-
នាំកូនទៅលេងបុណ្យឡើងអ្នកតាគិតថាសប្បាយមិនគួរម្តាយបានបាត់ជីវិតបែបនេះសោះ
កំពង់ឆ្នាំងះ នៅថ្ងៃទី១ ខែកក្កដាឆ្នាំ ២០១៨ នេះនៅក្នុងពិធីបុណ្យឡើងអ្នកតាឈើត្រាវដែលមានទីតាំងនៅក្នុងភូមិស្វាយចេកឃុំស្វាយជ្រុំស្រុករលាប្អៀរខេត្តកំពង់ឆ្នាំងមានហេតុការណ៍ដ៏អាក្រក់មួយបានកើតឡើងបណ្ដាលឲ្យស្ត្រីម្នាក់ឈ្មោះ ស្រី ណេត ដែលមានផ្ទៃពោះផងនោះបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុមូលហេតុដោយសារតែស្ត្រីរូបនោះបាននាំកូនទៅលេងកម្សាន្តនៅក្នុងពិធីបុណ្យឡើងអ្នកតាហើយក៏បានយកកូនទៅជិះសេះហោះម្ដាយក៏ឈរមើលកូនខណៈពេលដែលកំពុងតែមើលកូនជិះសេះហោះនោះស្រាប់តែមានខ្យល់ព្យុះមកយ៉ាងខ្លាំងធ្វើឲ្យបុេីងឆ័ត្រធំរបស់អាជីវករដែលលក់ដូនៅទីនោះមកបុកចំក្បាលស្រ្តីនោះបណ្ដាលឲ្យស្លាប់មួយរំពេចតែម្តងហើយកូនដែលកំពុងតែជិះនៅលើសេះដែលកំពុងវិលនោះក៏បានបណ្ដាលឲ្យធ្លាក់បាក់ដៃប៉ះនិងឧបករណ៍ក្មេងលេងកំសាន្ដផ្សេងទៀតបានបុេីងរប៉ាតរប៉ាយ។ សូមបញ្ជាក់ថាជារៀងរាល់ឆ្នាំប្រជាពលរដ្ឋរស់នៅក្នុងភូមិនោះតែងតែប្រារព្ធពីធីឡេីងអ្នកតាឈេីត្រាវនេះដើម្បីសុំសេចក្តីសុខសេចក្តីចំរេីនហើយការប្រារព្ធនេះគឺមានរយៈពេលបីយប់បីថ្ងៃនិងមានប្រជាពលរដ្ឋចូលរួមច្រើនកុះករផងដែល។បច្ចុប្បន្នសពស្រ្តីត្រូវបានសមត្ដកិច្ចប្រគល់ជូនដល់ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រណី។
-
ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្តប្រជុំពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំគណបក្សឃុំ សាខាបក្សភូមិទាំង១៥ភូមិ
ខេត្តកំពង់ធំ៖ ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ដ្រៃយ៍គណបក្សខេត្ត ប្រធានក្រុមការងារចុះជួយឃុំបន្ទាយស្ទោង បានបើកកិច្ចប្រជុំពិភាគក្សា ដើម្បីត្រៀមលក្ខណៈគ្រប់បែបយ៉ាងក្នុងការបើកយុទ្ឋនាការឃោសនាបោះឆ្នោត និង ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៧ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា និងរៀបចំដង្ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតគឺ ដើម្បីជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលត្រូវបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្តដា ឆ្នាំ ២០១៨ខាងមុខនេះ ។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើង នៅរសៀលថ្ងៃអាទិត្យ ទី០១ ខែកក្កដា ឆ្នាំ២០១៨ ដែលបានដឹកនាំក្រុមកាងារ ប្រជុំពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំគណបក្សឃុំ សាខាបក្សភូមិទាំង១៥ភូមិនៅស្នាក់ការគណៈកម្មាធិការបក្សឃុំ បន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ និងបានប្រគល់ អាវ និងមួកសញ្ញាគណបក្សប្រជាជនកម្ពុជាចំនួន៥០០ អាវ និងថវិកាចំនួន៥,០០០,០០០ ៛ ត្រូវបានក្រុមការងារចុះជួយឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ប្រគល់ជូនថ្នាក់ដឹកនាំគណបក្សឃុំ ប្រធានសាខាបក្សភូមិទាំង១៥ផងដែរ។ ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ដ្រៃយ៍គណបក្សខេត្ត ត្រូវបានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត ចាត់ាតាំង ឲ្យដឹកនាំក្បួនយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦…
-
ពិធីបើកប្រាក់គោលរបបគ្រួសារពលីនិងយោធិនពិការចំណុះក្រសួងការពារជាតិ
តាងនាមឲ្យថ្នាក់ដឹកនាំក្រសួងការពារជាតិ ឯ.ឧ ឧ/ឯ សំ ចាន់ធួន ប្រធានអនុគណកម្មាការ គោល នយោបាយ យោធិនពលី មរណៈ បង្កសា្លប់ បាត់ខ្លួន ពិការ និងសោធននិវត្តន៏ បានថ្លែងនូវកោតសរសើរ និងវាយតំលៃខ្ពស់ ចំពោះវីរៈភាពរបស់បងប្អូន ក្នុងការខិតខំប្រឹងប្រែងបំពេញការងារ ជាប្រវត្តិសាស្រ្ត ក្នុង ភារកិច្ចការពារទឹកដី ព្រមទាំងបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាងនិង អភិវឌ្ឍន៏ប្រទេសឱ្យ មានការរីកចំរើនក្នុងរយៈពេលបំពេញការងាររបស់បងប្អូនកន្លងមក ។ ឯ.ឧ ក៏បានថ្លែងនូវការដឹងគុណ ចំពោះប្រជាពលរដ្ឋទាំងអស់ដែលបានលះបង់ ប្ដី សី កូនចៅ ជាទីស្រឡាញ់របស់ ខ្លួនឲ្យចូលមក បំរើក្នុង ជួរកងទ័ព មានន័យថាបានចូលរួមចំណែកក្នុងការធ្វើឲ្យជាតិ មាតុភូមិទទួលបាន សេចក្ដីសុខ សន្តិភាព និងស្ថេរភាព ។ ឯ.ឧ ថ្លែងបែបនេះក្នុងឱកាសគ្រួសារយោធិនពលី ,មរណៈ និងយោធិនពិការ ១០៤ នាក់ ដែលមកពី បណ្ដាកងឯកភាពចំណុះឲ្យ ក្រសួងការពារជាតិ , អគ្គបញ្ជាការ ,…
-
ជនសង្ស័យម្នាក់ ថ្នាំញៀនចំនួន១០កញ្ចប់តូច ព្រមជាមួយនិងអាវុធច្នៃ០៣ដើម ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថស្រុកជាំក្សាន្ត សហការណ៍ជាមួយកម្លាំងកងពលតូចអន្តរាគមន៍លេខ៨ធ្វើការឃាត់ខ្លួន និងដកហូត!
(ព្រះវិហារ): សារធាតុញៀនប្រភេទ(ម៉ាទឹកកក) ចំនួន១០កញ្ចប់តូច និងជនសង្ស័យម្នាក់ ព្រមជាមួយអាវុធកែច្នៃ០៣ដើម ត្រូវបានកម្លាំងជំនាយ កងរាជអាវុធហត្ថ សហការណ៍ជាមួយកម្លាំងកងពលតូចអន្តរាគមន៍លេខ៨ ចុះធ្វេីការឃាត់ខ្លួន និងដកហូត កាលពីវេលាម៉ោង១២.៣០នាទី ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិអន្លង់វែង ស្ថិតក្នុងឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។លោក អនុសេនីយ៍ឯក ជុន បូរ៉ា មេបញ្ជាការរង ទទួលបន្ទុកការងារព្រហ្មទណ្ឌ ដឹកនាំកម្លាំងបង្ក្រាបផ្ទាល់ បានអោយដឹងថា ការឃាត់ខ្លួនជនសង្ស័យ ព្រមជាមួយនិងវត្ថុតាងខាងលើបានជោគជ័យ ដោយមានការចង្អុលបង្ហាញពីឯកឧត្តម ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងក្រោមការឯកភាព បញ្ជាដោយលោកវរៈសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកផងដែរ។លោក អនុសេនីយ៍ឯក ជុន បូរ៉ា បានបន្តអោយដឹងបន្ថែមថា ជនសង្ស័យដែលកម្លាំងឃាត់ខ្លួនមានឈ្មោះ ទន់ ឈាន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអន្លង់វែង ឃុំកន្ទួតស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ និងចាប់យកវត្ថុតាងមួយចំនួនរួមមាន÷ ម្សៅក្រាមពណ៏សថ្លា(ម៉ាទឹកកក) ចំនួន១០កញ្ចប់តូច កាំភ្លើងច្នៃចំនួន០២ ដើម…
-
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯ,ឧ ហ៊ុន ម៉ានី ជាង៣០០នាក់ ចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋជាង ៥ពាន់នាក់ នៅក្នុងឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯ,ឧ ហ៊ុន ម៉ានី ចំនួន៣៥១នាក់ បានចុះពិនិត្យ ព្យាបាលជំងឺ និងចែកជូនអំណោយថ្នាំពេទ្យ ដល់ប្រជាពលរដ្ឋប្រមាណជាង៥ពាន់នាក់ កាលពីព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងវត្តទឹកល្អក់ ភូមិទឹកល្អក់ ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ព្រមទាំងចែកនំបុ័ង និងទឹកសុទ្ធផងដែរ ។ ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯ,ឧ ហ៊ុន ម៉ានី ដឹកនាំដោយឯ,ឧ ប៉ាន ប៊ុនធឿន រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមការងារ ថ្នាក់កណ្ដាលចុះជួយឃុំតាំងក្រូច, ឯ,ឧ លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯ,ឧ ហ៊ុន ម៉ានី, និងស្ថិតក្រោមអធិបតីភាព ឯ,ឧ ទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ស្ពឺ រួមនឹងថ្នាក់ដឹកនាំមួយចំនួនទៀត ។ឯ,ឧ លេង ផាលី បានឱ្យដឹងថា ការពិនិត្យ ព្យាបាលជំងឺ និងចែកអំណោយថ្នាំពេទ្យដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនេះរួមមាន៖ ជំងឺទូទៅ…
-
ពិធីសម្ភោធអគាររដ្ឋបាល សាលាឃុំព្រែកជ្រៃ និងពិនិត្យការដ្ឋានសាងសង់ផ្លូវប្រវែង ២៤០០ម៉ែត្រនៅស្រុកកោះធំ ខេត្តកណ្តាល
កណ្តាល៖ នៅព្រឹកថ្ងៃទី ១ ខែ កក្កដា ឆ្នាំ ២០១៨ឯកឧត្តម ម៉ៅ ភិរុណ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់នូវអគាររដ្ឋបាលសាលាឃុំ និងពិនិត្យទីតាំងការដ្ឋានសាងសង់ផ្លូវប្រវែង ២៤០០ម៉ែត្រ នៅឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល ដោយមានការចូលរួមពី ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញ ខេត្ត សមាជិក សមាជិកាក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការជុំវិញស្រុក និងប្រជាពលរដ្ឋ សរុបប្រមាណជាង ៧០០ នាក់ ។ ឯកឧត្តម ម៉ៅ ភិរុណ អភិបាល នៃគណៈអភិបាលខេត្តកណ្តាលបានមានប្រសាសន៍ថា ខេត្តកណ្តាលបាននឹងកំពុងខិតខំប្រឹងប្រែងក្នុងការ ការពារថែរក្សារាល់សមិទ្ធផលនានាដែលមានស្រាប់ និងបន្តធ្វើការអភិវឌ្ឍន៍លើគ្រប់វិស័យទាំងអស់ ជាពិសេសបានចូលរួមក្នុងវិស័យកំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។ ជាក់ស្តែងថ្ងៃនេះ ស្រុកកោះធំទទួលបាននូវអគារសាលាឃុំថ្មីមួយខ្នង ដែលជាថវិកាគុណប្រយោជន៍ខេត្តមានប្រវែងបណ្តោយ ១០ម៉ែត្រ ទទឹង១៤.៦ម៉ែត្រ សម្រាប់បម្រើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលនេះបានបង្ហាញពីការយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ។ ទន្ទឹមនឹងនេះ ឯកឧត្តម…
-
កម្ពុជាបំបែកឯតទគ្គកម្ម ជាក្រមាវែងជាងគេនៅលើពិភពលោក
ក្រមាខ្មែរដែលរៀបចំឡើងដោយ សហ ភាពសហព័ន្ធយុវជនកម្ពុជា តាមរយៈចលនា GOGO Cambodia ក្រោមប្រធានបទថា«ជឿ ថាខ្មែរអាចធ្វើបាន» ដែលរួមគ្នាត្បាញអស់រយៈ ពេលជាង៥ ខែ កន្លងមកនេះ ត្រូវបានប្រកាស ជាប់ ជាឯតទគ្គកម្ម ជាក្រមាវែងជាងគេនៅលើពិភពលោក WORLD GUINESS RECORD ។ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨នេះ ក្រមាត្រូវបាន ពន្លាដោយ មានការវាស់វែង ពីគណៈ កម្មការឯកទគ្គកម្មពិភពលោក (Guinness World Records) យ៉ាងពិតប្រាកដ និងមានការចូលរួមពីមហាជនយ៉ងច្រើនកុះករផងដែរ។ បន្ទាប់ពីការវាស់វែង និង ពិនិត្យយ៉ាងល្អិតល្អន់ហើយនោះ គណៈកម្មការពិភពលោកមួយនេះ បានសម្រេច ឲ្យក្រមាខ្មែរ ជាប់ឯតទគ្គកម្ម ពិភពលោកជាក្រមាវែងជាងគេ។ កម្មវិធី បំបែកឯតទគ្គកម្មក្រមាដែលវែងជាងគេលើពិភពលោក បានចាប់ដំណើរការពីថ្ងៃទី១៤ខែកុម្ភៈ រហូត ដល់ថ្ងៃទី២៨ខែមិថុនាឆ្នាំ២០១៨ ដោយកម្មវិធី ទទួល បានភ្ញៀវសរុប៣៣៨, ០៥០នាក់ ដែល ក្នុងនោះមាន អ្នកចុះឈ្មោះ រៀនត្បាញ ចំនួន…
-
ទិវាមច្ឆជាតិ ០១កក្កដា លើកទី១៦ នៅកសិណអង្គវត្តឆ្នាំ២០១៨នេះ ទិវាមច្ឆជាតិ ( ០១កក្កដា ) ត្រូវបានប្រាព្ធឡើងនៅកសិណខាងលិចអង្គរវត្ត នៃ រមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្រ្តខ្មែរ ! កូនត្រីនិង ត្រីមេពូជចម្រុះ ប្រមាណជា ជាង ១លានក្បាល ត្រូវបានប្រលែងចូលក្នុងកសិណអង្គរ
សៀមរាប៖ ការលើកបង្ហាញរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងពីធីប្រារព្ធទិវាមច្ឆជាតិ ព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ នៅកសិណអង្គរវត្ត រមណីយដ្ឋានទេសចរណ៍វប្បធម៌-ប្រវត្តិសាស្រ្តនៃកម្ពុជានាខេត្តសៀមរាប បានបញ្ជាក់ថា ឆ្នាំនេះ គឺជាឆ្នាំទី១៦ នៃការប្រារព្ធទិវាមច្ឆជាតិ កូនត្រី និង ត្រីមេពូជចម្រុះក្នុងស្រុកប្រមាណ ជាង ១លានក្បាលត្រូវបានប្រលែងចូលក្នុងកសិណ ឬ គូទឹកអង្គរវត្ត ។ កូនត្រីនិង ត្រីមេពូជក្នុងស្រុកទាំងនោះ រួមមានប្រភេទត្រីឆ្ពិន ត្រីព្រលូង ត្រីក្រហែ ត្រីប្រា និង ត្រីកន្ធរ ។ល។ ជាមួយនោះរួមមានប្រភេទវារីសត្វ ដែលកំពុងរងគ្រោះផុតពូជ ដូចជាត្រីគល់រាំង អណ្តើក កន្ធាយ និងកង្កែប ក៏ត្រូវបានប្រលែងចូលក្នុងកសិណអង្គរ ផងដែរ ។ ការលែងត្រី និង វារីសត្វទាំងនេះចូលក្នុងកសិណ ឬ គូទឹកអង្គរវត្ត ដោយស្ថិតក្នុងការប្រមើរមើលឃើញថា ទៅថ្ងៃអនាគត ក្នុងតំបន់អង្គរ នឹងសម្បូរទៅដោយពូជមច្ឆជាតិចម្រុះ ព្រមជាមួយនឹងការរីកសាយទៅកាន់តំបន់ផ្សេងៗទៀតតាមប្រព័ន្ធបារាយណ៍ក្នុងតំបន់អង្គរ និង…
-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីជួប សំណេះសំណាលជាមួយសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជាទូទាំង ប្រទេស ក្រោមប្រធានបទ «៦៧ឆ្នាំ នៃគណបក្សប្រជាជនកម្ពុជា ៖ យុវជនរួមគ្នាឆ្ពោះទៅរកជ័យជម្នះថ្ងៃទី២៩ កក្កដា ២០១៨ ដើម្បីអនាគតកម្ពុជា»
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល បានអញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះសំណាលជាមួយសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជាទូទាំងប្រទេស ក្រោមប្រធានបទ «៦៧ឆ្នាំ នៃគណបក្សប្រជាជនកម្ពុជា ៖ យុវជនរួមគ្នាឆ្ពោះទៅរកជ័យជម្នះថ្ងៃទី២៩ កក្កដា ២០១៨ ដើម្បីអនាគតកម្ពុជា» នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ នៅសាលមហោស្រព និងពិព័ណ៌កោះពេជ្រ។ លោកជំទាវកិត្តិសង្គហបណ្ឌិតបានមានប្រសាសន៍ថា ៖ ការជ្រើសរើសយកប្រធានបទយកមកបង្ហាញនាថ្ងៃនេះ គឺចំពេលខួបទី៦៧ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ដែលមានប្រវត្តិដ៏ថ្លៃថ្លា និងស្នាដៃយ៉ាងធំធេងក្នុងការបម្រើជាតិ និងមាតុភូមិ។ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តាមរយៈ នយោបាយ ឈ្នះ ឈ្នះ បានបង្ហាញថាគណបក្សប្រជាជនកម្ពុជាមានភាពចាស់ទុំ និងពោរពេញដោយបទពិសោធន៍ មានការទទួលខុសត្រូវខ្ពស់ចំពោះជោគវាសនាប្រទេសជាតិ មានមាគ៌ានយោបាយ ត្រឹមត្រូវដែលឆ្លើយតបបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជន និងបានសម្រេច នូវសមិទ្ធផលធំៗជាប្រវត្តិសាស្រ្តជូនជាតិ ហើយក៏កាន់តែឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់ថា «គណបក្សប្រជាជនជារបស់ប្រជាជន ដោយសារប្រជាជន និងធ្វើអ្វីទាំងអស់ ដើម្បីប្រជាជន» ។ លោកជំទាវក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់រូប អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ នៅពេលខាងមុខនេះ…
-
ឯកឧត្តម ជាវ តាយបានសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ មកពីស្រុកបន្ទាយមាស និងស្រុកកំពង់ត្រាច
កំពត៖ ឯកឧត្តម ជាវ តាយ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និងជាអភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ មកពីស្រុកកំពង់ត្រាច និងស្រុកបន្ទាយមាស ចំនួន ១៥៨៣នាក់ នៅព្រឹកថ្ងៃអាទឹត្យ ៤រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែ កក្ដដា ឆ្នាំ២០១៨ ក្នុងទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពត។ ឯកឧត្ដមក៍មានប្រសាសន៍ផ្តាំផ្ញើដល់លោកគ្រូ អ្នកគ្រូ ទាំងអស់សូមផ្សព្វផ្សាយដល់បងប្អូនញាតិមិត្ត អញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ទាំងអស់គ្នានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដែលមានលំដាប់លេខរៀងទី២០ និងរូបសញ្ញាទេវតាបាចផ្កាជាសំគាល់៕.