-
អ្នកនាំពាក្យក្រសួងបរិស្ថាន ៖ ការអនុវត្តយុទ្ធសាស្រ្តចក្រា បរិស្ថានបានកំពុងជុំរុញឱ្យប្រជាសហគមន៍តំបន់ការពារធម្មជាតិ កាន់តែមានការអភិវឌ្ឍន៍

(មណ្ឌលគិរី)៖ ក្រសួងបរិស្ថានបានអនុវត្តនូវគម្រោងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាននាកន្លងមកតាមរយៈការចែកពូជសត្វ ពូជដំណាំ ការផ្តល់នូវការចិញ្ចឹមសត្វ ផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធ នានាដែលសហគមន៍ជាម្ចាស់អ្នកគ្រប់គ្រងដោយខ្លួនឯង។ ថ្លែងក្នុងការដឹកនាំក្រុមអ្នកសារព័ត៌មានបំពេញទស្សនៈកិច្ច ខេត្ត មណ្ឌលគិរី ក្រោមប្រធានបទ”ជំរុញភាពស្អាតភាពបៃតងនៅតាមសហគមន៍មូលដ្ឋាន”ដែលមានអ្នកសារព័ត៌មានចំនួន៣០ស្ថាប័នមានចំនួន៤០រូបចាប់ពីថ្ងៃទី ២៤ដល់ថ្ងៃទី២៦ ខែ តុលា ឆ្នាំ ២០២៥ ពីគម្រោងរេដបូកកែវសីមា នៅខេត្តមណ្ឌលគិរី ឱ្យដឹងថា៖តាមរយៈគម្រោងភាពស្អាតនេះពួកគាត់ជាអ្នកបង្កើតគម្រោង ហើយដោះស្រាយដោយធ្វើម្ចាស់គម្រោង អភិវឌ្ឍន៍ក្នុងមូលដ្ឋានដោយខ្លួនឯង និងផលប្រយោជន៍បានទៅលើសហគមន៍ផ្ទាល់តែម្តង។ ឯកឧត្តមអ្មកនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា”ទាំងនេះវាស្របទៅនឹងវិស័យចក្រារបស់យើងដែលបានជំរុញ និងលើកកម្ពស់ជីវភាព ក៏ដូចជាការអភិវឌ្ឍន៍សហគមន៍។ក្រៅពីនេះយើងកំពុងអភិវឌ្ឍន៍លំហែបៃតង ដើម្បីធ្វើយ៉ាងណាឱ្យអ្នកទេសចរចូលមកកម្សាន្តតាមតំបន់ការពារធម្មជាតិរបស់យើង”។ បើតាមមន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងដែរថាតំបន់ការពារធម្ជជាតិរបស់កម្ពុជាបច្ចុប្បន្នសរុបមានចំនួន ១៩៣សហគមន៍ ហើយក្នុងចំណោមនេះមានជាង ៥០សហគមន៍កំពុងមានសក្តានុពលលំហែបៃតងដែលចាំបាច់ត្រូវអភិវឌ្ឍន៍ដើម្បីជួយលើកកម្ពស់ជីវភាពសហគមន៍របស់ពួកគាត់។ ក្នុងចំណោមនេះពួកគាត់ចេះដាំបន្លែ ចេះផលិតសម្ភារៈប្រើប្រាស់ វត្ថុអនុស្សាវរីយ៍។ ក្នុងនេះដូចជាសហគមន៍ទាំង៨នៅក្នុងខេត្តមណ្ឌលគិរី គាត់ចេះកែច្នៃផលិតរបស់ប្រើប្រាស់ពីឬស្សី ដែលជាការច្នៃអនុផលព្រៃឈើសម្រាប់រកចំណូលបន្ថែមក្នុងក្រុមគ្រួសារ។នេះហើយគឺជាការអនុវត្តគោលដៅលំហែបៃតងរបស់រាជរដ្ឋាភិបាលកម្ពុជា”។ ឯកឧត្តម ខ្វៃ អាទិត្យា បានមានប្រសាសន៍ថាការចូលរួមចំណែកពង្រឹងសេដ្ឋកិច្ចប្រជាពលរដ្ឋដែលកំពុងរស់នៅតាមតំបន់សហគមន៍ក្នុងតំបន់ការពារធម្មជាតិនានា នៅទូទាំងប្រទេសកម្ពុជា ក្រសួងបរិស្ថាន បានខិតខំបង្កើតមុខរបរថ្មីៗជាច្រើន ក្នុងន័យផ្លាស់ប្តូរមុខរបរចាស់របស់បងប្អូនប្រជាពលរដ្ឋខ្លះដែលពឹងអាស្រ័យតែទៅលើអនុផលធម្មជាតិ និងចូលព្រៃកាប់ឈើ បរបាញ់សត្វនោះ នៅក្នុងការងារអាទិភាពរបស់ក្រសួង កត្តាជីវភាពសហគមន៍ គឺចំណុចស្នូលនៃយុទ្ធសាស្ត្រចក្រា។ ឯកឧត្តមបានពន្យល់ថា យុទ្ធសាស្រ្តចក្រា ជាត្រីវិស័យ ចង្អុលបង្ហាញផ្លូវឆ្ពោះទៅ ចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈកិច្ចសហប្រតិបត្តិការ…
-
សហភាពសហព័ន្ធយុវជនកម្ពុជាទទួលពានរង្វាន់អាស៊ាន (ASEAN Prize)សម្រាប់ឆ្នាំ២០២៥

ភ្នំពេញ៖ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានប្តូរវេននៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ បានប្រគល់ពានរង្វាន់អាស៊ាន (ASEAN Prize) សម្រាប់ឆ្នាំ២០២៥ដល់សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក)។ពានរង្វាន់នេះបានបញ្ជាក់ពីការរួមចំណែកកសាងសហគមន៍សុខដុមអាស៊ាន ។ អញ្ជើញទទួលពានរង្វាន់នេះគណៈប្រតិភូ ស.ស.យ.ក. ដឹកនាំដោយ លោកជំទាវ ដាំ ដារីនី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ។ពានរង្វាន់អាស៊ានត្រូវបានផ្តល់ជូនដោយផ្ទាល់ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន និងឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន។ លើបណ្ដាញសង្គមរបស់ស.យ.យ.ក.នៅថ្ងៃនេះដែរបានបង្ហោះសារថា សមាជិក សមាជិកា ស.ស.យ.ក. ទូទាំងប្រទេសមានមោទនភាពក្រៃលែង ដែល ស.ស.យ.ក. ទទួលបាននូវការទទួលស្គាល់ជាអន្តរជាតិ ចំពោះសមិទ្ធផលនានា ដែលខ្លួនសម្រេចបាន ជាពិសេសចំពោះការលះបង់របស់សមាជិក សមាជិកាគ្រប់រូបនៃស្ថាប័ននេះ។ សូមជម្រាបថា គណៈកម្មការវាយតម្លៃ នៃលេខាធិការដ្ឋាន សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានសម្រេចប្រគល់ជ័យលាភីពានរង្វាន់អាស៊ាន (ASEAN Prize) ដល់សហភាពសហព័ន្ធយុវជនកម្ពុជាសម្រាប់ឆ្នាំ២០២៥ ។ ការផ្តល់ពានរង្វាន់នេះ…
-
កម្ពុជាអបអរ សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេក្លាយជាសមាជិកពេញសិទ្ធិទី១១របស់អាស៊ាន

ភ្នំពេញ៖នៅព្រឹកថ្ងៃអាទិត្យទី២៦ ខែតុលា ឆ្នាំ២០២៥ នេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជារួមជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេសជាសមាជិកអាស៊ានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ស្តីពីការចូលជាសមាជិកអាស៊ានរបស់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ក្លាយជាសមាជិកពេញសិទ្ធិ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ភ្លាមៗនេះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចូលរួមអបអរសាទរដល់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ក្លាយជាសមាជិក ពេញសិទ្ធិ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ។ ជាមួយគ្នានេះនៅថ្ងៃទី២៦ ខែតុលា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរ ជូន ឯកឧត្តម ចូហ្សេ ម៉ានូអ៊ែល រ៉ាមូស អរតា ប្រធានាធិបតីសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ក្នុងទិវាជាប្រវត្តិសាស្រ្តដែលទីម័រខាងកើត បានចូលជាសមាជិកពេញសិទ្ធិនៃសមាគមអាស៊ានជាផ្លូវការ ៕ដោយ៖មុនី
-
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ទៅបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាព នៅប្រទេសហុងគ្រី

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅរាត្រីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ទៅបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅប្រទេសហុងគ្រី តបតាមការអញ្ជើញរបស់ ឯកឧត្ដម ឡាស្លូ កូវឺរ (László Kövér) ប្រធានរដ្ឋសភា ប្រទេសហុងគ្រី ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ ដែលមានស្រាប់រវាងប្រទេសទាំងងពីរឱ្យកាន់តែស៊ីជម្រៅ សកម្ម និងគ្រប់ជ្រុងជ្រោយឡើង ស្របពេលឆ្នាំ២០២៦ខាងមុខនេះ ជាខូបលើកទី៧០ នៃទំនាក់ទំនងផ្លូវការប្រទេសទាំងពីរ ។ ហុងគ្រីជាមិត្តចាស់របស់កម្ពុជា ដែលបានជួយគាំទ្រដល់ការស្តារ និងអភិវឌ្ឍន៍កម្ពុជានៅក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩។ ឈរលើផលប្រយោជន៍ពលរដ្ឋ ការជឿទុកចិត្តគ្នា និងការឱ្យតម្លៃគ្នាទៅវិញទៅមក ទំនាក់ទំនងប្រទេសទាំងពីរមានការរីកចម្រើនឥតឈប់ឈរ ទាំងខាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ ថ្នាក់ដឹកនាំប្រទេសទាំងពីរ បានផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមក ជាបន្តបន្ទាប់។ អំឡុងពេលបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនេះ សម្តេចប្រធានរដ្ឋសភា នឹងចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិនៃប្រទេសហុងគ្រី ជាពិសេសសម្តេចរដ្ឋសភាធិបតី នឹងជួបពិភាក្សាការងារទ្វេភាគី ជាមួយ ឯកឧត្ដម ឡាស្លូ កូវឺរ ប្រធានរដ្ឋសភា ប្រទេសហុងគ្រី។…
-
កិច្ចប្រជុំលើកទី១ របស់ក្រុមការងារអន្តរក្រសួងទទួលបន្ទុកជំរុញការអនុវត្តផែនទីបង្ហាញផ្លូវរបស់កម្ពុជាសម្រាប់កាតាលីករសកល ស្ដីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌ ក.ផ.ក.អ.

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារអន្តរក្រសួងទទួលបន្ទុកជំរុញការអនុវត្តផែនទីបង្ហាញផ្លូវរបស់កម្ពុជាសម្រាប់កាតាលីករសកល ស្ដីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌ (ក.ផ.ក.អ.) កាលពីរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១ របស់ ក.ផ.ក.អ. នៅទីស្តីការក្រសួងការងារ ។ កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងរៀបចំផែនការសកម្មភាពសម្រាប់ការអនុវត្តផែនទីបង្ហាញផ្លូវរបស់កម្ពុជាសម្រាប់កាតាលីករសកលស្តីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌។ ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រីសមាជិកក្រុមការងារអន្តរក្រសួង និងបានលើកឡើងពីសារៈសំខាន់នៃការចូលរួមយ៉ាងសកម្មរបស់ក្រសួង ស្ថាប័នទាំងអស់ ក្នុងការអនុវត្តផែនទីបង្ហាញផ្លូវនេះឱ្យមានប្រសិទ្ធភាព ។ គួរបញ្ជាក់ថា ក្នុងនាមជាប្រទេសត្រួសត្រាយផ្លូវ រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តផែនទីបង្ហាញផ្លូវកម្ពុជាសម្រាប់កាតាលីករសកល ស្ដីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌ កាលពីខែធ្នូ ឆ្នាំ២០២៤ ដែលមានរយៈពេលអនុវត្ត ៥ឆ្នាំ (២០២៤–២០២៨)។ ផែនទីនេះមានគោលបំណងបង្កើតការងារសមរម្យ ពង្រីកប្រព័ន្ធគាំពារសង្គម និងជំរុញកំណើនប្រកបដោយចីរភាព ស្របតាមចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ កិច្ចប្រជុំនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមជាមួយអង្គការសហប្រជាជាតិ និងប្រទេសដៃគូផ្សេងទៀត ដើម្បីអនុវត្តគំនិតផ្ដួចផ្ដើម “កាតាលីករសកល” ឱ្យសម្រេចបានលទ្ធផលតាមការរំពឹងទុក៕ ដោយ…
-
កិច្ចព្រមព្រៀង DTA កម្ពុជា-ឡាវ និង កម្ពុជា-ហ្វីលីពីន បានឆ្លុះបញ្ចាំងអំពីគោលការណ៍សំខាន់ៗ នៃគោលនយោបាយពន្ធដារអន្តរជាតិ និងច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដាររបស់កម្ពុជា

(ភ្នំពេញ)៖ កិច្ចព្រមព្រៀង DTA កម្ពុជា-ឡាវ និងកម្ពុជា-ហ្វីលីពីន បានឆ្លុះបញ្ចាំងអំពីគោលការណ៍សំខាន់ៗ នៃ គោលនយោបាយពន្ធដារអន្តរជាតិ និងច្បាប់និងបទប្បញ្ញត្តិស្តីពីពន្ធដាររបស់កម្ពុជា ។ នេះបើយោងតាម សេចក្តី ប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ៖ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះ ពន្ធនិងការចៀសវាងពន្ធ និងកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋហ្វីលីពីន ស្តីពីការ លុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធនិងការចៀសវាងពន្ធ ។ តាមសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា កម្ពុជា បាននិងកំពុងចរចាកិច្ចព្រមព្រៀង ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ ចំណូល និងការបង្ការការគេចវេះពន្ធនិងការចៀសវាងពន្ធ (Double Taxation Agreement- DTA) ជាមួយបណ្តា រដ្ឋសមាជិកអាស៊ាន អាស៊ានបូកបី និងបណ្តាប្រទេស ឬយុត្តាធិការមួយចំនួនទៀត ដោយផ្អែកលើលក្ខណវិនិច្ឆ័យ ចម្បង ដូចជាកាតព្វកិច្ចអន្តរជាតិ កិច្ចសហប្រតិបត្តិការអន្តរជាតិ ប្រទេស ឬយុត្តាធិការដែលជាដៃគូវិនិយោគធំៗ និងតាមការស្នើសុំចរចារបស់បណ្តាប្រទេស ឬយុត្តាធិការទាំងនោះ។…
-
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីបុណ្យរំលឹកខួប១ឆ្នាំ នៃមរណភាពរបស់ឯកឧត្តម ជា ចាន់តូ

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបុណ្យរំលឹកខួបមួយឆ្នាំនៃមរណភាពរបស់ ឯកឧត្តម ជា ចាន់តូ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ និងជាអគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១០:៣០នាទីព្រឹក ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។ ចំពោះការបាត់បង់ ឯកឧត្តមបណ្ឌិត ជា ចាន់តូ គឺជាបាត់បង់នូវស្វាមី ឪពុក ឪពុកក្មេក ជីតា ជីតាទួត ប្រកបដោយព្រហ្មវិហារធម៌ សង្គហធម៌គម្រូមួយរូប មិនចេះរីងស្ងួតចំពោះក្រុមគ្រួសារ ដែលតែងតែផ្ដល់នូវដំបូន្មាន អប់រំ ប្រៀនប្រដៅ បុត្រធីតា ចៅៗរហូតបានក្លាយជា ធនធានដ៏មានតម្លៃរបស់សង្គមជាតិ ។ ម្យ៉ាងវិញទៀត ឯកឧត្តមបណ្ឌិត ជា ចាន់តូ ក៏ជាការបាត់បង់នូវឥស្សរជន ជាន់ខ្ពស់ដ៏ឆ្នើមមួយរូប ដែលពេញមួយជីវិតរបស់ ឯកឧត្តមបណ្ឌិត បានយកអស់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ក្នុងការរួមចំណែកយ៉ាងសកម្មដល់កសាងនិងអភិវឌ្ឍប្រទេសជាតិឡើងវិញ ជាពិសេស…
-
ព្រឹទ្ធសភា ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ចំនួន៥ ជាសំណើររបស់រដ្ឋសភា

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំការបន្តសម័យប្រជុំពេញអង្គ លើកទី៤ ព្រឹទ្ធសភានីតិកាលទី៥ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៥៥រូប ។ អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈចំនួន៥ ដូចជា៖ ១.ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីក្របខ័ណ្ឌបទប្បញ្ញត្តិសុវត្ថិភាពម្ហូបអាហារអាស៊ាន។ ២.ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានស្តីពីបម្លាស់ទីរូបវន្តបុគ្គល។ ៣.ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីមួយ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន។ ៤.ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីពីរ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងបង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្រ្តាលី-នូវែលសេឡង់។ ៥.ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីការបង្កើតអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម។ អង្គប្រជុំព្រឹទ្ធសភា បានពិនិត្យហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលក្នុងរបៀវារៈទី១ ទី២ ទី៣ ទី៤ និងទី៥ ដោយឥតកែប្រែចំនួន ៥៥សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។ សូមជម្រាបថា នៅក្នុងរបៀវារៈទាំង៥ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា បានរាយការណ៍អំពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ និងការឡើងមានយោបល់របស់សមាជិកព្រឹទ្ធសភាចំនួន ៤រូប ក្នុងរបៀវារៈទី១ និងទី២, សមាជិកព្រឹទ្ធសភាចំនួន ១រូប មានយោបល់ក្នុងរបៀបវារៈទី៣…
-
សម្តេចតេជោ ហ៊ុន សែន៖ ធាតុចូលនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស គឺនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ធាតុចូលរបស់កិច្ចព្រមព្រៀងទីក្រុងប៉ារីស ត្រូវបានដាក់បញ្ចូលក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជាអស់ហើយ ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ថ្លែងដូច្នេះក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា រាជធានីភំ្នពេញ ។ សម្ដេចតេជោ បានថ្លែងថា ស្មារតីនៃកិច្ចព្រមព្រៀង ២៣ តុលា ត្រូវបានបញ្ចូលក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងប្រើប្រាស់សព្វថ្ងៃនេះ ដែលបានផ្តល់ឱកាសឱ្យកម្ពុជា វិវឌ្ឍន៍ជាវិជ្ជមានជាបន្តបន្ទាប់រហូតមកដល់សព្វថ្ងៃ ។ សម្ដេចតេជោ បានប្រាប់ទៅអ្នកដែលមិនយល់ ឬធ្វើជាមិនយល់ ឬធ្វើក៏ធ្វើភ្លើឱ្យដឹងថា ធាតុចូលរបស់កិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺបានយកមកដាក់នៅក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជារួចហើយ ដែលជាច្បាប់កំពូលរបស់កម្ពុជា ។ សម្ដេចតេជោ បានបន្តថា មានអ្នកចង់ស្នើទៅសហប្រធានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឱ្យកោះប្រជុំបន្ទាន់ ដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជា និងថៃ, សម្ដេច ចំអកថា អ្នកឯងទៅស្នើសុំទៅបើគេមក? ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានដាក់ជាសំណួរចោទសួរទៅវិញថា បើយកកិច្ចព្រមព្រៀងសន្តិភាពក្នុងប៉ារីស មកដោះស្រាយ…
-
សម្តេចតេជោ ហ៊ុន សែន ដឹកនាំសម័យប្រជុំលើកទី៤ ព្រឹទ្ធសភានីតិកាលទី៥ ដើម្បីពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់មួយចំនួន

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំសម័យប្រជុំលើកទី៤ ព្រឹទ្ធសភានីតិកាលទី ៥ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ដើម្បីពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពី៖ ១-ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីក្របខ័ណ្ឌបទប្បញ្ញត្តិ សុវត្ថិភាពម្ហូបអាហារអាស៊ាន។ ២-ការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ាន ស្តីពីបម្លាស់ទីរូបវន្តបុគ្គល។ ៣-ការអនុម័តយល់ព្រមលើពិធីសារទីមួយ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-ហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន។ ៤-ការអនុម័តយល់ព្រមលើពិធីសារទីពីរ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀង បង្កើតតំបន់ពាណិជ្ជកម្មសេរី អាស៊ាន-អូស្ត្រាលី-នូវែលសេឡង់។ ៥-ការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីការបង្កើតអង្គការពាណិជ្ជកម្ម សម្រាប់សន្ធានកម្ម ៕ ដោយ ៖ វណ្ណលុក