-
ទស្សនៈកូនខ្មែរ៖បើយើងគិតពីកម្ពុជា យើងកាន់តែត្រូវការគណបក្សប្រជាជនកម្ពុជា!
ដើម្បីដឹកនាំប្រទេសមួយឆ្ពោះទៅរកការអភិវឌ្ឍដែលមានខឿនសេដ្ឋកិច្ចរឹងមាំ និងមានទឹកមាត់ប្រៃ ចាំបាច់ណាស់ដែលគេត្រូវកសាងប្រទេសដោយឈរលើមូលដ្ឋានសំខាន់៣៖ គឺសន្តិភាព អធិបតេយ្យភាព និង ឯករាជភាពពេញលេញពីបរទេស។ ប្រសិនបើប្រទេសមួយមិនអាចរក្សាមូលដ្ឋានគ្រឹះទាំងបីនេះបានទេ ប្រទេស នោះនឹងមិនអាច ងើបចេញពីនឹមត្រួតត្រារបស់បរទេសបានឡើយ។ អ៊ីចឹងហើយបានជាគេត្រូវការអ្នកដឹកនាំ ដែលមានឆន្ទៈមុតស្រួច មានឥទ្ធិពលខ្លាំងក្នុងចំណោមមហាជន ព្រមទាំងមានសមត្ថភាព និងភាពវៀងវៃ គ្រប់គ្រាន់ក្នុងការតទល់ជាមួយបរទេសរាប់ទាំងប្រទេសមហាអំណាចផងដែរ ជាពិសេសក្នុងបរិបទបច្ចុប្បន្ន នៃ ទំនាស់ផលប្រយោជន៍ដ៍ស្រួចស្រាវនៅលើសមរភូមិភូមិសាស្ត្រនយោបាយ។ ក្រឡេកមកមើលកម្ពុជា មូលដ្ឋានគ្រឹះទាំងបីនេះបាន និងកំពុងចាក់ឬសបានយ៉ាងល្អនៅលើទឹកដីអង្គរ នៃយើង។ ប្រទេសដែលធ្លាប់ហែកហួរដោយសង្គ្រាមបែរជាជំនួសដោយសន្តិភាពពេញលេញ។ ប្រទេសដែលធ្លាប់ ស្ថិតក្រោមការលូកដៃជ្រៀតជ្រែកពីបរទេសបានក្លាយជាប្រទេសដែលមានអធិបតេយ្យភាព និងឯករាជភាព ពេញទី ហើយកំពុងឈរយ៉ាងរឹងមាំប្រឆាំងនឹងការលូកដៃពីបរទេស។ និយាយពីបុគ្គលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញម្តង ក្រៅពីជាអ្នកនាំមកនូវសន្តិភាព ក្រោមនយោបាយឈ្នះៗដ៏ល្បីល្បាញហើយនោះ គាត់ក៏ កំពុងឈរតតាំងយ៉ាងក្លៀវក្លាប្រឆាំងនឹងការជ្រៀតជ្រែកពីបរទេស ដើម្បីការពារអធិបតេយ្យភាពជាតិ និងឯករាជ ភាពរបស់កម្ពុជាពីនឹមត្រួត្រារបស់បរទេស។ ដូច្នេះ គាត់ជាមនុស្សស័ក្តិសមជាមេដឹកនាំដែលខ្មែរត្រូវការជា ចាំបាច់។ ក្នុងដំណាកកាលបច្ចុប្បន្ន ប្រទេសនីមួយៗក្នុងលោក គេតែងតែផ្តោតការយកចិត្តទុកដាក់ទៅលើ ផលប្រយោជន៍នៃប្រទេសរបស់គេ និងប្រជាជនរបស់គេជាចម្បងលើសបញ្ហាៗអ្វីទាំងអស់។ នៅក្នុងទ្រឹស្តីនៃ ទំនាក់ទំនងអន្តរជាតិ គេនិយាយថា…
-
រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសជ្រើសរើសអ្នកបើករថយន្តក្រុងសាធារណៈចំនួន៤៣នាក់ ការជ្រើសរើសនេះ ដើម្បីឆ្លើយតបតាមសំណើសំណូមពរ និងតម្រូវការរបស់ប្រជាពលរដ្
(ភ្នំពេញ)៖តាមសេចក្តីជូនដំណឹង រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹង ដល់សាធារណជនទាំងអស់ មេត្តាជ្រាបថា ដើម្បីឆ្លើយតបតាមសំណើសំណូមពរ និងតម្រូវការរបស់ប្រជាពលរដ្ឋ លើការបម្រើសេវាដឹកជញ្ជូនសាធារណៈតាមរថយន្តក្រុង រដ្ឋបាលរាជធានីភ្នំពេញ ក្រោមកិច្ចសហប្រតិបត្តិការ ជំនួយបច្ចេកទេសពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ធ្វើការជ្រើសរើសបុគ្គលិកបើកបររថយន្តក្រុងចំនួន ៤៣នាក់។ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងមួយ ដោយប្រកាសជ្រើសរើស បុគ្គលិកបើកបររថយន្តក្រុង ឲ្យចូលបម្រើការងារនៅ រដ្ឋាករស្វយ័ត ដឹកជញ្ជូនសាធារណៈរថយន្តក្រុង នៅរាជធានីភ្នំពេញចំនួន៤៣នាក់។ នេះបើយោងតាម សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨នេះ។ តាមសេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា បេក្ខជនត្រូវមានសញ្ជាតិខ្មែរ អាយុចាប់ពី២៥ឆ្នាំ ដល់៥០ឆ្នាំ មានសុខភាពល្អ កាយសម្បទានមាំមួន មានការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ក្នុងការងារ មានបណ្ណបើកបរ (ឃ២) មានបទពិសោធន៍ការងារ យ៉ាងតិច២ឆ្នាំ មានអត្តចរិតស្លូតបូត និងមិនសេពគ្រឿងស្រវឹង ឬសារធាតុញៀនជាដើម។ បេក្ខជនដែលមានបំណង ចូលបម្រើការងារខាងលើ សូមធ្វើ ការទំនាក់ទំនង ដាក់ពាក្យរៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ នៅស្នាក់ការរដ្ឋាករស្វយ័ត ដឹកជញ្ជូនសាធារណៈរថយន្តក្រុង ផ្លូវជាតិ…
-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើននៅប្រាសាទតោ និងប្រាសាទយាយព័ន្ធ
កំពង់ធំ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមជាមួយ លោកជំទាវជា ភរិយាថ្នាក់ដឹកនាំ ឯកឧត្តម លោក លោកស្រី បានអញ្ជើញបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើននៅប្រាសាទតោ និងប្រាសាទយាយព័ន្ធ ស្ថិតក្នុង រមណីយដ្ឋានសំបូរព្រៃគុក ដែលមានទីតាំងស្ថិតនៅក្នុង ភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នារសៀលថ្ងៃអង្គារ៍ ៦រោច ខែបឋមាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨។ ឆ្លៀតក្នុងឱកាសនោះ លោកជំទាវក៏បានរៀបចំគ្រឿងសក្ការៈបូជា មាន ភ្ញីផ្កា ទៀនធូប និងគ្រឿងដង្វាយផ្សេងៗ ដែលបានរៀបចំឡើងតាមបែប ប្រពៃណីព្រះពុទ្ធសាសនា និងបានឧទ្ទិស បួងសួងសុំឲ្យប្រទេសជាតិជួបតែសេចក្តីសុខ សេចក្តីចម្រើន កសិកម្មទទួលបានភោគផលល្អនៅក្នុងឆ្នាំនេះ ឲ្យប្រទេសជាតិ ឲ្យជៀសផុតពីជំងឺដង្កាត់ ឬគ្រោះកាចផ្សេងៗ ជាពិសេស សូមឲ្យដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តដែលនឹង ប្រព្រឹត្តទៅនៅពេលខាងមុខ ដំណើរការទៅបានល្អប្រសើរ និងបានទទួលការគាំទ្រពីជាតិ និងអន្តរជាតិ៕…
-
ឯកឧត្តម មាស សុភាៈ មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលនាំមកនូវសុខសន្តិភាពជូនប្រជាពលរដ្ឋ ធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍលើគ្រប់វិស័យ!
ព្រះវិហារ៖ ឯកឧត្តម មាស សុភា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តព្រះវិហារ បានថ្លែង ថា ប្រទេសមួយដែលមានការអភិវឌ្ឍ លុះត្រាតែប្រទេសនោះ មានសុខសន្តិភាព ហើយកុំជឿតាមការញុះញង់របស់ជនអគតិមួយចំនួនឲ្យសោះ ព្រោះ រដូវឃោសនាបោះឆ្នោតមកដល់ ក្រុមនោះតែងដើរបោកប្រាស់ប្រជាពលរដ្ឋជានិច្ច ត្រូវជឿអ្វីដែលមើលឃើញនឹងភ្នែក មិនត្រូវជឿតាមការខ្សឹប ការ ឃោសនាបោកប្រាស់នោះទេ។ នេះជាការលើកឡើងរបស់ឯកឧត្តម ក្នុងពិធីជួបជុំសំណេះសំណាល ជាមួយបងប្អូនសមាជិកគណបក្សប្រជាជនកម្ពុជាប្រមាណជាង៧០០នាក់ ក្នុងឃុំ កន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នារសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨នេះ។ ឯកឧត្តម មាស សុភា បានបញ្ជាក់ថា “មានតែគណបក្សប្រជាជន កម្ពុជាទេ ដែលបាននាំមកនូវសុខសន្តិភាពជូនប្រជាពលរដ្ឋ ធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍ រីកចម្រើន លើគ្រប់វិស័យ រហូតដល់ពេលបច្ចប្បន្ននេះ”។ ឯកឧត្តមបានបន្ថែមថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា រហូតមកដល់ពេលនេះ កម្ពុជាទទួលបានសុខសន្តិភាព ស្ថិរភាពនយោបាយល្អ គ្មានតំបន់អបគមន៍ គ្មានភេវរកម្ម ពិសេសបានលើកកម្ពស់ជាតិ កាន់តែល្បីរន្ទឺ នៅលើឆាកអន្តរជាតិ។ ជាមួយគ្នានេះ…
-
ឯកឧត្តម សុខ លូ អំពាវនាវឲ្យពលរដ្ឋចូលរួមថែរក្សាសុខសន្តិភាព និងកុំជឿការញុះញង់របស់បុគ្គលមួយចំនួន
កំពង់ធំ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ មានប្រសាសន៍លើកឡើងថា ដើម្បីឱ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ មានការអភិវឌ្ឍលើគ្រប់វិស័យ សូមបងប្អូនប្រជាពលរដ្ឋចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដោយមិនត្រូវ ជឿតាមការញុះញង់របស់បុគ្គលមួយចំនួននោះឡើយ ដែលឃោសនាមិនឲ្យបងប្អូនទៅបោះឆ្នោត។ ឯកឧត្តម បានមានប្រសាសន៍យ៉ាងដូច្នេះ ក្នុងពិធី ជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលជាមេគ្រួសារក្នុងសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ប្រមាណជាង១ពាន់នាក់ នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨។ ឯកឧត្តម សុខ លូ បានជម្រាបពីដំណើរការអភិវឌ្ឍប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងរយៈពេលជាង២០ឆ្នាំ បន្ទាប់ពីប្រទេសជាតិ ត្រូវបានរំដោះចេញពីសង្រ្គាមស៊ីវិល មកជាប្រទេសមានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ លើគ្រប់វិស័យ ជីវភាពរបស់ប្រជាពលរដ្ឋមានភាពប្រសើរឡើងជាបន្តបន្ទាប់។ ឯកឧត្តមបានបន្ថែមទៀតថា សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់សង្រ្គាម និងបង្រួបង្រួមជាតិឡើងវិញបានជោគជ័យ ដោយនយោបាយ ឈ្នះ! ឈ្នះ! ជាមួយនឹងការយកចិត្តទុកដាក់លើចំណុចសំខាន់ៗ ចំនួន ៣ រួមមាន៖ ទី១៖…
-
ផ្លូវក្រួសក្រហមមួយខ្សែប្រវែង២៤គីឡូម៉ែត្រ តម្លៃជាង១លានដុល្លារ រួមនិងអគារស្នាក់ការគណបក្ស នៅក្នុងស្រុកជាំក្សាន្ត ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
ព្រះវិហារ៖ ឯកឧត្តម មាស សុភា សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តព្រះវិហារ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រាលគ្រួសក្រហមមួយខ្សែ ប្រវែង២៤គីឡូម៉ែត្រ និងអាគារស្នាក់ការគណបក្សប្រជាជន ឃុំយាង ព្រមជាមួយនិងការបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ចំនួន១០៥រូប នាព្រឹកថ្ងៃទី០៣ ខែកក្តដា ឆ្នាំ២០១៨ ស្ថិតនៅភូមិយាង ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន កម្ពុជាខេត្ត រួមនិងឯកឧត្តម ស្រី ឌឹក ប្រធានក្រុមការងារចុះជួយស្រុក និងលោកជំុទាវ ចាន់ សាមីស្រីឌឹក ព្រមជាមួយនឹងសមាជិកបក្សប្រមាណ ជាង១០០០នាក់។ ឯកឧត្តម មាស សុភា បានមានប្រសាសន៍នាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ជាប្រធាន។ ជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ គិតគូរចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ៗរូប។ឯកឧត្តបញ្ជាក់ថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ធ្វើឲ្យប្រទេសជាតិ បានទទួលនូវសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើន តាំងពីទីក្រុង រហូតដល់ជនបទដាច់ស្រយ៉ាល…
-
កសិករក្នុងស្រុកសំបែរនិយមដាំដំណាំចម្ប៉ាដក់ដែលជាដំណាំហូបផ្លែពេញនិយមក្នុងការទទួលទាន សម្រាប់ប្រជាជនខ្មែរ
ត្បូងឃ្មុំ៖ ចម្ប៉ាដក់ជាដំណាំហូបផ្លែមួយប្រភេទដែលប្រជាកសិករ និងប្រជាជនខ្មែរយើងតែងតែនិយមទទួលទាន ព្រោះ វាមានរសជាតិ ផ្អែម ឈ្ងុយឆ្ងាញ់ និងតម្លៃសមរម្យ។ ជាក់ស្ដែងនៅក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ គេឃើញមានប្រជាជន ដាំដំណាំហូបផ្លែប្រភេទនេះស្ទើរគ្រប់ផ្ទះ ដោយហេតុថា ជាដំណាងាយដាំ ងាយថែរក្សា ផ្ដល់ទិន្នផលច្រើននិង ពួកគាត់ចូលចិត្ត ពិសារផងដែរ។ បើតាមលោក យូរ ហូត អាយុ៣៨ឆ្នាំ ជាកសិកររស់នៅក្នុងភូមិបេងថ្មី បានឲ្យដឹងថា ពួកគាត់បាននាំគ្នា ដាំដើមចម្ប៉ាដក់ស្ទើរតែគ្រប់ផ្ទះទៅហើយដោយសារតែ ពួកគាត់ចូលចិត្តហូប និងដំណាំប្រភេទនេះវាផ្ដល់ផលទិន្នផលច្រើន ក្រៅពីហូបគាត់អាចលក់ទៅឲ្យឈ្មូញដែលមកប្រមូលទិញដល់ផ្ទះ ឬ អាចដាក់លក់នៅមុខផ្ទះ សម្រាប់ភ្ញៀវទេសចរណ៍ និងអ្នកដំណើរដែល ធ្វើដំណើរតាមផ្លូវជាតិលេខ៧៣នេះផងដែរ។ បើតាមលោក ឡិ ទីន ជាមេភូមិបេងថ្មី បានឲ្យដឹងថា នៅតំបន់នេះមិនទាន់មាន ចម្ការទ្រង់ទ្រាយធំនៅឡើយទេ ពោលគឺមានតែប្រជាជន ដាំតាមបែបគ្រួសារ បួន ប្រាំដើម ប៉ុណ្ណោះ សម្រាប់តែទុកហូបក្នុងគ្រូសារ ដោយឡែក សល់ពីនោះទើបពួកគាត់លក់ឲ្យឈ្មូញដែលដើរប្រមូលទិញតាមផ្ទះ ឬ ដាក់លក់នៅតាមមុខផ្ទះរៀងៗខ្លួន ដើម្បីជាចំណូលមួយផ្នែកទៀតសម្រាប់គ្រូសារ ។ គាត់បានបញ្ជាក់ទៀតដែរថា…
-
ក្រុមបាលទាត់ស៊ុយអ៊ែត បានយកឈ្នះស្វីស ១:០ ឆ្លងទៅវគ្គ៨ក្រុមចុងក្រោយ
ក្រុមបាល់ទាត់ស៊ុយអែត បានកក់កៅវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីយកឈ្នះ ក្រុម ស្វីស ១:០ ដោយរងចាំជួបក្រុមតោកំណាចអង់គ្លេស ឬ កូឡុំប៊ី ដែលត្រូវប្រកួតនៅម៉ោង១រំលងអាធ្រាត ។ គួបញ្ជាក់ថា ក្រុមបាល់ទាត់ស៊ុយអែត គឺជាក្រុមទី៧ ដែលបន្តទៅវគ្គ ៨ក្រុមចុងក្រោយ ជាមួយក្រុមមាន់គកបារាំង ប៉ះអ៊ុយរ៉ាហ្គាយ ក្រូអាតជួបម្ចាស់ផ្ទះរុស្ស៊ី និងប្រេស៊ីល ប៉ះប៊ែលហ្ស៊ិក ។សូមបញ្ជាក់ថា ការឡើងទៅវគ្គ៨ក្រុចុងក្រោយរបស់ក្រុមស៊ុយអ៊ែតនាពេលនេះបន្ទាប់ពីខកខាន ចាប់តាំងពីឆ្នាំ១៩៩៤មកម្លេះ ៕
-
ឃើញដឹកដីចាក់លុបប្រឡាយអូរតាគុជ ពលរដ្ឋព្រួយបារម្ភខ្លាចដូចប្រឡាយអតីតលូ៥
ភ្នំពេញ ៖ ប្រឡាយអូរតាគុជ ត្រូវបានត្រូវបានគេចាក់លុបដីបង្រួមពីធំមកតូចជាច្រើនកន្លែងខុសពីលំនាំដើម បង្កឲ្យកាត់បន្ថយនូវចរន្តទឹកហូររំដោះចេញពីមូលដ្ឋាន ហើយថ្មីៗនេះប្រឡាយអូរតាគុជ ត្រូវបានគេដឹកដីចេញពីការដ្ឋានសំណង់ផ្សារឯកជនមួយក្បែរនោះ មកចាក់លុបពេញប្រឡាយ បង្រួមមកត្រឹម១ម៉ែត្រ ដែលស្ថិតនៅតាមផ្លូវ២០១១ ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បង្កឲ្យព្រួយបារម្ភពីសំណាក់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ តាមរយៈប្រជាពលរដ្ឋបានឲ្យដឹងថា កន្លងមកមិនមែនមានតែចំណុចត្រង់នេះទេ ហើយក៏មិនមែនទើបថ្មីៗនេះដែរ យូរមកហើយ ដែលប្រឡាយខាងលើ ត្រូវបានរំលោភបំពាន ចាក់ដីលុប ជាបន្តបន្ទាប់ ដើម្បីកេងចំណេញ ជាប្រយោជន៍ផ្ទាល់ខ្លួន កន្លែងខ្លះពី៨ម៉ែត្រ មកត្រឹម៦ម៉ែត្រ កន្លែងខ្លះប្រឡាយសល់តែ៥ម៉ែត្រ យូរទៅៗ អាជ្ញាធរស្ងាត់មាត់ឈឹង មិនមែនត្រឹមពេល លោក ម៉ូវ ម៉ានិត ឡើងកាន់តំណែងជាអភិបាលខណ្ឌទេ គឺតាំងពីជាន់មុនមកម្ល៉េះ។ រហូតមកដល់ពេលនេះ អ្នកចាក់ដីលុបប្រឡាយនៅតែបន្តសកម្មភាពដដែល ត្រង់ចំណុចភូមិដីថ្មី សង្កាត់គោកឃ្លាង ប្រឡាយ រង្វះមាត់ទឹកហូរ សល់ត្រឹម១ម៉ែត្រ ជាបញ្ហាមួយបង្កឲ្យប្រជាជន ព្រួយបារម្ភ ខ្លាចដូចលើកមុន យូរទៅក្លាយជាកម្មសិទ្ធស្របច្បាប់របស់ក្រុមហ៊ុន ឬរបស់ឯកជន ។ ពលរដ្ឋបន្តទៀតថា សកម្មភាពកែបំភាន់ សម្រួលបង្រួមប្រឡាយ ខុសទ្រង់ទ្រាយដើម វាមិនខុសណាពីប្រឡាយលូ៥ ប្រឡាយដើមធំ លូដាក់កាត់ទទឹងផ្លូវវេងស្រេង…
-
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ជំរុញឲ្យធ្វើទំនើបកម្មរោងចក្រនានា នៅព្រំដែនជាប់នឹងប្រទេសចិន
កូរ៉េខាងជើង៖ ទីភ្នាក់ងារសារព័ត៌មានកណ្តាលរបស់កូរ៉េខាងជើងបានរាយការណ៍ថា ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានអំពាវនាវយ៉ាងទទូចឲ្យធ្វើទំនើបកម្មទៅលើរោងចក្រវាយនភណ្ឌ និងរោងចក្រក្រដាសនៅទីក្រុង ព្រំដែនស៊ីននូជូ ដែលស្ថិតនៅជាប់នឹងទីក្រុងដានដុង របស់ប្រទេសចិន។ នៅក្នុងពេលចុះធ្វើអធិការកិច្ចនៅរោងចក្រ ស៊ីនូជូ ធិចធីល មៀល ដែលបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៥៩ លោក គីម ជុងអ៊ុន បានគូសបញ្ជាក់ថា រោងចក្រនឹងត្រូវធ្វើទំនើបកម្មក្នុងការបង្កើនដល់ផលិតកម្មនៅមូលដ្ឋាននេះ។ បន្ទាប់ពីបានដឹងអំពីសេវាកម្មផ្គត់ផ្គង់រោងម៉ាស៊ីនកិនស្រូវ និងលក្ខខណ្ឌរស់នៅរបស់បុគ្គលិក លោក គីម បាននិយាយថា គណៈកម្មាធិការពលករកូរ៉េ ហៅកាត់ថា (WPK) នៅរោងម៉ាស៊ីនកិនស្រូវមិនបានយកចិត្តទុកដាក់ធ្វើឱ្យប្រសើរឡើងនូវស្ថានភាពការងារ និងការងាររបស់និយោជិកទេ។ ជាមួយគ្នានេះ លោក គីម ក៏បានកំណត់ភារកិច្ចលម្អិត និងវិធីសម្រាប់ការធ្វើទំនើបកម្មរោងម៉ាស៊ីនកិនស្រូវ ដោយនិយាយថា ឫសគុលនៃការអភិវឌ្ឍឧស្សាហកម្មវាយនភណ្ឌ គឺមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការធ្វើឲ្យមានការរីកចម្រើន សម្រាប់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនឲ្យមានលក្ខណៈស្តង់ដារ៕ ម.ន