Category: ព័ត៌មាន

  • នគរបាលខណ្ឌសែនសុខបញ្ជូនជនសង្ស័យ១០នាក់ទៅតុលាការព្រឹកនេះ

    នគរបាលខណ្ឌសែនសុខបញ្ជូនជនសង្ស័យ១០នាក់ទៅតុលាការព្រឹកនេះ

    ភ្នំពេញ៖ កាលពីម៉ោង៩និង០០នាទីព្រឹកថ្ងៃទី១១ ធ្នូ ២០១៨នេះជនសង្ស័យ១០នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីទទួលទោសតាមផ្លូវច្បាប់ក្រោយពីបញ្ចប់ពីការសាកសួរពាក់ព័ន្ធសំណុំរឿង០៦ករណីផ្សេងគ្នា។ សមត្ថកិច្ចបញ្ជាក់ថាជនសង្ស័យដែលបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញព្រឹកនេះ មានពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ចំនួន២ករណីស្មើ៤នាក់ រក្សាទុកគ្រឿងញៀនខុសច្បាប់មាន១ករណីស្មើ៣នាក់ និងអំពើលួចមានស្ថានទម្ងន់ទោសមាន៣ករណីស្មើ៣នាក់។ គួរបញ្ជាក់ថា ជនសង្ស័យទាំង១០នាក់នេះ គឺត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបបានតាមបណ្តាប៉ុស្តិ៍ក្នុងខណ្ឌសែនសុខ ក្រោយពីបញ្ចប់ពីការសាកសួរក៏បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីទទួលទោសតាមផ្លូវច្បាប់។ ជាមួយគ្នានេះដែរ អធិការនគរបាលខណ្ឌសែនសុខ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសូមជួយសហការ និងផ្តល់ព័ត៌មានដល់សមត្ថកិច្ច ពាក់ព័ន្ធនឹងករណីក្មេងទំនើង អំពើលួច ឆក់ផ្សេងៗជាពិសេសក្រុមក្មេងស្ទាវៗដែលប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀនសូមរាយកាណ៍មកសមត្ថកិច្ចមូលដ្ឋានដើម្បីងាយស្រួលក្នុងការចុះបង្ក្រាបឲ្យទាន់ពេលវេលា៕ម.ន

  • អប្សរាណេត ១០ ធ្នូ ២០១៨ (មានវិដេអូ)

    អប្សរាណេត ១០ ធ្នូ ២០១៨ (មានវិដេអូ)
  • គម្រោងខុនដូ BOYI-NEW WORLD របស់វិនិយោគិនចិន បើកសម្ពោធដាក់លក់ជាផ្លូវការនៅកម្ពុជា

    គម្រោងខុនដូ BOYI-NEW WORLD របស់វិនិយោគិនចិន បើកសម្ពោធដាក់លក់ជាផ្លូវការនៅកម្ពុជា

    ភ្នំពេញ៖ វិស័យសំណង់នៅកម្ពុជាកំពុងមានការរីកលូតលាស់ខ្លាំង ជាពិសេសលើវិស័យខុនដូ និងអគារស្នាក់នៅបែបទំនើបៗ ជាក់ស្តែងនៅឆ្នាំ២០១៧សំណង់ទូទាំងប្រទេស មានចំនួនសរុប៣,០៥២គម្រោង មានផ្ទៃក្រឡាជាង១០លានម៉ែត្រការ៉េ ដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណជាង៦,៤២៨លានដុល្លារ។ ខុនដូមួយទៀតដែលវិនិយោគដោយវិនិយោគិនចិន ត្រូវបានបើកសម្ពោធលក់ជាផ្លូវការនៅកម្ពុជា មានឈ្មោះថា ខុនដូ ប៉ូយីញូវ វើល (BOYI-NEW WORLD) មានទីតាំងស្ថិតនៅផ្លូវលេខ៣៤៧ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ខុនដូនេះ មានកម្ពស់២៣ជាន់ ៧៦២យូនីត និងមានទំហំ១៣,០៦៣ម៉ែត្រការ៉េ ដែលក្នុងនោះរួមមានផ្សារទំនើប ហាងកាហ្វេ ភោជនីយដ្ឋាន រោងកុន ក្លិបហាត់ប្រាណ អាងហែលទឹក (ជាន់ទី៥) កន្លែងចតឡានដែលអាចចតបាន៣១០គ្រឿង និងនៅជាន់លើបំផុតជាសួនច្បារ។ ឯកឧត្តម ឯក សំអុល ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានសមាគមមិត្តភាពកម្ពុជា-ចិនបានថ្លែងនៅក្នុងពិធីបើកសម្ពោធលក់គម្រោងខុនដូនេះថា គម្រោងខុនដូ BOYI-NEW WORLD ស្ថិតនៅតំបន់ដែលសម្បូរទៅដោយអភិជនរស់នៅ ហើយនៅពេលបញ្ចប់គម្រោង វានឹងក្លាយទៅជាទីតាំងថ្មីមួយនៅក្នុងរាជធានីភ្នំពេញ ដែលអាចចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់រូបរាងថ្មី និងការរស់នៅថ្មីនៅក្នុងរាជធានីភ្នំពេញ ហើយស្តាឡើងវិញនូវកិត្តិនាមរបស់ទីក្រុងភ្នំពេញ ដែលធ្លាប់មានឈ្មោះល្បីល្បាញថា ជាគុជនៃតំបន់អាស៊ីអាគ្នេយ៍។ ឯកឧត្តមបន្តថា គម្រោង BOYI-NEW WORLD បានចាក់គ្រឹះនៅរាជធានីភ្នំពេញ វាឆ្លុះបញ្ចាំងឲ្យឃើញអំពីទំនុកចិត្តរបស់ក្រុមហ៊ុនបរទេស ជាពិសេសក្រុមហ៊ុនចិនដែលកំពុងវិនិយោគនៅក្នុងប្រទេសកម្ពុជា…

  • នៅទីបំផុតលោក ម៉ាក្រុង បង្ខំចិត្តប្រកាសដាក់ប្រទេសបារំាងក្នុងភាពអាសន្ន ដោយសារតែមហាបាតុកម្មដ៏ហិង្សារបស់បាតុករអាវកាក់ពណ៌លឿង

    នៅទីបំផុតលោក ម៉ាក្រុង បង្ខំចិត្តប្រកាសដាក់ប្រទេសបារំាងក្នុងភាពអាសន្ន ដោយសារតែមហាបាតុកម្មដ៏ហិង្សារបស់បាតុករអាវកាក់ពណ៌លឿង

    បារាំង៖ ប្រធានាធិបតីបារាំងលោក អែមម៉ានុយអែល ម៉ាក្រុង បានសម្រេចបង្ខំចិត្តប្រកាសដាក់ប្រទេសក្នុងភាពអាសន្នហើយនៅថ្ងៃចន្ទនេះ ក្នុងគោលបំណងទប់ទល់នឹងបាតុកម្មដ៏ហិង្សារបស់ក្រុមបាតុករអាវកាក់ពណ៌លឿង ដែលកំពុងធ្វើឱ្យសេដ្ឋកិច្ចបារាំងរងគ្រោះយ៉ាងធ្ងន់អស់រយៈពេលជាង៤សប្ដាហ៍នេះ។ លោក អែមម៉ានុយអែល ម៉ាក្រុង បានថ្លែងនៅក្នុងសន្ទរកថាតាមកញ្ចក់ទូរទស្សន៍ថា ជាដំបូង ខ្ញុំសូមប្រកាសពីភាពអាសន្ន ផ្នែកសង្គម និងសេដ្ឋកិច្ចនៅក្នុងប្រទេស ហើយខ្ញុំសូមអំពាវនាវឱ្យមានការរក្សាភាពស្ងប់ស្ងាត់ និងសណ្ដាប់ធ្នាប់នៅក្នុងប្រទេស។ ប្រធានាធិបតីបារាំងរូបនេះ ក៏បានថ្កោលទោសយ៉ាងខ្លាំងផងដែរចំពោះអំពើហិង្សាប្រឆាំងនឹងអាជ្ញាធរ ដែលប្រព្រឹត្តឡើងដោយក្រុមបាតុករអាវកាក់ពណ៌លឿងមួយចំនួន។ សូមជម្រាបជូនផងដែរថា ទិន្នន័យចុងក្រោយរបស់ក្រសួងមហាផ្ទៃបារាំងបានឱ្យដឹងថា មនុស្សច្រើនជាង៤,៥០០នាក់ត្រូវបានចាប់ខ្លួន ហើយក្នុងនោះមាន៤,០៩៩នាក់កំពុងជាប់ឃុំនៅឡើយ ខណៈមនុស្ស០៤នាក់ហើយបានស្លាប់ គិតចាប់តាំងពីបាតុកម្មបានផ្ទុះឡើងកាលពីថ្ងៃទី១៧ ខែវិច្ឆិកាមក៕ម.ន

  • ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងសមាជិកសភាកំពុងព្យាយាមកុំឲ្យមានការបិទរដ្ឋាភិបាល

    ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងសមាជិកសភាកំពុងព្យាយាមកុំឲ្យមានការបិទរដ្ឋាភិបាល

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងជួបជាមួយមេដឹកនាំខាងគណបក្សប្រជាធិបតេយ្យនៅថ្ងៃអង្គារ៍នេះ សម្រាប់កិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីសង្គ្រោះដល់កញ្ចប់ថវិកាសម្រាប់សាងសង់ជញ្ជាំងនៅព្រំដែន។ ថវិកានេះ គឺជាផ្នែកមួយនៃកញ្ចប់ថវិការបស់រដ្ឋាភិបាល ដែលត្រូវតែអនុម័តត្រឹមថ្ងៃទី២១ ខែធ្នូ ខាងមុខ ហើយថវិកានេះដែរ គឺជាសកម្មភាពផ្លូវច្បាប់ចុងក្រោយបង្អស់របស់សភាដែលត្រួតត្រាដោយគណបក្សសាធារណរដ្ឋ និងជាច្បាប់ដែលត្រូវតែអនុម័តមួយ ក្នុងគោលបំណងចៀសវាងការបិទរដ្ឋាភិបាលមួយផ្នែក នៅមុនរដូវកាលឈប់សម្រាកមកដល់ក្នុងពេលឆាប់ៗនេះ។ លោក ត្រាំ នឹងជួបជាមួយមេដឹកនាំសំឡេងភាគតិចនៅក្នុងព្រឹទ្ធសភា លោក Chuck Schumer និងមេដឹកនាំសំឡេងភាគតិចនៅក្នុងរដ្ឋសភា លោកស្រី Nancy Pelosi ដើម្បីពិនិត្យមើលថាតើអាចថ្លឹងថ្លែងទៅលើសំណើរបស់លោក ដែលស្នើសុំប្រាក់រហូតដល់៥ពាន់លានដុល្លារសម្រាប់សាងសង់ជញ្ជាំងនៅព្រំប្រទល់នេះ ក្នុងឆ្នាំសារពើពន្ធ២០១៩ដែរឬយ៉ាងណា។ ជំនួបនេះទៀតសោត នឹងក្លាយជាការសាកល្បងដំបូងបង្អស់ទៅលើសមត្ថភាពរបស់លោក ត្រាំ ក្នុងការចរចាទៅលើកិច្ចព្រមព្រៀងលក្ខណៈទ្វេបក្ស ក្រោយពីគណបក្សប្រជាធិបតេយ្យទទួលបានជ័យជម្នះយ៉ាងខ្លាំង នៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិកាលពីខែវិច្ឆិកា កន្លងទៅនេះ៕ម.ន

  • លោក នីកូឡាស់ ម៉ាឌូរ៉ូ៖ សហរដ្ឋអាម៉េរិកទំនងជាមានគម្រោងធ្វើរដ្ឋប្រហារប្រឆាំងនឹងរដ្ឋាភិបាលវេណេស៊ុយអេឡា

    លោក នីកូឡាស់ ម៉ាឌូរ៉ូ៖ សហរដ្ឋអាម៉េរិកទំនងជាមានគម្រោងធ្វើរដ្ឋប្រហារប្រឆាំងនឹងរដ្ឋាភិបាលវេណេស៊ុយអេឡា

    វេណេស៊ុយអេឡា៖ សារព័ត៌មាន Sputnik របស់រុស្ស៊ី បានចេញផ្សាយនៅថ្ងៃចន្ទនេះថា ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានថ្លែងអះអាងថា មានភ័ស្ដុតាងបញ្ជាក់បានថា សហរដ្ឋអាម៉េរិកពិតជាកំពុងរៀបចំផែនការផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់របស់លោក។ សូមរំលឹកថា កាលពីខែសីហាកន្លងទៅ ប្រធានាធិបតីវេណេស៊ុយអេឡារូបនេះ ត្រូវបានគេប៉ុនប៉ងធ្វើឃាត នៅពេលចូលរួមក្នុងពិធីព្យុហយាត្រាយោធាមួយក្នុងទីក្រុងការ៉ាកាស់ ហើយលោកបានចោទប្រកាន់ថា សហរដ្ឋអាម៉េរិកជាអ្នកនៅពីក្រោយការវាយប្រហារដោយយន្ដហោះដ្រូនមកលើរូបលោក។ ប៉ុន្តែលោក ម៉ាឌូរ៉ូ មិនបានបង្ហាញភ័ស្ដុតាងជាក់លាក់ណាមួយឡើយ ខណៈក្រុមបក្សប្រឆាំងក្នុងប្រទេសចោទរូបលោកថា បានប្រើប្រាស់ការប៉ុនប៉ងធ្វើឃាតនេះ ជាលេសបង្ក្រាបអ្នកប្រឆាំង និងពង្រឹងអំណាចរបស់ខ្លួន។ ពាក់ព័ន្ធនឹងការអះអាងរបស់ខ្លួនខាងលើនេះ លោក ម៉ាឌួរ៉ួ បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកថា ការព្យាយាមបំផ្លាញប្រជាធិបតេយ្យ និងការដឹកនាំការធ្វើរដ្ឋប្រហារប្រឆាំងនឹងរដ្ឋធម្មនុញ្ញ របបប្រជាធិបតេយ្យនៅក្នុងប្រទេសរបស់យើង គឺត្រូវបានធ្វើក្រោមការសម្របសម្រួលពីសេតវិមាន។ លោកបន្ថែមទៀតថា នឹងធ្វើសន្និសីទសារព័ត៌មានមួយនៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីបង្ហាញពីភ័ស្ដុតាងនៃផែនការធ្វើរដ្ឋប្រហាររបស់ទីក្រុងវ៉ាស៊ីនតោននៅវេណេស៊ុយអេឡា៕ម.ន

  • មេដឹកនាំរុស្ស៊ី និងអាល្លឺម៉ង់ធ្វើកិច្ចពិភាក្សាជុំវិញការប៉ះទង្គិចគ្នារវាងអ៊ុយក្រែន និងរុស្ស៊ី ព្រមទាំងសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម INF

    មេដឹកនាំរុស្ស៊ី និងអាល្លឺម៉ង់ធ្វើកិច្ចពិភាក្សាជុំវិញការប៉ះទង្គិចគ្នារវាងអ៊ុយក្រែន និងរុស្ស៊ី ព្រមទាំងសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម INF

    រុស្ស៊ី៖ មន្ត្រីផ្នែកសារព័ត៌មានរបស់វិមានក្រឹមឡំាងបានថ្លែងប្រាប់អ្នកកាសែតថា ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន និងអធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែលឡា មឺហ្គែល បានធ្វើកិច្ចពិភាក្សាគ្នាតាមទូរសព្ទនៅថ្ងៃច័ន្ទនេះ ពាក់ព័ន្ធនឹងករណីប៉ះទង្គិចគ្នារវាងកងកម្លាំងអ៊ុយក្រែន និងរុស្ស៊ីនៅឯដែនសមុទ្រឃើច នាពេលថ្មីៗនេះ ព្រមទាំងស្ថានភាពជុំវិញសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម INF ក៏ដូចជាការវិវឌ្ឍនៅប្រទេសស៊ីរី។ មេដឹកនាំប្រទេសទាំងពីរបានព្រមព្រៀងគ្នាបន្តធ្វើកិច្ចពិភាក្សាទៅលើស្ថានការណ៍ ដែលបានកើតឡើងរហូតក្លាយជាការប្រើអំពើហិង្សាពីសំណាក់កងកម្លាំងការពារព្រំដែនរុស្ស៊ី ទៅលើក្រុមនាវិកអ៊ុយក្រែន និងរឹបអូសយកនាវារបស់ពួកគេចំនួន៣គ្រឿងកាលពីថ្ងៃទី២៥ ខែវិច្ឆិកាកន្លងទៅនេះ។ បើតាមសេចក្តីថ្លែងការណ៍របស់មន្ត្រីរុស្ស៊ីខាងលើ លោក ពួទីន និងលោកស្រី មឺហ្គែល បានបង្ហាញចំណាប់អារម្មណ៍រួមគ្នាមួយ ក្នុងការទប់ស្កាត់ការកើនឡើងនៃភាពតានតឹងនៅក្នុងតំបន់ដែនសមុទ្រខ្មៅ-អាហ្ស៊ូវ និងក្នុងការដោះស្រាយបញ្ហាដែលបណ្តាលមកពីសកម្មភាពបង្កហេតុដោយអាជ្ញាធរអ៊ុយក្រែន៕ម.ន

  • នាយករដ្ឋមន្ត្រីអង់គ្លេសសម្រេចពន្យារពេលការបោះឆ្នោតសភាដ៏សំខាន់ទៅលើការចាកចេញពីសហភាពអឺរ៉ុប ឬ Brexit

    នាយករដ្ឋមន្ត្រីអង់គ្លេសសម្រេចពន្យារពេលការបោះឆ្នោតសភាដ៏សំខាន់ទៅលើការចាកចេញពីសហភាពអឺរ៉ុប ឬ Brexit

    អង់គ្លេស៖ ដំណើរចាកចេញពីសហភាពអឺរ៉ុបដ៏ចលាចលរបស់អង់គ្លេស កាន់តែជួបភាពចលាចលនៅថ្ងៃច័ន្ទនេះ ស្របពេលដែលនាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី ធើរ៉េសា ម៉េ សម្រេចចិត្តផ្អាកការបោះឆ្នោតនៅសភា ទៅលើកិច្ចព្រមព្រៀងចាកចេញពីសហភាពអឺរ៉ុបរបស់អង់គ្លេស ឬហៅថា Brexit។ កិច្ចព្រមព្រៀងនេះ ត្រូវបានចំណាយពេលរាប់ខែ ដើម្បីចរចាលើរឿងស្មុគស្មាញជាច្រើនជាមួយនឹងសហភាពអឺរ៉ុបដើម្បីចងក្រងឡើង។ ចំណែកព័ត៌មានពាក់ព័ន្ធនឹងការផ្អាកកិច្ចព្រមព្រៀងនេះវិញ រូបិយបណ្ណផោនរបស់អង់គ្លេសបានធ្លាក់ចុះដល់កម្រិតទាបបំផុត បើធៀបនឹងប្រាក់ដុល្លារអាមេរិកក្នុងរយៈពេល១៨ខែមកនេះ ហើយរូបិយប័ណ្ណនេះក៏ធ្លាក់ចុះដែរ បើធៀបនឹងប្រាក់អឺរ៉ូ។ ថ្លែងទៅកាន់សភា លោកស្រី ម៉េ បានបញ្ជាក់ថា ប្រសិនបើការបោះឆ្នោតនេះបន្តទៅមុខ នោះនឹងមានការគាំទ្រតិចតួចណាស់‍ ដូច្នេះការបោះឆ្នោតនេះ នឹងត្រូវពន្យារពេល‍។ លោកស្រីបានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងដ៏ទូលំទូលាយនេះគឺល្អបំផុតសម្រាប់អង់គ្លេស ហើយថា លោកស្រីនឹងជួបជាមួយបណ្តាមេដឹកនាំសហភាពអឺរ៉ុប ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ‍។ គួរបញ្ជាក់ថា បន្ទាប់ពីពិភាក្សាដេញដោលនៅក្នុងសភាអស់រយៈពេលបួនថ្ងៃ និងកិច្ចខិតខំប្រឹងប្រែងរបស់លោកស្រី ដើម្បីឲ្យសាធារណជនអង់គ្លេសដែលកាន់តែមិនយល់ស្របលើកិច្ចព្រមព្រៀងនេះមានជំនឿលើនោះ សមាជិកសភានានាគ្រោងនឹងទាត់ចោលកិច្ចព្រមព្រៀងរបស់លោកស្រី ម៉េ នេះ ។ ប្រសិនបើមិនទទួលបានការគាំទ្រលើកិច្ចព្រមព្រៀងនេះទេនោះ លោកស្រី ម៉េ នឹងត្រូវលាលែងពីតំណែង ហើយអាចនឹងប៉ះពាល់ដល់រដ្ឋាភិបាលអភិរក្សនិយមទៀតផង៕ម.ន

  • នៅទីបំផុត! សិលាចារឹក «សុវណ្ណភូមិ» មុនសម័យមហានគរ ត្រូវបានព្រះចៅអធិការវត្តគិរីស្ដេងគង់ និងពុទ្ធបរិស័ទទាំងអស់ ព្រមប្រគល់ជូនអាជ្ញាធរ ដើម្បីយកមកតម្កល់នៅសារមន្ទីរជាតិហើយ

    នៅទីបំផុត! សិលាចារឹក «សុវណ្ណភូមិ» មុនសម័យមហានគរ ត្រូវបានព្រះចៅអធិការវត្តគិរីស្ដេងគង់ និងពុទ្ធបរិស័ទទាំងអស់ ព្រមប្រគល់ជូនអាជ្ញាធរ ដើម្បីយកមកតម្កល់នៅសារមន្ទីរជាតិហើយ

    កំពង់ស្ពឺ៖ សិលាចារឹកខ្មែរដ៏មានតម្លៃមហាសាលមួយផ្ទាំង ដែលត្រូវបានកសាងឡើងនៅមុនសម័យមហានគរ (សតវត្សរ៍ទី៧) មានចារឹកពាក្យដ៏សំខាន់បំផុតថា «សុវណ្ណភូមិ» នោះ ត្រូវបានរកឃើញវិញហើយ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ក្រោយព្រះគ្រូចៅអធិការវត្តគិរីស្ដេងគង់ ព្រមប្រគល់ជូនអាជ្ញាធរដើម្បីយកមកតម្កល់ទុកជាសម្បត្តិបេតិកភណ្ឌជាតិនៅសារមន្ទីរជាតិ រាជធានីភ្នំពេញ។សិលាចារឹកនេះ ជាសិលាចារឹកដ៏សំខាន់មួយផ្ទាំងក្នុងចំណោម៣៦ផ្ទាំង ដែលមានចារឹកពាក្យ «សុវណ្ណភូមិ»។ សិលាចារឹកនេះត្រូវបានរកឃើញក្នុងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ រួចទុកនៅវត្តគិរីស្តេងគង់ ស្ថិតក្នុងឃុំស្វាយចចឹប ស្រុកបរសេដ្ឋ។ ពាក់ព័ន្ធនឹងវត្ថុដ៏មានតម្លៃមហាសាលនេះ  ដើមឡើយ ក៏បានបង្កជាការព្រួយបារម្ភខ្លាំងណាស់ដែរសម្រាប់ជាតិកម្ពុជាទាំងមូល ពីព្រោះតែព្រះគ្រូចៅអធិការវត្តគិរីស្ដេងគង់ បានយកសិលាចារឹកនេះទៅលាក់ទុកនៅក្រោមដី (ក្នុងន័យដើម្បីថែរក្សាការពារសុវត្ថិភាពសិលាចារឹក) ព្រមទាំងកៀរគរប្រជាពុទ្ធបរិស័ទមករារាំងអាជ្ញាធរ និងកម្លាំងសមត្ថកិច្ច មិនឱ្យចុះរកសិលាចារឹកដែលបានលាក់នោះទៀតផង។ លោក ហម គឹមសុន អគ្គនាយករងបេតិកភណ្ឌនៃក្រសួងវប្បធម៌ និងលោក សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ការដែលអាជ្ញាធរស្នើយកសិលាចារឹក ពីវត្តគិរីស្ដេងគង់នោះ គឺក្នុងគោលបំណងនាំយកសម្បត្តិដ៏មានតម្លៃនេះ ទៅតម្កល់ទុកជាសម្បត្តិបេតិកភណ្ឌជាតិនៅសារមន្ទីរជាតិ ដើម្បីការពារសុវត្ថិភាពផង និងប្រើប្រាស់ជាប្រយោជន៍យ៉ាងច្រើនសម្រាប់ជាតិកម្ពុជាផង។ ប៉ុន្តែព្រះចៅអធិការវត្ត និងប្រជាពលរដ្ឋមិនព្រមប្រគល់សិលាចារឹកនោះជូនអាជ្ញាធរសោះឡើយ ថែមទាំងយកសិលាចារឹកនោះទៅលាក់ទុកទៀត ជាហេតុបង្កឱ្យមានការព្រួយបារម្ភខ្លាំងក្លាពីសំណាក់មហាជន និងប្រជាជាតិខ្មែរទាំងមូល ចំពោះសុវត្ថិភាពសិលាចារឹករបស់ខ្មែរមួយផ្ទាំងនេះ។ ដោយសារមានការសម្របសម្រួលពីថ្នាក់ដឹកនាំខេត្ត និងពីសំណាក់សម្ដេចព្រះសង្ឃនាយក នន់…

  • លួចម៉ូតូ២គ្រឿងបានសម្រេច និងគេចខ្លួនបាន១ថ្ងៃ ត្រូវសមត្ថកិច្ចតាមចាប់ខ្លួនបាន

    លួចម៉ូតូ២គ្រឿងបានសម្រេច និងគេចខ្លួនបាន១ថ្ងៃ ត្រូវសមត្ថកិច្ចតាមចាប់ខ្លួនបាន

    ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ស្រាវជ្រាវរហូតដល់តាមចាប់ខ្លួនបាន បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូចំនួន២គ្រឿង ក្នុងទីតាំងតែមួយបានសម្រេច ហើយគេចខ្លួនបាន១ថ្ងៃ កាលពីរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅបន្ទប់ជួល ភូមិស្រៃជម្រៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។ ជនសង្ស័យឈ្មោះ សូ លីដា ហៅ អាស្វិត ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខអា០៩ ភូមិស្រែជម្រៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនរងគ្រោះជាម្ចាស់ម៉ូតូទាំង២ គឺទី១)ឈ្មោះ ថុល ធឿន ភេទស្រី អាយុ២៨ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅបន្ទប់ជួលលេខ២៥ ជាន់ទី៤ បុរី ប៊ុន ហួ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ជាម្ចាស់ម៉ូតូម៉ាក ស្កុបពី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FP-0519  និងទី២)ឈ្មោះ ឈាល ហាវ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលលេខ២៣…