-
ប្រតិបត្តិការរុករកជាលក្ខណៈអន្តរជាតិឈានចូលដល់ថ្ងៃទី៩ហើយ ក្រុមសង្គ្រោះនិយាយថា យើងចូលកាន់តែជិតដល់កន្លែងអ្នកបាត់ខ្លួនទំាងនោះហើយ
ថៃ៖ ក្រុមអ្នកមុជទឹកថៃដែលកំពុងតាមស្វែងរកមនុស្សទាំង១៣នាក់ ដែលបានបាត់ខ្លួននៅក្នុងរូងភ្នំមួយស្ថិតនៅភាគខាងជើងប្រទេស អស់រយៈពេលនេះឈានដល់ថ្ងៃទី៩ និងបានចូលកាន់តែជិតដល់កន្លែងដែលអ្នកបាត់ខ្លួនទំាងនោះស្ថិតនៅហើយ។ កាលពីពេលថ្ងៃត្រង់ ថ្ងៃច័ន្ទនេះ មានការអះអាងថា សល់រយៈចម្ងាយត្រឹមតែ១គីឡូម៉ែត្រទៀតប៉ុណ្ណោះ ។ ក្រុមអាជ្ញាធរថៃបាននិងកំពុងបញ្ចូលខ្យល់ដាក់ក្នុងបំពង់អុកស៊ីសែនប្រមាណ ៧៦៦ បំពង់ចាប់តាំងពីយប់ថ្ងៃអាទិត្យម្សិលមិញនេះ ដើម្បីបញ្ជូនពួកវាទៅកាន់ល្អាងទីបីនៃរូងភ្នំថាំលួង ក្នុងស្រុកម៉ៃសៃ ខេត្តឈៀងរ៉ៃ សម្រាប់ឲ្យក្រុមអ្នកមុជទឹកប្រើប្រាស់ ។ ក្រុមអាជ្ញាធរថៃបានចាប់ផ្តើមបញ្ចូលខ្យល់ដាក់ក្នុងបំពង់ផ្គត់ផ្គង់អុកស៊ីសែនចំនួន៣៥១បំពង់ថ្មី ដែលត្រូវបានបញ្ជូនទៅកាន់ទីនោះ ដោយមានការជួយពីមហាជនថៃទាំងឡាយ។ បូកជាមួយបំពង់អុកស៊ីសែនចំនួន៤១៥បំពង់ដែលមានស្រាប់ ដូច្នេះបំពង់អុកស៊ីសែនសរុបទាំងអស់៧៦៦បំពង់ ហើយកិច្ចការនេះ នឹងត្រូវចំណាយពេល១២ម៉ោង ។បំពង់អុកសែនទាំងនេះ ក្រោយមកទៀតនឹងត្រូវបានបញ្ជូនទៅកាន់កំណាត់ល្អាងទីបីនៃរូងភ្នំដ៏ជ្រៅខាងលើ ដើម្បីឲ្យក្រុមអ្នកជំនាញមុជទឹកប្រើប្រាស់នៅក្នុងកិច្ចខិតខំប្រឹងប្រែងនេះ ដើម្បីធ្វើដំណើរទៅដល់ច្រកបំណែកមួយ ដែលជា កន្លែងក្មេងៗទាំង១២នាក់ ព្រមទាំងគ្រូបង្វឹកបាល់ទាត់របស់ពួកគេម្នាក់ទៀត ដែលត្រូវគេជឿជាក់ថា បានជាប់គាំងនៅទីនោះ ។ សូមរំលឹកថា ក្មេងជំទង់ៗ១២នាក់ដែលជាក្រុមកីឡាករបាល់ទាត់មកពីក្លឹប មូប៉ា និង គ្រូបង្វឹកបាល់ទាត់ម្នាក់ បានបាត់ខ្លួនដោយអាថ៌កំបំាង ចាប់តាំងពីថ្ងៃទី២៣ ខែមិថុនាមកម្ល៉េះ រីឯក្រុមអ្នកជួយសង្រ្គោះជឿជាក់ថា អ្នកទាំងអស់កំពុងជាប់ខ្លួនកាន់តែជ្រៅនៅក្នុងរូងភ្នំ ថាំលួង ណាង ណុន ស្ថិតភាគជើងខេត្តឈៀងរ៉ៃ និងជារូងភ្នំវែងជាងគេបំផុតទី៤របស់ប្រទេសថៃ ដោយសារតែភ្លៀងធ្លាក់កាន់តែខ្លាំង ហើយពួកគេព្យាយាមគេចចេញពីទឹកជំនន់ក្នុងរូង ដើម្បីស្វែងរកច្រកចេញផ្សេង…
-
កិច្ចប្រជុំប្រចាំឆ្នាំ២០១៨ ស្តីពីចលនាបង្កើនអាហារូបត្ថម្ភនៅកម្ពុជា
កិច្ចប្រជុំប្រចាំឆ្នាំស្តីពីចលនាបង្កើនអាហារូបត្ថម្ភ ត្រូវបានរៀបចំធ្វើនៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី០២ ខែកក្កកដា ឆ្នាំ២០១៨ ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តាអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងមានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ អង្គការអភិវឌ្ឍន៍នៃសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល ស្ថាប័នផ្សព្វផ្សាយ, វិស័យឯកជន សិស្ស និស្សិត និងថ្នាក់ដឹកនាំក្រុមប្រឹក្សាស្តាអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទជាច្រើនរូបទៀត។ លោកស្រី លោកស្រី ណាន់ស៊ី ហាសេឡូវ (Ms.Nancy Haselow) អនុប្រធានអង្គការ HKIប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងជាតំណាងសម្ព័ន្ធបណ្តាញសង្គមស៊ីវិលដើម្បីអាហារូបត្ថម្ភនៅកម្ពុជា SUN-CSA, លោកស្រី សឺរី ណូអាន ដាន់ខេន ចូន (Sheri- Nouane Duncan-Jones) នាយិកាស្តីទីបេសកកម្មប្រចាំប្រទេសរបស់ទីភ្នាក់ងារសហរដ្ឋអាម៉េរិកសម្រាប់កិច្ចអភិវឌ្ឍន៍អន្តរជាតិ (USAID) នៅកម្ពុជា និងជាតំណាងបណ្តាញប្រទេសផ្តល់ជំនួយ, លោកស្រី ប៉ូលីន ថាមេសស៊ីស (Pauline Tamesis) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំកម្ពុជាបានផ្តល់ចំណាប់អារម្មណ៍ស្តីពីការធ្វើការរួមគ្នារបស់សម្ព័ន្ធអង្គការសង្គមស៊ីវិល,បណ្តាញអ្នកផ្តល់ជំនួយ និងបណ្តាញអង្គការសហប្រជាជាតិ ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនាឆ្នាំ២០៣០ នោះគឺការលុបបំបាត់បញ្ហាអហារូបត្ថម្ភគ្រប់ទម្រង់។ ស្ថាប័នទាំំងបីខាងលើបានកត់សម្គាល់ថា…
-
សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា គ្រោងពង្រាយ មនុស្សប្រមាណជាង២ពាន់៥រយនាក់ដើម្បីចូលរួមអង្កេតការណ៍បោះឆ្នោត គ្រប់២៥ រាជធានី-ខេត្ត
ភ្នំពេញ៖ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា គ្រោងពង្រាយសមាជិកសមាជិកា របស់ខ្លួនប្រមាណ ២៥៩៥នាក់ ដាក់ពង្រាយគ្រប់រាជធានី-ខេត្ត ដើម្បីចូលរួមអង្កេតការណ៍បោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដា ខាងមុខ។ ការប្រកាសនេះធ្វើឡើង ហាក់ឆ្លើយតបទៅនឹងអង្គការសង្គមស៊ីវិលមួយចំនួន ដែលប្រកាសថា ខ្លួនមិនចូលរួមសង្កេតការណ៍ សម្រាប់ការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ដូចជា អង្គការ Necfec និង អង្គការ Comfrel ជាដើម ។ សម្រាប់ប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ឯកឧត្តម ហេង វណ្ណដា ចាត់ទុកថានេះគ្រាន់តែជាល្បែងប្រជាធិបតេយ្យតែប៉ុណ្ណោះ ត្រង់ថា បក្សណាចូល រឺ មិនចូល រឺ អង្គការសង្គមស៊ីវិល ណាមិនចូលសង្កេតការណ៍ គឺជាសិទ្ធិរបស់គេ ។ ឯកឧត្តម ឌឹម សុវណ្ណារុំ មន្ត្រីនាំពាក្យគណៈកម្មាធិការរៀបចំការបោះឆ្នោត ធ្លាប់បានប្រកាស នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨កន្លងទៅថា បញ្ជាក់ហើយថា បើទោះជាអង្គការណាមិនចូលរួមក៏ដោយ ក៏មិនធ្វើឱ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតនាចុងខែកក្កដា…
-
ក្រុមហ៊ុន Be Mpire និង B hip សហការគ្នាបើកវគ្គបណ្តុះបណ្តាលផ្តល់ឱកាសការងារដល់យុវជន ស្របទៅនឹងទីផ្សារប្រទេសកម្ពុជាដែលកំពុងមានការងារច្រើនសម្បូរបែប
ភ្នំពេញ៖ យុវជនកម្ពុជា ជាច្រើនរូបបាននាំគ្នានិយាយថា ឱកាសការងារសម្រាប់ពួកគេពិតជាសំខាន់ណាស់ ព្រោះបើមានការងារធ្វើ នោះ ពួកគេនឹងអាចដោះស្រាយការសិក្សា ជួយសម្រួលដល់ការចំណាយរបស់គ្រួសារ និងដើម្បីជីវភាពរបស់ពួកគេផងដែរ ដូចនេះ ហើយទើបពួកគេចង់ឱ្យបណ្តាក្រុមហ៊ុននានាបន្ថែមឱកាសការងារ ដើម្បីពួកគេមានការងារធ្វើ ស្របនឹងទីផ្សារប្រទេសកម្ពុជាកំពុង មានទីផ្សារការងារច្រើនសម្បូរបែប ។ តំណាងក្រុមហ៊ុននានាជាច្រើនបានធ្វើបទបង្ហាញពីការផ្តល់ឱកាសការងារឱ្យយុវជន និងសិស្សនិស្សិតមានការងារធ្វើ ហើយនិយាយ ថា សម្រាប់ឱកាសការងារពិតជាសំខាន់ណាស់ ព្រោះបើមានការងារធ្វើ ពួកគេអាចដោះស្រាយការសិក្សា អាចសម្រួលដល់គ្រួសារ និងដើម្បីបង្កើតប្រាក់ចំណូលដល់គ្រួសារ ។ បច្ចុប្បន្នប្រទេសកម្ពុជា មានក្រុមហ៊ុនច្រើនណាស់ ដូចនេះពួកគេចង់ឱ្យក្រុមហ៊ុននានាបានបង្កើនឱកាសការងារសម្រាប់ពួកគេបន្ថែមទៀត ព្រោះយុវជនកាន់តែច្រើនកាន់តែត្រូវការឱកាសការងារ ។លោក ចន ប្រុស ស្ថាបនិកនៃក្រុមហ៊ុន ប៊ី អឹមផាយអឺ មានប្រសាសន៍ថា ក្រុមហ៊ុនលោកមកធ្វើបទបង្ហាញនាពេលនេះ គឺដើម្បីបង្ហាញឱកាសការងារឱ្យយុវជន ចេះចាប់យកឱកាស ស្របនឹងប្រទេសជាតិកំពុងមានសន្តិសន្តភាព និងប្រទេសជាតិកំពុងមានតម្រូវការទីផ្សារ ។ លោកបន្តថា ជាការពិតណាស់ ឱកាសការងារសម្រាប់យុវជនម្នាក់ៗពិតជាសំខាន់ ព្រោះបើពួកគេមានការងារ នោះពួកគេនឹងមានលទ្ធភាពជួយគ្រួសារ និងជួយកសាងគ្រួសារសម្រាប់ពួកគេម្នាក់បាន ។ ក្រុមហ៊ុនលោកក៍បានផ្តល់ឱកាសការងារភា្លមៗដល់យុវជនផងដែរ ឲ្យតែពួកគេចេះចាប់។សូមបញ្ជាក់ថា ជាមួយនឹងការធ្វើបទបង្ហាញនៅតាមស្ថាប័ននានា ដូចជាសាកលវិទ្យាល័យ…
-
ស្ថានីយវិទ្យុ និង ទូរទស្សន៍អប្សរាជូនដំណឹងស្តីពីការលក់ម៉ោងផ្សាយស្ពតពាណិជ្ជកម្មជូនគណបក្សនយោបាយ ខណៈពេលឃោសនាបោះឆ្នោត
-
សកម្មជនគណបក្សប្រជាជនកម្ពុជានៅឃុំកណ្តៀងរាយ ជាង៦០០នាក់ ក្នុងខេត្តស្វាយរៀង ត្រៀមលក្ខណៈជាស្រេចដើម្បីឃោសនាបោះឆ្នោត
កាលពីថ្ងៃ៣០ ខែមិថុនា ឆ្នាំ២០១៨កន្លងទៅនេះ លោក មឹុង ពន្លក សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារចុះជួយឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង បានជួបសំណេះសំណាលជាមួយសកម្មជនគណបក្សប្រជាជនជាង៦០០នាក់ នៅឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ នៅក្នុងពិធីនេះ លោក ម៉ឹង ពន្លក បានធ្វើការកត់សម្គាល់ថា ការបោះឆ្នោតសកលនឹងមកដល់ក្នុងរយៈពេលជិតមួយខែខាងមុខនេះ ហើយលោកក៏បានណែនាំដល់សកម្មជនគណបក្សប្រជាជន ទាំងអស់ ត្រូវត្រៀមលក្ខណៈដើម្បីចូលរួមឃោសនាបោះឆ្នោត និងបំផុសសមាជិកបក្សទៅបោះឆ្នោតឲ្យបានគ្រប់គ្នា។ លោកបានលើកឡើងពីគុណសម្បត្តិរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គឺបានយកជីវិតធ្វើដើមទុនដើម្បីរំដោះជាតិ រំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ រួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ស្វែងរកសន្តិភាព ឯកភាពជាតិ បង្រួបបង្រួមជាតិ ធ្វើឲ្យប្រទេសជាតិមានការរីកចម្រើន ជីវភាពប្រជាជនកាន់តែប្រសើរឡើង។ លោកម៉ឹង ពន្លក ក៍បានអំពាវនាវដល់មន្ត្រីបក្សទាំងអស់ ត្រូវខិតខំបម្រើប្រជាពលរដ្ឋ មិនត្រូវប្រកាន់និន្នាការនយោបាយណាមួយឡើយ។ លោកបានអំពាវនាវពលរដ្ឋទាំងអស់ដែលមានឈ្មោះបោះឆ្នោត ត្រូវទៅបោះឆ្នោតឲ្យ បានគ្រប់ៗគ្នា ដើម្បីបំពេញតួនាទីជាពលរដ្ឋល្អដែលរស់នៅក្នុងប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ លោក ម៊ឹុង ពន្លក បានក្រើនរម្លឹកដល់សកម្មជនទាំងអស់ ត្រូវណែនាំដល់សមាជិបក្សពីរបៀបគូសសន្លឹកឆ្នោត និងលេខរៀងរបស់គណបក្សប្រជាជនកម្ពុជានៅលើសន្លឹកឆ្នាំ គឺលេខរៀងទី២០។ គួររម្លឹកថា…
-
អជ្ញាធរខេត្តកណ្តាលស្នើរឲ្យ កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធត្រូវបន្តប្រកាន់ខ្ជាប់នូវទស្សនៈ ភូមិ ឃុំ មានសុវត្តិភាព
ឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណអភិបាលខេត្តកណ្តាល ស្នើរឲ្យ កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធត្រូវបន្តប្រកាន់ខ្ជាប់នូវទស្សនៈ ភូមិ ឃុំ មានសុវត្តិភាព ដែលជាភារះកិច្ចសំខាន់សម្រាម់កិច្ចការប្រចាំថ្ងៃរបស់ខ្លួននៅក្នុងមូលដ្ឋាន និងជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ថ្លែងក្នុងពិធីសំណេះសំណាល ជាមួយមន្ត្រីរាជការ កងកម្លាំង ឃុំ ភូមិ និងប្រជាពលរដ្ឋក្នុងឃុំត្រើយស្លារ ស្រុកស្អាង ខេត្តណ្តាល នាព្រឹកម៊ិញនេះផងដែរ។ ឯកឧត្តម ម៉ៅ ភិរុណ បានបន្តថា៖ អជ្ញាធរមូលដ្ឋានត្រូវបង្កើនការប្រមូលផ្តុំដឹកនាំនៅក្នុងមូលដ្ឋានឱ្យចូលរួមសកម្ម ក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណះ តាមរយះការកសាងផែនការប្រើប្រាស់កម្លាំងសរុប វិធានការសរុប និងមធ្យោបាយសរុប ព្រមទាំងមានកម្មវិធីប្រជុំបូកសរុបដកពិសោធន៍តាមដំណាក់កាលនីមួយៗ សំដៅកែលម្អបង្កើនប្រសិទ្ធភាពថែមទៀតសម្រាប់រដ្ឋបាល ស្រុក ឃុំ របស់ខ្លួន និងជាពិសេសទៅទៀតនោះដើម្បីរក្សាសន្តិសុខសុវត្តភាពសាធារណះក្នុងពេលបោះឆ្នោតនាថ្ងៃខាងមុខ។ ត្រូវបន្តយកចិត្តទុកដាក់ផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងជ្រួតជ្រាបនូវទស្សនះ និងវិធីសាស្ត្រធ្វើឱ្យសម្រេចបាននូវខ្លឹមសារនៃប្រធានបទ ភូមិ ឃុំ មានសុវត្តិភាព ជូនដល់ប្រជាពលរដ្ឋ។ ឯកឧត្តមបានបន្តទៀតថា៖ គណះបញ្ជាការឯកភាពស្រុក ត្រូវធ្វើការប្រជុំបូកសរុបដកពិសោធន៍អំពីការងារកសាងគ្រប់គ្រងដឹកនាំ ប្រជាការពារនៅក្នុងដែនសមត្ថកិច្ចេបស់ខ្លួន ដើម្បីរកឱ្យឃើញនូវចំណុចខ្លាំង ចំណុចប្រឈម និងផ្តើមគំនិតដើម្បីចូលរួមជំរុញចលនាតម្រង់ទិស ក្នុងការប្រើប្រាស់កម្លាំងការពារឱ្យបានកាន់តែប្រសើរក្នុងនោះយកចិត្តទុកដាក់អំពីការងារចាត់តាំង អំពីសកម្មភាព និងការបំប៉ន ដើម្បីឱ្យកម្លាំងនេះបំពេញភារកិច្ចជាអចិន្ត្រៃយ៍…
-
ឯកឧត្តមបណ្ឌិត ឈូន ថាវរិន្ទ និងលោកជំទាវប្រគេនទៀនវស្សា ២វត្ត ក្នុងស្រុកឆ្លូង ខេត្ត ក្រចេះ
ដើម្បីចូលរួមលើកស្ទួយវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឲ្យមនាការវិវត្តន៍រីកចម្រើននោះ ឯកឧត្តមឧត្តមសេនីយ៍ឯក បណ្ឌិន ឈូន ថាវរិន្ទ មេបញ្ជាការរងបញ្ជាការដ្ឋានកងទ័ពជើងអាកាស នៃកងយោធពលខេមរភូមិន្ទ និងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារចុះជួយខេត្ត និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុក ព្រែកប្រសព្វ ខេត្ត ក្រចេះនិងលោកជំទាវ បាននាំយកទៀនព្រះវស្សា គ្រឿងបរិក្ខា និងសម្ភារៈ ជាច្រើនទៀតដើម្បីទៅវេរប្រគេនដល់ព្រះសង្ឃដែលគង្សចាំព្រះវស្សាក្នុង ពុទ្ធសីម៉ាវត្តចំនួន ២ វត្ត គឺវត្តពោធិហាន់ជ័យ លើ និងវត្ត ឆ្លូង ក្នុងស្រុក ឆ្លូង ខេត្ត ក្រចេះ នាព្រឹកថ្ងៃទី ២ ខែ កក្កដាឆ្នាំ ២០១៨ ។ ឯកឧត្តមឧត្តមសេនីយ៍ឯក បណ្ឌិត ឈូន ថាវរិន្ទ បានមានប្រសាសន៍លើកឡើងផងដែរពិប្រវត្តិនៃការទៀនព្រះវស្សា ដែលយើងធ្វើបានប្រារព្ធធ្វើឡើងតាំងពីដើមរាងមក ។ ឯកឧត្តម បណ្ឌិត ក៏បានសំដែងនូវការយកចិត្តទុក និងសួរសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនិង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលកន្លងមកក៏ដូចបច្ចុប្បន្ន សម្តេចតែងតែចុះជួយដោះស្រាយរាល់ ទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋជានិច្ច ។ឯកឧត្តម បណ្ឌិត…
-
កូរ៉េខាងជើង និងកូរ៉េខាងត្បូងព្រមព្រៀងគ្នាតភ្ជាប់បណ្តាញទំនាក់ទំនងដែន សមុទ្ររវាងប្រទេសទំាងពីរឡើងវិញ
កូរ៉េខាងត្បូង៖ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រសួងការពារជាតិកូរ៉េខាងត្បូង បានបញ្ជាក់ថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង និងសេអ៊ូលបានឯកភាពគ្នា ក្នុងការតភ្ជាប់ បណ្តាញទំនាក់ទំនងដែនសមុទ្ររវាងបងប្អូនកូរ៉េទំាងពីរឡើងវិញកាលពីថ្ងៃ អាទិត្យ ម្សិលមិញនេះ ដោយនាវាមកពីប្រទេសទាំងពីរបានធ្វើទំនាក់ទំនងវិទ្យុជាលើកដំបូង ក្នុងរយៈពេលមួយទសវត្សរ៍មកនេះ ។ បើតាមក្រសួងការពារជាតិកូរ៉េខាងត្បូង ទូកល្បាតរបស់កូរ៉េខាងជើងបានឆ្លើយតប ភ្លាមៗ នៅពេលដែលកងយោធាកូរ៉េខាងត្បូងបានទាក់ទងគ្នា តាមរយៈប្រព័ន្ធវិទ្យុ អន្ដរជាតិមួយនៅវេលាម៉ោង៩ព្រឹកថ្ងៃ អាទិត្យ សប្តាហ៍មុននេះនៅលើដែនសមុទ្រ ដែលជាបណ្តាញទំនាក់ទំនងតាមផ្លូវទឹកជាលើកដំបូងក្នុងរយៈពេល១០ឆ្នាំមកនេះ។សូមជម្រាបថា ការព្រមព្រៀងតភ្ជាប់បណ្តាញទំនាក់ទំនងដែនសមុទ្រខាងលើនេះ បានកើតឡើងបន្ទាប់ពីកិច្ចចរចាកម្រិតការងារជាច្រើន ត្រូវបានធ្វើឡើងរវាងភាគី ទាំងពីរនៅខាងកូរ៉េខាងត្បូង នៃការិយាល័យឆ្លងកាត់កូរ៉េ ដែលរដ្ឋាភិបាលក្រុង ព្យុង យ៉ាង និងសេអ៊ូលបានយល់ព្រមជួសជុលបណ្តាញទំនាក់ទំនងយោធាក្នុងពេលឆាប់ៗនេះ ៕
-
ចំនួនអ្នកស្លាប់កើនឡើងជិត៥០នាក់ ក្នុងហេតុការណ៍រថយន្តក្រុងមួយគ្រឿងធ្លាក់ ចូលជ្រោះនៅក្នុងប្រទេសឥណ្ឌា
ឥណ្ឌា៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋឥណ្ឌាបានរាយការណ៍ថា តួលេខជនរងគ្រោះបាត់បង់ ជីវិត ដោយសារគ្រោះថ្នាក់រថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងរអិលធ្លាក់ចូលក្នុង ជ្រោះមួយដ៏ជ្រៅនៅរដ្ឋ អុតតារ៉ាក់ខាន់ ភាគខាងជើងប្រទេស កាលពីថ្ងៃ អាទិត្យ ម្សិលមិញនេះ បានបន្តកើនឡើងដល់៤៨នាក់ហើយ ។យោងតាមប្រភពរបស់អាជ្ញាធរក្នុងតំបន់ បានឱ្យដឹងថា រថយន្តក្រុងដឹកអ្នកដំណើរ មួយគ្រឿងនេះបានជួបគ្រោះថ្នាក់ធ្លាក់ជ្រោះក្នុងរយៈកម្ពស់ប្រហែល ៣០០ ម៉ែត្រ ក្រោយរត់ចេញពីផ្លូវនៅតំបន់ភ្នំមួយកន្លែងកាលពីថ្ងៃ អាទិត្យ សប្តាហ៍មុននេះ ហើយ បើតាមសេចក្តីរាយការណ៍របស់ប៉ូលីសឥណ្ឌានោះ អ្នកបើកបរ និងអ្នកដំណើរ១២ នាក់បានទទួលរងរបួស ។ ប៉ូលីសឥណ្ឌាបានបញ្ជាក់បន្ថែមទៀតថា ផ្លូវដែលរថយន្ត ក្រុងនេះធ្វើដំណើរ គឺមិនមានរនាំងនោះទេ ហើយឧប្បទ្ទវហេតុនេះ ទំនងជាកើត ឡើងដោយសារតែរថយន្តក្រុងបើករអិលទឹកភ្លៀង ។ ប៉ុន្តែយ៉ាងណាមិញនេះ ករណី គ្រោះថ្នាក់ចរាចរណ៍នេះ បានស្ថិតនៅក្នុងការស៊ើបអង្កេតនៅឡើយ ។ គួរបញ្ជាក់ផងដែរថា ឥណ្ឌា គឺជាប្រទេសមានចំនួនអ្នកស្លាប់ ដោយសារហេតុ ការណ៍គ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេបំផុតក្នុងពិភពលោក ដោយពលរដ្ឋឥណ្ឌា ប្រហែល១៥០.០០០នាក់បានបាត់បង់ជីវិតជារៀងរាល់ឆ្នាំ ខណៈគ្រោះថ្នាក់ជាច្រើន បានកើតឡើងដោយសារការបើកបរដោយមិនប្រុងប្រយ័ត្ន និងកង្វះរនាំងការពារ សុវត្ថិភាព ក៏ដូចជាបញ្ហាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដទៃទៀត ៕…