Category: ព័ត៌មាន

  • លោក វ៉្លាឌីមៀ ពូទីន អះអាងថា ការធ្វើទំនើបកម្មលើសព្វាវុធរបស់កងរុស្ស៊ី នឹង សម្រេចគោលដៅដែលកំណត់ទុកនៅឆ្នំាំ២០២១ខាងមុខ

    រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានគួសបញ្ជាក់ថា ការធ្វើទំនើបកម្មលើសព្វាវុធរបស់កងទ័ពរុស្ស៊ី នឹងសម្រេចបានគោលដៅដែលកំណត់ទុកនៅឆ្នាំ ២០២១ខាងមុខនេះ គឺរហូតដល់ទៅ៧០ភាគរយនៃចំនួនសព្វាវុធសរុបទាំងអស់ ហើយថា ការធ្វើទំនើបកម្មលើសព្វាវុធនេះ គឺសម្រេចបាន៦០ភាគរយហើយ ។ អំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រុស្ស៊ីបាននឹងកំពុងធ្វើទំនើបកម្មយ៉ាងសកម្មទៅ លើបរិក្ខាយោធា និងសព្វាវុធរបស់ខ្លួន ហើយបើតាមគម្រោងវិស័យយោធាសម្រាប់ ឆ្នាំ២០១៨ដល់ឆ្នាំ២០២៧របស់រុស្ស៊ីនោះ រុស្ស៊ីគ្រោងនឹងចំណាយលុយ៣១៨ពាន់ លានដុល្លារអាមេរិក ដើម្បីកែលម្អបរិក្ខា និងសព្វាវុធយោធា ។ ប្រធានាធិបតីរុស្ស៊ីរូបនេះ បានសង្កត់ធ្ងន់ថា ចំនួនបរិក្ខាយោធា និងសព្វាវុធទំនើបៗនៅក្នុងជួរកងទ័ពរុស្ស៊ីនាពេលបច្ចុប្បន្ន គឺជិត៦០ភាគរយហើយ ខណៈកាលពី៦ឆ្នាំ មុន គឺរុស្ស៊ីមានសព្វាវុធថ្មីៗ និងទំនើបៗមិនដល់១៦ភាគរយនោះឡើយនៅក្នុងជួរ កងទ័ពរបស់ខ្លួន ដែលប្រការនេះបានបង្ហាញថា ក្នុងរយៈពេលតែ៦ឆ្នាំ កងទ័ពរុស្ស៊ី មានការអភិវឌ្ឍន៍ផ្នែកសព្វាវុធខ្លាំងក្លាបំផុត ៕  

  • សហរដ្ឋអាមេរិក និងរុស្ស៊ីព្រមព្រៀងគ្នាថា ជំនួបកំពូលរវាងមេដឹកនំាប្រទេសទំាង ពីរនឹងប្រារព្វឡើងនៅប្រទេសហ្វំាងឡង់នៅថ្ងៃទី១៦ ខែកក្កដា ខាងមុខ

    សហរដ្ឋអាមេរិក៖ សេតវិមាន និងវិមានក្រឹមឡាំងបានអះអាងជាផ្លូវការថា ជំនួប កំពូលរវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងត្រូវប្រារព្វឡើងនៅក្នុងទីក្រុងហ៊ែលស៊ីងគី ប្រទេសហ្វាំងឡង់នៅថ្ងៃទី១៦ ខែកក្កដាខាងមុខនេះ ។ ការប្រកាសពីជំនួបរវាងមេដឹកនំាប្រទេសទំាងពីរ បានកើតឡើងក្រោយទីប្រឹក្សា សន្ដិសុខជាតិអាមេរិកលោក ចន បូលតុន បានជួបពិភាក្សាការងារជាមួយប្រធានា ធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន នៅក្នុងទីក្រុងម៉ូស្គូ ខណៈលោក ពូទីន ផ្ទាល់បាន សង្ឃឹមថា ដំណើរទស្សនៈកិច្ចរបស់លោក បូលតុន នឹងជួយឱ្យទំនាក់ទំនងរវាង សហរដ្ឋអាមេរិក និងរុស្ស៊ីវិលទៅភាពប្រក្រតីឡើងវិញ ។យោងតាមសេតវិមាន និងវិមានក្រឹមឡាំងបានអោយដឹងថា មេដឹកនាំប្រទេសទាំង ពីរនឹងពិភាក្សាគ្នាស្តីអំពីស្ថានភាពបច្ចុប្បន្ន និងអនាគតនៃទំនាក់ទំនងរវាងរុស្ស៊ី និងសហរដ្ឋអាមេរិក ព្រមទាំងបញ្ហាសន្តិសុខអន្តរជាតិ ហើយប្រធានបទនៃជំនួប កំពូលនេះដែរ ក៏អាចនឹងផ្ដោតសំខាន់ទៅលើស្ថានភាពនៅភាគខាងកើតប្រទេស អ៊ុយក្រែន និងសង្រ្គាមនៅក្នុងប្រទេសស៊ីរី ៕

  • កូនឈើជាងពីរពាន់ដើមត្រូវបានដាំលើផ្ទៃដីជិតពីរហិកតានៅស្រុកបន្ទាយស្រី កូនឈើយាង និង គគីរ ចំនួន២ពាន់៥០០ដើម ត្រូវបានរដ្ឋបាលព្រៃឈើ បន្ទាយស្រី រួមសហការជាមួយខ័ណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានដាំលើផ្ទៃដី២ហិចតាកន្លះ

     សៀមរាប៖ កូនឈើជាងពីរពាន់ដើមត្រូវបានដាំលើផ្ទៃដីជិតពីរហិកតានៅស្រុកបន្ទាយស្រី កូនឈើយាង និង គគីរ ចំនួន២ពាន់៥០០ដើម ត្រូវបានរដ្ឋបាលព្រៃឈើ បន្ទាយស្រី រួមសហការជាមួយខ័ណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានដាំលើផ្ទៃដី២ហិចតាកន្លះ។ ក្នុងឱកាសប្រារព្ធធ្វើបុណ្យរុក្ខទិវា ស្ថិតនៅភូមិកំព្រំ ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្ត និង ឯកឧត្ត្តមបណ្ឌិត នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ព្រមទាំងមន្ត្រីរាជការជាច្រើននាក់បានចូលរួមផងដែរ ។      បើយោងតាមរបាយការណ៍របស់លោក ម៉ុង ប៊ុនលីម នាយខ័ណ្ឌរដ្ឋបាលព្រៃឈើ បានបញ្ជាក់ថា៖ ដោយបានអនុវត្តតាមគោលនយោបាយកំណែទម្រង់ព្រៃឈើរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើការគ្រប់គ្រងអភិរក្សធនធានព្រៃឈើ សំដៅលើការធានាឲ្យបាននូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និង បរិស្ថាន សម្រាប់មនុស្សជំនាន់ក្រោយ និងបច្ចុប្បន្ន ក៏ដូចទៅថ្ងៃអនាគត ជាលទ្ធផលមន្ត្រីរដ្ឋបាលព្រៃឈើ បានអនុវត្តទៅតាមច្បាប់ស្តីពីព្រៃឈើ និង ការងារគ្រប់គ្រង អភិរក្ស …

  • ឳពុកកូន និងក្មួយ៣នាក់បានស្លាប់ យ៉ាងរន្ធត់ និងម្នាក់ទៀតជាប់ខ្នោះ ក្រោយឧបត្ថវហេតុ គ្រោះថ្នាក់ចរាចររវាងរថយន្ដធុនធំ បើកបុកម៉ូតូ នៅខណ្ឌឫស្សីកែវ

    (ភ្នំពេញ)៖ ពិតជាគួរឲ្យរន្ធត់ និងអាណោចអាធម៌ជាទីបំផុត ក្នុងគ្រួសារឥស្លាមមួយ បានបាត់បង់សមាជិករបស់ខ្លួន ក្នុងមួយប៉ព្រិចភ្នែកសោះ រហូតដល់ទៅ៣នាក់ ក្នុងនោះមានម្នាក់ជិតថ្ងៃភ្ជាប់ពាក្យទៅហើយ ដោយសារគ្រោះថ្នាក់ចរាចររវាងរថយន្ដធុនធំ បើទៅបុកម៉ូតូពីក្រោយ ក្នុងទិសដៅស្របគ្នា។ គ្រោះថ្នាក់ចរាចរដ៍រន្ធត់ រវាងរថយន្ដធុនធំ បុកម៉ូតូ បណ្ដាលឲ្យមានមនុស្សស្លាប់ទាំងចាស់ក្មេង៣នាក់ យ៉ាងរន្ធត់ ខាងលើនេះ បានកើតឡើងនៅម៉ោងប្រហែល១១ថ្ងៃត្រង់ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ទល់មុខប៉ុស្ដិ៍នគរបាលច្រាំងចំរេះទី១ ក្បែរច្រកចូលយឿត្រីគីឡូម៉ែត្រលេខ៩ ក្នុងក្រុម៥ ភូមិ២ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ លោកអនុសេនីយ៍ទោ រឿន វន នាយនគរបាលប៉ុស្ដិ៍ច្រាំងចំរេះទី១ បានឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត ក្នុងឧបត្ថវហេតុគ្រោះថ្នាក់ចរាចរនេះដែរ ទី១-ឈ្មោះ ម៉ាត់ សារី ភេទប្រុស អាយុជាង៥០ឆ្នាំ បើកបរម៉ូតូម៉ាក Nex ពាក់ផ្លាកលេខ ភ្នំពេញ ១DE-០៧៥២ ទី២-ជាកូនស្រីឈ្មោះ ម៉ាត់ សាណា អាយុជាង២០ឆ្នាំ មុខរបរកម្មកររោងចក្រ និងទី៣-ត្រូវជាក្មួយស្រីមានឈ្មោះ ម៉ាត់ សារិកា អាយុទើបតែ៥ឆ្នាំ…

  • ប្រធានក្រុមប្រឹក្សាខណ្ឌច្បារអំពៅ អំពាវនាវអោយមន្រ្តីសង្កាត់ផ្តល់ប័ណ្ណ បោះឆ្នោតជូនប្រជាពលរដ្ឋអោយបានគ្រប់ៗគ្នា

    ប្រធានក្រុមប្រឹក្សាខណ្ឌច្បារអំពៅ លោកអុំ ម៉ារ៉េត បានអំពាវនាវដល់មន្រ្តីភូមិសង្កាត់ទាំងអស់ក្នុងខណ្ឌច្បារអំពៅ បន្តផ្តល់ប័ណ្ណពត៌មានបោះឆ្នោត ជូនដល់ប្រជាពលរដ្ឋដែលត្រូវចូលរួមបោះឆ្នោតអោយបានគ្រប់ៗគ្នា នៅមុនថ្ងៃទី៥ ខែកក្កដាខាងមុខនេះ។ ជាមួយគ្នានឹងការផ្តល់ប័ណ្ណនេះ ក៍ត្រូវតែជួយពន្យល់ណែនាំដល់ប្រជាពលរដ្ឋណា ដែលបានបាត់អត្តសញ្ញាណប័ណ្ណត្រូវអោយគាត់រួសរាន់រាយកាណ៍ទៅអាជ្ញាធរភូមិសង្កាត់ ដើម្បីមូលដ្ឋាននោះជួយរៀបចំបែបបទតាមផ្លូវច្បាប់ សំរាបទៅចូលរួមបោះឆ្នោតដូចអ្នកមានអត្តសញ្ញាណប័ណ្ណដែរ។ជាមួយគ្នានេះដែរ លោកប្រធានក្រុមប្រឹក្សាខណ្ឌ ក៍បានអំពាវនាវដល់សមត្ថកិច្ចក្នុងមូលដ្ឋាន ចាប់ពីពេលនេះតទៅ រហូតដល់ថ្ងៃបោះឆ្នោត ត្រូវតែពង្រឹងការងារ ការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋអោយបានល្អ តាមរយៈការដាក់កម្លាំងល្បាតទាំងពេលយប់ និង ពេលថ្ងៃនៅគ្រប់ច្រកល្ហក ការត្រួតពិនិត្យអាវុធជាតិផ្ទុះតាមដងផ្លូវ និងដាក់កម្លាំងចុះពិនិត្យរដ្ឋបាលជាដើម។ លោកអ៊ុ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌច្បារ អំពៅ បានលើកឡើងដូចនេះ ក្នុងឱកាសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៩ របស់ក្រុមប្រឹក្សាខណ្ឌច្បារអំពៅ ដែលបានធ្វើឡើង នាព្រឹកថ្ងៃទី២៩ ខែមិថុនា នេះ។ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សានេះដែរ លោកស្រី ឯក យ៉ានី​អភិបាលរងខណ្ឌច្បារអំពៅ ក៍បានរិះគន់ពីមូលដ្ឋានសង្កាត់ច្បារអំពៅទី២ លើការងារបរិស្ថាន ដោយលោកស្រីបានលើកឡើងថា៖ សព្វថ្ងៃនេះ យើងសង្កេតឃើញ មានពលរដ្ឋមួយចំនួនតូច ដឹកសំរ៉ាមតាម  ម៉ូតូពីផ្ទះរបស់ខ្លួនមកបោះចោលតាមដីឡូ ដែលនៅទំនេរតាមដងផ្លូវតៗគ្នា ជាហេតុធ្វើ   អោយគំនរសំរ៉ាមបានកើតឡើង។ បញ្ហានេះ បើយើងជាអាជ្ញាធរមូលដ្ឋានមិនមានវិធានការទប់ស្កាត់ទេ គំនរសំរ៉ាមនោះ កាន់តែរីកធំឡើង…

  • សន្និបាទបូកសរុបវាយតម្លៃសភាពការណ៍លទ្ធផលសហប្រតិបត្តិការ៦ខែដើមឆ្នាំនិងលើកទិសដៅ៦ខែចុងឆ្នាំ២០១៨រវាងស្នងការដ្ឋាននគរបាលខេត្តអានយ៉ាង (វៀតណាម)និងស្នងការដ្ឋាននគរបាលខេត្ត តាកែវ កណ្តាល (កម្ពុជា)

    តាកែវ៖ ថ្លែងនៅក្នុងសន្និបាតបូកសរុបសភាពការណ៏និងលទ្ធផលសហប្រតិបត្តិការរក្សាសន្តិសុខសណ្តាប់ធ្នាប់រយៈពេល ៦ខែដើមឆ្នាំ ២០១៨ និងលើកទិសដៅសហប្រតិបត្តិការរវាងនគរបាលខេត្តអាងយ៉ាង ប្រទេសវៀតណាម និងនគរបាលខេត្តតាកែវ នគរបាលខេត្តកណ្តាល ប្រទេសកម្ពុជា នៅសាលប្រជុំនៃស្នងការនគរបាលខេត្តអានយ៉ាង នាថ្ងៃទី ២៩ ខែមិថុនា ២០១៨នេះ ស្នងការនគរបាលខេត្តទាំងបី ខេត្តតាកែវ ខេត្តកណ្តាល និងខេត្តអានយ៉ាង បានឯកភាពគ្នាលើកកិច្ចសហប្រតិបត្តិការ ដែលបានអនុវត្តកន្លងមកនេះ ហើយក្នុងនោះ ស្នងការនគរបាលខេត្តទាំង ៣ បានលើកទិសដៅសម្រាប់អនុវត្តបន្តលើយន្តការចំនួន ៥ចំណុចសំខាន់បន្ថែមទៀត ដែលត្រូវអនុវត្តបន្ត ក្នុងនោះ ចំណុចទី០១ ត្រូវផ្លាស់ប្តូរពត័មានអំពីសភាពការណ៏ពាក់ព័ន្ធដល់ការងារបង្ក្រាប បទល្មើស ធានាសន្តិសុខ សណ្តាប់ធ្នាប់តាមខ្សែបន្ទាត់ព្រំដែន សកម្មភាពភេរវកម្ម បទល្មើសឆ្លងដែន បទល្មើសគ្រឿងញៀន និងបទល្មើសជួញដូរមនុស្ស អោយបានរហ័ស។ ចំណុចទី០២ នៅពេលមានបទល្មើសកើតឡើងភាគីទាំងសងខាងត្រូវតែរាយការណ៏អោយគ្នាទៅវិញទៅមក ដើម្បីធ្វើការទប់ស្កាត់និងបង្ក្រាបអោយបានទាន់ពេវេលា ។ ចំណុចទី០៣ ស្រុកនៅជាប់ព្រំដែន បង្កើននៅកិច្ចសហប្រតិបត្តិការ លើការល្បាត ត្រួតពិនិត្យ លើខ្សែបន្ទាត់ព្រំដែន ។ ចំណុចទី០៤ ភាគីទាំងពីរ បន្តជម្រុញការងារឃោសនាអប់រំប្រជាជន គោរពច្បាប់នៃប្រទេសទាំងពីរ នៅពេលឆ្លងកាត់ព្រំដែន និងផ្តល់លក្ខណៈងាយស្រួលជូនប្រជាជនទាំងសងខាងបានទៅសួរសុខទុក្ខបងប្អូន និងទេសចរណ៏ចេញចូល…

  • ក្រុមហ៊ុនទឹកពិសារ វីតាល់ បង្កើនសកម្មភាពសប្បុរសធម៌ជួយដល់សង្គមកម្ពុជា តាមរយៈការ ឧបត្ថម្ភដល់សកលវិទ្យាល័យពុទ្ធិសាស្រ្តា ក្នុងកម្មវិធីបរិច្ចាគឈាមដ៏ធំមួយ

    ភ្នំពេញ៖ ក្នុងនាមជាក្រុមហ៊ុនទឹកពិសារឈានមុខគេមួយនៅលើទីផ្សារកម្ពុជា វីតាល់ក្រៅពីការ ស្វែងរកប្រាក់ចំណូល ក៏ដូចជាការពង្រីកវិសាលភាពរបស់ខ្លួនហើយនោះ ក្រុមហ៊ុនមួយនេះ តែងតែចូលរួមយ៉ាងផុលផុស ក្នុងសកម្មភាពសប្បុរសធម៌ជួយសង្គមវិញផងដែរ ។ ជាក់ស្តែង និសិ្សតប្រមាណ៣០០នាក់នៃសកលវិទ្យាល័យពុទ្ធិសាស្រ្តា បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងក្រុមហ៊ុនទឹកពិសា វីតាល់ បានប្រារព្ធពិធីបរិច្ចាគឈាមដោយស្មគ្រ័ចិត្តដ៏ធំ មួយ រួមទំាំងការតាំងពិពណ៌អំពីការសិក្សាពីសំណាក់នាយកដ្ឋាននីមួយៗផងដែរ ។ មានប្រសាសន៍ក្នុងកម្មវិធីនេះ លោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ ឈាមបានធ្វើការថ្លែងអំណគុណដល់ដល់និស្សិតនៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រា ក៏ដូចជា សាកលវិទ្យាល័យជាតិនិងឯកជនដទៃទៀតដែលបានធ្វើការបរិច្ចាគឈាមយ៉ាងច្រើន ដល់មជ្ឈ មណ្ឌល ។ លោកវេជ្ជបណ្ឌិតបញ្ជាក់ថា ការបរិច្ចាគឈាមគឺការប៉ះពាល់ដល់សុខភាពនោះទេ ផ្ទុយវិញ វាជាសកម្មភាពគឺអាចធ្វើឲ្យយើងក្លាយជាវីរបុរសម្នាក់ដែលអាចជួយសង្គ្រោះជីវិត មនុស្សបានដល់ទៅ៣នាក់ ក្នុងឈាមដែលបូមបានមួយប្លោក ។ លោក ណាត បញ្ញា មន្រ្តី ទំនាក់ទំនងសាធារណៈ និងជាតំណាងក្រុមហ៊ុន វីតាល់ បានបញ្ជាក់ថា ការឧបត្ថម្ភថ្ងៃនេះអាចធ្វើទៅបាន ដោយមានការចូលរួមពីអតិថិជនរបស់វីតាល់ ក៏ដូចជាប្អូនៗទាំងអស់ដែលបាន គាំទ្រដល់ផលិតផលគុណភាពខ្ពស់របស់ជាតិយើង និងការគាំទ្ររបស់អ្នកទាំងអស់គ្នា បានធ្វើ ឲ្យមូលនិធិ២៥៛របស់យើងកាន់តែរីកធំ ទើអាចឲ្យវីតាល់មានលទ្ធភាពឧបត្ថម្ភ និងគាំទ្រដល់កម្ម…

  • អគ្គនាយកគយនិងរដ្ឋាករកម្ពុជា ជួបប្រជុំទ្វេភាគីជាមួយគណប្រតិភូគយជប៉ុន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលគយទាំងពីរ ជាពិសេសដើម្បីចុះហត្ថលេខាលើអនុស្សរណៈនៃការអនុវត្តនីតិវិធីផ្ទេរ និងទទួលនាវាល្បាតគយចំនួនពីរគ្រឿង

    មុនពេលចាប់ផ្ដើមនៃសន្និបាតប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាសហប្រតបត្តិការគយ នៅការិយាល័យលេខាធិការដ្ឋាននៃអង្គការគយពិភពលោកនៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក ឯកឧត្តមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានដឹកនាំគណៈប្រតិភូគយ ជួបប្រជុំទ្វេភាគីជាមួយគណៈប្រតិភូគយជប៉ុនដែលដឹកនាំដោយឯកឧត្តមអគ្គនាយក Iizuka Atsuhi ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលគយទាំងពីរ ជាពិសេសដើម្បីចុះហត្ថលេខាលើអនុស្សរណៈនៃការអនុវត្តនីតិវិធីផ្ទេរ និងទទួលនាវាល្បាតគយចំនួនពីរគ្រឿង ស្របតាមខ្លឹមសារលិខិតប្ដូរសារ និងកំណត់ហេតុនៃការពិភាក្សាស្ដីពីការផ្ដល់ហិរញ្ញប្បទានរបស់រដ្ឋាភិបាលជប៉ុន ជូនរាជរដ្ឋាភិបាលកម្ពុជា ដែលបានចុះហត្ថលេខាដោយឯកឧត្តមរដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសទាំងពីរគឺឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន និងឯកឧត្តម តារ៉ូ កូណូ កាលពីថ្ងៃទី០៨ ខែ មេសាឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា ។ អនុស្សរណៈនៃការអនុវត្ត (Memorandom of Implementation) នេះ សំដៅការអនុវត្តនីតិវិធីលម្អិតក្នុងការរៀបចំប្រគល់និងទទួលនាវាល្បាតចំនួនពីរគ្រឿង រួមមានការបំពាក់នូវប្រព័ន្ធនិងឧបករណ៍ចាំបាច់, ការលាបព៌ណនិងដាក់ស្លាកសញ្ញាគយកម្ពុជា, ការបណ្តុះបណ្តាលបច្ចេកទេសបញ្ជា និងថែទាំនាវាដល់មន្រ្តីនៃការិយាល័យនាវាចរគយ, ការដឹកជញ្ជូន និងការប្រគល់-ទទួលនាវាល្បាតគយទាំងពីរគ្រឿង ។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) បានឲ្យដឹងថា នាវាល្បាតគយទាំងពីរគ្រឿងនេះនឹងដើរតួនាទីយ៉ាងសំខាន់ដល់ការពង្រឹងសមត្ថភាពការិយាល័យនាវាចរគយក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើរត់ពន្ធនៅភូមិសាស្ត្រសមុទ្ទនិងតំបន់ឆ្នេរ ហើយការបង្ក្រាបអំពើរត់ពន្ធនេះនឹងផ្ដល់លទ្ធភាពឲ្យគយកម្ពុជាប្រមូលពន្ធ និងអាករចូលថវិកាជាតិកាន់តែល្អប្រសើរផង និងម្យ៉ាងទៀតក៏បង្កបរិយាកាសឲ្យការប្រកួតប្រជែងពាណិជ្ជកម្មលើទីផ្សារកម្ពុជាមានសមភាពផង។…

  • យុវជនត្រូវសម្រេចចិត្តឲ្យបានល្អ នឹងត្រៀមខ្លួនពង្រីងយកឈ្នះ ក្នុងការបោះឆ្នោតជ្រើសតំណាងរាស្រ្តនីតិកាលទី៦

    Mc: សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អំពាវនាវឲ្យប្រជាពលរដ្ឋ ជាពិសេសយុវជនទាំងអស់ ត្រូវ រៀបចំខ្លួន និងត្រៀមលក្ខណៈសម្បត្តិឲ្យគ្រប់គ្រាន់ ក្នុងការចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ ដើម្បីណ្តើមយកជ័យជំនះជូនគណបក្សប្រជាជនកម្ពុជា ។ ឯកឧត្តម ជាប ដាវុធ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានចលនាយុវជន ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានលើកឡើង នៅក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងសមាជិក សមាជិការបក្សឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ថា ពាក់ព័ន្ធនឹងការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០១៨ ខាងមុខនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការជ្រើសរើសយកមេដឹកនាំប្រទេស ដែលមានគំនិតអភិវឌ្ឍន៍ ការគិតគូរដល់ប្រជាពលរដ្ឋ កំណើនសេដ្ឋកិច្ច ជាពិសេស ការរក្សាសន្តិភាពជូនប្រជាពលរដ្ឋ ព្រោះប្រទេសមានសុខសន្តិភាព គឺមានការអភិវឌ្ឍន៍ និងធ្វើឲ្យប្រជាពលរដ្ឋមានជីវភាព កាន់តែធូធារ ។    ឯកឧត្តមប្រធាន លើកឡើងថា ដោយរាជរដ្ឋាភិបាលនៅក្នុងអណត្តិមុនៗ ក៏ដូចក្នុងពេលបច្ចប្បន្ន គឺបានគិតគូរ ណាស់អំពីការរស់នៅរបស់ប្រជាពលរដ្ឋ…

  • រថយន្តស្ទារិចបើកបុកបង្គោលស្លាកសញ្ញាបង្ហាផ្លូវបណ្តាលអោយរងការខូចខាត

    ភ្នំពេញ​៖​ បុរសម្នាក់បើករថយន្តទំនងជាស្រវឹងធ្វើដំណើរក្នុងល្បឿនលឿនជ្រុលបុកបង្គោលស្លាកសញ្ញាបង្ហាញផ្លូវបណ្តាលអោយរងការខូចខាតបាក់បង្គោអស់មួយដើមចំណែករថយន្តរងការខូចខាតយ៉ាងដំណំ។ ​  ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៩​ខែមិថុនា​ឆ្នាំ២០១៨​ នៅចំណុចមុខសាលាបឋមសិក្សាបឹកកេងកង​ តាមបណ្តោយផ្លូវលេខ៣៦០​ ស្ថិតក្នុងសង្កាត់បឹកកេងកងទី១​ ខណ្ឌចំការមន​រាជធានីភំ្នពេញ​។ ​  តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកស្តារិច​ ពណ៍ស​ ពាក់ស្លាកលេខភ្នំពេញ2AG 0925 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣៦០ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនខណះមកដល់ចំណុចកើតហេតុក៏រេចង្កូតទៅបុកនិងបង្គោលស្លាកសញ្ញាបង្ហាញផ្លូវបន្ថោយល្បឿនបណ្តាលអោយបាក់អស់មួយដើមចំណែករថយន្តរងការខូចខាតយ៉ាងដំណំ។ ​   ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុនិងធ្វើការវាស់វែងស្ទូចរថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរងចាំដោះស្រាយពេលក្រោយ៕