Category: ព័ត៌មាន

  • អតីតយុទ្ធជន អ៊ិត សំអឿនបានទទួលផ្ទះថ្មីជាខ្នងផ្ទះលើកទី៨៣ ជាអំណោយសម្តេចតេជោ ហ៊ុន សែន

    កំពង់ធំ៖ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ រួមទាំងសមាគមស្រុក ក្រុង ជម្រុញចែកផ្ទះជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានសាងសង់រួច ប្រគល់  ជូនដល់អតីតយុទ្ធជនកម្ពុជា ដែលកំពុងតែរស់នៅក្នុងភូមិសាស្រ្តខេត្តកំពង់ធំ ចំនួន៩០ ខ្នងផ្ទះ ជូនដល់គ្រួសារដែលមានជីវភាពខ្វះខាត គ្មានដីគ្មានផ្ទះ ឬមានផ្ទះមិនសមរម្យ ។ខ្នងផ្ទះលើកទី៨៣ ត្រូវបានប្រគល់ជូនលោកអនុសេនីយ៍ឯក អ៊ិត សំអឿន អាយុ ៦០ ឆ្នាំ អតីតជានគរបាលចាប់តាំងពីថ្ងៃទី០៣ ខែមេសា ឆ្នាំ ១៩៩៣ អង្គភាពអធិដ្ឋាននគរបាលស្រុកប្រាសាទបល្ល័ង្ក  មានតួនាទីជានាយរងប៉ុស្តិ៍នរគបាលរដ្ឋបាលឃុំសាមគ្គីភាព  ស្រុកប្រាសាទបល្ល័ង្ក  នៃស្នងការនគរបាលខេត្តកំពង់ធំ និងបានផ្ទេររបបជីវភាពទៅមន្ទីរសង្គមកិច្ច ជានិវត្តន៍ជន នៅឆ្នាំ២០១៥  ផ្ទះថ្មីដែលមានទទួលមាន ទំហំ ៦មx៤ម សង់ខ្ពស់ផុតពីដី ដំបូង និងជញ្ចាំង ស័ង្កសី ក្រាលក្តារ ដែលបានចំណាយថវិកាក្នុងការសាងសង់អស់ចំនួន ៦,៥៨០,០០០ រៀល ។ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការងយោធភូមិភាគទី៤ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ…

  • អតិថិជន២០នាក់ដំបូងទទួលបានការដូពិសេស គឺកាស Wireless Freebuds មានតម្លៃជាងមួយ១០០ដុល្លារពីក្រុមហ៊ុនហូវៃ ក្រោយបញ្ជាទិញ កំពូលស្មាតហ្វូន Hauwei P20 និង P20 Pro

    ភ្នំពេញ៖ ក្រុមហ៊ុនឈានមុខលំដាប់ពិលោក Huawei បានរៀបចំកម្មវិធី ផ្តល់កាដូពិសេស កាស Wireless Huawei FreeBuds ដៃគូរកំពូលស្មាតហ្វូន Huawei P20 ($689) និង Huawei P20 Pro ($859) សម្រាប់អតិថិជន ២០នាក់ដំបូង នៅអគាពាណិជ្ជកម្ម Exchange Square កាលពីរសៀលថ្ងៃអាទិត្យ ទី០១ កក្តដា ឆ្នាំ២០១៨។ មានប្រសាសន៍នៅក្នុងកម្មវិធីនោះលោក Jeff Yang នាយកចែកចាយស្មាតហ្វូនប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថា៖ “អតិថិជនដែល ជាមួយនឹងកំពូលស្មាតហ្វូន ស៊េរីថ្មី Huawei P20 តម្លៃ $689 ថែម កាស Wireless Huawei FreeBuds, ស៊ីមស្មាត & កញ្ចប់ធំហ្មង 12សប្តាហ៍ និង Huawei P20 Pro តម្លៃ$859 ថែម កាស Wireless…

  • ក្រុមហ៊ុនផលិតដែកដ៏ធំរបស់វៀតណាម ចង់មកវិនិយោគខាងផលិតដែកនៅខេត្តព្រះសីហនុ

    ព្រះសីហនុ៖ យោងតាមជំនួបរវាង លោក Chu Quang Vu ,Manager of Research &Development  Department  និង ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃចន្ទ ទី២ខែកក្កដា ឆ្នាំ២០១៨ អោយដឹងថា ក្រុមហ៊ុនផលិតដែកដ៏ធំរបស់វៀតណាមឈ្មោះ Hoa Phat ចង់មកវិនិយោគខាងផលិតដែកនៅខេត្តព្រះសីហនុ។លោក Chu Quang Vu អោយដឹងថា ក្រុមហ៊ុនHoa Phat គ្រោងចំណាយទុនវិនិយោគប្រហែល៥០០លានដុល្លារ ក្នុងការវិនិយោគផលិតកម្មដែកនៅខេត្តព្រះសីហនុ។ លោក បញ្ជាក់ថា ក្រុមហ៊ុនរបស់លោក ត្រូវការដីប្រមាណពី១០០ហិចតា ទៅ១៥០ហិចតាដើម្បីវិនិយោគរោងចក្រផលិតដែកនេះ។ជាការឆ្លើយតប ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៏ ក្រុមហ៊ុន Hoa Phat ដែលចាប់អារម្មណ៏មកបណ្តាក់ទុននៅខេត្តព្រះសីហនុ។ឯកឧត្តម យន្ត មីន បានមានប្រសាសន៍ចង្អុលបង្ហាញអោយក្រុមហ៊ុននេះ គួរចាប់អារម្មណ៏ទីតាំងដីនៅតំបន់ស្រុកស្ទឹងហាវ ព្រោះអនាគតទីនោះក៏មានកំពង់ផែទឹកជ្រៅ និងមានដីប្រហែល២០០ហិចតា ទំនងជាអាចធ្វើការងារនេះបាន៕

  • ឯកឧត្តម ប៉ាន សូរស័ក្តិ៖ ការតែងតាំងប្រធានមន្ទីរពាណិជ្ជ​កម្ម​ខេត្តពោធិ៍សាត់ គឺជាការចូលរួមអនុវត្តន៍យុទ្ធសាស្ត្រកំណែទម្រង់របស់រាជរដ្ឋាភិបាល

    (ពោធិ៍សាត់)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានចាត់ទុកព្រឹត្តិការណ៍តែងតាំងថ្នាក់ដឹកនាំថ្មី របស់មន្ទីរពាណិជ្ជកម្មខេត្តពោធិ៍សាត់ គឺជាភស្តុតាងដែលបញ្ជាក់ពីការចូលរួមរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងកម្មវិធីអភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល។ ការអះអាងរបស់ ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើឡើងនាឱកាសអញ្ជើញជាគណៈអធិបតីភាព ជាមួយឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរពាណិជ្ជកម្មថ្មី ប្រចាំខេត្តពោធិ៍សាត់ ដែលរៀបចំឡើងនៅសាលាខេត្តពោធិ៍សាត់ កាលពីរសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ ក្រោមការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលសាលាខេត្ត រួមទាំងតំណាងវិស័យឯកជនម្រមាណជាង ១០០នាក់។ នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានកោតសរសើរអតីតប្រធានមន្ទីរពាណិជ្ជកម្មខេត្តពោធិ៍សាត់ ដែលបានលះបង់កម្លាំងកាយចិត្ត ដើម្បីបំពេញភារកិច្ចគ្រប់គ្រង និងដឹកនាំមន្ទីរពាណិជ្ជកម្ម រហូតក្លាយទៅជាអង្គភាពមួយ ដែលទទួលបានការគាំទ្រពីវិស័យឯកជន និងគណៈអភិបាលខេត្ដគ្រប់ជំនាន់។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរខេត្តពោធិ៍សាត់ ដែលកន្លងមកបានផ្ដល់នូវកិច្ចសហការល្អ និងតែងគាំទ្ររាល់កម្មភាពរបស់មន្ទីរពាណិជ្ជកម្ម ព្រមទាំងបានស្នើលោកប្រធានមន្ទីរថ្មី ខិតខំយកចិត្តទុកដាក់បំពេញការងារឲ្យបានល្អ ជាពិសេសត្រូវពង្រឹងកិច្ចសហការជាមួយមន្ត្រីកាំកុងត្រូល និងអាជ្ញាធរខេត្ត ដើម្បីចុះត្រួតពិនិត្យទំនិញនៅតាមទីផ្សារឲ្យបានដូចភ្លៀងរលឹម ដើម្បីការពារសុខមាលភាពជូនប្រជាជន។ លើសពីនេះ…

  • កម្លាំងនគរបាលអន្ដោប្រវេសន៍ឃាត់ជនជាតិវៀតណាម០៨នាក់

    ភ្នំពេញ : ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបន្ដឃាត់ខ្លួនជនជាតិវៀតណាម ចំនួន០៨នាក់ដែលលួចមកស្នាក់នៅ និងធ្វើការដោយគ្មានឯកសារត្រឹមត្រូវ កាលវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី០២ ខែ កក្ដដា ឆ្នាំ ២០១៨នៅចំណុចហាងកាហ្វវៀតណាមនិងបន្ទប់ជួល តាមផ្លូវ៣៦៩ស្ថិតនៅភូមិកណ្ដាលនិងភូមិដេីមចាន់សង្កាត់ច្បារអំពៅ១និងច្បារអំពៅ២ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី០២ ខែ កក្ដដា ឆ្នាំ២០១៨នេះថា ប្រតិបត្តិការនេះ ​​សហការជាមួយ​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌច្បារអំពៅស្ថិតក្រោមការសម្របសម្រួលពី​ លោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ បើតាមលោកប្រធាននាយកដ្ឋាន ​កម្លាំងជំនាញបានចុះត្រួតពិនិត្យជនបរទេសលួចស្នាក់នៅគ្មានឯកសារនិងគ្មានលិខិតឆ្លងដែន និងធ្វើការងារគ្មានឯកសារត្រឹមត្រូវ ចំនួន០២គោលដៅដោយឃាត់ខ្លួនជនជាតិវៀតណាម ចំនួន​០៨នាក់ក្នុង២សង្កាត់ខណ្ឌច្បារអំពៅ (ប្រើប្រាស់ឯកសារមិនត្រឹមត្រូវ) យកមកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីធ្វើការសាកសួរ និងអនុវត្តបន្តតាមនីតិវិធី។ លោកឧត្តមសេនីយ៍ បានគូសបញ្ជាក់ថាកម្លាំងបានចុះប្រតិបត្តិការដូចភ្លៀងរលីមទាំងខេត្តនិងក្នុងក្រុងនៅបន្តអនុវត្តនិងសេុីបអង្កេតរហូតទៅតាមជំនាញរបស់សមត្ថកិច្ចដោយមិនខានទេនិងសហការជាមួយអាជ្ញាធរក្នុងមូលដ្ឋានដេីម្បីរលូនក្នុងកិច្ចប្រតិបត្តិការ ហេីយរសៀលបានចុះឃាត់ជនជាតិវៀតណាមតាមហាងកាហ្វនិងបន្ទប់ជួលក្រោយមកឃាត់ខ្លួនជនជាតិវៀតណាមទាំងអស់ចំនួន០៨នាក់នោះ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕

  • អាជ្ញាធរខេត្តសៀមរាបបានលើកឡើងថា វិស័យព្រះពុទ្ធសាសនារីកចំរើនទៅបានអាស្រ័យលើប្រទេសជាតិមានសុខសន្តិភាព និងប្រជាពលរដ្ឋមានជីវភាពធូរធារ

     សៀមរាប៖ អាជ្ញាធរខេត្តសៀមរាបបានលើកឡើងថា វិស័យព្រះពុទ្ធសាសនារីកចំរើនទៅបានអាស្រ័យលើប្រទេសជាតិមានសុខសន្តិភាព និងប្រជាពលរដ្ឋមានជីវភាពធូរធារ បានថ្លែងបែបនេះនៅក្នុងឱកាសប្រគេនទៀនចាំព្រះវស្សានៅវត្តរាជបូព៌ ស្ថិតក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាបខេត្តសៀមរាប នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨នេះ។         ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា៖ ក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ វិស័យពុទ្ឋចក្រនៅកម្ពុជាមានការអភិវឌ្ឍន៍ រីកលូតលាស់គួរឱ្យកត់សំគាល់។ នៅកម្ពុជាវិស័យអាណាចក្រនិងពុទ្ឋចក្រតែងតែដើរទន្ទឹមគ្នាពុំអាចខ្វះមួយណាបានឡើយចូលរួមជួយស្តារនិងអភិវឌ្ឍន័សង្គមជាតិឱ្យបានរីកចំរើន ខណៈដែល រាជរដ្ឋាភិបាលកម្ពុជា បានចែងក្នុងរដ្ឋធម្មនុញ្ញថា ព្រះពុទ្ឋសាសនាជាសាសនារបស់រដ្ឋ។     ឯកឧត្តម អភិបាលខេត្តបញ្ជាក់ថា៖ វិស័យព្រះពុទ្ឋសាសនានៅកម្ពុជា អាចរីកចំរើនទៅបានគឺអាស្រ័យ ដោយប្រទេសជាតិមានសុខសន្តិភាព ហើយដោយសារសុខសន្តិភាពនេះហើយ ប្រជាពុទ្ឋបរិស័ទមានឱកាសប្រកបកិច្ចការរកស៊ីជួញដូរដោយមិនមានការភ័យខ្លាច ដែលញ៉ាំងឱ្យកំរិតសេដ្ឋកិច្ចនិងជីវភាពក្នុងគ្រួសារចេះតែរីកលូតលាស់ ហើយពួកគាត់រីករាយនិងជ្រះថ្លាក្នុងការមកធ្វើបុណ្យទានផ្សេងៗ ។ ឯកឧត្តមបន្តថា៖ ប្រទេសកម្ពុជាក្រោមការដឹកនាំដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រីអ្វីៗបាននឹងកំពុងរីកចំរើនជឿនលឿនទៅមុខឥតឈប់ឈរក្រោមដំបូលសន្តិភាពតែមួយ។ប្រទេសមានស្ថេរភាព មានសុខសន្តិភាពទើបយើងមានឱកាសបានបំពេញបុណ្យតាមទៅកាលវេលា តាមគន្លងប្រពៃណីពីជីដូនជីតាបានពេញលេញដោយគ្មានក្តីបារម្ភ។ ឯកឧត្តមថា៖ បើគ្មានសុខសន្តិភាពពេញលេញបរិបូរទេអ្វីៗទាំងអស់នឹងរលាយបាត់បង់មិនអាចទាំងមិនអាចមានអ្វីយកមកបំពេញបានទេ។     ក្រោមដំបូលសន្តិភាពនិងក្រោមនយោបាយ ឈ្នះ ឈ្នះ និងគោលនយោបាយដ៏ត្រឹមត្រូវរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា បាននិងកំពុងជម្រុញនូវការអភិវឌ្ឍន៍ប្រទេសឲ្យរីកចម្រើនលើគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអាណាចក្រ ឆ្ពោះទៅកាន់វឌ្ឍនភាព…

  • ផ្ទះ១ខ្នងត្រូវបានប្រគល់ជូនអតីតយុទ្ធជនពិការ នៅស្រុកអង្គរធំ លំនៅដ្ឋានមួយខ្នង ធ្វើអំពីថ្ម ផ្ទាល់ដី ប្រកស័ង្កសី

      សៀមរាប៖ ផ្ទះ១ខ្នងត្រូវបានប្រគល់ជូនអតីតយុទ្ធជនពិការ នៅស្រុកអង្គរធំ លំនៅដ្ឋានមួយខ្នង ធ្វើអំពីថ្ម ផ្ទាល់ដី ប្រកស័ង្កសី ដែលមានបណ្តោយ៨ម៉ែត្រ ទទឹង ៥ម៉ែត្រ ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ផ្តល់តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជាត្រូវបានប្រគល់ជូន អតីតយុទ្ធជនពិការលោក វួច ជឿត  មានប្រពន្ធឈ្មោះ ដុំ ផន  កូនមួយនាក់ក្នុងបន្ទុក រស់នៅភូមិភ្លង់ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។ កាលពីរសៀលថ្ងៃទី០២ ខែ កក្កដា ឆ្នាំ២០១៨ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត និង ជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប ដោយមានអាជ្ញាធរស្រុក ក្រុមការងារ និង ប្រជាពលរដ្ឋ ចូលរួមចំនួន១០៧នាក់  ។       ក្នុងកិច្ចស្វាគមន៍របស់លោកវរៈសេនីយ៍ឯក ទូច ប៊ុនធឿន អធិការដ្ឋាននគរបាលស្រុក និង ជាប្រធានសមាគម…

  • ឯកឧត្តមសាយ សំអាល់បានថ្លែងថា គណបក្សប្រជាជនកម្ពុជា ត្រូវការឲ្យយុវជនចូលរួម អភិវឌ្ឍសង្គមនិងជួយជ្រោមជ្រែងប្រទេសជាតិឲ្យកាន់តែរីកចំរើនឈានឡើងជានិច្ច

    ឯកឧត្តមសាយ សំអាល់បានថ្លែងថា គណបក្សប្រជាជនកម្ពុជា ត្រូវការឲ្យយុវជនចូលរួម អភិវឌ្ឍសង្គមនិងជួយជ្រោមជ្រែងប្រទេសជាតិឲ្យកាន់តែរីកចំរើនឈានឡើងជានិច្ច នៅក្នុងពិធីសំណេះសំណាលជាមួយបងប្អូនសមាជិក យុវជនគណបក្សប្រជាជនកម្ពុជា ក្រុមសកម្មជនយុវជន(ក)៧៧ដែលបានប្រារព្វធ្វើឡើងនៅខុទ្ទកាល័យគណកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ឯកឧត្តម សាយ សំអាល់ អនុប្រធានគណចលនាយុវជនបានមានប្រសាសន៍ថា៖គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សនយោបាយដ៏រឹងម៉ាំ មានមូលដ្ឋានផ្តើមចេញពីស្មារតីរួបរួមសាមគ្គីដោយតម្កល់ផលប្រយោជន៍ជាតិជាធំ ជាពិសេសបងប្អូនជាយុវជនដែលមានឱកាសច្រើនក្នុងការសិក្សារៀនសូត្រ និងស្វែងរកការងារធ្វើ ដើម្បីរួមចំណែកអភិវឌ្ឍសង្គមជាតិ ឯកឧត្តមបានសង្កត់ធ្ងន់ថា៖ យុវជនសម័យនេះមានការខុសប្លែកពីយុវជនកាលពីសម័យមុនៗ ដែលកាលនោះប្រទេសយើងធ្លាក់ក្នុងភ្លើងសង្រ្គាមរ៉ាំរ៉ៃជម្លោះផ្ទៃក្នុង មិនចេះចប់ ពេលនោះយុវជនមិនបានចូលសិក្សារៀនសូត្រពេញលេញទេ អ្នកនយោបាយប្រើប្រាស់យុវជនជាឧបករណ៍នយោបាយ ក្នុងការផ្លាស់ប្តូររបបដឹកនាំដោយកាប់សម្លាប់ពលរដ្ឋខ្លួនឯង និងបំផ្លិចបំផ្លាញសង្គមជាតិទាំងមូល។ឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងថា៖សំលេង។ឯកឧត្តមមានចាន់យ៉ាដាប្រធានក្រុមសកម្មជនយុវជន(ក)៧៧បានលើកឡើងថា៖ រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី និងជា ប្រធានគណបក្សប្រជាជនកម្ពុជាបានផ្តោតជាសំខាន់លើវិស័យអប់រំដោយសារតែចំនួនសាលារៀននៃចំណេះដឹងទូទៅ សាកលវិទ្យាល័យ គ្រឹស្ថានសិក្សានិងចំនួនសិស្សនិសិត្យចុះឈ្មោះចូលរៀននៅគ្រប់ភូមិសិក្សាទាំងផ្នែកសាធារណៈ និងឯកជនមានការកើនឡើងច្រើន។ឯកឧត្តមមានចាន់យ៉ាដាបានគូសបញ្ជាក់ថា៖សំលេង។ ឯកឧត្តម សាយ សំអាល់ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានបន្ថែមទៀតថា៖យុវជនត្រូវយល់ច្បាស់ពីតម្លៃខ្លួនឯងក្នុងការជួយជ្រោមជ្រែងសង្គមកម្ពុជាឲ្យកាន់តែល្អប្រសើរ និងរីកដុះដាលទៅមុខថែមទៀត កំណត់គោលដៅឲ្យបានឆ្ងាយ ខិតខំសាងអំពើល្អ ហើយធ្វើជាគំរូល្អសម្រាប់អ្នកជិតខ្លួនជួយពន្យល់អ្នកដែលនៅក្បែរខ្លួនឲ្យចូលរួមជាមួយគណបក្សរៀបចំបំពេញសិទ្ធិជាសមាជិកបក្សហើយទៅចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានាថ្ងៃទី២៩ខែកក្កដានេះកុំបីខាន៕

  • អភិបាលខណ្ឌច្បារអំពៅណែនាំអោយគណៈបញ្ជាការឯកភាពខណ្ឌ_សង្កាត់ ត្រូវពង្រឹងការងារសន្តិសុខ

     ភ្នំពេញ  ៖  ស្របពេលដែលការបោះឆ្នោតសកលជិតឈានចូលមកដល់នាពេលខាងមុខ និងមានជនអគតិមួយចំនួនដើរបំផុសបំផុលប្រជាពលរដ្ឋកុំអោយទៅបោះឆ្នោតទៀតនោះ  នៅរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ អភិបាលខណ្ឌច្បារអំពៅលោកចេង មុនីរ៉ា បានណែនាំអោយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌនិងសង្កាត់ទាំង៨ ត្រូវពង្រឹងការងារគ្រប់គ្រងសន្តិសុខអោយបានល្អ ជាពិសេសត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទៅបោះឆ្នោតអោយបានគ្រប់ៗគ្នាដើម្បីប្រទេសជាតិមានការរីចំរើនថែមទៀតកុំជឿតាមការញ៉ុះញ៉ង់របស់ជនអគតិទាំងនោះ  ។     ប្រសាសន៍ដាស់តឿនក្រើនរំលឹកដល់កម្លាំងគណៈបញ្ជាការឯកភាពនេះបានថ្លែងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅកាលពីរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ ក្រោមវត្តមានលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ , លោករស់ សុភ័ក្តិ អភិបាលរងខណ្ឌ , លោកម៉ៅ សឿត អធិការស្តីទី និងមានការចូលរួមពីលោក_លោកស្រី ជាចៅសង្កាត់ទាំង៨ ,លោកនាយប៉ុស្តិ៍ទាំង៨ និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀត ។      នៅក្នុងកិច្ចប្រជុំនេះដែរលោកអភិបាលខណ្ឌបានណែនាំបន្ថែមអោយលោកអធិការ  លោកមេបញ្ជាការ  លោកនាយប៉ុស្តិ៍ទាំង៨ រួមនិងលោក_លោក ជាចៅសង្កាត់ ត្រូវយកចិត្តទុកលើបញ្ហាសន្តិសុខនៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រងអោយបានដិតដល់  ព្រោះមួយរយៈនេះមានជនអគតិដើរចលនាប្រជាពលរដ្ឋកុំអោយទៅបោះឆ្នោត និងបំផុសបំផុលពីបញ្ហាថ្នាំជ្រលួកដៃ ។  ការទៅបោះឆ្នោតគឺជាសិទ្ធរបស់ប្រជាពលរដ្ឋមិនមែនជាកាតព្វកិច្ចនោះ  ទៅឬមិនទៅជាសិទ្ធរបស់គាត់  តែអ្នកដែលរារាំងប្រជាពលរដ្ឋមិនអោយទៅបោះឆ្នោតជាទង្វើខុសច្បាប់ត្រូវចាត់ការជាបន្ទាន់មិនអាចអន់អោនអោយបានឡើយ ។  មួយផ្នែកទៀតបើប្រជាពលរដ្ឋណាបាត់អត្តសញ្ញាណប័ណ្ណដែលត្រូវទៅបោះឆ្នោត  សូមអោយលោកនាយប៉ុស្តិ៍និងចៅសង្កាត់បំពេញឯកសារពាក់ព័ន្ធនិងការបោះឆ្នោតជូនប្រជាពលរដ្ឋផង  ។ នៅចុងបញ្ចប់នៃកិច្ចប្រជុំលោកអភិបាលខណ្ឌបានសង្កត់ធ្ងន់ដោយណែនាំអោយគណៈបញ្ជាការឯកភាពគ្រប់សង្កាត់ត្រូវយកចិត្តទុកដាក់បំរើសេវ៉ាជូនប្រជាពលរដ្ឋ  ត្រូវទប់ស្កាត់នូវរាល់ទង្វើទាំងឡាយណាដែលមានចេតនារារាំងប្រជាពលរដ្ឋមិនអោយទៅបោះឆ្នោត និងមានចេតនាបំផ្លាញ់ការបោះឆ្នោត…

  • រូបភាពពីផ្កាយរណបរកឃើញថា កូរ៉េខាងជើងកំពុងបញ្ចប់សំណង់រោងចក្រផលិត មីស៊ីលរបស់ខ្លួន

    សហរដ្ឋអាមេរិក៖ យោងតាមការវិភាគលើរូបភាពផ្កាយរណបដោយក្រុមអ្នកស្រាវជ្រាវនៅសហរដ្ឋអាមេរិក បានបង្ហាញថា កូរ៉េខាងជើងទំនងជាបានបញ្ចប់ការពង្រីក ទីតាំងផលិតមីស៊ីលបាលីស្ទិកដ៏សំខាន់របស់ខ្លួន ។រូបភាពដែលជារបាយការណ៍លេចធ្លាយ ពីក្រុមមន្រ្តីចារកម្មសហរដ្ឋអាមេរិកនេះ បានធ្វើអោយមានមន្ទិលសង្ស័យចំពោះឆន្ទៈរបស់កូរ៉េខាងជើង ក្នុងការបោះបង់ ចោលកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន គឺជាអ្វីមួយដែលរដ្ឋាភិបាលក្រុង វ៉ាស៊ីនតោន បាននិយាយថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន យល់ព្រមពេលដែលរូប លោកបានជួបជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅក្នុងប្រទេស សិង្ហបុរី កាលពីខែមុន ។ រូបភាពផ្កាយរណបខាងលើនេះ ត្រូវបានថតបានដោយក្រុមហ៊ុន Planet Labs Inc. ដែលមានមូលដ្ឋាននៅទីក្រុង សាន់ ហ្វ្រាន់ស៊ីស្កូ និងត្រូវបានវិភាគដោយក្រុមអ្នក ស្រាវជ្រាវនៅឯវិទ្យាស្ថាន Middlebury Institute for International Studies (MIIS) ដែលបង្ហាញថា របបដឹកនំាទីក្រុងព្យុងយ៉ាងកំពុងបញ្ចប់សំណង់រោងចក្ររបស់ខ្លួន ស្ថិតនៅឯវិទ្យាស្ថានវត្ថុធាតុគីមី ដែលក្រុមអ្នកស្រាវជ្រាវអះអាងថា វាស្ថិតនៅក្នុង ទីក្រុងហាមហាំង ប្រទេសកូរ៉េខាងជើង ។យោងតាមសម្តីរបស់លោក ដេវីដ ស្គើលឺ ដែលជាមន្រ្តីស្រាវជ្រាវនៅវិទ្យាសា្ថន MIIS បាននិយាយថា វិទ្យាស្ថានវត្ថុធាតុគីមីត្រូវបានស្គាល់ច្បាស់ថា…