-
សេតវិមានអះអាងថា សហរដ្ឋអាម៉េរិកមិនទទួលស្គាល់ទង្វើរុស្ស៊ីទៅលើតំបន់ឧបទ្វីប គ្រីមៀ ឡើយ ហើយថា ទណ្ឌកម្មលើរុស្ស៊ីនៅតែបន្តដូចដើមដដែល
សហរដ្ឋអាម៉េរិក៖ អ្នកនាំពាក្យសេតវិមាន លោកស្រី សារ៉ា សេនដឺ បានថ្លែងអះអាង ទៅកាន់អ្នកយកព័ត៌មានថា សហរដ្ឋអាម៉េរិកមិនទទួលស្គាល់ទង្វើរបស់រុស្ស៊ីទៅលើ តំបន់ឧបទ្វីប គ្រីមៀ នោះឡើយ ហើយទណ្ឌកម្មដែលទីក្រុងវ៉ាស៊ីនតោនបានដាក់ទៅលើទីក្រុងម៉ូស្គូ នៅតែបន្តរក្សាដដែល ។ សូមរំលឹកថា រុស្ស៊ីត្រូវបានបណ្តេញចេញពីក្រុមប្រទេសសេដ្ឋកិច្ចកំពូល G7 (នៅ ពេលមានរុស្ស៊ី គឺ G8) កាលពីឆ្នាំ២០១៤កន្លងទៅនេះ ហើយចាប់តាំងពីពេលនោះ មក ទីក្រុងម៉ូស្គូបានទទួលរងទណ្ឌកម្មជាបន្តបន្ទាប់ពីសំណាក់បណ្តាប្រទេសលោក ខាងលិច បន្ទាប់ពីបានរួមបញ្ចូលតំបន់ឧបទ្វីបគ្រីមៀ ជាកម្មសិទ្ធិរបស់ប្រទេសខ្លួន ។ អ្នកនាំពាក្យសេតវិមានរូបនេះ បានសង្កត់ធ្ងន់ទៀតថា យើងមិនទទួលស្គាល់ទង្វើរបស់រុស្ស៊ី ដែលបានព្យាយាមរួមបញ្ចូលតំបន់ឧបទ្វីបគ្រីមៀ ទៅក្នុងឧបសម្ព័ន្ធ ប្រទេសរបស់ខ្លួននោះឡើយ ហើយទណ្ឌកម្មពាក់ព័ន្ធនឹងតំបន់នេះ ដែលអាម៉េរិក បានដាក់ទៅលើរុស្ស៊ីនឹងនៅរក្សាទុកដូចដើមដដែល លុះត្រាណាតែរុស្ស៊ីយល់ព្រមប្រគល់ឧបទ្វីបនេះ ទៅឲ្យប្រទេសអ៊ុយក្រែនវិញ ៕
-
ប្រមុខការទូតសហរដ្ឋអាមេរិកនឹងធ្វើដំណើរទស្សនៈកិច្ចទៅកាន់ប្រទេសកូរ៉េខាង ជើង ព្រមទំាងបណ្តាប្រទេសប្រជាជាតិអាស៊ីអាគ្នេយ៍
សហរដ្ឋអាមេរិក៖ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ អ្នកនាំពាក្យសេតវិមានលោកស្រី សារ៉ា សេនដឺ បានលើកឡើងថា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃ ប៉ុមប៉េអូ នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានីព្យុងយ៉ាង នៅក្នុងថ្ងៃ ព្រហស្បតិ៍តសប្ដាហ៍នេះ ក្នុងគោលបំណងជួបពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដើម្បីបន្តកិច្ចចរចាស្ដីពីការរំសាយអាវុធនុយក្លេអ៊ែរ និងការរៀបចំជំនួបរវាង លោក ត្រាំ និងលោក គីម លើកទីពីរ ។ អ្នកនាំពាក្យសេតវិមានរូបនេះ បានគួសបញ្ជាក់ថា ដើម្បីបន្តកិច្ចដំណើរការ ក៏ដូចជា ការបំពេញការងារសំខាន់ក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េនោះ លោក ម៉ៃ ប៉ុមប៉េអូ គ្រោងនឹងចាកចេញទៅកាន់ប្រទេសកូរ៉េខាងជើងនៅថ្ងៃទី៥ ខែកក្កដាខាងមុខនេះ ដើម្បីជួបពិភាក្សាជាមួយលោក គីម ជុងអ៊ុន និងក្រុមមន្រ្តីជាន់ ខ្ពស់របស់លោកផងដែរ ។ ហើយបើតាមការលើកឡើងរបស់ក្រសួងបរទេសអាមេរិកនោះ លោក ម៉ៃ ប៉ុមប៉េអូ ក៏ត្រូវបានគេអះអាងដែរថា នឹងត្រូវបន្តដំណើរទៅបំពេញទស្សនៈកិច្ចនៅក្នុង ប្រទេសប្រជាជាតិអាស៊ីអាគ្នេយ៍ចាប់ពីថ្ងៃទី៥ ដល់ទី៧ ខែកក្កដា ហើយជាផ្នែកមួយ នៃដំណើរទស្សនៈកិច្ចនោះដែរ ប្រមុខការទូតអាមេរិករូបនេះ ក៏នឹងបន្តដំណើរទៅ កាន់ទីក្រុងតូក្យូ…
-
សម្ដេចតេជោទាត់ចោលការផ្សាយព័ត៌មានដែលចោទថា មានការ ផ្តល់សិទ្ធិឱ្យក្រុមហ៊ុន ឯកជនវិនិយោគ នៅបឹងយក្សឡោមខេត្តរតនគិរី
ក្នុងទំព័រហ្វេសប៊ុករបស់សម្ដេចតេជោ នៅថ្ងៃទី៣កក្កដានេះ បានឲ្យដឹងថា សម្ដេចបាន មើលសារព័ត៌មានរស្មីកម្ពុជាដែល បានសរសេរថា រដ្ឋាភិបាលនឹងដាក់បឹងយក្សឡោម ទៅឱ្យក្រុមហ៊ុនចិនវិនិយោគរយៈ ពេល៧៥ឆ្នាំ។ សម្ដេចោទជាសំណួរថា តើអ្នកណាបង្កើតរឿងបែបនេះ ឡើងដើម្បីអ្វី?។ សម្ដេចបានបន្តថា ក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាល សម្ដេច ទាត់ចោលទាំងស្រុង នូវការវិនិយោគឯកជនណាមួយមកលើបឹង ធម្មជាតិដ៏សំខាន់នេះ ទោះក្រុមហ៊ុននោះ មកពីប្រទេសណាក៏ដោយ។ សូមជម្រាបថា ប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជា កាលពីថ្ងៃទី១៣ មិថុនា ឆ្នាំ២០១៨កន្លងមក រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យថ្មីមួយស្តីពីការ បង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាង «បឹងយក្សឡោម» ដែលមានផ្ទៃដីសរុប២២៥ហិកតា ស្ថិតក្នុងភូមិសាស្ត្រសង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី។ អនុក្រឹត្យនោះចែងពីមានគោលបំណង ដើម្បីធានាឱ្យមានការថែទាំទីជម្រកសត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ី សារព័ន្ធមជ្ឈដ្ឋានធម្មជាតិ ព្រមទាំងធានាឱ្យមានការបំពេញ លក្ខខណ្ឌចាំបាច់សម្រាប់ប្រភេទណាមួយនៃសត្វព្រៃ រុក្ខជាតិ និងជីវៈចម្រុះ។ រក្សាលំនឹងបរិស្ថាន ការពារ និងអភិរក្សធនធានធម្មជាតិ និងរួមចំណែកកាត់បន្ថយការ ប្រែប្រួលអាកាសធាតុ និងហានិភ័យគ្រោះមហន្តរាយធម្មជាតិ។ ផ្តល់ផលិតផល និងសេវាកម្មធម្មជាតិ សម្រាប់ការប្រើប្រាស់ដោយនិរន្តភាព។ លើកទឹកចិត្តឱ្យមានការ ចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាអ្នកពាក់ព័ន្ធក្នុងការថែរក្សា…
-
អគ្គនាយកដ្ឋានកាំកុងត្រូលអំពាវនាវឲ្យប្រជាពលរដ្ឋកុំទទួលទានផលិផលអាហារកញ្ចប់ម្យ៉ាង ដែលផលិតនៅសហរដ្ឋអាមេរិក ក្រោយរកឃើញថាមានមេរោគប៉ះពាល់ដល់សុខភាព
នៅថ្ងៃទី៣កក្កដានេះ អគ្គនាយកដ្ឋានកាំកុងត្រូលបានជូនដំណឹងដល់សាធារណជនថា រដ្ឋាបាលឳសថ និងម្ហូបអាហារសហរដ្ឋអាមេរិក បានជូនដំណឹងពីការប្រមូលត្រលប់ទៅវិញ ពីទីផ្សារសហរដ្ឋអាមេរិកនូវផលិតផលចំណីអាហារ ម៉ាក Kellogg’s Honey Smacks Cereal ដែលផលិតដោយដោយក្រុមហ៊ុន Kellogg Company។ ការប្រមូលនោះ គឺធ្វើឡើង បន្ទាប់ពីរដ្ឋបាលឱសថ និងម្ហូបអាហារ រួមជាមួយមជ្ឈមណ្ឌលត្រួតពិនិត្យ និងការពារជម្ងឺឆ្លង សហរដ្ឋអាមេរិច (US CDC: US Centre for Disease Control and Prevention) បានស្រាវជ្រាវរកឃើញ ប្រភព នៃការពុលម្ហូបអាហារបណ្ដាល មកពីការទទួលទាន ផលិតផលនោះ ដែលបានចម្លងចូលបាក់តេរី ឈ្មោះ Samonella បណ្ដាលអោយ អ្នកទទួលទានមានជម្ងឺប្រព័ន្ធរំលាយអាហារ និងគ្រុនពោះវៀន ។ល។ ចំពោះស្ត្រីមានផ្ទៃពោះ ទារក កុមារតូចៗ និងមនុស្សចាស់គឺជាជនងាយរងគ្រោះពីបាក់តេរីនោះជាងគេ។ អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា គេបាន និងកំពុងចាត់វិធានការមួយចំនួន ដូចជា រាំងខ្ទប់មិនឲ្យនាំចូលផលិតផលនោះ –…
-
ពិធីសំណេះសំណាលជាមួយប្រធាន អនុប្រធានក្រុមបក្សក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប
សៀមរាប៖ បើទោះជាស្ថិតក្នុងតម្លៃនៃលក្ខខណ្ឌណាក៏ដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាចក្រកម្ពុជា មិនអនុញ្ញាតិឲ្យមានចលនាបដិវត្តពណ៌ ញុះញង់បង្កសង្គ្រាម បំផ្លាញសន្តិភាព រាំងខ្ទប់ដល់ការអភិវឌ្ឍប្រទេសជាតិនោះឡើយ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង សមាជិកគណៈកម្មាធិការកណ្តាល និង ជាប្រធានគណកម្មាធិការ នៃ គណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប បានថ្លែងឡើងយ៉ាងដូច្នេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយ ប្រធាន អនុប្រធានក្រុមបក្ស និងសមាជិកសកម្ម របស់គណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ដែល មានប្រមាណជាង ៥២០នាក់ កាលពីព្រឹកថ្ងៃអង្គារ ០៦រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែ កក្កដា ឆ្នាំ២០១៨ ។ ឯកឧត្តមបណ្ឌិតគូសបញ្ជាក់ថា អ្នកដឹកនាំបន្តវេនប្រពៃណីស្នេហាជាតិ របស់គណបក្សប្រជាជនកម្ពុជា គឺសម្តេចទាំង៣ នោះគឺការតស៊ូរំដោះប្រជាជាតិ មាតុភូមិកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ (នាថ្ងៃ៧មករា ១៩៧៩ ) និងបានបន្តដឹកនាំនាវាកម្ពុជា ឆ្លងកាត់របត់នយោបាយជាច្រើនដំណាក់កាល ដើម្បីមានអ្វីៗទាំងអស់ក្នុងថ្ងៃនេះ ។ ឯកឧត្តមបណ្ឌិត…
-
ក្រុមអ្នកជំនាញនិយាយថា ដំណើរការជម្លៀសខ្លួនមនុស្សទាំង១៣នាក់ចេញពីរូងភ្នំ អាចនឹងត្រូវចំណាយរយៈពេលរាប់សប្តាហ៍ ដើម្បីហ្វឹកហ្វឺនពួកគេឲ្យចេះមុជទឹក
ថៃ៖ ក្រុមជំនាញថៃ និងអន្តរជាតិ ដែលបាននឹងកំពុងបំពេញបេសកម្មនៅក្នុងតំបន់ រូងភ្នំថាំលួង ស្រុកម៉ែសៃ ខេត្តឈៀងរ៉ាយ ភាគខាងជើងប្រទេស បាននិយាយថា ដំណើរការជម្លៀសខ្លួនក្មេងៗទំាង១២នាក់ និងគ្រួបង្វឹកបាល់ទាត់ពួកគេម្នាក់នោះ ចេញពីរូងភ្នំនេះ ទំនងជាត្រូវប្រើប្រាស់វេលាជាច្រើនថ្ងៃ ឬអាចឈានចូលដល់រាប់ សប្តាហ៍ផងដែរ ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋថៃបានរាយការណ៍ថា ក្មេងៗទាំង១២នាក់នោះ មានអាយុ ចន្លោះពី១១ឆ្នាំទៅ១៦ឆ្នាំ និងគ្រូបង្វឹកពួកគេម្នាក់ទៀតមានអាយុ២៥ឆ្នាំបានរង អការៈហេវហត់អស់កម្លាំង ដោយសារតែបានជាប់ខ្លួនក្នុងរូងភ្នំ គ្មានចំណីអាហារ និងរស់នៅក្នុងបរិស្ថានមិនល្អអស់រយៈកាល៩ថ្ងៃ ហើយទោះបីជាក្រុមសង្គ្រោះបានរកឃើញពួកគេក៏ដោយ ក៏ក្រុមសង្គ្រោះត្រូវធ្វើការបំប៉នសុខភាពពួកគេសិន និង ហ្វឹកហាត់ពួកគេឲ្យចេះពីវិធីមុជទឹក (ពាក់អាវអុកស៊ីសែន និងបរិក្ខាមុជទឹកនានា) ទើបអាចយកចេញពីរូងភ្នំថាំលួង នោះបានជោគជ័យ ដែលគេប៉ាន់ស្មានថា យ៉ាង ហោចណាស់ក៏ត្រូវប្រើពេលឈានចូលដល់រាប់សប្តាហ៍ផងដែរ ។ បើតាមប្រភពដដែលនេះ ក្មេងៗទាំង១២នាក់ និងគ្រូបង្វឹកបាល់ទាត់ពួកគេម្នាក់ ទៀតត្រូវបានក្រុមសង្គ្រោះជនជាតិអង់គ្លេសរកឃើញ កាលពីវេលាម៉ោងប្រមាណ ១០និង២៥នាទីយប់ថ្ងៃ អង្គារ៍ ម្សិលមិញនេះ ដោយពួកគេនៅមានជីវិតទាំងអស់ ប៉ុន្តែស្ថិតនៅក្នុងស្ថានភាពហេវហត់បំផុតស្ទើរតែបើកភ្នែកមិនរួចឡើយ ។ ក្រុម សង្គ្រោះថៃ ក្រុមគ្រួសារជនរងគ្រោះ និងមន្ត្រីរដ្ឋាភិបាល ព្រមទាំងប្រជាជនថៃទាំង អស់ ដែលស្ថិតនៅតំបន់រូងភ្នំបានចែកចាយព័ត៌មានដ៏រីករាយនេះ…
-
ឯកឧត្តម ងី តាយី ប្រគេនទានវស្សា និងទេយ្យវត្ថុ ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តសេរីរតនារាម និងជួបសំណេះសំណាល ប្រជាពលរដ្ឋក្នុងខេត្តក្រចេះ
ខេត្តក្រចេះ ៖ ឯកឧត្តម ងី តាយី អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តក្រចេះ បាននាំយកទានវស្សា និងទេយ្យវត្ថុ មកប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តសេរីរតនារាម ស្ថិតក្នុង ឃុំកោះតាស៊ុយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។ នាថ្ងៃដដែលនេះដែរ ឯកឧត្តម ងី តាយី បានដឹកនាំក្រុមការងារគណៈពង្រឹងមូលដ្ឋានចុះជួយឃុំតាម៉ៅ និងឃុំកោះតាស៊ុយ ដើម្បីជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋក្នុងឃុំកោះតាស៊ុយស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដោយមានការចូលរួមពីសំណាក់ថ្នាក់មូលដ្ឋានខេត្ត អាជ្ញាធរដែនដី មេឃុំកោះតាស៊ុយក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ។ ឯកឧត្តម ងី តាយី បានលើកឡើងថា ម្លប់ដ៏ត្រឈឹងត្រឈៃ នៃសុខសន្តិភាពស្ថិរភាពនយោបាយនិងការអភិវឌ្ឍមិនអាចកាត់ថ្លៃបាន ដែលយើងកំពុងតែមាននាពេលនេះ បាននាំមកនូវឱកាសដ៏ថ្លៃថ្លាសម្រាប់ប្រជា-ពលរដ្ឋយើងគ្រប់គ្នាអាចធ្វើអ្វីៗគ្រប់បែបយ៉ាង ដូចនេះ ប្រជាពលរដ្ឋគ្រប់ៗគ្នា ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតត្រូវទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិតីកាលទី៦ដែលនឹងព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ។ ឯកឧត្តមក៏បានស្នើសុំឱ្យប្រជាពលរដ្ឋ ក្នុងឃុំកោះតាស៊ុយ និងប្រជាពលរដ្ឋទូទៅ ត្រូវរួមចំណែកបន្តរក្សា និងការពារសុខសន្តិភាព, ស្ថិរភាពសង្គម,ការរីកចម្រើនរុងរឿង និងការអភិវឌ្ឍគ្រប់វិស័យសម្រាប់ប្រទេសជាតិទាំងមូល តាមរយៈការចូលរួមបោះឆ្នោតជូនគណៈបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ។ …
-
គណបក្សប្រជាជនកម្ពុជាមូលដ្ឋានស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ប្រកាសបញ្ចូលសមាជិកថ្មីចំនួន៥១៨នាក់ ជាសមាជិកពេញសិទ្ធិរបស់គណបក្ស
សមាជិកថ្មីដែលបានចាកចេញពីអតីតគណបក្សនានារបស់ខ្លួនចំនួន៥១៨នាក់ បានស្ម័ក្រចិត្តចូលមករួមរស់ក្នុងមហាគ្រួសារនៃគណបក្សប្រជាជនកម្ពុជាមូលដ្ឋានស្រុក ត្បែងមានជ័យ ត្រូវបានគណបក្សប្រជាជនកម្ពុជាមូលដ្ឋានស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ប្រកាសបញ្ចូលជាសមាជិកថ្មី កាលពីព្រឹកថ្ងៃទី០២ កក្កដា ឆ្នាំ២០១៨កន្លងទៅនេះ ក្រោមអធិបតីភាពឯកឧត្តម មាស សុភា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នឹងជាប្រធានក្រុមការងារថ្នាក់ កណ្តាល ចុះជួយខេត្តព្រះវិហារ ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សប្រជាជនខេត្តព្រះវិហារ រួមនឹងឯកឧត្តម អស់លោកជាប្រធាន អនុប្រធាន ក្រុមការងារចុះជួយ ស្រុក ក្រុង ខេត្ត យ៉ាងច្រើនកុះករ ។ ក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មី លោក នុត សោភ័ណ្ឌ ប្រធានគណបក្សប្រជាជនកម្ពុជា មូលដ្ឋានស្រុកត្បែងមានជ័យ បានធ្វើរបាយកាណ៍ដោយគូសបញ្ជាក់ថាៈ ស្រុកត្បែងមានជ័យមាន ៤ឃុំ មានប្រជាជនរស់នៅសរុប ១០,៩៥៦នាក់ ស្រី ៥,៤៥៦នាក់ស្មើរនឹង ២៦២៦គ្រួសារ ។ លោកប្រធានគណបក្សស្រុកបញ្ជាក់ថាៈ នៅទូទាំងស្រុកត្បែងមានជ័យ មាន១៧សាខាបក្ស មាន៧៧អនុសាខាបក្ស មាន៤៥០ក្រុមបក្ស មានគ្រួសារបក្សចំនួន ១៩៤២គ្រួសារបក្ស ។ …
-
អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ រួមនឹងគណៈអភិបាលខេត្ត បានប្រគល់វិញ្ញាប័នប័ត្រសំគាល់អចលនៈវត្ថុដល់ប្រជាពលរដ្ឋចំនួន៥០០គ្រួសារ ក្នុងភូមិចំនួនបី ក្នុងក្រុង និងខេត្តព្រះវិហារ
ឯកឧត្តម មាស សុភា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារ នឹងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានប្រជាពលរដ្ឋខេត្តព្រះវិហារ រួមនឹងឯកឧត្តម អ៊ុន ចាន់ដា គណៈអភិបាលខេត្តព្រះវិហារ ព្រមទាំងមានការចូលរួមពីក្រុមការងារនៃមន្ទីររៀបចំដែនដីនគរូបនីយ៍កម្ម សំណង់ នឹងសុរិយោដីខេត្ត បានអញ្ជើញចុះចែកនូវវិញ្ញាប័នប័ត្រសម្គាល់ម្ចាស់អចលនៈវត្ថុ ជូនដល់គ្រួសារប្រជាពលរដ្ឋចំនួន៥០០គ្រួសារ ក្នុងភូមិចំនួនបី គឺភូមិគោកបេង .ភូមិថ្មី.នឹងភូមិសំរោង សង្កាត់កំពង់ប្រណាក ក្រុង នឹងខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី០២ កក្កដា ឆ្នាំ២០១៨ ទៅតាមកម្មវិធីគោលនយោបាយចាស់សកម្មភាពថ្មីរបស់ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ។ លោក ឯល សារ៉ូ អភិបាលក្រុងព្រះវិហារ និងលោក សំ សារឿន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ នឹងសុរិយោដីខេត្តព្រះវិហារបានរាយការណ៍ថាៈ ដោយអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងបទបញ្ជាផ្ទាល់របស់ឯកឧត្តម មាស សុភា ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តព្រះវិហារ និងឯកឧត្តមអភិបាលខេត្ត ក្នុងការអនុវត្តន៍នូវគោលនយោបាយចាស់សកម្មភាពថ្មីរបស់រាជរដ្ឋាភិបាល ដើម្បីចុះបញ្ជីរនិងផ្តល់វិញ្ញាប័នប័ត្រសំគាល់ម្ចាស់អចលនៈវត្ថុដល់ក្រុមគ្រួសារប្រជាពលរដ្ឋក្នុងមូលដ្ឋាននោះ ថ្ងៃនេះក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់នឹងសុរិយោដីខេត្ត ដោយបានកិច្ចសហការពីអាជ្ញាធរដែនដីក្រុង បានរៀបចំធ្វើពិធីប្រគល់វិញ្ញាប័នប័ត្រសំគាល់ម្ចាស់អចលនៈវត្ថុ( ប្លង់ដីកម្មសិទ្ធិ ) ជូនដល់ក្រុមគ្រួសារប្រជាពលរដ្ឋចំនួន ៥០០.គ្រួសារ…
-
ក្រុមកម្មករសំណង់ប្រមាណ៧០នាក់នៅក្រុងបាវិតអំពាវនាវរកបទអនតរគមន៍ពីសម្តេចតេជោហ៊ុនសែនរឿងមេការសំណង់ជនជាតិវៀតណាមគេចខ្លួនមិនបើកប្រាក់ថ្លៃឈ្នួលអោយជាង៤ខែស្មើរទឹកប្រាក់៣១៩៣៩ដុល្លា
ស្វាយរៀង៖ក្រុមកម្មករនិងជាងសំណង់ប្រមាណ៧០នាក់នៅថ្ងៃទី២ខែកក្កដាឆ្នាំ២០១៨ម្សិលមិញនេះបានប្រមូលផ្តុំគ្នានៅកន្លែងធ្វើការស្ថិតនៅខាងក្រោយកាសុីណូថាយថិនក្នុងភូមិបាវិតកណ្កាលសង្កាត់បាវិតក្រុងបាវិតដើម្បីធ្វើការអំពាវនាវនិងរកបទអន្តរគមន៍ពីអាជ្ញាធរជាពិសេសសុំអោយសម្តេចតេជោហ៊ុនសែនជួយរកយុត្តិធម៌ខណះដែលមេការសំណង់របស់ពួកគេគេចខ្លួនបាត់មិនបើកប្រាក់អោយរយះពេលជាង៤ខែស្មើរនិងទឹកប្រាក់៣១៩៣៩ដុល្លា។ បើតាមក្រុមកម្មករដែលនាំគ្នាធ្វើកូដកម្មបានអោយដឹងថាការមកជួបជុំគ្នាធ្វើកូដកម្មគឺដើម្បីទាមទារអោយមេការសំណង់ជាជនជាតិវៀតណាមឈ្មោះហេងតាយនិងឈ្មោះនិតបើកប្រាក់កម្លាំងពលកម្មអោយ ពួកគេទាំងអស់គ្នា។ក្រុមកម្មករបានអោយដឹងទៀតថាកម្មករនិងជាងសំណង់បានមកធ្វើសំណង់ក្នុងការដ្ឋានរបស់ក្រុមហ៊ុនចិននៅភូមិបាវិតកណ្តាលនេះតាំងពីខែមីនាឆ្នាំ២០១៨រហូតដល់ចុងខែមិថុនាឆ្នាំ២០១៨នេះដោយខែដំបូងបើកប្រាក់អោយខ្លះតែចាប់តាំងពីចូលឆ្នាំខ្មែររហូតមកដល់ពេលនេះមិនទាន់បើកប្រាក់ពលកម្មអោយទេដោយមេការសំណង់រកលេសដោះសាររហូតថាថ្ងៃនេះថ្ងៃនោះហើយគេចខ្លួនបាត់ស្រម៉ោលតែម្តង។ ក្រុមកម្មករសំណង់បានបញ្ជាក់ថាអាគារដែលពួកគេធ្វើនេះជាប្រភេទអាគារបុគ្គលិក មាន៧អាគាស្នើ១៥០បន្ទប់ជារបស់ក្រុមហ៊ុនចិនហើយឈ្មោះហេងតាយដែលជាមេការសំណង់នេះជាអ្នកម៉ៅការបន្តពីថៅកែចិនតែភាគីខាងចិនគេថាបើកប្រាក់អោយអស់ហើយមិនតែខកខាននោះទេ។ ពាក់ពន្ធ័និងករណីនេះដែរអាជ្ញាធរក្រុងបាវិតបានចុះមកសួរនាំដែរកាលពីម្សិលមិញហើយបានអោយក្រុមកម្មករសំណង់ត្រូវដាក់ពាក្យប្តឹងទៅអាជ្ញាធរនិងសមត្ថកិច្ចដើម្បីអោយគេរកវិធីដោះស្រាយនិងតាមរកមុខមេការសំណង់ដែលមិនបើកប្រាក់អោយកម្មករនេះមកដោះស្រាយនិងចាត់ការតាមនិតិវិធីច្បាប់។សូមបញ្ជាក់ថាកម្មករសំណង់ទាំង៧០នាក់នេះអ្នកខ្លះរស់នៅខេត្តស្វាយរៀងនិងអ្នកខ្លះទៀតនៅខេត្តកំពង់ចាម បាត់ដំបងឥឡូវកំពុងជួបការលំបាកអត់មានលុយធ្វើដំណើរទៅស្រុកកំណើតនិងគ្មានលុយទិញអាហារហូបចុកជាដើម។ពាក់ពន្ធ័និងករណីនេះដែរតំណាងក្រុមហ៊ុនដែលចុះមកសម្របសម្រួលជាមួយអាជ្ញាធរបានអះអាងថានិងទទួលយកកម្មករដែលមេការរត់ចោលអោយមកធ្វើការបន្តតែត្រូវចុះកិច្ចសន្យាអោយត្រឹមត្រូវដើម្បីជៀសវាងការចាញ់បោកគេទៀត។