Category: នយោបាយ

  • សម្ដេច ហ៊ុន ម៉ាណែត បញ្ជាក់ថ្មីថា គ្មានការលួចឯកភាពនៅក្នុងការកាត់ទឹកដី ក្នុងដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជាណាមួយ ទៅឱ្យប្រទេសណាមួយ នោះទេ

    សម្ដេច ហ៊ុន ម៉ាណែត បញ្ជាក់ថ្មីថា គ្មានការលួចឯកភាពនៅក្នុងការកាត់ទឹកដី ក្នុងដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជាណាមួយ ទៅឱ្យប្រទេសណាមួយ នោះទេ

    (ភ្នំពេញ)៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់សាជាថ្មីថា គ្មានការលួចឯកភាពនៅក្នុងការកាត់ទឹកដីដែលស្ថិតនៅក្នុងដែនអធិបតេយ្យ ស្របច្បាប់របស់កម្ពុជាណាមួយទៅឱ្យប្រទេសណាមួយ ដើម្បីដោះដូរ ជាមួយនឹងការចរចាបទឈប់បាញ់ឬការចរចាសន្តិភាពនោះទេ ។ នេះបើតាមបណ្ដាញសង្គមសម្ដេចធិបតី នារសៀលថ្ងៃទី២៣ តុលា ឆ្នាំ២០២៥ ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជម្រាបបងប្អូនជនរួមជាតិជាទីស្រលាញ់ថា ថ្ងៃនេះ ខ្ញុំសូមជម្រាបជូនបងប្អូនខ្លះៗអំពីការខិតខំដោះស្រាយបញ្ហានៅភូមិជោគជ័យ និងភូមិព្រៃចាន់ ដោយសារស្ថានការបានបោះមួយជំហ៊ានទៅមុខ ប្រកបដោយភាពច្បាស់លាស់ជាងពេលមុន ដោយភាគីទាំងពីរអាចយកគោលការណ៍បច្ចេកទេស និងច្បាប់មកជជែកគ្នាដើម្បីរកដំណោះស្រាយមួយដោយសន្តិវិធី។ បញ្ហាដែលកើតមានឡើងនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ដែលចាប់ផ្ដើមឡើងពីការប្រើប្រាស់លួសបន្លានិងកង់ឡានរបស់យោធាថៃ ធ្វើការហ៊ុមព័ទ្ធផ្ទះ និងដីអាស្រ័យផលមួយចំនួនរបស់ប្រជាពលរដ្ឋនៅទីនោះ ក្នុងរយៈពេលជាង ២ខែកន្លងមកនេះ បានបង្កនូវការលំបាកដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយផ្ទាល់ ក៏ដូចជាប្រជាពលរដ្ឋដទៃទៀត ដែលកំពុងរស់នៅក្នុងភូមិទាំងពីរ។ បញ្ហានេះ ក៏បានបង្កនូវភាពតានតឹងក្នុងអារម្មណ៍របស់ប្រជាពលរដ្ឋខ្មែរយើងទាំងក្នុង និងក្រៅប្រទេសដែលតាមដានបញ្ហានេះ។ គោលដៅរបស់រាជរដ្ឋាភិបាលតាំងពីដំបូង គឺធ្វើយ៉ាងណាដើម្បីទប់សភាពការណ៍ដែលកើតមានកុំឱ្យរីករាលដាល ដែលនាំឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋកាន់តែច្រើននិងកាន់តែមានកម្រិតធ្ងន់ធំធ្ងរ ក៏ដូចជារកគ្រប់វិធីដើម្បីដោះស្រាយបញ្ហានៅនឹងកន្លែងឱ្យបានឆាប់ជាទីបំផុត។ ដើម្បីសម្រេចគោលដៅនេះ រាជរដ្ឋាភិបាលបានប្រកាន់យកនូវអភិក្រម ក្នុងការខិតខំការដោះស្រាយដោយភាពអត់ធ្មត់ និងការប្រើប្រាស់មធ្យោបាយសន្តិវិធី ក្នុងការស្វែងរកដំណោះស្រាយ ព្រោះការប្រើប្រាស់មធ្យោបាយហិង្សាណាមួយ មិនត្រឹមតែមិនអាចរកដំណោះស្រាយបាននោះទេ ប៉ុន្តែអាចនាំដល់ការពង្រីកភូមិសាស្ត្រនៃជម្លោះ និងបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋកាន់តែច្រើន និងកាន់តែធ្ងន់ធ្ងរ ក៏ដូចជាបង្កការលំបាកនៅក្នុងការស្វែងរកដំណោះស្រាយ បញ្ចប់បញ្ហាឱ្យបានឆាប់។…

  • កិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC)បានបញ្ជប់ដោយបានអនុម័ត និងចុះហត្ថលេខាលើកំណត់ហេតុព្រមព្រៀងរួម

    កិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC)បានបញ្ជប់ដោយបានអនុម័ត និងចុះហត្ថលេខាលើកំណត់ហេតុព្រមព្រៀងរួម

    (ភ្នំពេញ)៖ កិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC)បានបញ្ចប់ ហើយ នាព្រឹកថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៥នេះដោយកិច្ចប្រជុំនេះ បានអនុម័ត និងចុះហត្ថលេខាលើកំណត់ហេតុព្រមព្រៀង និងសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំពិសេសលើកទី២នេះ ហើយបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់នៅក្នុងការអនុវត្តឯកសារសមិទ្ធផលដ៏មានសារៈសំខាន់នេះឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព។ បញ្ជាក់ក្នុងសេចក្តីប្រកាសនាព្រឹកថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៥នេះលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងអំពីលទ្ធផលកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលបានប្រព្រឹត្តទៅនាព្រឹកនេះ ហើយបានបញ្ចប់ទៅនៅវេលាម៉ោង ១១៖៣០នាទី នៅទីក្រុងកូឡាឡាំពួរ ដែលដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ។ គួរបញ្ជាក់ថា កិច្ចប្រជុំពិសេសលើកទី២ គណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៣ ខែតុលាឆ្នាំ២០២៥នេះ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រោមការសង្កេតការណ៍ពីតំណាងប្រទេសម៉ាឡេស៊ី តំណាងសហរដ្ឋអាមេរិក និងក្រុមអ្នកសង្កេតការណ៍អន្តរកាល…

  • សម្តេច ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅប្រទេសម៉ាឡេស៊ី

    សម្តេច ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅប្រទេសម៉ាឡេស៊ី

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥-២៨ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ។ ការចូលរួមកិច្ចប្រជុំកំពូលនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី និងជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២៥។ អញ្ជើញអមដំណើរសម្ដេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមាន៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមជាមួយឧបនាយករដ្ឋមន្តី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ព្រមទាំងតំណាងធុរកិច្ច មកពីសភាពាណិជ្ជកម្មកម្ពុជា និងសមាគមឧកញ៉ាកម្ពុជា ។ ក្រោមមូលបទ «បរិយាបន្ន និងចីរភាព» កិច្ចប្រជុំកំពូលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការ ជំរុញចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥៖ អនាគតរួមគ្នារបស់យើង ការពង្រឹងមជ្ឈភាពអាស៊ាន…

  • អំណោយកាកបាទក្រហម បានផ្តល់ជូនបុគ្គលិកផ្នែកបោសសម្អាតក្រុមហ៊ុនសុិនទ្រី ក្នុងខណ្ឌច្បារអំពៅ

    អំណោយកាកបាទក្រហម បានផ្តល់ជូនបុគ្គលិកផ្នែកបោសសម្អាតក្រុមហ៊ុនសុិនទ្រី ក្នុងខណ្ឌច្បារអំពៅ

    (ភ្នំពេញ)៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌ និងជាប្រធានកិត្តិយសអនុសាខា កាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ បានជួបសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយកាកបាទក្រហមជូនបុគ្គលិកផ្នែកបោសសម្អាតក្រុមហ៊ុនសុិនទ្រី ក្នុងខណ្ឌច្បារអំពៅ ចំនួន ១៦ នាក់ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ។ លោក ចេង មុនីរ៉ា បានថ្លែងអរគុណដល់បងប្អូនបុគ្គលិកផ្នែកបោសសម្អាត ក្រុមហ៊ុនសុិនទ្រី ដែលបានរួមចំណែក ធ្វើអោយមូលដ្ឋានខណ្ឌច្បារអំពៅ គ្មានសំរាម បានយកចិត្ដទុកដាក់កាន់តែខ្ពស់ ក្នុងការលើកកម្ពស់អនាម័យភូមិឋាន និងអនាម័យស្អាតល្អ ដែលកិច្ចការទាំងនេះ នឹងរួមចំណែកថែរក្សាសុខភាព ប្រជាពលរដ្ឋយ៉ាងល្អក្នុងមូលដឋាន ។ នាឱកាសនោះ លោក ចេង មុនីរ៉ា សូមផ្តាំផ្ញើ និងអំពាវនាវដោយបំផុសស្មារតី ប្រជាពលរដ្ឋក្នុងមូលដ្ឋាន សូមកុំយកសំរាមទៅដាក់លើគំរបលូ មាត់លូ ត្រូវវេចខ្ចប់សំរាម ទុកដាក់សំរាមនៅផ្ទះរៀងៗខ្លួន ពិសេស ត្រូវបញ្ចេញសំរាមតាមពេលម៉ោងកំណត់ ដើម្បីរថយន្តដឹកជញ្ជូនសំរាម ហើយក៏បានធ្វើការណែនាំដល់បុគ្គលិកក្រុមហ៊ុនសុិនទ្រី អំពីការកាយកាកសំណល់រឹង និងកាកសំណល់ផ្សេងៗ ចេញពីមាត់លូ និងអណ្តូងលូផងដែរ ដែលធ្វើអោយភូមិឋានមានបរិស្ថានល្អស្អាត។ អំណោយកាកបាទក្រហម ជូនបុគ្គលិកផ្នែកបោសសម្អាតក្រុមហ៊ុនសុិនទ្រី…

  • កិច្ចប្រជុំពិសេស លើកទី២ គណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅ ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីបានចាប់ផ្តើមហើយ

    កិច្ចប្រជុំពិសេស លើកទី២ គណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅ ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីបានចាប់ផ្តើមហើយ

    (ភ្នំពេញ)៖ កិច្ចប្រជុំពិសេសលើកទី២ គណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃនៅព្រឹកថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០២៥នេះបានចាប់ផ្តើមហើយនាទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ក្នុងកិច្ចប្រជុំពិសេសដើម្បីដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា និងថៃនេះដែរ បានធ្វើការផ្សាយផ្ទាល់ពីសំណាក់ទូរទស្សន៍ជាតិកម្ពុជា។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់នៅព្រឹកថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៥នេះថាកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៣ ខែតុលាឆ្នាំ២០២៥នេះ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រោមការសង្កេតការណ៍ពីតំណាងប្រទេសម៉ាឡេស៊ី តំណាងសហរដ្ឋអាមេរិក និងក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ប្រចាំនៅកម្ពុជា និងថៃ។ ប្រភពនេះបន្តឱ្យដឹងថាគណៈប្រតិភូកម្ពុជា ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅ (GBC)។ គណៈប្រតិភូថៃ ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ…

  • សេចក្តីប្រកាសព័ត៌មានស្ដីពី លទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី២ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

    សេចក្តីប្រកាសព័ត៌មានស្ដីពី លទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី២ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

    កម្ពុជា-ថៃ បានឯកភាពគ្នា លើផែនការសកម្មភាព នៃកិច្ចសហប្រតិបត្តិការ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទ ល្មើសឆ្លងដែន រួមបញ្ចូលទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Cyber Scam) និងការជួញដូរមនុស្ស រវាងនគបាល ជាតិកម្ពុជា និងនគបាលជាតិថៃ។ ភាគីទាំងពីរបានបញ្ជាក់សាជាថ្មីពីការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័ន ពាក់ព័ន្ធរបស់ប្រទេសទាំងពីរ ក៏ដូចជាការចែករំលែកព័ត៌មាន ដោយធានាថា បញ្ហាទាំងនេះនឹងត្រូវបានដោះស្រាយ ស្របតាមច្បាប់ជាតិ និងគោលការណ៍មនុស្សធម៌។

  • សម្ដេចធិបតី បញ្ជាក់ពីដំណោះស្រាយបញ្ហានៅភូមិជោគជ័យ និងភូមិព្រៃចាន់

    សម្ដេចធិបតី បញ្ជាក់ពីដំណោះស្រាយបញ្ហានៅភូមិជោគជ័យ និងភូមិព្រៃចាន់

    តាមរយៈគណនីផ្លូវការនៃបណ្ដាញទំនាក់ទំនងសង្គម សម្ដេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា ៕បងប្អូនជនរួមជាតិជាទីស្រលាញ់។ ថ្ងៃនេះខ្ញុំសូមជម្រាបជូនបងប្អូនខ្លះៗអំពីការខិតខំដោះស្រាយបញ្ហានៅភូមិជោគជ័យ និងភូមិព្រៃចាន់ ដោយសារស្ថានការបានបោះមួយជំហ៊ានទៅមុខ ប្រកបដោយភាពច្បាស់លាស់ជាងពេលមុន ដោយភាគីទាំងពីរអាចយកគោលការណ៍បច្ចេកទេស និងច្បាប់មកជជែកគ្នាដើម្បីរកដំណោះស្រាយមួយដោយសន្តិវិធី។ បញ្ហាដែលកើតមានឡើងនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ដែលចាប់ផ្ដើមឡើងពីការប្រើប្រាស់លួសបន្លានិងកង់ឡានរបស់យោធាថៃ ធ្វើការហ៊ុមព័ទ្ធផ្ទះ និងដីអាស្រ័យផលមួយចំនួនរបស់ប្រជាពលរដ្ឋនៅទីនោះ ក្នុងរយៈពេលជាង ២ខែកន្លងមកនេះ បានបង្កនូវការលំបាកដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយផ្ទាល់ ក៏ដូចជាប្រជាពលរដ្ឋដទៃទៀត ដែលកំពុងរស់នៅក្នុងភូមិទាំងពីរ។ បញ្ហានេះក៏បានបង្កនូវភាពតានតឹងក្នុងអារម្មណ៍របស់ប្រជាពលរដ្ឋខ្មែរយើងទាំងក្នុង និងក្រៅប្រទេសដែលតាមដានបញ្ហានេះ។ គោលដៅរបស់រាជរដ្ឋាភិបាលតាំងពីដំបូង គឺធ្វើយ៉ាងណាដើម្បីទប់សភាពការណ៍ដែលកើតមានកុំឱ្យរីករាលដាល ដែលនាំឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋកាន់តែច្រើននិងកាន់តែមានកម្រិតធ្ងន់ធំធ្ងរ ក៏ដូចជារកគ្រប់វិធីដើម្បីដោះស្រាយបញ្ហានៅនឹងកន្លែងឱ្យបានឆាប់ជាទីបំផុត។ ដើម្បីសម្រេចគោលដៅនេះ រាជរដ្ឋាភិបាលបានប្រកាន់យកនូវអភិក្រម ក្នុងការខិតខំការដោះស្រាយដោយភាពអត់ធ្មត់ និងការប្រើប្រាស់មធ្យោបាយសន្តិវិធី ក្នុងការស្វែងរកដំណោះស្រាយ ព្រោះការប្រើប្រាស់មធ្យោបាយហិង្សាណាមួយ មិនត្រឹមតែមិនអាចរកដំណោះស្រាយបាននោះទេ ប៉ុន្តែអាចនាំដល់ការពង្រីកភូមិសាស្ត្រនៃជម្លោះ និងបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋកាន់តែច្រើន និងកាន់តែធ្ងន់ធ្ងរ ក៏ដូចជាបង្កការលំបាកនៅក្នុងការស្វែងរកដំណោះស្រាយ បញ្ចប់បញ្ហាឱ្យបានឆាប់។ ខ្ញុំយល់ពីអារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋ ដោយសារវិធីសាស្ត្រត្រជាក់ដែលរាជរដ្ឋាភិបាលបានប្រកាន់យកនៅពេលកន្លងមក ពេលខ្លះមិនអាចទទួលបាននូវលទ្ធផលដែលយើងចង់បានភ្លាមៗ។ ខណ:ដែល ការស្វែងរកដំណោះស្រាយហាក់ដូចជាគ្មានលទ្ធផល ហើយសកម្មភាពជាក់ស្តែងនៅទីនោះកាន់តែធ្ងន់ធ្ងរទៅៗ ដែលធ្វើឱ្យបងប្អូនមួយចំនួនអាចមានអារម្មណ៍អស់សង្ឃឹម និង គិតថានឹងគ្មានដំណោះស្រាយណាមួយនោះទេ។ បន្ថែមលើនេះ សកម្មភាពមួយចំនួនរបស់ភាគីថៃ ដូចជាការរាវមីន ការបែងចែកដីឱ្យប្រជាពលរដ្ឋថៃ ឬការបំផ្លាញអគារ…

  • កម្ពុជា-ថៃ ឯកភាពគ្នាសាងសង់បង្គោលព្រំដែនចំនួន១៥ឡើងវិញតាមគំរូដើមនៃបង្គោលជំនាន់បារាំង នៅទីតាំងដើម

    កម្ពុជា-ថៃ ឯកភាពគ្នាសាងសង់បង្គោលព្រំដែនចំនួន១៥ឡើងវិញតាមគំរូដើមនៃបង្គោលជំនាន់បារាំង នៅទីតាំងដើម

    (ភ្នំពេញ)៖ តាមរយៈលទ្ធផលកិច្ចប្រជុំ ពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ខេត្តចន្ទបុរី ក្នុងប្រទេសថៃកាលពី ថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២៥ ប្រទេស ទាំងពីរ បានឯកភាពគ្នា ដោយប្រគល់ភារកិច្ចជូនអនុគណៈកម្មការបច្ចេកទេសចម្រុះព្រំដែន (JTSC) កម្ពុជា-ថៃ ដើម្បីសាងសង់ឡើងវិញនូវបង្គោលព្រំដែនចំនួន ១៥ តាមគំរូដើមបង្គោលជំនាន់បារាំងនៅទីតាំងដែល ភាគីទាំងពីរបានឯកភាពគ្នាលើទីតាំងដើម។ ក្នុងសេចក្តីប្រកាសរួម រវាង ប្រទេសទាំងពីរ ក្រោយបញ្ចប់កិច្ចប្រជុំរំលងអាធ្រាតុឈានចូលថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០២៥បានបញ្ជាក់ដែរថាក្រៅពីការឯកភាពគ្នា នៃ ការបោះបង្គោលទាំង១៥នេះ ភាគីទាំងពីរក៏បានឯកភាពសាងសង់ឡើងវិញ ផងដែរ នូវបង្គោលព្រំដែនលិចទឹកចំនួន ៣ នៅទីតាំងដែលភាគីទាំងពីរ នឹងឯកភាពគ្នា។ក្រៅពីភាគីទាំងពីរបានឯកភាពពន្លឿនការកែសម្រួលបែបបទបច្ចេកទេស (TOR) ឆ្នាំ២០០៣ ទាក់ទងនឹង ការផលិតផែនទីអ័រតូហ្វូតូ (ចំណុចទី ៤ ជំហានទី ២ នៃ TOR ឆ្នាំ ២០០៣) ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មី ដូចជា LIDAR (Light Detection and…

  • នាយឧត្តមសេនីយ៍ ស ថេត ៖ ស្នងការនគរបាលថ្មី ខេត្តស្ទឹងត្រែង បន្តខិតខំអនុវត្តតួនាទីភារកិច្ចការងារ ឲ្យមានប្រសិទ្ធភាព

    នាយឧត្តមសេនីយ៍ ស ថេត ៖ ស្នងការនគរបាលថ្មី ខេត្តស្ទឹងត្រែង បន្តខិតខំអនុវត្តតួនាទីភារកិច្ចការងារ ឲ្យមានប្រសិទ្ធភាព

    (ខេត្តស្ទឹងត្រែង)៖ ស្នងការនគរបាលថ្មី ខេត្តស្ទឹងត្រែង ត្រូវបន្តខិតខំពង្រឹងសន្តិសុខ សុវត្ថិភាពសាធារណៈ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសគ្រឿងញៀនឆ្លងដែនខុសច្បាប់ ឲ្យមានប្រសិទ្ធភាព ។ ប្រសាសន៍ណែនាំរបស់ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ ស ថេត តំណាងឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានធ្វើឡើងនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ក្នុងពិធីប្រកាសផ្ទេរភារកិច្ច ស្នងការនគរបាលខេត្តស្ទឹងត្រែង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង មន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងកងកម្លាំងទាំង៣ ក៏បានចូលរួមផងដែរ ដែលពិធីនេះបានធ្វើឡើងនៅសាលាខេត្តស្ទឹងត្រែង។ យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា អតីតអនុប្រធានមន្ទីរប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលជាតិ ចូលកាន់មុខតំណែង ជាស្នងការនគរបាលថ្មី ខេត្តស្ទឹងត្រែង ជំនួសលោកឧត្តមសេនីយ៍ទោ អ៊ូត ស៊ីវុត្ថា ដែលត្រូវទទួលភារកិច្ចថ្មី ក្នុងមុខតំណែងជា អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម…

  • សម្ដេចតេជោ ហ៊ុន សែន អបអរសាទរខួបលើកទី៣៤ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា

    សម្ដេចតេជោ ហ៊ុន សែន អបអរសាទរខួបលើកទី៣៤ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា

    (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា តាមរយៈបណ្ដាញសង្គមនាព្រឹកថ្ងៃទី២៣តុលា ឆ្នាំ២០២៥ បានប្រកាសអបអរសាទរខួបលើកទី៣៤ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស(២៣ តុលា ១៩៩១ – ២៣ តុលា ២០២៥) ។ ៣៤ឆ្នាំមុន ពោលគឺនៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ ភាគីទាំង ៤ របស់កម្ពុជារួមមាន៖ សម្តេចតេជោ ហ៊ុន សែន តំណាងឱ្យរដ្ឋាភិបាលកម្ពុជា ចលនាតស៊ូហ៊្វុនស៊ិនប៉ិច ដែលតំណាងដោយសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដែលតំណាងដោយ លោក សឺន សាន និង ក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ តំណាងដោយ លោក ខៀវ សំផន បានឈានទៅចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមវត្តមានសាក្សីមកពី ១៨ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN)…