Category: ព័ត៌មាន

  • សហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង នឹងធ្វើសមយុទ្ធយោធាឡើងវិញនៅឆ្នាំក្រោយនេះ

    សហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង នឹងធ្វើសមយុទ្ធយោធាឡើងវិញនៅឆ្នាំក្រោយនេះ

    សហរដ្ឋអាម៉េរិក៖ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានប្រកាសនៅថ្ងៃពុធសប្តាហ៍នេះថា ខ្លួននឹងដឹកនំាធ្វើសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូងឡើងវិញនៅឆ្នាំក្រោយ ដែលប្រការនេះបានបង្ហាញឲ្យឃើញថា ល្បែងសង្គ្រាមមិនមែនជាឧបសគ្គរារាំងដល់ដំណោះស្រាយការទូត ជុំវិញការបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងនោះទេ ។ រដ្ឋមន្រ្តីការពារជាតិអាម៉េរិកលោក ជែម ម៉ាត់ទីស បានថ្លែងថា សមយុទ្ធយោធាដែលមានឈ្មោះថា Foal Eagle ជាមួយកូរ៉េខាងត្បូង នឹងរៀបចំធ្វើឡើងនៅរៀងរាល់រដូវផ្ការីកនៅប្រទេសកូរ៉ខាងត្បូង ប៉ុន្តែនឹងត្រូវកាត់បន្ថយទំហំនៃប្រតិបត្តិការនៅក្នុងឆ្នាំ២០១៩ ។ យ៉ាងណាមិញ លោក ម៉ាត់ទីស មិនបានបញ្ជាក់លម្អិតអំពីការកាត់បន្ថយទំហំនៃការធ្វើសមយុទ្ធយោធានៅឆ្នាំក្រោយនេះទេ ប៉ុន្តែលោកបានថ្លែងថាការកាត់បន្ថយនេះ គឺជាកិច្ចប្រឹងប្រែងរបស់សម្ព័ន្ធមិត្តទាំងពីរភាគី ដើម្បីលើកទឹកចិត្តឲ្យមានការចរចាបន្តទៀតរវាងអាមេរិក និងកូរ៉េខាងជើង ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង ។គួរបញ្ជាក់ថា រដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានសង្ឃឹមថា កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង នឹងត្រូវបញ្ចប់នៅត្រឹមចុងអាណត្តិទីមួយរបស់លោក ត្រាំ នៅខែមករា ឆ្នាំ២០២១ខាងមុខនេះ ៕

  • លោក ដូណាល់ ត្រាំ និយាយថា ផលប្រយោជន៍របស់អាម៉េរិកមានសារៈសំខាន់ជាងការដាក់ទណ្ឌកម្មអារ៉ាប៊ីសាអូឌីត ពាក់ព័ន្ធនឹងការធ្វើឃាតអ្នកកាសែតម្នាក់

    លោក ដូណាល់ ត្រាំ និយាយថា ផលប្រយោជន៍របស់អាម៉េរិកមានសារៈសំខាន់ជាងការដាក់ទណ្ឌកម្មអារ៉ាប៊ីសាអូឌីត ពាក់ព័ន្ធនឹងការធ្វើឃាតអ្នកកាសែតម្នាក់

    សហរដ្ឋអាម៉េរិក៖ នៅមុនពេលលោកចាកចេញដំណើរទៅប្រារព្ធពិធីបុណ្យរំឭកគុណព្រះអាទិទេព ដែលភាសាអង់គ្លេសហៅថា ពិធីបុណ្យ Thanks giving ប្រ ធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បាននិយាយប្រាប់ក្រុមអ្នកកាសែតនៅឯសេតវិមានថា សន្តិសុខជាតិ និងផលប្រយោជន៍ខាងសេដ្ឋកិច្ច មានសារៈសំខាន់ជាងកង្វល់ខាងសិទ្ធិមនុស្ស ហើយប្រកាសថា យើងឈរជាមួយប្រទេសអារ៉ាប៊ីសាអូឌីត ។ លោក ដូណាល់ ត្រាំ បានកត់សម្គាល់ថា ការដែលព្រះរាជាណាចក្រនេះ ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ និងការដែលប្រទេសនេះទិញគ្រឿងឧបករណ៍យោធាអាម៉េរិក គឺជាការធ្វើឱ្យមានការងាររាប់សែន និង ប្រាក់វិនិយោគរាប់ពាន់លានដុល្លារថែមទៀតផង ។ ស្របពេលជាមួយគ្នានោះដែរ ប្រ ធានាធិបតីអាម៉េរិករូបនេះ បានសង្កត់ធ្ងន់ថា  ប្រទេសរុស្សី និង ចិន នឹងមិនទទួលកាដូនេះទេ ហើយថា  ប្រេងឥន្ធនៈនឹងឡើងថ្លៃ ប្រសិនបើមានការបែកបាក់ទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិក  និងប្រទេសអារ៉ាប៊ីសាអូឌីត ៕

  • ទំនងម្ចាស់ស្រវឹងស្រាបើករថយន្ដទៅបុកនិងក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់២កង់ ឯរថយន្ដរងការខូចខាតយ៉ាងដំណំ

    ទំនងម្ចាស់ស្រវឹងស្រាបើករថយន្ដទៅបុកនិងក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់២កង់ ឯរថយន្ដរងការខូចខាតយ៉ាងដំណំ

    ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្ដតាកូម៉ា ទៅបុកនិងក្បាលនាគពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យបាក់អស់២កង់ ចំណែកឯរថយន្ដវិញរងកាខូចខាតផ្នែកពីមុខយ៉ាងដំណំ ដោយដាច់កាឡេកង់មុខផងដែរ ហើយបន្តទៅមុខបានប្រហែល៨០០ម៉ែត្រទើបឈប់។  ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង១០ និង ១២នាទីយប់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះនរោត្តម ក្បែរស្ពានក្បាលថ្នល់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញ បុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្ដមួយគ្រឿងម៉ាក តាកូម៉ា ពណ៌សរ ពាក់ស្លាកលេខភ្នំពេញ2Q-6723 បានធ្វើដំណើរពីស្ពានក្បាលថ្នល់ទិសដៅពីត្បូងមកជើង ពេលទៅដល់ចំនុចកើត ក៏បានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់របាំងថ្មអស់ចំនួន២កង់ ចំណែកឯរថយន្ដបង្កវិញបានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ និងដាច់កាឡេរកង់មុខងដែរ តែរថយន្ដមិនព្រមឈប់ទេ ដោយព្យាយាមបើករត់គេចបានប្រហែល៨០០ម៉ែត្រទើបទៅមុខលេងរួច ឃើញដូចនេះម្ចាស់រថយន្ដបានចុះរត់គេចខ្លួនបាត់ទៅ។   ក្រោយពេលកើតសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកកន្លែងហេតុបានធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕  

  • ជិះម៉ូតូចេញពីកន្លែងធ្វើការបម្រុងទៅហត់វ៉ៃប្រដាល់ ស្រាប់តែជួបគ្រោះថ្នាក់បណ្ដាលឲ្យបាត់បង់ជីវិត

    ជិះម៉ូតូចេញពីកន្លែងធ្វើការបម្រុងទៅហត់វ៉ៃប្រដាល់ ស្រាប់តែជួបគ្រោះថ្នាក់បណ្ដាលឲ្យបាត់បង់ជីវិត

    ភ្នំពេញ៖ បុរស២នាក់ចេញពីកន្លែងធ្វើការ បម្រុងទៅហត់វ៉ៃប្រដាល់ស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់ម្នាក់និងរបួសម្នាក់ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣ និង ៣០ នាទីរសៀល ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចផ្លូវបេតុងបឹងតាម៉ាត ភូមិសបូរ សង្កាត់ដង្កោរ ខណ្ឌដង្កោ។ ជនរងគ្រោះ(ស្លាប់)មានឈ្មោះ អ៉ិន ឆោម ភេទប្រុសអាយុ២៤ ឆ្នាំមុខរបរ កម្មករស៊ិនទ្រី  ស្នាក់នៅបន្ទប់ផ្ទះជួលម្ដុំទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិត្រោក ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្ដស្វាយរៀង ។ យោងតាមសម្ដីបុរសដែលគាត់ជិះម៉ូតូជាមួយជនរងគ្រោះដែលស្លាប់ដឹងថា  មុនពេលកើតហេតុគាត់បានជិះម៉ូតូមួយគ្រឿងម៉ាកក ហុងដាឌ្រីម ពណ៌ខ្មៅ ដែលពាកស្លាកលេខ ភ្នំពេញ1GC-9903ចេញពីកន្លែងធ្វើការក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុក៏មានរថយន្តស៊ិនទ្រីធ្វើដំណើរក្នុងទិសដៅពីជើងមកត្បូង វ៉ាកអើរជាមួយម៉ូតូរបស់គាត់ធ្វើឲ្យគាត់ចាប់ហ្វាំងបង្ខំដួលបោកក្បាលនិងរថយន្ត ស្លាប់អ្នកអង្គុយខាងក្រោយភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយឡែករថយន្តបានរត់គេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល។ ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុដើម្បីជួយសម្រួលចរាចរណ៍ និងទាក់ទងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងរួចយកម៉ូតូនិងរថយន្ដទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោយស្រាយគ្នាពេលក្រោយ ៕

  • ព្រះរាជពិធីបុណ្យអ៊ុទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅដងស្ទឹងប្រវត្តិសាស្ត្រខេត្តសៀមរាប មានធ្វើការប្រកួតប្រណាំងទូក(ង)

    ព្រះរាជពិធីបុណ្យអ៊ុទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅដងស្ទឹងប្រវត្តិសាស្ត្រខេត្តសៀមរាប មានធ្វើការប្រកួតប្រណាំងទូក(ង)

    ដើមី្បអបអរសាទរព្រះរាជពិធីបុណ្យអ៊ុទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក  ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកឧកញ៉ា លោកជំទាវ ជាសមាជិកព្រឹទ្ធសភា រដ្ឋសភា គណៈអភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ និង វត្តមានចូលរួមរបស់ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ និង ខេត្តបន្ទាយមានជ័យ ព្រះវិហារ ខេត្តកំពង់ធំ និង ខេត្ត ក្រុងសម្ព័ន្ធមេត្រីភាព ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ អាជ្ញាធរក្រុង ស្រុក អង្គការសង្គមស៊ីវិល  ភ្ញៀវជាតិ អន្តរជាតិ និង ប្រជាពលរដ្ឋ បានចូលរួមទស្សនាកម្សាន្តយ៉ាងច្រើនកុះករផងដែរ ។ តាមសេចក្តីរាយការណ៍របស់លោក ពៅ ពិសិដ្ឋ ប្រធានអនុគណៈកម្មការបច្ចេកទេស  បានឲ្យដឹងថា  ក្នុងឆ្នាំ ២០១៨នេះ ការប្រណាំងទូក(ង) មានទូកចូលរួមចំនួន ៣៣ទូក មានទូកនារី ០៥ទូក ដែលមានចំណុះ ២២នាក់ ហើយ មានកីឡាករ…

  • ព្រះ​មហាក្សត្រ​កម្ពុជា​ ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​​ ស្ដេច​យាង​ជា​ព្រះ​រាជា​ធិបតី​ដ៏​ខ្ពង់ខ្ពស់​បំផុត​ នៃ​ព្រះ​រាជ​ពិធី​បុណ្យ​ អុំទូក ​ថ្ងៃ​ទី​១​ នា​ព្រះ​ពន្លា​ជ័យខាង​មុខ​ព្រះ​បរម​រាជវាំង

    ព្រះ​មហាក្សត្រ​កម្ពុជា​ ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​​ ស្ដេច​យាង​ជា​ព្រះ​រាជា​ធិបតី​ដ៏​ខ្ពង់ខ្ពស់​បំផុត​ នៃ​ព្រះ​រាជ​ពិធី​បុណ្យ​ អុំទូក ​ថ្ងៃ​ទី​១​ នា​ព្រះ​ពន្លា​ជ័យខាង​មុខ​ព្រះ​បរម​រាជវាំង

    នៅរសៀល​ថ្ងៃ​ពុធ​ ១៤កើត​ ខែ​កត្ដិក​ ឆ្នាំ​ច​ សំរឹទ្ធិ​ស័ក​ ពុទ្ធ​សករាជ​២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​២១​ ខែ​វិច្ឆកា​ ឆ្នាំ​២០១៨​ ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ ព្រះ​បាទ​ សម្ដេច​ព្រះ​បរម​នាថ​ នរោត្តម​ សីហមុនី​ ព្រះ​មហាក្សត្រ​ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ព្រះ​អង្គ​សព្វព្រះរាជហឫទ័យ​ ស្ដេច​យាង​ជា​ព្រះ​រាជា​ធិបតី​ដ៏​ខ្ពង់ខ្ពស់​បំផុត​ នៃ​ព្រះ​រាជ​ពិធី​បុណ្យ​ អុំទូក​អក​អំបុក​ សំពះ​ព្រះខែ​ និង​បណ្ដែត​ប្រទីប​ថ្ងៃ​ទី​១​ នា​ព្រះ​ពន្លា​ជ័យខាង​មុខ​ព្រះ​បរម​រាជវាំង​ ហើយក្នុងឱកាស​ដ៏​នក្ខត្តឫក្ស​វិសេស​វិសាល​នេះផង​ដែលរមាន​ការ​យាង​ និង​អញ្ជើញ​  ចូល​រួមដោយ​ព្រះ​រាជ​វង្សានុវង្ស​ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្ដេចអគ្គមហាព្ញាចក្រី ហេង សំរិន ប្រធានរដ្ឋ​សភា, សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ នា​មុឺន​សព្វ​មុខ​មន្រ្ដី​ព្រះ​បរមរាជវាំង​ ឯក​អគ្គ​រាជ​ទូត​ ឯក​អគ្គ​រដ្ឋ​ទូត​ ភ្ងៀវ​ជាតិ​ ភ្ងៀវ​អន្តរជាតិ​ និង​ប្រជាពលរដ្ឋ​យ៉ាង​ច្រើន​កុះករ ៕

  • រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន

    រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន

    នារសៀលថ្ងៃពុធទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលជាថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និអកអំបុក ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ បានដឹកនាំ    គណៈប្រតិភូក្រសួង អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការទៅខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន។ ដំណើរទស្សនកិច្ចនេះមានបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងធ្វើការទាក់ទាញវិនិយោគិនឲ្យមកវិនិយោគលើវិ័ស័យកសិកម្ម  ជាពិសេសផលិតកម្មដំណាំស្រូវ និងការកែច្នៃ           កសិផល។ ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ ឯកឧត្ដមរដ្ឋមន្ត្រី នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមហ៊ុន Jiangsu Lianfa Group Co., Ltd ដើម្បីរួមគ្នាអភិវឌ្ឍវិស័យផលិតកម្មស្រូវពូជហាយប្រីឌ ដែលពូជនេះមានសក្តានុពលខ្ពស់ក្នុងការផ្តល់ទិន្នផល គុណភាពល្អ ធុននិងជំងឺ ការប្រែប្រួលអាកាសធាតុ សមស្របតាមតម្រូវការទីផ្សារនាំចេញ។ ក្រៅពីផលិតកម្មស្រូវ ក្រុមហ៊ុនក៏មានគម្រោងវិនិយោគដាំកប្បាស ដើម្បីយកវត្ថុធាតុដើមនេះទៅកែច្នៃជាក្រណាត់ ដើម្បីកាត់បន្ថយការនាំចូល  ដែលបច្ចុប្បន្នក្រុមហ៊ុនមានរោងចក្រកំពុងដំណើរការកាត់ដេរសំលៀកបំពាក់នៅខេត្តពោធិ៍សាត់រួចជាស្រេច។ ទស្សនកិច្ចនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូ នឹងទៅពិនិត្យការអនុវត្តកសិកម្មទំនើប ជាប្រព័ន្ធមានលក្ខណៈឧស្សាហកម្ម ដែលក្នុងនោះរួមមានការពិសោធន៍ ការផលិតពូជ…

  • រថយន្ដដឹកដីមួយគ្រឿងបើកបរលឿនពេក គេចពីរថយន្ដផ្សេងបណ្ដាលឲ្យរេចង្កូតធ្លាក់ផ្លូវបណ្ដាលឲ្យក្រឡាបផ្ងារជើងទ្រមេឃ

    រថយន្ដដឹកដីមួយគ្រឿងបើកបរលឿនពេក គេចពីរថយន្ដផ្សេងបណ្ដាលឲ្យរេចង្កូតធ្លាក់ផ្លូវបណ្ដាលឲ្យក្រឡាបផ្ងារជើងទ្រមេឃ

    ភ្នំពេញ៖ បុរសម្នាក់បើករថយន្ដដឹកដីមួយគ្រឿងលឿនពេក ខណះពេលមានរថយន្ដមួយទៀតនៅពីមុខចាប់ហ្រ្វាំងអត់ទាន់ ក៏រេចង្កូតធ្លាក់ផ្លូវបណ្ដាលឲ្យក្រឡាបផ្ងារជើងឡើងលើយ៉ាងច្រង៉ាង ។  ហេតុការនេះដែរ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១ និង១០នាទីរសៀល ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវ២១៧ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹកថា មុនពេលកើតហេតុគេមានរថយន្ដដឹកដីមួយគ្រឿងក្បាលពណ៌សរ ពាក់ស្លាកលេខភ្នំពេញ3B-8631 បានធ្វើដំណើរពីទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនបើកបរដោយបុរសម្នាក់ ខណះពេលដែលដល់ចំនុចកើតហេតុក៏មានរថយន្ដមួយគ្រឿងទៀតបើកនៅចំពីមុខពេលនោះរថយន្ដដឹកដីបើកលឿនពេកចាប់ហ្រ្វាំងអត់ទាន់រេចង្កូតធ្លាក់ផ្លូវបណ្ដាលឲ្យរថយន្ដដឹកដីក្រឡាបផ្ងារជើងឡើងលើយ៉ាងច្រង៉ាងចំណែកឯម្ចាស់កៃកុងរថយន្ដរងរបួសស្រាល ឯរថយន្ដមួយទៀតបានបើកទៅមុខបាត់ទៅ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងកន្លែងកើតហេតុ ដោយឃើញហេតុការណ៍នោះមិនបង្កឲ្យខូចខាតដល់សម្បត្តិរដ្ឋ និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ ទើបសមត្ថកិច្ចបានឲ្យខាងម្ចាស់រថយន្ដបង្កអូសយកទៅជួសជុលដោយខ្លួនឯង៕

  • កម្លាំងសមត្ថកិច្ចខណ្ឌដូនពេញឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតគ្រឿងញៀនបានចំនួន២៧កញ្ចប់ធំ

    កម្លាំងសមត្ថកិច្ចខណ្ឌដូនពេញឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតគ្រឿងញៀនបានចំនួន២៧កញ្ចប់ធំ

    ភ្នំពេញ៖ ជនសង្ស័យម្នាក់ រួមជាមួយគ្រឿងញៀន២៧កញ្ចប់ធំ ត្រូវបានកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញចុះបង្ក្រាបជាលក្ខណះទ្រង់ទ្រាយធំ ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិកនគរបាលខណ្ឌដូនពេញតែម្ដង ។ ក្នុងប្រតិបត្តិការបង្រ្កាបនេះ បានធ្វើឡើងកាលពីវេលាម៉ោង១៥និង០០នាទី ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខធានាគារកម្ពុជា ផ្លូវ១៧៨ កែងផ្លូវព្រះសុីសុវត្ថិ  ភូមិ១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញបានឲ្យដឹងថា៖ ដោយអនុលោមតាមបទបញ្ជាដ៏ម៉ឹងម៉ាត់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ កម្លាំងជំនាញខណ្ឌប៉ុសិ៍ត បានបើកការស្រាវជ្រាវជាប់ជាប្រចាំចំពោះមុខសញ្ញាប្រព្រឹត្តបទល្មើសគ្រប់ប្រភេទ ជាក់ស្តែងនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១៥, ០០នាទី ក្រោយពីកំណត់បានមុខសញ្ញា នឹងទីតាំងប្រព្រឹត្តសកម្មភាពរួចមកសមត្ថកិច្ចយើងបានបើកកិច្ចប្រតិបត្តិការបង្ក្រាបចំពោះមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្មប្រចាំតំបន់ ដែលកំពុងធ្វើសកម្មភាពចរាចរណ៍ ស្ថិតនៅចំណុចមុខធានាគារកម្ពុជា ផ្លូវ១៧៨ កែងផ្លូវព្រះសុីសុវត្ថិ  ភូមិ១ សង្កាត់ជ័យជំនះ ជាលទ្ធផលកំលាំងយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ហង្ស ពេជ្រសាលី ភេទប្រុស…

  • ដើម្បីអបអរក្នុងព្រះរាជពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃនេះ កាំជ្រួចជិត៩ពាន់គ្រាប់ នឹងត្រូវបាញ់ក្នុងពេលរាត្រី

    ដើម្បីអបអរក្នុងព្រះរាជពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃនេះ កាំជ្រួចជិត៩ពាន់គ្រាប់ នឹងត្រូវបាញ់ក្នុងពេលរាត្រី

    ព្រះរាជពិធីបុណ្យឆ្នាំនេះ ត្រូវបានរៀបចំឡើងក្នុងរយៈពេល៣ថ្ងៃ គឺពីថ្ងៃ១៤កើត ១៥កើត និងថ្ងៃ១រោច ខែកត្តិក នៅតាមទន្លេសាប ត្រូវនឹងថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ។ ដើម្បីអបអរក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ រយៈពេល៣ថ្ងៃនេះ កាំជ្រួចជិត៩ពាន់គ្រាប់ នឹងត្រូវបានបាញ់ក្នុងពេលរាត្រី ។ បើយោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ឯក អ៊ុង សារិទ្ធ មេបញ្ជាការរង និងជានាយសេនាធិការបញ្ជាការដ្ឋានអង្គរក្ស បានឲ្យដឹងថា រយៈពេល៣ថ្ងៃ នៃថ្ងៃប្រារព្ធព្រះរាជពិធីបុណ្យអុំទូកនេះ កាំជ្រួចដែលនឹងត្រូវបានបាញ់ ដើម្បីអបអរសាទរ មានចំនួន៨.៧៨០គ្រាប់ ក្នុងនោះ មានកាំជ្រួចទំហំធំ២.៤៥០គ្រាប់, ទំហំកណ្តាល៣.៧០០គ្រាប់ និងទំហំតូច២.៦៣០គ្រាប់។ គួរបញ្ជាកថា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ គេតែងតែសង្កេតឃើញប្រជាពលរដ្ឋ បានចូលទស្សនារាជធានីភ្នំពេញ យ៉ាងច្រើនកកកុញ។ គេសង្កេតឃើញទៀតថា ពេលថ្ងៃប្រជាពលរដ្ឋ ដើរលេងកម្សាន្ត ទិញទំនិញតាមស្តង់នានា និងទស្សនាការប្រណាំងទូក ដែលត្រូវបានធ្វើឡើងនៅទន្លេសាប រហូតដល់ពេលយប់ ប្រជាពលរដ្ឋនឹងបានទស្សនាការបាញ់កាំជ្រួចដ៏អស្ចារ្យ ដើម្បីបង្កបរិយាកាសនៃព្រះរាជពិធី…