Category: ព័ត៌មាន

  • ខួបលើកទី៧០ ទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ឆ្នាំ២០១៨នេះ ធ្វើឡើងយ៉ាងអធឹកអធម៌ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្រោមប្រធានបទ« រួមគ្នារក្សាសន្តិភាព ដើម្បីលើកកំពស់សិទ្ធិមនុស្ស»

    ខួបលើកទី៧០ ទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ឆ្នាំ២០១៨នេះ ធ្វើឡើងយ៉ាងអធឹកអធម៌ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្រោមប្រធានបទ« រួមគ្នារក្សាសន្តិភាព ដើម្បីលើកកំពស់សិទ្ធិមនុស្ស»

    ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសារទរខួបទី៧០ ទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ក្រោមប្រធានបទ រួមគ្នារក្សាសន្តិភាព ដើម្បីលើកកំពស់សិទ្ធិមនុស្ស នៅ សាលមហាស្របកោះពេជ្រនៃមជ្ឈមណ្ឌលសន្តិបាតនិងពិព័ណ៍កោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ដោយមានការចូលរួមពីសំណាក់សមាជិក សមាជិកាព្រឹទ្ធសភា-រដ្ឋសភា មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ តំណាងសហគមន៍ តំណាងអង្គការជាតិ និងអន្តរជាតិ ប្រជាពលរដ្ឋ សិស្ស និស្សិតប្រមាណជាង៣៥០០នាក់ ។ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានឱ្យដឹងថា ៖ ពិធីអបអរសារទរខួបទី៧០ ទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ក្រោមប្រធានបទ រួមគ្នារក្សាសន្តិភាព ដើម្បីលើកកំពស់សិទ្ធិមនុស្ស គឺស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងត្រៀមរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏ធំមួយនៅក្នុងរាជធានីភ្នំពេញគឺសម្ពោធវិមានអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះនិងអបអរសារទរខួបលើកទី២០នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ។ ក្នុងឱកាសនោះដែរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានថ្លែងមានប្រសាសន៍ថា  ថ្ងៃនេះ ជាទិវាដ៏នក្ខត្តឫកវិសេសវិសាល និងឧត្តុងឧត្តមបំផុត…

  • សមិទ្ធផលជាច្រើនរបស់សាលាក្តីខ្មែរក្រហម ដែលសម្រេចបាន ធ្វើឱ្យមន្ត្រីបុគ្គលិកទាំងអស់នឹកដល់កិច្ចខិតខំប្រឹងប្រែង និងបញ្ញាញាណរបស់សម្តេចវិបុលបញ្ញា សុខ អាន

    សមិទ្ធផលជាច្រើនរបស់សាលាក្តីខ្មែរក្រហម ដែលសម្រេចបាន ធ្វើឱ្យមន្ត្រីបុគ្គលិកទាំងអស់នឹកដល់កិច្ចខិតខំប្រឹងប្រែង និងបញ្ញាញាណរបស់សម្តេចវិបុលបញ្ញា សុខ អាន

    ភ្នំពេញ៖ ​រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន បានបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាដោយអញ្ជើញ អង្គការសហប្រជាជាតិចូលរួមដើម្បីជំនុំ ជម្រះក្តីលើអតីតមេដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវខ្ពស់ ក្នុងឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុតនៃរបបកម្ពុជាប្រជាធិបតេយ្យ ចំពោះការរំលោភបំពានធ្ងន់ធ្ងរលើច្បាប់ជាតិ និងច្បាប់អន្តរជាតិ ដែលបានប្រព្រឹត្តឡើងចន្លោះពីថ្ងៃទី១៧ មេសា ១៩៧៥ និងថ្ងៃទី៦ ខែមករា ១៩៧៩។ សមិទ្ធផលចុងក្រោយជាប្រវត្តិសាស្ត្រស ម្រាប់ជនរងគ្រោះនៃរបបខ្មែរក្រហម និងសម្រាប់យុត្តិធម៌អន្តរជាតិគឺនៅដថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១៨ កន្លងទៅនេះ អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្តីខ្មែរក្រហមបានរកឃើញថាជនជាប់ចោទ នួន ជា និង ខៀវ សំផន មានពិរុទ្ធភាពចំពោះឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ការរំលោភបំពារបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិវៀតណាមដែលត្រូវបានចោទប្រកាន់ និងបានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។ សមិទ្ធផលថ្មីនេះបានបន្ថែមលើសមិទ្ធផលជាច្រើនដែលអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានសម្រេចនូវសមិទ្ធផលជាច្រើនក្នុងរយៈពេល ១២ ឆ្នាំមកនេះទាំងក្នុងផ្នែកយុត្តាធិការ និងក្រៅផ្នែកយុត្តាធិការ ព្រមទាំងបានបន្សល់ទុកនូវកេរដំណែល ដែលត្រូវបានចាត់ទុកជាកត្តាសំខាន់បំផុត ដែលគួរថែរក្សាទុក និងផ្តល់ទុកឱ្យមនុស្សជំនាន់ក្រោយ រួមមានការអប់រំ ការចងចាំ ក៏ដូចជាការកសាងសមត្ថភាព និងការពង្រឹងស្ថាប័ន តុលាការ និងប្រព័ន្ធយុត្តិធម៌។ …

  • ព័ត៌មានពេលព្រឹក ១០ ធ្នូ ២០១៨ Apsara Morning 10 Dec 2018 (មានវីដេអូ)

    ព័ត៌មានពេលព្រឹក ១០ ធ្នូ ២០១៨ Apsara Morning 10 Dec 2018 (មានវីដេអូ)
  • គ្រោះរញ្ជួយក្នុងកម្រិត៥.៣រ៉ិកទ័រវាយប្រហារដែនកោះ Mie របស់ប្រទេសជប៉ុន ប៉ុន្តែមិនមានការប្រកាសអាសន្នពីរលកយក្សស៊ូណាមិទេ

    គ្រោះរញ្ជួយក្នុងកម្រិត៥.៣រ៉ិកទ័រវាយប្រហារដែនកោះ Mie របស់ប្រទេសជប៉ុន ប៉ុន្តែមិនមានការប្រកាសអាសន្នពីរលកយក្សស៊ូណាមិទេ

    ជប៉ុន៖ ទីភ្នាក់ងារឧតុនិយមជប៉ុនបានរាយការណ៍ថា គ្រោះរញ្ជួយដីក្នុងកម្រិត៥.៣រ៉ិកទ័របានវាយប្រហារតំបន់ឆ្នេរសមុទ្រនៃដែនកោះ Mie របស់ប្រទេសជប៉ុន នៅក្នុងថ្ងៃច័ន្ទដើមសប្តាហ៍នេះ ។ គ្រោះមហន្តរាយនេះ បានបង្កការញ័ររញ្ជួយនៅម៉ោងប្រមាណ១២និង២២នាទីរំលងអាធ្រាត្រឈានចូលថ្ងៃ ច័ន្ទ នេះ (ម៉ោងក្នុងតំបន់) ហើយហេតុការណ៍រញ្ជួយនេះដែរ ត្រូវបានគេរាយការណ៍ថា ក៏បានកើតមាននៅតំបន់មួយចំនួននៃប្រជុំកោះ Tochigi ផងដែរ ។ ស្របពេលជាមួយគ្នានោះដែរ នៅពុំទាន់មានសេចក្តីរាយការណ៍ពីទំហំនៃការខួចខាត ឬក៏មនុស្សរងរបួសនៅឡើយទេ ហើយក៏មិនមានការប្រកាសអាសន្នពីរលកយក្សស៊ូណាមិដែរ ៕

  • រុស្ស៊ី និងអ៊ីស្រាអែលព្រមព្រៀងគ្នាលើគម្រោងរៀបចំអោយមានកិច្ចប្រជុំស្តីពី សន្តិសុខនាពេលឆាបៗនេះ

    រុស្ស៊ី និងអ៊ីស្រាអែលព្រមព្រៀងគ្នាលើគម្រោងរៀបចំអោយមានកិច្ចប្រជុំស្តីពី សន្តិសុខនាពេលឆាបៗនេះ

    អ៊ីស្រាអែល៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ និងប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានព្រមព្រៀងគ្នាកាលពីចុងសប្តាហ៍មុននេះ ដើម្បីរៀបចំកិច្ចប្រជុំរវាងគណៈប្រតិភូសន្តិសុខនៃប្រទេសទាំងពីរ ។ សេចក្តីថ្លែងការណ៍ដែលចេញដោយការិយាល័យនាយករដ្ឋមន្ដ្រីអ៊ីស្រាអែលបានឱ្យដឹងថា កិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើង នៅក្នុងអំឡុងពេលកិច្ចចរច តាមទូរស័ព្ទពីមុនរវាងមេដឹកនាំទាំងពីរទៅលើប្រតិបត្តិការអ៊ីស្រាអែលបច្ចុប្បន្ន នៅតាមព្រំដែនរបស់ខ្លួនជាមួយប្រទេសលីបង់ ។ សេចក្តីថ្លែងការណ៍បានកត់សម្គាល់ថា កិច្ចប្រជុំរវាងមេដឹកនាំទាំងពីរ នឹងត្រូវបានសម្របសម្រួលផងដែរ ដោយលោក ណឺតាន់យ៉ាហ៊ូ បានរំលឹកឡើងវិញពីគោលនយោបាយរបស់អ៊ីស្រាអែល ដើម្បីទប់ស្កាត់ការបង្កើតវត្តមានរបស់អ៊ីរ៉ង់នៅក្នុងប្រទេសស៊ីរី និងធ្វើសកម្មភាពប្រឆាំងនឹងការឈ្លានពានរបស់អ៊ីរ៉ង់ និងក្រុមហេស៍ប៊ូឡាជាដើម ។ ទន្ទឹមគ្នានោះដែរ ស្ថានទូតរុស្ស៊ីប្រចាំនៅអ៊ីរ៉ង់បាននិយាយថា លោក ពូទីន បានសង្កត់ធ្ងន់ក្នុងអំឡុងពេលទូរស័ព្ទនិយាយពីភាពចាំបាច់ ដើម្បីលើកកម្ពស់អន្តរកម្មរវាងរុស្ស៊ី និងអ៊ីស្រាអែលនៅក្នុងវិស័យយោធា ៕

  • នាយខុទ្ទកាល័យសេតវិមានលោក John Kelly ត្រូវរំពឹងថា នឹងលាលែងពីតំណែងនៅចុងឆ្នាំ២០១៨នេះ

    នាយខុទ្ទកាល័យសេតវិមានលោក John Kelly ត្រូវរំពឹងថា នឹងលាលែងពីតំណែងនៅចុងឆ្នាំ២០១៨នេះ

    សហរដ្ឋអាម៉េថរិក៖ នៅទីបំផុតប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសដោយផ្ទាល់ថា នាយខុទ្ទកាល័យសេតវិមាន លោក ចន ឃែលី នឹងលាលែងពីមុខតំណែងនាដំណាច់ឆ្នាំ២០១៨នេះ ។ សេចក្តីរាយការណ៍របស់ស្ថានីយទូរទស្សន៍ CNN នាពេលថ្មីៗនេះ បានឱ្យដឹងថា ភាពតានតឹងរវាងលោក ឃែលី និងលោក ត្រាំ បានឈានដល់ដំណាក់កាលមិននិយាយស្តីរកគ្នាជាច្រើនថ្ងៃហើយ ។ ចំណែកបុគ្គលនាំមុខគេដែលអាចត្រូវមកជំនួសតំណែងរបស់លោក ឃែលី គឺនាយឧុទ្ទកាល័យរបស់អនុប្រធានាធិបតីអាម៉េរិក លោក Nick Ayers ។​ ហើយសេចក្តីប្រកាសរបស់លោក ដូណាល់ ត្រាំ ខាងលើនេះដែរធ្វើឡើង បន្ទាប់ពីមានការសន្និដ្ឋានឥតឈប់ឥតឈរពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយអាម៉េរិក ដែលបានចុះផ្សាយថា លោក ត្រាំ កំពុងពិចារណាដោះដូរមន្ត្រីជាន់ខ្ពស់មួយចំនួន ដោយក្នុងនោះរួមមានទាំងតំណែងនាយខុទ្ទកាល័យសេតវិមានផងដែរ ខណៈរដ្ឋបាលអាមេរិកកំពុងត្រៀមលក្ខណៈសម្រាប់រយៈពេល០២ឆ្នាំចុងក្រោយ នៃអាណត្តិកាន់អំណាចដំបូងរបស់លោក ត្រាំ ៕

  • មន្រ្តីអាម៉េរិកនិយាយថា លោក ដូណាល់ ត្រាំ គំាទ្រសំណើសុំកញ្ចប់ថវិការការពារជាតិ៧៥០ពាន់លានដុល្លារដែលគ្រោងដាក់អោយសភាអនុម័ត

    មន្រ្តីអាម៉េរិកនិយាយថា លោក ដូណាល់ ត្រាំ គំាទ្រសំណើសុំកញ្ចប់ថវិការការពារជាតិ៧៥០ពាន់លានដុល្លារដែលគ្រោងដាក់អោយសភាអនុម័ត

    សហរដ្ឋអាម៉េរិក៖ មន្រ្តីអាម៉េរិកមួយរូបក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបាននិយាយនៅថ្ងៃអាទិត្យម្សិមិញថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានបង្ហាញការគំាទ្រចំពោះសំណើរសុំបង្កើនថវិកាដល់៧៥០ពាន់លានដុល្លារពីសភា ដើម្បីចាយវាយទៅលើវិស័យការពារជាតិនាឆ្នំាក្រោយនេះ ។ លោក ដូណាល់ ត្រាំ ដែលប្រឈមនឹងឱនភាពថវិកានៅក្នុងកម្រិតខ្ពស់រយៈពេល៦ឆ្នាំនោះ បានប្រាប់គណៈរដ្ឋមន្រ្តីរបស់លោក កាលពីដើមឆ្នំានេះថា នឹងមានសំណើដើម្បីធ្វើការកាត់បន្ថយការចំណាយលើបុគ្គលិកត្រឹម៥ភាគរយ ប៉ុន្តែទន្ទឹមគ្នានេះ លោក ត្រាំ បានលើកឡើងថា កម្លំាងយោធានឹងត្រូវពង្រីកអោយកាន់តែធំបំផុត ។ មន្រី្តដដែលបានបន្ថែមថា រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក ជែម ម៉ាត់ទីស បានធ្វើកិច្ចពិភាក្សាជាមួយនឹងលោក ដូណាល់ ត្រាំ នាពេលថ្មីៗនេះ ហើយបានគួសបញ្ជាក់ពីហានីភ័យនៃការចំណាយលើវិស័យការពារជាតិ ។ ហើយក្នុងអំឡុងកិច្ចជំនួបនោះ លោក ត្រាំ មានបំណងបង្កើនល្បឿននៃការរីកចម្រើនដែលរដ្ឋបាលរបស់លោកបានធ្វើ ក្នុងការពង្រឹងសមត្ថភាពកងទ័ពអាមេរិកឡើងវិញ ៕

  • ប្រិយមិត្តទូរទស្សនិកជនជាទីគោរព! ស្ថានីយវិទ្យុនិងទូរទស្សន៍អប្សរា នឹងធ្វើការផ្សាយផ្ទាល់ទស្សនីយភាពល្ខោនយីកេ រឿងទុំទាវ ក្រោមប្រធានបទ “ទុំទាវបីជំនាន់” ពីសាលមហោស្រពចតុមុខ ចាប់ពីម៉ោង ៥:០០ ល្ងាច នៅថ្ងៃចន្ទ ទី ១០ ខែធ្នូ ឆ្នាំ២០១៨នេះតទៅ

    ប្រិយមិត្តទូរទស្សនិកជនជាទីគោរព! ស្ថានីយវិទ្យុនិងទូរទស្សន៍អប្សរា នឹងធ្វើការផ្សាយផ្ទាល់ទស្សនីយភាពល្ខោនយីកេ រឿងទុំទាវ ក្រោមប្រធានបទ “ទុំទាវបីជំនាន់” ពីសាលមហោស្រពចតុមុខ ចាប់ពីម៉ោង ៥:០០ ល្ងាច នៅថ្ងៃចន្ទ ទី ១០ ខែធ្នូ ឆ្នាំ២០១៨នេះតទៅ

    ប្រិយមិត្តទូរទស្សនិកជនជាទីគោរព! ស្ថានីយវិទ្យុនិងទូរទស្សន៍អប្សរា នឹងធ្វើការផ្សាយផ្ទាល់ទស្សនីយភាពល្ខោនយីកេ រឿងទុំទាវ ក្រោមប្រធានបទ “ទុំទាវបីជំនាន់” ពីសាលមហោស្រពចតុមុខ ចាប់ពីម៉ោង ៥:០០ ល្ងាច នៅថ្ងៃចន្ទ ទី ១០ ខែធ្នូ ឆ្នាំ២០១៨នេះតទៅ។ សូមរង់ចាំទស្សនាដោយមេត្រី។

  • ខ្សែភាពយន្តចល័តរឿងចិនរឿងខ្មែរដ៏ឆ្នើមត្រូវបានដាក់បញ្ចាំងជាលើកទី០៣ ក្រោមកិច្ចសហប្រតិបត្តិការរវាងស្ថានទូតចិនប្រចាំកម្ពុជា ក្រសួងវប្បធម៍និងវិចិត្រសិល្ប: ក្រសួងព័ត៍មាន សហភាពសហព័ន្ធយុវជនកម្ពុជា និងវិទ្យុមិត្តភាពកម្ពុជាចិន

    ខ្សែភាពយន្តចល័តរឿងចិនរឿងខ្មែរដ៏ឆ្នើមត្រូវបានដាក់បញ្ចាំងជាលើកទី០៣ ក្រោមកិច្ចសហប្រតិបត្តិការរវាងស្ថានទូតចិនប្រចាំកម្ពុជា  ក្រសួងវប្បធម៍និងវិចិត្រសិល្ប: ក្រសួងព័ត៍មាន សហភាពសហព័ន្ធយុវជនកម្ពុជា និងវិទ្យុមិត្តភាពកម្ពុជាចិន

       សៀមរាប៖ ខ្សែភាពយន្តចល័តរឿងចិនរឿងខ្មែរដ៏ឆ្នើមត្រូវបានដាក់បញ្ចាំងជាលើកទី០៣ សម្រាប់បងប្អូនប្រជាពលរដ្ឋបានទស្សនាកំសាន្តនិងបានយល់ពីអរិយ:ធម៍ រវាងនិងគ្នាទៅវិញទៅមក ក្រោមកិច្ចសហប្រតិបត្តិការរវាងស្ថានទូតចិនប្រចាំកម្ពុជា ក្រសួងវប្បធម៍និងវិចិត្រសិល្ប: ក្រសួងព័ត៍មាន សហភាពសហព័ន្ធយុវជនកម្ពុជា និងវិទ្យុមិត្តភាពកម្ពុជាចិន ការដាក់បញ្ចាំងនេះ ធ្វើឡើងនារាត្រីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៨នេះ ស្ថិតនៅសួនច្បារនៃមហាសណ្ឋាគារ អង្គរខេត្តសៀមរាប ដោយមានអញ្ជើញចូលរួមពីសំណាក់លោកប្រធានមន្ទីរវប្បធម៍និងវិចិត្រសិល្ប:ខេត្ត និងអាជ្ញាធរខេត្ត ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាច្រើនចូលរួមទស្សនាផងដែរ។                      លោក ហ្វឹង ហ៊ុយ ប្រធាននាយកដ្ឋានការិល័យសិល្ប:ភាពយន្ត និងផ្សព្វផ្សាយវប្បធម៍ បានឲ្យដឹងថា កាលពីចុងឆ្នាំ២០១៦ យើងបានដំណើរការដាក់បញ្ចាំងនូវខ្សែភាពយន្តចិនខ្មែរជុំវិញបឹងទន្លេសាបជាលើកទី០១ គឺយើងលើកយករឿងល្បីៗ មកបញ្ចាំងចំនួន០២រឿង ចិនមួយរឿងនិងខ្មែរមួយរឿងដែលមានឈ្មោះថា ( រឿងចិន ក្រុមនារីខ្យល់គួច និងរឿងខ្មែរ ឪពុក យើងបានទទួលជោគជ័យដោយមានការគាំទ្រពីមហាជនយ៉ាងច្រើននៅក្នុងប្រទេសកម្ពុជា) គឺជាឈុតឆាកដ៏ទាក់ទាញ នឹងកំសត់បំផុតសម្រាប់ជីវភាពរស់នៅរបស់ខ្មែរយើង ។ លោកបានបន្តទៀតថា សម្រាប់ដំណើរការភាពយន្តចល័តចិនខ្មែរដ៏ឆ្នើមលើកទី០៣នេះ នឹងចាក់បញ្ចាំងនៅតាមបណ្តាតំបន់ ទាហាន សេដ្ឋកិច្ចពិសេស និងតំបន់ជនបទមួយចំនួននៅក្នុងខេត្តនានា ដូចជា ខេត្តសៀមរាប ស្វាយរៀង កំពង់ស្ពឺ កំពង់ចាម កំពង់សោម កោះកុង ព្រះវិហារ បាត់ដំបង…

  • តំណាងឯ,ឧ ហ៊ុន ម៉ាណែត នាំយកប្រគល់ជូន អំណោយ គ្រឿងបរិក្ខាពេទ្យ និងថវិកា ជូនអ្នកមានជំងឺ និងមន្ទីរពេទ្យយោធភូមិភាគទី៥ ខេត្តបាត់ដំបង

    តំណាងឯ,ឧ ហ៊ុន ម៉ាណែត នាំយកប្រគល់ជូន អំណោយ គ្រឿងបរិក្ខាពេទ្យ និងថវិកា ជូនអ្នកមានជំងឺ និងមន្ទីរពេទ្យយោធភូមិភាគទី៥ ខេត្តបាត់ដំបង

    កាលពីរសៀលថ្ងែទី០៩ ខែធ្នូ ឆ្នាំ២០១៨ ឯ,ឧ ណុប ដារ៉ា តំណាងឯ,ឧ ហ៊ុន ម៉ាណែត អគ្គមេបញ្ជារង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ព ជើងគោក ព្រមទាំងក្រុមការងារ បានប្រគល់ជូនអំណោយជាគ្រឿង ឧបភោគ បរិភាគ និងថវិកា ដល់អ្នកមានជំងឺជាច្រើន នៅ មន្ទីរពេទ្យយោធភូមិភាគទី៥ ខេត្តបាត់ដំបង ដើម្បីចូលរួមរំលែកការលំបាកប្រជាពលរដ្ឋ ដែលមកសំម្រាកព្យាបាលនៅទីនេះ ជាពិសេស ចូលរួមរំលែកការលំបាកដល់នាយទាហានមានជំងឺ មន្រ្តីនគរបាល រួមមាន៖ អង្ករ ត្រីខ ទឹកសុីអាវ ទឹកសុទ្ធ ព្រមទាំងថវិកាមួយចំនួន ។ បន្ទាប់មក ឯកឧត្តម ណុប ដារ៉ា និងក្រុមការងារ បានប្រគល់ជូនអំណោយពីបងប្អូនដែលជាប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក ពលរដ្ឋអាមេរិក និង អំណោយរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ជាគ្រឿងសំភារៈបរិក្ខាពេទ្យ និងឧបករណ៍ពេទ្យសំខាន់ៗជាច្រើនមុខ ដល់ មន្ទីរពេទ្យយោធភូមិភាគទី៥ ខេត្តបាត់ដំបង ដែលសរុបជាថវិកាប្រមាណជា១លានដុលារអាមេរិក ហើយបរិក្ខាទាំងនេះ នឹងប្រគល់បន្តទៅតាមអង្គភាពជំនាញផ្សេងៗទៀត ទុកប្រើប្រាស់តាមការគួរ ៕…