឋមន្ត្រី អញ្ជើញទស្សនាប្រាសាទបុរាណនៅវិសាលដ្ឋានប៉ាតាន់ឌួបា ក្នុងទីក្រុងកដ្ឋមន្ធូ នៃប្រទេសនេប៉ាល់
នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលជាថ្ងៃទី២នៃការស្នាក់អាស្រ័យបំពេញទស្សនកិច្ចផ្លូវការ និងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក នៅទីក្រុងកដ្ឋមន្ធូ សាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទស្សនាប្រាសាទបុរាណចំនួន២កន្លែង ក្នុងទីក្រុងកដ្ឋមន្ធូ នៃប្រទេសនេប៉ាល់ ក្នុងនោះរួមមាន ប្រសាទបុរាណ ក្នុងវិសាលដ្ឋានប៉ាតាន់ឌួបា និងហ៊ីរ៉ាន់យ៉ា ម៉ាហាវិហារ ប្រាសាទមាស ព្រះវិហាព្រះពុទ្ធសាសនាមាយាន ដែលជាសំណង់គរុភណ្ឌបុរាណដ៏ខ្លីល្បាញរបស់ប្រទេសនេប៉ាល់។ វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរាក់ទាក់បំផុត ពីសំណាក់ថ្នាក់ដឹកនាំ អភិរក្ស នៃតំបន់ប្រវត្តិសាស្ត្រទាំងពីរ រួមទាំងភ្ញៀវទេសចរជាតិ អន្តរជាតិជាច្រើនរូប។ ទីតាំងប្រវត្តិសាស្ត្រទាំងពីរនេះ ត្រូវបានកសាងឡើងនៅក្នុងឆ្នាំ១៩២៦ ដែលជាសំណង់ប្រវត្តិសាស្ត្រ ដ៏ចាស់បុរាណបំផុតរបស់ប្រទេសនេប៉ាល់ ដែលកសាងឡើងដោយរាជវង្ស និងបុព្វបុរសនេប៉ាល់។ តំបន់ប្រវត្តិសាស្ត្រនេះ មានលំនាំជាប្រាសាទ ស្រះបុរាណដែលកសាងឡើងក្នុងឆ្នាំ១៦៤៨ និងសំណង់ស្ថាបត្យកម្មជាច្រើនទៀត ក្នុងមហាប្រាសាទដ៏ស្កឹមស្កៃនេះ។ សំណង់បេតិកភណ្ឌទាំងអស់ បានទទួលរងក្រោះដោយគ្រោះធម្មជាតិ រលកយក្សស៊ូណាមី កាលពីឆ្នាំ២០១៥ ដែលធ្វើតំបន់នេះ ទទួលរងគ្រោះយ៉ាងធ្ងន់បំផុត ប៉ុន្តែក្នុងរយៈពេល៣ឆ្នាំមកនេះ រដ្ឋាភិបាលនេប៉ាល់ បានខិតខំស្តា និងកសាងឡើងវិញ ដោយរក្សានូវទម្រង់ដើមប្រាសាទបុរាណនេះ។…
-
មនុស្ស១០នាក់ស្លាប់នៅលីប៊ី ក្នុងហេតុការណ៍វាយប្រហារតាមដែនអាកាសពីយន្តហោះមិនស្គាល់ប្រភព
លីប៊ី៖ សារព័ត៌មានស៊ីនហួរបានចុះផ្សាយថា មនុស្ស១០នាក់បាត់បង់ជីវិត ដោយសារតែយន្តហោះមួយគ្រឿងដែលគេមិនទាន់ស្គាល់ប្រភព បានបើកការវាយប្រហារនៅតំបន់ភាគខាងត្បូងប្រទេសលីប៊ី ។ ក្រោយកើតហេតុភ្លាមៗ ក្រុមមន្ត្រីលីប៊ីបានចុះទៅដល់កន្លែងកើតហេតុ និងបានឃើញរថយន្តឆេះខ្ទេចជាច្រើនគ្រឿង និងសាកសពមនុស្សខ្លោចរោលចំនួន១០នាក់ ដែលអាជ្ញាធរលីប៊ីសង្ស័យថា ជាក្រុមសកម្មប្រយុទ្ធអាល់កៃដា។ មន្ត្រីយោធាលីប៊ីនៅភាគខាងត្បូងបាននិយាយថា យន្តហោះមិនស្គាល់ប្រភព ឬអត្តសញ្ញាណបានធ្វើការវាយប្រហារទៅលើក្បួនរថយន្តចំនួន៥គ្រឿង ដែលកំពុងតែចល័តនៅក្នុងទីក្រុង អាវ៉េណាត តំបន់ ហ្គាត់ ជាប់ព្រំដែនប្រទេសអាល់ហ្សេរី នៅថ្ងៃព្រហស្បតិ៍តនេះ។ ស្របពេលជាមួយគ្នានេះដែរ កងទ័ពអាកាសលីប៊ីបានអះអាងថា ខ្លួនមិនបានបើកការវាយប្រហារខាងលើឡើយ ហើយលីប៊ីបានសង្ស័យថា វាអាចទង្វើរបស់សហរដ្ឋអាម៉េរិក តាមរយៈការប្រើប្រាស់យន្តហោះដ្រូនពិឃាត ព្រោះក្រុមភេរវករអាល់កៃដា គឺជាសត្រូវធំដែលអាម៉េរិកកំពុងតាមកម្ចាត់ទូទាំងសកលលោក៕