-
ប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនមកដល់បច្ចុប្បន្ន គឺដោយសារតែគណបក្សប្រជាជនកម្ពុជា
ខេត្តកណ្តាល ៖ ឯកឧត្តម ជាប ដាវុធ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងប្រធានចលនាយុវជនស្រុកខ្សាច់កណ្តាល បានលើកឡើងថា នៅក្នុងរយៈពេលជិត៤០កន្លងមកនេះ មានតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះ ដែលបានកសាង ស្តា និងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើនរហូតមកដល់ពេលបច្ចុប្បន្ន ដោយមិនដែលដើរសន្យា និងការភូតភរកុហកដូចគណបក្សដទៃទៀតនោះឡើយ ។ ឯកឧត្តមបានលើកឡើងនៅក្នុងពិធីជួបជុំសិស្ស និស្សិត កម្មករ អាជីករ និងកសិករ ឃុំព្រែកអំពិល ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតរបស់ គ.ជ.ប និងត្រៀមខ្លួនបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ នេះថា ក្រោមការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុងអាណត្តិទី៥នេះ រាជរដ្ឋាភិបាលបានជំរុញស្ថាបនាផ្លូវនៅតាមមូលដ្នាន ទទួលបានសមិទ្ធផលជាច្រើនកើតឡើងជាហូរហែ ក្រោមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល គឺធ្វើយ៉ាងណាពន្លឿនការអភិវឌ្ឍទៅដល់មូលដ្ឋាន និងគ្រប់ច្រកល្ហក ។ ឯកឧត្តមប្រធាន បន្តថា នៅក្នុងរយៈពេលជិត៤០ឆ្នាំកន្លងមកនេះ ក្រោយពីប្រទេសជាតិងើបពីសង្គ្រាម និងបានចាប់ផ្តើមពីចំណុចសូន្យ គឺមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលបានដឹកនាំប្រទេសកម្ពុជា ឱ្យមានការអភិវឌ្ឍរីកចម្រើនរហូតមកដល់បច្ចុប្បន្ន។ គណបក្សប្រជាជនកម្ពុជាបានអនុវត្តន៍គោលនយោបាយយ៉ាងម៉ឺងម៉ាត់ នឹងបានចូលរួម យ៉ាងសកម្ម ក្នុងការពង្រីកបរិយាកាសនយោបាយឲ្យបានល្អប្រសើរ ប្រកបដោយលក្ខណៈអព្យាក្រឹត និងប្រជាធិបតេយ្យ ដើម្បីធានាការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី…
-
សម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាលជាមួយកម្មករនិយោជិតជាង២ម៉ឺននាក់ នៅស្រុកអង្គស្នួល ខេត្តកណ្ដាល
កណ្តាល៖ នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនីសរុបចំនួន ២៧.៥២៩ នាក់មកពីរោងចក្រចំនួន ២៥ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្មចេងឌូបាយីកម្ពុជាចិន ស្ថិតក្នុងភូមិព្រៃរកា ឃុំឆកឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា រោងចក្រទាំង២៥ មានអ្នកវិនិយោគមកពីប្រទេសចិនចំនួន ២១, កូរ៉េចំនួន១, ជប៉ុនចំនួន ១, និងខ្មែរចំនួន២ ហើយក្នុងនេះ មានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន២១, ផលិតកាបូបចំនួន៣, និងដេរប៉ាក់ចំនួន១។ ផលិតផលទាំងអស់ត្រូវបាននាំទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។ ខេត្តកណ្ដាល មានរោងចក្រ សហគ្រាស គ្រឹះស្ថានចំនួន ៤៦២ មានកម្មករនិយោជិត ចំនួន ១៥០.៥១៥នាក់ ដែលមានប្រាក់ឈ្នួលសរុប ៣៦៣លានដុល្លារ ក្នុងនោះរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងមានចំនួន ១៦៨ មានកម្មករនិយោជិត ចំនួន…
-
គោលនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាននាំមកជូនប្រទេសជាតិ នូវសុខសន្តិភាព ស្ថេរភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យ
ឯកឧត្តម សួស គង់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកភ្នំស្រួច បានថ្លែងថា គោលនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំមកជូនប្រទេសជាតិ នូវសុខសន្តិភាព ស្ថេរភាពពេញលេញ បង្កលក្ខណៈឲ្យកម្ពុជាអាចធ្វើសមាហរណកម្មទៅក្នុងតំបន់ និងក្នុងពិភពលោកទាំងមូល ហើយមានការអភិវឌ្ឍលើគ្រប់វិស័យ ធ្វើឲ្យកម្ពុជាយើងស្មើមុខស្មើមាត់ជាមួយប្រទេសជិតខាង។ ឯកឧត្តម សួស គង់ ថ្លែងបែបនេះ ខណៈអញ្ជើញចូលរួមក្នុងពិធីបញ្ចូលសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា ចំនួន១២៧រូប (ស្រី៨២រូប) នៅទីស្នាក់ការគណបក្សឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ឯកឧត្តម បានសម្តែងនូវការស្វាគមន៍ និងអបអរសាទរចំពោះបងប្អូន និងក្មួយៗដែលបានស្ម័គ្រចិត្តចូលជាសមាជិក សមាជិកា គណបក្សប្រជាកម្ពុជានាថ្ងៃនេះ គឺដោយសារ បងប្អូន និងក្មួយៗ បានពិចារណាយ៉ាងច្បាស់លាស់ពីគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា។ ឯកឧត្តម បានជម្រាបជូនអង្គពិធី អំពីកំណើត និងប្រវត្តិតស៊ូរបស់គណបក្សប្រជាជនកម្ពុជា និងជ័យជម្នះជាប្រវត្តិសាស្ត្រនាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ លើបនប្រល័យពូជសាសន៍ ប៉ុល ពត។…
-
រន្ធត់ណាស់..! រថយន្តធុនធំ២គ្រឿងបើកបុកគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យក្រឡាប់គៀបជាប់គ្នាជាមួយដើមឈើ រងរបួសធ្ងន់ស្រាល៣នាក់
ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយរវាងរថយន្តធុនធំពីរគ្រឿងបានបុកគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យក្រឡាប់ទាំងពីរគ្រឿង និងគៀបជាប់ជាមួយដើមឈើ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ រួមទាំងធ្វើឲ្យមនុស្សប្រុសស្រី៣នាក់រងរបួសធ្ងន់ស្រាល។ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១រំលងអាធ្រាត ឈានចូលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចខាងត្បូងរង្វង់មូលគួរស្រូវប្រហែល២០០ម៉ែត្រ តាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុនោះគេឃើញ រថយន្តហុីយ៉ាន់ដាយ ទម្ងន់៣តោន ដែលដឹកស៊ុមពងទា ពាក់ស្លាកលេខភ្នំពេញ 3D-8449 បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីជើងទៅត្បូងក្នុងល្បឿន លឿនល្មម ពេលមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក ហុីយ៉ាន់ដាយដូចគ្នា ទង្ងន់ប្រហែល៥តោន ដែលដឹកផ្លែឈើឡើងពេញរថយន្ត ធ្វើដំណើរពីត្បូងមកជើង (ទិសដៅបញ្ច្រាស់គ្នា) ក្នុងល្បឿនយ៉ាងលឿន ហើយបានជ្រែចូលផ្លូវរថយន្តហុីយ៉ាន់ដាយ ទម្ងន់៣តោន ក៏បុកពីមុខគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តទាំងពីរគ្រឿងក្រឡាប់ប៉ះជើងទៅគៀបជាមួយដើមឈើថែមទៀត បណ្ដាលឲ្យ រថយន្តទាំងពីរគ្រឿង ខ្ទេចផ្នែកខាងមុខយ៉ាងដំណំ និងធ្វើឲ្យមនុស្សប្រុសស្រី៣នាក់ខាងរថយន្តហុីយ៉ាន់ទម្ងន់៣តោន រងរបួសធ្ងន់ស្រាល ហើយត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់គ្លីនិច សួគា៌ ដឹកយកទៅសង្គ្រោះភ្លាមៗ ។ ចំណែកភាគីរថយន្តហុីយ៉ាន់ដាយទម្ងន់៥តោន រងរបួសស្រាល និងបានរត់គេចខ្លួនពីកន្លែងកើតហេតុ។ ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ រួចទាក់ទងទៅជំនាញចរាចរណ៍ឲ្យចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ…
-
ស្រវឹងស្រាបើករថយន្ដបុកឡើងឃឿនចិញ្ចើមផ្លូវជិតរង្វង់មូលវត្តភ្នំ
ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាបើករថយន្ដម៉ាកឡិចសុីសRX300មួយគ្រឿងក្នុងល្បឿនលឿនមិនប្រយ័ត្នត្រង់ចំណុចផ្លូវកោងជ្រុលបុកផ្លោះ ឡើងឃឿនចិញ្ចើមផ្លូវបណ្ដាលឲ្យរងការខូចខាតទាំងរថយន្ដ និងឃឿនផ្លូវ តែសំណាងល្អមិនបណ្ដាលឲ្យម្ចាស់រថយន្ដឬអ្នកធ្វើដំណើររងរបួស។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២២និង១៥នាទី ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចខាងលិចរង្វង់មូលវត្តភ្នំ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ រថយន្ដបង្កម៉ាកឡិចសុីស RX300 បណ៍ស្ក ពាក់ស្លាកលេខ ភ្នំពេញ2O-1541 បើកបរដោយបុរសម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹងស្រា។ប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ដបង្ក ធ្វើដំណើរក្រឡឹងរង្វង់មូលវត្តភ្នំ ពីកើតមកលិចក្នុងល្បឿនលឿន ពេលមកដល់ចំណុចកើតហេតុមិនបន្ថយល្បឿនក៏ជ្រុលបុកឡើងឃឿនចិញ្ចើមផ្លូវផ្លោះពីម្ខាងទៅម្ខាងទៀតបណ្ដាលឲ្យរថយន្ដបែកកង់រងការខូចខាតនិងធ្វើឲ្យខូចខាតឃឿនចិញ្ចើមផ្លូវផងដែរ។ ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ និងបាននាំម្ចាស់រថយន្ដទៅសួរនាំនៅប៉ុស្ដិ៍រដ្ឋបាលនគរបាលវត្តភ្នំរង់ចាំប្រគល់ឲ្យ ជំនាញចរាចរណ៍ក្រុង រីឯរថយន្ដសមត្ថកិច្ចធ្វើការវាសលវែងស្ទួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញដើម្បីដោះស្រាយ តាមផ្លូវច្បាប់៕
-
លោក ហាក់ ម៉ុងហួត អភិបាលស្រុកបារាយណ៍ ខេត្តកំពង់ធំ និងព្រះអនុគណស្រុកបារាយណ៍ បាននិមន្តចុះពិនិត្យមើលការជួសជុលផ្លូវលំ១ខ្សែ នៅភូមិថ្នល់ ឃុំទ្រៀល
រសៀលថ្ងៃទី០៤ កក្កដា ២០១៨ លោក ហាក់ ម៉ុងហួត អភិបាលស្រុកបារាយណ៍ ខេត្តកំពង់ធំ និងព្រះអនុគណស្រុកបារាយណ៍ ព្រមទាំងព្រះតេជគុណ សមុហ៍ ចៅអធិការ សហការី បាននិមន្ត ចុះពិនិត្យមើលការជួសជុលផ្លូវលំ១ខ្សែ នៅភូមិថ្នល់ ឃុំទ្រៀល ដែលជាការចូលរួមរបស់ព្រះអនុគណស្រុក ព្រះសមុហ៍ មន្ត្រីសង្ឃ និងបងប្អូនយើង ដោយប្រើគ្រឿងចក្រសម្តេចតេជោហ៊ុន សែន ។ក្នុងឱកាសនោះ លោក ហាក់ ម៉ុងហួត បានមានប្រសាសន៍ថា ពេលដែលជួសជុលរួចផ្លូវមួយខ្សែនេះ និងក្លាយជាសមិទ្ធផលថ្មីមួយ ក្នុងចំណោមសមិទ្ធផលនានា ដែលសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងការប្រកបមុខរបរផ្សេង ជាពិសេសសិស្សានុសិស្ស ។ ជាមួយគ្នានេះលោកអភិបាល ក៏បានផ្តាំផ្ញើប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សារាល់សមិទ្ធផលទាំងអស់ឲ្យបានអង្វែង។ ជាចុងក្រោយ លោក ហាក់ ម៉ុងហួត ក៏បានអំពាវនាវ ឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យសម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំប្រទេសជាបន្តទៀត ៕
-
យុវជន២នាក់ជិះម៉ូតូបុកគូទរថយន្តកូរ៉េដឹកអេតចាយបណ្តាលឲ្យបាក់ក ស្លាប់
កំពង់ធំ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង នៅលើកំណាត់ផ្លូវជាតិលេខ៦ បណ្តាលឲ្យយុទ្ធជន២នាក់ បាក់ ក ស្លាប់យ៉ាងអាណោចអាធ័ម ដោយសារតែការជិះម៉ូតូ មិនបានប្រុងប្រយ័ត្ន បណ្តាលឲ្យបុកគូថរថយន្តកូរ៉េ ដឹកអេតចាយ ខូចចតចោលនៅលើ ចិញ្ចើមថ្នល់។ ហេតុការណ៍គ្រោះថ្នាក់ចរារណ៍នេះ បានកើតឡើង នៅវេលាម៉ោង២១ និង២៥នាទីយប់ ថ្ងៃទី៤ ខែកក្តដា ឆ្នាំ២០១៨ នៅចំនុចភូមិត្រពាំស្វាយ ឃុំបាល័ង្ល ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលត្រូវបានគេដឹងថា ជាស្រុកដែលកើតឧបទ្ទវហេតុ គ្រោះថ្នាក់ចារាចរណ៍ច្រើនជាងគេ ក្នុងចំណោមស្រុកទាំង៨ នៃខេត្តកំពង់ធំ ។ យុវជនរងគ្រោះ ដែលបានបាត់បង់ជីវិតដោយសារតែ បោកក្បាលនឹងគូទឡានបាក់ក ស្លាប់ទាំង២នាក់ ត្រូវបានសមត្ថកិច្ចចរាចរណ៍ នៃអធិការដ្ឋាន ស្រុកបារាយណ៍ បញ្ជាក់ថា ទី១ឈ្មោះ អុល ឡី អាយុ ១៨ឆ្នាំ និងឈ្មោះ ហៀង សីហា អាយុ ១៨ ឆ្នាំ។ អ្នកទាំង២រស់នៅភូមិវាលធំ ឃុំគគីធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ…
-
ឯកឧត្តម សុខ លូ អំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមបោះឆ្នោត ព្រោះសន្លឹកឆ្នោតមួយសន្លឹក មានតម្លៃខ្ពស់ណាស់
ខេត្តកំពង់ធំ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែងថា ប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមអញ្ជើញទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ឲ្យបានគ្រប់ៗគ្នា ព្រោះសន្លឹកឆ្នោតរបស់បងប្អូនមួយសន្លឹក មានតម្លៃខ្ពស់ណាស់ សម្រាប់ជ្រើសរើសថ្នាក់ដឹកនាំណាដែលបងប្អូនពេញចិត្ត ក្នុងការដឹកនាំប្រទេសជាតិ ឲ្យមានសុខសន្តិភាព និងការអភិវឌ្ឍ។ ឯកឧត្តម បានថ្លែងយ៉ាងដូច្នេះ ក្នុងពិធីសំណេះសំណាលជាមួយមេគ្រួសារនៅសង្កាត់ស្រយ៉ូវ ប្រមាណជាង៣ពាន់នាក់ ដែលជាសង្កាត់ចុងក្រោយនៃក្រុងស្ទឹងសែន នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨។ ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានមានមតិសំណេះសំណាល និងបាននាំនូវការផ្តាំផ្ញើ នឹករលឹករបស់សម្តេចតេជោ ហ៊ុន សែន ចំពោះបងប្អូនប្រជាពលរដ្ឋនៅសង្កាត់ស្រយ៉ូវ ក៏ដូចជាទូទាំងខេត្តផងដែរ និងថ្លែងអំណរគុណ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបន្ដគាំទ្រគណបក្សប្រជាជន។ ឯកឧត្តម បានគូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន មានគោលនយោបាយ និងយុទ្ធសាស្រ្តច្បាស់លាស់ ជាច្រើនអាណត្តិកន្លងមក ហើយបានដឹកនាំប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍ ដោយចាប់ផ្តើមកសាងពីបាតដៃទទេ ពីគំនរផេះផង់បន្សល់ពីរបប…
-
អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងៈ វាយតម្លៃពីសកម្មភាពប្រឆាំងគ្រឿងញៀន
ឯកឧត្ដម លី គឹមឡុង អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគ្រប់អង្គភាព និងសមាសភាពពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកក្នុងសកម្មភាពបង្ការ បង្ក្រាប និងទប់ស្កាត់បទល្មើសគ្រឿងញៀននាពេលកន្លងមកទទួលបានលទ្ធផលល្អ ជាពិសេសក្នុងដំណើរការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទាំង៣ដំណាក់ កាលរបស់រាជរដ្ឋាភិបាលកម្ពុជា។ នេះជាប្រសាសន៍របស់ ឯកឧត្ដម លី គឹមឡុង អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា នៅសាលប្រជុំសាលាខេត្តព្រះសីហនុ ព្រឹកថ្ងៃពុធ ៧រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨។ សូមបញ្ជាក់ថាពិធីនេះ ត្រូវបានធ្វើឡើងដោយមានការអញ្ជើញចូលរូមជាអធិបតីពីសំណាក់ ឯកឧត្តម លី គឹមឡុង អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុកកងកម្លាំងប្រដាប់អាវុធ មន្ត្រីប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សផងដែរ។ ឯកឧត្ដម លី…
-
សាខាកាំកុងត្រូលចុះត្រួតពិនិត្យទីតាំងសិប្បកម្មផលិតសាច់ប៉ាតេមួយកន្លែង នៅខណ្ឌសែនសុខ ដែលសង្ស័យមានសារធាតុគីមី
ភ្នំពេញ៖ ទីតាំងសិប្បកម្មផលិតសាច់ប៉ាតេមួយកន្លែង ក្នុងភូមិគ្រឹះដ៏ធំស្កឹមស្កៃ ដែលគេសង្ស័យ និង ពលរដ្ឋនិយាយតៗគ្នា ការផលិតល្បាយផ្សំឡើងគ្មានគុណភាព សង្ស័យមានសាធាតុគីមី ទើបនៅវេលាម៉ោង១១ព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨នេះ ត្រូវបានកម្លាំងចម្រុះ សាខាកាំកុងត្រូលចុះត្រួតពិនិត្យ ប៉ុន្តែពុំមានវត្តមាន សមត្ថកិច្ចមូលដ្ឋានទេ គឺមានតែមេភូមិត្រពាំងឈូកម្នាក់ប៉ុណ្ណោះ។ ការចុះត្រួតពិនិត្យនេះ ស្ថិតនៅទីតាំងផលិត សាច់ប៉ាតេ យីហោ ភ្នំពេញ៣១០ ស្ថិតនៅតាម ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូរបែក្អម ខណ្ឌសែនសុខ ។ ក្នុងប្រតិបត្តិការរបស់កាំកុងត្រូលខាងលើ រួមជាមួយ លោក ងិន ពេជ្រ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។ ក្រោយពីមានការសង្ស័យ ការផលិតសាច់ប៉ាតេ របស់សិប្បកម្មភ្នំពេញ៣១០ មានរូបភធាតុផ្សំសារធាតុគីមី ផ្សំឡើងសាច់គ្មានគុណភាព ទើបនៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨នេះ កម្លាំងចម្រុះ មានកាំកុងត្រួល សមត្ថកិច្ចជំនាញ តែគ្មានទេ អាជ្ញាធរ សង្កាត់ ខណ្ឌ នគរបាលប៉ុស្តិ៍ ឬអធិការដ្ឋាន ពោលអាជ្ញាធរដែលធំជាងគេ ក្នុងប្រតិបត្តិការខាងលើ មានតែលោកមេភូមិត្រពាំងឈូក…