-
ប្រធានរដ្ឋឡាវនឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាដើមខែកុម្ភៈ

ឯកឧត្តម ថងលុន ស៊ីសុលីត អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជារយៈពេល២ថ្ងៃ គឺនៅថ្ងៃទី០៦ និងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦ខាងមុខនេះ។ តាមគម្រោង ឯកឧត្តមប្រធានរដ្ឋឡាវនឹងចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងចូលរួមក្នុងកិច្ចប្រជុំកំពូលជាមួយថ្នាក់ដឹកនាំកម្ពុជាផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ឈិន កេតនា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងមួយកាលពីព្រឹកថ្ងៃទី២៨ ខែមករា ដើម្បីពិភាក្សាអំពីការរៀបចំពិធីបដិសណ្ឋារកិច្ចទទួល និងជូនដំណើរគណៈប្រតិភូជាន់ខ្ពស់ឡាវ។ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិតសភាកម្ពុជា បានមើលឃើញថា ក្នុងដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋឡាវ មកកម្ពុជានាពេលខាងមុខនេះ ពិតជាមានសារៈសំខាន់ ក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងឡាវ ។ លោកបន្ថែមថា ប្រទេសទាំងពីរជារដ្ឋក្បែងខាងដែលមានទំនាក់ទំនងល្អជាមួយគ្នាជាប្រពៃណីយ និងមានកិច្ចសហប្រតិបត្តការគ្រប់ជ្រុងជ្រោយ ហើយភាគីទាំងពីរតែងតែគាំទ្រគ្នាទៅវិញទៅមកនៅគ្រប់វេទការ ទាំងថ្នាក់តំបន់និងអន្តរជាតិ។ ប្រទេសកម្ពុជា និងឡាវ បានបង្កើតទំនាក់ទំនងការទូតជាមួយគ្នាចាប់តាំងពីឆ្នាំ១៩៥៦មក។ ដើម្បីអបអរខួបលើកទី៧០នៃចំណងការទូតនេះ ព្រះមហាក្សត្រកម្ពុជាក៏មានគម្រោងយាងទៅធ្វើព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឡាវផងដែរ។ សូមបញ្ជាក់ថា ប្រទេសទាំងពីរមានព្រំដែនគោកជាប់គ្នាប្រវែង ៥៣៥ គីឡូម៉ែត្រ ដោយបច្ចុប្បន្ន បានកំណត់ការងារខណ្ឌសីមានិងបោះបង្គោលបាន ៤៦៥ គីឡូម៉ែត្ររួចហើយ ឬស្មើនឹងប្រហែល…
-
វិទ្យាស្ថានជាតិអធិការកិច្ច បិទវគ្គបណ្តុះបណ្តាលជំនាញអធិការកិច្ចជំនាន់ទី៧

ភ្នំពេញ៖ វិទ្យាស្ថានជាតិអធិការកិច្ចបានប្រារព្ធពិធីបិទវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈអធិការកិច្ចជំនាន់ទី៧ វគ្គ៤ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងធិការកិច្ចកិច្ច។ វគ្គនេះមានសិក្ខាកាមចូលរួមសរុបចំនួន៥២នាក់ មកពីស្ថាប័នរដ្ឋសភា និងក្រសួងថ្នាក់ជាតិ ក្នុងនោះក៏មានថ្នាក់ការិយាល័យ ខុទ្ទកាល័យ និងព្រះរាជអាជ្ញាផងដែរ។ យើងតាមលោកស្រី ហៀក គឹមសុង នាយិការងវិទ្យាស្ថានជាតិអធិការកិច្ច វគ្គបណ្តុះបណ្តាលនេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំនៃក្រសួងអធិការកិច្ច ដើម្បីចូលរួមផ្តល់និងបង្កើនសមត្ថភាពវិជ្ជាជីវៈអធិការកិច្ចដល់មន្ត្រីគ្រប់ផ្នែក គ្រប់ថ្នាក់ និងពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ការទទួលខុសត្រូវ ភាពថ្លៃថ្នូរ ប្រកបដោយសុចរិតភាព។ ប្រធានបទយកមកបណ្តុះបណ្តាល ផ្តោតជាសំខាន់ចំនួន ៧ ៖១. ទិដ្ឋភាពទូទៅនៃការងារអធិការកិច្ច,២. យុទ្ធសាស្ត្របញ្ចកោណ,៣. អធិការកិច្ចផ្អែកលើហានិភ័យ,៤. ស្ថាប័នអធិការកិច្ច និងមន្ត្រីអធិការកិច្ច,៥. អធិការកិច្ចហិរញ្ញវត្ថុ,៦. កំណត់ហេតុ និងរបាយការណ៍អធិការកិច្ច,៧. វិធីសាស្ត្រធ្វើអធិការកិច្ច។ ឯកឧត្តម ឆេង សារឿន រដ្ឋលេខាធិការក្រសួងអធិការកិច្ច តំណាងឯកឧត្តម សុខ សូកេន ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនេះបានរំលេចពីសារសំខាន់មិនអាចខ្វះបានរបស់ស្ថាប័នអធិការកិច្ច ក្នុងដំណើរការដឹកនាំ និងគ្រប់គ្រងទាំងក្នុងវិស័យសាធារណៈ និងឯកជន។ ស្ថាប័ននេះមាននៅស្ទើរគ្រប់ប្រទេសនៅក្នុងសកលលោក គ្រាន់តែការដាក់ឈ្មោះទៅតាមបរិបទសង្គម ឬតំបន់ភូមិសាស្ត្រតែប៉ុណ្ណោះ។ ទោះបីមានឈ្មោះខុសគ្នាក្តី ក៏តួនាទីភារកិច្ចរបស់ស្ថាប័នទទួលបន្ទុកវិស័យអធិការកិច្ចមានភាពស្រដៀងគ្នា ពោលគឺធ្វើអធិការកិច្ចដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ និងធ្វើឱ្យប្រសើរឡើងនូវការផ្តល់…
-
ក្រសួងវប្បធម៌ ចេញសេចក្តីថ្លែងការប្រឆាំងដាច់ខាតចំពោះគ្រប់សកម្មភាពរបស់ប្រទេសថៃនៅប្រាសាទតាក្របី

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅថ្ងៃទី២២ ខែ មករា ឆ្នាំ ២០២៦នេះបានចេញសេចក្តីថ្លែងការណ៍មួយដើម្បីធ្វើការ ប្រឆាំងចំពោះគ្រប់សកម្មភាពរបស់ប្រទេសថៃ នៅប្រាសាទតាក្របី។ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រសួងវប្បធម៌បានបញ្ជាក់ថាក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ចុះថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ធ្លាប់បានធ្វើការតវ៉ាចំពោះការរំលោភបំពានរបស់ថៃរួចមកហើយ និងពេលនេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈសូមបន្តប្រកាសតវ៉ាប្រឆាំង នឹងសកម្មភាពនានារបស់ថៃ នៅប្រាសាទតាក្របី ទាំងសកម្មភាពផ្ទាល់មកលើប្រាង្គប្រាសាទ និងការសាងសង់ហេដ្ឋា រចនាសម្ព័ន្ធនានាជិតប្រាសាទ។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនដែរថា” ប្រាសាទតាក្របី ដែលថ្មីៗនេះទទួលរងការបាញ់បំផ្លាញ ពីយោធាថៃស្ទើរតែខ្ទេចរូបរាងទាំងស្រុង គឺជាទីតាំងបុរាណស្ថានអភិរក្សយ៉ាងខ្ជាប់ខ្ជួនដោយស្ថាប័នវប្បធម៌កម្ពុជា ជាទីតាំងគោរពសក្ការៈទៅតាមជំនឿ ប្រពៃណី ទំនៀមទម្លាប់របស់ប្រជាជនកម្ពុជាតាំងពីដើមរៀងមក”។ ជាមួយគ្នានេះក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានធ្វើការប្រឆាំងជាដាច់ខាតចំពោះការប្រើប្រាស់កម្លាំងប្រដាប់អាវុធរបស់យោធាថៃ ក្នុងការឈ្លានពានកាន់កាប់ប្រាសាទតាក្របី និងគម្រោងនានាដែលធ្វើឱ្យប្រែប្រួលស្ថានភាពតំបន់នោះ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាត់ទុកថាសកម្មភាពឈ្លានពាននេះគឺជាការរំលោភបំពានទាំងស្រុងទៅនឹងគោលការណ៍ជាមូលដ្ឋាន និងមិនអាចបដិសេធបានច្បាប់អន្តរជាតិ ដែលហាមឃាត់ការកាន់កាប់ទឹកដីដោយប្រើប្រាស់កម្លាំង។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ស្នើភាគីថៃបញ្ឈប់សកម្មភាពបំផ្លិចបំផ្លាញ ក៏ដូចជាគម្រោងនានានៅជុំវិញ ប្រាសាទតាក្របី ដែលជាកម្មសិទ្ធិស្ថិតក្នុងដែនដីអធិបតេយ្យភាពកម្ពុជា និងងាកមករកការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី និងគោរពទៅតាមសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង១៩០៧៕ ដោយ៖ម៉ាដេប៉ូ
-
«ឈប់បាញ់ ឈប់បង្ហូរឈាម ងាកទៅរកការចរចាវិញ តើមានអ្វីប្រសើរជាងនេះ?»

#ទស្សនៈវិភាគ គេនៅចងចាំបានយ៉ាងច្បាស់ពីគោលជំហរឥតប្រែប្រួលរបស់រដ្ឋាភិបាលកម្ពុជាតាំងពីពេលដឹកនាំដោយលោក ហ៊ុន សែន រហូតដល់លោក ហ៊ុន ម៉ាណែត នោះគឺជំហរដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈការចរចាតាមផ្លូវការទូតនិងផ្លូវច្បាប់។ ក្នុងករណីព្រំដែន គឺត្រូវប្រើប្រាស់យន្តការដែលមានស្រាប់ពិសេស គឺគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ស្របតាមសន្ធិសញ្ញា អនុសញ្ញា និងច្បាប់អន្តរជាតិ។ ប៉ុន្តែ ភាគីថៃ បែរជាចង់ភ្លក់រសជាតិសង្គ្រាម ហើយបង្ខំឱ្យកម្ពុជាត្រូវតបត ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ខ្លួន។ ការផ្ទុះសង្គ្រាមទាំងពីរលើកមិនមែនជាជម្រើសរបស់កម្ពុជាទេ ប៉ុន្តែ កម្ពុជាក្នុងនាមជាអ្នករងគ្រោះ បានខិតខំស្វែងរកបទឈប់បាញ់តាមគ្រប់យន្តការដែលអាចធ្វើទៅបាន។ នៅទីបំផុត បទឈប់បាញ់ក៏កើតមានជាថ្មី និងក៏បានធ្វើឱ្យបទឈប់បាញ់លើកមុននៅទីក្រុងកូឡាឡាំពួរ ដូចមានចែងយ៉ាងច្បាស់នៅក្នុងចំណុចទី២និងទី៣នៃសេចក្តីថ្លែងការណ៍រួមស្តីពីបទឈប់បាញ់ ដែល បានចុះហត្ថលេខាដោយរដ្ឋមន្ត្រីការពារជាតិកម្ពុជា ថៃ នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៥ រស់ឡើងវិញ។ អ្វីដែលសំខាន់ជាងនេះទៅទៀតគឺ បទឈប់បាញ់នេះមិនត្រឹមតែមិនប៉ះពាល់ដល់ដំណើរនៃការវាស់វែងខ្សែបន្ទាត់ព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែវាក៏តម្រូវឱ្យក្រុមការងារ JBC ត្រូវដំណើរការវាស់វែងខ្សែព្រំដែនជាបន្ទាន់ទៀតផង។ ក្រៅពីនេះ ក៏មានការសន្យាដោះលែងយោធិនកម្ពុជាទាំង ១៨នាក់ក្រោយអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់រយៈពេល ៧២ ម៉ោងផងដែរ។ តាមរយៈខ្លឹមសារនៃកិច្ចព្រមព្រៀងឈប់បាញ់នេះ យើងអាចយល់បានថា គោលជំហររបស់រដ្ឋាភិបាលកម្ពុជានៅតែរក្សាបានយ៉ាងល្អ ពោលគឺដំណោះស្រាយបញ្ហាព្រំដែនត្រូវតែផ្អែកលើការចរចាដោយសន្តិវិធី តាមរយៈយន្តការបច្ចេកទេសនិងច្បាប់អន្តរជាតិ។ កម្លាំងកងទ័ពមិនមែនជាដំណោះស្រាយឡើយ ហើយ…
-
លោក ត្រាំ ព្រមានថា សង្រ្គាមជាមួយវេណេស៊ុយអេឡានៅតែអាចទៅរួច

វ៉ាស៊ីនតោន ៖ មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានធ្ងន់ៗថា រូបលោកមិនច្រានចោលឡើយ ចំពោះលទ្ធភាពផ្ទុះសង្គ្រាមជាមួយប្រទេសវេណេស៊ុយអេឡា ។ នៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយសារព័ត៌មាន NBC News កាលពីថ្ងៃសុក្រ ប្រធានាធិបតីអាមេរិករូបនេះ បាននិយាយយ៉ាងដូច្នេះថា ខ្ញុំមិនច្រានចោលវាទេ ដោយលោកចង់ដល់ការធ្វើសង្គ្រាមជាមួយវេណេស៊ុយអេឡា ។ ហើយលោក ត្រាំ ក៏មិនបានបដិសេធ ការអះអាងដែលថា នឹងទម្លាក់លោកប្រធានាធិបតីវេណេស៊ុយអេឡា នីកូឡាស់ ម៉ាឌូរ៉ូ ចេញពីអំណាច ដែលជាគោលដៅចុងក្រោយរបស់លោកនោះដែរ ។ ប្រធានាធិបតីអាមេរិកមានវ័យ៧៩ឆ្នាំរូបនេះ ក៏បានព្រមានដែរថា នឹងបន្តការរឹបអូសកប៉ាល់ដឹកប្រេងរំលោភទណ្ឌកម្មថែមទៀត បន្ទាប់ពីរូបលោកបានបញ្ជាឱ្យបិទផ្លូវនាវាដឹកប្រេងទាំងអស់ កាលពីថ្ងៃអង្គារ ដែលចូល និងចេញពីប្រទេសវេណេស៊ុយអេឡា ។ រដ្ឋបាលលោក ត្រាំ ក្នុងពេលប៉ុន្មានខែថ្មីៗនេះ បានបង្កើនសម្ពាធជាបន្តបន្ទាប់លើរបបដឹកនាំលោក ម៉ាឌូរ៉ូ ដោយដាក់ពង្រាយឧបករណ៍យោធាបន្ថែមទៀតទៅកាន់តំបន់ការ៉ាប៊ីន ក្រោមលេសអនុវត្តបេសកកម្មប្រឆាំងគ្រឿងញៀន ។ តួយ៉ាង យោធាអាមេរិកបានវាយប្រហារតាមអាកាសជាច្រើនលើកលើទូកដែលសង្ស័យថា ដឹកគ្រឿងញៀនខុសច្បាប់នៅក្នុងតំបន់ការ៉ាប៊ីន និងប៉ាស៊ីហ្វិក ចាប់តាំងពីខែកញ្ញាមក ដោយសម្លាប់មនុស្សយ៉ាងហោចណាស់ ៩៩នាក់ ៕ ប្រភព ៖…
-
រុស្ស៊ី ផ្តល់បច្ចេកវិទ្យានុយក្លេអ៊ែរទំនើបបំផុតដល់ វៀតណាម

ហាណូយ ៖ ប្រទេសរុស្ស៊ីបានអះអាងពីការផ្តល់បច្ចេកវិទ្យានុយក្លេអ៊ែរទំនើបបំផុត នៅលើពិភពលោក ដល់ប្រទេសវៀតណាម ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express កាលពីថ្ងៃអាទិត្យ។ លោក Alexey Likhachev នាយកប្រតិបត្តិ ក្រុមហ៊ុននុយក្លេអ៊ែររដ្ឋរុស្ស៊ី Rosatom បានទូរស័ព្ទប្រាប់នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ថា គោលបំណងនៃការផ្តល់បច្ចេកវិទ្យានេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងបំពេញកិច្ចព្រមព្រៀងកម្រិតខ្ពស់ រវាងប្រទេសទាំងពីរ ។ លោកថា ក្រុមហ៊ុន Rosatom ចង់បញ្ជូនក្រុមការងារ ទៅវៀតណាម ដើម្បីពិភាក្សាអំពីការផ្ទេរ និងការអភិវឌ្ឍ បច្ចេកវិទ្យានុយក្លេអ៊ែរ ទាំងនេះ ។ ឆ្លើយតបនឹងបញ្ហានេះ លោក Pham Minh Chinh ក៏បានស្នើឲ្យក្រុមហ៊ុន Rosatom បណ្តុះបណ្តាលធនធានមនុស្សវៀតណាម និងជួយពង្រឹងការគ្រប់គ្រងឧស្សាហកម្ម និង កម្មវិធីថាមពលនុយក្លេអ៊ែរសំខាន់ៗផ្សេងទៀត ដូចជា ឱសថនុយក្លេអ៊ែរ និងវិទ្យុសកម្មផងដែរ ។ លោកថា វៀតណាមតែងតែវាយតម្លៃខ្ពស់ ចំពោះភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ…
-
សម្តេច ម៉ែន សំអន ៖ រាជរដ្ឋាភិបាលបានគិតគូរជាប្រចាំចំពោះសុខទុក្ខកងទ័ព

កំពង់ធំ៖ សម្តេចកិត្តិសង្គបណ្ឌិត ម៉ែន សំអន បានរំលេចពីការគិតគូរជាប្រចាំរបស់រាជរដ្ឋាភិបាលចំពោះសុខទុក្ខកងទ័ព និងធ្វើបច្ចុប្បន្នភាពស្ថានភាពការបង្កហេតុដោយកងទ័ពថៃ ចែករំលែកជូនដល់រចនាសម្ព័ន្ធគណៈចលនាមហាជនទូទាំងខេត្តកំពង់ធំ។ ពិធីសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជន ចំណុះគណៈកម្មាធិការបក្សប្រជាជនខេត្តកំពង់ធំ បានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ដោយមានវត្តមានចូលរួមពីឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន ឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង ប្រធាន អនុប្រធានផ្នែក ចំណុះអគ្គលេខាធិការដ្ឋាន ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ ព្រមទាំងរចនាសម្ព័ន្ធគណៈចលនាមហាជនទូទាំងខេត្តកំពង់ធំ សរុបប្រមាណ ៤០០ នាក់ចូលរួម។ អង្គពិធីបានស្តាប់ឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈចលនាមហាជនខេត្តកំពង់ធំ រាយការណ៍ អំពីស្ថានភាពទូទៅ និងវឌ្ឍនភាពការងារកសាងបក្ស និងការរៀបចំរចនាសម្ព័ន្ធគណៈចលនាមហាជន ដែលសម្រេចបានរួចមក ។ ក្នុងឱកាសនេះសម្តេចកិត្តិសង្គបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានអំពាវនាវឱ្យគ្រប់រចនាសម្ព័ន្ធទាំងអស់ត្រូវបន្តពង្រឹងសតិអារម្មណ៍មហាជន ឱ្យបន្តជឿជាក់ និងគាំទ្រលើរាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យ បូរណភាពដែនដី មិនឱ្យមានការរំលោភបំពានបានជាដាច់ខាត ៕ អត្ថបទ ៖ ឈឹម…
-
កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ច សហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម Bui Thanh Son ឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានឯកភាពគ្នា បន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ ។ នេះបើតាមលទ្ធផលនៃជំនួបរវាងសម្ដេចធិបតី និងឧបនាយករដ្ឋមន្ត្រីវៀតណាម នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិមានសន្តិភាព ដែលបានបង្ហោះលើបណ្ដាញសង្គម ។ ក្នុងឱកាសនៃជំនួប, ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីវៀតណាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាឱកាសនេះ។ ជាមួយគ្នានេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការសម្រេចបាននូវសមិទ្ធផលជាច្រើនរបស់កម្ពុជា នាពេលកន្លងមក និងមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកប ដោយភាពឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តសម្រេចបាននូវសមិទ្ធផលថ្មីៗ ក៏ដូចជា ការអភិវឌ្ឍប្រទេសជាតិ កាន់តែរីកចម្រើនបន្ថែមទៀត។ ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-វៀតណាម, ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អប្រសើរ…
-
លោក តាន់ ហ្វីលីស បានតែងតាំងជាប្រធានមន្ទីរមន្ទីរប្រៃសណីយ៍ ថ្មី នៃ ខេត្តព្រះវិហារ

(ព្រះវិហារ)៖ លោក តាន់ ហ្វីលីស ត្រូវបានប្រកាសតែងតាំងជាប្រធានថ្មី នៃមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ខេត្តព្រះវិហារ ជំនួសលោក លាវ ជួន ដែលត្រូវបានដាក់ឱ្យចូលនិវត្តន៍។ ពិធីប្រកាសនេះធ្វើឡើង នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលាខេត្តព្រះវិហារក្រោមអធិបតីភាព ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងដោយមានការចូលរួមពី ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងមន្ទីរ-ស្ថាប័នជុំវិញខេត្ត សរុបប្រមាណ ១៨៦នាក់។ ជាមួយគ្នានេះ ឯកឧត្តម ខាយ ឃុនហេង បានអបអរសាទរចំពោះលោក តាន់ ហ្វីលីស ដែលត្រូវប្រកាសចូលកាន់មុខតំណែងជាប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ថ្មី នាពេលនេះ ហើយសង្ឃឹមថា ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ថ្នាក់ក្រោមឱវាទ មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តព្រះវិហារ រដ្ឋបាលខេត្តព្រះវិហារ មន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរដែនដី និងស្ថាប័នមានសមត្ថកិច្ចទាំងអស់ក្នុងខេត្ត ត្រូវខិតខំបំពេញការងាររួមគ្នា…
-
កម្ពុជា ប្តេជ្ញាចិត្តលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយ ឡាវ

(វៀងចន្ទន៍)៖ កម្ពុជា បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្ត ធ្វើការរួមគ្នាជាមួយឡាវ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការនយោបាយ សេដ្ឋកិច្ច សង្គម-វប្បធម៌ និងការផ្លាស់ប្តូរប្រជាជន ។ នេះជាការគូសបញ្ជាក់របស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ខណៈអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត (Thongloun Sisoulith) ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាអគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ នៅទីក្រុងវៀងចន្ទន៍ នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ ក្នុងឱកាសនៃជំនួប ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានជូនពរឲ្យការរៀបចំ មហាសន្និបាតបក្សប្រជាជនបដិវត្តន៍ឡាវ លើកទី១២ ដែលគ្រោងនឹងធ្វើឡើង នៅដើមឆ្នាំ២០២៦ ទទួលបានជោគជ័យ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើនូវការសាកសួរសុខទុក្ខយ៉ាងកក់ក្តៅបំផុត និង ការអបអរសាទរដោយស្មោះពី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាឱកាស នៃខួបអនុស្សាវរីយ៍ លើកទី៥០…