-
អ៊ីតាលី ជំរុញអឺរ៉ុប បង្កើតកិច្ចសន្ទនាជាមួយរុស្ស៊ី

រ៉ូម ៖ នាយករដ្ឋមន្ត្រីប្រទេសអ៊ីតាលី លោកស្រី Giorgia Meloni អំពាវនាវឲ្យសហគមអឺរ៉ុប បង្កើតកិច្ចសន្ទនា ជាមួយទីក្រុងម៉ូស្គូ ដើម្បីចាប់ផ្តើមពិភាក្សា ប្រកបដោយប្រសិទ្ធភាព ជាមួយរុស្ស៊ី។ នេះបើតាមការចេញផ្សាយរបស់ Tass។ ថ្លែងទៅកាន់សភាជាន់ទាប កាលពីថ្ងៃព្រហស្បតិ៍, លោកស្រី Giorgia Meloni រៀបរាប់ថា «ដល់ពេលហើយសម្រាប់អឺរ៉ុប ក្នុងការស្វែងរកមធ្យោបាយ ដើម្បីធ្វើអន្តរកម្ម ជាមួយទីក្រុងមូស្គូ…ខ្ញុំបន្តលើកឡើងពីតម្រូវការចាប់ផ្តើមកិច្ចពិភាក្សារួមគ្នា ប្រកបដោយប្រសិទ្ធភាព»។ លោកស្រី Giorgia Meloni ជឿជាក់ថា អឺរ៉ុបគួរតែដើរតួនាទីយ៉ាងសំខាន់ នៅក្នុង សេណារីយ៉ូ ដំណោះស្រាយសន្តិភាព សម្រាប់រុស្ស៊ី និងអ៊ុយក្រែន។ លោកស្រី នាយករដ្ឋមន្ត្រីអ៊ីតាលី បានកត់សម្គាល់ថា «យើងគួរតែជួយបង្កើតលក្ខខណ្ឌសម្រាប់សន្តិភាព ដោយធ្វើការរួមគ្នាជាមួយសម្ព័ន្ធមិត្តរបស់យើង ដើម្បីធានាបាននូវការធានាសន្តិសុខដែលអាចទុកចិត្តបានសម្រាប់អ៊ុយក្រែន និង ស្ថាបត្យកម្មសន្តិសុខអឺរ៉ុបថ្មី ដែលមានសមត្ថភាពធានាស្ថិរភាព រយៈពេលវែង»។ ក្នុងន័យនេះ លោកស្រី Meloni បានសង្កត់ធ្ងន់ លើសារៈសំខាន់នៃការរក្សាឯកភាពអឺរ៉ុប-អាត្លង់ទិក និងការពង្រឹងការសម្របសម្រួលរវាងអឺរ៉ុប និងសហរដ្ឋអាមេរិក។ លោកស្រី Giorgia Meloni…
-
អភិបាលរាជធានីចុះពិនិត្យលទ្ធផលស្ដារប្រឡាយបញ្ជៀសជំនន់ទឹកភ្លៀង

ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ទី១០ ខែមិថុនា២០២៦ បានដឹកនាំមន្ត្រីជំនាញ ព្រមទាំងអាជ្ញាធរខណ្ឌចំនួន៦ ចុះពិនិត្យមើលលទ្ធផលស្ដារប្រឡាយជាច្រើនខ្សែនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ឯកឧត្តមក៏បានចុះពិនិត្យស្ថានីយ៌បូមទឹកលូ៥ក្នុងខណ្ឌមានជ័យ និងស្ថានីយ៌បូមទឹកបឹងតាមាតក្នុងខណ្ឌដង្កោ ដែលអនុវត្តដោយមន្ទីរសាធារណការ ទៅតាមផែនការរបស់រដ្ឋបាលរាជធានីភ្នំពេញ។ ការងារស្ដារប្រឡាយ និងសាងសង់ស្ថានីយ៌បូមទឹកទាំងអស់ខាងលើ គឺមានគោលបំណងធ្វើយ៉ាងណាដើម្បីបញ្ជៀសកុំឱ្យជំនន់ទឹកភ្លៀងលិចលង់លំនៅដ្ឋានប្រជាពលេដ្ឋនារដូវវស្សានេះ។ អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានឱ្យដឹងថា ការស្ដារប្រឡាយទាំងអស់នេះ គឺជាផែនការរបស់រដ្ឋបាលរាជធានីភ្នំពេញដែលបានដាក់ឲ្យខណ្ឌនីមួយៗអនុវត្តកន្លងមក ហើយបើតាមផែនការនេះ ក្រុមការងារនឹងធ្វើការស្ដារប្រឡាយរហូតដល់ជើងឯក ដោយរដ្ឋបាលរាជធានីភ្នំពេញទទួលរ៉ាប់រងលើការចំណាយ និងប្រេងឥន្ធនៈទាំងអស់។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា នាឱកាសចុះពិនិត្យមើលការងារស្តារប្រឡាយនេះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញបានណែនាំឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូន សហការជាមួយអាជ្ញាធរខណ្ឌ ធ្វើការជីកស្ដារប្រឡាយតភ្ជាប់ប្រឡាយទួលពង្រ ចាប់ពីផ្លូវតុងហ្គា រហូតដល់ប្រឡាយលូប្រាំ ជាមួយនឹងការដាក់លូខ្នាតធំឆ្លងកាត់ផ្លូវចំនួន២កន្លែង ជំនួសលូចាស់ដែលតូចចង្អៀត។ ជាងនេះទៅទៀត ក្រុមការងារត្រូវសិក្សាដូរទីតាំងស្ថានីយ៍បូមទឹកក្នុងបុរីពិភពថ្មីត្រពាំងថ្លឹង ដើម្បីជៀសវាងផលប៉ះពាល់ការរស់នៅរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមឃួង ស្រេង ក៏បានណែនាំឲ្យបន្តស្ដារប្រឡាយភូមិម័រ និងដាក់បំភ្លឺភ្លើងសាធារណៈតាមផ្លូវស្របតាមប្រឡាយទូលពង្រ ក្នុងខណ្ឌពោធិសែនជ័យនេះផងដែរ។ ពាក់ព័ន្ធការស្តារប្រឡាយទួលពង្រប្រវែងជាង ៥ ៥០០ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៤ ម្ដុំវត្តជម្ពូវ័នរហូតដល់ប្រឡាយលូប្រាំនេះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានធ្វើការកាយប្រឡាយនេះបានប្រមាណជាង៤ ០០០ ម៉ែត្រហើយ…
-
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអនុញ្ញាតជូននាយកមជ្ឈមណ្ឌល ATC ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង

ភ្នំពេញ៖ នារសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអនុញ្ញាតជូនលោក Jan Lambrechts នាយកមជ្ឈមណ្ឌល AUPP Technology Center (ATC) ចូលជួបសម្តែងការគួរសម និងដើម្បីពិនិត្យអំពីវឌ្ឍនភាពនិងលទ្ធផលការងារ ក្រោមកម្មវិធី ACTSmart ដែលត្រូវបានចូលរួមរៀបចំដោយក្រុមហ៊ុន Smart Axiata និងមជ្ឈមណ្ឌល ATC នៅប្រទេសកម្ពុជា។នៅក្នុងកិច្ចប្រជុំនេះ លោក Jan Lambrechts និងតំណាងក្រុមហ៊ុន Smart Axiata បាននាំយកស្ថាបនិកធុរកិច្ចថ្មីឌីជីថលជាជនជាតិខ្មែរដែលមានសក្ដានុពលខ្ពស់ និងបានចូលរួមនៅក្នុងកម្មវិធីបណ្ដុះបណ្ដាលធុរកិច្ចថ្មីឌីជីថល ACTSmart ចំនួន ១០ រួមមាន Inkable, ScreenWise, WeSync, TosTrip, ByteLab, Takkatot, OneDash, Smean, QlinicOS និង Geek Digital ដើម្បីសម្ដែងការគួរសម និងធ្វើបទបង្ហាញអំពីអាជីវកម្មរបស់ពួកគេ។ឯកឧត្តមរដ្ឋមន្រ្តី បានចែករំលែកអំពីការវិវឌ្ឍន៍នៃបច្ចេកវិទ្យាឌីជីថលនៅក្នុងប្រទេសកម្ពុជា ព្រមទាំងការខិតខំប្រឹងប្រែងរបស់…
-
មហាជននាំគ្នាដើរ២ ៧០០ជំហាន ដើម្បីប្រមូលថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា

មហាជនចំនួន ១ ៦៥០ នាក់បានចូលរួមដើរ ២ ៧០០ជំហាន នៅពហុកីឡដ្ឋានមរតកតេជោ កាលពីរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ក្រោមគំនិតផ្តួចផ្តើមរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីគាំទ្រ «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» ដែលជាយុទ្ធនាការប្រចាំឆ្នាំដ៏ធំ និងសំខាន់មួយរបស់មូលនិធិគន្ធបុប្ផាកម្ពុជា។ ការដើរនេះធ្វើឡើងតបតាមការអំពាវនាវរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា, និងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា ព្រឹត្តិការណ៍នេះក៏ធ្វើឡើងដើម្បីកីឡា ផ្សាភ្ជាប់នឹងសកម្មភាពមនុស្សធម៌ ជាពិសេសដើម្បីបំផុស «ស្មារតីខ្មែរ ជួយខ្មែរ» ឱ្យកាន់តែទូលំទូលាយ ដែលជាផ្នែកមួយនៃយុទ្ធនាការ «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ របស់មូលនិធិគន្ធបុប្ផាកម្ពុជាផងដែរ។ ឯកឧត្តម ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជាបានគូសបញ្ជាក់ថា…
-
វីដេអូ៖ “គ្រប់យ៉ាងគឺទទេ កម្ពុជាចាប់ផ្តើមពីសូន្យ១៩៧៩”

-
លោក ត្រាំ ៖ មេធំអ៊ីស្រាអែល យល់ព្រមមិនបញ្ជូនទ័ពរុលចូលរដ្ឋធានីលីបង់

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានបង្ហោះសារលើ Truth Social ថា លោកបាននិយាយទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ហើយលោក Netanyahu បានយល់ព្រមជាមួយលោកថា នឹងមិនបញ្ជូនកងទ័ព ឬផ្អាកការវាយប្រហារធំៗលើរដ្ឋធានីបេរូត របស់ប្រទេសលីបង់ ។ ការដាក់សម្ពាធរបស់លោក Trump លើលោក Netanyahu ធ្វើឡើងបន្ទាប់ពីអ៊ីរ៉ង់បានគំរាមផ្អាកការចរចាសន្តិភាពជាមួយសហរដ្ឋអាមេរិក ដើម្បីជាការតវ៉ាប្រឆាំងនឹងការដែលអ៊ីស្រាអែលបង្កើនការវាយប្រហារកាន់តែខ្លាំងនៅលីបង់ ។ នៅក្នុងសំណេរបង្ហោះកាលពីថ្ងៃ ចន្ទ នោះ លោក Trump បានបញ្ជាក់ថា កងទ័ពអ៊ីស្រាអែលដែលកំពុងធ្វើដំណើរទៅកាន់រដ្ឋធានីបេរូត ត្រូវបានបញ្ជាឱ្យបង្វែរត្រឡប់ក្រោយវិញ ។ ក្រៅពីជជែកជាមួយអ៊ីស្រាអែល លោក Trump ក៏បានអះអាងថា រូបលោកបានពិភាក្សាជាមួយតំណាងក្រុមហេសបូឡា ដែលបានយល់ព្រមបញ្ឈប់ការវាយប្រហារគ្នាទៅវិញទៅមកផងដែរ ។ បន្ទាប់ពីការបង្ហោះរបស់លោក Trump មិនយូរប៉ុន្មាន ការិយាល័យនាយករដ្ឋមន្រ្តីអ៊ីស្រាអែលរបស់លោក Netanyahu បានចេញសេចក្តីថ្លែងការណ៍មួយថា លោកបានប្រាប់លោក Trump វិញថា អ៊ីស្រាអែលនឹងបន្តវាយប្រហារគោលដៅភេរវកម្មក្នុងរដ្ឋធានីបេរូតដដែល ប្រសិនបើក្រុមហេហ្សបូឡាមិនបញ្ឈប់ការបាញ់រ៉ុក្កែតចូលមកកាន់ទីក្រុង…
-
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិហុងគ្រី៖ កម្ពុជា គឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិហុងគ្រី ចាត់ទុកប្រទេសកម្ពុជា គឺជាដៃគូដ៏ជិតស្និទ្ធ របស់ហុងគ្រី ។ ឯកឧត្តម Tibor BALOGHDI ឯកអគ្គរដ្ឋទូតនៃប្រទេសហុងគ្រី ប្រចាំកម្ពុជា បានថ្លែងដូច្នេះ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នាឱកាសចូលជួបសម្តែងការគួរសម និងជម្រាបលា ចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព ក្នុងឱកាសដែលឯកឧត្តម បញ្ចប់បេសកកម្មការទូតនៅកម្ពុជា ។ ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតហុងគ្រី បានសម្ដែងនូវការពេញចិត្ត ចំពោះវឌ្ឍនភាព នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសទាំងពីរ និងបានគូសបញ្ជាក់ថា ទំនាក់ទំនងនេះបានឆ្លងកាត់ប្រវត្តិសាស្ត្រជាមួយគ្នា និងបានប្រែក្លាយប្រទេសទាំងពីរ ទៅជាដៃគូដ៏ជិតស្និទ្ធ។ ជាក់ស្ដែង, ការផ្លាស់ប្ដូរទស្សនកិច្ច របស់ថ្នាក់ដឹកនាំរវាងប្រទេសទាំងពីរ ទាំងក្នុងក្របខ័ណ្ឌស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ក៏ដូចជាទំនាក់ទំនងរវាងវិនិយោគិននៃប្រទេសទាំងពីរ គឺស្ដែងឱ្យឃើញពីវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាដែលជាមូលដ្ឋានគ្រឹះក្នុងការជំរុញ និងពង្រីកទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅថែមទៀត។ ឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរថា ហុងគ្រី នឹងនៅតែបន្តពង្រឹងភាពជាដៃគូដ៏រឹងមាំ ជាមួយកម្ពុជា ដើម្បីជំរុញទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការ ទាំងក្នុងក្របខ័ណ្ឌតំបន់ និងសកល។ ឯកឧត្តមឯកអគ្គរដ្ឋទូត…
-
ក្រុមអ្នកជ្រមុជទឹកស្ម័គ្រចិត្តបានប្រមូលឧបករណ៍នេសាទចាស់ៗជិតកន្លះតោនពីបាតសមុទ្រ

នៅក្នុងយុទ្ធនាការ «ទិវាអណ្តើកសមុទ្រពិភពលោក ឆ្នាំ២០២៦» កាលពីថ្ងៃទី២៣ ខែឧសភា ក្រុមអ្នកជ្រមុជទឹកស្ម័គ្រចិត្តចំនួន១៧រូប បានបង្កើតសមិទ្ធផលដ៏គួរឱ្យកោតសរសើរ ដោយបានមុជទឹកបំពេញបេសកកម្មចំនួន ២លើក ក្នុងរយៈពេលតែ ២ម៉ោង និងប្រមូលបានឧបករណ៍នេសាទ ដែលគេបោះបង់ចោលក្នុងសមុទ្រសរុបបានជិតកន្លះតោន ចេញពីតំបន់ស្នូលជីវចម្រុះ នៅប្រជុំកោះរ៉ុង ខេត្តព្រះសីហនុ។ ថ្លែងទៅកាន់ក្រុមការងារបច្ចេកទេស បន្ទាប់ពីការជ្រមុជទឹកបិទបញ្ចប់ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកោតសរសើរចំពោះការលះបង់កម្លាំងកាយចិត្តរបស់បងប្អូនអ្នកជ្រមុជទឹកទាំង ១៧រូប ដែលជាជំហានដំបូងដ៏ជោគជ័យ និងជាគំរូដ៏ល្អក្នុងការដាស់ស្មារតីសាធារណជន ជាពិសេសអ្នកនេសាទ ក្នុងបុព្វហេតុការពារ និងអភិរក្សធនធានជលផលបាតសមុទ្រ។ លោកជំទាបបានឱ្យដឹងដែរថា មង និងខ្សែសន្ទូចចាស់ៗជិតកន្លះតោនដែលធ្លាប់តែជា «អន្ទាក់មរណៈ» យាយីសត្វអណ្តើកសមុទ្រ ផ្សោត និងបំផ្លាញផ្កាថ្ម ត្រូវបានដកហូតចេញជាស្ថាពរ ដែលនេះជាសកម្មភាពជាក់ស្តែងក្នុងការផ្ដល់ជីវិត និងដង្ហើមជាថ្មីដល់មហាសមុទ្រ។ លោកជំទាវបានសង្កត់ធ្ងន់ថា ជោគជ័យនេះស្តែងឱ្យឃើញថា ឱ្យតែមានការចូលរួមពីគ្រប់ភាគី នោះយើងពិតជាអាចការពារធនធានធម្មជាតិរបស់យើងបានប្រកបដោយចីរភាព។ គួរបញ្ជាក់ផងដែរថា ឧបករណ៍នេសាទដែលត្រូវបានបោះបង់ចោលក្នុងសមុទ្រ ឬ Ghost Gear សរុបចំនួន ៤៧០ គីឡូក្រាម ដែលត្រូវបានក្រុមការងារប្រមូលបានពីតំបន់ប៉ប្រះផ្កាថ្ម…
-
ឆ្នាំ២០២៥ ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណបានប្រព្រឹត្តទៅក្នុងបរិការណ៍ដ៏ស្មុគស្មាញ និងមិនប្រាកដប្រជា

ក្នុងឆ្នាំ២០២៥ ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ បានប្រព្រឹត្តទៅក្នុងបរិការណ៍សកល និងតំបន់ ដែលមានការប្រែប្រួលយ៉ាងឆាប់រហ័ស និងស្មុគស្មាញ។ ទោះបីយ៉ាងណា រាជរដ្ឋាភិបាលនៅតែបន្តដំណើរទៅមុខ ដោយភាពម្ចាស់ការ ប្រាកដនិយម និងការទទួលខុសត្រូវ។ ភាពតានតឹងភូមិសាស្ត្រនយោបាយ ការប្រែប្រួលនៃសេដ្ឋកិច្ច និងពាណិជ្ជកម្មសកល សម្ពាធលើថាមពល និងតម្លៃទំនិញ បញ្ហាព្រំដែន ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការប្រែប្រួលអាកាសធាតុ សុទ្ធសឹងជាកត្តា ដែលបានប៉ះពាល់ដល់បរិយាកាសអភិវឌ្ឍន៍របស់កម្ពុជា កាលពីឆ្នាំ២០២៥។ ទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលនៅតែបន្តដឹកនាំប្រទេស ដោយភាពម្ចាស់ការ ប្រាកដនិយម និងទទួលខុសត្រូវ ដើម្បីការពារផលប្រយោជន៍ជាតិ និងសុខុមាលភាពរបស់ប្រជាជន។ នេះបើយោងតាមសេចក្តីព្រាងរបាយការណ៍តាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ឆ្នាំ២០២៥ ដែលត្រូវបានគណៈរដ្ឋមន្រី្តពិនិត្យ និងអនុម័តកាលពីថ្ងៃសុក្រ ទី២២ ឧសភា។ ជាក់ស្តែង កម្ពុជាបានបន្តរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច សន្ទុះនៃកំណើន ការបង្កើតការងារ ការពង្រឹងប្រព័ន្ធគាំពារសង្គម ការអភិវឌ្ឍមូលធនមនុស្ស ការកែលម្អសេវាសាធារណៈ និងការជំរុញកិច្ចការកែទម្រង់ក្នុងវិស័យសំខាន់ៗ។ សមិទ្ធផលទាំងនេះបង្ហាញថា កម្ពុជាបានបន្តដំណើរអភិវឌ្ឍន៍របស់ខ្លួនដោយភាពធន់ និងជំហរច្បាស់លាស់ ទោះបីបរិយាកាសខាងក្រៅនៅតែមានហានិភ័យ និងភាពមិនប្រាកដប្រជាក៏ដោយ។ ការណ៍នេះក៏បង្ហាញពីសមត្ថភាពរបស់រាជរដ្ឋាភិបាលក្នុងការរក្សាស្ថិរភាព គ្រប់គ្រងហានិភ័យ និងតម្រង់ទិសការអភិវឌ្ឍ ឱ្យឆ្លើយតបទៅនឹងផលប្រយោជន៍ជាតិ…
-
មេទ័ពអាស៊ានប្រជុំគ្នាដោះស្រាយបញ្ហាតំបន់ ពិសេសជម្លោះព្រំដែនកម្ពុជា-ថៃ

អគ្គមេបញ្ជាការកងទ័ពនៃបណ្ដាប្រទេសជាសមាជិកអាស៊ាន បានប្រជុំគ្នាតាមប្រព័ន្ធវីដេអូ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ តាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សាដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខ ដែលកំពុងកើតមានក្នុងតំបន់ និងតាមដានយ៉ាងដិតដល់លើបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ផងដែរ។ មេដឹកនាំយោធាអាស៊ានបានផ្លាស់ប្តូរទស្សនៈ និងពិភាក្សាយ៉ាងស៊ីជម្រៅអំពីបញ្ហាសន្តិសុខដែលជាក្តីកង្វល់រួម ដូចជាបញ្ហាសន្តិសុខដែនសមុទ្រ ភេរវកម្ម ឧក្រិដ្ឋកម្ម ការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណេត និងការត្រៀមលក្ខណៈឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិ។ ជាមួយគ្នានេះ លោកនាយឧត្តមសេនីយ៍ រ៉ូមេអូ ប្រាវនើ ចេអរ នាយសេនាធិការកងទ័ពហ្វីលីពីន ក្នុងនាមជាប្រធាននៃកិច្ចប្រជុំ បានសង្កត់ធ្ងន់លើតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន ក្នុងការចូលរួមតាមដានស្ថានការណ៍នៃជម្លោះព្រំដែនកម្ពុជា-ថៃ។ លោកបានកោតសរសើរតួនាទីកន្លងមករបស់ប្រទេសម៉ាឡេស៊ីក្នុងការសម្របសម្រួលក្រុមអ្នកសង្កេតការណ៍អាស៊ាន ហើយបានសន្យាបន្តកិច្ចខិតខំប្រឹងប្រែងត្រួតពិនិត្យ តាមដាន បទឈប់បាញ់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ លោកបញ្ជាក់ថា យន្តការនេះបង្ហាញពីតម្លៃដ៏យូរអង្វែងនៃការសន្ទនា ការអត់ធ្មត់ និងកិច្ចសហប្រតិបត្តិការក្នុងការរក្សាស្ថិរភាពក្នុងតំបន់ស្របតាមមាគ៌ាអាស៊ាន។ លោកនាយសេនាធិការកងទ័ពហ្វីលីពីនបានបន្ថែមទៀតថា ហ្វីលីពីន ក្នុងនាមប្រធានអាស៊ានឆ្នាំនេះ នឹងទទួលយកការទទួលខុសត្រូវដោយពង្រឹងកិច្ចសន្ទនា និងការកសាងទំនុកចិត្តជាបន្តបន្ទាប់ ដើម្បីការពារសន្តិភាពតាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា។ ដោយឡែក ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ក៏បានថ្លែងអំណរគុណដល់បណ្តាប្រទេសសមាជិកអាស៊ាន ជាពិសេសម៉ាឡេស៊ី ដែលជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៥ និងហ្វីលីពីន ដែលជាប្រធានប្តូរវេនឆ្នាំ២០២៦ ចំពោះតួនាទីដ៏សំខាន់ក្នុងការគាំទ្របទឈប់បាញ់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ លោកនាយឧត្តមសេនីយ៍ បានវាយតម្លៃខ្ពស់ចំពោះការបញ្ជូននាយទាហានមកចូលរួមក្នុងបេសកកម្មជាអ្នកសង្កេតការណ៍បទឈប់បាញ់នៅកម្ពុជា ហើយជឿជាក់ថា អាស៊ានអាចដោះស្រាយបញ្ហាផ្ទៃក្នុងរបស់ខ្លួនដោយខ្លួនឯងបាន។…