Category: ព័ត៌មាន

  • នគរបាលខណ្ឌសែនសុខបញ្ចូនឃាតករ ប្រុសស្រី២នាក់ទៅតុលាការដើម្បីកាត់ទោស

    នគរបាលខណ្ឌសែនសុខបញ្ចូនឃាតករ ប្រុសស្រី២នាក់ទៅតុលាការដើម្បីកាត់ទោស

         ភ្នំពេញ​៖​ នៅរសៀល​ថ្ងៃទី​២២​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​នេះ​ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាល​ខណ្ឌ​សែនសុខបានបញ្ជូន​ជនសង្ស័យជាវៀតណាម​ប្រុសស្រី​២នាក់​ ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​សាកសួរ​ករណី​ឃាតកម្ម​លើ​នារី​រកស៊ី​ផ្លូវ​ភេទ​ ។      លោក​វរសេនីយ៍ឯក​ ហួរ ម៉េង​វ៉ាង បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ជា​ឃាត​កដៃ​ឆៅ​ទាំង​២​នាក់ ទី​១-​ឈ្មោះ ង្វៀង យ៉ាំង​ចូ​វ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ អ្នកមើលការខុសត្រូវ​ស្រី​បម្រើ​ផ្លូវភេទ ស្នាក់​នៅផ្ទះ​លេខ​១៥៨ ផ្លូវ​៥៩៨ ភូមិ​១៦ សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក និង​ទី​២-​ឈ្មោះ ង្វៀង ធី​យុង ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​លក់​ឥ​វ៉ាន់ ស្នាក់​នៅផ្ទះ​លេខ​១៥៩ ផ្លូវ​៥៩៨ ភូមិ​១៦ សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។     ចំណែកឯ​នារី​រងគ្រោះ​ឈ្មោះ ង្វៀង ធី​យុង អាយុ​២៥​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​ស្រី​បម្រើ​ផ្លូវភេទ ស្នាក់​នៅផ្ទះ​លេខ​១៥៨ ផ្លូវ​៥៩៨ (​តំបន់​ត្រឡោកបែក​)​ភូមិ​១៦ សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក​។​​     ចំពោះមូលហេតុ​លោក​អធិការ​ប្រាប់ថា បណ្តាលមកពី​ចាប់បង្ខំ​នារី​រងគ្រោះ​ឲ្យ​ទទួលភ្ញៀវ​រួមភេទ​ខ្លាំងពេក…

  • «ការជ្រើសរើសប្រយោជន៏ជាតិទៅវិញទេ​ ទើបជាការត្រឹមត្រូវ, កម្ពុជា​ស្វាគមន៍គ្រប់មិត្តទាំងអស់»

    «ការជ្រើសរើសប្រយោជន៏ជាតិទៅវិញទេ​ ទើបជាការត្រឹមត្រូវ, កម្ពុជា​ស្វាគមន៍គ្រប់មិត្តទាំងអស់»

    ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហាញខ្លឹមសារតាមរយៈ Facebook ផ្លូវការរបស់ឯកឧត្តមនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ថា «ចុងបញ្ចប់​ វាមិនមែនជាការដែលត្រូវជ្រើសរើសមិត្តនេះ​ឬមិត្តនោះទេ​ ពោលគឺជាការជ្រើសរើសប្រយោជន៏ជាតិទៅវិញទេ​ ទើបជាការត្រឹមត្រូវ…​ ជាគោលការណ៍កម្ពុជា​ស្វាគមន៏គ្រប់មិត្តទាំងអស់» ប្រយោគសំខាន់មួយឃ្លានេះ បានធ្វើឲ្យមានការចាប់អារម្មណ៍ពីសំណាក់ អ្នកនយោបាយ​ ប្រធានក្រុមហ៊ុនធំៗ​ សាស្រ្តាចារ្យ​ល្បីៗជាច្រើនរូបនៅក្នុង វេទិកាសន្និសីទអន្តរជាតិមួយស្តីពី «អាស៊ីក្នុងភាពប្រែប្រួល៖ កម្ពុជា និងអាស៊ាន» ដែលរៀបចំឡើងដោយសារព័ត៌មានដ៏ល្បីរបស់ថៃ Bangkok Post នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយមានការចូលរួមប្រមាណ៥០០នាក់ នាទីក្រុងបាងកក ប្រទេសថៃ។ ការលើកឡើងនូវចម្លើយរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធកម្ពុជា គឺឆ្លើយតបនឹងប្រសាសន៍របស់ឯកឧត្តមនាយករដ្ឋមន្រ្តី សឹង្ហបុរី ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ នាពេលថ្មីៗនេះថា «អាស៊ានប្រហែលជាត្រូវដល់ចំណុចមួយ ដែលត្រូវជ្រើសរើសមហាអំណាចណាមួយ​ រវាងមហាអំណាចទាំងពីរ​គឺ​ ចិន​ និងអាមេរិក»។ ត្រូវនឹងថ្ងៃទីពីរ នៃព្រះរាជពិធីបុណ្យអុំទូក ជាមួយខ្លឹមសារយ៉ាងដូច្នេះថា៖ «នៅក្នុងសាលសន្និសីទ​ ដែលមានមនុស្សប្រមាណ​៥០០​នាក់​ ដែលសុទ្ធសឹងតែជាអ្នកនយោបាយ​ ប្រធានក្រុមហ៊ុនធំៗ​ សាស្រ្តាចារ្យ​ល្បីៗ​…

  • ឃាតករដែលប៉ុនប៉ងធ្វើ​ឃាតដោយយកស៊ាំងដបចាក់ដុត មកលើមន្រ្ដីប៉ូលិសស្រុកអន្លង់ កំពុងស្វែងរកការអន្តរាគមន៍ពីអ្នកមានអំណាចនៅខេត្តមានជ័យដើម្បីរួចផុតការចោទប្រកាន់ផ្លូវច្បាប់

    ឃាតករដែលប៉ុនប៉ងធ្វើ​ឃាតដោយយកស៊ាំងដបចាក់ដុត មកលើមន្រ្ដីប៉ូលិសស្រុកអន្លង់ កំពុងស្វែងរកការអន្តរាគមន៍ពីអ្នកមានអំណាចនៅខេត្តមានជ័យដើម្បីរួចផុតការចោទប្រកាន់ផ្លូវច្បាប់

    ខេត្តឧត្ដរមានជ័យ:នៅថ្ងៃទី២២ខែវិច្ឆិការឆ្នាំ២០១៨នេះល្បីមកថា ឃាតករ ដែលជាឈ្មួញរកស៊ីឈើបាន ប៉ុនប៉ងធ្វើឃាតដោយយកស៊ាំងដប​ មកចាក់ស្រោចដុតមកលើមន្រ្ដីប៉ូលិសស្រុកអន្លង់វែងឆេះខ្លោចរងរបួសធ្ងន់ ក្នុងប៉េសកម្មបង្រ្កាបបទល្មើសឈើ ជាមួយក្រុមសមត្ថកិច្ចចំរុះ កាលពីថ្ងៃទី៦ខែវិច្ឆិការឆ្នាំ២០១៨ ស្ថិតនៅភូមិចេកឃុំថ្លាត​ ស្រុកអន្លង់វែងខេត្តមានជ័យ កំពុងតែស្វែងរកការអន្តរាគមន៍ពីនាក់មានអំណាច ដើម្បីរួចផុតការចោទប្រកាន់ផ្លូវច្បាប់។ ជនរងគ្រោះ​ឈ្មោះឡុក សុថាវី​ អាយុ៣៥ឆ្នាំ ជាមន្រ្ដីប៉ូលិសបំរើការងារ នៅអធិការដ្ឋាននគបាលស្រុកអន្លង់វែង បានអោយដឹងថាឃាតករ ប៉ុនប៉ងចាក់សាំងដុតសម្លាប់រូបលោកមានគ្នា៣នាក់ដោយជនដៃដល់ឈ្មោះ ស៊ឹមមាន ភេទប្រុសអាយុ៣០ឆ្នាំ រស់នៅភូមិទួលពង្រ ឃុំទនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្សរមានជ័យ។ មន្រ្ដីនគបាលខាងលើបានបន្តរថា មុនពេលកើតហេតុ ជនបង្ករខាងលើមានគ្នាបីនាក់បានដឹកឈើកែឆ្នៃអត់ច្បាប់ ដឹកជញ្ជូនតាមរយះរថយន្ដដឹកទឹកកក ឆ្លង់កាត់ស្រុកអន្លង់វែង នៅវេលាម៉ោង៩យប់ថ្ងៃកើតហេតុខាងលើក៍ត្រូវបានត្រូវបានសមត្ថកិច្ចបូករួមទាំងរដ្ឋបាលព្រៃឈើផងនោះបានឃាត់រថយន្ដខាងលើយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើអន្លង់វែង មួយសន្ទុះក្រោយមកជនបង្ករខាងលើបានលួចបើករថយន្ដចេញពីសង្កាត់រដ្ឋបាលព្រៃឈើ ករត្រូវបានក្រុមសមត្ថកិច្ចចំរុះរួមទាំងរូបលោកផងនោះទៅឃាតយកមករក្សាទុកនៅរដ្ឋបាលព្រៃឈើវិញ តែត្រូវបាន ក្រុមឃាតករខាងលើស្រែកគំរាមយកស៊ាំងមកចាក់ដុតសម្លាប់ចោលទាំងអស់ ពេលនោះ​ពួកគេក៍បានទាញស៊ាំងចំនួនបីដបដុតរួចបាញស៊ាំងមកលើខ្លួនលោក​ ទើបបណ្ដាលអោយឆេះផ្នែកខាងលើក្បាលនិងស្មា​ ដោយមានការជួយពន្លាត់ភ្លើងពីសម្ថកិច្ចដូចគ្នានិងបញ្ជូនសង្គ្រោះបន្ទាន់ទៅ ពេទ្យប្រទេសថៃទើប​ រួចផុតពីក្ដីស្លាប់។ រហូតមកដល់ថ្ងៃទី២២ខែវិច្ឆិការឆ្នាំ២០១៨ នេះក្រុមឃាតករដែលបានប៉ុនប៉ងចាក់ស៊ាំងដុតសម្លាប់រូបលោក កំពុងមានអ្នករត់ការរកអ្នកមានអំណាចនៅខេត្តឧត្ដរមានជ័យ អន្តរាគមន៍អោយរួចផុតការចោទប្រកាន់ផ្លូវច្បាប់​ ។ដែលសំនុំរឿងឃាតកម្មប៉ុនប៉ងមនុស្សឃាតខាងលើ បានដល់ដៃតុលាការអមសាលាដំបូងខេត្តឧត្ដរមានជ័យហើយ​ ចាប់តាំង​ពីថ្ងៃកើតហេតុមកម្លេះ ពោលគឺរងចាំតែខាងតុលាការអនុវត្តន៍និតិវិធីតែប៉ុណ្ណោះ។​ លោកឡុក…

  • ព្រឹទ្ធសភា ៖ លិខិតចូលរួមរំលែកទុក្ខ ជម្រាបជួន ឯកឩត្តម ឌិត មន្នី ប្រធានតុលាការកំពូល នៃព្រះរាជាណាចក្រកម្ពុជា

    ព្រឹទ្ធសភា ៖ លិខិតចូលរួមរំលែកទុក្ខ ជម្រាបជួន ឯកឩត្តម ឌិត មន្នី ប្រធានតុលាការកំពូល នៃព្រះរាជាណាចក្រកម្ពុជា
  • ​យុទ្ធនាការ “បរិស្ថានស្អាត ប្រទេសថ្លៃថ្នូរ” ដោយក្រុមក្រៀលកម្ពុជា

    ​យុទ្ធនាការ “បរិស្ថានស្អាត ប្រទេសថ្លៃថ្នូរ” ដោយក្រុមក្រៀលកម្ពុជា

    យុទ្ធនាការ​ “បរិស្ថានស្អាត ប្រទេសថ្លៃថ្នូរ”​​ គឺជាផ្នែកមួយនៃគំរោងរបស់ ក្រុមក្រៀមកម្ពុជាដែលបាន ប្រព្រឹត្តទៅរយៈពេលពីថ្ងៃ ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២២ ខែវិច្ចិការ​ ឆ្នាំ២០១៨​ នាឱកាសប្រារព្ធពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប ប្រពៃណីខ្មែរ។នេះជាលើកទីមួយហើយដែល ក្រុមក្រៀលកម្ពុជាបានបង្កើតយុទ្ធនាការ “បរិស្ថានស្អាត ប្រទេសថ្លៃថ្នូរ” នេះឡើងក្នុងគោលបំណងចំនួនពីរគឺ៖ ការរួមចំណែកក្នុងការបញ្ជ្រាបចំណេះដឹង ក៏ដូចជាការសម្អាតបរិស្ថានក្នុងតំបន់សំខាន់ៗ នៃទីក្រុងភ្នំពេញ និង លើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលចោលសម្រាមបានត្រឹមត្រូវ និង ជំរុញអោយមានការអនុវត្តបន្ត។​ ដើម្បីអនុវត្តយុទ្ធនាការនេះអោយមានប្រសិទ្ធភាព ក្រុមក្រៀលកម្ពុជាបានបែងចែកជា បួនសកម្មភាពគឺ៖ ​១.​ ធ្វើបទសម្ភាសន៍ខ្លីៗ និង ជូនជាវត្ថុអនុស្សាវរីយ៍ដល់បងប្អូនប្រជាពលរដ្ឋដែលបានចោលសម្រាមបានត្រឹមត្រូវ​ និង ជំរុញទឹកចិត្តពួកគាត់អោយអនុវត្តបន្ត។ ​២.​ ចែកជាក្រុមដើម្បីដើររើសសម្រាមតាមតំបន់គោលដៅ និង ធ្វើការផ្ញើរសារអំពីអនាម័យបរិស្ថាន។ ​៣. យើងបង្កើតអោយមានការរាំភ្លាមៗនៅនឹងកន្លែងសាធារណៈមួយ ដើម្បីអោយមានការចាប់អារម្មណ៍ និង លើកបង្ហាញផ្ទាំងសារមួយស្តីពី អនាម័យបរិស្ថានដល់អ្នកដែលកំពុងទស្សនា។ ​៤. រៀបចំអោយមានការសម្តែងនូវក្បាច់គុណ យុទ្ធក្រមខមខ្មែរ ជាសាធារណៈដើម្បីបង្ហាញពីអត្តសញ្ញាណខ្មែរ និង ធ្វើការបង្ហាញផ្ទាំងសារមួយស្តីពី…

  • អ្នកប្រមូលសំរាមក្នុងព្រះរាជពិធីបុណ្យអុំទូក ធ្វើការតាំងពីម៉ោង១២យប់ ដល់ម៉ោង៧ព្រឹក រដ្ឋបាលរាជធានីភ្នំពេញ ថ្លែងសារដល់ប្រជាពលរដ្ឋដើរកម្សាន្ត ឲ្យអាណិតអាសូរអ្នកបោសសម្អាតផង ព្រោះបរិស្ថានស្អាត ផ្តើមចេញពីយើងគ្រប់ៗគ្នា

    អ្នកប្រមូលសំរាមក្នុងព្រះរាជពិធីបុណ្យអុំទូក ធ្វើការតាំងពីម៉ោង១២យប់ ដល់ម៉ោង៧ព្រឹក រដ្ឋបាលរាជធានីភ្នំពេញ ថ្លែងសារដល់ប្រជាពលរដ្ឋដើរកម្សាន្ត ឲ្យអាណិតអាសូរអ្នកបោសសម្អាតផង ព្រោះបរិស្ថានស្អាត ផ្តើមចេញពីយើងគ្រប់ៗគ្នា

    រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញរូបភាពរបស់អ្នកបោសសម្អាតសំរាម នៅលើ Facebook និងបានថ្លែងសារអប់រំ ដល់ប្រជាពលរដ្ឋដើរកម្សាន្ត ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ឲ្យចេះកែទម្លាប់ ពីការចោលសំរាមពាសវាលពាសកាល មកត្រឹមត្រូវឡើងវិញ។ សារមួយឃ្លា ដែលមានអត្ថន័យដាស់សតិអារម្មណ៍ ប្រជាពលរដ្ឋខ្មែរទាំងអស់ ឲ្យអាណិតអាសូរអ្នកបោសសម្អាតនោះគឺ «បរិស្ថានស្អាត ផ្តើមចេញពីយើងគ្រប់ៗគ្នា»។ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះថា «បើទោះបីជាត្រូវបោសសម្អាតចាប់ពីម៉ោង១២៖០០យប់ រហូតដល់ម៉ោង ៧៖០០ព្រឹកក្តី ពួកគាត់នៅតែខិតខំប្រឹងប្រែង ដើម្បីធានាឱ្យបានបរិស្ថាន សោភ័ណភាព និងសម្រស់ទីក្រុងស្រស់ស្អាត ដើម្បីទទួលស្វាគមន៍បងប្អូននៅថ្ងៃទីពីរនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៨»។ សូមជម្រាបថា ខណៈសំរាមជាច្រើនសន្ធឹកសន្ធាប់ នៅរាយប៉ាយពាសពេញទីធ្លារប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកនោះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានអំពាវនាវដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ចំពោះបញ្ហានេះ ព្រមទាំងបានទទូចដល់សប្បុរសជននានាគប្បីចូលរួមឧបត្ថម្ភដល់កម្មករប្រមូលសំរាម ដែលធ្វើការងារប្រមូលសំរាមក្នុងព្រះរាជពិធីនេះផង។ ទន្ទឹមនឹងការអំពាវនាវនេះ លោករដ្ឋមន្ត្រីក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លូនចំនួន ១លានរៀល…

  • រដ្ឋមន្ត្រីព័ត៌មាន ទទូចដល់សប្បុរសជនជួយឧបត្ថម្ភកម្មករប្រមូលសំរាម ក្នុងព្រះរាជពិធីបុណ្យអុំទូកផង

    រដ្ឋមន្ត្រីព័ត៌មាន ទទូចដល់សប្បុរសជនជួយឧបត្ថម្ភកម្មករប្រមូលសំរាម ក្នុងព្រះរាជពិធីបុណ្យអុំទូកផង

    រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯ,ឧ ខៀវ កាញារីទ្ធ បានអំពាវនាវដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ចំពោះបញ្ហាបរិស្ថាន ខណៈសំរាមជាច្រើនសន្ធឹកសន្ធាប់ នៅរាយប៉ាយពាសពេញទីធ្លារប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ហើយឯ,ឧ រដ្ឋមន្ត្រី ក៏បានទទូចដល់សប្បុរសជននានា គប្បីចូលរួមឧបត្ថម្ភដល់កម្មករប្រមូលសំរាម ដែលធ្វើការងារប្រមូលសំរាមក្នុងព្រះរាជពិធីនេះផង ។ ទន្ទឹមនឹងការអំពាវនាវនេះ លោករដ្ឋមន្ត្រីក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លូនចំនួន ១លានរៀល ផងដែរ សម្រាប់ឧបត្ថម្ភដល់កម្មករប្រមូលសំរាម ដែលថវិកានោះលោកបានផ្ញើទុកនៅកន្លែងផ្សាយរបស់ក្រុមការងារទូរទស្សន៍ជាតិកម្ពុជា (ទទក) នៅក្បែរព្រះអង្គដងទង់ ខាងមុខព្រះបរមរាជវាំង ដូច្នេះកម្មករប្រមូលសំរាមអាចទៅយកនៅទីនោះបាន។ តាមរយៈគណនី Facebook ដែលបានបង្ហោះនាថ្ងៃទី២២ ខែវិច្ឆិកា ត្រូវនឹងថ្ងៃទីពីរនៃព្រះរាជពិធីបុណ្យអុំទូកនេះ ឯ,ឧ រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានសរសេរថា «មិនមែនគោះប៉ោតទេ តែថ្ងៃនេះខ្ញុំបានជួយមួយលានរៀលទៅក្រុមប្រមូលសំរាមក្រុង។ សូមទៅយកពីក្រុមការងារ ទទក ក្បែរព្រះអង្គដងទង់។ សង្ឃឹមថាក្រៅពីជួយទូកង សូមមានអ្នកជួយកម្មករប្រមូលសំរាមផង»។ ជាការពិតណាស់ ប្រជាពលរដ្ឋខ្មែរភាគច្រើន ក៏ដូចជាភ្ញៀវទេសចរមិនមានស្មារតីទទួលខុសត្រូវទាល់តែសោះចំពោះសំរាម និងកាកសំណល់ហូបចុករបស់ខ្លួន ក្នុងពេលមកទស្សនាព្រះរាជពិធីបុណ្យអុំទូក ហើយនៅពិធីបុណ្យតូចធំ…

  • សមាគម អតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំង ៖ ថវិកាបេឡាមរណៈសង្គ្រោះ ចំនួន ៤,០០០,០០០ រៀល ត្រូវបានប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន!

    សមាគម អតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំង ៖ ថវិកាបេឡាមរណៈសង្គ្រោះ ចំនួន ៤,០០០,០០០ រៀល ត្រូវបានប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន!

    កំពង់ឆ្នាំង: ថ្ងៃពុធ ១៤កើតខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ២:០០នាទី រសៀល  ឯកឧត្តម ឧត្តមសេនីយ៍ទោ ធន ធឿន ប្រធានសមាគមអតីតយុទ្ធជនខេត្ត,លោក ចក់ កែវចំរើន ប្រធានការិយាល័យបេឡាជាតិខេត្ត លោក សំ ចាន់ថន អភិបាលស្រុកកំពង់លែង  អមដំណើរដោយ ក្រុមការងារ ស.អ.ក ខេត្ត មន្រ្តីយោធាខេត្ត កម្លាំងនគរបាល កងរាជអាវុធហត្ថខេត្ត អាជ្ញាធរមូលដ្ឋាន ស្រុក ឃុំ ភូមិ បានចូលរួមគោរពវិញ្ញាណក្ខ័ន្ធ និង នាំយកថវិកាបេឡាមរណសង្រ្គោះ ចំនួន ៤លានរៀល​ ថវិការបស់ឯកឧត្តម ត្រាំ អ៊ីវតឹក ចំនួន ២០ម៊ឺនរៀល និងថវិការដ្ឋបាលស្រុកកំពង់លែងចំនួន ១៤ម៊ឺនរៀល ដើម្បីប្រគល់ជូនឈ្មោះ នង វឿន ដែលត្រូវជាប្រពន្ធ របស់សពអតីតយុទ្ធជន ឈ្មោះ ម៉ា…

  • លោក Kim jong yang ត្រូវបានតែងតាំងមេប៉ូលិសអន្តរជាតិ Interpol ថ្មីជាផ្លូវ ការ

    លោក Kim jong yang ត្រូវបានតែងតាំងមេប៉ូលិសអន្តរជាតិ Interpol ថ្មីជាផ្លូវ ការ

    កូរ៉េខាងត្បូង៖ សារព័ត៌មាន CGTN របស់ចិនបានចេញផ្សាយថា មេប៉ូលិសស្តីទីរបស់ស្ថាប័នប៉ូលិសអន្តរជាតិ Interpol លោក គីម ចុងយ៉ាង ត្រូវបានតែងតាំងឲ្យឡើងធ្វើមេបញ្ជាការប៉ូលិសអន្តរជាតិនេះជាផ្លូវការហើយ ដោយមានអាណត្តិបំពេញការងារពីរឆ្នាំ គឺដល់ឆ្នាំ២០២០ខាងមុខ ។ ការតែងតាំងលោក គីម ជាមេបញ្ជាការ Interpol ថ្មីជាផ្លូវការពេលនេះ ធ្វើឡើងបន្ទាប់ពីអតីតមេប៉ូលិសអន្តរជាតិជាជនជាតិចិន លោក Meng Hongwei ដែលត្រូវជាអតីតអនុរដ្ឋមន្ត្រី នៃក្រសួងសន្តិសុខសាធារណចិនផងដែរ ត្រូវបានអាជ្ញាធរ ចិនចាប់ខ្លួនកាលពីចុងខែកញ្ញាកន្លងទៅ នៅពេលដែលលោកឈានជើងចូលទឹកដីប្រទេសចិន ។ គួរបញ្ជាក់ថា លោក គីម ចុងយ៉ាង បច្ចុប្បន្នមានអាយុ៥៧ឆ្នាំ គឺជាជនជាតិកូរ៉េខាងត្បូងមានស្រុកកំណើតនៅខេត្ត ឆាងវ៉ុន ដែលបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យជាតិសេអ៊ូល និងសាកលវិទ្យាកូរ៉េ ហើយបន្ទាប់មក លោកបានបម្រើការងារជាមន្ត្រីប៉ូលិសកូរ៉េខាងត្បូង និងក្រោយមកទៀតលោកបានឈានទៅកាន់តំណែងជាប្រធានការិយាល័យកណ្តាល នៃប៉ូលិសអន្តរជាតិ Interpol តែម្តង ៕

  • ប្រធានមន្ទីរប៉ង់តាហ្គោននិយាយថា កិច្ចចរចាស្វែងរកសន្តិភាពនៅប្រទេសយ៉េមែន ទំនងជាធ្វើឡើងនាខែក្រោយនេះ

    ប្រធានមន្ទីរប៉ង់តាហ្គោននិយាយថា កិច្ចចរចាស្វែងរកសន្តិភាពនៅប្រទេសយ៉េមែន ទំនងជាធ្វើឡើងនាខែក្រោយនេះ

    សហរដ្ឋអាម៉េរិក៖ រដ្ឋមន្រ្តីការពារជាតិអាម៉េរិកលោក ជែម ម៉ាត់ទីស បានបញ្ជាក់នៅក្នុងថ្ងៃពុធសប្តាហ៍នេះថា កិច្ចចរចាស្វែងរកសន្តិភាពដើម្បីបញ្ចប់ជម្លោះប្រដាប់អាវុធនៅយ៉េមែន អាចនឹងត្រូវធ្វើឡើងនៅដើមខែធ្នូខាងមុខ ក្នុងប្រទេសអ៊ុយអ៊ែត ។ លោក ចែម ម៉ាត់ទីស បានថ្លែងប្រាប់អ្នកយកព័ត៌មាននៅឯមន្ទីរប៉ង់តាហ្គោនថា កិច្ចចរចាសន្តិភាពនេះ ទំនងជាកើតឡើងនៅដើមខែធ្នូខាងមុខ ក្នុងប្រទេសស៊ុយអ៊ែត ហើយថា យើងនឹងបានឃើញភាគីចរចាទំាងពីរ គឺក្រុមឧទ្ទាមហូដធី និងរដ្ឋាភិបាលរបស់លោកប្រធានាធិបតី ហាឌី ដែលត្រូវបានទទួលស្គាល់ដោយអង្គការសហប្រជាជាតិជួបគ្នានៅទីនោះ ។ សួមបញ្ជាក់ថា បច្ចុប្បន្ននេះ រដ្ឋាភិបាលយ៉េមែន ដែលគំាទ្រដោយអារ៉ាប៊ីសាអូឌីត និងក្រុមឧទ្ទាមហូដធីនិកាយស៊ីអ៊ីត ដែលគំាទ្រដោយអ៊ីរ៉ង់នោះ បានប្រកាសបង្កើតបទឈប់បាញ់ជាបណ្តោះអាសន្នមួយ ដើម្បីត្រួសត្រាយផ្លូវទៅកាន់កិច្ចចរចាសន្តិភាព សំដៅស្វែករកការបិទបញ្ចប់សង្គ្រាមស៊ីវិលនៅយ៉េមែន ដែលបានសម្លាប់ជីវិតមនុស្សអស់រាប់ពាន់នាក់ និងនាំអោយប្រទេសមួយធ្លាក់ជ្រៅទៅក្នុងស្ថានភាពកាន់តែដុនដាប ៕