-
ក្រុមម្ចាស់ជើងឯក KHMER RALLY RAID 2018 ប្តេជ្ញាការពារតំណែងនៅឆ្នាំក្រោយៗទៀត
បន្ទាប់ពីសហការគ្នាដណ្តើមបានពាន ប្រណាំងរថយន្ត KHMER RALLY RAID 2018 ថ្មីៗនេះ អ្នកបើកបរ សំ ទិត្យមិនា និងជំនួយការអ្នកបើកបរ សេក ច័ន្ទដារ៉ា បានប្តេជ្ញាការពារតំណែងជើងឯក ឲ្យបាននៅឆ្នាំ២០១៩ ខាងមុខ។ អ្នកប្រណាំងដែលពោរពេញដោយបទពិសោធន៍ទាំង២ បានបញ្ជាក់ថា ចំណុចសំខាន់ដែល ធ្វើឲ្យក្រុមលោកទទួលបានជោគជ័យ ចំណាត់ថ្នាក់លេខ១ ពីការប្រកួតកម្រិតអន្តរជាតិ ដែលរៀបចំដោយក្រុម KARA កម្ពុជា គឺកើតចេញពីការសហការគ្នាជាធ្លង់តែមួយ ក្នុងការបើកបរ និងការបង្ហាញផ្លូវដោយយកចិត្តទុកដាក់ពីជំនួយការអ្នកបើកបរ លើស្ថានផ្លូវឧបសគ្គ ដ៏ស្មុគស្មាញ។ ជាមួយគ្នានេះ កីឡាករទាំង២ ក៏បានថ្លែងអំណរគុណ ដល់អ្នកឧបត្ថម្ភដែលតែងតែជួយជ្រោមជ្រែងសម្រាប់ការចូលរួមប្រកួតប្រជែងវាស់ស្ទង់សមត្ថភាព ដើម្បីពង្រឹងបច្ចេកទេស ឈានឆ្ពោះទៅព្រឹត្តិការណ៍អន្តរជាតិធំនាខាងមុខ តំណាងឲ្យប្រទេសកម្ពុជា។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងរថយន្ត KHMER RALLY RAID 2018 ដែលប្រកួតឆ្លងកាត់ខេត្តចំនួន៣ មានកំពង់ស្ពឺ ព្រះសីហនុ និងកំពតគឺជាការប្រកួតមួយ ដែលយកលំនាំស្តង់ដាការ ប្រកួត RALLY កម្រិតទ្វីបអាស៊ីមកអនុវត្ត ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេសដល់ អត្តពលិក កីឡាយានយន្តកម្ពុជា៕ម.ន…
-
សហព័ន្ធកីឡាទូកក្តោងកម្ពុជាប្រកាសពីការប្រកួតជើងឯកថ្នាក់ជាតិ ដើម្បីពង្រីកគុណភាពអត្តពលិក ក្នុងពិធីបុណ្យសមុទ្រ ខេត្តកោះកុង
សហព័ន្ធកីឡាទូកក្តោងកម្ពុជាបានជម្រាបជូនដំណឹងជាផ្លូវការ ថ្មីៗនេះជូនដល់ក្លិប-សមាគម និងសាធារណជន ដែលស្នេហាកីឡាឲ្យបានជ្រាបថា ក្រោមគម្រោងថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាទូកក្តោងកម្ពុជានឹងរៀបចំការប្រកួតជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំរបស់ខ្លួន ដើម្បីពង្រីកគុណភាពអត្តពលិក និងពន្លឿនការអភិវឌ្ឍបន្ថែមទៀត ដែលនឹងប្រព្រឹត្តទៅចាប់ ពីថ្ងៃទី ១៤-១៦ ខែធ្នូ ឆ្នាំ ២០១៨ នៅខេត្តកោះកុង ក៏ដូចជាចូលរួមអបអរសាទរពិធីបុណ្យសមុទ្រ លើកទី៧ ជុំទី២ ដែលនឹងប្រារព្វធ្វើឡើង នៅខេត្តកោះកុង។ ចំពោះវិញ្ញាសារដែលដាក់ឲ្យប្រកួត រួមមាន៖ ១-វិញ្ញាសាទូកក្តោង Windsurfing Sail 7.8M2 to 8.5M2 និង២-វិញ្ញាសា ទូកក្តោង Windsurfing Sail 4.0M2 to 6.5M2 ដែលការទទួលពាក្យចូលរួមប្រកួតចាប់ពីថ្ងៃ ផ្សាយដំណឹងនេះតទៅរហូតដល់ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៨ នៅទីស្នាក់ការសហព័ន្ធកីឡាក្តោងកម្ពុជា នៃអគារគណៈកម្មាធិការអូឡាំពិកកម្ពុជា ឬតាមទូរស័ព្ទលេខ ០៧៧ ៦៦១៦៥៩ និង ០១០ ២៧០១៧៨។ សហព័ន្ធកីឡាទូកក្តោងកម្ពុជាបានសម្តែងនូវអំណរគុណយ៉ាងជ្រោលជ្រៅជូនចំពោះ ឯកឧត្តម ហ្គោដុន ថាង…
-
ក្រុមហ៊ុនដូនពេញម៉េតហ្វាម បានឧបត្ថម្ភអត្តពលិក២រូប ទៅចូលរួមប្រកួតព្រឹត្តិការណ៍ Marathon 2018 នៅប្រទេស សិង្ហបុរី
លោក ពៅ ហុក ប្រធានផ្នែកលក់ និងទីផ្សារផលិតផល STARBALM ថ្លែងនៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញនៅព្រឹកថ្ងៃសៅរ៍នេះ ក្រុមហ៊ុនដូនពេញម៉េនតហ្វាម ដែលនាំចូលនៅផលិតផល STAR BALM បានឧបត្ថម្ភសម្ភារប្រើប្រាស់មួយចំនួន និងថវិកា ដើម្បីជាមធ្យោបាយ ក្នុងការធ្វើ ដំណើរទៅប្រកួតព្រឹត្តិការណ៍ Standard chartered Singapore Marathon 2018 នៅសិង្ហបូរី។ ក្រុមហ៊ុនដូនពេញម៉េតហ្វាម ដែលនាំចូលនៅផលិតផល STAR BALM មិនត្រឹមតែឧបត្ថម្ភ វិស័យកីឡា ប៉ុណ្ណោះទេថែមទាំងចូលរួមលើកកម្ពស់សុខភាពកីឡាករ កីឡាការិនី និងអ្នកលេងកីឡាផងដែរ ជាពិសេសនោះ បានរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាជាតិ និងបំផុសឲ្យប្រជាពលរដ្ឋខ្មែរ ចូលរួមលេងកីឡា ដើម្បីសុខភាពផងដែរ។ ដោយឡែកកីឡាការនី ហេង ម៉េងជូ និងកីឡាករ ម៉ាវីរ៉ូ បង្ហាញក្តីសប្បាយរីករាយ ក្រោយទទួលបានការឧបត្ថម្ភពីផលិតផល STAR BALM ទៅចូលរួមព្រឹត្តិការណ៍កម្រិតអន្តរជាតិ លើកដំបូង ខណៈកីឡាមួយនេះពុំធ្លាប់ទទួលបានការឧបត្ថម្ភពីមុនមកនោះ ហើយពួកគេបានជំរុញលើកទឹកចិត្តឲ្យកីឡាករការិនីដទៃទៀត ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់ ដើម្បីទទួលយកឱកាសដូចពួកគាត់។ គួរបញ្ជាក់ថា ព្រឹត្តិការណ៍ Standard chartered Singapore Full…
-
ប្រជាពលរដ្ឋនៅឃុំត្រែង ស្រុកកណ្តាលស្ទឹង បានថ្លែងសាទរចំពោះសមិទ្ធផលជាច្រើនដែលកំពុងលេចជារូបរាងឡើង ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា
ប្រជាពលរដ្ឋនៅឃុំត្រែង ស្រុកកណ្តាលស្ទឹងបានថ្លែងសាទរចំពោះសមិទ្ធផលជាច្រើនដែលកំពុងលេចជារូបរាងឡើង ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តួយ៉ាងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ សាលាបុណ្យ១ខ្នង និងស្រះទឹកចំនួន១ ស្ថិតនៅភូមិជ្រលង ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលចំណាយអស់ថវិកាចំនួន២៣៩លានរៀល ត្រូវបានកាត់ខ្សែបូ និងសម្ពោធដាក់ឱ្យប្រើប្រាស់ ក្រោមអធិបតីភាព ឯកឧត្តមឧកញ៉ា បណ្ឌិត ទ្រី ភាព ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ តាមរយៈសមិទ្ធផលជាបន្តបន្ទាប់របស់សម្តេចតេជោ ហ៊ុន សែន តាមរយៈឯកឧត្តមឧកញ៉ា ទ្រី ភាព បានធ្វើឲ្យប្រជាពលរដ្ឋក្នុងភូមិជ្រលង ឃុំត្រែង ស្រុកកណ្តាលស្ទឹង មានការរីកចម្រើន ជីវភាពក៏សំបូរសប្បាយ និងបានប្រែមុខមាត់ពីមួយថ្ងៃទៅមួយថ្ងៃឥតឈប់ឈរ ពីផ្លូវដីទៅជាផ្លូវប៉េតុង ផ្លូវកៅស៊ូ សាលារៀន មណ្ឌលសុខភាព វត្តអារាម សាលាបុណ្យ ធ្វើឲ្យប្រជាជនរស់នៅដោយសុខសាន្ត។ ឯកឧត្តមឧកញ៉ា ទ្រី ភាព បានមានប្រសាសន៍ថា សាលាសន្សំបុណ្យ១ខ្នង និងស្រះទឹកនេះ ជាសម្មិទ្ធផលថ្មី១ បន្ថែមទៀតសម្រាប់បងប្អូនប្រជាពលរដ្ឋដែលរស់នៅ ឃុំត្បែងទាំងមូល…
-
ទស្សនីយភាពល្ខោនរឿង «ទុំទាវ» លើកយកមកសម្តែងដើម្បីលើកស្ទួយអក្សរសិល្ប៍ខ្មែរឲ្យមានប្រជាប្រិយភាពកាន់តែខ្លាំងឡើង
ទស្សនីយភាពល្ខោនរឿង ទុំទាវ លើកយកមកសម្តែងដើម្បីលើកស្ទួយអក្សរសល្ប៍ខ្មែរឲ្យមានប្រជាប្រិយ៍ភាពកាន់តែខ្លាំងឡើង ដោយល្ខោននេះ មានភាពល្បីល្បាញ៣សម័យកាលមកហើយ ចាប់ពីទស្សវត្សទី៦០ ដល់៨០។ នេះជាកាលើកឡើងរបស់ លោក សេន សំអាន ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងពិធីហាត់សមរបស់ក្រុមសិល្បៈរបស់នាយកដ្ឋាន ទស្សនីយភាពសិល្បៈនៃក្រសួងវប្បធម៌ នៅសាលមហោស្របចតុមុខ កាលពីល្ងាចថ្ងៃទី៧ ខែធ្នូ ម្សិលមិញ។ លោក សេន សំអាន បានបញ្ជាក់ថា គោលបំណងដែលជ្រើសរើសរឿង ទុំទាវ យកមកសម្តែងនៅថ្ងៃទី១០ ខែធ្នូខាងមុខនេះដោយសារ រឿងនេះទទួលបានគាំទ្រពីសំណាក់ និងមានប្រជាប្រិយភាពក្នុងស្រទាប់ប្រជាជនកម្ពុជាទាំងប្រុសទាំងស្រី។ ហើយអ្វីដែលសំខាន់នោះគឺក្រសួងចង់ បញ្ជ្រាបអក្សរសិល្ប៍ខ្មែរ ជ្រាប់ចូលទៅក្នុងស្រទាប់យុវវ័យ ព្រោះថានៅក្នុងសង្គមយើងបច្ចុប្បន្ននេះ ស្ទើរតែទាំងស្រុងប្រទាប់យុវវ័យយើងមានការបោះបង់ចោល ការអាន ការទស្សនា អ្វីដែលទាក់ទងទៅនឹងអក្សរសិល្ប៍ ជាពិសេសអ្វីដែលទាក់ទងទៅនឹងវប្បធម៌ជាតិ។ លោកបន្តថា ការលើកយករឿងនេះមកសម្តែងជូនពុកម៉ែបងប្អូនសាជាថ្មីនេះ គឺយើងចង់បង្ហាញអំពីទេពកុសលដ៏ប៉ិនប្រសប់របស់លោកគ្រូនាក់គ្រូ សិល្បៈករ សិល្បៈការិនីជើងចាស់ ក្នុងជំនាន់ទស្សវត្សទី ៦០ ៩០ យកមកបង្ហាញដើម្បីឲ្យយុវសិល្បៈករ សិល្បៈការិនីជំនាន់ក្រោយៗ រៀនសូត្រពីពួកគាត់ ដើម្បីបង្កើនសម្ថភាពរបស់ខ្លួនជាពិសេស ដើម្បីវាស់ស្ទង់សមត្ថភាពរបស់យុវសិស្ស ដើម្បីថែមរតកវប្បធម៌ជាតិឲ្យកាន់តែរឹងមាំ ទូលំទូលាយ និងឈានឡើងទៅតាមអរិយ្យប្រទេសនានានៅលើសកលលោក។ ឆ្លៀតក្នុងឱកាសនោះ…
-
សម្តេចតេជោ ហ៊ុន សែន ត្រលប់មកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ច៤ថ្ងៃនៅប្រទេសឡាវ និងវៀតណាម ប្រកបដោយជោគជ័យ
នៅវេលាម៉ោងប្រមាណ១១ និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីបានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃនៅក្នុងប្រទេសឡាវ និងវៀតណាម បប្រកបដោយជោគជ័យ ។ សម្តេចតេជោ ហ៊ុន សែន បានផ្តើមដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសឡាវកាលពីថ្ងៃទី០៥ ខែធ្នូ កន្លងទៅនេះ តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីឡាវ ឯ,ឧ ថងលូន ស៊ីសូលីត ក្នុងបំណងរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រទេសមានភូមិផងរបងជាប់គ្នានេះទាំងផ្នែកនយោបាយ សង្គមកិច្ច សេដ្ឋកិច្ច និងពាណិជ្ជកម្ម ឲ្យកាន់តែស៊ីជម្រៅ និងល្អប្រសើរថែមទៀត។ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសឡាវ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ ទទួលបានការស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងក្លៀវក្លាបំផុតពីនាយករដ្ឋមន្ត្រីឡាវ និងថ្នាក់ដឹកនាំរបស់ប្រទេសឡាវដទៃទៀត។ ក្នុងដំណើរទស្សនកិច្ចនៅប្រទេសឡាវនេះ ក្រៅពីការជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីឡាវហើយនោះ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ ក៏បានចូលជួបសម្តែងការគួរសមជាមួយប្រធានរដ្ឋឡាវ និងប្រធានរដ្ឋសភាឡាវផងដែរ។ ក្នុងដំណើរទស្សនកិច្ចនេះក្រៅតែពីការជជែកពង្រឹងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ បញ្ហាព្រំដែន ទប់ស្កាត់បទល្មើសតាមព្រំដែន រួមមានការជួញដូរគ្រឿងញៀនជាដើមនោះ…
-
អប្សរាណេត ០៧ ធ្នូ ២០១៨ (មានវិដេអូ)
-
អភិបាលខេត្តកំពង់ឆ្នាំង ជួបសំណេះសំណាល និងសាកសួរសុខទុក្ខមន្ត្រីឧទ្យានុរក្សនៅដែនជម្រកសត្វព្រៃឱរ៉ាល់ ក្នុងស្រុកទឹកផុស
ខេត្តកំពង់ឆ្នាំង៖ ថ្ងៃសុក្រ ១៥រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ ២០១៨ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង រួមដំណើរដោយលោកឧត្ដមសេនីយ៍ទោ ឡុច វណ្ណារ៉ា ស្នងការនគរបាលខេត្ត លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរដែនដី និងមន្ទីរជំនាញពាក់ព័ន្ធ បានអញ្ជើញចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខ មន្ត្រីឧទ្យានុរក្សដែលប្រចាំការនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងភូមិសាស្ត្រស្រុកទឹកផុស។ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងអំណរគុណដល់មន្ត្រីឧទ្យានុរក្សទាំងអស់ដែលបានខិតខំបំពេញការងារនាពេលកន្លងមក និងបានផ្ដាំផ្ញើឲ្យបន្តពង្រឹងកិច្ចសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ក្នុងការការពារ និងអភិរក្សតំបន់ដែនការពារអភិរក្ស ចាត់វិធានការទប់ស្កាត់ឲ្យបានទាន់ពេលវេលានូវបាតុភាពអសកម្ម ដែលបង្កដោយជនខិតខូចមួយចំនួន ដែលព្យាយាមរំលោភបំពានលើតំបន់អភិរក្សដែលច្បាប់បានរក្សាការពារ។ ក្នុងឱកាសនោះដែរ ឯកឧត្ដមក៏បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងថវិកាមួយចំនួនដល់ក្រុមមន្ត្រីឧទ្យានុរក្សផងដែរ៕
-
នគរបាលខណ្ឌឬស្សីកែវចាប់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធការប្រើប្រាស់ និងជួញដូរគ្រឿងញៀន
ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌឬស្សីកែវ ក្រោមការដឹកនាំដោយលោកវរសេនីយ៍ឯក គល់ យី អធិការខណ្ឌ បានឃាត់ខ្លួនជនសង្ស័យប្រើប្រាស់ និងជួញដូរគ្រឿងញៀនចំនួន២នាក់ ដកហូតបានថ្នាំញៀន និងសម្ភារពាក់ព័ន្ធសកម្មភាពមួយចំនួនទៀត នៅក្នុងប្រតិបត្តិការបង្ក្រាបជាក់ស្ដែង២គោលដៅ និង២ករណីផ្សេងគ្នា ស្ថិតនៅតាមបណ្ដោយផ្លូវលំ ក្រុម៣ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក និងមួយទីតាំងទៀតស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្រុមទី០៨ ភូមិបឹងសាឡាង សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ តាំងពីរសៀលដល់យប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨។ ជនសង្ស័យឃាត់ខ្លួនក្នុងសកម្មភាពជួញដូរថ្នាំញៀនឈ្មោះ ហេង ចាន់ឌីណា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះ២១៣ជ ផ្លូវបេតុង ក្រុមទី០៤ ភូមិបឹងសាឡាង សង្កាត់ប្ញស្សីកែវ ខណ្ឌឬស្សីកែវ។ ការបង្ក្រាបនេះ សមត្ថកិច្ចដកហូតបានក្រាមពណ៌សថ្លាចំនួន២កញ្ចប់តូច ប្រាក់ចំនួន ៤,៥០០រៀល ទូរស័ព្ទដៃ១គ្រឿង។ ចំណែកជនសង្ស័យឃាត់ខ្លួនក្នុងសកម្មភាពប្រើប្រាស់គ្រឿងញៀនឈ្មោះ ឌឿ ធារ៉ា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ក្រុម៣ ភូមិស្វាយប៉ាក…
-
ដើរស្រែកឡូឡាអុកឡុកក្នុងភូមិ ត្រូវសមត្ថកិច្ចឃាត់ខ្លួន និងពិនិត្យឃើញមានប្រើប្រាស់សារធាតុញៀន
ភ្នំពេញ៖ យុវជនម្នាក់ បានដើរស្រែកឡូឡាអុកឡុកក្នុងភូមិធ្វើឲ្យរំខានដល់អ្នកដទៃសម្រាកមិនបាន ត្រូវប្រជាពលរដ្ឋក្នុងភូមិប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍។ ករណីនេះបានកើតឡើងកាលពីថ្ងៃទី០៧ខែធ្នូឆ្នាំ២០១៨ វេលាម៉ោង១៩ និង៣០នាទី នៅចំណុចតាមផ្លូវលំ ភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ លោក ញាណ នន នាយនគរបាលប៉ុស្តិ៍រដ្ឋបាលឃ្មួញបានឲ្យដឹងថា យុវជននេះឈ្មោះ ម៉ុន ម៉េត ភេទប្រុស អាយុ១៩ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ លោកបានឲ្យដឹងទៀតថា មុនពេលឃាត់ខ្លួន កម្លាំងប៉ុស្តិ៍របស់លោក បានទទួលព័ត៌មានពីប្រជាពលរដ្ឋថានៅចំណុចកើតហេតុខាងលើ មានយុវជនម្នាក់កំពុងស្រែកឡូឡាអុកឡុកក្នុងភូមិធ្វើឲ្យពួកគាត់មានការភ័យខ្លាច និងសម្រាកមិនបាន។ ក្រោយពីទទួលព័ត៌មាននេះ សមត្ថិកិច្ចបានចុះដល់ចំណុចកើតហេតុ ហើយបាននាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួរត្រួតពិនិត្យទឹកនោមឃើញមានសារធាតុញៀន ហើយបានឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង។ បច្ចុប្បន្ន យុវជននេះកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕ម.ន