-
អភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីបើកដំណើរការការដាក់បញ្ចាំងភាពយន្តចល័តចិន-ខ្មែរ ជា លើកទី៣រយៈពេល០២ថ្ងៃ ជូនប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង ទស្សនាកំសាន្ត
ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ វិទ្យុមិត្តភាពកម្ពុជា-ចិន ក្រុមហ៊ុនភាពយន្តចិនគ្រុប និងដោយមានកិច្ចសហការពីរដ្ឋបាលខេត្តបាត់ដំបង ផងនោះ ក្រុមការងារភាពយន្តចល័ត កម្ពុជា-ចិន ត្រូវបាននាំយកមកបញ្ចាំងជាលើកដំបូងមុនគេ នៅលើទឹកដីខេត្តបាត់ដំបង នៅរាត្រីថ្ងៃទី០៦-០៧ ខែធ្នូ២០១៨ ដែលរយៈពេល២ថ្ងៃ ដើម្បីដាក់បញ្ចាំងជាសាធារណៈ ជូនប្រជាពលរដ្ឋទស្សនាដោយឥតគិតថ្លៃ នៅចំណុច”សួនច្បារដើមពោធិ៍នាគបាញ់ទឹក” ទីប្រជុំជនក្រុង-ខេត្តបាត់ដំបង។ តាមការឲ្យដឹងពីអ្នកសម្រសម្រួលកម្មវិធីដាក់បញ្ចាំងនូវខ្សែភាពយន្តខ្មែរ-ចិននេះ គឺមានរយៈពេលចាប់ពីថ្ងៃទី០៥រហូតដល់ថ្ងៃទី២១ខែធ្នូឆ្នាំ២០១៨ នៅតាមតំបន់នានា នៃប្រទេសកម្ពុជា ដោយនាំយកមកបញ្ចាំងក្នុងនោះភាពយន្តចិនចំនួន៥រឿង និងភាពយន្តខ្មែរចំនួន៣រឿង។ លោក ហ្វុង ហ៊ុយ (Feung Hui) អគ្គនាយកវិទ្យុមិត្តភាពកម្ពុជា-ចិន បានគូសបញ្ជាក់ថា ឆ្នាំ២០១៨នេះ គឺជាឆ្នាំគម្រប់ខួបលើកទី៦០នៃចំណងការទូតរវាងកម្ពុជា-ចិន។ ការនាំយកខ្សែភាពយន្តមកបញ្ចាំងនៅទីនេះ គឺដើម្បីជំរុញការផ្លាស់ប្តូរនូវវិស័យវប្បធម៌សិល្បៈ និងភាពយន្តរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅថែមមួយកម្រិតទៀត។ លោកបានបន្ថែមថា ការបញ្ចាំងភាពយន្តចល័តនៅតាមបណ្តាខេត្តនានានេះ ជាលើកទី៣ ហើយព្រឹត្តិការណ៍នេះ បានចាប់ផ្តើមតាំងពីឆ្នាំ២០១៦មកម៉្លេះ ដោយបានធ្វើដំណើរ និងបានបញ្ចាំងតាមបណ្តាខេត្តចំនួន១៤ខេត្ត-ក្រុង ព្រមទាំងដាក់បញ្ចាំងចំនួនជាង១០រឿង និងមានទស្សនិកចូលរួមទស្សនា ប្រមាណជាង៤ម៉ឺននាក់ ដូចជា ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តស្ទឹងត្រែង ខេតរតនគីរី ខេត្តមណ្ឌលគីរី និងរាជធានីភ្នំពេញ។ ឯកឧត្តម ងួន…
-
សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុញ្ញាតឲ្យឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតទើបតែងតាំងថ្មី ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍
នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង៩:០០នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឲ្យឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មី នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសអេហ្ស៊ីប និងប្រទេសអ៊ីស្រាអែល ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ នៅមុនពេលអញ្ជើញទៅបំពេញបេសកកម្មការទូតប្រចាំប្រទេសអេហ្ស៊ីប។ នៅក្នុងឱកាសនោះ សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវការអបអរសាទរ ចំពោះឯកឧត្តមដែលត្រូវបានព្រះមហាក្សត្រតែងតាំងជាឯកអគ្គរាជទូតថ្មីប្រចាំប្រទេសអេហ្ស៊ីប និងប្រទេសអ៊ីស្រាអែល។ ជាមួយគ្នានេះ សម្តេចបានផ្តាំផ្ញើចំពោះឯកឧត្តមត្រូវយកចិត្តទុកដាក់ពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឲ្យបានល្អដើម្បីផលប្រយោជន៍ទៅវិញទៅមករវាងព្រះរាជណាចក្រកម្ពុជា ជាមួយនឹងប្រទេសអេហ្ស៊ីប និងប្រទេសអ៊ីស្រាអែល។ ដើម្បីសម្រេចបំណងនេះ ត្រូវយកចិត្តទុកដាក់ទំនាក់ទំនងល្អជាមួយនឹងបណ្តាស្ថាប័ន និងជាមួយប្រជាជននៃប្រទេសអេហ្ស៊ីប និងប្រទេសអ៊ីស្រាអែលឲ្យបានល្អប្រសើរ។ បន្ថែមលើនេះត្រូវឲ្យគេយល់អំពីសភាពការណ៍ពិតនៅប្រទេសកម្ពុជា ដើម្បីទាក់ទាញឲ្យគេគាំទ្រប្រទេសកម្ពុជាទាំងខាងនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងសង្គមកិច្ច។ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក៏បានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួនជូនដល់ឯកឧត្តមឯកអគ្គរាជទូត ត្រូវសកម្មផ្សព្វផ្សាយ និងបកស្រាយពន្យល់អំពីសភាពការណ៍នៅកម្ពុជាជូនដល់សាធារណៈមតិជាតិ និងអន្តរជាតិ ជាពិសេសនៅប្រទេសដែលកំពុងបំពេញភារកិច្ច។ ត្រូវផ្តល់ព័ត៌មានឲ្យបានរហ័សចំពោះសភាពការណ៍នយោបាយក្រៅប្រទេសដែលពាក់ព័ន្ធនឹងប្រទេសកម្ពុជា និងត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយក្នុងការទាក់ទាញអ្នកវិនិយោគិន…
-
នាយករដ្ឋមន្ត្រីកាណាដា ប្រកាសច្រានចោលការចោទប្រកាន់ដែលថា រដ្ឋាភិបាលជាអ្នកចាប់ខ្លួនកូនស្រីប្រធានក្រុមហ៊ុន Huawei
កាណាដា៖ នាយករដ្ឋមន្ត្រីកាណាដាលោក ចាស់ស្ទីន ទ្រូដូ បានថ្លែងអះអាងថា រដ្ឋាភិបាលរបស់លោកមិនបានជាប់ពាក់ព័ន្ធនឹងការចាប់ខ្លួនអនុប្រធាន និងជាប្រធានផ្នែកហិរញ្ញវត្ថុក្រុមហ៊ុន ហូវ៉ៃ លោកស្រី ម៉េង វ៉ានចូវ នោះឡើយ។ នាយករដ្ឋមន្ត្រីកាណាដារូបនេះ បានបញ្ជាក់នៅថ្ងៃព្រហស្បត្តិ៍នេះថា ប្រព័ន្ធតុលាការរបស់កាណាដា គឺឯករាជ្យ ចំណែកអាជ្ញាធរបានធ្វើការសម្រេចចិត្តដោយគ្មានការចូលរួមផ្នែកនយោបាយនោះឡើយ ហើយថា រដ្ឋាភិបាលរបស់លោកទើបត្រូវបានគេផ្តល់សេចក្តីជូនដំណឹងពីរបីថ្ងៃនេះប៉ុណ្ណោះ។ ទន្ទឹមគ្នានោះដែរ លោក ទ្រូដូ បានបដិសេដការទាក់ទងជាមួយនឹងការព្រួយបារម្ភបណ្តាមេដឹកនាំដទៃទៀត ក្នុងនោះរួមមានទាំងប្រធានាធិបតីចិនលោក ស៊ី ជិនពីង ពាក់ព័ន្ធទៅនឹងបញ្ហាមួយនេះ។ សូមបញ្ជាក់ថា ស្ថានទូតចិនប្រចាំកាណាដាបានអំពាវនាវយ៉ាងទទូចឱ្យអាជ្ញាធរកាណាដាដោះលែងអនុប្រធាន និងជាប្រធានផ្នែកហិរញ្ញវត្ថុក្រុមហ៊ុន ហូវ៉ៃ លោកស្រី ម៉េង វ៉ានចូវ ជាបន្ទាន់ បន្ទាប់ពីកូនស្រីម្ចាស់ក្រុមហ៊ុនរូបនេះ ត្រូវបានចាប់ខ្លួននៅក្នុងទីក្រុង វែនខូវើ កាលពីដើមខែធ្នូកន្លងទៅ ពីបទសង្ស័យថា បានរំលោភបំពានលើទណ្ឌកម្មអាម៉េរិកប្រឆាំងនឹងអ៊ីរ៉ង់។ អនុប្រធាន និងជាប្រធានផ្នែកហិរញ្ញវត្ថុក្រុមហ៊ុនហូវ៉ៃរូបនេះ ត្រូវបានគេរំពឹងថា អាចនឹងត្រូវធ្វើបត្យាប័នបញ្ជូនខ្លួនទៅកាន់សហរដ្ឋអាម៉េរិក ដើម្បីប្រឈមមុខរឿងក្តីចោទប្រកាន់នេះ៕
-
កូរ៉េខាងត្បូង និងកូរ៉េខាងជើង ព្រមព្រៀងគ្នាផ្ទៀងផ្ទាត់ការដកប៉ុស្តិ៍នៅតាមតំបន់ព្រំដែន
កូរ៉េខាងត្បូង៖ រដ្ឋាភិបាលក្រុងសេអ៊ូល និងព្យុងយ៉ាង បានឯកភាពគ្នាផ្ទៀងផ្ទាត់ដកប៉ុស្តិ៍យាមកាមនៅតាមតំបន់ព្រំដែនអន្តរកូរ៉េហើយ។ នេះបើតាមការលើកឡើងរបស់ក្រសួងការពារជាតិកូរ៉េខាងត្បូងនៅក្នុងថ្ងៃព្រហស្បត្តិ៍ម្សិលមិញ។ ការផ្ទៀងផ្ទាត់នេះ នឹងត្រូវធ្វើឡើងតាមរយៈការចុះធ្វើអធិការកិច្ចនៅនឹងកន្លែងផ្ទាល់ នៅថ្ងៃទី១២ ខែធ្នូខាងមុខ ដោយមានការបញ្ជូនក្រុមសមាជិកចំនួន៧ ដើម្បីការពារប៉ុស្តិ៍ដែលត្រូវស្ថិតនៅក្រោមការដកចេញ។ គួរបញ្ជាក់ផងដែរថា ការដកប៉ុស្តិ៍យាមកាមខាងលើ ត្រូវបានធ្វើឡើងដើម្បីអនុវត្តតាមកិច្ចព្រមព្រៀងយោធា ដែលប្រមុខការពារជាតិកូរ៉េទាំងពីរបានចុះហត្ថលេខាកាលពីអំឡុងកិច្ចប្រជុំកំពូលនៅទីក្រុងព្យុងយ៉ាង រវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន៕
-
ប្រមុខការទូតកូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិក ធ្វើកិច្ចពិភាក្សាទ្វេភាគីស្តីពីការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង
សហរដ្ឋអាម៉េរិក៖ រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ បានជួបពិភាក្សាជាមួយសមភាគីកូរ៉េខាងត្បូងលោកស្រី កាង ខ្យុងវ៉ា នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោននៅថ្ងៃព្រហស្បត្តិ៍នេះ ក្នុងគោលបំណងធ្វើកិច្ចពិភាក្សាស្តីពីការលប់បំបាត់អាវុធនុយក្លេអ៊ែរនៅលើតំបន់ឧបទ្វីបកូរ៉េ។ ភាគីទាំងពីរបានព្រមព្រៀងរឹតបន្តឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ដើម្បីបោះជំហានឈានទៅដល់ការរំសាយអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើងទាំងស្រុង។ នេះបើតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិកលោកស្រី ហីដធើ ណឺត។ សូមរំលឹកថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បាននិយាយនៅដើមខែធ្នូនេះថា ជំនួបកំពូលលើកទី២ ជាមួយប្រមុខដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន ទំនងជានឹងកើតឡើងនៅក្នុងខែមករា ឬក៏ខែកុម្ភៈ ដើមឆ្នំាក្រោយនេះ៕ម.ន
-
លោក ដូណាល់ ត្រាំ សម្រេចតែងតំាងអ្នកនំាពាក្យក្រសួងការបរទេស កាន់មុខតំណែងជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចំាអង្គការសហប្រជាជាតិ
សហរដ្ឋអាមេរិក៖ សារព័ត៌មាន CGTN បានចុះផ្សាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្តតែងតាំងអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី ហីដធើ ណឺត ជាអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំអង្គការសហប្រជាជាតិ ។ ការសម្រេចចិត្តរបស់លោក ត្រាំ ខាងលើនេះ បានកើតឡើងបន្ទាប់ពីអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំអង្គការសហប្រជាជាតិបច្ចុប្បន្ន លោកស្រី Nikki Haley បានប្រកាសលាលែងពីតំណែងកាលពីខែតុលាកន្លងទៅ ហើយលោកស្រីនឹងបញ្ចប់តួនាទីរបស់ខ្លួននៅដំណាច់ឆ្នាំ២០១៨នេះ ។ឆ្លើយតបនឹងរឿងនេះដែរ លោក ដូណាល់ ត្រាំ បានសម្រេចចិត្តប្រកាសពីការតែងតំាងលោកស្រី ណឺត ជាអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំអង្គការសហប្រជាជាតិជំនួសលោកស្រី Nikki Haley នៅព្រឹកថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់) ប៉ុន្តែយ៉ាងណាមិញ លោកស្រី ណឺត មិនទាន់ធ្វើការអត្ថាធិប្បាយណាមួយនៅឡើយទេ ៕ម.ន
-
ទិវាបេតិកភណ្ឌលើកទី៤ ប្រធានបទ «ល្ខោនខោលមរតកជាតិខ្មែរ» នឹងរៀបចំឡើងចាប់ពីថ្ងៃទី៨ ដល់១៤ ខែធ្នូខាងមុខនេះ
សាលាសិល្បៈហ៊្វូណន សហការជាមួយមជ្ឈមណ្ឌលសិល្បៈសិប្បកម្មវត្តភ្នំ នឹងរៀបចំជាកម្មវិធីទិវាបេតិកភណ្ឌលើកទី៤ ដើម្បីអបអរសាទរខួប១៥ឆ្នាំ របាំព្រះរាជទ្រព្យ ខួបទី១៣ឆ្នាំ ល្ខោនស្រមោលស្បែកធំ និងខួប២ឆ្នាំ ចាប៉ីដងវែង ចូលជាសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិ និងការទទួលស្គាល់ ល្ខោនខោល ដោយអង្គការ UNESCO។ នៅក្នុងកម្មវិធីនេះ ក៏នឹងមានការតាំងពិព័រណ៍ផលិតផលខ្មែរ និងមានការសម្តែងសិល្បៈបុរាណចម្រុះដូចជា ការសម្តែងល្ខោនខោល សិល្បៈចម្លាក់ស្បែក ការផលិតរបាំងមុខល្ខោនខោល តន្ត្រីបុរាណ ចាប៉ីដងវែង ការបាញ់ធ្នូ ការសម្តែងសិល្បៈរបាំ ការសាក់យ័ន្តខ្មែរ ក្បាច់គុណបុរាណ ល្បែងអុក និងនំខ្មែរជាដើម។ ទិវាបេតិកភណ្ឌលើកទី៤ ក្រោមប្រធានបទ «ល្ខោនខោលមរតកជាតិខ្មែរ» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសិល្បៈ សិប្បកម្មវត្តភ្នំ (រមណីយដ្ឋានវត្តភ្នំ) ដោយស្វាគមន៍សាធារណជនចូលរួមទស្សនាកម្សាន្តដោយសេរី ដើម្បីជាការលើកទឹកចិត្តដល់សិល្បៈករ ក៏ដូចជាចូលរួមគាំទ្រដល់ការសម្ដែងល្ខោនខោល និងការសម្ដែងសិល្បៈផ្សេងៗ ដើម្បីថែរក្សា ផ្តល់តម្លៃ និងស្វែងយល់អំពីវប្បធម៌ខ្មែរដ៏ផូរផង់។ ទិវាបេតិកភណ្ឌលើកទី៤ ក្រោមប្រធានបទ «ល្ខោនខោលមរតកជាតិខ្មែរ» គឺមានគោលបំណង ដើម្បីលើកតម្កើងការផ្សព្វផ្សាយនូវកេរមតកវប្បធម៌ខ្មែរ ឲ្យកាន់តែមានភាពល្បីល្បាញ ក្នុងស្រទាប់សាធារណជន…
-
ផ្ទៃក្នុងខ្លួនឯងមិនចុះសម្រុងគ្នា កុំបន្ទោសថាមកពីអ្នកដទៃបំបែកបំបាក់
អតីតបក្សសាងគ្រោះជាតិត្រូវបានបង្កើតឡើងដោយបង្ខំរវាងសារធាតុពីរដែលមិនស៊ីគ្នាតាំងពីដើមមក ប្រៀបបានដូចទឹក និងប្រេង ទោះបីដាក់ក្នុងដបតែមួយក្រឡុកឲ្យចូលគ្នាក៏មិនអាចរលាយចូលគ្នាបានដែរ។ ដូច្នេះហើយបានជាតាំងពីកើតមកនាឆ្នាំ២០១២ សមាសធាតុទាំងពីរនៅតែមានទំនាស់គ្នា ខ្វែងគំនិតគ្នាជាប់ជានិច្ច ទោះបីចៅហ្វាយធំនៅឯលិចមេឃខិតខំចាប់បញ្ចូលគ្នាយ៉ាងណាក្តី។ បញ្ហាសំខាន់ ការបែកបាក់មិនមែនបណ្តាលមកពីកត្តាខាងក្រៅទេ តែបណ្តាលមកពីកត្តាផ្ទៃក្នុងយ៉ាងច្បាស់ ជាក់ស្តែងគឺជនដែលអួតខ្លួនថាជាអ្នកប្រជាធិបតេយ្យជនស្នេហាជាតិក្លែងក្លាយនោះហើយ គឺជាអ្នកប្រើឧបាយកលដណ្តើមឥទ្ធិពលលើម្ខាងទៀតនោះហើយ ជាអ្នកបំបែកបំបាក់។ បើផ្ទៃក្នុងជាអ្នកបំបែក មិនអាចរកវិធីណាមកទប់ទល់មិនឲ្យបែកបានទេ។ ការបែកបាក់ផ្ទៃក្នុងរបស់អតីតបក្សប្រឆាំងនេះ វាជាសារជាតិដែលកើតចេញពីហ្សែនដែលមានតាំងពីកំណើតមក។ ហេតុនេះបើខ្លួនឯងមិនខ្មេះទេ ចូរកុំមកបន្ទោសលើអ្នកដទៃ ហើយអាអ្នកវិភាគអគតិលំអៀងកុំខិតខំបំភាន់មតិសាធារណៈឲ្យសោះ អត់ប្រយោជន៍ទេ។ ដោយ សុខ ឥសាន
-
វគ្គបណ្ដុះបណ្ដាលស្តីពី «នីតិវិធីអនុវត្តថវិកាកម្មវិធី» រៀបចំឡើងដោយក្រសួងទេសចរណ៍ និងក្រសួងសេដ្ឋកិច្ច ត្រូវបានបញ្ចប់ដោយជោគជ័យ
នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ ឯ.ឧ សុង តុងហាប់ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្តីពី «នីតិវិធីអនុវត្តថវិកាកម្មវិធី» ជូនមន្ត្រីរាជការ នៃក្រសួងទេសចរណ៍ ដែលត្រូវបានរៀបចំសហការដោយ ក្រសួងទេសចរណ៍ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចាប់ពីថ្ងៃទី០៥-០៦ ខែធ្នូ នៅសណ្ឋាគារភ្នំពេញ។ ឯ.ឧ សុង តុងហាប់ អនុរដ្ឋលេខាធិការ សូមឲ្យសិក្ខាកាមយក ចំណេះដឹង ចំណេះធ្វើ និង បទពិសោធន៍ ពាក់ព័ន្ធនឹងនីតិវិធីនៃការរៀបចំ ការអនុវត្តថវិកា ការអនុវត្តរជ្ជទេយ្យបុរេប្រទាន និងកិច្ចបញ្ចិកាគណនេយ្យ ទាំងទ្រឹស្ដី និងការអនុវត្ត ដែលគ្រូឧទ្ទេសរបស់អគ្គនាយកដ្ឋានថវិកា និងអគ្គនាយកដ្ឋានរតនាគារជាតិ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើបទឧទ្ទេសនាម យ៉ាងក្បោះក្បាយក្នុងរយៈពេល២ថ្ងៃ ពេញនេះ ពិតជានឹងអាចរួមចំណែកដ៏មានតម្លៃ ដល់ការសម្រេចជោគជ័យ លើការអនុវត្តការងាររបស់មន្ត្រីរាជការ ពិសេសលើ ការអនុវត្តការកែទម្រង់ប្រព័ន្ធថវិកានៅកម្ពុជា ក៏ដូចជា ការសម្រេចគោលដៅ នៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈទាំងមូល ។ …
-
អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំសៀវភៅមគ្គុទ្ទេសក៍ និងការវិនិយោគ ក្នុងមូលដ្ឋានរបស់ខ្លួន
កំពង់ចាម: ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធបតីក្នុងកិច្ចប្រជុំពិភាក្សាផ្លាស់ប្តូរនូវយោបល់គ្នាលើសៀវភៅមគ្គុទេសក៍ និងការវិនិយោគ ដោយមានការចូលរួមពីក្រុមអ្នកវិនិយោគវ័យក្មេង មន្ទីរ អង្គភាពពាក់ពន្ធ័ជុំវិញខេត្ត និងម្ចាស់សហគ្រាស ភោជនីយដ្ឋាន សណ្ឋាគារ រមណីយដ្ឋាន ក្នុងគោលបំណងបង្កើតសៀវភៅមគ្គុទេសក៍ នៃការវិនិយោគនៅក្នុងក្រុងកំពង់ចាម ដែលពិធីនេះត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ នៅសាលប្រជុំតូចសាលាខេត្តកំពង់ចាម។ គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំពិភាក្សនេះ ក្នុងគោលបំនងជំរុញឱ្យអ្នកវិនិយោគក្នុងស្រុក ក្រៅស្រុក ឱ្យធ្វើសម្រេចគោលបំណងកាន់តែប្រសើរជាងមុន និងផ្តល់ការប្រឹក្សាជូនវិនិយោគទុននូវវិស័យអាទិភាព មុននឹងសម្រេចការដាក់ទុនវនិយោគ។ តាមការពិភាក្សាសៀវភៅនេះ ក៏ផ្តល់ការប្រឹក្សាជូនសហគ្រិន ដែលមានចំណាប់អារម្មណ៍ចង់វិនិយោគ ថាដើរតាមនីតិវិធីច្បាប់ណាខ្លះ និងស្ថាប័នណាខ្លះ ដើម្បីសម្រេចបានដំណើរការវិនិយោគរបស់ខ្លួនទាន់ពេវេលា នេះជាការបង្ហាញជូនវិនិយោគិន ឱ្យបានឃើញភាពងាយស្រួល ក្នុងការប្រាស្រ័យទាក់ទងក្នុងសង្វាក់ការងាររវាងវិស័យសាធារណៈ នងវិស័យឯកជន។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានជំរុញឲ្យអាជ្ញាធរមូលដ្ឋាន ជាពិសេសស្ថាប័នជំនាញពាក់ព័ន្ធ ត្រូវបង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគទុន ដែលមានបំណងចូលមកបណ្ដាក់ទុន នៅក្នុងមូលដ្ឋានរបស់ខ្លួន ក៏ដូចជាការវិនិយោគក្នុងខេត្តកំពង់ចាមទាំងមូលផងដែរ។ ជាមួយគ្នានោះ ឯកឧត្ដមអភិបាលខេត្ត ក៏បានស្នើឲ្យក្រុមអ្នកវិនិយោគវ័យក្មេង…