-
អ្នកច្បាប់ថៃ ថាត្រូវការកិច្ចព្រមព្រៀងថ្មី ដើម្បីអាចលុបចោល MOU ២០០១ ជាមួយកម្ពុជា

ភ្នំពេញ៖ទីប្រឹក្សាច្បាប់របស់រដ្ឋាភិបាលថៃ បានឱ្យយោបល់ថា ដើម្បីលុបអនុស្សរណៈស្តីពីការយោគយល់ (MoU) ឆ្នាំ ២០០១ ជាមួយប្រទេសកម្ពុជា ប្រទេសថៃត្រូវការកិច្ចព្រមព្រៀងច្បាប់ថ្មីមួយ ហើយមិនអាចធ្វើដោយប្រញាប់ប្រញាល់នោះទេ។ លោក ផាកន និលប្រាពូន អគ្គលេខាធិការក្រុមប្រឹក្សារដ្ឋថៃ ដែលជាស្ថាប័នផ្តល់យោបល់ផ្នែកច្បាប់ បាននិយាយក្នុងកាសែត The Nation នៅថ្ងៃអង្គារ៍នេះថា លទ្ធភាពនៃការលុបចោល អនុស្សរណៈ ២០០១ ជាមួយកម្ពុជា អាចធ្វើទៅបាន ប៉ុន្តែ ទាមទារមានកិច្ចព្រមព្រៀងថ្មី និងការវាយតម្លៃក្រោមច្បាប់អន្តរជាតិ ជាមុនសិន។ លោកបន្តថាក្រសួងការបរទេសថៃកំពុងសិក្សាលើបញ្ហានេះ ដ្បិតការលុបចោល MoU ២០០១ ជាមួយកម្ពុជា មិនអាច ធ្វើបានភ្លាមៗ នោះទេ ពោលវាពាក់ព័ន្ធនឹងដំណើរការផ្លូវការ,លក្ខខណ្ឌនានា ដែលភាគីទាំងពីរបានព្រមព្រៀងគ្នា។ឆ្លើយតបនឹងបញ្ហានេះ លោក ស៊ីហាសាក់ ភួងកេតកែវ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ បាននិយាយនៅថ្ងៃអង្គារនេះថា ក្រសួងកំពុងសិក្សាជម្រើសក្នុងការលុបចោល MoU ២០០១ ជាមួយកម្ពុជា ប៉ុន្តែ ត្រូវមានការយល់ព្រមពីគណៈរដ្ឋមន្ត្រីថ្មី ដោយមានការពិភាក្សាបន្ថែម ដែលមានការចូលរួមពីនាយករដ្ឋមន្ត្រី និងក្រុមប្រឹក្សាសន្តិសុខជាតិ។ បើតាមលោក ស៊ីហាសាក់ អាជ្ញាធរកំពុងចងក្រងជម្រើសផ្លូវច្បាប់ រួមទាំងការពឹងផ្អែកលើក្របខ័ណ្ឌច្បាប់អន្តរជាតិ…
-
អ៊ីស្រាអែល បញ្ចេញសាច់ដុំយោធាជើងទឹកទ្រង់ទ្រាយធំ ការពារកំពង់ផែ និងទីតាំងឧស្ម័ន

ហ៊្សេរុយសាឡឹម ៖ កងទ័ពជើងទឹកអ៊ីស្រាអែល ធ្វើសមយុទ្ធទ្រង់ទ្រាយធំមួយ មានគោលបំណងពង្រឹងការការពារកំពង់ផែ និងទីតាំងរុករកឧស្ម័ន ជាពិសេសដែនទឹកយុទ្ធសាស្ត្រ និងសេដ្ឋកិច្ចរបស់ប្រទេសខ្លួន នៅសមុទ្រមេឌីទែរ៉ាណេ ។ បើតាមសារព័ត៌មាន Kan TV News ចេញផ្សាយថ្ងៃព្រហស្បតិ៍, ល្បែងសង្គ្រាមដែលបិទបញ្ចប់នៅយប់ថ្ងៃអង្គារសប្តាហ៍នេះ ផ្តោតសំខាន់លើការការពារទ្រព្យសម្បត្តិយុទ្ធសាស្ត្រ មានដូចជា ទីតាំងរុករកឧស្ម័ន និងកំពង់ផែ ។ ក្នុងនោះមានការចូលរួមពីនាវាមុជទឹក កងកម្លាំងពិសេស Shayetet 13 នាវាបាញ់មីស៊ីល និងយន្តហោះចម្បាំង ។ យោងតាមប្រភពយោធា, សមយុទ្ធនេះ បានបង្ហាញពីការត្រៀមខ្លួនទប់ទល់នឹងការគំរាមកំហែងនានារបស់សត្រូវ រួមមានការទប់ស្កាត់ការយាយី និងការប៉ុនប៉ងបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ការប្រើប្រាស់នាវាស៊ីវិលសម្រាប់អំពើភេរវកម្ម និងហានិភ័យយុទ្ធសាស្ត្ររយៈពេលវែងពីប្រទេស និងអង្គការអរិភាព ។ បើតាមកងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF), ការបញ្ចេញសាច់ដុំយោធានេះ បានបង្កើនសមត្ថភាពអន្តរប្រតិបត្តិការ និងធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពកងទ័ពជើងទឹក ឆ្លើយតបការគំរាមកំហែងដែលអាចកើតមាននៅក្នុងបរិយាកាសដែនសមុទ្រដ៏ស្មុគស្មាញ ។ ល្បែងសង្គ្រាមរបស់អ៊ីស្រាអែល ធ្វើឡើងចំពេលមានភាពតានតឹងក្នុងតំបន់ដែលកំពុងបន្តកើតមាន រួមទាំងការគំរាមកំហែងដល់ហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីស្រាអែល ពីតួអង្គអរិភាពនៅសមុទ្រមេឌីទែរ៉ាណេ ៕ ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម…
-
មេទ័ពកម្ពុជាស្នើរឱ្យមេទ័ពហ្វីលីពីន បន្តជួយសម្របសម្រួលជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ដើម្បីកាត់បន្ថយភាពតានតឹង

(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមេសនីយ៍ វង្ស ពិសេ បានស្នើដល់អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន បន្តជួយសម្របសម្រួលជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ដើម្បីកាត់បន្ថយភាពតានតឹង និងកសាងទំនុកចិត្តគ្នាឡើងវិញ បន្តពង្រឹងតួនាទីក្រុមសង្កេតការណ៍អាស៊ានក្នុងការផ្ទៀងផ្ទាត់ និងធានាការអនុវត្តប្រកបដោយប្រសិទ្ធភាព តាមសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ គណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី២៧ ធ្នូ ឆ្នាំ២០២៥។ ការស្នើរបែបនេះរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ Romeo S. Brawner Jr អគ្គមេបញ្ជាការនៃកងទ័ពហ្វីលីពីន នាថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០២៦ នៅក្នុងឱកាសដែលឯកឧត្តមបានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១១ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦។ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងការអបអរសាទរប្រទេសហ្វីលីពីនដែលបានទទួលតួនាទីជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២៦ និងបានបង្ហាញជំនឿថា តាមរយៈដំណើរបំពេញទស្សនកិច្ចរបស់អគ្គមេបញ្ជាការកងទ័ពហ្វីលីពីននៅពេលនេះ ពិតជាបាននាំមកនូវការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការថែមទៀតរវាងកងទ័ពប្រទេសទាំងពីរ។ ឯកឧត្តម បានកោតសរសើរចំពោះការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន ដែលបានចាត់បញ្ជូននាយទាហានហ្វីលីពីនមកចូលរួមក្នុងក្រុមសង្កេតការណ៍បណ្ដោះអាសន្នអាស៊ាន(IOT) ក៏ដូចជាក្រុមសង្កេតការណ៍អាស៊ាន (AOT) ក្នុងពេលប្រទេសម៉ាឡេស៊ីដឹកនាំការអនុវត្តបទឈប់បាញ់ ជាពិសេសឆន្ទៈមុតស្រួចរបស់នាយឧត្តមសេនីយ៍ ក្នុងការបន្តបេសកកម្មពីម៉ាឡេស៊ី…
-
អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន៖ ហ្វីលីពីនត្រៀមខ្លួនរួចរាល់ក្នុងការបន្តដឹកនាំក្រុម AOT ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ

នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម នាយឧត្តមសេនីយ៍ Romeo S. Brawner Jr. អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួបនេះ, ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចធិបតី ដែលបានអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តមអគ្គមេបញ្ជាការ ក៏បានរំលឹកឡើងវិញនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងយូរអង្វែង រវាងប្រទេសទាំងពីរ ជាពិសេសរវាងកងទ័ព និងកងទ័ព។ ក្នុងន័យនេះ, ឯកឧត្តមបានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តក្នុងការបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកងទ័ព រវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ជាការឆ្លើយតប, សម្ដេចធិបតី បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ ឯកឧត្តមអគ្គមេបញ្ជាការ និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា និងរីករាយដែលបានជួបជាមួយ ឯកឧត្តមអគ្គមេបញ្ជាការជាថ្មីម្តងទៀត។ សម្ដេចធិបតី ក៏បានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ នៃប្រទេសទាំងពីរ ជាពិសេស កិច្ចសហប្រតិបត្តិការក្នុងការចែករំលែកបទពិសោធន៍ និងការកសាងសមត្ថភាពរវាងកងទ័ពនៃប្រទេសទាំងពីរ។…
-
កម្ពុជា-វៀតណាម-ឡាវ ប្តេជ្ញារួមគ្នាប្រយុទ្ធប្រឆាំងបទល្មើសអនឡាញ

ថ្នាក់ដឹកនាំប្រទេសកម្ពុជា ឡាវ និងវៀតណាម បានប្ដេជ្ញារួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ពិសេសបទល្មើសអនឡាញ (Online Scam)។ អាន៖ នៅកិច្ចប្រជុំកំពូលទ្វេភាគី និងត្រីភាគីរវាងថ្នាក់ដឹកនាំកម្ពុជា-ឡាវ-វៀតណាម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែកុម្ភៈ ថ្នាក់ដឹកនាំនៃប្រទេសទាំងបី បានឯកភាពគ្នាក្នុងការផ្លាស់ប្ដូរព័ត៌មានទៅវិញទៅមក និងបង្ហាញការតាំងចិត្តក្នុងការរួមគ្នាបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam), គ្រឿងញៀន និងការជួញដូរមនុស្ស។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅក្នុងសន្និសីទសារព័ត៌មានមួយ រៀបចំឡើងកាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីបង្ហាញលទ្ធផលរួមនៃកិច្ចប្រជុំកំពូលទាំងនេះ។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា ថ្នាក់ដឹកនាំទាំងបីបានឯកភាពរួមគ្នាប្រឆាំងនូវឧក្រិដ្ឋកម្មឆ្លងដែនទាំងនេះ, ដែលទាមទារគ្រប់ប្រទេសទាំងអស់ប្រើយន្ដការ និងការប្ដេជ្ញាចិត្តខ្ពស់ កម្ទេចចោលបណ្ដាញឧក្រិដ្ឋជន ដើម្បីកុំឲ្យមានការចោទប្រកាន់គ្នា ដោយអយុត្តិធម៌។ ឯកឧត្តម សួស យ៉ារ៉ា បានអះអាងថា ថ្នាក់ដឹកនាំទាំងបីប្រទេសក៏បានសង្កត់ធ្ងន់លើសារសំខាន់នៃការផ្លាស់ប្ដូរព័ត៌មាន ព្រោះព័ត៌មានដែលអាចធ្វើឲ្យបាត់បង់ទំនុកចិត្តប្រជាជន បំផ្លាញសាមគ្គីភាព កម្ពុជា វៀតណាម ឡាវ គឺជាព័ត៌មានអកុសល ដែលមិនគួរមាននោះទេ ។ ˝ដូច្នេះយើងនឹងចែករំលែក និងប្រឆាំងព័ត៌មានក្លែងក្លាយនេះ។ ក្រៅពីការប្រឆាំងព័ត៌មានក្លែងក្លាយ…
-
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីបើកដំណើរការគម្រោងវះកាត់បេះដូង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកដំណើរការគម្រោងវះកាត់បេះដូងកុមារ នៅមន្ទីរពេទ្យកុមារជាតិ ដែលគម្រោងនេះ គឺជាកិច្ចសហប្រតិបត្តិការរវាងមន្ទីរពេទ្យកុមារជាតិ និងសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA) ក្នុងគោលបំណងជួយព្យាបាលដល់កុមារទាំងឡាយដែលមានជំងឺបេះដូងពីកំណើត តាមរយៈព្យាបាលវះកាត់ដោយមិនគិតថ្លៃ ដើម្បីផ្តល់មកវិញនូវសុខុមាលភាព និងជិវិតដ៏ត្រចះត្រចង់។ គម្រោងនេះ ក៏ជួយបណ្តុះបណ្តាលបន្ថែមតាមរយៈការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមករវាងវេជ្ជបណ្ឌិតកម្ពុជា និងវេជ្ជបណ្ឌិតអាមេរិក ការជួយទ្រទ្រង់ផ្នែកឧបករណ៍បច្ចេកទេសវះកាត់ និងការជួយគាំទ្រផ្នែកស្មារតីគ្នាជាដើម។ ថ្លែងក្នុងឱកាសនេះដែរ លោកជំទាវបណ្ឌិត បានមានប្រសាសន៍អបអរសាទរប្រកបដោយមោទកភាពចំពោះគម្រោងថ្មីដែលមន្ទីរពេទ្យទទួលបាន និងសូមលើកទឹកចិត្តដល់វេជ្ជបណ្ឌិត គិលានុបដ្ឋាក និងបុគ្គលិកទាំងអស់ឱ្យខិតខំព្យាយាមពង្រឹងសមត្ថភាព ក្រមសីលធម៌វិជ្ជាជីវៈក្នុងការបម្រើកិច្ចការជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជា។ លោកជំទាវបណ្ឌិត ថែមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសម្រាប់ការលះបង់កម្លាំងកាយចិត្តរបស់វេជ្ជបណ្ឌិត គិលានុបដ្ឋាក និងបុគ្គលិកមន្ទីរពេទ្យទាំងអស់ដែលបានផ្តល់នូវអនាគត និងសុខុមាលភាពដល់កុមារកម្ពុជាគ្រប់ៗរូប ដែលជាទំពាំងស្នងឬស្សីរបស់ជាតិ។ លោកជំទាវបណ្ឌិត សូមជូនពរឱ្យគម្រោងវះកាត់បេះដូងនេះ ដំណើរការដោយរលូន និងទទួលបានជោគជ័យជាលំដាប់។ ផ្អែកតាមសេចក្តីរាយការណ៍របស់ឯកឧត្តម ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានឱ្យដឹងថា មន្ទីរពេទ្យកុមារជាតិត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៧៤ និងបើកដំណើរការឡើងវិញក្រោយរបបខ្មែរក្រហមនៅឆ្នាំ១៩៨០ និងបន្តរីកលូតលាស់ អភិវឌ្ឍជាលំដាប់រហូតដល់ក្លាយជាមន្ទីរពេទ្យស្តង់ដារដូចសព្វថ្ងៃនេះ ក្រោមការដឹកនាំ ជ្រោមជ្រោមដ៏ឈ្លាសវៃបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយរដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ សព្វថ្ងៃនេះ…
-
កម្ពុជារំពឹងនាំចេញសំបុកត្រចៀកកាំទៅចិនជាផ្លូវការ នៅពាក់កណ្តាលឆ្នាំនេះ

នៅពាក់កណ្តាលឆ្នាំ២០២៦ខាងមុខនេះ កម្ពុជារំពឹងថានឹងអាចនាំចេញសំបុកត្រចៀកកាំទៅកាន់ទីផ្សារប្រទេសចិនជាផ្លូវការ ខណៈអ្នកជំនួញកម្ពុជា–ចិន កំពុងជំរុញឱ្យដំណើរការនាំចេញនេះអាចប្រព្រឹត្តទៅបានឆាប់រហ័ស។ បច្ចុប្បន្ន នៅកម្ពុជា ផ្ទះចិញ្ចឹមត្រចៀកកាំប្រមាណជិត ១ ០០០ កន្លែង បានចុះបញ្ជីជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្រសួងកសិកម្មបានជ្រើសរើសក្រុមហ៊ុនចំនួន៦ ដើម្បីសម្របសម្រួលជាមួយគយចិន ក្នុងគោលបំណងនាំចេញសំបុកត្រចៀកកាំរបស់កម្ពុជាទៅកាន់ទីផ្សារចិនជាផ្លូវការដោយផ្ទាល់នៅអំឡុងពាក់កណ្តាលឆ្នាំ២០២៦នេះ។ លោក ស៊ុយ កុកធាន ប្រធានសមាគមត្រចៀកកាំកម្ពុជា បានបញ្ជាក់ប្រាប់ AMS ថា សំបុកត្រចៀកកាំរបស់កម្ពុជាមានគុណភាពល្អ ប៉ុន្តែទីផ្សារចិនតម្រូវឱ្យផ្ទះចិញ្ចឹម និងក្រុមហ៊ុននាំចេញ ត្រូវចុះបញ្ជី និងឆ្លងកាត់ការត្រួតពិនិត្យគុណភាពត្រឹមត្រូវ ព្រមទាំងគោរពបរិមាណនាំចេញដែលបានកំណត់ច្បាស់លាស់។ បច្ចុប្បន្ន តម្លៃសំបុកត្រចៀកកាំមានភាពល្អប្រសើរ ដោយសំបុកល្អលេខ១ មានតម្លៃប្រមាណ ៤៥០ ដល់ ៥០០ ដុល្លារក្នុងមួយគីឡូក្រាម ខណៈសំបុកគុណភាពលេខ២មានតម្លៃប្រមាណពី២៨០ ទៅ៣២០ ដុល្លារ ក្នុងមួយគីឡូក្រាម។ តម្លៃនេះបានកើនឡើងដោយសារមានតម្រូវការខ្ពស់ ជាពិសេសក្នុងរដូវបុណ្យចូលឆ្នាំចិន។ សមាគមត្រចៀកកាំកម្ពុជាប៉ាន់ស្មានថា កម្ពុជាមានសមត្ថភាពផលិតសំបុកត្រចៀកកាំប្រមាណ ១០០ តោនក្នុងមួយឆ្នាំ។ កន្លងមក ផលិតកម្មសំបុកត្រចៀកកាំភាគច្រើន គឺនៅខេត្តជាប់មាត់សមុទ្រ ដូចជាកំពត និងកោះកុង ប៉ុន្តែបច្ចុប្បន្ន តំបន់ផលិតបានប្ដូរមកខេត្តភូមិភាគកណ្ដាល ដូចជាខេត្តកំពង់ធំ…
-
គណបក្សរបស់នាយករដ្ឋមន្ត្រីជប៉ុន រំពឹងឈ្នះឆ្នោតភ្លូកទឹកភ្លូកដី

តូក្យូ ៖ គណបក្សរបស់លោកស្រីនាយករដ្ឋមន្ត្រីជប៉ុន Sanae Takaichi ត្រូវបានគេរំពឹងថា នឹងទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតសភាជាន់ទាប នៅសប្តាហ៍ក្រោយ នេះបើយោងតាមការស្ទង់មតិរបស់កាសែត Asahi ។ បើតាមសារព័ត៌មាន The Straits Times ចេញផ្សាយថ្ងៃទី២ ខែកុម្ភៈ, ការស្ទង់មតិនេះបានឲ្យដឹងថា គណបក្សប្រជាធិបតេយ្យសេរី (LDP) របស់លោកស្រីនាយករដ្ឋមន្រ្តី Takaichi អាចនឹងទទួលបានអាសនៈភាគច្រើនលើសពី ២៣៣អាសនៈ ក្នុងចំណោម ៤៦៥អាសនៈ ដែលគណបក្សនីមួយៗត្រូវការនៅក្នុងសភាជាន់ទាប ។ យោងតាមការស្ទង់មតិដដែល បើសិនរួមគ្នាជាមួយដៃគូក្រុមចម្រុះរបស់គណបក្ស LDP គឺគណបក្សនវានុវត្តន៍ជប៉ុន ឬ Ishin នោះសម្ព័ន្ធភាពដែលកំពុងកាន់អំណាច ទំនងជានឹងឈានដល់ ៣០០អាសនៈ ។ សូមរម្លឹកថា លោកស្រីនាយករដ្ឋមន្ត្រី Takaichi បានសម្រេចរំលាយសភាកាលពីខែមករាឆ្នាំនេះ ហើយបានអំពាវនាវឲ្យមានការបោះឆ្នោតមុនកំណត់ នៅថ្ងៃទី៨ ខែកុម្ភៈខាងមុខ ដើម្បីស្វែងរកអាណត្តិសម្រាប់ការជំរុញរបស់លោកស្រី ក្នុងការធ្វើឲ្យសេដ្ឋកិច្ចជប៉ុន មានភាពវិជ្ជមានឡើងវិញ ជាមួយនឹងគោលនយោបាយសារពើពន្ធពង្រីកបន្ថែម ។ លោកស្រី Takaichi Sanae ដែលមានវ័យ…
-
ផ្លូវថ្មើរជើងចតុមុខ ជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញមួយរបស់រាជធានីភ្នំពេញ

ភ្នំពេញ៖ដោយទទួលបានការចង្អុល បង្ហាញ គាំទ្រ និងលើកទឹកចិត្តពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានរៀបចំដាក់ឱ្យដំណើរការសាកល្បងផ្លូវថ្មើរជើងមួយខ្សែ នៅតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីផ្លូវលេខ៩៤ រហូតដល់ផ្លូវលេខ២៤០ ស្ថិតក្នុងខណ្ឌដូនពេញ ចាប់ពីម៉ោង៦ល្ងាច រហូតដល់ម៉ោង១១យប់ រៀងរាល់ចុងសប្តាហ៍ ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ដោយមិនអនុញ្ញាតឱ្យមានយានជំនិះគ្រប់ប្រភេទចរាចរឡើយ។ បើគិតរហូតមកដល់ពេលនេះ ផ្លូវថ្មើរជើង ១ខ្សែនេះ គឺមានអាយុកាល០១ឆ្នាំហើយ។ បើតាមការរំលឹករបស់លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរបស់រដ្ឋបាលរាជធានីភ្នំពេញ គឺកាលពីដំបូងឡើយ មានមតិរិះគន់ និងការគាំទ្រ របស់បងប្អូនប្រជាពលរដ្ឋមួយចំនួនបានដើរបញ្រ្ចាស់ទិសគ្នា ដោយអ្នកខ្លះបានលើកឡើងថា “វាមិនអាចទៅរួចទេ” “វាគ្មានបានប៉ុន្មានទេ” “មិនដឹងបិទផ្លូវចឹងចំណេញ ឬខាតទេ” “សង្ឃឹមថាការបិទផ្លូវនេះ មិនប៉ះពាល់ដល់ការរកស៊ីរបស់បងប្អូននៅតាមបណ្តោយផ្លូវនេះទៅចុះ” ។ល។ ប៉ុន្តែភាគច្រើនលើសលប់គឺជាមតិគាំទ្រ និងអបអរសាទរ របស់សាធារណជនចំពោះការរៀបចំដាក់ឱ្យដំណើរការផ្លូវថ្មើរជើងនេះ។ លោកស្រីអ្នកនាំពាក្យបានបន្តទៀតថា៖ ផ្តើមចេញពីការរៀបចំជាបណ្តើរៗ ដូចជាការកែលំអភ្លើងបំភ្លឺ ការរៀបចំកែលម្អ និងស្ថាបនាបន្ថែមបន្ទប់ទឹកសាធារណៈ ការរៀបចំឱ្យបងប្អូនអាជីវករអាចចូលលក់ដូរផលិតផល ម្ហូបអាហារនានា…
-
សម្តេចតេជោចង់ឃើញកម្ពុជា-កូរ៉េក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

នៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតកូរ៉េថ្មី សម្តេចតេជោ ហ៊ុន សែន បានផ្តល់យោបល់ថា កម្ពុជានិងកូរ៉េ គួរពង្រីកទំនាក់ទំនងឱ្យក្លាយទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ នៅឆ្នាំក្រោយ គឺជាខួប៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ។ ក្នុងន័យនេះ សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យភាគីទាំងពីរ គួរពង្រីកទំនាក់ទំនងឱ្យក្លាយទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ព្រោះបច្ចុប្បន្ននេះ ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរគឺមានភាពរីកចម្រើនស្ទើរគ្រប់វិស័យទៅហើយ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងដូច្នេះក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម Kim Changyong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ឆ្នាំ២០២៦ ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការអបអរសាទរដែលឯកឧត្តម ត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោ បានចាត់ទុកវត្តមានឯកឧត្តមជាឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅពេលនេះ ជាការបង្ហាញយ៉ាងច្បាស់ថាកូរ៉េខាងត្បូងបានផ្ដល់តម្លៃយ៉ាងខ្ពស់ចំពោះទំនាក់ទំនងរវាងកម្ពុជា-កូរ៉េ។ សម្ដេចតេជោ បានបន្ថែមថា…