-
សហព័ន្ធសហជីពកម្ពុជាការពារកូនខ្មែរ និងរោងចក្រឌីឡាក់ស៍ នាំយកសម្ភារៈសិក្សាមួយចំនួនជូនសាលាបឋមសិក្សាសំបួរ

ព្រៃវែង៖ កាលពីព្រឹកថ្ងៃអាទិត្យទី២២ ខែមីនា ឆ្នាំ២០២៦ លោក ស្រុង វ៉ាន់ណូ ប្រធានសហព័ន្ធសហជីពកម្ពុជាការពារកូនខ្មែរ FUCPCK ជាសមាជិក សហភាពមរតកជាតិកម្ពុជា CCTUH ដឹកនាំដោយឯកឧត្តម តុល ផាន់មឿង ជាប្រធានដោយមានការចូលរួមពីលោកនាយករោងចក្រឌីឡាក់ស៏ និងបងប្អូនក្រុមការងារបាននាំយកសម្ភារៈមួយចំនួនទុកសម្រាប់ការប្រើប្រាស់នៅក្នុងសាលាបឋមសិក្សាសំបួរ ដែលស្ថិតនៅភូមិសំបួរ ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង។ សម្ភារៈទាំងនោះរួមមាន៖ សៀវភៅរឿងសម្រាប់សិស្សអានចំនួន៣០០ក្បាល ,សម្រាប់សិស្សានុសិស្ស២៥៥នាក់មាន សៀវភៅសរសេរ៣០០ក្បាល ប៊ិច៣០០ដើម ខ្មៅដៃ៣០០ដើម ប្រដាប់ខួងខ្មៅដៃ២៥៥ ជរលុប២៥០ សឺមីដាក់សៀវ២៥៥ ដបទឹក៣០០,ទឹកដោះគោស្រស់ម្នាក់១ដុំ និងថវិកាមួយចំនួនសម្រាប់ការប្រើប្រាស់របស់សាលា ៕ ដោយ៖វណ្ណលុក
-
ទិវាជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ឆ្នាំ២០២៦ នឹងប្រារព្ធនៅចុងសប្ដាហ៍នេះ

ភ្នំពេញ៖ កម្ពុជានឹងរៀបចំទិវាជាតិវិទ្យាសាស្រ្ត បច្ចេក វិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៦រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ តាមកម្មវិធីគ្រោងទុកទិវាជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៦ រយៈពេល៣ថ្ងៃនេះនឹងប្រព្រឹត្តទៅក្រោមប្រធានបទ «នវានុវត្តន៍ដើម្បីវឌ្ឍនភាពជាតិ» ក្នុងគោលបំណងផ្សព្វផ្សាយ ពង្រីកការយល់ដឹងអំពីសមិទ្ធផល ការវិវត្តជឿនលឿន និងចក្ខុវិស័យផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍របស់កម្ពុជា សំដៅគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។ ទិវាជាតិលើកទី៤នេះ មានកម្មវិធីសំខាន់ៗចំនួន ៦ ដូចជា(១) ពិព័រណ៍វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ,(២) វេទិកាជជែកពីវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ,(៣) សកម្មភាពជំរុញនវានុវត្តន៍ ,(៤) កម្មវិធីប្រកួតប្រជែងពានរង្វាន់វិទ្យាសាស្រ្ត ឆ្នាំ២០២៦,(៥) ពិធីប្រគល់ពានរង្វាន់ «អ្នកវិទ្យាសាស្រ្តកម្ពុជាឆ្នើម», (៦) ពិធីប្រគល់ពានរង្វាន់នវានុវត្តន៍សាធារណៈ៕ដោយ៖មុនី
-
វិភាគ៖ ថៃអស់លេសពន្យារពេលដោះស្រាយវិវាទព្រំដែនជាមួយកម្ពុជា

ថ្ងៃទី១៩ ខែមីនា បានក្លាយជាថ្ងៃប្រវត្តិសាស្ត្រថ្មីសម្រាប់ប្រទេសថៃ ជាមួយការបោះឆ្នោតតែងតាំងលោក Anutin Charnvirakul ឲ្យបន្តតំណែងជានាយករដ្ឋមន្ត្រី។ សម្រាប់កម្ពុជា ការបង្កើតរដ្ឋាភិបាលថ្មីរបស់ថៃ ក៏ជាការបញ្ចប់នូវលេសនយោបាយ ដែលទីក្រុងបាងកកបានប្រើប្រាស់ជាខែល ដើម្បីគេចវេសពីការដោះស្រាយវិវាទព្រំដែនជាមួយកម្ពុជា។ អស់រយៈពេលជាច្រើនខែមកហើយ ដែលយន្តការគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC ត្រូវបានជាប់គាំង។ កម្ពុជាបានផ្ញើលិខិតអញ្ជើញផ្លូវការយ៉ាងហោចណាស់ ៥ លើក ដើម្បីឲ្យភាគីថៃចូលតុចរចារ និងបន្តការងារវាស់វែងខណ្ឌសីមាព្រំដែនឡើងវិញ។ ប៉ុន្តែរាល់សំណើរបស់កម្ពុជាតែងត្រូវបានភាគីថៃឆ្លើយបដិសេធ ក្រោមហេតុផលថា រដ្ឋាភិបាលចាំផ្ទះគ្មានសិទ្ធិសម្រេចចិត្តទេ ដោយត្រូវរង់ចាំរដ្ឋាភិបាលថ្មីសិន។ នៅពេលនេះ ភ្នែកទាំងអស់កំពុងសម្លឹងទៅរកលោក Anutin ដែលទើបទទួលបានការទុកចិត្តពីសភាឲ្យដឹកនាំរដ្ឋាភិបាលថ្មីរបស់ថៃ។ បើគ្មានការបើកកិច្ចប្រជុំ JBC ជាបន្ទាន់ទេ នោះមានន័យថា លេសកន្លងមក គឺជាយុទ្ធសាស្ត្រទិញពេលវេលា ដើម្បីឱ្យកងទ័ពថៃបន្តលេបត្របាក់ទឹកដីកម្ពុជាបន្តិចម្តងៗតែប៉ុណ្ណោះ។ កាលពីខែកុម្ភៈ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហាញសុទិដ្ឋិនិយមថា ប្រទេសថៃនឹងវិលត្រឡប់មកកាន់តុចរចា ដើម្បីបន្តកិច្ចការវាស់វែង និងបោះបង្គោលព្រំដែនឡើងវិញ តាមរយៈយន្តការគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)។ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ត្រនយោបាយ បានលើកឡើងថា ការអត់ធ្មត់របស់កម្ពុជាមិនមែនជាភាពទន់ខ្សោយនោះទេ។ កម្ពុជាមានសិទ្ធិពេញលេញក្នុងការការពារអធិបតេយ្យភាពរបស់ខ្លួន។ ការបន្តរក្សាភាពស្ងប់ស្ងាត់គឺដើម្បីស្ថិរភាពតំបន់ ប៉ុន្តែប្រសិនបើរដ្ឋាភិបាលថ្មីរបស់ថៃ…
-
អាល្លឺម៉ង់ ជំរុញឱ្យបញ្ឈប់សង្គ្រាមប្រឆាំងនឹង អ៊ីរ៉ង់ ជាបន្ទាន់

ប៊ែរឡាំង ៖ មេដឹកនាំអាល្លឺម៉ង់ បានចេញមុខជំរុញឱ្យមានកិច្ចខិតខំប្រឹងប្រែងបញ្ចប់សង្គ្រាមប្រឆាំងអ៊ីរ៉ង់ឱ្យបានឆាប់ជាបន្ទាន់ តាមរយៈមធ្យោបាយការទូត ដោយព្រមានថា ជម្លោះដែលកំពុងអូសបន្លាយនេះ នឹងធ្វើឱ្យខូចខាតដល់គ្រប់ភាគីទាំងអស់ រួមទាំងសហរដ្ឋអាមេរិក-អ៊ីស្រាអែលផងដែរ ។ អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានប្រាប់អង្គប្រជុំសភាជាន់ទាប កាលពីថ្ងៃ ពុធ ថា អាល្លឺម៉ង់នៅតែមានសំណួរជាច្រើនដែលមិនទាន់មានចម្លើយទាក់ទងនឹងសង្គ្រាម ហើយថា មិនមានគំនិតគួរឱ្យជឿជាក់ អំពីរបៀបដែលប្រតិបត្តិការយោធានេះ អាចទទួលបានជោគជ័យនោះទេ ។ លោកថា អាមេរិកមិនបានពិគ្រោះជាមួយអាល្លឺម៉ង់ មុនពេលវាយប្រហារអ៊ីរ៉ង់នោះទេ ហើយថា ប្រសិនបើទីក្រុងប៊ែរឡាំង ត្រូវបានពិគ្រោះយោបល់ នោះអាល្លឺម៉ង់ នឹងបញ្ចុះបញ្ចូលមិនឱ្យសង្គ្រាមនេះ ផ្ទុះឡើងដូចសព្វថ្ងៃឡើយ ។ បើតាមស៊ីនហួរ, លោក Merz ដែលមានវ័យ៧១ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា ទោះបីជាសង្គ្រាមនេះនៅតែអូសបន្លាយ ក៏អាល្លឺម៉ង់នឹងមិនចូលរួមតាមរយៈមធ្យោបាយយោធា ដើម្បីធានាសេរីភាពនៃការធ្វើនាវាចរណ៍នៅច្រកសមុទ្រ Hormuz ឡើយ និងថា អឺរ៉ុបចាប់អារម្មណ៍តែការបញ្ចប់សង្គ្រាមឱ្យបានឆាប់បំផុតតែប៉ុណ្ណោះ ៕ ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា
-
សមាគមធុរកិច្ចកូរ៉េនៅកម្ពុជាផ្តល់ជំនួយសម្រាប់ចែកជូនវីរកងទ័ព និងជនភៀសសឹក

សមាគមធុរកិច្ចកូរ៉េនៅកម្ពុជា បានរៀបចំ ”ព្រឹត្តិការណ៍សប្បុរសធម៌សម្រាប់ជួយដល់ជនរងគ្រោះកម្ពុជានៅតាមព្រំដែន” នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នៅអគារ ប៊ូយុងថោន ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ បើទោះបីជាបទឈប់បាញ់រវាងកម្ពុជា និងថៃបានចូលជាធរមានយ៉ាងណាក៏ដោយ ក៏នៅមានជនភៀសសឹករាប់ម៉ឺននាក់ ក្នុងនោះមានទាំងស្រ្តី និងកុមារផងដែរ នៅពុំទាន់អាចវិលទៅលំនៅឋានវិញនៅឡើយ។ លោក អ៊ីម អ៊ូថេក (Lim Woo-taek) អនុប្រធានសមាគមធុរកិច្ចកូរ៉េនៅកម្ពុជា បានលើកឡើងថា សមាគមមិនអាចមើលរំលងទុក្ខលំបាកបងប្អូនជនភៀសសឹកបាននោះទេ ទើបរៀបចំសកម្មភាពសប្បុរសធម៌នេះសម្រាប់ផ្តល់ជាអំណោយចាំបាច់មួយចំនួនជួយសម្រាលទុក្ខលំបាកក្នុងជីវភាពប្រចាំថ្ងៃ។ លោកសង្ឃឹមថា ដួងចិត្តសប្បុរសនេះនឹងក្លាយជាសារបញ្ជូនទៅកាន់ជនភៀសសឹកថា “បងប្អូនមិនឯកាទេ ប្រជាជនកូរ៉េនៅទីនេះ នឹងគាំទ្រ និងឈរនៅជាមួយអ្នកទាំងអស់គ្នា”។ ការចែករំលែកនេះនឹងជួយលើកទឹកចិត្តដល់បងប្អូន ដែលកំពុងរងទុក្ខ ឱ្យក្រោកឈរឡើងវិញ ហើយលោកជឿជាក់ថា សកម្មភាពនេះនឹងក្លាយជាស្ពាននៃមិត្តភាព និងភាពជឿជាក់រវាងប្រជាជន និងប្រទេសទាំងពីរបន្ថែមទៀតផងដែរ។ ដោយឡែក ឯកឧត្តម ហេង សួរ បានមានប្រសាសន៍ថា ការឧបត្ថម្ភជាថវិកា សម្ភារៈ និងគ្រឿងឧបភោគបរិភោគ ជាពិសេសការបរិច្ចាគឈាមនាពេលនេះរបស់សមាគម គឺមិនទាន់យឺតពេលនោះទេ គឺចំពេលតែម្តង។ កាយវិការនេះបានបង្ហាញយ៉ាងច្បាស់ពីមនោសញ្ចេតនា ក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅ និងការយកចិត្តទុកដាក់…
-
កម្ពុជាបារម្ភបំផុតចំពោះការវិវត្តនៃសភាពការណ៍ជម្លោះនៅតំបន់មជ្ឈិមបូព៌ា

នៅក្នុងសេចក្តីប្រកាសព័ត៌មានចេញផ្សាយកាលពីយប់ថ្ងៃទី១០មីនា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានប្រកាសថា កម្ពុជាបន្តតាមដានដោយយកចិត្តទុកដាក់ និងក្តីបារម្ភបំផុត ចំពោះការវិវត្តនៃសភាពការណ៍ជម្លោះនៅតំបន់មជ្ឈិមបូព៌ា។ ស្ថានទូតកម្ពុជាប្រចាំនៅក្នុងតំបន់នេះ បានទទួលការណែនាំឱ្យទាក់ទងជាប្រចាំជាមួយអាជ្ញាធរពាក់ព័ន្ធរបស់ប្រទេសម្ចាស់ផ្ទះ ក៏ដូចជាមួយតំណាងប្រជាពលរដ្ឋ និងនិស្សិតកម្ពុជា ដើម្បីតាមដានអំពីសុខទុក្ខ និងសេចក្តីត្រូវការជំនួយជាយថាហេតុ ដើម្បីធានាសុខសុវត្ថិភាពរបស់ពួកគេ។ បើតាមព័ត៌មានដែលក្រសួងការបរទេសទទួលបានក្នុងពេលថ្មីៗនេះ ប្រជាពលរដ្ឋកម្ពុជា រួមទាំងសិស្ស-និស្សិតផងដែរ សរុបចំនួន ៥៩៥ នាក់ កំពុងស្នាក់នៅតំបន់មជ្ឈិមបូព៌ា។ ពួកគេបានរក្សាការប្រុងប្រយ័ត្នយ៉ាងខ្ជាប់ខ្ជួន និងមានសុវត្ថិភាពទាំងអស់គ្នា។ ជាថ្មីម្តងទៀត ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមអំពាវនាវដល់ពលរដ្ឋកម្ពុជា ព្រមទាំងសិស្ស-និស្សិត ដែលកំពុងស្នាក់នៅតាមបណ្តាប្រទេសនានាក្នុងតំបន់មជ្ឈិមបូព៌ា រួមមានដូចជា អ៊ីស្រាអែល កាតា គុយវ៉ែត អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម និងប្រទេសបារ៉ែន សូមបន្តគោរពតាមការណែនាំរបស់ប្រទេសម្ចាស់ផ្ទះ អំពីកិច្ចការពារសុវត្ថិភាពផ្ទាល់ខ្លួន។ ក្នុងករណីប្រជាពលរដ្ឋ ឬសិស្ស-និស្សិតកម្ពុជា ត្រូវការជំនួយផ្នែកកុងស៊ុល ឬព័ត៌មានសូមទាក់ទង មកក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឬស្ថានទូតកម្ពុជា តាមទូរស័ព្ទ ដូចខាងក្រោម : សូមបញ្ជាក់ថា នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់ក្រសួងការបរទេសកាលពីសប្តាហ៍មុន ក៏មានកិច្ចប្រជុំចង្អៀតដែលផ្តោតការពិភាក្សាលើការផ្លាស់ប្តូរសណ្តាប់ធ្នាប់អន្តរជាតិ និងផលបច្ច័យ ជាពិសេសជម្រើសយុទ្ធសាស្ត្ររបស់កម្ពុជាសម្រាប់អនាគត។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន…
-
លទ្ធផលនៃបេសកកម្មសិទ្ធិមនុស្សនៅប្រទេសស្វ៊ីស

ដោយមានការយកចិត្តទុកដាក់ខ្ពស់ និងតាមការចាត់តាំងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដឹកនាំគណៈប្រតិភូអន្តរស្ថាប័នកម្ពុជា ទៅបំពេញបេសកកម្មសិទ្ធិមនុស្ស ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ក្នុងសម័យប្រជុំលើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។ ក្នុងបេសកកម្មនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជួបពិភាក្សាទ្វេភាគីចំនួន២៩ជំនួប ជាមួយភាគីសំខាន់ៗ រួមមាន៖ នៅក្នុងជំនួបទាំងនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសកម្មភាពនានារបស់ភាគីថៃ ដែល ជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ជាពិសេស ច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ រួមមាន៖ ជាការឆ្លើយតប ភាគីពាក់ព័ន្ធបានសម្តែងការភ្ញាក់ផ្អើល និងសន្យាថានឹងរាយការណ៍ជូនរដ្ឋាភិបាលរៀងៗខ្លួន អំពីព័ត៌មានដ៏សំខាន់នេះ។ ទន្ទឹមនេះ ភាគីទាំងអស់ក៏បានផ្តល់យោបល់ និងបទពិសោធន៍ល្អៗផ្សេងៗគ្នាជាច្រើន ដែលជាគន្លឹះក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ ព្រមទាំងដើម្បីធានាដល់ការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់គា្នទៅវិញទៅមក ការបន្តការពិភាក្សាតាមយន្តការទ្វេភាគី និងពហុភាគីដែលមានស្រាប់៕ ដោយ / គ្រី សម្បត្តិ
-
រដ្ឋបាលខេត្តកំពង់ចាមសម្ពោធដាក់ឱ្យប្រើប្រាស់មណ្ឌលសុខភាពព្រែកកក់ ស្រុកស្ទឹងត្រង់

កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមកាលពីព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមណ្ឌលសុខភាពព្រែកកក់ ស្រុកស្ទឹងត្រង់ ។ តាមការបញ្ជាក់របស់ឯកឧត្តមអភិបាលខេត្តកំពង់ចាម មណ្ឌលសុខភាពព្រែកកក់ ទទួលខុសត្រូវលើសុខភាពប្រជាពលរដ្ឋ ទាំង១៣ភូមិ នៃឃុំព្រែកកក់ ប្រមាណ ១៥.៨៣១នាក់។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តបានមានប្រសាសន៍ថា ក្រោមកិច្ចសហការរវាងមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ជាមួយសប្បុរសជន ជាពិសេស លោកស្រីសាស្ត្រាចារ្យ ពឹង សយ (នាមដើម លី ឆេងគី) និងក្រុមគ្រួសារ បានឧបត្ថម្ភការសាងសង់អគារថ្មីមួយខ្នង មានទទឹង ៩ ម៉ែត្រ បណ្តោយ ១៧ ម៉ែត្រ តម្លៃប្រមាណ ៣៨.០០០ដុល្លារអាមេរិក។អគារត្រូវបានបែងចែកជា ៧ បន្ទប់ និងបង្គន់អនាម័យ ៣បន្ទប់ (រួមទាំងបង្គន់សម្រាប់ជនពិការ ១)។អគារនេះចាប់ផ្តើមសាងសង់ពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២៥ និងបញ្ចប់គម្រោងនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ តាមផែនការ ហើយបានចាប់ផ្តើមផ្តល់សេវាជាបណ្តើរៗតាំងពីថ្ងៃទី១…
-
អ៊ុយក្រែន បញ្ជូនជំនាញការដ្រូនទៅជួយមជ្ឈិមបូព៌ា សប្តាហ៍នេះ

គៀវ ៖ លោក Zelensky និយាយថា អ្នកជំនាញយន្តហោះគ្មានមនុស្សបើក របស់អ៊ុយក្រែន នឹងត្រូវដាក់ពង្រាយ ទៅកាន់តំបន់មជ្ឈិមបូព៌ា នៅសប្តាហ៍នេះ។ ការប្រកាសរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ធ្វើឡើង ចំពេលដែលលោកស្វែងរកកាំជ្រួចការពារដែនអាកាស របស់សហរដ្ឋអាមេរិក ជាថ្នូរនឹងអ្នកជំនាញយន្តហោះគ្មានមនុស្សបើក ទៅទីនោះ។ នៅពេលដែលគេសួរថា តើ អ៊ុយក្រែនអាចជួយសហរដ្ឋអាមេរិក និង រដ្ឋឈូងសមុទ្រ បានយ៉ាងដូចម្តេច ក្នុងការទប់ទល់នឹងយន្តហោះគ្មានមនុស្សបើក របស់អ៊ីរ៉ង់? លោក Zelensky ប្រាប់សន្និសីទសារព័ត៌មាន ក្នុងទីក្រុង Kyiv កាលពីថ្ងៃអាទិត្យ ថា «ខ្ញុំគិតថា នៅសប្តាហ៍ក្រោយ នៅពេលដែលអ្នកជំនាញ នៅនឹងកន្លែង ពួកគេនឹងពិនិត្យមើលស្ថានភាព និង ជួយ»។ លោក ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានបញ្ជាក់ តាមបណ្តាញសង្គម X កាលពីសប្តាហ៍មុន ថា អ៊ុយក្រែនទទួលបានសំណើពីអាមេរិក សម្រាប់ការជួយគាំទ្រដល់ការការពារប្រឆាំងយន្តហោះដ្រូនអត្តឃាត Shahed របស់អ៊ីរ៉ង់ ហើយថា…
-
អង់គ្លេស បើកដៃឱ្យ អាមេរិក ប្រើមូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារ អ៊ីរ៉ង់

ឡុងដ៍ ៖ លោក Keir Starmer នាយករដ្ឋមន្រ្តីនៃចក្រភពអង់គ្លេស បានប្រកាសថា ប្រទេសរបស់លោកបានយល់ព្រមបើកដៃឱ្យសហរដ្ឋអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពអង់គ្លេស ធ្វើការវាយប្រហារក្នុងគោលបំណងការពារខ្លួន ដើម្បីកម្ទេចឃ្លាំងស្តុកគ្រាប់មីស៊ីល និងឧបករណ៍បាញ់មីស៊ីលរបស់អ៊ីរ៉ង់នៅមជ្ឈិមបូព៌ា ។ នៅក្នុងសន្ទរកថាជាវីដេអូបង្ហោះលើបណ្តាញសង្គម X កាលពីថ្ងៃអាទិត្យ លោកនាយករដ្ឋមន្រ្តី Starmer បានសង្កត់ធ្ងន់ថា ការសម្រេចចិត្តនេះ គឺដើម្បីគាំទ្រដល់ការការពារខ្លួនជារួមរបស់សម្ព័ន្ធមិត្ត និងការការពារអាយុជីវិតជនជាតិអង់គ្លេស ស្របតាមច្បាប់អន្តរជាតិ ។ មេដឹកនាំអង់គ្លេសរូបនេះ បានសង្កត់ធ្ងន់ថា ការគំរាមកំហែងពីអ៊ីរ៉ង់កំពុងបង្កគ្រោះថ្នាក់ដល់កងកម្លាំងប្រដាប់អាវុធអង់គ្លេស បន្ទាប់ពីការវាយប្រហាររបស់អ៊ីរ៉ង់លើមូលដ្ឋានទ័ពមួយក្នុងប្រទេសបារ៉ែនកាលពីថ្ងៃសៅរ៍ ។ លោកថា មធ្យោបាយតែមួយគត់ ដើម្បីបញ្ឈប់ការគំរាមកំហែងរបស់អ៊ីរ៉ង់ គឺត្រូវតែកម្ទេចមីស៊ីលនៅកន្លែងផ្ទុក ឬឧបករណ៍បាញ់បង្ហោះមីស៊ីលផ្ទាល់តែម្តង ។ ប៉ុន្តែលោកបានអះអាងថា អង់គ្លេសមិនបានចូលរួមក្នុងការវាយប្រហារដំបូងលើអ៊ីរ៉ង់ឡើយ ហើយក៏នឹងមិនចូលរួមក្នុងសកម្មភាពវាយលុកណាមួយនៅពេលនេះដែរ ។ ជាមួយគ្នានោះ ប្រទេសបារាំង អាល្លឺម៉ង់ និងអង់គ្លេស ក៏បានចេញសេចក្តីថ្លែងការណ៍រួមគ្នា បង្ហាញពីការត្រៀមខ្លួនរួចជាស្រេច ក្នុងការចាត់វិធានការការពារផលប្រយោជន៍របស់ពួកគេ និងសម្ព័ន្ធមិត្តនៅក្នុងតំបន់ឈូងសមុទ្រ ប្រសិនបើចាំបាច់ ៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា