Category: នយោបាយ

  • មន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបង្កើនការប្រុងប្រយ័ត្ន បន្ទាប់ពីហ្វូងដំរីព្រៃបង្កគ្រោះថ្នាក់ដល់ជីវិតពលរដ្ឋនៅស្រុកជាំក្សាន្ត

    មន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបង្កើនការប្រុងប្រយ័ត្ន បន្ទាប់ពីហ្វូងដំរីព្រៃបង្កគ្រោះថ្នាក់ដល់ជីវិតពលរដ្ឋនៅស្រុកជាំក្សាន្ត

    ភ្នំពេញ៖ករណីហ្វូងដំរីព្រៃចូលរុះរើរោងស្នាក់នៅបណ្តោះអាសន្នរបស់ប្រជាពលរដ្ឋក្នុងស្រុកជាំក្សាន្ត បានបណ្តាលឱ្យកុមារាម្នាក់អាយុ ១១ ឆ្នាំ បាត់បង់ជីវិត និងស្ត្រីជាម្តាយរងរបួសធ្ងន់។ ភ្លាមៗបន្ទាប់ពីកើតហេតុការណ៍ដ៏សោកសង្រេងនេះ មន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរខេត្ត ព្រះវិហារ បាននិងកំពុងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយចុះតាមដានសកម្មភាពចល័តរបស់ហ្វូងដំរីព្រៃ ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ និងការពារសត្វព្រៃកម្រទាំងនោះ។ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានប្រាប់បណ្ដាញព័ត៌មានAMSនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦នេះថា កម្លាំងជំនាញចម្រុះបានចុះល្បាតតាមដានដានជើង និងទិសដៅចល័តរបស់ហ្វូងដំរី ដើម្បីទប់ស្កាត់កុំឱ្យពួកវាខិតជិត​ចូលមក​កាន់ទីប្រជុំជន ឬចម្ការរបស់ពលរដ្ឋ។ ជាមួយគ្នានេះ អាជ្ញាធរបានណែនាំឱ្យប្រជាពលរដ្ឋផ្អាកការចូលព្រៃជ្រៅ ឬបោះជំរំរោងស្នាក់​នៅ និង​បានបង្រៀនពីវិធីសាស្ត្រដេញដំរីដោយប្រើសំឡេង ឬពន្លឺ ដោយជៀសវាងដាច់ខាតនូវការប្រើប្រាស់អាវុធ ឬឧបករណ៍ដែល​បង្កគ្រោះ​ថ្នាក់ដល់សត្វដំរី។ តាមការបញ្ជាក់ពីមន្ទីរបរិស្ថានហ្វូងដំរីព្រៃចន្លោះពី ១០ ទៅ ២០ ក្បាល តែងតែចល័តចុះឡើងរវាងដែនជម្រកសត្វព្រៃតាម​បណ្តោយជួរ​ភ្នំដងរ៉ែក។ យោងតាមប្រភពពីអាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា ហេតុការណ៍ដ៏រន្ធត់នៃការវាយប្រហារពីសំណាក់ហ្វូងដំរីព្រៃនេះ បានកើតឡើង​នៅ​ចំណុច​កញ្ចាំង ក្នុងឃុំយាង ស្រុកជាំក្សាន្តកាលពីរាត្រីថ្ងៃទី១៣ ខែតុលា។ មុនពេលកើតហេតុ ជនរងគ្រោះ និងប្រជាពលរដ្ឋ៥នាក់ ផ្សេង​ទៀត​បាននាំគ្នាទៅបោះតង់កៅស៊ូ និងដាក់ប៉ូងរកត្រីនៅតំបន់ដាច់ស្រយាលខាងលើ។ លុះដល់វេលាម៉ោងប្រមាណជាង៨យប់ ខណៈដែល​អ្នកភូមិកំពុងលង់លក់ក្នុងដំណេកយ៉ាងស្ងប់ស្កល់ស្រាប់តែសំឡេងសម្រឹបជើង និងកម្លាំងបោកបោះខ្លាំងៗដោយហ្វូងដំរីព្រៃ បានកម្ទេចរោងកៅស៊ូ ។…

  • ឥណ្ឌា ថា អាមេរិក កំពុងក្លាយជាមហាអំណាចឯកោដោយសារជម្រើសខ្លួនឯង

    ឥណ្ឌា ថា អាមេរិក កំពុងក្លាយជាមហាអំណាចឯកោដោយសារជម្រើសខ្លួនឯង

    ញូវយ៉ក ៖ ប្រមុខការទូតកំពូលឥណ្ឌានិយាយថា សហរដ្ឋអាមេរិកកំពុងក្លាយជាមហាអំណាចឯកោកាន់តែខ្លាំងឡើង ដោយសារតែជម្រើសរបស់ខ្លួនឯង ហើយការប្រែប្រួលគោលជំហររបស់ទីក្រុងវ៉ាស៊ីនតោន ក៏កំពុងជះឥទ្ធិពលដល់សណ្តាប់ធ្នាប់អន្តរជាតិ។ នេះបើតាមសារព័ត៌មាន India Today ចេញផ្សាយថ្ងៃ អាទិត្យ។ រដ្ឋមន្រ្តីការបរទេសឥណ្ឌា លោក ស៊ូប្រាម៉ាន់យ៉ាំ ចៃសាន់កា បានប្រាប់កិច្ចប្រជុំសន្តិសុខទីក្រុងមុយនិចលើកទី៦២ ដែលរៀបចំឡើងនៅទីក្រុងញូវដេលីថា នៅពេលដែលសហរដ្ឋអាមេរិកកំពុងក្លាយជាមហាអំណាចឯកោ ប្រទេសចិនបែរជាកំពុងកើនឡើងឥទ្ធិពលលើឆាកអន្តរជាតិ។ លោក ចៃសាន់កា លើកឡើងថា ស្ថានការណ៍ភូមិសាស្ត្រនយោបាយពិភពលោកបច្ចុប្បន្ន ត្រូវបានកំណត់ដោយការប្រកួតប្រជែងកាន់តែខ្លាំងរវាងសហរដ្ឋអាមេរិក និងចិន ព្រមទាំងប្រទេសកំពុងរីកចម្រើន និងប្រទេសមហាអំណាចកម្រិតមធ្យម។ លោក ចៃសាន់កា អះអាងថា ការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងចិនលែងជាបញ្ហាដែលកំណត់ត្រឹមប្រទេសទាំងពីរទៀតហើយ ប៉ុន្តែបានជះឥទ្ធិពលដល់ប្រទេសដទៃទៀត ដោយធ្វើឱ្យប្រទេសនានាកាន់តែប្រើប្រាស់ឥទ្ធិពលសេដ្ឋកិច្ច បច្ចេកវិទ្យា និងមធ្យោបាយយុទ្ធសាស្ត្រដែលខ្លួនមាន ជាឧបករណ៍ក្នុងការប្រកួតប្រជែង។ យ៉ាងណា លោក ចៃសាន់កា សង្កត់ធ្ងន់ថា ការប្រកួតប្រជែងនេះកើតឡើង ស្របពេលដែលប្រទេសនានានៅតែពឹងផ្អែកគ្នាទៅវិញទៅមក តាមរយៈពាណិជ្ជកម្ម សេដ្ឋកិច្ច និងទំនាក់ទំនងអន្តរជាតិ ដែលធ្វើឱ្យស្ថានការណ៍ពិភពលោកកាន់តែស្មុគស្មាញ៕ ប្រភព ៖ India Today ប្រែសម្រួល ៖ ឈឹម…

  • ទឹកជំនន់៖ គ.ជ.ប បារម្ភខ្លាចប៉ះពាល់ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅកន្លែងខ្លះ

    ទឹកជំនន់៖ គ.ជ.ប បារម្ភខ្លាចប៉ះពាល់ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅកន្លែងខ្លះ

    គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប កំពុងតាមដានបញ្ហាទឹកជំនន់ ដោយសារតាមបណ្ដា​ខេត្តខ្លះទឹកនៅលិចនៅឡើយ ខណៈដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ នៅតាមឃុំ សង្កាត់ទូទាំងប្រទេស នឹងចាប់ផ្ដើមពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះ។ ឯកឧត្ដម ហង្ស ពុទ្ធា សមាជិក គ.ជ.ប និងជាប្រធានក្រុមអ្នកនាំពាក្យ គ.ជ.ប ប្រាប់បណ្ដាញព័ត៌មាន AMS នៅថ្ងៃសុក្រនេះថា បញ្ហាទឹកជំនន់ធ្វើឲ្យ គ.ជ.ប មានការព្រួយបារម្ភខ្លះចំពោះដំណើរពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។ យ៉ាងណា ប្រធានក្រុមអ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត​​នឹងធ្វើនៅតាមការិយាល័យឃុំ សង្កាត់ទូទាំងប្រទេសមានចំនួន ១ ៦៥២ឃុំ/សង្កាត់។ ក្នុងករណីទឹកជំនន់លិចការិយាល័យឃុំ សង្កាត់ណា នោះ គ.ជ.ប នឹងសហការជាមួយអាជ្ញាធរធ្វើការផ្លាស់ប្ដូរទីតាំងដែលមានសុវត្ថិភាព។ សូមបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ទូទាំងប្រទេស មានរយៈពេល ៥៥ថ្ងៃ ដោយត្រូវអនុវត្តចាប់ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។ បញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ មានឈ្មោះអ្នកបោះឆ្នោតចំនួនជាង ១០លាននាក់។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ គឺជាដំណាក់កាលសំខាន់មួយក្នុងការរៀបចំបញ្ជីបោះឆ្នោតសម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់…

  • ជប៉ុន អំពាវនាវឱ្យបង្កើនសន្ទុះការទូត ដើម្បីបញ្ចប់សង្គ្រាមរវាង អាមេរិក និងអ៊ីរ៉ង់

    ជប៉ុន អំពាវនាវឱ្យបង្កើនសន្ទុះការទូត ដើម្បីបញ្ចប់សង្គ្រាមរវាង អាមេរិក និងអ៊ីរ៉ង់

    តូក្យូ ៖ ប្រទេសជប៉ុនបានអំពាវនាវឱ្យបង្កើន “សន្ទុះការទូត” និងជំរុញឱ្យទីក្រុងតេហេរ៉ង់បង្ហាញ “ភាពបត់បែនជាអតិបរមា” ដើម្បីបញ្ចប់សង្រ្គាមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ។ ការអំពាវនាវនេះ ត្រូវបានធ្វើឡើងដោយរដ្ឋមន្រ្តីការបរទេសជប៉ុន លោក Toshimitsu Motegi នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi កាលពីថ្ងៃព្រហស្បតិ៍ ។ បើតាម Anadolu, លោក Motegi និយាយថា កិច្ចចរចាដោយប្រយោលរវាងអាមេរិក និងអ៊ីរ៉ង់ បានចាប់ផ្តើមតាំងពីសប្តាហ៍មុន ហើយជប៉ុនចង់រួមចំណែកជាមួយប្រទេសពាក់ព័ន្ធ ដើម្បីបង្កើន “សន្ទុះការទូត” ។ លោក Motegi អះអាងថា ជប៉ុនបានខិតខំជាបន្តបន្ទាប់ ដើម្បីជំរុញការបន្ថយភាពតានតឹង ការធ្វើឱ្យស្ថានការណ៍មានស្ថិរភាព និងការស្វែងរកដំណោះស្រាយតាមផ្លូវការទូត ។ បន្ថែមពីលើការចរចា ប្រមុខការទូតកំពូលជប៉ុនរូបនេះ ក៏បានលើកឡើងពីសារៈសំខាន់នៃការស្តារឡើងវិញ នូវការធ្វើនាវាចរណ៍ដោយសេរី និងមានសុវត្ថិភាព តាមច្រកសមុទ្រសំខាន់ៗ រួមមាន ច្រកសមុទ្រ Hormuz និងច្រកសមុទ្រ Bab el-Mandeb ។ ជាមួយគ្នានេះ លោក…

  • យន្តហោះ B-2 និង F-22 ហោះស្វាគមន៍លោក ស៊ី ជីនពីង, អ្នកជំនាញថា អាមេរិក កំញើញកម្លាំងយោធាទៅ ចិន

    យន្តហោះ B-2 និង F-22 ហោះស្វាគមន៍លោក ស៊ី ជីនពីង, អ្នកជំនាញថា អាមេរិក កំញើញកម្លាំងយោធាទៅ ចិន

    វ៉ាស៊ីនតោន ៖ យន្តហោះទម្លាក់គ្រាប់បែក B-2 និងយន្តហោះចម្បាំងបំបាំងកាយ F-22 នឹងហោះហើរពីលើទីតាំងប្រារព្ធពិធីស្វាគមន៍លោកប្រធានាធិបតីចិន ស៊ី ជីនពីង ខណៈអ្នកជំនាញយោធាមើលឃើញថា នេះជាការបង្ហាញពីការគោរព និងជាកំញើញកម្លាំងយោធារបស់អាមេរិកទៅកាន់ចិនផងដែរ ។ លោក ស៊ី ជីនពីង បានអញ្ជើញទៅដល់ទឹកដីនៃសហរដ្ឋអាមេរិកកាលពីថ្ងៃទី២៣ ខែកញ្ញា ដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ខណៈលោក ត្រាំ បានអញ្ជើញទៅទទួលស្វាគមន៍មេដឹកនាំចិនរូបនេះដោយផ្ទាល់នៅឯមូលដ្ឋានទ័ព Andrew ។ ការិយាល័យរបស់ជំទាវទីមួយអាមេរិកនិយាយថា ទាហានចំនួន ៤៧៩ នាក់ រួមទាំងយន្តហោះចម្បាំង F-22 ចំនួន ៤ គ្រឿង និងយន្តហោះទម្លាក់គ្រាប់បែក B-2 មួយគ្រឿងនឹងហោះហើរនៅចុងបញ្ចប់នៃពិធីស្វាគមន៍លោក ស៊ី ជីនពីង និងភរិយានៅឯសេតវិមាននៅព្រឹកថ្ងៃទី ២៤ ខែកញ្ញានេះ ។ បើតាមគេហទំព័រព័ត៌មានការពារជាតិ Eurasian Times, ការហោះហើរយន្តហោះចម្បាំង F-22 និង B-2…

  • កម្ពុជាតវ៉ាករណីថៃដំឡើងព្រះពុទ្ធបដិមាមួយអង្គលើដីខ្មែរនៅខេត្តឧត្តរមានជ័យ

    កម្ពុជាតវ៉ាករណីថៃដំឡើងព្រះពុទ្ធបដិមាមួយអង្គលើដីខ្មែរនៅខេត្តឧត្តរមានជ័យ

    រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាផ្លូវការយ៉ាងខ្លាំងជាថ្មីចំពោះការបន្តរំលោភបំពានជាបន្តបន្ទាប់របស់ថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា តាមបណ្តោយព្រំដែន។ យោងតាមប្រកាសព័ត៌មានរបស់ក្រសួងការបរទេសចុះថ្ងៃទី២១ កញ្ញា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃ អមដោយព្រះសង្ឃថៃ បានដំឡើងរូបចម្លាក់ព្រះពុទ្ធមួយអង្គ ក្នុងភូមិសាស្ត្រភ្នំបេង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅចន្លោះបង្គោលព្រំដែនលេខ២ និងលេខ៣ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីបានធ្វើសកម្មភាពឈូសឆាយដីរួច។ នេះគឺជាករណីមួយទៀតដែលប្រទេសថៃបន្តប្រើប្រាស់សំណង់ និងនិមិត្តរូបសាសនា ដើម្បីពង្រឹងការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់។ រាជរដ្ឋាភិបាលកម្ពុជាតវ៉ាយ៉ាងខ្លាំងប្រឆាំងនឹងសកម្មភាពនេះ ដែលជាការបំពានយ៉ាងច្បាស់លើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដូចដែលបានកំណត់ និងខណ្ឌសីមា ដោយផែនទីខ្នាត ១:២០០.០០០ ផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម អនុលោមតាមអនុសញ្ញា បារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។ សកម្មភាពនេះក៏រំលោភផងដែរលើមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោ​ក ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ជាថ្មីថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវខ្សែបង្កត់ព្រំដែនការទាមទារទឹកដីជាឯកតោភាគីដោយប្រទេសថៃនោះឡើយ ហើយសកម្មភាពដែលបានរៀបរាប់ខាងលើ មិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហររបស់កម្ពុជាទាក់ទងនឹងព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ។ រាជរដ្ឋាភិបាលកម្ពុជាទាមទារឱ្យប្រទេសថៃបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពខុសច្បាប់ទាំងនេះ ហើយត្រូវធ្វើការដើម្បីបន្ធូរបន្ថយភាពតានតឹង លើកកម្ពស់ទំនុកចិត្តគ្នា ទៅវិញទៅមក ព្រមទាំងរក្សាសន្តិភាព និងភាពជាអ្នកជិតខាងល្អ…

  • ប្រយ័ត្ន ! មេរោគ SparkRAT អាចធ្វើឲ្យឧក្រឹដ្ឋជនទាញយកទិន្នន័យពីចម្ងាយដោយជនរងគ្រោះមិនដឹងខ្លួន

    ប្រយ័ត្ន ! មេរោគ SparkRAT អាចធ្វើឲ្យឧក្រឹដ្ឋជនទាញយកទិន្នន័យពីចម្ងាយដោយជនរងគ្រោះមិនដឹងខ្លួន

    ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ចេញសារព្រមានពីការគំរាមកំហែងរបស់មេរោគ SparkRAT ដែល អាចធ្វើឲ្យឧក្រឹដ្ឋជនទាញយកទិន្នន័យរបស់អ្នកប្រើប្រាស់ពីចម្ងាយបានដោយមិនដឹងខ្លួន ប្រសិនបើលោកអ្នកចុចលើ Link សង្ស័យ ដែលទទួលបានតាម Telegram ឬបណ្ដាញទំនាក់ទំនងផ្សេងៗទៀត។ ការចុចលើ Link ដែលមានបង្កប់មេរោគ អាចធ្វើឲ្យឧក្រិដ្ឋជនដឹង និងតាមដានរាល់ព័ត៌មានទាំងឡាយ ដែលមាននៅលើកុំព្យូទ័ររបស់លោកអ្នកបាន។ ក្នុងន័យនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអំពាវនាវដល់អ្នកប្រើប្រាស់បណ្ដាញសង្គម និងប្រព័ន្ធឌីជីថល ឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះមេរោគកុំព្យូទ័រ SparkRAT ដែលអាចបង្កហានិភ័យដល់ទិន្នន័យ និងសុវត្ថិភាពឧបករណ៍របស់អ្នកប្រើប្រាស់។ តាមការព្រមានរបស់ក្រសួង មេរោគនេះអាចត្រូវបានបង្កប់នៅក្នុងឯកសារ កម្មវិធីក្លែងក្លាយ ឬតំណភ្ជាប់គួរឱ្យសង្ស័យ ដែលត្រូវបានចែកចាយតាមរយៈ Telegram និងបណ្ដាញទំនាក់ទំនងផ្សេងៗ។ នៅពេលអ្នកប្រើប្រាស់ទាញយក និងបើកឯកសារ ឬកម្មវិធីដែលមានមេរោគ ជនខិលខូចអាចទទួលបានសិទ្ធិគ្រប់គ្រងឧបករណ៍របស់លោកអ្នកពីចម្ងាយ និងធ្វើសកម្មភាព ដែលប៉ះពាល់ដល់សុវត្ថិភាពព័ត៌មាន។ ក្រសួងបានបញ្ជាក់ថា SparkRAT អាចត្រូវបានប្រើប្រាស់ដើម្បីលួចយកទិន្នន័យ និងព័ត៌មានសំខាន់ៗ ថតអេក្រង់ តាមដានសកម្មភាពរបស់អ្នកប្រើប្រាស់ គ្រប់គ្រងឯកសារ និងកុំព្យូទ័រពីចម្ងាយ ព្រមទាំងអាចដំណើរការបញ្ជា ឬដំឡើងមេរោគផ្សេងទៀត។ មេរោគនេះក៏អាចព្យាយាមបិទ ឬរំខានដល់កម្មវិធីការពារមេរោគនៅលើឧបករណ៍ផងដែរ។ ដើម្បីកាត់បន្ថយហានិភ័យ ក្រសួងណែនាំឱ្យអ្នកប្រើប្រាស់កុំចុចលើតំណភ្ជាប់ ឬបើកឯកសារដែលមកពីប្រភពមិនស្គាល់ ហើយគួរផ្ទៀងផ្ទាត់ជាមួយអ្នកផ្ញើជាមុន…

  • កាសែតដ៏ល្បីរបស់បារាំងសរសេរថា កងទ័ពថៃកំពុងកែប្រែស្ថានភាពភូមិសាស្រ្ត ដើម្បីកាន់កាប់ទឹកដីកម្ពុជាជាអចិន្ត្រៃយ៍

    កាសែតដ៏ល្បីរបស់បារាំងសរសេរថា កងទ័ពថៃកំពុងកែប្រែស្ថានភាពភូមិសាស្រ្ត ដើម្បីកាន់កាប់ទឹកដីកម្ពុជាជាអចិន្ត្រៃយ៍

    ក្នុងអត្ថបទស៊ើបអង្កេតមួយ កាសែតដ៏ល្បីរបស់បារាំង Le Figaro បញ្ជាក់ចំៗថា ថៃបានឈ្លានពានប្រទេសកម្ពុជាដោយរំលោភលើគោលការណ៍ច្បាប់អន្តរជាតិ ហើយកំពុង​កែប្រែស្ថានភាពភូមិសាស្រ្ត ដើម្បីព្យាយាម “កាន់កាប់ជាអចិន្ត្រៃយ៍” នូវផ្នែកខ្លះនៃទឹកដីកម្ពុជា ដែលបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់យោធាថៃ។ កាសែតដ៏ល្បីបំផុតមួយរបស់បារាំងឈ្មោះ Le Figaro (ឡឺ ហ្វីហ្ការ៉ូ) បានលើកជាសំណួរថា តើកម្ពុជាកំពុងប្រឈមនឹងការកាន់កាប់ទឹកដីជាបណ្តោះអាសន្នដោយយោធាថៃ ឬក៏ជាការបញ្ចូលជាអចិន្ត្រៃយ៍នូវផ្នែកខ្លះនៃទឹកដីកម្ពុជាទៅក្នុងការគ្រប់គ្រងរបស់ថៃ។ ក្នុងអត្ថបទបោះពុម្ភផ្សាយនៅថ្ងៃទី​២៨ ខែសីហា ឆ្នាំ២០២៦ ​ Le Figaro បានអះអាងថា សកម្មភាពមួយចំនួនដែលកំពុងកើតមាននៅតាមតំបន់ព្រំដែន បង្ហាញពីការរៀបចំសម្រាប់គ្រប់គ្រងយូរអង្វែង ជាជាងការកាន់កាប់យោធាបណ្តោះអាសន្ន។ កាសែតនេះបានលើកឡើងពីការកែប្រែស្ថានភាពភូមិសាស្ត្រ និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅលើទឹកដីកម្ពុជា ដែលបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់យោធាថៃ។ ​សម្រាប់កាសែតបារាំង នេះគឺជាការភ្ជាប់ទឹកដីកម្ពុជាជាមួយទឹកដីថៃយ៉ាងស្ងៀមស្ងាត់។ កាសែតបានប្រៀបធៀបស្ថានភាពនៅកម្ពុជាជាមួយបញ្ហា ដែលកំពុងកើតឡើងនៅប្រទេសសាយប្រឺស ដែលជាសមាជិកមួយរបស់សហភាពអឺរ៉ុប។ ប្រមាណ៣៨%នៃទឹកដីរបស់សាធារណរដ្ឋសាយប្រឺស ត្រូវបានកងទ័ពតួកគីគ្រប់គ្រងតាំងពីឆ្នាំ១៩៧៤រហូតបច្ចុប្បន្ន បើទោះបីមានការថ្កោលទោសពីសហគមន៍អន្តរជាតិក៏ដោយ។ កាសែតបារាំងសង្កេតឃើញថា ទាំងអង្គការសហប្រជាជាតិ និងសហភាពអឺរ៉ុបមិនអាចធ្វើអ្វីតួគីបានឡើយ គឺបានត្រឹមតែថ្លែងការណ៍លើក្រដាសប៉ុណ្ណោះ។ ក្នុងវិវាទព្រំដែនកម្ពុជា-ថៃ អត្ថបទរបស់ Le Figaro បានរំលឹកថា នៅសតវត្សទី១៩ ព្រះរាជាណាចក្រកម្ពុជាបានស្ថិតក្នុងស្ថានភាពទន់ខ្សោយ ដោយរងសម្ពាធពីសៀម និងអណ្ណាម។ នៅឆ្នាំ១៨៦៣ ព្រះបាទនរោត្តមទី១ បានចុះសន្ធិសញ្ញាបង្កើតអាណាព្យាបាលជាមួយបារាំង ហើយនៅឆ្នាំ១៩០៤ និង១៩០៧ កិច្ចព្រមព្រៀងបារាំង-សៀម…

  • មេធំ CIA អាមេរិក ស្នើរៀបចំជំនួបកំពូលរវាងលោក Trump-Putin-Zelensky អំឡុងទៅទស្សនកិច្ច រុស្ស៊ី

    មេធំ CIA អាមេរិក ស្នើរៀបចំជំនួបកំពូលរវាងលោក Trump-Putin-Zelensky អំឡុងទៅទស្សនកិច្ច រុស្ស៊ី

    វ៉ាស៊ីនតោន ៖ សារព័ត៌មានអាមេរិក Axios រាយការណ៍ថា លោក John Ratcliffe នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក (CIA) បានស្នើរៀបចំជំនួបកំពូលរវាងលោក Donald Trump, លោក Vladimir Putin និងលោក Volodymyr Zelensky ក្នុងអំឡុងពេលលោកទៅទស្សនកិច្ចដោយសម្ងាត់នៅទីក្រុងមូស្គូ កាលពីសប្តាហ៍មុន ។ គំនិតរៀបចំជំនួបរវាងមេដឹកនាំទាំងបី ក៏ធ្លាប់ត្រូវបានរដ្ឋបាលលោកប្រធានាធិបតី Trump លើកឡើងកាលពីពេលមុន ខណៈលោកប្រធានាធិបតី Zelensky វិញ ក៏បានបង្ហាញការគាំទ្រចំពោះគំនិតនេះផងដែរ លើកលែងតែលោកប្រធានាធិបតី Putin ដែលបានបដិសេធមិនទទួលយកសំណើនេះ ។ បើតាម Anadolu, ទស្សនកិច្ចរបស់មេធំ CIA របស់អាមេរិក ក៏មានគោលបំណងស្វែងយល់ថាតើមេដឹកនាំស្ថាប័នសន្តិសុខ និងស៊ើបការណ៍សម្ងាត់របស់រុស្ស៊ី អាចជួយជំរុញលោកប្រធានាធិបតី Putin ឱ្យត្រឡប់មកកាន់តុចរចាជាមួយអ៊ុយក្រែន ក្រោមការសម្របសម្រួលរបស់សហរដ្ឋអាមេរិកបានឬយ៉ាងណា ។ ប្រភពទម្លាយឱ្យដឹងថា លោក Kyrylo Budanov ប្រធានខុទ្ទកាល័យរបស់លោកប្រធានាធិបតី Zelensky បានអះអាងថ្មីៗនេះថា ការចរចារវាងរុស្ស៊ី-អ៊ុយក្រែន ក្រោមការសម្របសម្រួលពីសហរដ្ឋអាមេរិក…

  • មេដឹកនាំកំពូលអ៊ីរ៉ង់ អំពាវនាវឱ្យប្រទេសមូស្លីមរួបរួមប្រឆាំងសត្រូវពិតប្រាកដ

    មេដឹកនាំកំពូលអ៊ីរ៉ង់ អំពាវនាវឱ្យប្រទេសមូស្លីមរួបរួមប្រឆាំងសត្រូវពិតប្រាកដ

    តេហេរ៉ង់ ៖ លោក Mojtaba Khamenei មេដឹកនាំកំពូលអ៊ីរ៉ង់ កាលពីថ្ងៃ អាទិត្យ បានអំពាវនាវឱ្យមេដឹកនាំបណ្តាប្រទេសមូស្លីម កំណត់អត្តសញ្ញាណសត្រូវពិតប្រាកដ និងពង្រឹងការរួបរួមក្នុងពិភពឥស្លាម ។ ក្នុងសារអបអរសាទរ “ Islamic Unity Week ” ដែលជាថ្ងៃរំលឹកខួបកំណើតរបស់ព្យាការី Muhammad, លោក Khamenei បានចោទប្រកាន់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលថា ជា “សត្រូវសំខាន់” នៃឯកភាព និងមិត្តភាពក្នុងចំណោមប្រជាជនមូស្លីម ។ លោក Khamenei បានសង្កត់ធ្ងន់តាមបណ្តាញសង្គម Telegram ថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល មិនត្រឹមតែជា សត្រូវរបស់អ៊ីរ៉ង់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសត្រូវរបស់ពិភពលោកអ៊ីស្លាមទាំងមូលផងដែរ ។ ជាមួយគ្នានេះ លោក Khamenei បានអំពាវនាវជាពិសេសដល់មេដឹកនាំប្រទេសនៅតំបន់អាស៊ីខាងលិច និងតំបន់ឈូងសមុទ្រ ឱ្យសិក្សាពីផែនការរបស់សត្រូវ និងរួមគ្នាទប់ស្កាត់អ្វីដែលលោកចាត់ទុកថា ជាកិច្ចខិតខំបង្កើតការបែកបាក់ក្នុងពិភពមូស្លីម ។ បន្ថែមលើនេះ លោក Khamenei ក៏បានអះអាងផងដែរថា ការរួបរួមរបស់ប្រជាជនមូស្លីម គឺជាកត្តាសំខាន់សម្រាប់ការកសាងពិភពឥស្លាមដែលមានឥទ្ធិពល…