Category: នយោបាយ

  • ទេសរដ្ឋមន្រ្តី អៀង មូលី ស្នើភាគីពាក់ព័ន្ធ ប្រកាន់​យក​គោលការណ៍ «បីមួយ» ដើម្បីឈានទៅបញ្ចប់​ការឆ្លងមេរោគអេដស៍ និងជំងឺអេដស៍

    ទេសរដ្ឋមន្រ្តី អៀង មូលី ស្នើភាគីពាក់ព័ន្ធ ប្រកាន់​យក​គោលការណ៍ «បីមួយ» ដើម្បីឈានទៅបញ្ចប់​ការឆ្លងមេរោគអេដស៍ និងជំងឺអេដស៍

    (ភ្នំពេញ)៖ ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹង​ជំងឺ​អេដ​​ស៍ បានស្នើដល់ភាគីពាក់ព័ន្ធ ឱ្យប្រកាន់​យក​គោលការណ៍ «បីមួយ» ដើម្បីឈានទៅបញ្ចប់​ការ​ឆ្លងរាលដាលមេរោគអេដស៍ និងជំងឺអេដស៍ ។ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ថ្លែងដូច្នេះ ក្នុង​ឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅសកម្មភាព ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការ​គណៈរដ្ឋមន្រ្តី ដោយមានការចូលរួមពីប្រធា​ន​គណៈ​កម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន រាជធានី ខេត្ត និងប្រធានលេខាធិការដ្ឋាន​ប្រយុទ្ធនឹងជំងឺអេដស៍រាជធានី ខេត្ត អង្គការជាតិ អន្តរ​ជាតិ និងអង្គការសង្គមស៊ីវិល សរុប ១៨០​នាក់ ។ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានថ្លែងថា ក្នុងរយៈពេល ១ឆ្នាំកន្លងទៅនេះ យើងបានបំពេញភារកិច្ចយ៉ាង​សកម្មរួមគ្នា ដើម្បីឈានទៅបញ្ចប់ការឆ្លង​រាល​ដាល​មេរោគអេដស៍ និងជំងឺអេដស៍ ក្នុងដំណាក់​កាលដែលស្ថានភាពជំនួយបរទេស មានការ​ធ្លាក់​ចុះ ខណៈគោលដៅរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការបញ្ចប់ជំងឺអេដស៍​នៅឆ្នាំ២០២៨ គឺស្ថិតក្នុងលក្ខខណ្ឌនៃការឈាន​ទៅសម្រេចបានរបស់យើង។ ប៉ុន្តែម្ចាស់ជំនួយ កំពុង​កាត់បន្ថយការគាំទ្ររបស់ខ្លួន ដែលយើង​ត្រូវ​ប្រឈមនឹងស្ថានភាពមួយ ដែលធនធានមាន​កំ​ណ​ត់ ពេលវេលាដែលមានខ្លី ហើយនឹងគោលដៅ មានមហិច្ឆតាខ្ពស់ ។…

  • កម្ពុជា-ចិន ប្តេជ្ញាជំរុញលើកកម្ពស់ការដឹកជញ្ជូន​បៃតង​​ក្នុងប្រទេសកម្ពុជា

    កម្ពុជា-ចិន ប្តេជ្ញាជំរុញលើកកម្ពស់ការដឹកជញ្ជូន​បៃតង​​ក្នុងប្រទេសកម្ពុជា

    (ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានទទួល​អំ​ណោ​យយានជំនិះអគ្គិសនីពីវិនិយោគិនចិននៅ​កម្ពុជា ដែលបានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការ​ចាប់​ដៃ​ជាមួយកម្ពុជា រួមគ្នាលើកកម្ពស់ការដឹក​ជញ្ជូន​បៃតងនៅក្នុងប្រទេសកម្ពុជា។ ថ្លែងក្នុងពិធីប្រគល់ និងទទួលអំណោយយានជំនិះ​អគ្គិសនីនៅថ្ងៃទី១៨ ខែវិច្ឆិកា មន្រ្តីជាន់ខ្ពស់​តំ​ណាង​ក្រសួងពាណិជ្ជកម្មកម្ពុជាបានថ្លែង​អំណរ​គុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះ​ក្រុមហ៊ុន CAMBODIAN LIGHTNING RIDING CO.,LTD ដែលបានប្តេជ្ញាចិត្ត​បោះ​ទុន​វិនិយោគលើកកម្ពស់ការដឹកជញ្ជូនបៃតងនៅកម្ពុជា ពិសេសផ្តល់ជម្រើសដឹកជញ្ជូនដែល​សន្សំ​​សំ​ចៃ និងមិត្តភាពបរិស្ថាន ក៏ដូចជារួមបញ្ចូល​ថាម​ពល​ប្រកបដោយប្រសិទ្ធភាព ទៅក្នុងផ្នែក​ដឹក​ជញ្ជូន​ពាណិជ្ជកម្ម និងការធ្វើដំណើរនៅក្នុង​ប្រ​ទេសកម្ពុជា ។ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម​សូមលើកទឹកចិត្តដល់បណ្តាក្រុមហ៊ុនវិនិយោគិនចិន ចូលរួមលើកកម្ពស់ការកែលម្អ និងការអភិវឌ្ឍ​ប្រ​​​ព័ន្ធអេកូដឹកជញ្ជូនបៃតងនៅកម្ពុជា ស្របពេល​ដែលកម្ពុជាកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ហើយតម្រូវការដឹកជញ្ជូនពណ៌បៃតងកាន់តែមានភាពបន្ទាន់។ ដូច្នេះកម្ពុជាជឿជាក់យ៉ាងមុតមាំថា យានជំនិះអគ្គិសនីទាំងនេះ នឹងក្លាយជា “តំណបៃ​តង” ដែលជួយសម្រួលដល់ការរស់នៅ​របស់ប្រជា​ជនទូទាំងប្រទេស។ ឱកាសនោះដែរ លោក Danny Zhou អ្នកគ្រប់​គ្រង​ទូទៅក្រុមហ៊ុន CAMBODIAN LIGHTNING RIDING CO.,LTD បានមាន​ប្រសាសន៍​ថា ក្រសួងពាណិជ្ជកម្មតែងតែជា​កម្លាំង​ចលករដ៏សំខាន់ ក្នុងការលើកកម្ពស់ជីវភាព​រស់នៅ​របស់ប្រជាពលរដ្ឋ និងជាដៃគូដ៏ស៊ី​ជម្រៅ​របស់យើង។ លោក Danny Zhou បញ្ជាក់ថា យានជំ​និះ​អគ្គិសនីដែលប្រគល់ជូនក្រសួងពាណិជ្ជកម្ម​នា​ពេលនេះ សុទ្ធតែបានឆ្លងកាត់ការសាកល្បង​យ៉ាង​ម៉ត់ចត់ និងសម្របតាមមូលដ្ឋានីយកម្ម ពិសស​មាន​ភាពងាយស្រួលធ្វើប្រតិបត្តិការ និងសុវត្ថិភាព​ខ្ពស់…

  • កម្ពុជាស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចថៃចាត់វិធានការជាបន្ទាន់ ដើម្បីនាំយកឧក្រិដ្ឋជនមកផ្តន្ទាទោសតាមច្បាប់

    កម្ពុជាស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចថៃចាត់វិធានការជាបន្ទាន់ ដើម្បីនាំយកឧក្រិដ្ឋជនមកផ្តន្ទាទោសតាមច្បាប់

    ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.)នៅថ្ងៃទី១៨ ខែ វិច្ឆិកា ឆ្នាំ២០២៥នេះបានចេញសេចក្តី ថ្លែងការណ៍ថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុតចំពោះអំពើជាបន្តបន្ទាប់របស់យោធាថៃមកលើប្រជាពលរដ្ឋកម្ពុជា ដែល មានលក្ខណៈព្រៃផ្សៃ ឃោរឃៅ និងអមនុស្សធម៌ ព្រមទាំងផ្ទុយទាំងស្រុងនឹងច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌ អន្តរជាតិ។គណៈកម្មាធិការនេះក៏ស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចថៃចាត់វិធានការជាបន្ទាន់ដើម្បីនាំយកឧក្រិដ្ឋជនមក ផ្តន្ទាទោសតាមច្បាប់ ។ អាន៖សេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានៅថ្ងៃនេះគឺបន្ទាប់ពីមានករណីប្រើអំពើហិ​ង្សានិង​រំលោភសេពសន្ថវៈ(រំលោភបូក) ដោយទាហានឈុតខ្មៅថៃចំនួន ៧នាក់ ទៅលើពលករខ្មែរជាស្ត្រីមួយនាក់​នៅក្នុង​ខេត្តចាន់បុរី នៃប្រទេសថៃ ជាប់ព្រំប្រទល់ស្រុកកំរៀង ខេត្តបាត់ដំបង នៃប្រទេសកម្ពុជាកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានថ្កោលទោសអំពើគួរឱ្យស្អប់ខ្ពើមនេះ និងចាត់ទុកការរំលោភផ្លូវភេទ គឺជា បទឧក្រិដ្ឋ និងជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលត្រូវផ្តន្ទាទោសដោយគ្មានការលើកលែង។ តាមរយៈសេចក្តីថ្លែងការណ៍ដដែល គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចថៃចាត់វិធាន​ការជាបន្ទាន់ ដើម្បីនាំយកឧក្រិដ្ឋជនមក ផ្តន្ទាទោសតាមច្បាប់ ព្រមទាំងផ្តល់យុត្តិធម៌ និងសំណងផ្សេងៗដល់ជន​រងគ្រោះ។កម្ពុជាក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិជំរុញដល់ភាគីថៃឱ្យទទួលខុសត្រូវចំពោះករណីទាំងនេះ និងធានាថា ភាគីថៃ គោរពតាមកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់សិទ្ធិមនុស្សអន្តរជាតិជាធរមាន។ គណៈកម្មាធិការសិទ្ធមនុស្សកម្ពុជាបានសង្កត់ធ្ងន់ថា ប្រសិនបើ ប្រទេសថៃមិនដោះស្រាយ ករណីទាំងនេះឱ្យ​ទាន់​ពេលវេលា និងផ្តល់យុត្តិធម៌ជូនជនរងគ្រោះនោះទេ ឆ្លុះបញ្ចាំងថា ប្រទេសថៃមិន ត្រឹមតែជាប្រទេសគ្មានច្បាប់​ទម្លាប់​ប៉ុណ្ណោះទេ តែក៏ជាប្រទេសដែលការពារឧក្រិដ្ឋជនផងដែរ។ សូមជម្រាបថា បន្ទាប់ពីកើតឡើងនូវសកម្មភាពដ៏យង់ឃ្នងបង្កដោយយោធាថៃលើយុវតីខ្មែររួចមក រលកនៃការថ្កោល​ទោសទាមទារយុត្តិធម៌ជូនជនរងគ្រោះបានទាំងក្នុងនិងក្រៅប្រទេសបានផ្ទុះឡើងជាបន្តបន្ទាប់៕ ដោយ៖ម៉ាដេប៉ូ

  • ក្រសួងការងារ បើកពិព័រណ៍ការងារទៅដល់មូលដ្ឋានផ្ទាល់

    ក្រសួងការងារ បើកពិព័រណ៍ការងារទៅដល់មូលដ្ឋានផ្ទាល់

    បាត់ដំបង៖ឱកាសការងារប្រមាណជាងមួយម៉ឺនកន្លែងសម្រាប់ផ្តល់ជូនប្រជាពលរដ្ឋ និងពលករខ្មែរដែលវិលត្រឡប់មក ប្រទេសវិញ ត្រូវបានរៀបចំបង្ហាញផ្ទាល់នៅស្រុកថ្មគោល ខេត្តបាត់ដំបងកាលពីចុងសប្ដាហ៍ ។មានន័យថា បានយកការងារទៅផ្តល់ជូនពលករដល់មូលដ្ឋានរស់នៅតែម្តង ព្រោះក្នុងសកម្មភាពពិព័រណ៍ការងារនេះ ក៏មានការចូលរួមផ្ទាល់ពីក្រុមហ៊ុន រោងចក្រ សហគ្រាស រង់ចាំធ្វើការសម្ភាសការងារតែម្តង។ ព្រឹត្តិការណ៍នៃការបើកពិព័រណ៍ការងារបានរៀបចំដោយទីភ្នាក់ងារជាតិ​មុខរបរ និងការងារនៃក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈដោយមានកិច្ចសហការសម្របសម្រួលពីរដ្ឋបាលខេត្តបាត់ដំបង រដ្ឋបាលស្រុកថ្ម​គោល សហភាពសហព័ន្ធយុវជនកម្ពុជា។ ក្រសួងការងារបានបញ្ជាក់ថា នេះជាពិព័រណ៍លើកទី ៥៧៣ ដោយមានក្រុមហ៊ុន រោងចក្រ សហគ្រាស និងតំបន់​សេដ្ឋកិច្ចពិសេសចំនួន ២០ បានចូលរួមដើម្បីធ្វើសម្ភាសន៍ និងជ្រើសរើសភ្លាមៗលើមុខជំនាញជាច្រើន។ ថ្លែងទៅកាន់អ្នកចូលរួមយ៉ាងកុះករឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់​ថា ពិព័រណ៍ការងារសម្រាប់បងប្អូន​អតីតពលករខ្មែរ​ដែលត្រឡប់មកប្រទេសវិញ គឺបាននាំយកឱកាសការងារប្រមាណ​ជាងមួយម៉ឺនកន្លែង ។ឯកឧត្តមក៏បានអធិប្បាយផងដែរអំពីអត្ថប្រយោជន៍នៃរបបបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ឯកឧត្តមបានទាញអារម្មណ៍ប្រជាពលរដ្ឋចូលរួមថា ការធ្វើការងារនៅក្នុងស្រុកមានភាពល្អប្រសើរ​ជាងការធ្វើចំណាកស្រុក។នៅក្នុងប្រទេសបងប្អូននឹងទទួលបានអត្ថប្រយោជន៍(ប.ស.ស.) ការព្យាបាលជំងឺដោយឥតគិតថ្លៃ ការទទួល​បានប្រាក់សោធន ការរស់នៅជួបជុំក្រុមគ្រួសារ អាចចូលរួមពិធីបុណ្យប្រពៃណីជាច្រើនទៀត។ ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានអំពាវនាវឱ្យបងប្អូនពលករ ដែលបានវិលត្រឡប់មក​ពីប្រទេសថៃ ក៏ដូចជាយុវជន ដែលកំពុងតែស្វែងរកការងារធ្វើ សូមទាក់ទងមកលេខ ១២៩៧ ប្រសិនបើមានចម្ងល់​ផ្សេងៗ ពាក់ព័ន្ធវិស័យការងារ សន្តិសុខសង្គម…

  • ពិព័រណ៍កសិកម្មកម្ពុជា (CAFE25) គឺជាការគិតគូររក​ដំណោះ​ស្រាយបញ្ហាពាក់ព័ន្ធឱ្យផលិតផលកសិកម្ម ផ្សារ​ភ្ជាប់ទីផ្សារ និងតម្រូវការជាក់ស្តែងទាំងបរិមាណ គុណ​ភាព

    ពិព័រណ៍កសិកម្មកម្ពុជា (CAFE25) គឺជាការគិតគូររក​ដំណោះ​ស្រាយបញ្ហាពាក់ព័ន្ធឱ្យផលិតផលកសិកម្ម ផ្សារ​ភ្ជាប់ទីផ្សារ និងតម្រូវការជាក់ស្តែងទាំងបរិមាណ គុណ​ភាព

    (ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា កម្មវិធី CAFE25 គឺជាការគិតគូររកដំណោះ​ស្រាយ​បញ្ហាពាក់​ព័ន្ធឱ្យផលិតផលកសិកម្ម ផ្សារភ្ជាប់ទីផ្សារ និងតម្រូវការ​ជាក់​ស្តែង​ទាំងបរិមាណ គុណភាព និងតម្លៃ ជាពិសេស​ការចូលរួមគ្រប់តួអង្គពាក់ព័ន្ធទាំងវិស័យធនាគារ បច្ចេក​ទេសកសិកម្ម កសាងទំនុកចិត្តរួមគ្នា និងផ្តល់ផល​ចំ​ណេញ​ទាំងអស់គ្នា។ លើសពីនេះ ការផ្សារភ្ជាប់តួអង្គ​ពាក់ព័ន្ធទាំងអស់ក្នុងខ្សែច្រវាក់តម្លៃកសិកម្ម រួមមាន៖ កសិករ អ្នកកែច្នៃ ពាណិជ្ជករ វិនិយោគិន និងដៃគូអភិ​វឌ្ឍន៍​នានា ចាប់យកឱកាសថ្មីៗសម្រាប់ការធ្វើ​ពាណិជ្ជ​កម្ម និងការវិនិយោគក្នុងវិស័យ-កសិស្បៀងអាហារនៅ​កម្ពុជា។ ឯកឧត្តម រដ្ឋមន្រ្តី មានប្រសាសន៍ដូចនេះ ក្នុងឱកាស​អញ្ជើញ​ជាអធិបតីភាពក្នុងពិធីបិទវេទិកា និងពិព័រណ៍​កសិកម្មកម្ពុជា (CAFE25) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃ​ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរ​ដល់ថ្នាក់ដឹកនាំក្រសួងស្ថាប័នគ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ ដៃគូអភិវឌ្ឍន៍នានា ជាពិសេសអង្គការ FAO ដែលជា​ដៃ​គូជិតស្និត អង្គការ វិស័យឯកជន និងនិស្សិតស័្មគ្រចិត្ត​ទាំង​អស់ ដែលបានខិតខំលះបង់ទាំងកម្លាំង​កាយកម្លាំង​ចិត្តដើម្បីដំណើរការកម្មវិធី CAFE25 បានបញ្ចប់ដោយ​ជោ​គជ័យ…

  • ពលរដ្ឋនៅខណ្ឌជ្រោយចង្វារ ស្នើឱ្យអាជ្ញាធរជួយ​អន្តរា​គមន៍ ដោះស្រាយ ការបង្ករសំឡេងរំខាន ដោយការចាក់​ធុងបាស់

    ពលរដ្ឋនៅខណ្ឌជ្រោយចង្វារ ស្នើឱ្យអាជ្ញាធរជួយ​អន្តរា​គមន៍ ដោះស្រាយ ការបង្ករសំឡេងរំខាន ដោយការចាក់​ធុងបាស់

    (ភ្នំពេញ)៖ វេទិការសាធារណៈ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នៅផ្សាររុងរឿង សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ មានប្រជាពលរដ្ឋជាច្រើនបានចូលរួម ក្នុងនោះពលរដ្ឋម្នាក់ ស្នើឱ្យជួយអន្តរាគមន៍ ដោះស្រាយ ការបង្កសំឡេងរំខាន ដោយការចាក់ធុងបាស់ ពីសំណាក់ អ្នកជីវករ លក់ដូរភេសជ្ជៈពេលរាត្រី និងម្នាក់ទៀត ស្នើសុំជួសជុលផ្លូវមួយខ្សែ ក្នុងសង្កាត់ព្រែកតាសេក ។ ចំពោះសំណូមពរ និងសំណើររបស់ពលរដ្ឋទាំងពីរ​ខាង​លើ ត្រូវបាន លោក ឃ្លាំង ហួត អភិបាលរង រាជធានី​ភ្នំពេញ ឆ្លើយតបជូនភ្លាមៗ ដោយបានណែនាំឱ្យអាជ្ញាធរ ចុះទៅអប់រំ និងមិនត្រូវឱ្យមានការរំខានបែបនេះឡើយ ហើយអាជីវករលក់ដូរ ក៏ត្រូវប្រកបរបររកស៊ីដោយ​ក្រម​សីលធម៌ និងការទទួលខុសត្រូវខ្ពស់ ដោយឡែកអាជ្ញាធរ ចុះអប់រំ ក្នុងនាមជាអាណាព្យាបាល របស់ពលរដ្ឋក្នុងមូល​ដ្ឋាន ក៏មិនត្រូវប្រើប្រាស់កម្លាំង ឬទង្វើមិនគប្បីណាមួយ​លើអាជីវកនោះដែរ ។ លោក អភិបាលរង បានបញ្ជាក់ថា ចំណែកផ្លូវមួយខ្សែ​ខាងលើនោះ ស្ថិតក្នុងគម្រោងរបស់ក្រុមហ៊ុនឯកជន ហើយ ឯកឧត្តម សន្យាជំរុញដល់ក្រុមហ៊ុនឯកជន ឱ្យមាន​វិធានការ ឱ្យបានឆាប់តាមដែលអាចទៅបាន ដើម្បីបម្រើឱ្យផលប្រយោជន៍ជូនប្រជាជន ។…

  • ប្រជាជនងាយរងគ្រោះបំផុត ៩៣៣គ្រួសារ នៅខេត្ត​មណ្ឌល​គិរី ទទួលអំណោយមនុស្សធម៌ កាកបាទក្រហម​កម្ពុជា

    ប្រជាជនងាយរងគ្រោះបំផុត ៩៣៣គ្រួសារ នៅខេត្ត​មណ្ឌល​គិរី ទទួលអំណោយមនុស្សធម៌ កាកបាទក្រហម​កម្ពុជា

    (ខេត្តមណ្ឌលគិរី)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីទី​ស្នាក់ការកណ្តាល ចុះសួរសុខទុក្ខ និងផ្តល់អំណោយ​មនុស្ស​ធម៌​ជូនប្រជាជនងាយរងគ្រោះបំផុតចំនួន ៩៣៣​គ្រួសារ ដោយផ្តោតលើមុខសញ្ញាដែលលំបាកបំផុត ដូច​ជា ចាស់ជរាគ្មានទីពឹង ស្ត្រីម៉េម៉ាយមានកូនច្រើន កុមារកំ​ព្រា ជនមានពិការភាព អ្នកផ្ទុកមេរោគអេដស៍ គ្រួសារក្រី​ក្រ​ទី​ទ័ល គ្រួសារមានវិបត្តិភ័យផ្សេងៗ ដែលភាគច្រើនជា​បងប្អូនជនជាតិដើមភាគតិចព្នង រស់នៅខេត្តមណ្ឌលគិរី ក្នុងនោះក្រុងសែនមនោរម្យ ៣២៧គ្រួសារ ស្រុកកោះ​ញែក ២០៣គ្រួសារ ស្រុកកែវសីមា ១៨៩គ្រួសារ ស្រុក​អូររាំង ៨៦គ្រួសារ និងស្រុកពេជ្រាដា ១២៨គ្រួសារ នាថ្ងៃទី១១-១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ បានពាំនាំ​នូវ​ព្រះរាជបណ្ដាំរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ព្រះធានកិត្តិយស ជាទីគោរពសក្ការៈ​ដ៏ខ្ពង់​ខ្ពស់បំផុត និងប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិត ស្រឡាញ់ដ៏ជ្រាលជ្រៅជាមួយប្រជាជន និង​បងប្អូនជនជាតិដើមភាគតិចទាំងអស់ រួមជាមួយការ​គិតគូរ​អំពីសុខទុក្ខនិងជីវភាពរស់នៅប្រចាំថ្ងៃ…

  • ក្រសួងការពារជាតិ អំពាវនាវឱ្យសាធារណជន អ្នកសា​រព័ត៌មាន​ជាតិ អន្តរជាតិ ទទួលយកតែព័ត៌មាន​ដែល​មាន​ប្រភពច្បាស់លាស់ ត្រឹមត្រូវ

    ក្រសួងការពារជាតិ អំពាវនាវឱ្យសាធារណជន អ្នកសា​រព័ត៌មាន​ជាតិ អន្តរជាតិ ទទួលយកតែព័ត៌មាន​ដែល​មាន​ប្រភពច្បាស់លាស់ ត្រឹមត្រូវ

    (ភ្នំពេញ)៖ ក្រសួងការពារជាតិនៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអំពាវនាវឱ្យសាធារណជន អ្នកសារព័ត៌មានជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ​ទាំងអស់​ទទួលយកតែព័ត៌មានដែលមានប្រភពច្បាស់​លាស់ ត្រឹមត្រូវ និងជឿទុកចិត្តបាន។ ជាមួយការអំពាវនាវនេះដែរក្រសួងការពារជាតិក៏បានក៏ផ្តល់ជូនព័ត៌មានដោយរាជរដ្ឋាភិបាល ទំព័រផ្លូវការរបស់​ថ្នាក់​ដឹកនាំ ក្រសួង និងអង្គភាពពាក់ព័ន្ធមួយចំនួន ដើម្បី​ទទួលបានព័ត៌មានរួមមានដូចជា៖ ១. ទំព័រ Samdech Hun Sen of Cambodia (https://www.facebook.com/share/1GhDKF28m7/?mibextid=wwXIfr) ដែលមានអ្នកតាមដាន 15M២. ទំព័រ Samdech Thipadei Hun Manet, Prime Minister of Cambodia (https://www.facebook.com/share/1BH9oSQpss/?mibextid=wwXIfr) ដែលមានអ្នកតាមដាន 4.9M៣. ទំព័រ Hun Manet (https://www.facebook.com/share/1DQBfqgmTP/?mibextid=wwXIfr)ដែលមានអ្នកតាមដាន 2.3M៤. ទំព័រ TEA Seiha/ទៀ សីហា (https://www.facebook.com/share/1CExR9rxFc/?mibextid=wwXIfr) ដែលមានអ្នកតាមដាន 307K៥. ទំព័រ ក្រសួងការពារជាតិ (https://www.facebook.com/share/1D1AuHwGjb/?mibextid=wwXIfr) ដែលមានអ្នកតាមដាន 1.2M៦.ទំព័រ ក្រសួងការបរទេស…

  • ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអនុញ្ញាតជូន ប្រធាន​សមាគម​ជប៉ុន-កម្ពុជា និងជាអតីតឯក​អគ្គរាជទូត​ជប៉ុន​ប្រចាំកម្ពុជា ចូលជួប ពិភាក្សាការងារ

    ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអនុញ្ញាតជូន ប្រធាន​សមាគម​ជប៉ុន-កម្ពុជា និងជាអតីតឯក​អគ្គរាជទូត​ជប៉ុន​ប្រចាំកម្ពុជា ចូលជួប ពិភាក្សាការងារ

    (ភ្នំពេញ)៖ ឯកឧត្តម ជាវ៉ាន់ដេត រដ្ឋមន្ត្រីក្រសួង​ប្រៃស​ណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) កាលពីរសៀល​ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអនុញ្ញាតជូន ឯកឧត្តម Takahashi Fumiaki ប្រធានសមាគម​ជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុន​ប្រចាំ​កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពីក្រុមហ៊ុនជប៉ុនចំនួន ៣៦។ ជំនួបនេះធ្វើឡើង ក្នុងគោលបំណងពិភាក្សាលើកម្មវិធី​បណ្តុះបណ្តាលនិស្សិតកម្ពុជាដើម្បីទៅធ្វើការនៅប្រទេសជប៉ុន (Japanese IT Pathway Program) ដំណើរការនៃការរៀបចំសួនឌីជីថល (Digital Park) និង ឱកាសនៃការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន​នៅក្នុងសួនឌីជីថល។ មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តម Takahashi Fumiaki បានបញ្ជាក់ពីប្តេជ្ញាចិត្តពង្រឹង​កិច្ច​សហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរបន្ថែម​ទៀត​រវាង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង​សមាគម ៕ ដោយ ៖ ង៉ាន់ ទិត្យ

  • លោក ពូទីន នឹងហោះទៅឥណ្ឌា ក្រោយអាមេរិកដាក់សម្ពាធឥណ្ឌាឈប់ទិញប្រេងរុស្ស៊ី

    លោក ពូទីន នឹងហោះទៅឥណ្ឌា ក្រោយអាមេរិកដាក់សម្ពាធឥណ្ឌាឈប់ទិញប្រេងរុស្ស៊ី

    មូស្គូ ៖ វិមានក្រឹមឡាំងនិយាយថា ខ្លួនកំពុងរៀបចំយ៉ាងសកម្ម សម្រាប់ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ទៅកាន់ប្រទេសឥណ្ឌាឱ្យបានមុនដំណាច់ឆ្នាំ២០២៥នេះ ហើយសង្ឃឹមថា វានឹងក្លាយជាដំណើរទស្សនកិច្ចដ៏សំខាន់មួយ។ ការសម្រេចចិត្តរបស់លោក ពូទីន ទៅទស្សនកិច្ចឥណ្ឌា កើតឡើងបន្ទាប់ពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានជំរុញម្តងហើយម្តងទៀតដល់លោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី ឱ្យប្រទេសឥណ្ឌាឈប់ទិញប្រេងពីប្រទេសរុស្ស៊ី។ ឥណ្ឌាគឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនទៀតដែលទិញប្រេងពីរុស្ស៊ីច្រើនជាងគេ។ បើតាមការលើកឡើងរបស់វិមានក្រឹមឡាំង, លោកប្រធានាធិបតី ពូទីន នឹងទៅទស្សនកិច្ចប្រទេសឥណ្ឌាក្នុងអំឡុងខែធ្នូខាងមុខ។ មេដឹកនាំរុស្ស៊ីរូបនេះ ធ្លាប់បានទៅប្រទេសឥណ្ឌាលើកចុងក្រោយ កាលពីខែធ្នូ ឆ្នាំ២០២១ ពោលគឺប៉ុន្មានខែមុនពេលបញ្ជាឱ្យកងទ័ពរុស្ស៊ីចូលលុកលុយប្រឆាំងនឹងអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២។ ដំណឹងពីដំណើរទស្សនកិច្ចរបស់លោក ពូទីន នេះដែរ កើតឡើងចំពេលរុស្ស៊ីនិងអាមេរិក កំពុងមានភាពតានតឹងនុយក្លេអ៊ែរជាមួយគ្នា ពាក់ព័ន្ធនឹងការធ្វើតេស្តអាវុធ។ យោងតាមការប៉ាន់ស្មានរបស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកខុល (SIPRI) បានឱ្យដឹងថា រុស្ស៊ីមានក្បាលគ្រាប់នុយក្លេអ៊ែរច្រើនជាងគេដល់ទៅ ៥,៤៥៩គ្រាប់, អាមេរិកមាន ៥,១៧៧គ្រាប់ និង ចិនត្រូវបានគេព្យាករណ៍ថា នឹងឈានដល់ ១,៥០០គ្រាប់នៅត្រឹមឆ្នាំ២០៣៥៕ ប្រភព ៖ The straits times ប្រែសម្រួល ៖…