-
អភិបាលខេត្តបាត់ដំបង ជំរុញ និងបញ្ជាឲ្យសមត្ថកិច្ចធ្វើតេស្តទឹកនោមរកសារធាតុញៀនលើអ្នកបើកបររថយន្តធុនធ្ងន់
ថ្លែងក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព រយៈពេល៩ខែឆ្នាំ២០១៨ នៃរដ្ឋបាលឯកភាពខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកានេះ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តបាត់ដំបង បានលើកឡើងថា ក្នុងនាមជាប្រធានអនុគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខេត្តបាត់ដំបង ឯកឧត្តមនឹងមានវិធានការរឹតបន្តឹងម៉ឺងម៉ាត់បន្ថែមទៀត ពីអ្វីបានអនុវត្តកន្លងមកដែលទាក់ទិនក្នុងការត្រួតពិនិត្យទៅលើអ្នកបើកបររថយន្តធុនធ្ងន់ ដែលកន្លងមកនេះ យើងបានអនុវត្តរួចមកហើយដូចជា ការចុះកាត់ទ្រុងឡានដែលខុសបទដ្ឋានបច្ចេកទេស ការបើកបរដោយគ្រឿងស្រវឹង និងមិនគោរពច្បាប់ចរាចរណ៍ជាដើម។
-
រដ្ឋាភិបាលអូស្ត្រាលីទម្លាក់ប្រាក់១,៤ពាន់លានដុល្លារអាម៉េរិក ជួយដល់សហគ្រាសខ្នាចតូច
អូស្ត្រាលី៖ រដ្ឋមន្ត្រីរតនាគាររបស់អូស្ត្រាលី Josh Frydenberg បានប្រកាសបញ្ចេញទឹកប្រាក់២ពាន់លានដុល្លារអូស្ត្រាលី ឬ ១,៤ពាន់លានដុល្លារអាម៉េរិក ដើម្បីជួយដល់សហគ្រាសខ្នាតតូច តាមរយៈការផ្តល់មូលនិធិ កាត់បន្ថយការខ្ចីដើមពីធនាគារ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានហ្ស៊ីនហួរ នៅថ្ងៃសុក្រទី១៦ វិច្ឆិកា ២០១៨។
-
ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងធ្វើទស្សនកិច្ចដ៏ភ្ញាក់ផ្អើលនៅទីតំាងធ្វើតេស្តអាវុធថ្មីដែលបំពាក់ដោយបច្ចេកវិទ្យាទំនើប
កូរ៉េខាងជើង៖ សារព័ត៌មានរដ្ឋ KCNA របស់កូរ៉េខាងជើងបានចុះផ្សាយថា មេដឹកនាំកំពូលលោក គីម ជុងអ៊ុន បានធ្វើទស្សនកិច្ចដ៏ភ្ញាក់ផ្អើលមួយដោយផ្ទាល់ ដើម្បីពិនិត្យមើលការធ្វើតេស្តអាវុធប្រភេទថ្មី ដែលបំពាក់ដោយបច្ចេកវិទ្យាទំនើប។
-
សហរដ្ឋអាម៉េរិកប្រកាសដាក់ទណ្ឌកម្មជនជាតិអារ៉ាប៊ីសាអូឌីតចំនួន១៧នាក់ ជុំវិញករណីសម្លាប់អ្នកកាសែត ខាហ្សូកជី នៅប្រទេសតួកគី
សហរដ្ឋអាម៉េរិក៖ ក្រសួងរតនាគារជាតិអាម៉េរិកបានធ្វើការប្រកាសដាក់ទណ្ឌកម្មលើជនជាតិអារ៉ាប៊ីសាអូឌីតចំនួន១៧នាក់ ដែលមានជាប់ទាក់ទិននឹងការស្លាប់របស់អ្នកកាសែត លោកចាម៉ាល់ ខាហ្សូកជី ក្នុងនោះរួមមានលោក Saud al-Qahtani ដែលជាអតីតជំនួយការកំពូលរបស់ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ម៉ូហាម៉េដ ប៊ីន សាល់ម៉ាន់។
-
លោក ពូទីន ថ្លែងថា រុស្ស៊ីត្រូវការកិច្ចចរចាបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាអធិបតេយ្យភាពដែនកោះជាមួយជប៉ុន
រុស្ស៊ី៖ សារព័ត៌មាន NHK បានចុះផ្សាយថាប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បាននិយាយថា ការពិភាក្សាបន្ថែមទៀត គឺត្រូវការទាក់ទងនឹងអធិបតេយ្យភាពដែនកោះចំនួន២ ដែលសេចក្តីថ្លែងការណ៍អស់រយៈពេលជាច្រើនទសវត្សរ៍មកនេះ បានបញ្ជាក់ថា នឹងត្រូវបញ្ជូនវាឲ្យទៅប្រទេសជប៉ុន។
-
ភរិយារបស់អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី រងការចោទប្រកាន់ចំនួន២ករណីពីបទទទួលប្រាក់សំណូកជាង៤៥លានដុល្លារអាម៉េរិក
ម៉ាឡេស៊ី៖ ក្រុមរដ្ឋអាជ្ញាធរម៉ាឡេស៊ី នៅថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ បានចោទប្រកាន់លោកស្រី រ៉ូស្មាស់ ម៉ាន់ស័រ ដែលជាភរិយារបស់អតីតនាយករដ្ឋមន្ត្រី ម៉ាឡេស៊ីលោក ណាជីប រ៉ាហ្សាក់ ពីបទគំរាមទារប្រាក់ និងទទួលប្រាក់សំណូកដែលមានទឹកប្រាក់សរុបចំនួន១៨៩លានរីងហ្គីត ឬស្មើនឹង៤៥,១២លានដុល្លារអាម៉េរិកពីក្រុមហ៊ុនមួយដែលធ្វើគម្រោងរបស់រដ្ឋាភិបាល។
-
អាជីវករមានការខឹងសម្បារលោក សុផាត ចាន់វង្ស តំណាងក្រុមហ៊ុន ស៊ីភី ថាបានគាបសង្កត់លើពួកគាត់
ភ្នំពេញ៖ រឿងដែលជាភាពមិនប្រក្រតីរបស់ក្រុមហ៊ុនស៊ីភី (ថៃ) ដែលដាក់វិនិយោគនៅរាជធានីភ្នំពេញ លើការកាប់ជ្រូក និងវិនិយោគដៃគូជាមួយនឹងអាជីវករសត្តឃាតជ្រូកចែកចាយត្រូវរកដំណោះស្រាយ និងជួបពិភាក្សាល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ម្សិលមិញ នៅសណ្ឋាគារកុងទីណង់តាល់ដោយមានការចូលរួមសម្របសម្រួលពីលោក ភោគ យី ប្រធានសម្របសម្រួល និងលោក យ៉ាន់ ពៅ ប្រធានការិយាល័យកសិកម្ម និងបសុពេទ្យរាជធានីភ្នំពេញ ហើយខាងតំណាងក្រុមហ៊ុនស៊ីភីកម្ពុជាគឺលោក សុផាត ចាន់វង្សជា ជនជាតិថៃ ព្រមទាំងតំណាងអាជីវករចែកចាយ ជីវករសត្តឃាតជាច្រើននាក់ សួរនិងឆ្លើយតាមការសំណូមពររបស់អាជីវករថា ត្រូវបញ្ឈប់ជាបន្ទាន់នូវការកាប់ជ្រូក។ ក្រុមអាជីវករបានចោទសួរចំនួនបីចំណុចធំៗសំខាន់ៗ ដាក់ជូនក្រុមហ៊ុនស៊ីភី ដែលទទួលសិទ្ធិកាប់ជ្រូកឲ្យធ្វើការកែសម្រួលបញ្ឈប់ជាបន្ទាន់នូវការកាប់ជ្រូកដោយខ្លួនឯងធ្វើឲ្យខាតបង់ដល់អាជីវករលក់ដែលរកប្រាក់ចំណេញគ្មាន។ ពាក់ព័ន្ធបញ្ហានេះដែរ លោកស្រី ហាវ ឈួយវង ម្ចាស់អាជីវកម្មមួយរូបបានលើកឡើងថា ក្រុមហ៊ុនស៊ីភីត្រូវបញ្ឈប់ជាបន្ទាន់នូវបីទី១គឺចំណុច ឈប់កាប់ជ្រូកយកសាច់ហើយ ទី២ការបោះទិសប៉ាយសាច់ឲ្យមានសភាពសមរម្យ និងត្រូវបង្អត់ចំណីជ្រូកឲ្យបាន១០ទៅ១២ម៉ោងនៅមុនពេលថ្លឹង ហើយ ពិសេសជញ្ជីងត្រូវធ្វើកុំឲ្យស៊ីពេក។
-
ឯកឧត្តម នេត្រ ភក្ត្រា ជាមួយនឹងការចងចាំមិនអាចបំភ្លេចបានអំពីសម្តេចវិបុលបញ្ញា សុខ អាន
ឯកឧត្តម នេត្រ ភក្ត្រា ប្រធានផ្នែកកិច្ចការសាធារណៈ និងជាមន្ត្រីនាំពាក្យ នៃសាលាក្តីខ្មែរក្រហម មានប្រសាសន៍នៅក្នុងទំព័រហ្វេសបុករបស់លោកថា ក្នុងសបា្តហ៍នេះ ខ្ញុំបាទមានឱកាសបានមកអុជធូបរំឭកវិញ្ញាណក្ខន្ធសម្តេចវិបុលបញ្ញា សុខ អាន អតីតឧបនាយករដ្ឋមន្ត្រី និងជាអតីតប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកសាលាក្តីខ្មែរក្រហមដើម្បីជម្រាបជូនដល់វិញ្ញាណក្ខន្ធសម្តេច ពីការប្រកាសសាលក្រមដែលអង្គជំនុំជម្រះសាលាដំបូងនឹងធ្វើនៅថ្ងៃទី១៦ ខែវិច្ឆិកា។
-
ការប្រកួតជើងឯកថ្នាលកីឡាតេក្វាន់ដូ ITFពានរង្វាន់ភេសជ្ជៈ ស្ពនស័រ ចាប់ផ្តើមនាថ្ងៃស្អែក
ការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកថ្នាលយុវជនដណ្តើមពានរង្វាន់ ភេសជ្ជៈ ស្ពនស័រ ប្រចាំឆ្នាំ២០១៨ នឹងត្រូវដំណើរពីថ្ងៃសុក្រស្អែកនេះ រហូតដល់ខែ១៨ខែវិច្ឆិកា ឆ្នាំ២០១៨ នៅ ពហុកីឡដ្ឋានជាតិអូឡាំពិក។
-
អភិបាលថ្មីខេត្តត្បូងឃ្មុំឡើងកាន់តំណែង
អភិបាលថ្មីខេត្តត្បូងឃ្មុំ លោកជាម ច័ន្ទសោភ័ណ្ឌ បានឡើងកាន់តំណែងនៅថ្ងៃទី១៥វិច្ឆិកានេះក្នុងពិធីមួយដែល អញ្ជើញចូលរួមដោយសម្តេចក្រឡាហោមសខេង។ សម្តេចក្រឡាសខេង បានមានប្រសាសន៍ណែនាំដល់ អភិ បាលខេត្តថ្មី ត្រូវបន្តការងារស្នាដៃសមិទ្ធផលររបស់ អភិបាលខេត្តចាស់ ដោយចៀសវាងនូវការលុបបំបាត់ ចោល ។ លោកជាម ច័ន្ទសោភ័ណ្ឌ ត្រូវ ព្រះមហាក្សត្រ បានចេញព្រះរាជក្រិត្យត្រាស់បង្គាប់តែងតាំងអភិបាលថ្មីខេត្ត ត្បូង ឃ្មុំដើម្បីជំនួសអភិបាលចាស់ លោកលីឡេង។ ចំណែកលោក លី ឡេង ត្រូវបានតែងតាំងមុខតំណែងថ្មីជា នាយកខុទ្ទកាល័យ ឯកឧត្តម ស៊ឹម កា ដែលជាអនុប្រធានទី១ ព្រឹទ្ធសភា។ អភិបាលថ្មីខេត្តត្បូងឃ្មុំ លោកជាម ច័ន្ទសោភ័ណ្ឌ បានឡើងធ្វើការប្តេជ្ញាចិត្តក្នុងការដឹកនាំខេត្តអោយទទួលបានជោគជ័យ ។ សម្ដេចក្រឡាហោម ស ខេង ក្នុងពិធី ប្រកាសតំណែងអភិបាលថ្មីខេត្តត្បូងឃ្មុំនេះផងដែរ បានណែនាំដល់ថ្នាក់ ដឹកនាំខេត្តថ្មីត្រូវគោរពច្បាប់ និងនិតិ វិធីនានា ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន ជាមួយនឹងការខិតខំរក្សា សន្តិសុខ សុវត្ថិភាពជូនប្រជាជន ការផ្សព្វផ្សាយអប់រំអំពីច្បាប់ចរាចរណ៍ ការលុបបំបាត់ល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ…