Category: ព័ត៌មាន

  • ក្រុមជើងឯក៥សម័យកាលសាំបាប្រេស៊ីល​ បន្តទៅវគ្គ៨ក្រុម​ ក្រោយយកឈ្នះ មិចស៊ិក​ ២-០​ នៅ​ World Cup 2018

    ក្រុមបាល់ទាត់សាំបាប្រេស៊ីល​ បានកក់កៅអីមួយឡើងទៅវគ្គ៨ក្រុមចុងក្រោយនៃ​ FIFA World Cup 2018 នៅប្រទេសរុស្ស៊ី​ បន្ទាប់ពីទម្លាក់គូប្រជែងមិចស៊ិក​ ២-០​ ក្នុងវគ្គ១៦ក្រុមដែលទើបបញ្ចប់មុននេះបន្ទិច។Neymar ជាអ្នករកគ្រាប់ទី១អោយអតីតម្ចាស់ជើងឯក​ World Cup ៥សម័យច្រើនជាងគេ​ ប្រេស៊ីល​ នៅនាទីទី៥១​ មុនពេលមិត្តរួមក្រុម​ Roberto Fermino ដែលប្តូរចូលក្នុងវគ្គទី២​ រកបានគ្រាប់ទី២​ នៅនាទីទី៨៨តាមរយ:លទ្ធផលឈ្នះដ៏គាប់ប្រសើរនេះ​ បានធ្វើអោយប្រេស៊ីល​ ឡើងទៅវគ្គ៨ក្រុមដោយស្វ័យប្រវត្តិហើយ​ ដោយត្រូវង់ចាំគូប្រកួតរវាងប៊ែលហ្ស៊ិក​ ប៉ះជប៉ុននាម៉ោង១យប់រំលងអាធ្រាត្រនេះប្រេស៊ីល​ បានក្លាយជាក្រុមទី៥​ ដែលឆ្លងផុតវគ្គ១៦ក្រុមឆ្លងចូលវគ្គ៨ក្រុមជាមួយបារាំង​ អ៊ុយរ៉ាហ្គាយ​ ក្រូអាត​ និងម្ចាស់ផ្ទះរុស្ស៊ី៕

  • រថយន្តកូរ៉ូឡាប្រលះបាឡែនត្រង់ផ្លូវបំបែករងការខូចខាតទាំងសងខាង

     ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរនិងជនជាតិចិនម្នាក់បើករថយន្តបោះពួយយ៉ាងលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តកាមរីបាឡែនបើកដោយបុរសម្នាក់ពេញទំហឹងបណ្ដាលចំទ្វារឆ្វេងខាងក្រោយពេញទំហឹងរងខូចខាតយ៉ាងដំណំដូចគ្នា។      ហេតុការណ៍គ្រោះចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង១២និង១០នាទីយប់រំលងអធ្រាតឈានចូលថ្ងៃទី៣ខែកក្ដដាឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវព្រះស៊ីហនុ កែងនិងផ្លូវ៥១ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។     យោងតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេឃើញរថយន្តកូរ៉ូឡាពណ័ខ្មៅពាក់ស្លាកលេខភ្នំពេញ .2AN9437 បើកដោយបុរសម្នាក់រួមដំណើរនិងជនជាតិចិនម្នាក់ពីជើងទៅត្បូងក្នុងល្បឿនលឿនខណះមកដល់ចំនុចកើតហេតុខាងលើបានជ្រុលទៅបុករថយន្តកាមរីបាឡែនពណ័ពាក់ស្លាកលេខភ្នំពេញ.2AJ4670 បើកពីកើតទៅលិចក្នុងល្បឿនដូចគ្នាពេញទំហឹងចំទ្វារខាងក្រោយខាងឆ្វេងពេញទំហឹងបណ្ដាលអោយរថយន្តបាឡែនហោះទៅឡើងសួនហើយធ្លាក់ទៅផ្លូវម្ខាងរងការខូចខាតយ៉ាងដំណំដូចគ្នាតែសំណាងល្អមិនមានអ្នករបួស។     ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញមកវាស់វែងយករថយន្តទាំងពីរគ្រឿងទៅការិយាល័យចរាចរណ៍ជើងគោកស្នងការរាជធានីភ្នំពេញរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕

  • រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯ ឧ ថោង ខុន ស្នើរសុំអោយភាគីឥណ្ឌូនេស៊ី ពិចារណាទៅលើ៤ចំនុចសំខាន់ៗ

      រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯ ឧ ថោង ខុន ស្នើរសុំអោយភាគីឥណ្ឌូនេស៊ី ពិចារណាទៅលើ៤ចំនុចសំខាន់ៗ ទី១ ជំរុញអោយមានពីធីប្រារព្ធបុណ្យព្រះពុទ្ធសាសនាឡើងវិញ ទី២ ជំរុញអោយការចុះអនុសារណៈយោគយល់គ្នារវាងក្រសួងទេសចរណ៍កម្ពុជា និងក្រសួងទេសចរណ៍ឥណ្ឌូនេស៊ី ។ ទី៣ ស្នើរសុំអោយមានការហោះត្រង់កម្ពុជា ឥណ្ឌូនេស៊ី និងទី៤ ប្រម៉ូតអង្គរវត្តអោយក្លាយជាកន្លែងប្រារព្ធព្រះពុទ្ធសាសនា ការស្នើរសុំនេះធ្វើឡើង ក្នុងជំនួបរវាង ឯ ឧ ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយ ឯ ឧ Sudrirman Haseng អគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំនៅកម្ពុជា នៅទីស្តីការប្រសួង ។  ការឆ្លើយតប ឯ ឧ Sudrirman Haseng សន្យាថានឹងយកការស្នើរសុំរបស់កម្ពុជា ទៅពិភាគ្សាជាមួយប្រសួងទេចរណ៍ ឥណ្ឌូនេស៊ី  ហើយចំណែកឯការហោះហើរត្រង់កម្ពុជា ឥណ្ឌូនេស៊ីនិងមាននៅឆ្នាំ២០១៩ខាងមុខនេះ ចំថ្ងៃខួបលើកទី៦០ ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ឥណ្ឌូនេស៊ី ។  ក្នុងជំនួបដដែលនេះ ភាគីទាំង២ គ្រោងនិងសហការគ្នាប្រារព្ធពិធីព្រះសាសនាម្តងទៀតនៅឆ្នាំ២០១៩ខាងមុខនេះ ដោយកាលពីឆ្នាំ២០១០ ធ្លាប់ធ្វើម្តងរួចមកហើយ  ។…

  • បុរសម្នាក់បានស្លាប់ភ្លាមៗខណះ ជិះម៉ូតូឆ្លងផ្លូវ​ត្រូវរថយន្តតាត់សុីបុក នៅក្នុងស្រុករលាប្អៀរ។

    បុរសម្នាក់បានស្លាប់ភ្លាមៗខណះ ជិះម៉ូតូឆ្លងផ្លូវ​ត្រូវរថយន្តតាត់សុីបុក នៅក្នុងស្រុករលាប្អៀរ។

    ខេត្តកំពង់ឆ្នាំង៖ ​នៅវេលាម៉ោង១៥និង២០នាទីថ្ងៃទី១ខែកក្កដាឆ្នាំ២០១៨នេះរថយន្តតាក់សុី VIP បើកបុក​បុរសម្នាក់ ជិះម៉ូតូឆ្លងផ្លូវបណ្តាលឲ្យ​ស្លាប់ភ្លាមៗនៅនិងកន្លែង  ​នៅលើកំណាត់ផ្លូវជាតិលេខ៥ ​​ត្រង់ចំណុចផ្លូវចូលវត្តទឹកហូត ស្ថិតក្នុងភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុរលាប្អៀរ ខេត្តកំពង់ឆ្នាំង ។  ប្រភពព័ត៌មានពីប្រជាពលរដ្ឌដែលកន្លែងកើតហេតុ បានឱ្យដឹងថា ​រថយន្តVIPមួ​យគ្រឿពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AJ-29 04 បើកបរពី​ត្បូងទៅជើង ពេលមកដល់ចំណុចខាងលើ បានបុកម៉ូតូមួ​យគ្រឿងម៉ាក ស្មាស ពណ៌ខ្មៅ គ្មានពាក់ផ្លាក់លេខ ដែលបត់ឆ្លងកាត់ផ្លូវ​ ពីលិចទៅកើត បណ្តាញ​ឲ្យស្លាប់ អ្នកបើកបរម៉ូតូម្នាក់ឈ្មោះ សៅ ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។ ក្រោយកើតហេតុ អ្នកបើកបររថយន្ត បានចុះរត់គេចខ្លួនបាត់ស្រមោល ទុកតែរថយន្តនៅកន្លែងកើតហេតុ។ សពត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីរួច ធ្វើការវាសវែងយករថយន្ត និងម៉ូតូទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ៕

  • រាជរដ្ឋាភិបាលកម្ពុជា គាំទ្រ ចិន ក្នុងការរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

      (ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន​ បានបង្ហាញការពេញចិត្តទៅនឹងការគាំទ្ររបស់ចិន ចំពោះការដឹកនាំនៅក្នុងប្រទេសកម្ពុជា។ សម្តេចបានថ្លែងថា ការគាំទ្ររបស់ចិនមកលើកម្ពុជា គឺជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រទេសកម្ពុជា។ ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេច អញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរខួប៦០ឆ្នាំ នៃទំនាក់ទំនងកម្ពុជា-ចិន នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នាល្ងាចថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨នេះ។   សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជា និងចិន បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ នៅថ្ងៃទី១៩ កក្កដា ១៩៥៨ បន្ទាប់ពីជំនួបទ្វេភាគីលើកទី១រវាង ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងលោក ជូ អេនឡាយ អតីតនាយករដ្ឋមន្ត្រីចិន ក្នុងអំឡុងពេលចូលរួមសន្និសីទទីក្រុងបានឌុង នៅខែមេសា ឆ្នាំ១៩៥៥ នៅទីក្រុងបានឌុង ប្រទេសឥណ្ឌូណេស៊ី និងការបំពេញទស្សនកិច្ច…

  • លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន៖ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋហេតុនេះព្រះសង្ឍបន្តដោះស្រាយបញ្ហាចំពោះមុខ

    កំពង់ចាម៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងថា ព្រះសង្ឍគ្រប់ព្រះអង្គ បន្តដោះស្រាយបញ្ហាចំពោះមុខអោយមានប្រសិទ្ធិភាពព្រោះរាជរដ្ឋាភិបាលបានចាត់ទុកវិស័យព្រះសាសនាជាសាសនា របស់រដ្ឋដែលជាទីសក្ការៈ បូជារបស់ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា។ លោកជំទាវកិត្តិសង្គហបណ្ឌិតថ្លែង បែបនេះខណៈពេលជាតំណាងដ៍ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី២ កក្កដាឆ្នាំ២០១៨នៅសាលាខេត្តកំពង់ចាមក្នុងពិធីប្រគេន ប្រគល់សញ្ញាបត្រ័ដល់សាមណសិស្ស សិស្សនិស្សិតជិត៣០០នាក់។ឆ្លៀតក្នុងឱកាសដ៏មហោឡារិកនេះ ក្នុងនាមសម្តេចអគ្គ មហាសេនា បតី តេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ក្នុង នាម ខ្ញុំម្ចាស់ ខ្ញុំព្រះករុណានាងខ្ញុំ សូមសម្តែងនូវការកោតសរសើរ ដោយ ស្មោះ ចំពោះ សម្តេចព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ឯកឧត្តម លោក គណៈគ្រប់គ្រង សាស្រ្តាចារ្យ លោកគ្រូ បុគ្គលិក សិក្សា ទាំងអស់ ដែលបាន រួម ចំណែក និងផ្តល់វិភាគទានយ៉ាងច្រើន ក្នុង ការបំពេញ ភារកិច្ច បម្រើព្រះពុទ្ធ សាសនា ។វគ្គសិក្សារបស់សមណនិស្សិត និស្សិត…

  • ឯកឧត្តមហ៊ុនណេងនិងលោកជទាវបានអញ្ជើញជួបសំណេះសំណាល ជាមួយលោកគ្រូអ្នកគ្រូនិងមន្រ្តីសុខាភិបាលទូទាំងស្រុកស្ទឹងត្រង់

    ឯកឧត្តមហ៊ុនណេងសមាជិកគណៈកម្មាធិការ​អចិន្ត្រៃយ៍រដ្ឋសភាអនុប្រធានទី១ក្រុមការងារចុះ ជួយខេត្តកំពង់ចាមនិងជាប្រធានក្រុមចុះជួយស្រុកស្ទឹងត្រង់និងលោកជំទាវបានអញ្ជើញជួបសំណេះ សំណាលជាមួយលោកគ្រូអ្នកគ្រូនិងមន្រ្តីសុខាភិបាលទូទាំងស្រុកស្ទឹងត្រង់ប្រមាណជិត១ពាន់នាក់និងបានរៀបចំជាពីរកន្លែងផ្សេងគ្នាដើម្បីសម្រួលដល់ការធ្វើដំណើរដល់សមាជិកសមាជិការនៃអង្គពិធីសំណេះសំណាល ​ដែលបានប្រព្រឹតទៅនៅថ្ងៃទី៣០ខែមីនានិងថ្ងៃទី០១ខែកក្កាឆ្នាំ២០១៨។ ក្នុងរបាយការរបស់លោកស៊ិន សុខុន បានបញ្ជាក់ថានៅទូទាំងស្រុកស្ទឹងត្រង់ មានសាលារៀនចំនួន៩៧កន្លែង​​មានអាគារសិក្សាចំនួន១៣២ខ្នងសមើនិង៦៦២បន្ទប់។ក្នុងនោះអាគារដែលជាអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចគតិព្រិទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន មានចំនួន៤៨ខ្នងស្មើនិង២៩៤បន្ទប់និងអាគាររបស់ឯកឧត្តមហ៊ុនណេងមានចំនួន០៦ខ្នងសស្មើនិង២៨បន្ទប់ផងដែរ។បច្ចុប្បន្នមានសិស្សរៀនសរុបចំនួន២៧៦៨៤នាក់និងមានបុគ្គលិកសុបចំនួន៧៩៤នាក់និងគ្រូជនជាតិឥស្លាមចំនួន៤០នាក់ផងដែរ។ វិសយសុខាភិបាលនៅទូទាំងស្រុកមានមណ្ឌលសុខភាពចំនួន១២កន្លែងនិងមន្ទីរពទ្យបង្អែក១កន្លែង មានមន្ត្រីសរុបចំនួន១០០នាក់ក្នុងនោះមានវេជ្ជបណ្ឌិត០៣នាក់គ្រូពេទ្យមធ្យម ០២នាក់ឱសថការី០១នាក់ ឆ្មប៣៣នាក់ គិលានុបដ្ឋាក៤២នាក់ និង អ្នកបច្ចេកទេសផ្សេងៗ១៩នាក់។អង្គភាពមួយនេះ បានទទួលខុសត្រូវខ្ពស់លើផ្នែកសេវាសុខភាពជូនប្រជាពលរដ្ឋ  ដែលមានកម្មវិធីជាច្រើនក្នុងការផ្ដល់សវា ទាំងនៅំបន់​ទីប្រជុំជនក៏ដូចជា​តំបន់ដាច់់ស្រយាល​ផងដែរ ពិសេសចាក់ថ្នាំការពារជម្ងឺ១១មុខ និងពិគ្រោះ ជម្ងឺទូទៅផងដែរ។ អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះឯកឧត្តមហ៊ុនណេងបានលើកឡើងថា៖ប្រទេសកម្ពុជាយើងបានទទួលសុខសន្តិភាពអស់រយៈកាល២០ឆ្នាំហើយ ហើយក៏ជាឱកាសមួយបាន ផ្ដល់ឲ្យប្រជាពលរដ្ឋយើងបានប្រកបមុខរបរផ្សងៗ និងបានធ្វើចរាចរណ៍មុខជុំនួញនានានៅទូទាំងប្រទេសបស់ខ្លួនផងដែរ។ទន្ទឹមនឹងនោះដែររារដ្ឋាភិបាលក៏បានដំណើរការអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់         វិស័យដូចដែលបងប្អូនបានឃើញសព្វថ្ងៃនេះ។ជាការពិតណាស់មួយរយៈកាលមុននេះ២០ឆ្នាំកន្លងទៅយើងទាំងអស់គ្នាស្ថិតនៅក្នុងភាពក្រលំបាកនិងភ័យខ្លាចដោយសារសង្គ្រាមប៉ុន្តែឥឡូវនេះយើងទាំងអស់គ្នាបានកែប្រែជីវភាពនិងការរស់នៅប្រកបដោយភាពសុខសាន្តនិងបានបញ្ជូនកូនចៅឲ្យទៅរៀនយកចំណេះដឹង និងបានក្លាយខ្លួនជាមន្ត្រីរាជការ ថ្នាក់ដឹកនាំតាមមន្ទីរក្រសួងជាបណ្ដើរៗផងដែរ។នេះជាតម្លៃនៃសន្តិភាព មានសន្តិភាព មានធនធានមនុស្ស មានការអភិវឌ្ឍន៍ ក្រោមកិច្ចដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្បុជាបានដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះ ហើយបានធ្វើឲ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាពនិងការអភិវឌ្ឍន៍រហូតដល់បច្ចុប្បន្ននេះ។ជាក់ស្ដែងបច្ចុប្បន្ននេះ ចាប់ពីតំបន់ដាច់ស្រយាល​ក៏មានផ្លូវលំក្រាលគ្រោះក្រហមផ្លូវបេតុងដែលបានតភ្ជាប់ទៅផ្លូវជាតិ​ មានស្ពានឆ្លងកាត់ទន្លេជាច្រើនដែលយើងមិនធ្លាប់មាន បង្ករលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងតំបន់បានធ្វើចរាចរណ៍ទៅកាន់តំបន់ផ្សេងៗទៀត។សមិទ្ធិផល​ទាំងអស់​នេះហើយ​​ដែលបានប្រសូត្រចេញពីសន្តិភាព ដូច្នេះហើយសូមបងប្អូនជួយរក្សាការពារនូវសន្តិភាព នេះឲ្យបានគង់វង់​សម្រាប់កូនចៅតទៅអនាគត។ទន្ទឹមនឹងនេះ​ដែរក៏សូមជួយបន្តនិងបង្កើន​នូវចលនាភូមិឃុំសង្កាត់​មានសុវត្ថភាព​ឲ្យកាន់តែប្រសើរឡើង។ស្ថិតនៅក្នុងឱកានេះដែរក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តមហ៊ុនណេងបានចុះជួយពិនិត្យនិងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋបានចំនួនជាង៣០០រយនាក់ ផងដែរ៕

  • ប្រជាពលរដ្ឋ៤០២គ្រួសារនៅសហគមន៍គង្គារផុសសង្កាត់ទួលសង្កែទី២ខណ្ឌឬស្សីកែវបានទទួលប័ណ្ណកម្មសិទ្ធិ សំគាល់អចលនទ្រព្យពីអាជ្ញាធររាជធានី

    (ភ្នំពេញ)៖នៅរសៀលថ្ងៃទី០២ខែកក្កដា ឆ្នាំ២០១៨ ឯ,ឧ អភិបាលរាជធានីភ្នំពេញបានអញ្ជើញចុះជាអធិបតីប្រគល់ប័ណ្ណសំគាល់អចលនវត្ថុកម្មសិទ្ធិ ជូនប្រជាពលរដ្ឋដែលមានគោលការណ៍ធ្វើប្រទានកម្មពីប្រមុខរាជរដ្ឋាភិបាល និងសំណេះសំណាលជាប្រជាពលរដ្ឋ ជាង៤០០គ្រួសារ ក្រោយពីបានរស់នៅមិនមានប័ណ្ណកម្មសិទ្ធិស្របច្បាប់អស់រយៈពេលជាច្រើនឆ្នាំនោះ។ ពិធីនេះបានធ្វើឡើង ស្ថិតក្នុងភូមិសហគមន៍គង្គារផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ ដោយការមានការចូលរួមពី មន្ទីរពាក់ព័ន្ធ អភិបាលខណ្ឌ ប្រជាពលរដ្ឋចូលរួមជាច្រើននាក់។លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់រាជធានីភ្នំពេញ បានលើកឡើងថា ចំពោះប្រជាពលរដ្ឋដែលត្រូវបានទទួលប័ណ្ណកម្មសិទ្ធិ នាពេលនេះ ដែលមានជាង៤០០គ្រួសារ ឬខ្នងផ្ទះនៅពេលនេះលោកប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់រាជធានីភ្នំពេញ បានពន្យល់ថា ការផ្តល់បណ្ណ័នេះគឺ ប្រជាពលរដ្ឋត្រូវបង់សេវាត្រឹមតែ៨ម៉ឺនរៀលប៉ុណ្ណោះ ក្រោយពីបានទទួលប័ណ្ណនេះហើយបន្ទាប់មកប្រជាពលរដ្ឋអាចយកទៅផ្ទេរកម្មសិទ្ធិតែម្តង ហើយនិងតម្លៃនៃការផ្ទេរបណ្ណ័នេះ ត្រឹមតែ៦០ម៉ឺនរៀល។ឯ,ឧឃួង ស្រេង បានមានប្រសាសន៍បញ្ជាក់ថា៖ ការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋគឺមានសារៈសំខាន់ និងមានផលប្រយោជន៍ចំពោះប្រជាពលរដ្ឋ ពោលគឺប្រជាពលរដ្ឋ ផលប្រយោជន៍ជាច្រើនក្នុងជីវភាពរស់នៅប្រកបដោយមានច្បាប់របស់រដ្ឋ ហើយរដ្ឋក៏បានទទួលផលពីប្រយោជន៍នេះវិញផងដែរ។ ដូច្នេះប្រជាពលរដ្ឋដែលមានកម្មសិទ្ឋិរស់នៅស្របច្បាប់ មានលំនឹងពិតប្រាកដ នោះអាចយកទៅប្រើប្រាស់នៅតាមបណ្តាលធនាគារយកលុយមកប្រើប្រាស់បាន។ ចំណែករដ្ឋវិញគឺបានទទួលពីការបង់ប្រាក់ពន្ធ អចលនទ្រព្យនេះទៅតាមច្បាប់សារពើរពន្ឋក្នុងការទ្រទ្រង់ថវិការដ្ឋយកទៅអភិវឌ្ឍន៍ផងដែរ។ឯ,ឧ ឃួង ស្រេង បន្តថា៖កន្លងមកមានប្រជាពលរដ្ឋមួយចំនួន មិនបានផ្ទេរកម្មសិទ្ធិស្របតាមច្បាប់ទេ គឺការផ្ទេរពីម្ចាស់មួយទៅម្ចាស់មួយទៀត និងទទួលស្គាល់ពីភូមិ ឃុំតែប៉ុណ្ណោះដោយមិនបានបង់ពន្ធប្រថាប់ត្រាទៅតាមច្បាប់ផង។ ដោយមើលឃើញពីការលំបាកនេះ ទើបសម្តេចតេជោ…

  • ក្រសួងមហាផ្ទៃចេញសេក្តីប្រកាសថ្កោលទោស អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) ដែលចេញរបាយការណ៍ បំភ្លៃពីការពិត មកលើមន្ត្រីជាន់ខ្ពស់កម្ពុជា

  • ប្រជាពលរដ្ឋនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ សាទរចំពោះការអភិវឌ្ឍន៍ប្រទេស របស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំខេត្ត

    ខេត្តកំពង់ធំ៖ ស្របនឹងប្រទេសកម្ពុជាមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងនោះខេត្តកំពង់ធំ ក៏មានការអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់ ដែលធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងស្ទឹងសែន ក៏ដូចជាខេត្តកំពង់ធំទាំងមូល មានភាពសប្បាយចិត្តរីករាយ និងផ្តេជ្ញាចិត្តគាំទ្ររាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន បន្តជានាយករដ្ឋមន្ត្រីដឹកនាំប្រទេសក្នុងអាណត្តិទី៦ និងអាណត្តិក្រោយៗទៀត។ ជាក់ស្តែងនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ជួបសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ជាង ១ពាន់នាក់ ដែលអញ្ជើញមកពីសង្កាត់កំពង់ក្របៅ នាពេលព្រឹក និងសង្កាត់កំពង់ធំ នាពេលរសៀល។ក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្តកំពង់ធំ បានជម្រាបអំពីគម្រោងអភិវឌ្ឍន៍ក្រុងស្ទឹងសែន នូវការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវថ្នល់ សាលារៀន ប្រព័ន្ធលូរំដោះទឹកភ្លៀង ការកសាងវិមានឯករាជ្យ សាលាសង្កាត់ ព្រមទាំងគម្រោងកែលម្អសួនកុមារ និងច្រំាងស្ទឹងសែន ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពក្រុងស្ទឹងសែន ឲ្យកាន់តែប្រសើរឡើងថែមទៀត។ ឯកឧត្តមបន្ថែមថា ដើម្បីបន្តការអភិវឌ្ឍន៍ស្របតាមកំណើនប្រជាជន និងសេចក្តីត្រូវការចាំបាច់ នៃការលើកកម្ពស់កម្រិតជីវភាព ឲ្យកាន់តែប្រសើរឡើង រាជរដ្ឋាភិបាលបានខិតខំយកចិត្តទុកដាក់ថែរក្សានូវសុខសន្តិភាព ស្ថិរភាពសង្គម ព្រមទាំងពង្រឹង និងពង្រឹកកំណើនសេដ្ឋកិច្ចជាតិឲ្យបានកាន់តែល្អប្រសើរឡើង។ ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋនៅក្នុងក្រុងស្ទឹងសែន បានសំដែងនូវការគាំទ្រថ្នាក់ដឹកនាំខេត្ត ដែលមានឯកឧត្តម សុខ…