-
ដំណោះស្រាយបញ្ហាព្រំដែនដែលល្អ និងត្រឹមត្រូវបំផុតគឺការទទួលយកខ្សែព្រំដែនដែលបន្សល់ពីអាណានិគមនិងស្របតាមច្បាប់អន្តរជាតិ

ភ្នំពេញ៖ នៅលើពិភពលោកនេះ បញ្ហាព្រំដែនគឺជារឿងស្មុគស្មាញ និងពិបាកដោះស្រាយបំផុត ហើយបញ្ហានេះតែងតែក្លាយជាជម្លោះតជំនាន់មិនងាយចប់ឡើយ ពីព្រោះភាគីនីមួយៗតែងតែអះអាងភាពជាកម្មសិទ្ធិរៀងៗខ្លួន ដោយសំអាងលើហេតុផលមួយចំនួន ដូចជាការធ្លាប់កាន់កាប់និងអាស្រ័យផលនៅទីនោះតាំងពីយូរយារ ឬមូលហេតុមួយចំនួនទៀត។ តាមពិត ការកាន់កាប់និងអាស្រ័យផលជាក់ស្តែងលើដីមិនមែនជាកត្តាកំណត់អំពីខ្សែបន្ទាត់ព្រំដែនឡើយ ពីព្រោះប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែន ត្រង់តំបន់ដែលមិនទាន់បានកំណត់ខ្សែបន្ទាត់ព្រំដែន ពួកគេមិនបានដឹងថា ខ្សែបន្ទាត់ព្រំដែនដែលជាខណ្ឌសីមារវាងប្រទេសទាំងពីរ ស្ថិតនៅកន្លែងណា ឡើយ។ ជួនកាលខ្សែព្រំដែនមានតែនៅលើផែនទី ប៉ុន្តែមិនទាន់មានច្បាស់លាស់នៅលើផែនដីនៅឡើយ។ ជាក់ស្តែង ព្រំដែនគោករវាងកម្ពុជា-ថៃមានប្រវែងជាង ៨០០ គ.ម មានផែនទីច្បាស់លាស់ដែលបន្សល់ទុកដោយអាណានិគមបារាំង ហើយបារាំងក៏បានបោះបង្គោលចំនួន ៧៤ រួចហើយ។ ប៉ុន្តែ បង្គោលចំនួន ៧៤ លើបន្ទាត់ព្រំដែនជាង ៨០០ គ.ម មិនគ្រប់គ្រាន់ទេ ក្នុងការកំណត់ឱ្យបានច្បាស់លាស់ពីខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរ។ ប្រសិនបើព្រំដែនត្រូវខណ្ឌដោយខ្សែទឹក ដូចជាទន្លេ ស្ទឹង ឬព្រែកពីធម្មជាតិ គឺជាការងាយស្រួលចំណាំ ប៉ុន្តែបើនៅទីកន្លែងដែលមិនអាចយកតាមខ្សែទឹកបាន ពិតជាពិបាកខ្លាំងណាស់ ក្នុងការដឹងថា តើខ្សែព្រំដែននៅឯណា? ដូច្នេះ ដំណោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរគឺជាភារកិច្ចរបស់ក្រុមអ្នកជំនាញដែលត្រូវធ្វើ៖ទី១ គឺស្វែងរកបង្គោលចាស់ទាំង ៧៤ ដែលបោះដោយបារាំង។ បង្គោលទាំងនោះ ទោះបីជាមានអ្នកលួច រំកិលក៏មិនអាចបន្លំបានដែរ ពីព្រោះការបោះបង្គោលនីមួយៗសុទ្ធតែមាននិយាមការច្បាស់លាស់ ដែលអាចផ្ទៀងផ្ទាត់បាន។ ក្រោយរកឃើញនិងផ្ទៀងផ្ទាត់បង្គោលចាស់ទាំង…
-
សហជីពធំៗនៅកម្ពុជា ថា របាយការណ៍ HRW ស្ដីពី បញ្ហាពលករ មិនឆ្លុះបញ្ចាំងពីការពិត និងគ្មានវិជ្ជាជីវៈ

(ភ្នំពេញ)៖ សហជីពធំៗនៅកម្ពុជា យល់ឃើញដូចៗគ្នាថា របាយការណ៍របស់អង្គការ Human Rights Watch ស្ដីពី បញ្ហាពលករ ដែលសម្ភាសបងប្អូនអតីតពលករតែ ៥៦នាក់នោះ គឺមិនឆ្លុះបញ្ចាំងពីការពិត និងគ្មានវិជ្ជាជីវៈ។ ការលើកឡើងនេះ គឺបន្ទាប់ពីអង្គការ Human Rights Watch បានចេញរបាយការណ៍មួយមានចំណងជើងថា «ពលករខ្មែរវិលត្រឡប់មកស្រុកវិញ កំពុងប្រឈមនឹងភាពអត់ឃ្លាន និងគ្មានការងារធ្វើ» ដោយអង្គការនេះបានសម្ភាសអតីតពលករតែ ៥៦នាក់ប៉ុណ្ណោះ ។ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា ប្រាប់នៅថ្ងៃទី២៧ ខែវិច្ឆិកានេះថា របាយការណ៍របស់អង្គការ Human Rights Watch ដែលសម្ភាសបងប្អូនអតីតពលករតែ ៥៦នាក់នោះ គឺមិនឆ្លុះបញ្ចាំងពីការពិត គ្មានវិជ្ជាជីវៈ ហើយក៏មិនឆ្លុះបញ្ចាំងអំពីសកម្មភាពពិតរបស់រាជរដ្ឋាភិបាល ក្រសួងការងារ និងអាជ្ញាធរពាក់ព័ន្ធ។ ប្រធានសហភាពពលកម្មជាតិកម្ពុជា មានប្រសាសន៍បែបនេះថា «របាយការណ៍ចេញដោយ Human Rights Watch នេះ វាផ្ទុយស្រលះទាំងស្រុង ហើយមិនបានឆ្លុះបញ្ចាំងការពិត ហើយអ្វីដែលសំខាន់នោះ Human Rights Watch…
-
ភាគីហត្ថលេខី ផ្តល់ការគាំទ្រ ទិសដៅអាទិភាពរបស់គម្រោងរោងចក្រ កាន់តែប្រសើរនៅកម្ពុជា

(ភ្នំពេញ)៖ ភាគីហត្ថលេខីអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ឆ្នាំ២០២៣-២០២៧ រួមមានតំណាងក្រសួងពាណិជ្ជកម្ម តំណាងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) និងតំណាងអង្គការអន្តរជាតិខាងការងារ (ILO) បានបើកកិច្ចប្រជុំលើកទី៣ របស់ខ្លួន ដើម្បីផ្តល់ការគាំទ្រនូវទិសដៅអាទិភាពរបស់គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជាសម្រាប់ឆ្នាំ២០២៦ ខាងមុខនេះ ដោយផ្ដោតលើការងារអាទិភាពសំខាន់ៗ រួមមាន ការលើកកម្ពស់ផ្នែកសុវត្ថិភាពនិងសុខភាពការងារ,កិច្ចសន្ទនាសង្គម,សមភាព និង បរិយាបន្នយេនឌ័រ និងការជំរុញការទូទាត់ប្រាក់ឈ្នួលតាមប្រព័ន្ធឌីជីថល។ ថ្លែងនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានវាយតម្លៃខ្ពស់ចំពោះការខិតខំចូលរួមរបស់ក្រុមការងារគម្រោងរោងចក្រកាន់តែប្រសើរ (ILO-BFC) ដោយក្រសួងពាណិជ្ជកម្មនិងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) សម្រាប់កិច្ចសហការ ការគាំទ្រ និងការចូលរួមអនុវត្តអនុស្សរណៈនៃការយោគយល់គ្នានាពេលកន្លងមកទទួលបានលទ្ធផលល្អ តាមរយ:ការជំរុញការគោរពលក្ខខណ្ឌការងារ និងបង្កើនភាពទាក់ទាញ ព្រមទាំងលើកកម្ពស់កិត្យានុភាពរបស់កម្ពុជា ជាប្រភពផ្គត់ផ្គង់ប្រកបដោយទំនុកចិត្តសម្រាប់ម្ចាស់ម៉ាក និង អ្នកបញ្ជាទិញ ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរ អំពីតួនាទីដ៏សំខាន់របស់សមាគមនិយោជក និងសហជីព ក្នុងការលើកកម្ពស់ភាពទាក់ទាញរបស់វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ…
-
យុទ្ធនាការ ១៦ថ្ងៃ ប្រយុទ្ធប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់សុវត្ថិភាព និងការគោរពសិទ្ធិគ្នានៅកន្លែងការងារ»

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតី ក្នុងពិធីបើក យុទ្ធនាការ ១៦ថ្ងៃ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់សុវត្ថិភាព និងការគោរពសិទ្ធិគ្នានៅកន្លែងការងារ» ។ព្រឹត្តិការណ៍នេះដើម្បីលើកកម្ពស់ការយល់ដឹង ពង្រឹងកិច្ចខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ និងជំរុញវិធានការ ដើម្បីឆ្លើយតបទៅនឹងអំពើហិង្សា និងការបៀតបៀននៅកន្លែងធ្វើការ ។ ថ្លែងក្នុងពិធីខាងលើ ដែលប្រារព្ធនៅថ្ងៃទី២៥ ខែវិច្ឆិកា ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានបញ្ជាក់ថា ប្រធានបទនេះពិតជាបានគ្របដណ្តប់លើការការពារសុវត្ថិភាពរបស់កម្មករនិយោជិត ជាពិសេសការការពារសិទ្ធិស្រ្តី ដែលងាយរងនូវអំពើហិង្សា និងការបៀតបៀនគ្រប់រូបភាពនៅកន្លែងធ្វើការ។យុទ្ធនាការនេះ ជាការចូលរួមដ៏សំខាន់របស់កម្ពុជា ជាមួយនឹងពិភពលោកក្នុងការប្រារព្ធទិវា ១៦ថ្ងៃ ដើម្បីប្រយុទ្ធប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ របស់អង្គការសហប្រជាជាតិ ក្រោមប្រធានបទ៖ «UNITE ដើម្បីបញ្ចប់អំពើហិង្សាឌីជីថលប្រឆាំងនឹងស្រ្តី និងក្មេងស្រីទាំងអស់»។ លោកស្រី Froukje Boele ប្រធានគ្រប់គ្រងកម្មវិធីប្រចាំប្រទេសនៃគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា បានបញ្ជាក់ថា ជាការពិតណាស់ នៅពេលដែលកន្លែងធ្វើការមានសុវត្ថិភាព និងមានការគោរពសិទ្ធិគ្នាទៅវិញទៅមក នឹងធ្វើឱ្យមានផលិតភាព និងអាជីវកម្មមានភាពជោគជ័យ។ សូមជម្រាបថា យុទ្ធនាការខាងលើសហការរៀបចំដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អង្គការអន្តរជាតិខាងការងារ (ILO) កម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC)…
-
ឯកឧត្តម ហង់ ជួនណារ៉ុន ៖ បើកម្ពុជាធ្វើពហិការមិនចូលរួមស៊ីហ្គេមនៅថៃនឹងធ្វើឱ្យប៉ះពាល់កិត្តិយសអាស៊ានទាំងមូល

(ភ្នំពេញ)៖ ឯកឧត្តម ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋ មន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡា បានថ្លែង គូសបញ្ជាក់ថា ប្រសិនបើប្រទេសកម្ពុជាធ្វើពហិការមិនចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ ដែលប្រទេសថៃទទួលធ្វើជាម្ចាស់ផ្ទះ នាអំឡុងខែ ធ្នូ ឆ្នាំ២០២៥ខាងមុខនេះ កម្ពុជានឹងបាក់មុខ ពិសេស ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសក្នុងនាមជាប្រទេសសមាជិកអាស៊ាន ។ ការថ្លែងរបស់ឯកឧត្តម ហង់ ជួន ណារ៉ុន ក្នុងកម្មវិធីជួបសំណេះសំណាលជាមួយប្រតិភូអត្តពលិកកីឡាទាំង២១ប្រភេទត្រៀមចាញទៅស៊ីហ្គេម លើកទី៣៣នៅថៃ នារសៀលថ្ងៃទី២៤ ខែ វិច្ឆិកា ឆ្នាំ២០២៥ នៅនាសាលប្រជុំវិមានសន្តិភាព។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បញ្ជាក់ថា កម្ពុជាគិតគូរពិចារណាទាំងលំបាក ថ្លឹងថ្លែងច្បាស់លាស់ក្នុងស្ថានភាពដ៏តានតឹង ដែលកម្ពុជាបានជួបប្រទះជាមួយថៃ មុនពេលសម្រេចចិត្តបញ្ជូនប្រតិភូគ្រូបង្វឹក និងអត្តពលិក ចំនួន៣៣២នាក់ ទៅប្រកួតនៅប្រទេសថៃ។ ការចូលរួមរបស់កម្ពុជាក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣៣នៅថៃនេះ គឺជាការបង្ហាញការគាំទ្រចំពោះការរៀបចំរបស់អាស៊ាន មានន័យថា ព្រឹត្តិការណ៍ស៊ីហ្គេមនៅថៃនេះ មិនមែនរៀបចំដោយប្រទេសថៃនោះទេ ពោលថៃគ្រាន់តែជាម្ចាស់ផ្ទះទទួលព្រឹត្តិការណ៍ប៉ុណ្ណោះ ។ ព្រោះព្រឹត្តិការណ៍បង្កើតឡើងពីរឆ្នាំម្តងនេះ ការរៀបចំដោយគណៈកម្មការកីឡាអាស៊ីអាគ្នេយ៍ដែលមានសមាជិកទាំង១១ប្រទេស។ យ៉ាងណាមិញ ចំពោះការចូលរួមរបស់អត្តពលិកកីឡាកម្ពុជា ឯកឧត្តម ហង់ ជួន…
-
ពលរដ្ឋតាមស្រុកជនបទ ដាំដំណាំដើរលក់តាមពិធីបុណ្យទាន រកប្រាក់ចំណូល ក្រៅពីធ្វើស្រែចំការ

(កំពង់ស្ពឺ)៖រៀងរាល់រដូវវស្សា ឬសូម្បីតែរដូវប្រាំងក្តី អ្នកស្រុកដែលរស់នៅតាមទីជនបទស្រុកស្រែចំការ ក្នុងនេះដូចជា ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ឬ សូម្បីតែ ខេត្តដទៃក្តី តែងមិននៅស្ងៀមឡើយ ដោយធ្វើការដាំដំណាំមួយចំនួនដូចជា សណ្តែកដី សាគូ ដំឡូង ពោត ជាដើម ទុកសម្រាប់ដើរលក់ក្នុងពិធីបុណ្យផ្សេងៗដើម្បីរកប្រាក់ចំណូលគ្រួសារបន្ថែម។ សណ្តែកដីស្ងោរ សណ្តែកដីលីង សាគូ ពោតស្ងោរ ដំឡូងឈ្វា ដំឡូងដៃខ្លា និងចំណីចំណុកផ្សេងៗទៀតដែលជារបស់ធម្មជាតិគេតែងឃើញបងប្អូនប្រជាពលរដ្ឋ ដាក់ថាស ដាក់កញ្ជើ កញ្ចែ្រង លក់តាមពិធីបុណ្យទាននានា មិនថាជាបុណ្យ កឋិន បុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌឡើយ ពួកគាត់ដាក់លក់យ៉ាងត្រៀបត្រា ដែលបានទាក់ទាញមនុស្សក្មេងចាស់ ប្រុសស្រី ចូលទិញ បរិភោគនៅនឹងកន្លែង ឬ ខ្លះទៀតយកជារបស់បញ្ញើដល់អ្នកផ្ទះទៀតផង។ តាមរយៈការលក់ដូរចំណីចំណុកតាមនេះដែរកសិករភាគច្រើនសុទ្ធតែបានប្រាប់ថា គាត់បានដាំដោយខ្លួនឯង កម្រមានណាស់ អ្នកដែលបានទិញពីផ្សារមកលក់។ កំពុងឈរលក់សណ្តែកដីលីង ដាក់ថាសលើម៉ូតូ លោក មួង គីម រស់នៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានប្រាប់ថា សណ្តែកដីដែលលោកលីងយកមកលក់នេះគឺដាំនៅផ្ទះខ្លួនឯង។ ក្រុមគ្រួសារលោក តែងស្រុះស្រួលគ្នាដាំសណ្តែកដី ដំឡូងមី…
-
ចំណាយប្រចាំថ្ងៃរបស់ប្រជាជនខេត្តកំពង់ឆ្នាំង ជាមធ្យមប្រមាណ ៨៨% ជាប្រាក់រៀល

(កំពង់ឆ្នាំង)៖ យោងតាមលទ្ធផលសិក្សាស្រាវជ្រាវរួមគ្នារវាង ធនាគារជាតិនៃកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) កាលពីឆ្នាំ២០១៧ បានបង្ហាញថា ប្រាក់រៀល បានទទួលការទុកចិត្ត និងការប្រើប្រាស់កាន់តែច្រើនក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ខណៈការចំណាយប្រចាំថ្ងៃរបស់ប្រជាជនខេត្តកំពង់ឆ្នាំង ជាមធ្យមប្រមាណ ៨៨% ត្រូវបានធ្វើឡើងជាប្រាក់រៀល ។ ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី ប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅខេត្តកំពង់ឆ្នាំង ឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានថ្លែងថា ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងកសាងសេដ្ឋកិច្ច និងសង្គមឡើងវិញពីបាតដៃទទេ ហើយប្រាក់រៀល ត្រូវបានដាក់ឱ្យចរាចរឡើងវិញ ជាផ្លូវការនៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៨០ ខណៈប្រាក់ដុល្លារអាមេរិក ចាប់ផ្ដើមចាយវាយនៅដើមទសវត្សរ៍ឆ្នាំ១៩៩០ ក្នុងពេលដែលកម្ពុជា បានចាប់ផ្តើមរៀបចំការបោះឆ្នោតសកលជាលើកដំបូងឡើងវិញ ក្រោមការរៀបចំរបស់អង្គការសហប្រជាជាតិ ហៅកាត់ថា អ៊ុនតាក់ ។ ក្នុងគោលដៅធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា កាន់តែរឹងមាំ រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវគោលនយោបាយជាច្រើន…
-
សិស្ស ២,៦៨០នាក់ ជាផ្កាផ្លែ សង្កម ប្រើពេល១២ឆ្នាំ ដើម្បីសម្រួចធនធានមនុស្សតាមទិសដៅយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល

ភ្នំពេញ៖ ១២ឆ្នាំមកនេះ សាលាប៊ែលធីអន្តរជាតិ ខិតខំអប់រំ ផ្តល់ចំណេះដឹង ដើម្បីប្រែក្លាយសិស្ស២,៦៨០នាក់ អោយក្លាយជាធនធានមនុស្សដែលអាចបំពេញតម្រូវការសង្គម រឺសិក្សាបន្តបន្ថែមទៀត ពង្រឹងសមត្ថភាពក្លាយជាអ្នកដឹកនាំល្អនាពេលអនាគត។ ជាផ្លែផ្កាសង្គម ក៏ព្រោះវិស័យអប់រំឯកជន មានតួនាទីចូលរួមចំណែកអភិវឌ្ឍមុំមួយក្នុងចំណោមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។ ផ្កាផ្លែសង្កម ចំនួន ២,៦៨០នាក់ ត្រូវបានសាលាប៊ែលធីអន្តរជាតិ យកចិត្តទុកដាក់ បណ្តុះបណ្តាល ក្នុងការប្រែ ធនធានមនុស្ស អោយក្លាយជាពន្លកគ្រាប់ពូជសង្គម ដែលនឹងរីកសុះសាយនាពេលខាងមុខ។ បើតាម លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅបញ្ជាក់ថា បច្ចុប្បន្នសាលា ប៊ែលធី អន្តរជាតិ មាន ៣៣សាខា ក្នុងនោះ ១សាខាកំពុងសាងសង់ និងមានសិស្សានុសិស្សកំពុងសិក្សា សរុបចំនួន ៦០,៥៥៩នាក់ (នារី ២៩,២៩២នាក់) ផ្តល់ការងារដល់ពលរដ្ឋខ្មែរ ២,៨៩៦កន្លែង។ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ សិស្សថ្នាក់ទី១២ ចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាប់ ស្មើនឹង ៩៧.៣១% និងមានសិស្សនិទ្ទេសA ចំនួន ២៣៩នាក់។ ចំពោះសិស្សដែលបានប្រឡងជាប់សញ្ញាបត្រចំនួន២៖ ១-ចេញដោយ សាលា ប៊ែលធី អន្តរជាតិ និង ២-ចេញដោយក្រសួងអប់រំ យុវជន និងកីឡា។ ឯកឧត្តមបណ្ឌិត លី ឆេង បានកោតសរសើរចំពោះក្មួយៗ ដែលបានខិតខំយកចិត្តទុកដាក់ប្រឹងប្រែង សិក្សារៀនសូត្ររយៈពេល ១២ឆ្នាំកន្លងមកនេះ ជាពិសេសគោរពបទបញ្ជាផ្ទៃក្នុង មានវិន័យ សីលធម៌ និងគុណធម៌ល្អ មិនបង្កផលលំបាកដល់គ្រួសារ និងសង្គមជាតិ រហូតទទួលបានជោគជ័យប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាពេលនេះ។ ជាមួយនឹងជោគជ័យរបស់ក្មួយៗ ឯកឧត្តមបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះមាតាបិតា និងអាណាព្យាបាលសិស្សទាំងអស់ដែលបានផ្តល់ឱកាស…
-
ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាដ៏ធំនៅដើមខែធ្នូ រំពឹងថា នឹងមានអ្នកចូលរួមប្រមាណ ៤ម៉ឺននាក់

(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្មនឹងរៀបចំ «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា (CTExpo)» ដែលជាព្រឹត្តិការណ៍ពិព័រណ៍ដ៏ធំមួយប្រចាំឆ្នាំ ក្នុងគោលបំណងតាំងបង្ហាញផលិតផលដែលមានគុណភាពខ្ពស់របស់កម្ពុជា ទំនិញនាំចេញ-នាំចូលសំខាន់ៗ និង សេវាកម្មដែលមានលក្ខណៈពិសេសរបស់បណ្តាអ្នកផ្គត់ផ្គង់ជុំវិញពិភពលោក។ ពិព័រណ៍នេះ ធ្វើឡើងក្នុងគោលបំណង ជំរុញសកម្មភាពពាណិជ្ជកម្មកម្ពុជា និងធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ ព្រមទាំងជំរុញ ការនាំចេញ-នាំចូល និងការផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងអ្នកតាំងពិព័រណ៍ក្នុងស្រុកនិងអន្តរជាតិ អ្នកទស្សនា ពិព័រណ៍ និងអ្នកចូលរួមពិព័រណ៍។ ថ្លែងក្នុងសន្និសីទព័ត៌មាន ស្ដីពី ការរៀបចំ «ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាលើកទី១៨ ក្រោមមូលបទ “យុគសម័យថ្មីនៃពាណិជ្ជកម្ម៖ បង្កើនកិត្យានុភាពផលិតផលក្នុងស្រុក»នៅរសៀលថ្ងៃទី២១វិច្ឆិកានេះ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ពិព័រណ៍ពាណិជ្ជកម្មកម្ពុជានេះនឹងប្រព្រឹត្តិទៅរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលភីអេច ល្ខោនបាល បុរីប៉េងហួតបឹងស្មោ រាជធានីភ្នំពេញ ដោយមានបណ្តាក្រុមហ៊ុនចូលរួមដាក់តាំងពិព័រណ៍ផលិតផលប្រមាណ ២៥០ស្តង់ រំពឹងថានឹងមានអ្នកចូលរួមទស្សនាពិព័រណ៍នេះប្រមាណ ៤ម៉ឺននាក់ ។ សូមរំលឹកថា“ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ដើមឡើយមានឈ្មោះថា «ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល ដែលបានរៀបចំឡើងដោយជោគជ័យចំនួន ១៧លើកមកហើយ។ ការផ្លាស់ប្តូរឈ្មោះពិព័រណ៍នេះក្នុងគោលបំណងធ្វើឱ្យ ពិព័រណ៍កាន់តែមានភាពសាមញ្ញ…
-
ក្រុមស្ថាបត្យករ អាស៊ានបង្ហាញពីគំនិត និងគម្រោងអំពីស្ថាបត្យកម្មបែបសម័យទំនើប

(ភ្នំពេញ)៖ ស្ថាបត្យករ អាស៊ានបានបង្ហាញក្នុងការចែករំលែកដល់ភាគីពាក់ព័ន្ធ និងក្រុមនិស្សិតនូវគំនិតច្នៃប្រឌិតលើ វិស័យស្ថាបត្យកម្ម និងសំណង់ ដែលនេះបានចាត់ទុកជាការចូលរួមយ៉ាងសំខាន់មួយ ក្នុងការឈានទៅរកការអភិវឌ្ឍទីក្រុងឆ្លាតវៃ (Smart City) ដែលកំពុងរីកចម្រើនយ៉ាងខ្លាំងក្នុងតំបន់បណ្តាប្រទេសអាស៊ាន។ តាមរយៈការធ្វើបទបង្ហាញរបស់ក្រុមស្ថាបត្យករ គឺក្រៅអំពីការផ្តល់នូវចំណេះជំនាញ ក៏នៅបានផ្តល់នូវផ្នត់គំនិតថ្មីៗសម្រាប់ជំរុញក្រសួងពាក់ព័ន្ធ និងវិស័យឯកជន ពិសេស គឺវិស័យស្ថាបត្យកម្ម និងសំណង់តែម្ដង ដែលជាចលករមួយ សម្រាប់កសាងទីក្រុង តំបន់ប្រជុំជន ឈាន ទៅរកការរស់នៅប្រកបដោយភាពឆ្លាតវៃ ពោលគឺការរស់នៅដែលមានប្រើប្រាស់បច្ចេកវិទ្យាភាគច្រើន សម្រាប់ជាមធ្យោបាយក្នុងការបញ្ជា តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម។ គួរបញ្ជាក់ថា កិច្ចប្រជុំ សភាស្ថាបត្យករអាស៊ានលើកទី៥ ដែលបានរៀបចំឡើងចាប់ពីថ្ងៃទី២០-២២ ខែវិច្ឆិកា ឆ្នាំ២០២៥នៅសណ្ឋាគារ SUN AND MOON RIVERSIDE ក្នុងរាជធានីភ្នំពេញ។ សម្រាប់ព្រឹត្តិការណ៍ សភា ស្ថាបត្យករ អាស៊ាន លើកទី៥ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ រៀបចំឡើងក្នុងគោលបំណង លើកកម្ពស់បណ្តាញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងស្ថាបត្យករអាស៊ាន លើកកម្ពស់ការយល់ដឹងឱ្យកាន់តែទូលំទូលាយ និងជំរុញការអនុវត្តជំនាញស្ថាបត្យកម្មឆ្លងព្រំដែនរបស់ស្ថាបត្យករអាស៊ាន នៅទូទាំងប្រទេសដែលជាសមាជិករបស់ខ្លួន។ ក្នុងការចែករំលែកតាមរយៈបទបង្ហាញ ស្តីពី គម្រោងស្ថាបត្យកម្មសម្រាប់និរន្តភាពនៃការរស់នៅ(Architecture for Quality of…