Category: ព័ត៌មាន

  • ចិន និងព័រទុយហ្គាល់ ព្រមព្រៀងគ្នាពង្រឹងទំនាក់ទំនងល្អបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ

    ចិន និងព័រទុយហ្គាល់ ព្រមព្រៀងគ្នាពង្រឹងទំនាក់ទំនងល្អបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ

    ចិន៖ មេដឹកនាំប្រទេសចិន និងព័រទុយហ្គាល់ បានឯកភាពគ្នាថា នឹងពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគីឲ្យកាន់តែរឹងមំាបំផុតនៅក្នុងប្រវត្តិសាស្ត្រ។ នេះបើតាមការបញ្ជាក់របស់ប្រធានាធិបតីចិនលោក ស៊ី ជិនពីង នៅក្នុងថ្ងៃពុធម្សិលមិញ ខណៈលោក ស៊ី បានកត់សម្គាល់បែបនេះ ក្នុងអំឡុងពេលចូលរួមធ្វើសន្និសិទសារព័ត៌មានជាមួយនាយករដ្ឋមន្រ្តីព័រទុយហ្កាល់លោក អាន់តូនីញ៉ូ ខូស្តា ក្នុងទីក្រុងលីសស្បូន ស្របពេលបំពេញទស្សនកិច្ចនៅទីនោះ។ ប្រទេសព័រទុយហ្គាល់កំពុងទទួលយកគំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ » របស់ប្រទេសចិន ដែលផ្តល់ប្រាក់កម្ចីសម្រាប់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ។ ថ្វីបើមានការប្រុងប្រយ័ត្ននៅក្នុងចំណោមប្រទេសជាច្រើននៅអឺរ៉ុប អំពីយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលក្រុងប៉េកាំងក្តី ក៏រដ្ឋាភិបាលព័រទុយហ្គាល់បានគាំទ្រគម្រោងនេះយ៉ាងពេញទំហឹង ក្នុងអំឡុងទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ស៊ី។ ប្រទេសទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការនៃ” គំនិតផ្តួចផ្តើមផ្លូវសូត្រចិន” ដោយផ្តោតសំខាន់លើការតភ្ជាប់ការដឹកជញ្ជូន និងថាមពល ដោយលោក ស៊ី ជីនពីង ចាត់ទុកព័រទុយហ្គាល់ថា ជា “មជ្ឈមណ្ឌលដ៏សំខាន់នៃផ្លូវសូត្រដីគោក និងសមុទ្រ”៕

  • ចិនទាមទារឲ្យកាណាដាដោះលែងកូនស្រីប្រធានក្រុមហ៊ុន Huawei ជាបន្ទាន់

    ចិនទាមទារឲ្យកាណាដាដោះលែងកូនស្រីប្រធានក្រុមហ៊ុន Huawei ជាបន្ទាន់

    ចិន៖ ស្ថានទូតចិនប្រចាំកាណាដាបានអំពាវនាវយ៉ាងទទូចឱ្យអាជ្ញាធរកាណាដា ដោះលែងអនុប្រធាន និងជាប្រធានផ្នែកហិរញ្ញវត្ថុក្រុមហ៊ុន ហូវ៉ៃ លោកស្រី ម៉េង វ៉ានចូវ ជាបន្ទាន់ បន្ទាប់ពីកូនស្រីម្ចាស់ក្រុមហ៊ុនរូបនេះ ត្រូវបានចាប់ខ្លួននៅក្នុងទីក្រុង វែនខូវើ កាលពីដើមខែធ្នូកន្លងទៅ ពីបទសង្ស័យថា បានរំលោភបំពានលើទណ្ឌកម្មអាម៉េរិកប្រឆាំងនឹងអ៊ីរ៉ង់។ លោកស្រី ម៉េង វ៉ានចូវ ដែលជាកូនស្រីម្នាក់របស់ស្ថាបនិកក្រុមហ៊ុន ហូវ៉ៃ គឺលោក រិន ចេងហ្វៃ ផងដែរនោះ ត្រូវបានអាជ្ញាធរកាណាដាចាប់ខ្លួនកាលពីថ្ងៃទី០១ ខែធ្នូកន្លងទៅ ពីបទសង្ស័យថា លោកស្រីបានរំលោភបំពានលើការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិកប្រឆាំងនឹងអ៊ីរ៉ង់។ ស្របពេលជាមួយគ្នានោះដែរ អនុប្រធាន និងជាប្រធានផ្នែកហិរញ្ញវត្ថុក្រុមហ៊ុន ហូវ៉ៃរូបនេះ ត្រូវបានគេរំពឹងថា អាចនឹងត្រូវធ្វើបត្យាប័នបញ្ជូនខ្លួនទៅកាន់សហរដ្ឋអាម៉េរិក ដើម្បីប្រឈមមុខរឿងក្តីចោទប្រកាន់នេះ៕

  • ក្រសួងការបរទេសចិនរិះគន់យ៉ាងខ្លាំង ចំពោះការលើកឡើងរបស់ប្រមុខការទូតសហរដ្ឋអាម៉េរិក

    ក្រសួងការបរទេសចិនរិះគន់យ៉ាងខ្លាំង ចំពោះការលើកឡើងរបស់ប្រមុខការទូតសហរដ្ឋអាម៉េរិក

    ចិន៖ ក្រសួងការបរទេសចិនបានរិះគន់យ៉ាងខ្លាំង ចំពោះសម្តីរបស់រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ ដែលថា ទីក្រុងវ៉ាស៊ីនតោននឹងស្វែងរកសណ្ដាប់ធ្នាប់ប្រជាធិបតេយ្យថ្មីមួយសម្រាប់ពិភពលោក ដោយមិនចាំបាច់មានចិន ហើយថា នេះគឺផ្ទុយទាំងស្រុងទៅនឹងស្មារតីនៃកិច្ចប្រជុំលើកចុងក្រោយ រវាងមេដឹកនាំប្រទេសទាំងពីរ ក្នុងប្រទេសអាហ្សង់ទីន។ សូមរំលឹកថា រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ នៅក្នុងថ្ងៃអង្គារ៍សប្តាហ៍នេះ បានសន្យាថា ប្រទេសលោកនឹងស្វែងរកសណ្ដាប់ធ្នាប់ប្រជាធិបតេយ្យថ្មីមួយសម្រាប់ពិភពលោក តាមរយៈការពង្រឹងកិច្ចព្រមព្រៀងអន្តរជាតិ ដើម្បីរារាំងសភាវៈអាក្រក់ដូចជាចិន រុស្ស៊ី និងអ៊ីរ៉ង់ទទួលជោគជ័យ។ ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ជែង ហ្ស័ង បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា ចិនគឺជាអ្នកកសាងសន្តិភាពពិភលោក ជាអ្នកចូលអ្នកចូលរួមចំណែកដល់ការអភិវឌ្ឍសកលលោក និងជាអ្នកការពារសណ្ដាប់ ធ្នាប់ពិភពលោកផងដែរ។ លោកបន្តថា សហគមន៍អន្តរជាតិបានដឹងយ៉ាងច្បាស់ថា អាម៉េរិកកំពុងធ្វើសកម្មភាពដូចម្ដេចនៅលើឆាកអន្តរជាតិ ពោលគឺអាម៉េរិកប្រកាន់ខ្ជាប់តែនយោបាយស្ដង់ដារ និងតម្កល់ផលប្រយោជន៍អាម៉េរិកមុនគេ ខណៈចិនបានគាំទ្រយ៉ាងពេញទំហឹងលើប្រព័ន្ធពហុភាគីនិយម៕

  • អភិបាលខណ្ឌឬស្សីកែវ ចែកប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុចំនួន២១៦ក្បាលដី ជូនប្រជាពលរដ្ឋ

    អភិបាលខណ្ឌឬស្សីកែវ ចែកប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុចំនួន២១៦ក្បាលដី ជូនប្រជាពលរដ្ឋ

    ភ្នំពេញ៖ លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ បានដឹកនាំមន្ត្រីពាក់ព័ន្ធផ្សេងៗទៀត នាំយកនូវប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុចំនួន២១៦ក្បាលដី ទៅចែកជូនប្រជាពលរដ្ឋ បានប្រើប្រាស់តាមតម្រូវការស្របច្បាប់ បន្ទាប់ពីមន្ត្រីជុំនាញការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខណ្ឌឫស្សីកែវ ក្រោមការដឹកនាំដោយលោក ប៊ុន ឡុង បានបញ្ចប់ការវាស់វែងសម្រង់ឈ្មោះទិន្ន័យតាមក្បាលដី រហូតមានការបិទផ្សាយជាសាធារណៈ ជូនដំណឹងទៅប្រជាពលរដ្ឋ ឲ្យមកពិនិត្យផ្ទៀងផ្ទាត់រួចរាល់ជាស្ថាពរ ស្ដីពីការធ្វើប្រទានកម្មដីធ្លី ដែលជាសម្បត្តិនៃបញ្ជីសារពើភណ្ឌរបស់រដ្ឋ សម្រាប់បែងចែកជូនប្រជាពលរដ្ឋរស់នៅ និងអាស្រ័យផលជាក់ស្ដែង តាមប្រកាសដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ការចែកប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន២១៦ក្បាលដីនេះដែរ គឺបានធ្វើឡើងនៅក្នុងបរិវេណបុរី ណៃ សុវណ្ណ ស្ថិតក្នុងភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាថ្ងៃព្រហស្បត្តិ៍ ១៤រោច ខែកក្ដិក ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨នេះ។ ក្នុងពិធីនេះ លោក ជា ពិសី បានថ្លែងថា…

  • រដ្ឋបាលខេត្តបាត់ដំបង បន្តការអំពាវនាវឲ្យអាជ្ញាធរស្រុក-ក្រុង ត្រូវផ្សព្វផ្សាយ និងជូនដំណឹងពីផលប៉ះពាល់កង្វះទឹកប្រើប្រាស់ និងស្រោចស្រពការដាំដុះដំណាំនារដូវប្រាំងខាងមុខដល់ប្រជាកសិករ

    រដ្ឋបាលខេត្តបាត់ដំបង បន្តការអំពាវនាវឲ្យអាជ្ញាធរស្រុក-ក្រុង ត្រូវផ្សព្វផ្សាយ និងជូនដំណឹងពីផលប៉ះពាល់កង្វះទឹកប្រើប្រាស់ និងស្រោចស្រពការដាំដុះដំណាំនារដូវប្រាំងខាងមុខដល់ប្រជាកសិករ

    ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានក្រើនរំលឹកណែនាំ និងជំរុញឲ្យអាជ្ញាធរនៃរដ្ឋបាលក្រុង-ស្រុក និងមូលដ្ឋានគ្រប់ថ្នាក់ក្នុងខេត្តបាត់ដំបង ត្រូវធ្វើការផ្សព្វផ្សាយ និងចុះណែនាំផ្ទាល់ដល់ប្រពលរដ្ឋក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួន ឲ្យមានការប្រុងប្រយ័ត្នពីផលប៉ះពាល់ដោយគ្រោះរាំងស្ងួត ដែលអាចនឹងកើតមានឡើងនៅតាមបណ្តាមូលដ្ឋានរបស់ខ្លួន ទាំងទឹកប្រើប្រាស់ហូបចុក និងទឹកសម្រាប់ស្រោចស្រពដំណាំកសិកម្ម ជាពិសេសគឺអ្នករស់នៅតំបន់មួយចំនួនដែលធ្លាប់ធ្វើស្រែប្រាំងកន្លងមក។ ឯកឧត្តមថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង កាលពីល្ងាចថ្ងៃទី០៥ ខែធ្នូនេះ ហើយនេះក៏មិនមែនលើកដំបូងដែលអាជ្ញាធរខេត្តបានធ្វើការផ្សព្វផ្សាយដល់រដ្ឋបាលក្រុង-ស្រុកក្រោមឱវាទរបស់ខ្លួនឡើយ។ ជារឿយៗ នៅគ្រប់វេទិកាដែលមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅតាមបណ្តាស្រុកនានា ឯកឧត្តមអភិបាលខេត្តបាត់ដំបងតែងតែបានណែនាំដល់អាជ្ញាធរគ្រប់ថ្នាក់ត្រូវចុះធ្វើការណែនាំ និងផ្សព្វផ្សាយពីព័ត៌មាននេះឲ្យពលរដ្ឋខ្លួនមានការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ទឹក ត្រូវចេះសន្សំសំចៃទឹកប្រើប្រាស់ក្នុងរដូវប្រាំង កុំខ្ជះខ្ជាយទឹក កុំធ្វើស្រែប្រាំង ដោយហួសប្រមាណពីប្រភពទឹកដែលមានក្នុងមូលដ្ឋានរបស់ខ្លួន ឬតំបន់ដែលគ្មានប្រភពទឹកក្នុងការផ្គត់ផ្គង់ពីតម្រូវការគ្រប់គ្រាន់។ កន្លងមកថ្មីៗនេះ នៅក្នុងដំណើរបេសកកម្មរបស់ឯកឧត្តម ងួន រតនៈ អភិបាលខេត្តជាមួយនឹងថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម ដើម្បីចុះស្វែងយល់រកប្រភពទឹកក្នុងការរិះរកទាញយកទឹកមកផ្គត់ផ្គង់ដល់ស្រុគាស់ក្រឡ ខេត្តបាត់ដំបង ដែលតែងរងគ្រោះធ្ងន់ ទាំងក្នុងរដូវវស្សា និងរដូវប្រាំងកន្លងមក ក្នុងនោះឯកឧត្តមក៏បានធ្វើការណែនាំដាស់តឿនដល់អាជ្ញាធរស្រុករុក្ខគីរី ឲ្យធ្វើការប្រជុំណែនាំ និងផ្សព្វផ្សាយពីផលប៉ះពាល់ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្លួន ឲ្យពិនិត្យពីកង្វះទឹកប្រើប្រាស់ និងពីតម្រូវការផ្គត់ផ្គង់ទាញយកប្រភពទឹកពីចំណុចអាងបាសាក់ ដើម្បីធ្វើស្រែប្រាំងរបស់បងប្អូន ដែលអាចប្រឈមពីកង្វះទឹកស្រោចស្រព។ ជាមួយគ្នានេះ ឯកឧត្តមក៏បានដាស់តឿនជំរុញឲ្យអាជ្ញាធរស្រុកគាស់ក្រឡ…

  • ស្ត្រីអ្នកលក់ខោអាវម្នាក់ ចងកសម្លាប់ខ្លួនក្នុងតូបរបស់ខ្លួន នៅផ្សារដេប៉ូជាន់ទី១

    ស្ត្រីអ្នកលក់ខោអាវម្នាក់ ចងកសម្លាប់ខ្លួនក្នុងតូបរបស់ខ្លួន នៅផ្សារដេប៉ូជាន់ទី១

    ភ្នំពេញ៖ ស្ត្រីចំណាស់ម្នាក់ ដែលគេស្គាល់ថាជាអ្នកលក់ខោអាវ ត្រូវបានគេប្រទះឃើញចងកស្លាប់ក្នុងតូបលក់ខោអាវរបស់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅវេលាម៉ោង១២និង០០នាទីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងតូបលក់ខោអាវផ្សារដេប៉ូជាន់ទី១ សង្កាត់ផ្សារដេប៉ូ១ ខនណ្ឌទួលគោក។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ អ្នកលក់បបរម្នាក់ដែលតែងតែ មកសួរគាត់ទិញបបរដូចរាល់ដង ស្រាប់តែប្រទះឃើញស្ត្រីរូបនោះចងកស្លាប់ក្នុងតូបលក់ខោអាវរបស់គាត់តែម្តង ទើបរាយការណ៍ទៅសន្តិសុខផ្សារ។ ប្រភពដែលបន្តទៀតថា ស្ត្រីដែលធ្វើបានចងកស្លាប់នេះ ជាស្ត្រីមេម៉ាយមានឈ្មោះ ស្វាយ សុខផល អាយុជាង៦០ឆ្នាំ មុខរបរជាអ្នកលក់ខោអាវ ស្នាក់នៅផ្ទះក្នុងសង្កាត់ផ្សារដេប៉ូ១ និងមានស្រុកកំណើតនៅស្រុកគិរីវង្ស ខេត្តតាកែវ។ គាត់មានកូន២នាក់ និងចៅ៣នាក់ក្នុងបន្ទុក។ ចំណែកប្រភពពីសមត្ថកិច្ចមិនទាន់បញ្ជាក់ឲ្យច្បាស់ណាមួយថា នេះជាករណីចងកសម្លាប់ខ្លួនពិតប្រាកដមែននោះ សមត្ថកិច្ចកំពុងសធ្វើការស្រាវជ្រាវ៕

  • ក្រសួងសង្គមកិច្ចប្រារព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២០ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៣៦

    ក្រសួងសង្គមកិច្ចប្រារព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២០ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៣៦

    ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បាទា ព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ នេះបាន ប្រារព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២០ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៣៦ ក្រោមប្រធានបទ «លើកកម្ពស់សិទ្ធិជនមានពិការភាពធានាដល់ការធ្វើបរិយាប័ន្ន និងសមភាព» ក្រោមអធិបតីភាពឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ។ ក្នុងឱកាសនោះ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មាន ប្រសាសន៍ថា ឆ្នាំនេះ ទិវាជនមានពិការភាពត្រូវបានប្រារព្ធឡើង ក្នុងគោលបំណងដើម្បីអបអរសាទរចំពោះសមិទ្ធផលជាច្រើននៃវិស័យពិការភាពនៅកម្ពុជា និងបង្ហាញពីឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធិ និងការចូលរួមរបស់ជនមានពិការភាព ធានាដល់ការធ្វើបរិយាប័ន្ន ការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ និងផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីថា ផ្អែកតាមការអង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជាឆ្នាំ២០១៤ បានបង្ហាញថា ប្រេវ៉ាឡង់នៃអត្រាពិការភាពមាន ៤% នៃចំនួន ប្រជារាស្ត្រកម្ពុជាសរុប ហើយចំនួនអ្នកពិការមានប្រមាណជាងកន្លះលាននាក់។ …

  • ក្រសួងមហាផ្ទៃនឹងពិនិត្យលើការស្នើដកបម្រាមពីអតីតថ្នាក់ដឹកនាំ CNRP ពេលវិសោធនកម្មច្បាប់ចូលជាធរមាន

    ក្រសួងមហាផ្ទៃនឹងពិនិត្យលើការស្នើដកបម្រាមពីអតីតថ្នាក់ដឹកនាំ CNRP ពេលវិសោធនកម្មច្បាប់ចូលជាធរមាន

    ក្រសួងមហាផ្ទៃនឹងពិនិត្យលើការស្នើដកបម្រាមសកម្មភាពនយោបាយរបស់ថ្នាក់ដឹកនាំអតីតគណបក្សសង្រ្គោះជាតិមួយចំនួន ដែលអនុវត្តត្រឹមត្រូវ តាមសាលដីការបស់តុលាការកំពូលឡើងវិញ នៅពេលសេចក្តីស្នើវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយដែលរដ្ឋសភាកំពុងរៀបចំនេះ ចូលជាធរមាន។ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានឱ្យដឹង នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ ថា ការសិក្សាដើម្បីរៀបចំសំណើនេះ អាចធ្វើទៅបានលុះត្រាតែវិសោធនកម្មច្បាប់ចូលជាធរមានប៉ុណ្ណោះ។ ជាមួយគ្នានេះ សម្តេចបានបង្ហើបថា អ្នកដែលត្រូវពិនិត្យនេះ ទាល់តែជាអ្នកដែលគោរពតាមសាលដីការបស់តុលាការ។ សម្តេចបានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំយល់ថា នរណាដែលបានគោរពសាលដីកា គិតលើអ្នកគោរពសាលដីកាមុន»។ សម្តេចបានបន្តថា «បើយល់ថានរណាគោរពសាលក្រមនោះ យើងទាំងអស់គ្នាយល់ហើយ ខ្ញុំមិនចាំបាច់ឆ្លើយទេអាហ្នឹង»។ សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់គណបក្សនយោបាយ ត្រូវបានរៀបចំដោយតំណាងរាស្ត្រចំនួន៨៧រូប ដោយកែប្រែទៅលើមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ។ សេចក្តីស្នើច្បាប់នេះ ត្រូវបានរដ្ឋសភាបញ្ជូនទៅឱ្យគណៈកម្មការទី០៦ ដើម្បីសិក្សា និងត្រួតពិនិត្យ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ មុននឹងដាក់បញ្ចូលទៅក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភា នៅឆាប់ៗនេះ។ សេចក្តីស្នើច្បាប់ បានបន្ថែមនូវវាក្សខណ្ឌមួយថ្មី ក្នុងមាត្រា៤៥ថ្មី (ស្ទួនមួយ) ដើម្បីឱ្យនាយករដ្ឋមន្ត្រី…

  • បណ្តាមេដឹកនំាពិភពលោកចូលរួមពិធីបុណ្យសពអតីតប្រធានាធិបតីអាម៉េរិក លោក ចច ប៊ូស

    បណ្តាមេដឹកនំាពិភពលោកចូលរួមពិធីបុណ្យសពអតីតប្រធានាធិបតីអាម៉េរិក លោក ចច ប៊ូស

    សហរដ្ឋអាម៉េរិក៖ ពិធីបុណ្យសពអតីតប្រធានាធិបតីអាម៉េរិក លោក ចច ប៊ូស ត្រូវបានរៀបចំឡើងនៅឯព្រះវិហារវ៉ាស៊ីនតោន ណេសិនណល ខាត់ត្រល ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដោយមានការចូលរួមសម្តែងក្តីគោរពពីសំណាក់មេដឹកនាំពិភពលោកជាច្រើនរូប រួមទាំងប្រធានាធិបតី អតីតប្រធានាធិបតី និងមន្ត្រីអាមេរិកជាច្រើនរូបផងដែរ ។ លោក លោក ចច ប៊ូស បានទទួលមរណភាពកាលពីថ្ងៃសុក្រសប្តាហ៍មុន ក្នុងវ័យ៩៤ឆ្នាំ ដោយសារជំងឺម៉្យាងទាក់ទងនឹងសរសៃប្រសាទខួរក្បាល ។ សពលោកនឹងត្រូវយកទៅបញ្ចុះនៅរដ្ឋតិចសាស់ ជាមួយភរិយារបស់លោក គឺលោកស្រី បាបារ៉ា ដែលបានទទួលមរណភាពកាលពីខែមេសា កន្លងទៅ ។ លោក ចច ប៊ូស ត្រូវបានគេចាត់ទុកថា ជាប្រធានាធិបតីអាមេរិកដែលកាន់អំណាចបានមួយអាណត្តិដ៏ល្អបំផុតពីឆ្នាំ១៩៨៩ ដល់ឆ្នាំ១៩៩៣ ។ អតីតប្រធានាធិបតី និងជំទាវទីមួយអាមេរិកទាំង៤រូប គឺលោក បារ៉ាក់ អូបាម៉ា និងលោកស្រី មីឈែល លោក ប៊ីល គ្លីនតុន និងលោកស្រី ហ៊ីលឡារី និងលោកស្រី ជីមមី ខាធើ…

  • រុស្ស៊ីអះអាងថា សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តកំពុងបង្ខំឱ្យរុស្ស៊ីកាន់តែពង្រឹងសមត្ថភាពយោធាទ្វេដង

    រុស្ស៊ីអះអាងថា សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តកំពុងបង្ខំឱ្យរុស្ស៊ីកាន់តែពង្រឹងសមត្ថភាពយោធាទ្វេដង

    រុស្ស៊ី៖ សារព័ត៌មានស៊ីនហួរបានចុះផ្សាយនៅថ្ងៃព្រហស្បត្តិ៍ថា មេបញ្ជាការកងទ័ពរុស្ស៊ីលោក វ៉ាឡឺរី ជើរ៉ាស៊ីម៉ូវ បានបញ្ជាក់នៅថ្ងៃពុធនេះថា ការបង្កើនយោធារបស់សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្ត កំពុងជម្រុញឱ្យទីក្រុងម៉ូស្គូខិតខំពង្រឹងសក្តានុពលប្រយុទ្ធរបស់ខ្លួនដើម្បីធានាសន្តិសុខ ។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងសន្និសិទកាសែតខ្លីមួយ លោក ជើរ៉ាស៊ីម៉ូវ បាននិយាយថា កត្តាចំបងមួយដែលធ្វើឱ្យស្ថានភាពអន្តរជាតិស្មុគស្មាញ នោះគឺសកម្មភាពរបស់សហរដ្ឋអាមេរិក សំដៅរក្សាតួនាទីរបស់ខ្លួននៅក្នុងពិភពលោក និងមិនរាប់បញ្ចូលប្រទេសផ្សេងទៀតពីការប្រកួតប្រជែង ។ លោកបន្ថែមថា ហេតុផលនេះហើយ ដែលធ្វើឱ្យទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួន កំពុងតែចាត់វិធានការរួមគ្នាដើម្បីទប់ស្កាត់រុស្ស៊ី ក៏ដូចជាធ្វើឱ្យខូចតួនាទីរបស់ខ្លួននៅក្នុងកិច្ចការអន្តរជាតិ ។ មេបញ្ជាការកងទ័ពរុស្ស៊ីរូបនេះបានសង្កត់ធ្ងន់ថា ក្នុងការឆ្លើយតបទៅនឹងការបង្កើនប្រព័ន្ធការពារមីស៊ីលរបស់សហរដ្ឋអាម៉េរិកនោះ រុស្ស៊ីបានបង្កើនសមត្ថភាពប្រយុទ្ធនៃកងកម្លំាងនុយក្លេអ៊ែរយុទ្ធសាស្រ្តមូលដ្ឋានរបស់ខ្លួន និងបានបន្តផ្តល់អាវុធដល់កងទ័ពបន្ថែមទៀតនូវមីស៊ីលដ៏ទំនើប យ៉ាស់ ដែលមានសមត្ថភាពអាចយកឈ្នះប្រព័ន្ធខែលការពារមីស៊ីល ៕