Category: ព័ត៌មាន

  • មនុស្សប្រុសស្រី៥នាក់ត្រូវសមត្ថកិច្ចខណ្ឌសែនសុខបញ្ជួនទៅតុលាកាក្នុងសំណុំរឿង២ករណី ផ្សេងគ្នាក្រោយពីបញ្ចប់និតិវិធីសាកសួរួចមក

    ភ្នំពេញ៖នគរបាលខណ្ឌសែនសុខបានបញ្ជួនជនសង្ស័យ៥នាក់ទៅតុលាកាក្នុងសំណុំរឿង៥ករណីក្រោយពីសមត្ថកិច្ចបញ្ចប់និតិវិធីសាកសួរួចមក។ថ្ងៃសុក្រ ៣កើត ខែបឋមសាធ ឆ្នាំច សំរឹទ្ធិស័ក្រ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨។សមត្ថកិច្ចប្រាប់ថា៖ កាបញ្ជួនជនសង្ស័យទាំង៥នាក់ទៅកាន់តុលាកានាព្រឹកនេះបន្ទាប់ពីសមត្ថកិច្ចបានឃាត់ខ្លួនពួកគេក្នុងមូលដ្ឋានខណ្ឌនាពេលកន្លងមកហើយបានបញ្ចប់និតិវិធីសួនាំរួចរាល់។សមត្ថកិច្ចបញ្ជាក់ថាក្នុងនោះមាន២ករណីផ្សេងគ្នាទី១/ករណីប្រើប្រាស់គ្រឿងញៀនចំនួន៤នាក់(ប្រុស)ករណីទី២/ លេងល្បែងសុីសងខុសច្បាប់(កត់កន្ទុយលេខឆ្នោតវៀតណាម)ស្រី។     អធិការនគរបាលខណ្ឌសែនសុខក៍សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមជួយសហការណ៍និងផ្តាល់ព័ត៌មានដល់សមត្ថកិច្ចផងពាក់ព័ន្ធនិងករណីក្មេងទំនើង អំពើលួច ឆក់ផ្សេងៗជាពិសេសក្រុមក្មេងស្ទាវៗដែលប្រមូូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀនសូមរាយកាណ៍មកសមត្ថកិច្ចមូលដ្ឋានដើម្បីងាយ ស្រួលក្នុងការចុះបង្ក្រាប៕ដោយ៖  តុង សីហា

  • អគ្គីឆាបឆេះផ្ទះល្វែងក្នុងបុរីពិភពថ្មី ខណ្ឌសែនសុខ

    ភ្នំពេញ ៖ ផ្ទះល្វែងមួយកន្លែង ស្ថិតនៅក្នុងបុរីពិភពថ្មី ខណ្ឌសែនសុខ ត្រូវបានអគ្គីភ័យឆាបឆេះ តាំងពីជាន់ក្រោមរហូតដល់ជាន់ខាងលើ បង្កឲ្យផ្អើលសមត្ថកិច្ច រថយន្តពន្លត់អគ្គីភ័យចេញទៅជួយ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅ ផ្ទះល្វែងលេខ៥៣ ផ្លូវដេ ក្នុងបុរីពិភពថ្មី ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។ តាមអាជ្ញាធរបានឲ្យដឹងថា ផ្ទះកើតហេតុខាងលើមានម្ចាស់ឈ្មោះ  ហ៊ា ម៉េងលាង ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរលក់ដូរ នៅផ្ទះកើតហេតុខាងលើ ។ តាមការពិនិត្យជាក់ស្តែងឃើញថា សម្ភារៈ ឭមាននៅក្នុងផ្ទះជាន់ខាងក្រោម ត្រូវបានភ្លើងឆេះស្ទើទាំងអស់ទៅហើយ សម្រាប់នៅជាន់ខាងលើ ត្រូវបានម្ចាស់ផ្ទះឲ្យដឹងថា មានកង្ហារ ម៉ាសុីនត្រជាក់ និងសម្ភារពឭៈមួយចំនួន ។ គ្រោះអគ្គីភ័យខាងលើ មានការអន្តរាគមន៍ពីរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿង ទៅជូយបាញ់ពន្លត់ភ្លើង ចំពោះមូលហេតុយ៉ាងណានោះ មិនទាន់ដឹងច្បាស់នៅឡើយ រងចាំសមត្ថកិច្ច ស្រាវជ្រាវបន្ត ៕

  • កីឡាករ-កីឡាការិនី ជ័យលាភីក្នុងការប្រកួតកីឡាជាតិលើកទី២ ទទួលបានការលើទឹកចិត្តបន្ថែម ពី ឯកឧត្តម វង សូត និងអាជ្ញាធរខេត្ត

    (ត្បូងឃ្មុំ) ៖ ដើម្បីជាការលើកទឹកចិត្តដល់កីឡាករ កីឡាការិនី ដែលទទួលបានមេដាយក្នុងការប្រគួតកីឡាជាតិលើកទី២ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា និងឯកឧត្តម លី ឡេង អភិបាលខេត្តត្បូងឃ្មុំ បានរៀបចំកម្មវិធីសំនេះសំណាល និងផ្តល់ប្រាក់រង្វាន់លើក ទឹកបន្ថែម នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ ដែលកម្មវិធីនេះបានធ្វើឡើងនៅសាលាខេត្តត្បូង។ ឯកឧត្តម វង សូត បានលើកឡើងថា នេះជាមោទនៈភាពមួយសម្រាប់ខេត្ត ត្បូងឃ្មុំ ដែលទទួលបានមេដាយមាស ប្រាក់ និងសំរិត ក្នុងការប្រគួតកីឡាជាតិលើកទី២នេះ ខណៈលើកទី១ យើងមិនបានទទួលមេដាយសូម្បីតែមួយគ្រឿង ។ ដូនេះ នៅការប្រកួតលើកក្រោយៗទៀត ឯកឧត្តម រដ្ឋមន្ត្រី សង្ឃឹមថា យើងនឹងកាន់តែទទួលបានលទ្ធផល ល្អជាងនេះបន្ថែមទៀត។ លទ្ធផលនេះបង្ហាញពីការខិតខំរបស់ លោកគ្រូ អ្នកគ្រូ និងក្រុមកីឡាករ ដែលបានខិតខំប្រេងប្រែង ទាំងអស់គ្នាក្រោមដំបូលសុខសន្តិភាព ។ ឯកឧត្តម វង សូត បន្តថា យើងមានសុខសន្តិភាព យើងមានពេល…

  • ឯកអគ្គរាជទូតចក្រភពអង់គ្លេសចប់អាណត្តិសន្យានឹងចូលរួមសង្កេតការណ៍ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦មុននឹងលោកចាកចេញពីកម្ពុជា

    ឯកអគ្គរាជទូតចក្រភព អង់គ្លេស ប្រចំាព្រះរាជាណាចក្រកម្ពុជា ដែលត្រូវចប់អាណត្តិលោក វីលៀម ជេស ឡុងហឹស្ត (William Jesse Longhurst ) បានចូលជួបសម្តែងការគួរសម និងជម្រាបលាសម្តេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១៥ មិថុនា ឆ្នាំ២០១៨នេះ នៅវិមានរដ្ឋសភា។ នៅក្នុងឱកាសនោះ លោកឯកអគ្គរាជទូត បានបញ្ជាក់ថា លោកនឹង ចាកចេញពីប្រទេសកម្ពុជា នៅក្រោយការបោះឆ្នោតសកលរួច។ ដូច្នេះ លោកនឹងចូលរួម សង្កេតការណ៍ការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្ត នីតិកាលទី៦ នោះផងដែរ។ លោក វីលៀម ជេស ឡុងហឹស្ត បានមានប្រសាសន៍ថា នៅក្នុងបេសកកម្មការទូត៤ឆ្នាំនៅកម្ពុជា ឯកឧត្តមបានចូលរួមសង្កេតការណ៍ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីឆ្នាំ២០១៧ ប៉ុន្តែឆ្នាំ២០១៨នេះ ជាការបោះឆ្នោតសកល ជាបទពិសោធន៍ថ្មីមួយ ដែលលោកនឹង ទទួលបាន។ ក្នុងនាមរដ្ឋាភិបាលអង់គ្លេស លោកឯកអគ្គរាជទូត បានគូសបញ្ជាក់ថា អង់គ្លេសសង្ឃឹមថា ការបោះឆ្នោតនាពេលខាងមុខនេះ នឹងដំណើរទៅរលូន មានការចូលរួម ពីគ្រប់ភាគីពាក់ព័ន្ធ ហើយអង់គ្លេសនឹងបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា…

  • ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក មនោសែន អញ្ជើញចុះសំណេះ សំណាល និងសួរ សុខទុក្ខ ដល់ សិក្ខាកាម ក្នុងវគ្គបណ្តុះបណ្តាលមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាល នៅសាលានគរបាលជាតិភូមិភាគ១ ខេត្តស្ទឹងត្រែង

    មន្ត្រីនគរបាលជាតិទាំងអស់ត្រូវចាំថា បណ្ឌិត្យសភានគរបាលកម្ពុជាប្រកាន់យកគោលការណ៍ បី យ៉ាងគឺ៖សមធម៌មិនលម្អៀង និងគុណភាព  ប្រសាសន៍នេះឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក មនោ សែន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងជាប្រធាននាយកដ្ឋានបណ្តុះបណ្តាល បានថ្លែងនៅក្នុង ពិធី សំណេះសំណាលនិងសួរសុខទុក្ខដល់សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាល លើជំនាញបន្ថែមដល់មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលនៅសាលានគរបាលជាតិភូមិភាគ១ នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ ។   ឯកត្តម ឧត្តមសេនីយ៍ឯក ឯក មនោសែន អនុប្រធានបណ្ឌិត្យសភានគរបាល កម្ពុជានិងជា ប្រធាន នាយកដ្ឋានបណ្តុះបណ្តាលមានប្រសាសន៍ថា៖នេះជាវគ្គបណ្តុះបណ្តាលសម្រាប់មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ/សង្កាត់ គោលបំណងឲ្យសិក្ខាកាម មានជំនាញជាមូលដ្ឋាននៃវិជ្ជាជីវនគរបាល មានចំណេះដឹងអំពីតួនាទី និងភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ/សង្កាត់ ។   ឯកឧត្តម បន្តថា៖ក្រោមការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេស ! ក្រោមកិច្ច ដឹក នាំបញ្ជាផ្ទាល់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បណ្ឌិត្យសភា នគរ បាលកម្ពុជា បានដាក់ចេញនូវផែនការយុទ្ធសាស្រ្ត រយះពេល៥ឆ្នាំ(២០១៥-២០១៩) ។ សំដៅលើក កម្ពស់ គុណភាពអប់រំបណ្តុះបណ្តាល…

  • ឯកឧត្តម ជាប ដាវុធ ៖ ក្រោមកាដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានយកចិត្តទុកដាក់ខ្លាំងក្នុងការអភិវឌ្ឍន៍យុវជនកម្ពុជាសម្រាប់បម្រើឲ្យសកម្មភាពអភិវឌ្ឍន៍លើគ្រប់វិស័យ

    (កណ្តាល)៖ឯកឧត្តម ជាប ដាវុធ ប្រធានក្រុមការងារយុវជនចលនាយុវជនថ្នាក់ជាតិចុះជួយស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម មានប្រសាសន៍ថា ក្រោយកាដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខបានយកចិត្តទុកដាក់ខ្លាំងក្នុងការអភិវឌ្ឍន៍យុវជនកម្ពុជា និងការបើកទូលាយឲ្យយុវជនចូលរួមជាមួយសង្គម ជាពិសេសការជម្រុញជួយដល់យុវជន បង្ហាញនូវស្នាដៃផ្សេងៗ តាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា ដូចជាការរៀប ចំមហាសង្រ្កាន្ត ការដាក់ចេញនូវគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍន៍យុវជន ឲ្យស្របតាមបរិបឋនៃសង្គមកម្ពុជា គឺធ្វើយ៉ាងណាឲ្យកម្ពុជាមានធនធានគ្រប់គ្រាន់ សម្រាប់បម្រើឲ្យសកម្មភាពអភិវឌ្ឍន៍លើគ្រប់វិស័យ ។   ឯកឧត្តម មានប្រសាសន៍បែបនេះក្នុងពិធីជួបជុំសិស្ស និស្សិត កម្មករ អាជីវករ និងកសិករ ដើម្បីត្រៀមរៀបចំចូលរួមបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា នៅឃុំកំពង់ចំលង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ ។ ឯកឧត្តម ប្រធាន បានបន្តទៀតថា យុវជនគឺជាកំលាំងស្នូលយ៉ាងសំខាន់នៅក្នុងសង្គម យុវជនបានភ្ជាប់ខ្លួនទៅនឹងសកម្មភាពសេដ្ឋកិច្ច សង្គម នយោបាយ និងវប្បធម៌ ស្ថិតនៅក្រោយមហាគ្រួសារកម្ពុជាតែមួយ ដោយមានវិជ្ជាជីវៈ និងក្រមសីលធម៌ជាមួយសង្គមជាច្រើន ក្នុងទិសដៅអប់រំ បំពាក់ បំប៉ន តម្រង់ទិស…

  • សម្តេចតេជោ ហ៊ុន សែន អបអរសាទរ និងជូនពរជ័យ ដល់បងប្អូនសាសនិកឥស្លាមកម្ពុជាទាំងក្នុង និងក្រៅប្រទេស ដែលបញ្ចប់បួសខែរ៉ាម៉ាឌន នៅថ្ងៃនេះ

    (ភ្នំពេញ) ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះ បានចូលរួមអបអរ និងជូនពរជ័យដល់បងប្អូន សាសនិកឥស្លាមកម្ពុជាទាំងក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនសាសនិកឥស្លាម នៅលើសាកលលោក ដែលបានបញ្ចប់បួសខែរ៉ាម៉ាឌន នៅថ្ងៃនេះ បន្ទាប់ពីបួសតមអាហាររយៈពេល១ខែ។ តាមរយៈ Facebook ផ្លូវការ សម្តេចតេជោ ហ៊ុន សែន បានជូនពរជ័យបងប្អូនសាសនិកឥស្លាមយ៉ាងដូច្នេះថា «ក្នុងនាមខ្ញុំ ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ភរិយា ខ្ញុំសូមអបអរសាទរ និងសូមជូននូវពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនសាសនិកឥស្លាមកម្ពុជាក្នុង និងនៅក្រៅប្រទេស រួមទាំងបងប្អូនសាសនិកឥស្លាម នៅលើសាកលលោកផងដែរ ដែលបានបញ្ចប់បួសខែរ៉ាម៉ាឌន ហើយត្រូវធ្វើពិធីថ្ងៃរ៉យ៉ាហ្វិតត្រស់ នៅថ្ងៃសុក្រទី១ កើត ខែស្ហាវ៉ាល់ ឆ្នាំ១៤៣៩ ម៉ូហាំម៉ាត់ សករាជ ត្រូវនឹងថ្ងៃទី ៣ កើត ខែ បឋមាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស…

  • ពិព័រណ៍ស្តីពី«ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវីជ្ជាជីវៈលើកទី១ ឆ្នាំ២០១៨» ប្រព្រឹត្តទៅនៅថ្ងៃសុក្រ៣កើត ខែបឋមសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ដែលមានការរៀបចំដោយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅមជ្ឍមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

    ក្រសួងបរិស្ថាននឹងចូលរួមដាក់តាំងបង្ហាញពីសមិទ្ធិផលការងារ ដែលបានអនុវត្តកន្លងមក និង កំពុងបន្ត តាមរយៈជាឯកសារ រូបសំណាក និងវីដេអូឯកសារ របស់អគ្គនាយកដ្ឋាន និងនាយកដ្ឋានជំនាញ នីមួយៗចំណុះក្រសួងបរិស្ថាន ទាក់ទងសកម្មភាព កិច្ចគាំពារបរិស្ថាន ការអភិរក្សធនធានព្រៃឈើ និងជីវៈចម្រុះ ឯកសារការប្រែប្រួលអាកាសធាតុ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍តំបន់ការពារធម្មជាតិ ដើម្បីដាក់បង្ហាញជូនសាធារណជន ជាពិសេសសិស្សនិស្សិត កំពុងសិក្សា និងកំពុងស្វែងរកការងារធ្វើសិក្សា ស្វែងយល់។ ពិព័រណ៍ស្តីពី«ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវីជ្ជាជីវៈលើកទី១ ឆ្នាំ២០១៨» នេះ មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៦ ខែឧសភា ឆ្នាំ២០១៨ ដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងការរួមចំណែកសម្រេចឱ្យបាននូវចក្ចុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើយ៉ាងណាឱ្យយុវជនកម្ពុជាទទួល បានការងារ និងប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងក្លាយទៅជា ប្រទេសអភិវឌ្ឍនៅឆ្នាំ២០៥០ យុវជនយុវនារីកម្ពុជា ត្រូវមានសមត្ថភាព និងជំនាញរបស់ខ្លួនឱ្យក្លាយជាធនធាន មនុស្ស ដែលមានសក្តានុពលក្នុងការឆ្លើយតបទៅ នឹងតម្រូវការទីផ្សារការងារនាពេលអនាគត៕

  • កាកបាទក្រហមកម្ពុជា ប្រារព្ធពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងរាប់បាត្រព្រះសង្ឃ៨៣អង្គ ថ្វាយព្រះពរសម្ដេចព្រះមហាក្សត្រី ក្នុងឱកាសបុណ្យចម្រើនព្រះជន្មវស្សាគម្រប់៨២ យាងចូល ៨៣ព្រះវស្សា

    (ភ្នំពេញ)៖  នៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះ មានប្រារព្ធពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងរាប់បាត្រព្រះសង្ឃ ៨៣អង្គ ថ្វាយព្រះពរសម្ដេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្ដម មុនិនាថ សីហនុ ព្រះប្រធានកិត្ដិយសកាកបាទក្រហមកម្ពុជា ក្នុងឱកាសបុណ្យចម្រើនព្រះជន្មវស្សាគម្រប់ ៨២ យាងចូល ៨៣ព្រះវស្សា ក្រោមអធិបតីភាពសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ។ការប្រារព្ធពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងរាប់បាត្រព្រះសង្ឃ ៨៣អង្គ ថ្វាយព្រះពរសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសចម្រើនព្រះជន្មវស្សា គម្រប់៨២ យាងចូល៨៣ ព្រះវស្សា មានការអញ្ជើញចូលរួមពីមន្ដ្រីកាកបាទក្រហមកម្ពុជា គ្រប់លំដាប់ថ្នាក់ រួមទាំងយុវជនស្ម័គ្រចិត្ដ កាកបាទក្រហមកម្ពុជាផងដែរ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសហការី នៃកាកបាទក្រហមកម្ពុជាទាំងអស់ បានលើកហត្ថប្រណម្យ បួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមី នៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរ គ្រប់ព្រះអង្គ ព្រះបារមី…

  • ឯ.ឧ សួស គង់ ៖ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ធ្វើឲ្យកំណើនសេដ្ឋកិច្ចជាតិមានភាពល្អប្រសើរ និងកំរិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ត្រូវបានលើកកំពស់ជាបន្តបន្ទាប់

    (កំពង់ស្ពឺ) ៖ ឯកឧត្តម សួស គង់ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកភ្នំស្រួច មានប្រសាសន៍ថា ស្នាដៃដ៏ត្រចះត្រចង់ និងសមិទ្ធផលដ៏ធំធេងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ធ្វើឲ្យកំណើនសេដ្ឋកិច្ចជាតិមានភាពល្អប្រសើរ និងកំរិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ត្រូវបានលើកកំពស់ជាបន្តបន្ទាប់ ។ ឯកឧត្តម មានប្រសាសន៍បែបនេះ ខណៈអញ្ជើញជាអធិបតីក្នុងកម្មវិធីវេទិការសាធារណៈ ដើម្បីត្រួតពិនិត្យ និងគាំទ្រ ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា នៅឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃព្រហស្បតិ៍ ២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨  ដែលមានប្រជាពលរដ្ឋចូលរួមចំនួន ២៣០នាក់ ស្រី ៨៣នាក់ ដែលអញ្ជើញមកពី ៧ភូមិ នៃឃុំព្រៃរំដួល ។ ក្នុងកម្មវិធីសំណួរ ចម្លើយ រវាងប្រជាពលរដ្ឋ និងក្រុមការងារ បងប្អូនប្រជាពលរដ្ឋបានលើកឡើងពីសំណូមពរ និងទុក្ខកង្វល់របស់ខ្លួនជាបន្តបន្ទាប់ ជាពិសេស ពាក់ព័ន្ធនឹងសំណូមពរសុំសាងសង់ផ្លូវឆ្លងកាត់ភូមិ…