Category: ព័ត៌មាន

  • កូនឈើចម្រុះ ចំនួន៥.៦០០ដើម ត្រូវបានរដ្ឋបាលស្រុកបាណន់និងខណ្ឌរដ្ឋបាលព្រៃឈើនាំយកទៅដាំក្នុងឱកាសប្រារព្វពិធីបុណ្យ ” រុក្ខទិវា០៩កក្កដា ២០១៨ ” នៅចម្ការម៉ៃសាក់ ក្នុងស្រុកបាណន់ នៃ ខេត្តបាត់ដំបង

    ព្រៃឈើ គឺជាសម្បត្តិធម្មជាតិដ៏សំខាន់ក្នុងការរក្សានូវលំនឹងបរិស្ថាន និងបានរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច ទេសចរណ៍ធម្មជាតិអេកូឡូស៊ី វប្បធម៌ និងជាជម្រកដ៏សុខសាន្ត  ចំពោះសត្វគ្រប់ប្រភេទ ដែលមានជីវិតរស់នៅលើភពផែនដីយើងនេះ។ ហើយយើងគ្រប់រូប ត្រូវតែរួមគ្នាការពារថែរក្សាឲ្យបានគង់វង្ស ដើម្បីឲ្យកូនចៅជំនាន់ក្រោយបានស្គាល់ បានដឹងពីសារៈសំខាន់នៃព្រៃឈើ និងត្រូវចេះស្រឡាញ់ព្រៃឈើទាំងនោះ។ នេះគឺជាសារដ៏មានអត្ថន័យនិងសារៈប្រយោជន៍ដ៏សំខាន់ ដែលឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្ត ជាតំណាង ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានថ្លែងនៅក្នុងឱកាសប្រារព្វ” ពិធីបុណ្យរុក្ខទិវា ០៩ កក្កដា ២០១៨” ដែលបានធ្វើឡើងនៅចម្ការម៉ៃសាក់ ស្ថិតក្នុងភូមិសំបួរមាស  ឃុំស្នឹង ស្រុកបាណន់ នៃ ខេត្តបាត់ដំ បង កាលពីព្រឹក ថ្ងៃទី០៥ ខែកក្កដានេះ។ លោក ជុំ ញ៉  អភិបាលស្រុកបាណន់ បានគូសបញ្ជាក់ថា៖ ដោយមានកិច្ចសហការល្អរវាងខណ្ឌរដ្ឋបាលព្រៃឈើជាមួយនឹងរដ្ឋបាលស្រុកបាណន់ គឺបានកំណត់យកទីតាំងឥចម្ការម៉ៃសាក់ស្រុកបាណន់ដើម្បីធ្វើការដាំដុះនូវកូនឈើ គ្រប់ប្រភេទ សរុបចំនួន ៥.៦០០ដើម។ ក្នុងនោះរួមមាន៖  កូនឈើក្រញូង, នាងនួន, បេង, គីនីន និងកូនគគីរ។ លោកអភិបាលស្រុក…

  • អភិបាលខេត្តមណ្ឌលគិរី៖ ការបាត់បង់ព្រៃឈើ និងគំរបព្រៃឈើ បណ្តាលឲ្យតំបន់យើងទទួលរងនូវការគំរាមកំហែងពីធម្មជាតិ

    មណ្ឌលគិរី៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍កាលពីព្រឹកថ្ងៃទី០៥ ខែកក្តដា ឆ្នាំ២០១៨កន្លងទៅនេះថា ការបាត់បង់ព្រៃឈើ និងគំរបព្រៃឈើ បណ្តាលឲ្យតំបន់យើងទទួលរងនូវការគំរាមកំហែងពីធម្មជាតិ។ ដូចនេះ យើងទាំងអស់គ្នាត្រូវនាំគ្នាបញ្ឈប់ការកាប់រានឈូសឆាយដីព្រៃធ្វើជាកម្មសិទ្ធ ហើយនាំគ្នារក្សាការពារ និងដាំដើមឈើឡើងវិញឲ្យបានច្រើន រួមទាំងដំណាំហូបផ្លែ ដើម្បីជាប្រយោជន៍ទាញយកប្រភពចំណូលសេដ្ឋកិច្ច មកផ្គត់ផ្គង់ជីវភាពគ្រួសារ ឱ្យមានជីវភាពសមរម្យ។ ឯកឧត្តមអភិបាលខេត្តថ្លែងបែបនេះ ក្នុងដែលឯកឧត្តមអញ្ជើញជាគណៈអធិបតីក្នុងពិធីទិវារុក្ខទិវា ៩ កក្កដា ដែលប្រព្រឹត្តទៅនៅលើអតីតប្រលានយន្តហោះក្រុងសែនមនោរម្យ។ ឯកឧត្តមបានបន្ថែមថាការចូលរួមថែរក្សា ការពារ និងអភិរក្សធនធានធម្មជាតិ គឺទាមទារឱ្យស្ថាប័នជំនាញ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ចូលរួមដាំដុះកូនឈើ រក្សាការពារសត្វព្រៃ ដើម្បីប្រែក្លាយតំបន់រស់នៅ ឲ្យមានគំរបពណ៌បៃតងស្រស់បំព្រង និងអភិរក្សធនធានព្រៃឈើ សម្រាប់ជា មូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ឯកឧត្តមបានបន្ថែមទៀតថា ការប្រារព្វពិធីរុក្ខទិវា៩កក្កដា តែងតែធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីឲ្យស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីឲ្យប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាទូទាំងប្រទេស យល់ដឹងកាន់តែច្បាស់អំពីអត្ថប្រយោជន៍នៃធនធានធម្មជាតិ។ បើតាមការបញ្ជាក់ពីប្រធានមន្ទីរសកិកម្មរក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរីបានឲ្យដឹងថា កូនឈើដែលដាំក្នុងពិធីនេះមានចំនួន១៥០០ដើម រួមមានប្រភេទកូនឈើបេង គ្រញូង នាងនួន គគីរ និងឈើទាល ហើយកូនឈើខាងលើនេះ ត្រូវបានលោកអ៊ុ វណ្ណសុភៈ…

  • នគរបាលប៉ុស្តិ៍កាកាប១ ឃាត់ខ្លួនជនសង្ស័យ២នាក់ ពីរករណីផ្សេងគ្នា ក្នុងពេលតែមួយ

    ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍កាកាប១ ខណ្ឌពោធិ៍សែនជ័យ ចាប់ឃាត់ខ្លួន ក្នុងពេលតែមួយ នៅទីតាំងក្នុងភូមិតែមួយ ដោយប្រព្រឹត្តបទល្មើស២ផ្សេងគ្នា ម្នាក់ពាក់ព័ន្ធទៅនឹងអំពើលួច និងម្នាក់ទៀត ពាក់ព័ន្ធទៅនឹងប្រើអំពើហិង្សា វាយឪពុកក្មេកឲ្យរងរបួស ។ ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន កាលពីវេលាម៉ោង២រសៀល ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិតាងួន១ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។ តាមនគរបាលបានឲ្យដឹងថា ជនសង្ស័យក្នុងករណីទី១ ក្នុងបទល្មើសលួចទ្រព្យសម្បត្តិ មានឈ្មោះ រឿន ភារៈ ហៅម៉ាប់ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ ជនសង្ស័យ បានលួចរទេះអេតចាយ មួយគ្រឿង របស់ស្រ្តីឈ្មោះ ហ៊ុន អ៊ាក អាយុ៣៥ឆ្នាំ មុខរបរ ទិញលក់អេតចាយ នៅភូមិតាងួន១ សង្កាត់កាកាប១ មានទីលំនៅភូមិ ដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ កាលពីថ្ងៃទី០៣…

  • ក្រុមហ៊ុន Hua Chung Renewable Resources Technology Park Co Ltd មកពីទីក្រុងហុងកុង និងទីក្រុងសិនជិន មានគោលបំណងវិនិយោគលើវិស័យឧស្សាហកម្មកែច្នៃកាកសំណល់រឹងនៅខេត្តព្រះសីហនុ

    ព្រឹកថ្ងៃ៨រោច ខែបឋមសាឍឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ខែកក្តដាឆ្នាំ២០១៨លោកស្រី Rose Zhang អគ្គនាយក JJT International Capital Corporation បានដឹកនាំគណៈប្រតិភូវិនិយោគមកពីទីក្រុងហុងកុង និងទីក្រុងសិនជិន ចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដើម្បីពិភាក្សាការងារនេះ និងស្នើសុំការគាំទ្រពីថ្នាក់ដឹកនាំខេត្តព្រះសីហនុ លើគម្រោងអភិវឌ្ឍន៏សូនឧស្សាហកម្មតាមបច្ចេកវិទ្យាទំនើបក្នុងការកែច្នៃកាកសំណល់រឹងដើម្បីប្រើប្រាស់ឡើងវិញ មានទីតាំងនៅភូមិទទួលទទឹង ឃុំទទួលទទឹង ស្រុកព្រៃនប់ខេត្តព្រះសីហនុ។ តាមប្រសាសន៏លោកស្រី Rose Zhang បានឲ្យដឹងថាគោលបំណងគណៈប្រតិភូអញ្ជើញមកនាឱកាសនេះមានគោលបំណងចង់សិក្សាស្វែងយល់ពីការវិនិយោគជាពិសេសផ្តោតទៅលើវិស័យឧស្សាហកម្មកែច្នៃសំណល់រឹង រួមជាមួយនឹងការសិក្សាស្វែងយល់អំពីច្បាប់ នយោបាយ សក្តានុពលក្នុងការវិនិយោគនៅខេត្តព្រះសីហនុ រួមជាមួយកត្តាពាក់ព័ន្ធនានាផងដែរ។ ឆ្លើយតប ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានសម្តែងនូវការស្វាគមន៏យ៉ាងរីករាយ ព្រមទាំងបានថ្លែងឲ្យដឹងថាខេត្តព្រះសីហនុ ទទួលស្វាគមន៏យ៉ាងកក់ក្តៅចំពោះការវិនិយោគទាំងអស់ ប៉ុន្តែត្រូវតែគោរពច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម យន្ត មីន ក៏បានបង្ហាញដល់គណៈប្រតិភូ អំពីសក្តានុពលរបស់ខេត្តព្រះសីហនុ ពិសេសវិស័យដឹកជញ្ជូនដែលខេត្តព្រះសីហនុយើងមានកំពង់ផែអន្តរជាតិទឹកជ្រៅដែលអាចឲ្យនាវាដឹកបានរហូត៥ម៉ឺនតោន និងកំពុងពង្រីកបន្ថែមទៀតដើម្បីអោយកាន់តែប្រសើរថែមទៀត។

  • អភិបាលខេត្តពោធិ៍សាត់ អញ្ជើញជួបសំណេះសំណាលជាមួយអតីតមន្រ្តីរាជការស៊ីវិល និងអតីតយុទ្ធជនស្រុកបាកាន

    ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨នេះ ប្រជាពលរដ្ឋប្រមាណជា១០០០នាក់ រស់នៅស្រុកបាកាន បានចូលរួមក្នុងកម្មវិធីសំណេះសំណាល និងអាហារសាមគ្គី ក្រោមអធិបតីភាព ឯក  ឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ និងជាអភិបាលនៃគណ:អភិបាលខេត្តពោធិ៍សាត់ នៅភូមិបឹងខ្នារ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ ប្រជាពលរដ្ឋដែលបានចូលរួមជាង១០០០នាក់ គឺជាអតីតមន្រ្តីរាជការរៀមច្បងដែលបានចូលនិវត្តន៍ ហើយខ្លះបាត់បង់សម្បទាវិជ្ជាជីវ:  និងខ្លះទៀតជាអតីតយុទ្ធជន។ ក្រោយពីការសំណេះសំណាលប្រកបដោយបរិយាកាសដ៍សែនរីករាយ និងស្និទ្ធស្នាលបានបញ្ចប់ ឯកឧត្តមបណ្ឌិត បានរៀបចំនូវ អាហារសាមគ្គីមួយពេលដ៏ឆ្ងាញ់ និងបានចែកជូន សារុង ត្រីខកំប៉ុង និងថវិកាមួយចំនួនផងដែរ។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត បានផ្តាំផ្ញើ ក៏ដូចជាសំណូមពរដល់បងប្អូន ពូមីង យាយតា អញ្ជើញទៅចូលរួមបោះឆ្នោតអោយបានគ្រប់ៗគ្នា នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។  

  • ឯកឧត្តម ថោង ខុន៖ នយោបាយ ឈ្នះ ឈ្នះ នៅតែជាស្នូលនាំមកនូវសន្តិភាព ដល់ពេលបច្ចុប្បន្ន

    ឯកឧត្តម ថោង ខុន បានថ្លែងទៅកាន់សមាជិក សមាជិកាបក្សទាំង២០០នាក់ នៅឃុំគគីរធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ថា នយោបាយ ឈ្នះ ឈ្នះ នៅតែជាស្នូលនាំមកនូវសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ មកដល់ពេលបច្ចុប្បន្ន ។ ឯកឧត្តម បានរំលឹកឡើងវិញថា កត្តាសន្តិភាពគឺមិនអាចខ្វះបានសម្រាប់ប្រជាពលរដ្ឋ និងប្រទេសជាតិនីមួយៗ ព្រោះថាបើគ្មានសន្តិភាពនោះទេ គេក៏មិនអាចនិយាយពីប្រជាធិបតេយ្យសេរីភាព ឬសិទ្ធិមនុស្សនោះឡើយ។ ប៉ុន្តែផ្ទុយទៅវិញបើមានសន្តិភាពប្រជាពលរដ្ឋរស់នៅក្នុងភាពសុខសាន្ដ មានសេរីភាព មានប្រជាធិបតេយ្យពេញលេញ ប្រទេសជាតិក៏មានការរីកចម្រើនផងដែរ។ ដូច្នេះ សន្តិភាពជាកត្តាមិនអាចខ្វះបាន ហើយទាំងអស់គ្នាត្រូវរួមគ្នាថែរក្សាសន្តិភាពឲ្យបានគង់វង្សទោះតម្លៃណាក៏ដោយចុះ ។ ឯកឧត្តមបញ្ជាក់ថា ការពិតទាំងអស់នេះមិនអាចមានអ្នកណាម្នាក់មកកាឡៃប្រវត្តិសាស្ត្របានឡើយ។ ប៉ុន្តែយើងទាំងអស់គ្នាត្រូវនាំគ្នាអប់រំមនុស្សជំនាន់ក្រោយ ឬកូនចៅរបស់យើងឲ្យបានយល់ច្បាស់អំពីគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា និងនយោបាយ ឈ្នះ ឈ្នះ របស់ សម្តេច ហ៊ុន សែន ដែលនាំឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍ។ ឯកឧត្តមក៏បានណែនាំដល់គណបក្សឃុំ សាខាបក្សភូមិ និងមេក្រុមបក្សទាំងអស់ ខិតខំគ្រប់គ្រងសមាជិកបក្សឲ្យបានល្អ និងត្រៀមឯកសារបម្រើដល់ការបោះឆ្នោតជាតិខាងមុខ ពិសេសគឺត្រូវចលនាសមាជិកបក្ស អ្នកគាំទ្រ និងប្រជាពលរដ្ឋ ឲ្យទៅបោះឆ្នោត…

  • នគរបាលនៃអធិការដ្ឋានខណ្ឌច្បារអំពៅ ធ្វើពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរសក្តិ និងប្រគល់បណ្ណ័សរសើរ ជូននគរបាលជាតិ ចំណុះអធិការដ្ឋាននគរបាលខណ្ឌចំនួន ៥៨នាក់

    ភ្នំពេញ៖ នារសៀលទី៥ ខែកក្កដា ឆ្នាំ២០១៨នេះ នគរបាលនៃអធិការដ្ឋានខណ្ឌច្បារអំពៅ បានធ្វើពីធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរសក្តិ និងប្រគល់បណ្ណ័សរសើរ ជូននគរបាលជាតិ ចំណុះអធិការដ្ឋាននគរបាលខណ្ឌចំនួន៥៨នាក់។ ពិធីនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាពរបស់លោកឧត្តមសេនីយ៍ត្រី ហេង ចាន់ធារី ស្នងការរងនគរបាលរាជធានីភ្នំពេញ លោក ផូ សារិទ្ធ នាយការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក ណុប ផា អភិបាលរងខណ្ឌច្បារអំពៅ លោក ម៉ៅ សឿត អធិការរងស្តីទីនគរបាលខណ្ឌច្បារអំពៅ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌច្បារអំពៅ រួមនឹងវត្តមាននគរបាលជាច្រើនរូប ចំណុះខណ្ឌច្បារអំពៅ។ ថ្លែងក្នុងពិធីនេះដែរ លោកឧត្តមសេនីយ៍ត្រី ហេង ចាន់ធារី ស្នងការរងនគរបាលរាជធានីភ្នំពេញ ក៏ដូចជា លោក ណុប ផា អភិបាលរងខណ្ឌច្បារអំពៅ បានមានមតិសំណេះសំណាលជាមួយអង្គពិធី និងបានលើកឡើងពីការខិតខំរបស់កងកម្លាំង ក្នុងការអនុវត្ត គោលនយោបាយ «ភូមិ-សង្កាត់ មានសុវត្ថិភាព» ឲ្យបានកាន់តែល្អប្រសើរ ក្នុងការការពារស្ថេរភាពនយោបាយ និងការសន្តិសុខ…

  • ប្រមុខរាជរាដ្ឋាភិបាលកម្ពុជា បានអំពាវនាវសាជាថ្មីទៅអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវខិតខំថែរក្សាធ្វើឱ្យដំណើរការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌

    នៅថ្ងៃចុងក្រោយ នៃការចុះជួបជាមួយកម្មករកាលពីព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨នេះ ដែលនៅសល់តែពីរថ្ងៃទៀត នឹងដល់ថ្ងៃបើកយុទ្ធនាការបោះឆ្នោតចូលមក ដល់ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យមន្ត្រីរាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធទាំងអស់មិនត្រូវប្រើប្រាស់មធ្យោបាយរបស់រដ្ឋ ដើម្បីធ្វើការឃោសនាបោះឆ្នោតនោះទេ ដើម្បីបង្ហាញថា មធ្យោបាយរបស់រដ្ឋមិនត្រូវប្រើប្រាស់ដោយគណបក្សនយោបាយណាមួយសម្រាប់ការឃោសនាបោះឆ្នោត។ សម្តេច បញ្ជាក់ថា ហាមរថយន្តពាក់ស្លាករដ្ឋ នគរបាល និងលេខក្រសួងការពារជាតិ។ រាប់ទាំងសាំងក៏មិនត្រូវចាក់សាំងរបស់រដ្ឋនោះទេ ត្រូវចាក់សាំងផ្ទាល់ខ្លួន ដើម្បីធានាថា មធ្យោបាយរបស់រដ្ឋមិនត្រូវបានប្រើប្រាស់ដោយបក្សណាមួយនោះទេ ជាពិសេសគឺបក្សកាន់អំណាច។ អាជ្ញាធរគ្រប់លំដាប់ថ្នាក់និងកងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទត្រូវតែជាកម្លាំងអព្យាក្រឹតដែលការពារគ្រប់គណបក្សទាំងអស់ឲ្យបានដូចៗគ្នា។ ដូចជាការហែក្បួនរបស់គណបក្សនយោបាយ ការជួបជុំរបស់ គណបក្ស នយោបាយត្រូវបង្កលក្ខណៈឲ្យបានស្មើៗគ្នា។ ត្រូវខិតខំធ្វើយ៉ាងណាឲ្យបរិយាកាសឃោសនាបោះឆ្នោតមានការប្រកួតប្រជែងដោយស្មើភាព។   សម្តេច បន្ថែមថា   ចំណែកទូរទស្សន៍បានដាក់តម្លៃរួចហើយ  សម្រាប់ជួលទូរទស្សន៍ ១នាទី ២៥០ ដុល្លារ។ ទូរទស្សន៍ទាំងអស់បើជួលឲ្យគណបក្សណាមួយ ត្រូវជួលឲ្យគណបក្សផ្សេងផងដែរ។ នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតលើកលែងតែទូរទស្សន៍ជាតិមួយទេ ដែលគណបក្សប្រជាជនកម្ពុជាមិនបានជូល។ តែទូរទស្សន៍ផ្សេងត្រូវបានគណបក្សប្រជាជនកុងត្រាជួលរួចហើយដែរសម្រាប់ឃោសនាយុទ្ធនាការបោះឆ្នោត។ មួយទៀតតាមព័ត៌មានពីមូលដ្ឋាន ហើយតាមរយៈនៃ ការស្រាវជ្រាវ មានប្រជាពលរដ្ឋយើងមួយចំនួនមានការភ័ន្តច្រឡំថា ប័ណ្ណព័ត៌មានដែលគណៈកម្មាធិការជាតិរៀបចំបោះឆ្នោតចែកឲ្យប្រជាពលរដ្ឋ អាចយកទៅ បោះឆ្នោតបាន។…

  • កងទ័ពអាកាសរុស្ស៊ីបន្តការវាយប្រហារតាមដែនអាកាសនៅក្នុងប្រទេសស៊ីរី ក្រោយកិច្ចចរចាជាមួយក្រុមឧទ្ទាមបរាជ័យ

    ស៊ីរី៖ ក្រុមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី បានគូសបញ្ជាក់ថា កងទ័ពអាកាសរុស្ស៊ី បានបន្តការវាយប្រហារតាមដែនអាកាសរបស់ខ្លួនឡើងវិញ ដើម្បីប្រឆំាងនឹងក្រុមឧទ្ទាមស៊ីរីនៅឯភាគនិរតីប្រទេស ដែលប្រតិបត្តិការនេះ ធ្វើឡើងក្រោយក្រុមឧទ្ទាមបានប្រកាសថា ការចរចាជាមួយរដ្ឋាភិបាលទីក្រុងម៉ូស្គូទទួលបរាជ័យ។ បើតាមអង្គការសហប្រជាជាតិ ការវាយប្រយុទ្ធគ្នាអស់រយៈពេលច្រើនជាងពីរសប្ដាហ៍មកនេះ រវាងពួកឧទ្ទាម និងកងកម្លាំងរដ្ឋាភិបាលស៊ីរី ដែលមានជំនួយពីរុស្ស៊ី បានធ្វើឲ្យមនុស្សប្រមាណជាង១៣០នាក់បាត់បង់ជីវិត និងបង្ខំឲ្យមនុស្ស ២៧០.០០០នាក់ បង្ខំចិត្តភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ នៅឯភាគនិរតី ប្រទេសស៊ីរី ។ ទន្ទឹមគ្នានោះដែរ អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបានអះអាងថា យន្ដហោះចម្បាំងរុស្ស៊ីបានទម្លាក់គ្រាប់បែករាប់សិបគ្រាប់លើមូលដ្ឋានរបស់ក្រុមឧទ្ទាម ក្នុងទីក្រុង តាហ្វាស និងទីក្រុងសៃដា។ ការវាយប្រហារតាមដែនអាកាសដែលបានផ្អាកកាលពីល្ងាចថ្ងៃសៅរ៍ សប្ដាហ៍មុននេះ និងបានធ្វើឡើងជាថ្មីឡើងវិញកាលពីថ្ងៃពុធ ម្សិលមិញនេះ តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីក្រុមឧទ្ទាមស៊ីរីប្រកាសថា ការចរចាជាមួយជាមួយរុស្ស៊ីបានបរាជ័យ ខណៈកងកម្លាំងរដ្ឋាភិបាលស៊ីរីកំពុងវាយលុកយ៉ាងសន្ធាប់ ដោយដណ្ដើមទឹកដីមួយផ្នែកធំពីក្រុមឧទ្ទាម៕ ម.ន

  • សហរដ្ឋអាម៉េរិកប្រារព្ធទិវាឯករាជ្យជាតិខួបលើកទី២៤២ ស្របពេលមានការបង្កើនសន្តិសុខ ដើម្បីទប់ស្កាត់ការវាយប្រហារភេរវកម្ម

    សហរដ្ឋអាមេរិក៖  ទិវាឯករាជ្យជាតិ ត្រូវបានប្រារព្ធធ្វើឡើងនៅទូទាំងសហរដ្ឋអាម៉េរិកនៅថ្ងៃពុធ សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ស្របពេលមានការរឹតបន្តឹងសន្តិសុខ ដើម្បីទប់ស្កាត់ការវាយប្រហារពីក្រុមភេរវករដែលអាចកើតឡើងបាន។ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានសម្តែងការកោតសរសើរ និងស្ញប់ស្ញែងចំពោះកងកម្លាំងយោធាដែលបានពលី និងខិតខំការពារសិទ្ធិសេរីភាព នៃប្រទេសជាតិរបស់ពួកគេនាពេលកន្លងមកនេះ ។ ថ្លែងពីសេតវិមានក្នុងឱកាសប្រារព្ធខួបទី២៤២ នៃបុណ្យឯករាជ្យជាតិរបស់សហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ទៀតថា សេរីភាពរបស់សហរដ្ឋអាម៉េរិក គឺបានមកពីការបង្ហូរញើស-ឈាម និងពលីរបស់អ្នកស្នេហាជាតិដែលបានតស៊ូប្រយុទ្ធនៅលើសមរភូមិតាំងពីសម័យមុនៗរហូតមកដល់បច្ចុប្បន្ននេះ។ ស្របពេលជាមួយគ្នានេះដែរ លោក ដូណាល់ ត្រាំ ក៏បានលើកឡើង ពាក់ព័ន្ធនឹងគម្រោងមហិច្ឆតារបស់លោកផ្ទាល់ ស្តីពីការបង្កើតកងអង្គភាពថ្មីនៅក្នុងជួរកម្លាំងប្រដាប់អាវុធសហរដ្ឋអាម៉េរិកផងដែរ គឺកងទ័ពនៅទីអវកាស ដោយលោកបានអះអាងថា វានឹងលេចចេញជារូបរាងនាពេលឆាប់ៗខាងមុខ។ សូមរំលឹកផងដែរថា ថ្ងៃបុណ្យឯករាជ្យ ឬក៏ទិវាជាតិ ៤ កក្កដា គឺជាថ្ងៃឈប់សម្រាក ទូទាំងសហរដ្ឋអាមេរិក ដើម្បីអបអរថ្ងៃប្រកាសឯករាជ្យនៃមហាអំណាចមួយនេះ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ១៧៧៦ ។ កាលពីជាង២៤០ឆ្នាំមុននេះ ក្រុមចំណុះអាម៉េរិកទាំង១៣ បានប្រកាសខ្លួនជាប្រជាជាតិឯករាជ្យមួយហៅថា សហរដ្ឋអាម៉េរិក ដែលវាមានន័យថា ក្រុមទាំងនោះលែងស្ថិតក្រោមនឹមអាណានិគមរបស់ចក្រភពអង់គ្លេសទៀតហើយ៕