-
មេធំ CIA អាមេរិក ស្នើរៀបចំជំនួបកំពូលរវាងលោក Trump-Putin-Zelensky អំឡុងទៅទស្សនកិច្ច រុស្ស៊ី

វ៉ាស៊ីនតោន ៖ សារព័ត៌មានអាមេរិក Axios រាយការណ៍ថា លោក John Ratcliffe នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក (CIA) បានស្នើរៀបចំជំនួបកំពូលរវាងលោក Donald Trump, លោក Vladimir Putin និងលោក Volodymyr Zelensky ក្នុងអំឡុងពេលលោកទៅទស្សនកិច្ចដោយសម្ងាត់នៅទីក្រុងមូស្គូ កាលពីសប្តាហ៍មុន ។ គំនិតរៀបចំជំនួបរវាងមេដឹកនាំទាំងបី ក៏ធ្លាប់ត្រូវបានរដ្ឋបាលលោកប្រធានាធិបតី Trump លើកឡើងកាលពីពេលមុន ខណៈលោកប្រធានាធិបតី Zelensky វិញ ក៏បានបង្ហាញការគាំទ្រចំពោះគំនិតនេះផងដែរ លើកលែងតែលោកប្រធានាធិបតី Putin ដែលបានបដិសេធមិនទទួលយកសំណើនេះ ។ បើតាម Anadolu, ទស្សនកិច្ចរបស់មេធំ CIA របស់អាមេរិក ក៏មានគោលបំណងស្វែងយល់ថាតើមេដឹកនាំស្ថាប័នសន្តិសុខ និងស៊ើបការណ៍សម្ងាត់របស់រុស្ស៊ី អាចជួយជំរុញលោកប្រធានាធិបតី Putin ឱ្យត្រឡប់មកកាន់តុចរចាជាមួយអ៊ុយក្រែន ក្រោមការសម្របសម្រួលរបស់សហរដ្ឋអាមេរិកបានឬយ៉ាងណា ។ ប្រភពទម្លាយឱ្យដឹងថា លោក Kyrylo Budanov ប្រធានខុទ្ទកាល័យរបស់លោកប្រធានាធិបតី Zelensky បានអះអាងថ្មីៗនេះថា ការចរចារវាងរុស្ស៊ី-អ៊ុយក្រែន ក្រោមការសម្របសម្រួលពីសហរដ្ឋអាមេរិក…
-
មេដឹកនាំកំពូលអ៊ីរ៉ង់ អំពាវនាវឱ្យប្រទេសមូស្លីមរួបរួមប្រឆាំងសត្រូវពិតប្រាកដ

តេហេរ៉ង់ ៖ លោក Mojtaba Khamenei មេដឹកនាំកំពូលអ៊ីរ៉ង់ កាលពីថ្ងៃ អាទិត្យ បានអំពាវនាវឱ្យមេដឹកនាំបណ្តាប្រទេសមូស្លីម កំណត់អត្តសញ្ញាណសត្រូវពិតប្រាកដ និងពង្រឹងការរួបរួមក្នុងពិភពឥស្លាម ។ ក្នុងសារអបអរសាទរ “ Islamic Unity Week ” ដែលជាថ្ងៃរំលឹកខួបកំណើតរបស់ព្យាការី Muhammad, លោក Khamenei បានចោទប្រកាន់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលថា ជា “សត្រូវសំខាន់” នៃឯកភាព និងមិត្តភាពក្នុងចំណោមប្រជាជនមូស្លីម ។ លោក Khamenei បានសង្កត់ធ្ងន់តាមបណ្តាញសង្គម Telegram ថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល មិនត្រឹមតែជា សត្រូវរបស់អ៊ីរ៉ង់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសត្រូវរបស់ពិភពលោកអ៊ីស្លាមទាំងមូលផងដែរ ។ ជាមួយគ្នានេះ លោក Khamenei បានអំពាវនាវជាពិសេសដល់មេដឹកនាំប្រទេសនៅតំបន់អាស៊ីខាងលិច និងតំបន់ឈូងសមុទ្រ ឱ្យសិក្សាពីផែនការរបស់សត្រូវ និងរួមគ្នាទប់ស្កាត់អ្វីដែលលោកចាត់ទុកថា ជាកិច្ចខិតខំបង្កើតការបែកបាក់ក្នុងពិភពមូស្លីម ។ បន្ថែមលើនេះ លោក Khamenei ក៏បានអះអាងផងដែរថា ការរួបរួមរបស់ប្រជាជនមូស្លីម គឺជាកត្តាសំខាន់សម្រាប់ការកសាងពិភពឥស្លាមដែលមានឥទ្ធិពល…
-
ក្រុមហ៊ុនពីរសហការគ្នាត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ ដើម្បីបង្កើនទំនុកចិត្តដល់អ្នកប្រើប្រាស់

ក្រុមហ៊ុនក្នុងស្រុក Bright Victory Mekong Petroleum (BVM) និង ក្រុមហ៊ុនអន្តរជាតិ Intertek សម្រេចចាប់ដៃគ្នាបង្កើតកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ដើម្បីពិនិត្យគុណភាពប្រេងឥន្ធនៈ។ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ បានប្រារព្ធឡើងក្រោមអធិបតីភាពរបស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។ យោងតាមក្រសួងពាណិជ្ជកម្ម នេះគឺជាជំហានថ្មីមួយទៀតក្នុងការលើកកម្ពស់ស្តង់ដារគុណភាព សុវត្ថិភាព និងតម្លាភាពក្នុងវិស័យពាណិជ្ជកម្មប្រេងឥន្ធនៈនៅកម្ពុជា ព្រមទាំងធានាការពារផលប្រយោជន៍ និងទំនុកចិត្តជូនដល់អ្នកប្រើប្រាស់។ តាមរយៈកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុនទាំងពីរនឹងសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការពិនិត្យ វិភាគ និងផ្ទៀងផ្ទាត់គុណភាពប្រេងឥន្ធនៈឱ្យបានហ្មត់ចត់ មុននឹងចែកចាយដល់ដៃអតិថិជន ដើម្បីធានាបាននូវស្តង់ដារបច្ចេកទេស ការការពារបរិស្ថាន និងការលើកកម្ពស់សិទ្ធិអ្នកប្រើប្រាស់នៅកម្ពុជា។ លោកជំទាវ ចម និម្មល បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណ ក្រុមហ៊ុននាំចូលនិងចែកចាយប្រេងឥន្ធនៈ ទាំងអស់នៅកម្ពុជា ចំពោះកិច្ចសហការដ៏ល្អប្រសើរ និងស្មារតីបត់បែនខ្ពស់ ក្នុងការចូលរួមដោះស្រាយវិបត្តិ ជាមួយរាជរដ្ឋាភិបាល។ លោកជំទាវរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ លើការធ្វើធុរកិច្ចដោយសុចរិតភាព ការប្រកួតប្រជែងដោយស្មើភាព ស្មោះត្រង់ ការលើកកម្ពស់កិច្ចការពារអ្នកប្រើប្រាស់និងជម្រាបជូនអំពីគំនិតផ្តួចផ្តើមរបស់ក្រសួងក្នុងការវាយតម្លៃនិងផ្តល់រង្វាន់ធុរកិច្ចលើការប្រកាន់ខ្ជាប់នូវគោលការណ៍ទំនួលខុសត្រូវសង្គម (CSR)។…
-
លោក Trump បញ្ជាឱ្យប្តូរឈ្មោះបឹងជាប់ព្រំដែនកាណាដា ទៅជា «បឹងអាមេរិក»

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដើម្បីប្តូរឈ្មោះ បឹងអនថារីអូ ឬ Lake Ontario ដែលជាបឹងដ៏ធំមួយស្ថិតនៅជាប់ព្រំដែនរវាងសហរដ្ឋអាមេរិក និង កាណាដា ទៅជា «បឹងអាមេរិក» ឬ Lake America។ ការបង្ករឿងបែបឌឺដងចុងក្រោយរបស់លោក Trump ទៅលើប្រទេសកាណាដានេះ កើតឡើងចំពេលដែលមានសង្គ្រាមពាណិជ្ជកម្មកាន់តែតានតឹងឡើង រវាងមហាអំណាចសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកមួយនេះ និង ប្រទេសជិតខាងនៅភាគខាងជើងរបស់ខ្លួន។ លោក Trump បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅឯសេតវិមាន មុនពេលចុះហត្ថលេខាលើបទបញ្ជា នៅក្នុងការិយាល័យ Oval Office ថា «យើងនឹងផ្លាស់ប្តូរឈ្មោះបឹង Ontario ទៅជាបឹង America ដោយមានប្រសិទ្ធភាពចាប់ពីពេលនេះតទៅ»។ ការផ្លាស់ប្តូរឈ្មោះ ដែលទំនងជាកាណាដានឹងមិនទទួលយកនោះ គឺស្រដៀងគ្នាទៅនឹងការដែលលោក ត្រាំ បានប្តូរឈ្មោះពី «ឈូងសមុទ្រម៉ិកស៊ិក» ឬ Gulf of Mexico ទៅជា «ឈូងសមុទ្រអាមេរិក» ឬ…
-
ព្រះមហាក្សត្រខ្មែរ៖ ការពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី ជាកត្តាចាំបាច់បន្ទាន់នាពេលបច្ចុប្បន្ន

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចាត់ទុកការពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី គឺជាកត្តាចាំបាច់បន្ទាន់ ស្របពេលពិភពលោកកំពុងប្រឈមមុខនឹងការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ ជម្លោះប្រដាប់អាវុធ ការបាត់បង់ទំនុកចិត្តគ្នាទៅវិញទៅមក និងបញ្ហាប្រឈមនានា។ ក្នុងព្រះរាជសារជូនសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ព្រះមហាក្សត្រកម្ពុជាគូសបញ្ជាក់ថា ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះឆ្លុះបញ្ចាំងនូវមិត្តភាព ការគោរពគ្នាទៅវិញទៅមក និងការប្តេជ្ញាចិត្តរួមគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសភា ក្នុងកិច្ចគាំទ្រដល់សន្តិភាព ស្ថិរភាព និងវិបុលភាពរួម។ ព្រះអង្គឈ្វេងយល់ថា ការពង្រឹងច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី គឺជាប្រធានបទប្រកបដោយអត្ថន័យ ហើយសមស្របនឹងកាលៈទេសៈបច្ចុប្បន្ន។ សន្តិភាពដែលកម្ពុជាសម្រេចបានក្រោយការតស៊ូ និងការលះបង់ដ៏ធំធេង បានបើកផ្លូវឱ្យប្រទេសកម្ពុជា ដើរតួនាទីកាន់តែសកម្មក្នុងការរួមចំណែកលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ។ សន្តិភាពនេះ បានអនុញ្ញាតឱ្យកម្ពុជាធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅជាមួយអាស៊ាន អនុតំបន់មេគង្គ និងសហគមន៍អន្តរជាតិ ព្រមទាំងពង្រីកការរួមចំណែករបស់ខ្លួនតាមរយៈការទូតសភា ប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ សកម្មភាពមនុស្សធម៌ ការជំរុញកិច្ចសន្ទនាអន្តរជាតិ និងកិច្ចការបោសសម្អាតមីន ដើម្បីជាប្រយោជន៍ដល់សន្តិភាព និងសន្តិសុខរួមរបស់មនុស្សជាតិ។ សម្រាប់ព្រះមហាក្សត្រកម្ពុជា ការធ្វើជាម្ចាស់ផ្ទះសន្និសីទប្រធានសភាអន្តរសភាលើកទី២ គឺជាមោទនភាពដ៏ធំធេងសម្រាប់ប្រជាជាតិកម្ពុជា ហើយក៏ជាការរួមចំណែកដ៏មានអត្ថន័យក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរសភា ក្នុងគ្រាដែលពិភពលោកកំពុងប្រឈមមុខនឹងភាពមិនច្បាស់លាស់ និងបញ្ហាប្រឈមកាន់តែស្មុគស្មាញ។ ព្រះអង្គសង្ឃឹមយ៉ាងមុតមាំថា សន្និសីទអន្តរជាតិលើកទី២នេះ នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ក្នុងការពង្រឹងសាមគ្គីភាពសភា និងអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរួម ដើម្បីសន្តិភាព, ការយោគយល់គ្នាទៅវិញទៅមក, ការផ្សះផ្សា,…
-
អាមេរិកបន្តទម្លាក់គ្រាប់កម្ទេចទូកសង្ស័យដឹកគ្រឿងញៀន ស្លាប់មនុស្ស៤នាក់

បរទេស ៖ ការទម្លាក់គ្រាប់របស់សហរដ្ឋអាមេរិកលើទូកដែលសង្ស័យថា ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន បណ្តាលឱ្យមនុស្ស ៤ នាក់ស្លាប់ នៅក្នុងតំបន់សមុទ្រការីបៀន កាលពីថ្ងៃអង្គារ។ បញ្ជាការដ្ឋានភាគខាងត្បូងរបស់សហរដ្ឋអាមេរិក ហៅកាត់ SOUTHCOM បានបញ្ជាក់ នៅក្នុងការបង្ហោះមួយលើបណ្តាញសង្គម X ថា ការវាយប្រហារនោះបានកំណត់គោលដៅលើនាវាដែល «កំពុងធ្វើសកម្មភាពតាមបណ្តោយផ្លូវជួញដូរគ្រឿងញៀនដែលមានស្រាប់នៅក្នុងតំបន់សមុទ្រការីបៀន»។ ស្ថាប័ននេះបានបន្ថែមថា «ព័ត៌មានសម្ងាត់ដែលបានផ្ទៀងផ្ទាត់បានបង្ហាញពីការចូលរួមយ៉ាងសកម្មរបស់នាវានោះនៅក្នុងសកម្មភាពជួញដូរគ្រឿងញៀន»។ យោធាអាមេរិកបានចាប់ផ្តើមប្រតិបត្តិការដែលមានឈ្មោះថា «Southern Spear» នៅដើមខែកញ្ញា ដោយប្រធានាធិបតី ដូណាល់ ត្រាំ បានអះអាងថា ទីក្រុងវ៉ាស៊ីនតោនកំពុងស្ថិតក្នុងស្ថានភាពសង្គ្រាមជាក់ស្តែង ជាមួយបណ្តាញជួញដូរគ្រឿងញៀន ដែលប្រតិបត្តិការចេញពីតំបន់អាមេរិកឡាទីន។ យោងតាមទិន្នន័យរបស់ទីភ្នាក់ងារព័ត៌មាន AFP, ចាប់តាំងពីពេលនោះមក មនុស្សជាង ២០០ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនានា នៅក្នុងសមុទ្រការីបៀន និង មហាសមុទ្រប៉ាស៊ីហ្វិកខាងកើត។ រដ្ឋបាលរបស់លោក ត្រាំ មិនបានផ្តល់ភស្តុតាងច្បាស់លាស់ណាមួយ ដែលបញ្ជាក់ថា នាវាដែលខ្លួនបានវាយប្រហារនោះពិតជាពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនឡើយ។ អ្នកជំនាញផ្នែកច្បាប់ និងក្រុមសិទ្ធិមនុស្សនិយាយថា ការវាយប្រហារទាំងនេះអាចចាត់ទុកថា ជាការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ៕ ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត
-
នាយករដ្ឋមន្ត្រីកាតា បំពេញទស្សនកិច្ចនៅអ៊ីរ៉ង់ ក្នុងថ្ងៃព្រហស្បតិ៍នេះ

ដូហា ៖ នាយករដ្ឋមន្ត្រីកាតានឹងទៅបំពេញទស្សនកិច្ចនៅអ៊ីរ៉ង់ នៅក្នុងថ្ងៃព្រហស្បតិ៍នេះ ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹង ជាពិសេស ផ្តោត លើច្រកសមុទ្រ Hormuz។ នេះបើតាម លោក Majed Al Ansari អ្នកនាំពាក្យក្រសួងការបរទេសកាតា ប្រកាស នៅលើបណ្តាញសង្គម X។ បើតាមប្រភព , នាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីការបរទេសកាតា លោក Sheikh Mohammed bin Abdulrahman bin Jassim Al Thani នឹងអញ្ជើញទៅកាន់រដ្ឋធានីរបស់អ៊ីរ៉ង់ នៅថ្ងៃទី២៧ ខែសីហានេះ ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹង។ លោក Sheikh Mohammed គ្រោងជួបជាមួយមន្ត្រីអ៊ីរ៉ង់មួយចំនួន ដើម្បីពិភាក្សាអំពីវិធីសាស្ត្រក្នុងការកាត់បន្ថយភាពតានតឹង និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការសន្ទនា ហើយ ការពិភាក្សានឹងគ្របដណ្តប់លើបញ្ហាសេរីភាពនៃការធ្វើនាវាចរណ៍ នៅក្នុងច្រកសមុទ្រ Hormuz និងតម្រូវការក្នុងការស្តារផ្លូវទឹកនេះឱ្យត្រឡប់ទៅរកស្ថានភាពដើមវិញ ដូចដែលធ្លាប់មានមុនថ្ងៃទី ២៨ ខែកុម្ភៈ។ បើតាម anadolu , នេះនឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូង របស់នាយករដ្ឋមន្ត្រីកាតា…
-
ក្រុមការងារជំរុញការវិនិយោគភូមិភាគឦសាន ជំរុញការវិនិយោគ និងការលើកទឹកចិត្តពន្ធដារនៅខេត្តមណ្ឌលគិរី

ភ្នំពេញ៖នៅខេត្តមណ្ឌលគិរីនាដើមសប្ដាហ៍នេះក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន(ក.វ.ឦសាន) បានជួបពិភាក្សាជាមួយធុរជនក្នុងខេត្តមណ្ឌលគិរីដើម្បីជំរុញការអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងភូមិភាគឦសាន ឆ្នាំ២០២៥-២០២៨» និងផ្សព្វផ្សាយពីការលើកទឹកចិត្តផ្នែកពន្ធដារ ការសម្រួលនីតិវិធី និងការរៀបចំប្លង់គោលប្រើប្រាស់ដីធ្លី។ កិច្ចប្រជុំពិភាក្សាត្រូវបានរៀបចំឡើងនៅសាលាខេត្តមណ្ឌលគិរី ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) ដោយមានការចូលរួមពី ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី និងតំណាងក្រុមហ៊ុន/ធុរជនជាច្រើនរូប។ ក្នុងជំនួបនេះ ក្រុមការងារបានលើកឡើងពីអត្ថប្រយោជន៍ និងការលើកទឹកចិត្តជាច្រើន ដូចជាការគាំទ្រពិសេសដល់សហគ្រាសធុនតូច និងមធ្យម ដោយបន្ធូរបន្ថយទុនវិនិយោគអប្បបរមាចាប់ពី ១០ម៉ឺនដុល្លារ ឡើងទៅអាចស្នើសុំចុះបញ្ជីបាន។ លើសពីនេះ អាជីវកម្មដែលមិនទាន់ចុះបញ្ជីពន្ធដារ អាចមកចុះបញ្ជីដោយស្ម័គ្រចិត្តត្រឹមដំណាច់ឆ្នាំ២០២៦ ដោយទទួលបានការលើកលែងពិន័យ និងបំណុលពន្ធកន្លងមក។ ទាក់ទងនឹងសំណួរនិងបញ្ហាប្រឈមលើការស្នើសុំសិទ្ធិប្រើប្រាស់ដីធ្លីរបស់រដ្ឋ ក្រុមការងារ និងអាជ្ញាធរខេត្តបានស្រាយបំភ្លឺថា ជាកិច្ចការស្មុគស្មាញនិងរសើប ដែលទាមទារឱ្យមានការពិនិត្យម៉ត់ចត់លើអនុលោមភាពច្បាប់ ស្ថានភាពដី និងសមត្ថភាពវិនិយោគិន មុននឹងដាក់ជូនប្រមុខរាជរដ្ឋាភិបាលសម្រេច។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា ក.វ.ឦសាន ត្រៀមខ្លួនជាស្រេចក្នុងការសម្រួលនីតិវិធីតាម «យន្តការច្រកចេញចូលតែមួយ» និងដោះស្រាយបញ្ហារាំងស្ទះជូនវិនិយោគិន ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារ…
-
កាតា ចោទអ៊ីស្រាអែលថា រារាំងផែនការសន្តិភាពនៅតំបន់ហ្គាហ្សា

ដូហា ៖ ប្រទេសកាតាបានចោទប្រកាន់អ៊ីស្រាអែលថា ជាអ្នកបង្កឱ្យមានការពន្យារពេលក្នុងការអនុវត្តផែនការសន្តិភាពសម្រាប់តំបន់ហ្គាហ្សា។ លោក Majed Al Ansari អ្នកនាំពាក្យក្រសួងការបរទេសកាតា បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃអង្គារថា «វាច្បាស់ណាស់សម្រាប់សហគមន៍អន្តរជាតិថា តើភាគីណាជាអ្នករារាំងការអនុវត្តកិច្ចព្រមព្រៀងនេះ»។ លោកបានបន្ថែមថា «ការទទួលខុសត្រូវទាំងស្រុងគឺស្ថិតនៅលើភាគីអ៊ីស្រាអែល»។ ការចោទប្រកាន់នេះបានកើតឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងថា ក្រុមហាម៉ាស (Hamas) បានយល់ព្រមដាក់អាវុធចុះ ប៉ុន្តែអ៊ីស្រាអែលនៅតែបដិសេធមិនព្រមដកកងកម្លាំងចេញពីតំបន់នោះ។ គួររម្លឹកថា នៅក្នុងខែមករា ឆ្នាំ២០២៥ អ៊ីស្រាអែល និងក្រុមហាម៉ាសបានសម្រេចកិច្ចព្រមព្រៀងបទឈប់បាញ់មួយ ក្រោមការសម្របសម្រួលពីអាមេរិក អេហ្ស៊ីប និងកាតា។ ប៉ុន្តែ ក្រុមប៉ាឡេស្ទីនថា អ៊ីស្រាអែលនៅតែបន្តវាយប្រហារ។ ជាក់ស្តែង នៅថ្ងៃទី១ និងទី២ ខែសីហា អ៊ីស្រាអែលបន្តការវាយប្រហារ បណ្តាលឲ្យ ស្លាប់ជនជាតិប៉ាឡេស្ទីន ១៩នាក់ នេះបើតាមប្រភពពីមន្ទីរពេទ្យ ក្នុងតំបន់ គ្រប់គ្រងដោយហាម៉ាស់៕ ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត
-
ក្រសួងទេសចរណ៍ បើកកិច្ចប្រជុំពង្រឹងការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីក្នុងវិស័យទេសចរណ៍

ឯកឧត្តម រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបើកកិច្ចប្រជុំក្រុមការងារចំពោះកិច្ច ដើម្បីពិនិត្យ តាមដានវឌ្ឍនភាព និងដោះស្រាយករណីភាពមិនប្រក្រតីនានា ដែលពាក់ព័ន្ធនិងវិស័យទេសចរណ៍ ដើម្បីឱ្យប្រតិបត្តិការការងារកាន់តែរលូន និងមានភាពវិជ្ជមាន។ កាលពីថ្ងៃទី៣ ខែ សីហា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំក្រុមការងារចំពោះកិច្ច ដើម្បីពិនិត្យ តាមដាន វឌ្ឍនភាព និងដោះស្រាយករណីភាពមិនប្រក្រតីនានាដែលពាក់ព័ន្ធនិងវិស័យទេសចរណ៍ សំដៅពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង និងការអនុវត្តច្បាប់ពាក់ព័ន្ធនិងវិស័យទេសចរណ៍។ កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក មន្ត្រីជំនាញនៃអង្គភាពក្រោមឱវាទក្រសួងប្រមាណ ៤០រូប។ ឯកឧត្តម រដ្ឋមន្រ្តី ក៏បានណែនាំ និង ជំរុញឱ្យក្រុមការងារចំពោះកិច្ចទាំងអស់យកចិត្តទុកដាក់ខ្ពស់តាមដានប្រមូលព័ត៌មាន សិក្សា ស្រាវជ្រាវ និងផ្ទៀងផ្ទាត់អង្គហេតុពាក់ព័ន្ធនិងភាពមិនប្រក្រតីនានាក្នុងវិស័យទេសចរណ៍ សំដៅធ្វើយ៉ាងណាឱ្យវិស័យទេសចរណ៍នៅកម្ពុជាកាន់តែរីកចម្រើន និងកាន់តែមានទំនុកចិត្តចំពោះដៃគូសហការពាក់ព័ន្ធទាំងវិស័យរដ្ឋនិងឯកជន ។ សូមជម្រាបជូនថា ក្រុមការងារចំពោះកិច្ចនេះ មានតួនាទី និងភារកិច្ចសំខាន់ៗក្នុងការប្រមូលព័ត៌មាន សិក្សា ស្រាវជ្រាវ និងផ្ទៀងផ្ទាត់អង្គហេតុពាក់ព័ន្ធនិងភាពមិនប្រក្រតីនានាក្នុងវិស័យទេសចរណ៍ ព្រមទាំងទទួលពិនិត្យ អង្កេត ស្រាវជ្រាវ និងសម្របសម្រួល ដោះស្រាយបណ្ដឹងតវ៉ា…