-
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូ ចូលរួម កិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមភូមិន្ទ ចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃនៅប្រទេសម៉ាឡេស៊ី។ ក្រសួងការពារជាតិបានឱ្យដឹងថា៖ក្នុងដំណើរដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមភូមិន្ទ ចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃនេះដែរបានទទួលការស្វាគមន៍ពីសំណាក់ ឧត្តមនាវីទោ Ahmad Shafirudin Bin Abu Bakar ជំនួយការនាយសេនាធិការទទួលបន្ទុកអភិវឌ្ឍន៍ផែនការ និងយុទ្ធសាស្ត្រ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី និង អនុព័ន្ធយោធាកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី នៅអាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ គួរបញ្ជាក់ថា កាលពីថ្ងៃទី២០ និង២១ ខែតុលា ឆ្នាំ២០២៥ កន្លងមក កងទ័ពកម្ពុជា-ថៃ បានបើកកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីរួចមកហើយ។ ក្នុងកិច្ចប្រជុំទាំងពីរថ្ងៃនេះដែរភាគីទាំងពីរ ពិភាក្សាបន្ថែមទៀតក្នុងការជំរុញប្រសិទ្ធភាព ភាពជឿជាក់អំពីការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងការកសាងទំនុកចិត្តជាមួយគ្នា។ សម្រាប់កិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នេះធ្វើឡើង ដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំពិសេសលើកទី២ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ…
-
ឯកឧត្តម ផន រឹម៖ គម្រោងព្រែកជីកហ្វូណនតេជោ ចាប់ផ្តើមជីក នៅពេលទឹកស្រកខាងមុខ

(ភ្នំពេញ)៖ ឯកឧត្តម ផន រឹម បានគូសបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ មិនមានការប្រែប្រួលទេ និងកំពុងដំណើរការតាមកាលបរិច្ឆេទ នៃដំណាក់កាលនីមួយៗ។ ព្រែកជីកនេះ នឹងចាប់ផ្តើមជីក នៅពេលទឹកស្រកខាងមុខ អាចចុងខែវិច្ឆិកា ឬដើមខែធ្នូ ឆ្នាំ២០២៥ខាងមុខ។ ការបញ្ចាក់លើងឡើង តាមរយៈបណ្តាញសង្គមការងារផ្លូវការ នានាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។ ឯកឧត្តម បន្តថា បច្ចុប្បន្នគម្រោងព្រែកជីកហ្វូណនតេជោ ស្ថិតក្នុងដំណាក់កាលវាល់វែង និងដោះស្រាយផលប៉ះពាល់ប្រជាពលរដ្ឋ។ ការដោះស្រាយផលប៉ះពាល់ ត្រូវធ្វើឡើងតាមយន្តការដោះស្រាយផលប៉ះពាល់របស់រាជរដ្ឋាភិបាល ដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន, អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ។ ឯកឧត្តម បានបន្ថែមថា ពេលនេះក្រុមការងារដោះស្រាយផលប៉ះពាល់កំពុងធ្វើសកម្មភាពនៅកំណាត់ទី២ (ក្នុងខេត្តកណ្តាល) ដោយបានអង្កេត វាស់វែង និងចងក្រងទិន្នន័យផលប៉ះពាល់លម្អិតលើសំណង់ លំនៅដ្ឋាន និងដីស្រែ នៅស្រុកកោះធំ។ ក្រុមការងារបានសម្ភាសន៍ និងផ្ដិតមេដៃប្រជាពលរដ្ឋរងផលប៉ះពាល់ព្រមទាំងបានរៀបចំវេទិកាពិភាក្សា និងការសម្របសម្រួលជាមួយប្រជាពលរដ្ឋជាបន្តបន្ទាប់។ បើមិនមានការប្រែប្រួលទេ គម្រោងនេះនឹងបញ្ចប់នៅអំឡុងឆ្នាំ២០២៨ខាងមុខ។ ឯកឧត្តម អ្នកនាំពាក្យរូបនេះគូសបញ្ជាក់ថា…
-
ឯកឧត្តម ហេង សួរ អញ្ជើញបើកកិច្ចប្រជុំឧត្តមមន្ត្រីការងារអាស៊ានលើកទី២១ នៅខេត្តសៀមរាប

(សៀមរាប)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំឧត្តមមន្ត្រីការងារអាស៊ានលើកទី២១ (21st SLOM) ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ នៅសណ្ឋាគារEmpress resort Angkor ខេត្តសៀមរាប។ នេះជាលើកទីពីរ ដែលកម្ពុជាបានទទួលកិត្តិយសធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំដ៏សំខាន់នេះ បន្ទាប់ពីលើកដំបូងកាលពីឆ្នាំ២០១២ នៅរាជធានីភ្នំពេញ។ កិច្ចប្រជុំមានគោលបំណងបញ្ជាក់ឡើងវិញនូវការប្តេជ្ញារួមគ្នារបស់អាស៊ាន ក្នុងការពង្រឹងកម្លាំងពលកម្មឲ្យប្រកបដោយបរិយាបន្ន ចីរភាព ភាពធន់ និងការត្រៀមខ្លួនសម្រាប់អនាគត។ ឯកឧត្តម រដ្ឋមន្ត្រី បានអបអរសាទរដល់ លោកជំទាវ Joan Moh អនុរដ្ឋលេខាធិការក្រសួងហត្ថពលកម្មនៃប្រទេសសិង្ហបុរី និងជាតំណាងប្រធានប្តូរវេនឧត្តមមន្ត្រីការងារអាស៊ាន សម្រាប់ឆ្នាំ២០២៤–២០២៦ ក្នុងឱកាសធ្វើជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ានលើកទី២៨ (28th ALMM) និងកិច្ចប្រជុំឧត្តមមន្ត្រីការងារអាស៊ានលើកទី២០ និង២១ (20th & 21st SLOM)។ កិច្ចប្រជុំនេះផ្តោតលើការពិនិត្យវឌ្ឍនភាពនៃស្ថាប័នក្រោមវិស័យ SLOM ជាពិសេសផ្នែកទីផ្សារការងារ ការអភិវឌ្ឍកម្លាំងពលកម្ម ចល័តភាពកម្លាំងពលកម្ម សុវត្ថិភាព និងសុខភាពការងារ។ ក៏ដូចជាការកំណត់ទិសដៅអនាគត ដើម្បីធានាថា អាស៊ានអាចបន្តឆ្លើយតបទៅនឹងបរិបទបច្ចុប្បន្ន និងលើកកម្ពស់នវានុវត្តន៍ ការរួមបញ្ចូល…
-
ឯកឧត្តម ខៀវ បូរិន្ទ កោតសរសើរមន្ទីររៀបចំដែនដីកំពង់ធំ ចំពោះលទ្ធផលវាស់វែងដីធ្លីឆាប់រហ័សជូនប្រជាពលរដ្ឋ

(កំពង់ធំ)៖ ឯកឧត្តម ខៀវ បូរិន្ទ អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់មន្ត្រីរាជការមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ធំ ដែលបានអនុវត្តការងារចុះវាស់វែងដីធ្លីបានច្រើន និងឆាប់រហ័ស ដើម្បីជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។ ឯកឧត្តម បានថ្លែងអំពីការកោតសរសើរនេះ នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៥ និងលើកទិសដៅការងារឆ្នាំ ២០២៦ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ធំ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៥។ ក្នុងពិធីនោះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ទូច សុខា អភិបាលរងខេត្តកំពង់ធំ ព្រមទាំងលោក លោកស្រី ប្រធានមន្ទីរផ្សេងៗ អភិបាលក្រុង ស្រុក មេឃុំ និងចៅសង្កាត់ជាច្រើនរូប។ ឯកឧត្តម ខៀវ បូរិន្ទ បានសរសើរជាថ្មីចំពោះក្រុមការងារមន្ទីរ ដែលបានប្រឹងប្រែងអស់កម្លាំងកាយ និងកម្លាំងចិត្ត ក្នុងការអនុវត្តភារកិច្ច ដើម្បីសម្រេចគោលនយោបាយ…
-
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញចូលរួម បើកសិក្ខាសាលាចែករំលែកបទពិសោធ នៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៤ (CPA3)

(ខេត្តកំពង់ចាម)៖ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី ការចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៤ សម្រាប់កម្រិតមន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត៣ នៅសាលាខេត្តកំពង់ចាម។ សិក្ខាសាលានេះ ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២១ និងទី២២ ខែតុលា ឆ្នាំ២០២៥ ក្នុងគោលបំណង នាំយកនូវបទពិសោធ ចែករំលែកគ្នាទៅវិញទៅមក ដើម្បីធ្វើជាមូលដ្ឋានក្នុងការពង្រឹងការគ្រប់គ្រង និងកែលម្អគុណភាពក្នុងការផ្តល់សេវាសាធារណៈ នៅក្នុងអង្គភាពរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ ស្របតាមគោលការណ៍រាជរដ្ឋាភិបាល និងការចង់បានរបស់ប្រជាជនយើង រួមទាំងបានផ្តល់ទស្សនទានថ្មីៗ ការផ្តល់ចំណេះដឹង ការបង្កើតទំនាក់ទំនង និងបទពិសោធល្អៗស្របជាមួយបរិបទ និងស្ថានភាពជាក់ស្តែងថែមទៀតផង។ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានគូសបញ្ជាក់ថា បន្ទាប់ពីការដាក់ឲ្យអនុវត្តការវាយតម្លៃរបស់គណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈឆ្នាំ២០២៤ ខេត្តកំពង់ចាម បានបញ្ជូនបេក្ខភាពមន្ទីរពេទ្យបង្អែកចំនួន ៤ និងសាលារៀនចំនួន ៤ចូលរួមក្នុងការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាល និងវិស័យអប់រំ ក្នុងនោះ មន្ទីរបង្អែកខេត្តកំពង់ចាម ទទួលបានជ័យលាភីអង្គភាពគំរូចំណាត់ថ្នាក់លេខ ១…
-
ស្ថានទូតឥណ្ឌូនេស៊ី ស្នើសុំបង្កើតឱ្យមានផ្សាររាត្រីឥណ្ឌូនេស៊ីមួយ នៅលើផ្លូវថ្មើជើងចតុមុខ (Chaktomuk Walk Street)

(ភ្នំពេញ)៖ ឯកឧត្ដម សាន់តូ ជាម៉ូស៊ូម៉ាតូ (H.E Mr.Santo Damosumarto ) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា គ្រោងនឹងបង្កើតឲ្យមានផ្សាររាត្រីឥណ្ឌូនេស៊ីមួយ នៅលើផ្លូវថ្មើជើងចតុមុខ (Chaktomuk Walk Street)។ គម្រោងនេះនឹងត្រូវធ្វើឡើងនៅនៅថ្ងៃទី២២ ឬ ២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខនេះ ដើម្បីបង្ហាញពីវប្បធម៌ ទំនៀមទំលាប់ របាំប្រពៃណី និងម្ហូបអាហារឥណ្ឌូនេស៊ីនៅទីនេះ ។ នេះជាការបង្ហាញជាមួយនឹងការសូមអនុញ្ញាតពីអាជ្ញាធររាជធានីភ្នំពេញ ក្នុងជំនួបសម្ដែងការគួរសមជាមួយ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២១ តុលាឆ្នាំ២០២៥នេះ នៅសាលារាជធានីភ្នំពេញ ។ ឯកឧត្តម សាន់តូ ជាម៉ូស៊ូម៉ាតូ បានមានប្រសាសន៍ថា ប្រជាពលរដ្ឋឥណ្ឌូនេស៊ីនៅកម្ពុជា មានចំនួន កាន់តែកើនឡើង ។ ទន្ទឹមនិងកំណើននេះ ឯកឧត្ដម ក៏បានថ្លែងនូវការអរគុណ ចំពោះអាជ្ញាធររាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់ ក្នុងការសម្រួលដល់ការរស់នៅ និងការរកស៊ីរបស់ប្រជាពលរដ្ឋឥណ្ឌូនេស៊ីនៅរាជធានីភ្នំពេញ ។ ជាកិច្ចឆ្លើយតប និងការស្នើសុំរបស់ស្ថានទូតឥណ្ឌូនេស៊ី…
-
លោក ក្លែន ន័បឺត ហាន់(Klein Norbert Hans)ជនជាតិអាល្លឹម៉ង់សញ្ជាតិអាល្លឺម៉ង់ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាត្រាស់បង្គាប់ ផ្តល់សញ្ជាតិខ្មែរ

(ខេត្តកែប)៖ លោក ក្លែន ន័បឺត ហាន់(KLEIN NORBERT HANS) ជនជាតិអាល្លឺម៉ង់ សញ្ជាតិអាល្លឺម៉ង់ កេីតនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ១៩៣៤ ទីក្រុង NOVIVRBAS សាធារណរដ្ឋស៊ែបី ត្រូវបានព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ ផ្ដល់សញ្ជាតិខ្មែរ តាមសេចក្ដីក្រាបបង្គំទូលថ្វាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីរូបលោកបានកសាងស្នាដៃជាច្រេីនជួយរាជរដ្ឋាភិបាលកម្ពុជា និងសង្គមជាតិកម្ពុជា អស់ជាច្រើនឆ្នាំកន្លងមកនេះ។ ពិធីប្រគល់ព្រះរាជក្រឹត្យផ្ដល់សញ្ជាតិខ្មែរ ខាងលេីប្រព្រឹត្តឡេីងនៅសាលាខេត្តកែបនាព្រឹកថ្ងៃទី២១ខែតុលាឆ្នាំ២០២៥ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណ:អភិបាលខេត្តកែប រួមជាមួយប្រតិភូអមដំណេីរ និងថ្នាក់ដឹកនាំខេត្តជាច្រេីនរូបផងដែរ។ សូមជម្រាបផងដែរថា លោក ក្លែន ន័បឺត ហាន់(KLEIN NORBERT HANS) បច្ចុប្បន្នលោកកំពុងរស់នៅភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អេីរ ខេត្តកែប និងជាម្ចាស់ចំការម្រេចកំពត(GI) មួយកន្លែងផងដែរ៕…
-
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញទស្សនកិច្ចអង្គភាពសេវាសាធារណៈជ័យលាភីលេខ១ ក្នុងវិស័យសុខាភិបាល នៅមន្ទីរពេទ្យខេត្តកំពង់ចាម

(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូនៃគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) ចុះទស្សនកិច្ចនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដែលទទួលបានជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ចំណាត់ ថ្នាក់លេខ១ សម្រាប់មន្ទីរពេទ្យបង្អែក ផ្តល់សេវាសំណុំសកម្មភាពបង្រ្គប់កម្រិត៣ (CPA3) ដែលមានទីតាំងស្ថិតនៅក្នុងទីរួមខេត្តកំពង់ចាម។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជួបសំណេះសំណាលជាមួយសមាជិក សមាជិកា និងគណៈប្រតិភូរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌទូទាំងប្រទេស ប្រធានមន្ទីរពេទ្យ លោកគ្រូអ្នកគ្រូពេទ្យប្រចាំការនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។ ទន្ទឹមនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានចូលជួបសួរសុខទុក្ខប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលនៅទីនោះ ព្រមទាំងបានត្រួតពិនិត្យស្ថានភាពជុំវិញមន្ទីរពេទ្យផងដែរ។ ជាមួយគ្នានេះដែរ បន្ទាប់ពីបានស្តាប់ លោកប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម រាយការណ៍ពីសារបានប្រវត្តិមន្ទីរពេទ្យ វឌ្ឍនភាពការងារដែលសម្រេចបាន ចក្ខុវិស័យ និងគួបផ្សំសំណូមពរនានា រួចមក ឯកឧត្តមនាយករដ្ឋមន្ត្រី បានធ្វើការកោតសរសើរ និងបានលើកទឹកចិត្តឱ្យបន្តខិតខំពង្រឹងការអនុវត្ត យកចិត្តទុកដាក់ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ភាពកក់ក្តៅ និងឱ្យសាកសមនឹងការជឿទុកចិត្តរបស់រាជរដ្ឋាភិបាល។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលឹកអំពីអភិក្រមរបស់សម្តេចធិបតី ជាពិសេសរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាជាមួយនឹងប្រទេសជិតខាង ដោយលើកឡើងថា…
-
កិច្ចប្រជុំ JBC កម្ពុជា-ថៃចាប់ផ្តើម នៅវេលាថ្ងៃត្រង់ក្នុងថ្ងៃនេះ ដោយមានរយៈពេល២ថ្ងៃគឺចាប់ពីថ្ងៃទី២១ និងទី២២ ខែតុលា នៅ ខេត្តចន្ទបុរីប្រទេសថៃ

(ភ្នំពេញ)៖ ក្រសួងការពារជាតិកម្ពុជាបានឱ្យដឹងថាកិច្ចប្រជុំពេញអង្គគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) បានចាប់ផ្តើមដំណើរការនៅម៉ោង ១២:១២នាទីថ្ងៃត្រង់។ ប្រភពខាងលើនេះបានឱ្យដឹងថាកិច្ចប្រជុំពេញអង្គគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) បានចាប់ផ្តើមដំណើរការនៅម៉ោង ១២:១២នាទីថ្ងៃត្រង់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចន្ទបុរី ប្រទេសថៃ ដែលភាគីថៃធ្វើជាម្ចាស់ផ្ទះ។ ក្នុងកិច្ចប្រជុំនេះដែរគឺបានប្រព្រឹត្តទៅដោយមានសមាសភាព កម្ពុជា ដឹកនាំដោយ ឯកឧត្ដម ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ ដោយមានសមាសភាពអន្តរក្រសួង និងបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ចូលរួម។ ដោយឡែកសមាសភាពថៃ ដឹកនាំដោយ ឯកឧត្តម Prasas Prasasvinitchai ទីប្រឹក្សាក្រសួងការបរទេស និងជាប្រធានគណៈកម្មការចម្រុះព្រំដែនថៃ-កម្ពុជា និងដោយមានការចូលរួមពីតំណាងប្រតិភូអមដទៃទៀត។ គួរបញ្ជាក់ថាកិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) មានរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី២១ និង ២២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចន្ទបុរី ប្រទេសថៃដែលភាគីថៃធ្វើជាម្ចាស់ផ្ទះ៕ ដោយ ៖ ម៉ាដេប៉ូ
-
កម្ពុជា និងថៃ នៅថ្ងៃនេះបន្តបើកិច្ចប្រជុំថ្ងៃទី២នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី

(ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះ គឺជាថ្ងៃទីពីរ នៃកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានចាប់ផ្តើមហើយនៅវេលាម៉ោង ០៩:១០នាទីព្រឹកនេះ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។នេះបើតាមការឱ្យដឹងពីសំណាក់ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ។ អ្នកនាំពាក្យក្រសួងការពារជាតិបានឱ្យដឹងដែរថាសម្រាប់នៅថ្ងៃទីពីរនេះ កិច្ចប្រជុំបានបន្តពិភាក្សាបន្ថែមទៀតក្នុងការជំរុញប្រសិទ្ធភាព ភាពជឿជាក់អំពីការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងការកសាងទំនុកចិត្តជាមួយគ្នា។ គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នេះធ្វើឡើង ដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំពិសេសលើកទី២ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ដ៏ខ្លីខាងមុខនេះ៕ ដោយ ៖ ម៉ាដេប៉ូ