-
សម្តេចយាយ ត្បាញសរសៃក្រមា មុនគេបង្អស់ នៃក្រមាប្រវែងជាង១០០០ម៉ែត្រ បន្ទាប់ពីចប់សព្វគ្រប់ គណៈកម្មការ World Guiness Re cord បានកត់ត្រាក្រមាវែងជាងគេ ដែលមានប្រវែងជាង១០០០ម៉ែត្រទៅក្នុងកំណត់ ត្រាឯកទគ្គកម្មពិភពលោក
ភ្នំពេញ៖ សម្តេចយាយ ត្បាញសរសៃក្រមា មុនគេបង្អស់ នៃក្រមាប្រវែងជាង១០០០ម៉ែត្រ បន្ទាប់ពីចប់សព្វគ្រប់ គណៈកម្មការ World Guiness Re cord បានកត់ត្រាក្រមាវែងជាងគេ ដែលមានប្រវែងជាង១០០០ម៉ែត្រទៅក្នុងកំណត់ ត្រាឯកទគ្គកម្មពិភពលោក នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រកោះពេជ្រ ។ កម្មវិធីពន្លាក្រមាដ៏វែងអស្ចារ្យលើពិភពលោក បានរួមគ្នាត្បាញយូរមកហើយ ។ ដើម្បីឱ្យប្រាកដថាត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវនៃការបំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោកគឺជាលទ្ធផល គណៈកម្មការ World Guiness Record បាន សម្រេចដាក់ក្រមាវែងជាងគេប្រវែងជាង១០០០ម៉ែត្រ របស់ព្រះរាជាណាចក្រកម្ពុជា ចូលក្នុងឯកទគ្គកម្ម បំបែកកំណត់ត្រា ពិភពលោក។ ការសម្រេចនេះ បន្ទាប់ ពីគណៈកម្មការបានត្រួតពិនិត្យគុណភាព និងប្រវែងរបស់ក្រមារបស់កម្ពុជា មានគុណភាព និងសោភណ្ឌភាពល្អ និង មិនមានទេក្នុងពិភពលោក ។ សហភាពសហព័ន្ធយុវជនកម្ពុជា សហ ការជាមួយនឹងចលនា GoGoCambo dia បានរៀបចំកម្មវិធី «រួមគ្នាជឿថាខ្មែរអាចធ្វើបាន» ដើម្បីជាការចូលរួម សម្រេចបាននូវសមិទ្ធផលថ្មីមួយទៀតរបស់កម្ពុជា…
-
យុវជនកម្ពុជា១៥៧សាខាខេត្តបន្ទាយមានជ័យចូលរួមដាំកូនឈើថ្ងៃរុក្ខទិវា៩ កក្កដា១០០០ដើម
បន្ទាយមានជ័យ ៖ ក្រុមការងារសមាគមចលនាយុវជនកម្ពុជា១៥៧ សាខាខេត្តបន្ទាយមានជ័យដឹកនាំដោយលោក ផូរ ស៊ីតាល់ បាននាំយកកូនឈើចំនួន ១០០០ដើម ចូលរួមដាំនៅថ្ងៃបុណ្យរុក្ខទិវា ៩ កក្តដា នៅខេត្តបន្ទាយមានជ័យ ។ ពិធីនេះ ធ្វើឡើងកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ក្នុង បរិវេណទីបញ្ជាការរថក្រោះ ស្ថិតស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ក្រោមការចូលរួមពីសំណាក់លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ លោក សួន សុធី សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ កែវ សេងឡាយ មេបញ្ជាការរថក្រោះប្រចាំទិសខេត្តបន្ទាយមានជ័យ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់ស្ថាប័ណ្ណ ប្រជាពលរដ្ឋសិស្សានុសិស្ស សរុបជាង៥០០នាក់ ។ លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ពិធីបុណ្យរុក្ខទិវាឆ្នាំ២០១៨នេះ បានធ្វើលើផ្ទៃដី២ហិតា ហើយកូនឈើត្រូវដាំក្នុងមានចំនួន១.២០០ដើម ជាប្រភេទ កូនឈើគ្រញូង និងបេង ដែលប្រភេទឈើប្រណិត កំពុងប្រឈមនឹងកាតបាត់បង់ខ្ពស់ ។ ហើយក្រៅពីនោះមា នកូនឈើដើមប្រេងខ្យល់ និងកូនឈើហូបផ្លែ…
-
គ្រប់កាលៈទេសៈគ្រប់ពេលណាដែលមានវត្តមានសម្តេចតេជោ ហ៊ុន សែន គឺមិនអនុញ្ញាតឲ្យមានសង្រ្គាមនៅកម្ពុជាឡើយ
សៀមរាប៖ គ្រប់កាលៈទេសៈគ្រប់ពេលណាដែលមានវត្តមានសម្តេចតេជោ ហ៊ុន សែន គឺមិនអនុញ្ញាតឲ្យមានសង្រ្គាមនៅកម្ពុជាឡើយ។ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង សមាជិកគណៈកម្មាធិការកណ្តាល និងប្រធានគណៈកម្មាធិការនៃគណបក្សប្រជាជនកម្ពុជាខេត្ត និង ជាប្រធានក្រុមការងារចុះជួយក្រុងសៀមរាប បានចុះសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋប្រមាណ១ពាន់១២០នាក់ ក្នុងសង្កាត់គោកចក ក្រុងខេត្តសៀមរាប ដើម្បីអំពាវនាវឲ្យប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត មានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ។ មានប្រសាសន៍សំណេះសំណាលនោះ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បាននាំមកនូវការផ្តាំផ្ញើនឹករលឹករបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅសង្កាត់គោកចក ក៏ដូចជាទូទាំងខេត្តផងដែរ។ និងថ្លែងអំណរគុណ ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបន្ដគាំទ្រគណបក្សប្រជាជន ។ ឯកឧត្តមបណ្ឌិតបន្តទៀតថា៖ ដើម្បីឲ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ មានការអភិវឌ្ឍលើគ្រប់វិស័យ សូមបងប្អូនប្រជាពលរដ្ឋបោះឆ្នោត គាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និង…
-
ឯកឧត្ដម សៅ សារឿន សួរសុខទក្ខ លោក ប៉ាត់ ខ្លី មេភូមិ គោកភ្នំ ឃុំវ៉ារិន ដែលមានជម្ងឺលើសឈាម
ដើម្បីបង្ហាញមនោសញ្ចេតនាស្និតស្នាលជាមួយក្រុមការងារជាមួយអាជ្ញាធរមូលដ្ឋាននោះនារសៀលថ្ងៃ សុក្រ ទី ២៩ មិថុនា កន្លងទៅ នេះប្រតិភូក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំ វ៉ារិន ដឹកនាំដោយឯកឧត្ដម ( ឧត្តមសេនីយ៍ឯក )សៅសារឿន(អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ ជានាយក នាយកដ្ឋានកិច្ចការយោធា ស៊ីវិល និងជាសមាជិកគណៈកម្មាធិការគណ្តាលគណបក្សប្រជាជនកម្ពុជាប្រធានក្រុមការងារចុះជួយឃុំវ៉ារិន និងលោកជំទាវ ព្រមទាំងក្រុមការងារបានអញ្ជើញចុះជួបសំណេះសំណាលនិងសាកសួរសុខទក្ខលោក ប៉ាត់ ខ្លី មេភូមិ គោកភ្នំ ឃុំវ៉ារិនដែលមានជម្ងឺលើសឈានក្នុងពេលពេលបំពេញការងារបម្រើប្រជាពលរដ្ឋកន្លងទៅនេះកំពង់សម្រាកព្យាបាលបន្តនៅផ្ទះក្រុមគ្រួសារក្នុងភូមិ អួរអង្រែ ឃុំ ត្រពាំងតាវ ស្រុក អន្លង់វែង ដើម្បីពិនិត្យស្ថានភាពជម្ងឺបន្ត ។ យោងតាមសម្តីរបស់លោក ប៉ាត់ ខ្លី មេភូមិ គោកភ្នំ បានឲ្យដឹងថាក្នុងពេលបំពេញការងារក្នុងមូលដ្ឋានជូនប្រជាពលរដ្ឋរូបលោកមានការៈសម្ពាធឈានឡើងនិងបានបញ្ជូនទៅព្យាបាននៅមន្ទីរពេទ្យខេត្តសៀមរាប ដោយស្ថានភាពមិនបានធូតស្បើយទើបក្រុមគ្រួសារបានបញ្ជូនរូបលោកទៅពិនិត្យព្យាបាលនៅក្រៅប្រទេស បន្តទៀត ។ហើយរហូតមកដល់ពេលនេះលោកបានធូរស្បើយ ។ឯកឧត្ដមសៅសារឿនបានថ្លែងនូវកាផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចពិជ័យសេនាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត សៀមរាប ផ្ញើជូនចំពោះលោកប៉ាត់ ខ្លី ដែលកំពង់សម្រាបព្យាបាលជម្ងឺរនាពេលនេះឱ្យបានឆាប់ជាសះស្បើយ ដើម្បីឆាប់វិលទៅគេហដ្ឋាននិងបំពេញទួនាទីភារកិច្ចជូនប្រជាពលរដ្ឋ ។ក្នុងឱកាសចុះសួរសុខទុក្ខអ្នកជម្ងឺនេះ ឯកឧត្ដមសៅសារឿនបានលើកឡើងពីការដឹកនាំប្រកបដោយគត្តិបណ្ឌិតរបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាពិសេសអនុវត្តនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោហ៊ុន សែនបានធ្វើឲ្យប្រទេសជាតិ បញ្ចប់សង្រ្គាមទាំងស្រុង នាំមកនូវការបង្រួបបង្រួមជាតិ មានសុខសន្តិភាពលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនិងនាំមកនូវសេចក្ដីសុខសាន្តជូនប្រជាពលរដ្ឋនិងការអភិវឌ្ឍន៍ជាតិលើគ្រប់វិស័យនិងរក្សាបាននូវស្ថេរភាពនយោបាយនិងបានប្រែក្លាយតំបន់អតីតសមរតភូមិប្រយុទ្ធទាំងអស់ឲ្យទៅជាទីផ្សារនិងជាតំបន់អភិវឌ្ឍន៍ ប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ឲ្យទៅជាព្រំដែន…
-
សមត្ថកិច្ចបញ្ជូនខ្លួន ជនសង្ស័យ ៣ទៅតុលាការ ពាក់ព័ន្ធ រឿង ឃាតកម្ម
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨នេះ បានបញ្ជូនខ្លួន ជនសង្ស័យ ប្រុសស្រី ៣នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធ រឿង ឃាតកម្ម សម្លាប់ស្ត្រីម្នាក់ ច្រកកញ្ចេនំប៉័ង យកសពទៅបោះចោលក្នុងទឹកលូ។ បើតាមសមត្ថកិច្ច ជនសង្ស័យទាំង ៣នាក់៖-ទី១ឈ្មោះ អាត អឿន ភេទស្រី អាយុ ៣១ឆ្នាំ មុខរបរ អ្នកលក់នំប៉័ង -ទី២ឈ្មោះ កែវ សុផាត ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ អ្នកលក់នំប៉័ង-និងទី៣ឈ្មោះ សុខ ហេង ហៅ អេតចាយ ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ អ្នករើសអេតចាយ។ ក្រុមជនសង្ស័យស្នាក់នៅជាមួយគ្នា ក្នុងផ្ទះជួលក្នុងភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សូមជម្រាបជូនថា សមត្ថកិច្ច បានឃាត់ខ្លួនក្រុមជនសង្ស័យខាងលើកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨…
-
មន្រ្តីជាន់ខ្ពស់សហព័ន្ធកីឡាទូកក្តោងកម្ពុជា បានចុះទៅពិនិត្យមើលទីតាំង ដើម្បីបង្កភាពងាយស្រួលដល់អត្តពលិក ប្រជែងក្នុងព្រឹត្តិការណ៍អេស៊ានហ្គេម នៅប្រទេស ឥណ្ឌូនេស៊ី ខាងមុននេះ
មន្រ្តីជាន់ខ្ពស់សហព័ន្ធកីឡាទូកក្តោងកម្ពុជា បានចុះទៅពិនិត្យមើលទីតាំង ដើម្បីបង្កភាពងាយស្រួលដល់អត្តពលិក ប្រជែងក្នុងព្រឹត្តិការណ៍អេស៊ានហ្គេម នៅប្រទេស ឥណ្ឌូនេស៊ី ខាងមុននេះ
-
កាំកុងត្រូលហាមអាជីវករលក់បន្លែផ្លែឈើរាបផ្ទាល់ដីព្រោះវាមានមេរោគខ្លាំងពេលប្រជាពលរដ្ឋទិញយកទៅហូបបណ្តាលឲ្យខូចសុខភាព
បន្ទាយមានជ័យ : លោក សាន វិជ្ជាសារ៉ាវុធប្រធានកាំកុងត្រួលខេត្តបន្ទាយមានជ័យដឹកនាំមន្ត្រីបានសហការណ៍ ជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តចុះបើកយុទ្ធនាការចុះពិនិត្យនិងធ្វើការទប់ស្កាត់ទំនិញខូចគុណភាពនិងឈប់ឲ្យអាជីវករលក់បន្លែផ្លែឈើរាបផ្ទាល់ដីព្រោះវាមានមេរោគខ្លាំងពេលប្រជាពលរដ្ឋទិញយកទៅហូបបណ្តាលឲ្យខូចសុខភាពខ្លាំណាស់នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងផ្សារហ៊ុយឡេងជោគជ័យ ភូមិសែសិន សង្កាត់អូអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ លោកសានវិជ្ជាសារ៉ាវុធបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថាអាជីវករក្នុងផ្សារហ៊ុយឡេងជោគជ័យទិញបន្លែនិងផ្លែឈើពីស្រែចំការពីជនបទយកមកលក់ពិតជាត្រឹមត្រូវព្រោះគ្មានជាតិគីមីទាស់តែដាក់លក់បន្លែ ផ្លែឈើរាបផ្ទាល់ដីវាមានមេរោគខ្លាំងណាស់។ក្នុងនោះលោកក៏បានឲ្យប្រជាជនខ្មែរ ងាកមកគាំទ្រ និងប្រើប្រាស់ទំនិញផលិតក្នុងស្រុក ជំនួសទំនិញនាំចូលពីបរទេសនឹងបានរួមចំណែកពង្រឹងចង្វាក់ផលិតកម្មក្នុងស្រុក និងបង្កើតឱកាសការងារកាន់តែច្រើនជូនប្រជាជន តាមរយៈការផ្ដល់នូវចំណេះដឹង និងបទពិសោធន៍ល្អៗ ដល់ផលិតករក្នុងប្រទេស សំដៅធ្វើយ៉ាងណាផលិតនូវទំនិញដែលមានគុណភាពខ្ពស់ មានអនាម័យ និងមានសុវត្ថិភាពគ្រប់គ្រាន់ អាចប្រកួតប្រជែងជាមួយទំនិញនាំចូលពីបរទេសបានទៀតផង។ លោកសានវិជ្ជាសារ៉ាវុធបានបញ្ជាក់ឲ្យដឹងទៀតថាការទប់ស្កាត់ទំនិញខូចគុណភាព ដែលជនខិលខូចមួយចំនួនលួច បញ្ចេញមកលក់ចែកចាយលើទីផ្សារ ដូចជា សរសៃមីលឿង គុយទាវសរសៃតូច ប្រហិតសាច់គោ មឹក បង្គារ បន្លែគ្រប់ប្រភេទដើម្បីរកសារធាតុគីមីហាមឃាត់ដាក់លក់តាមផ្សារជាដាច់ចាត ដើម្បីឲ្យប្រជាពលរដ្ឋមានការយល់ដឹងពីមុខសញ្ញាផលិតផលចំណីអាហារដែលមានហានិភ័យ បង្កប៉ះពាល់សុខភាពធ្វើនេះ គឺជាការ ដាស់តឿន ដល់បងប្អូនពលរដ្ឋឲ្យគួរចៀសវាង ក្នុងការជៀវ រឺទិញ របស់ដែលខួចគុណភាព យកទៅបរិភោគ អាចមានផលប៉ះពាល់ ដល់សុខភាព រឺក៏កើតមានអាការះផ្សេងៗ កើតឡើងនៅក្នុងខ្លួន។ទាំងអស់នេះហើយ ដែលមន្ត្រី កាំកុងត្រូល តែងតែចុះ ធ្វើការអប់រំ នៅតាមទីផ្សារ រឺកន្លែងផ្សេងៗទៀត…
-
ពិធីប្រកាសចូលកាន់មុខតំណែងមន្រ្តីរដ្ឋបាលខេត្តកំពង់ឆ្នាំងចំនួន ៣២រូប
កំពង់ឆ្នាំងៈ ពិធីប្រកាសចូលកាន់មុខតំណែងមន្រ្តីរដ្ឋបាល ខេត្តកំពង់ឆ្នាំង ចំនួន៣២រូប ប្រារព្ធក្រោមអធិបតីភាពឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីឯកឧត្តម ម៉ែន ធឿន សមាជិកក្រុមបឹក្សាខេត្ត ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង/ ស្រុកទាំង៨ និង មន្រ្តីសាលាខេត្តកំពង់ឆ្នាំងជាច្រើនរូបទៀតនៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ។ លោកអ៊ុន សុផល នាយករដ្ឋបាលសាលាខេត្តបានមានមតិស្វាគមន៍និងបានលើកឡើងនូវលទ្ធផលសំខាន់ៗ ដែលបានសម្រេចបានកន្លងមករបស់មន្រ្តីរដ្ឋបាលខេត្តកំពង់ឆ្នាំងមានការរីកចំរើនលើគ្រប់វិស័យ ចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តយុទ្ធសាស្រ្តតុកោណដំណាក់ទី៣ របស់រាជរដ្ឋាភិបាលដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយើង ។ ឯកឧត្តម អម សុភា អភិបាលរងខខេត្តកំពង់ឆ្នាំងបានអានអានប្រកាសតែងតាំង ប្រកាសរបស់ក្រសួងមហាផ្ទៃដោយតែងតាំងលោកអ៊ុន សុផល ជានាយករដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង ប្រកាសទទួលស្គាល់លោកអ៊ុក កីឡាជាប្រធាននិងលោកកែ ថាជាអនុប្រធានការិយាល័យប្រជាពលរដ្ឋនិងដីការបស់រដ្ឋបាលខេត្តតែងតាំងលោកគង់ សុវណ្ណអស្ចារ្យជានាយរងរដ្ឋបាលសាលាខេត្តព្រមទាំងតែងតាំង២៨រូបទៀតជានាយកនាយករងទីចាត់ារនិងប្រធានអនុប្រធានការិយាល័យនៃរដ្ឋបាលខេត្តកំង់ឆ្នាំងផងដែរ។ បន្ទាប់ពីគណៈអធិបតីបានប្រគល់ប្រកាសនិងដីការរួចមក លោកគង់ សុវណ្ណអស្ចារ្យនាយករងរដ្ឋបាល បានឡើងធ្វើការប្តេជ្ញាចិត្តថាៈលោកព្រមទាំងមន្រ្តីទាំងអស់នឹងខិតខំពង្រឹងសាមគ្គីភាពផ្ទៃក្នុងអោយបានល្អជាមួយថ្នាក់នាំចំណុះអោយរដ្ឋបាលខេត្ត និងជាបណ្តាមន្ទីរ អង្គភាព កងកំលាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋានគ្រប់ក្រុង/ស្រុក ដោយឈរលើមូលដ្ឋានគោរពតាមបទដ្ឋាននានានិងច្បាប់របស់រដ្ឋ ការពាររដ្ឋធម្មនុញ្ញនៃរាជាណាចក្រកម្ពុជា។ រួមចំណែកពង្រឹងការអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ ចំណុចអោយបានល្អប្រសើរយកចិត្តទុកដាក់បំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ…
-
ក្រុមជួយសង្គ្រោះថៃ និងអន្តរជាតិបន្តដុតដៃដុតជើង ដើម្បីព្យាយាមស្វែងរក មនុស្សទាំង១៣នាក់កំពុងបន្តបាត់ខ្លួន ខណៈឈានចូលដល់ថ្ងៃទី៧ហើយ នៅតែ គ្មានវិធីចូលរូងភ្នំរួច
ថៃ៖ មន្ត្រីមកពីក្រសួងស្ថាប័នជាច្រើននៅប្រទេសថៃ កំពុងតែចូលរួមនៅក្នុងប្រតិ បត្តិការសង្គ្រោះក្មេងៗកីឡាករទាំង១២នាក់ និងគ្រូបង្វឹករបស់ពួកគេម្នាក់ ដែល កំពុងជាប់ខ្លួននៅក្នុងរូងភ្នំ ថាមលួង ខេត្តឈៀងរ៉ៃ ភាគខាងជើងប្រទេស ខណៈ ឈានចូលមកដល់ថ្ងៃទី៧ទៅហើយ តំរុយថា ពួកគេនៅមានជីវិត ឬក៏អត់នោះ មិន ទាន់មាននរណាអាចអះអាងបាននៅឡើយ ។ សម្រាប់ថ្ងៃសៅរ៍នេះ ក្រុមជំនាញ-សង្គ្រោះនឹងព្យាយាមទម្លាក់ខ្លួនចូលទៅកាន់ប្រហោងភ្នំនានាផ្សេងទៀត ដើម្បីរកផ្លូវចូលទៅក្នុងរូងភ្នំ គ្រាដែលភ្លៀងធ្លាក់នៅ តែអាចគំរាមកំហែងប្រតិបត្តិការនេះបានគ្រប់ពេលវេលា ។ ប្រតិបត្តិការនៅថ្ងៃសៅរ៍នេះដែរ គឺត្រូវប្រើរយៈពេលយូរ និងផ្លូវវែងឆ្ងាយ ដូច្នេះសមាជិកនៃក្រុមសង្គ្រោះ បានរៀបចំចំណីអាហារ និងទឹកសុទ្ធទៅតាមខ្លួនពួកគេរួចជាស្រេចផងដែរ ។ប្រតិបត្តិការជួយសង្គ្រោះជាថ្មីនេះ ត្រូវបានចាប់ផ្តើមនៅវេលាម៉ោង៧នាទីព្រឹកថ្ងៃ សៅរ៍នេះតែម្តង ដោយមានមន្ត្រីប៉ូលីស ទាហាន បុគ្គលិកក្រសួង-ស្ថាប័នរដ្ឋនានា និងសមាគមអ្នកមានជំនាញខាងផ្លូវទឹក ឬរូងភ្នំនេះ ។ សម្រាប់រយៈពេលប៉ុន្មានថ្ងៃ មកនេះ ស្បៀងអាហារ វត្ថុប្រើប្រាស់ និងទូរស័ព្ទដៃជាដើម ត្រូវបានរៀបចំដាក់ទៅក្នុងឡាំងជ័រធំល្មមមួយ រួចទម្លាក់ចូលទៅក្នុងចន្លោះប្រហោងនានា ទៅក្នុងរូងភ្នំ ដោយក្រុមអ្នកសង្គ្រោះ ដើម្បីក្មេងៗទាំងនោះ អាចយកទៅទទួលទានជាបណ្តោះអាសន្ន និងទាក់ទងមកអ្នកខាងលើវិញ ប្រសិនបើពួកគេប្រទះឃើញ ប៉ុន្តែពុំទាន់មានសញ្ញាណាមួយចេញពីរូងភ្នំនោះឡើយ ។សូមជម្រាបថា ក្មេងៗជំទង់១២នាក់ដែលជាកីឡាករបាល់ទាត់មកពីក្លឹប…
-
ចក្ខុវិស័យរាជរដ្ឋាភិបាល គឺការពង្រឹង កែលម្អ និងបន្តជម្រុញអនុវត្តគ្រប់យ៉ាង នូវកម្មវិធីកែទម្រង់នានា
កណ្តាល ៖ មន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ថ្លែងថា ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល គឺការលើកកម្ពស់អភិបាលកិច្ចល្អ នៃស្ថាប័ន សាធារណៈគ្រប់ថ្នាក់ ការយកចិត្តទុកដាក់ពង្រឹងនិងកែលម្អជាប់ជាប្រចាំ តាមរយៈការបន្តជម្រុញអនុវត្តន៍យ៉ាងសកម្ម ដើម្បី អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងការឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ។ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងជាប្រធានគណៈអចិន្ត្រៃយ៍គណៈពង្រឹង មូលដ្ឋានស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម បានលើកឡើងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវ 3KDI ក្រាលកៅស៊ូ DBST ប្រវែងជាង ៨ពាន់ម៉ែត្រ នៅឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ នេះថា សមិទ្ធិផលនៃការអភិវឌ្ឍរបស់កម្ពុជានាពេលកន្លងមក ក្រៅពីទទួលបានកំណើនសេដ្ឋកិច្ចខ្ពស់ កម្ពុជា ក៏ទទួលបាននូវភាពជោគជ័យក្នុងចំណោមប្រទេសល្អដាច់គេទាំង ១០ ទូទាំងសកលោក ក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ និងត្រូវការចាត់ចូលជាប្រទេសមានចំណូលមធ្យមកម្រិតទាប ចំពោះការអភិវឌ្ឍន៍ទាំងអស់នេះ គឺបានកើតឡើងក្រោមការដឹកនាំដ៏ឈ្លៀសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តម ទេសរដ្ឋមន្ត្រី បន្តថា ជាក់ស្តែងនៅក្រោយការដឹកនាំប្រកបដោយភាពវៃឆ្លៀត ប្រាកដនិយម…