-
កម្ពុជា និងថៃ ចាប់ផ្តើមកិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៅថ្ងៃត្រង់នេះ ក្នុងខេត្តចន្ទបុរី

(ចន្ទបុរី ថៃ)៖ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានគណៈប្រតិភូមកពីភាគីកម្ពុជា និងឯកឧត្តម ប្រាសាស ប្រាសាសវិនិច្ឆ័យ (Prasas Prasasvinitchai) ទីប្រឹក្សាក្រសួងការបរទេស ទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានគណៈប្រតិភូមកពីភាគីថៃ អញ្ជើញដឹកនាំ ប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នាវេលាថ្ងៃត្រង់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះ នៅក្នុងខេត្តចន្ទបុរី ព្រះរាជាណាចក្រថៃ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួន ដោយមានសមាសភាពប្រតិភូ នៃបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ចូលរួមផងដែរ។ របៀបវារៈសំខាន់ៗ នៅក្នុងកិច្ចប្រជុំ JBC នៅថ្ងៃនេះរួមមាន៖ ទី១ ពិនិត្យ និងតាមដានវឌ្ឍនភាព កិច្ចប្រជុំJBC លើកទី៦ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ និងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥។ ទី២ របៀបវារៈជាអាទិភាពដែលប្រគល់ជូនដោយ គណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជាថៃ ក្នុងកិច្ចប្រជុំពិសេសលើកទី១ នៅខេត្តកោះកុង កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ជាពិសេសករណីភូមិជោគជ័យ។…
-
អគារមន្ទីរពេទ្យបង្អែកស្វាយជ្រំ ១ខ្នង ៣ជាន់ ១៥បន្ទប់នៅ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងអាចជួយសម្រួលពលរដ្ឋក្នុងស្រុកមិនបាច់ទៅព្យាបាលជំងឺនៅឆ្ងាយបាន

(ស្វាយរៀង)៖ អគារថ្មីនៃមន្ទីរពេទ្យ បង្អែកស្វាយជ្រំ ១ខ្នង ៣ជាន់ មាន១៥បន្ទប់ ស្ថិតនៅឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ត្រូវបានសម្ពោធអោយដំណើរការ ដើម្បីជួយព្យាបាលប្រជាពលរដ្ឋ ក្នុងតំបន់ និងមកពីទីឆ្ងាយ។ មន្ទីរពេទ្យនេះជាជំនួយដ៏ថ្លៃថ្លារបស់សប្បុរសជន នៃមូលនិធិថែទាំសុខភាពមាតានិងទារក និង រ៉ូតារីក្លិប អ៊ីនធឺណេសិនណល នៃសាធារណរដ្ឋកូរ៉េ ដឹកនាំរបស់លោក ឌីខេ លី តាមរយៈលោកឧត្តម សេនីយ៍ឯក ចៅ ភិរិទ្ធ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកស្វាយជ្រំ។អគារថ្មីនៃមន្ទីរពេទ្យបង្អែកស្វាយជ្រំនេះ គឺមានទំហំ (ទទឹង ៧ម៉ែត្រ គុណ បណ្តោយ ៣៦ម៉ែត្រ) កម្ពស់៣ជាន់ ១៥បន្ទប់ (មាន បន្ទប់ទឹក, ១៤បន្ទប់) និងឃ្លាំងចំនួន ២បន្ទប់ រួមជាមួយសម្ភារបរិក្ខាបច្ចេក ទេសជាច្រើនទៀត គឺបានចំណាយអស់ថវិកាសរុបចំនួន ៦៥ម៉ឺន ៥ពាន់ ដុល្លារអាមេរិក ដែលអគារមន្ទីរពេទ្យបង្អែកថ្មីដ៏ទំនើបថ្នាក់ស្រុក (កម្រិត២)នេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ការផ្តល់សេវាសុខា ភិបាលក្នុងស្រុករបស់យើងនេះ។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ…
-
ក្រសួងការងារស្នើឱ្យម្ចាស់ហ្វេសប៊ុកផេក “ព័ត៌មានពិត” លុបចោលនិងកុំយកសកម្មភាពកម្មករប្រឌិតញុះញង់ជាចេតនានយោបាយ

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះ បានស្នើទៅដល់ម្ចាស់បណ្តាញសង្គមហ្វេសប៊ុកផេក ដែលមានឈ្មោះថា ព័ត៌មានពិត កុំយកសកម្មភាពកម្មករទៅប្រឌិតញុះញង់បំភ្លៃការពិតក្នុងចេតនានយោបាយទុច្ចរិតបង្កភាពវឹកវរបំផ្លាញសន្តិសុខជាតិ និងសូមលុបចោលរូបភាពវីដេអូកាត់តខុសការពិតទាំងនោះចេញជាបន្ទាន់។ លោកថ្លែងថា៖«ខ្ញុំស្នើដល់ម្ចាស់ហ្វេសប៊ុក ព័ត៌មានពិត សូមចូលរួមគិតប្រយោជន៍ជាតិជាធំ កុំយកសកម្មភាពកម្មករទៅកាត់តជាវីដេអូប្រឌិតញុះញង់ជាចេតនានយោបាយ សូមបញ្ឈប់ជាបន្ទាន់ចំពោះសកម្មភាពដែលមានចេតនាទុច្ចរិតចង់បំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ»។ បើតាមលោក ស៊ុន មេសា ម្ចាស់ហ្វេសប៊ុកផេក ព័ត៌មានពិត កំពុងយករូបភាពសកម្មភាពកម្មករទៅកាត់តច្នៃប្រឌិតក្នុងចេតនាញុះញង់ប្រជាពលរដ្ឋតាមរយៈបណ្តាញសង្គមឱ្យងើបឡើងបះបោរ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងកៀរគរប្រជាពលរដ្ឋឱ្យធ្វើសកម្មភាពផ្សេងៗផ្ទុយនឹងច្បាប់។ លោកបន្តថា នេះជារឿងអគុណធម៌បំផុត ដែលម្ចាស់ហ្វេសប៊ុកផេកមួយនេះខំប្រឹងមួលបង្កាច់ លាបពណ៌ ទម្លាក់កំហុសគ្រប់បែបយ៉ាងមកលើរាជរដ្ឋាភិបាល៕ ដោយ ៖ ង៉ាន់ ទិត្យ
-
គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ប្រគល់សេចក្តីព្រាងច្បាប់ចំនួន ៥ ជូនគណៈកម្មការជំនាញរបស់ព្រឹទ្ធសភា ពិនិត្យសិក្សា និងផ្តល់យោបល់

(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផល នៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានឱ្យដឹងថា នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ គណៈកម្មាធិការអចិន្ត្រៃយ៍ ព្រឹទ្ធសភានីតិកាលទី៥ បានរៀបចំកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ។ បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានសម្រេចជូន គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន និងគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា ដើម្បី ពិនិត្យសិក្សា និងផ្តល់យោបល់សេចក្តីព្រាងច្បាប់ស្តីពី៖ ១-ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីក្របខ័ណ្ឌបទប្បញ្ញត្តិសុវត្ថិភាពម្ហូបអាហារ អាស៊ាន ។ ២-ការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ាន ស្តីពីបម្លាស់ទី រូបវន្តបុគ្គល ។ ៣-ការអនុម័តយល់ព្រមលើពិធីសារទីមួយ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-ហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន។ ៤-ការអនុម័តយល់ព្រមលើពិធីសារទីពីរ…
-
សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យសំណើរបស់រដ្ឋសភា

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ដើម្បីពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់មួយចំនួន ។ សំណើរបស់រដ្ឋសភា សុំពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ រួមមាន៖ ១-ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពី ក្របខណ្ឌបទប្បញ្ញត្តិសុវត្ថិភាពម្ហូបអាហារអាស៊ាន ។ ២-ការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធកម្មកិច្ចព្រមព្រៀងអាស៊ាន ស្តីពី បម្លាស់រូបវន្តបុគ្គល ។ ៣-ការអនុម័តយល់ព្រមលើពិធីសារទី១ ធ្វើវិសោធកម្ម កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-ហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន។ ៤-ការអនុម័តយល់ព្រមលើពិធីសារទីពីរ ធ្វើវិសោធកម្មកិច្ចព្រមព្រៀងបង្កើតតំបន់ ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ ។ ៥-ការអនុម័តយល់ព្រមលើអនុសញ្ញា ស្តីពី ការបង្កើតអង្គការអន្តរជាតិ សម្រាប់សន្ធានកម្ម ។ ៦-ផ្សេងៗ ៕ ដោយ ៖ វណ្ណលុក
-
សហជីពនៅកម្ពុជាជំរុញឱ្យអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍បន្តនីតិវិធីទៅកាន់តុលាការកុំធ្វើខុសនីតិវិធីតុលាការ

(ភ្នំពេញ)៖ សហជីពធំៗនៅកម្ពុជាបានជំរុញឱ្យក្រុមអតីតបុគ្គលិកណាហ្គាវើលដ៍ បន្តនីតិវិធីទៅកាន់តុលាការ ព្រោះបញ្ហានៅក្រុមហ៊ុនណាហ្គាវើលដ៍នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាក្រុមប្រឹក្សាអាជ្ញាកណ្តាលបានដោះស្រាយរួចចប់សព្វគ្រប់អស់ហើយ។ ការជំរុញរបស់សហជីពនៅកម្ពុជា ធ្វើឡើងនៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ បន្ទាប់ពីក្រុមអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍បាននាំគ្នាទៅដាក់ញត្តិស្នើសុំពន្លឿនដំណោះស្រាយវិវាទការងារនៅវេលាព្រឹកថ្ងៃដដែលនោះ។ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា មើលឃើញថា ដំណោះស្រាយប្រកបដោយការយកចិត្តទុកដាក់របស់ក្រសួងការងារចំពោះបញ្ហានៅក្រុមហ៊ុនណាហ្គាវលើដ៍ គឺបានបញ្ចប់សព្វគ្រប់ហើយ ប៉ុន្តែក្រុមអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ខ្លួនឯងទេ ដែលទាត់ចោលមិនទទួលយកដំណោះស្រាយរបស់ក្រសួងការងារ និងក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលធ្វើត្រឹមត្រូវស្របតាមច្បាប់ និងលក្ខខណ្ឌតម្រូវ។ លោកថ្លែងថា៖«សកម្មភាពរបស់អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ម្តងហើយ ម្តងទៀតធ្វើការដាក់ញត្តិសុំអន្តរាគមន៍ពី ក្រសួងការងារគឺហាក់ដូចជាថយក្រោយ នៃដំណើរការនីតិវិធីទៅវិញទេ។ បើកើតទុក្ខមិនសុខចិត្ត ពួកគាត់អាចដាក់ប្តឹងទៅតុលាការ ព្រោះនីតិវិធីតុលាការប្រសើជាងការយកញត្តិមកដាក់ដដែលៗ គ្មានចំណេញអ្វីបន្តិចសោះឡើយសម្រាប់ប្រទេសជាតិ»។ លោក សំ សឿន បន្ថែមថា ការដាក់ញត្តិដដែលៗរបស់ក្រុមអតីតបុគ្គលិកណាហ្គាវើលដ៍ គឺជាចេតនាទុច្ចរិតបង្កើតឱ្យមានការយល់ច្រឡំ និងមានការវាយតម្លៃខុសមកលើរាជរដ្ឋាភិបាល ហេតុនេះ អ្នកទាំងអស់នោះ គួរតែបញ្ឈប់រាល់សកម្មភាពដាក់ញត្តិ ឬក៏ការធ្វើបាតុកម្មជាដើម ហើយបែរទៅរកដំណោះស្រាយតាមនីតិវិធីតុលាការប្រសើជាង។ ទន្ទឹមនេះ លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករ មើលឃើញថា អ្វីដែលក្រុមអតីតបុគ្កលិកណាហ្គាវើលដ៍បានធ្វើគឺមិនអនុលោមទៅតាមផ្លូវច្បាប់ស្តីពីការងារ ក៏ដូចជាការអនុវត្តឱ្យបានត្រឹមត្រូវតាមសិទ្ធិ និងកតព្វកិច្ចរបស់ខ្លួន។ លោកថា ការដោះស្រាយបញ្ហាដែលបានឆ្លងកាត់នីតិវិធីតុលាការ…
-
សម្តេចតេជោ៖ ខ្ញុំពិតជាមានការខកចិត្ត ចំពោះអំពើមិនគប្បីរបស់ក្រុមលោកK01 ដែលប្រព្រឹត្តអំពើជ្រុលនិយម

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានសរសេរលើបណ្ដាញសង្គម នាយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ថា ខ្ញុំទើបបានមើលវីដេអូ មានរយៈពេលជាង៨នាទី របស់ក្រុមដែលដឹកនាំដោយលោកK01 ទាក់ទងដល់ការធ្វើពហិការឈប់ប្រើប្រាស់ទំនិញថៃ។ ខ្ញុំពិតជាមានការខកចិត្ត ចំពោះអំពើមិនគប្បីរបស់បងប្អូនទាំងនេះ ពិសេសសម្រាប់លោកK01 តែម្តង។ ការដុតចោលទំនិញថៃ ការដាក់បណ្តាសាចំពោះអ្នកលក់ទំនិញថៃដែលនៅសេសសល់លក់មិនទាន់អស់ គឺជាអំពើទៅហួសពីស្នេហាជាតិ និងជារបៀបក្រុមនិយមជ្រុលហួសហេតុ។ ប្រជាជនកម្ពុជាច្រើនណាស់ដែលធ្វើពហិការមិនប្រើប្រាស់ទំនិញថៃ មានស្ទើរតែ៩៩ភាគរយទៅហើយ មិនថា ប្រជាជននៅក្នុងប្រទេសឬបងប្អូនខ្មែរនៅក្រៅប្រទេសនោះទេ។ ចំណោទបញ្ហានៅត្រង់អាជីវកលក់ដូរ ដែលមានទំនិញថៃនៅសល់តើឲ្យពួកគាត់យកទៅណា? ដុតបំផ្លាញចោល ឬបន្តលក់ដើម្បីប្រមូលដើមទុនមកវិញ?ប្រសិនបើK01 មានប្រាក់ សូមយកទៅទិញទំនិញដែលនៅសេសសល់ទាំងនេះ ធ្វើជាចំណីសត្វ ប្រសើរជាងដុតចោលដូច K01 បានធ្វើដែលមានក្នុងវីដេអូនេះ។ បើមនុស្សមិនទទួលទាន ទុកឲ្យសត្វសុី ប្រសើរជាងដុត ឬកំទេចចោល។ ខ្ញុំសូមឲ្យK01 បញ្ឈប់សកម្មភាពបែបឆ្កួតៗនេះជាបន្ទាន់ និងចូលរួមពង្រឹងតម្លៃសីលធម៌ សុជីវធម៌ គុណធម៌ និងភាពថ្លៃថ្នូររបស់ជាតិ ៕ ដោយ ៖ វណ្ណលុក
-
ក្រសួងកសិកម្ម អង្គការ FAO និង តំណាងសហភាពអឺរ៉ុប នឹងរៀបចំដំណើរទស្សនកិច្ចសម្រាប់អ្នកសារព័ត៌មាន ពីវឌ្ឍនភាពស្តីពី «ការធ្វើឌីជីថលនៃការគ្រប់គ្រងជលផលសមុទ្រនៅកម្ពុជា»

(ភ្នំពេញ)៖ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបពិភាក្សាការងារជាមួយ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ពីកិច្ចសហការត្រៀមរៀបចំទស្សនកិច្ចសិក្សាសម្រាប់អ្នកសារព័ត៌មាន អំពី វឌ្ឍនភាពស្តីពី «ការធ្វើឌីជីថលនៃការគ្រប់គ្រងជលផលសមុទ្រនៅកម្ពុជា» នៅខេត្តព្រះសីហនុ។ ក្នុងជំនួបពិភាក្សាដែលបានរៀបចំឡើងកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកជំទាវ អ៊ឹម រចនា បានថ្លែងអំណរគុណដល់អង្គការ FAO និងសហភាពអឺរុប ដែលបានសហការជាមួយក្រសួងកសិកម្ម និងរដ្ឋបាលជលផល ដើម្បីដឹកនាំអ្នកសារព័ត៌មាន និងអង្គការស្ថាប័នពាក់ព័ន្ធ ចុះធ្វើទស្សនកិច្ចផ្សព្វផ្សាយអំពីការប្រើប្រាស់ប្រព័ន្ធឌីជីថល ការបំពាក់ប្រព័ន្ធគ្រប់គ្រងនាវា VMS និងអត្ថប្រយោជន៍របស់VMS សម្រាប់ការគ្រប់គ្រងជលផលសមុទ្រប្រកបដោយចីរភាព និងការយល់ដឹងពីការប្រើប្រាស់ឧបករណ៍ឌីជីថលនេះនៅតំបន់សមុទ្រ។ ជាមួយគ្នានេះលោកជំទាវសង្ឃឹមថា ដំណើរទស្សនកិច្ចសិក្សាដែលគ្រោងរៀបចំនៅចុងឆ្នាំនេះ នឹងទទួលបានការចូលរួមកាន់តែផុលផុស ពីសំណាក់អ្នកសារព័ត៌មាន ដែលមានឱកាសចុះទៅដល់ទីតាំងផ្ទាល់ ជួបសម្ភាសន៍ជាមួយអ្នកពាក់ព័ន្ធរួមមាន៖ ក្រសួងនិងស្ថាប័នពាក់ព័ន្ធ អ្នកនេសាទ ម្ចាស់នាវា ប្រតិបត្តិករ ដៃគូសហការទាំងអស់ ដើម្បីរួមគ្នាបង្ហាញពីលទ្ធផលនៃការបំពាក់ប្រព័ន្ធ VMS នៅលើនាវា ដែលមានសមត្ថភាពត្រួតពិនិត្យពេលវេលាជាក់ស្តែង ជួយទប់ស្កាត់សកម្មភាពនេសាទខុសច្បាប់ និងធានាបាននូវការនេសាទអនុលោមទៅតាមស្តង់ដាអន្តរជាតិ៕…
-
កម្ពុជា និងថៃ បើកិច្ចប្រជុំ GBC នៅថ្ងៃនេះវេលាម៉ោង១៨:០០នាទី ក្នុងប្រទេសម៉ាឡេស៊ី និងត្រៀមរៀបចំ កិច្ចប្រជុំពិសេសលើកទី២ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ខាងមុខ

(ភ្នំពេញ)៖ កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានចាប់ផ្តើមកិច្ចប្រជុំហើយ នាវេលាម៉ោង ១៨:០០នាទី ថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ នេះបើតាមការឱ្យដឹងពីសំណាក់លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ អ្នកនាំពាក្យក្រសួងការពារជាតិបានឱ្យដឹងថា៖នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានធ្វើការពិភាក្សានូវខ្លឹមសារ និងធ្វើការផ្លាស់ប្តូរឯកសារគ្នាទៅវិញទៅមក ដើម្បីត្រៀមរៀបចំ កិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីជំរុញបន្ថែមការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតាបានឱ្យដឹងដែរថា៖គណៈប្រតិភូក្រុមលេខាធិការរបស់កម្ពុជា ដឹកនាំដោយ ឧត្តមសេនីយ៍ទោ ញ៉ែម បូរ៉ាដែន ប្រធានក្រុមលេខាធិការ (GBC) កម្ពុជា និងគណៈប្រតិភូក្រុមលេខាធិការរបស់ថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ ឯក ណាត់ថាផុង ប្រាវកែវ ប្រធានក្រុមលេខាធិការ (GBC )…
-
បណ្ឌិត យង់ ពៅ៖ កម្ពុជាប្រកាន់ឥរិយាបថមិនងាករេពីជំហរអព្យាក្រឹត្យ និងសន្តិសហវិជ្ជមាន ប្រយោជន៍ចូលរួមរក្សាតុល្យភាពភូមិសាស្ត្រនយោបាយ

(ភ្នំពេញ)៖ ក្នុងឱកាសថ្លែងសុន្ទរកថាគន្លឹះបើកវេទិកាទំនាក់ទំនងអន្តរជាតិលើកទី៤ ថ្ងៃទី២០ ខែតុលា ២០២៥ ស្ដីពី «គោលនយោបាយការបរទេសរបស់រដ្ឋតូច : ការទូតសន្តិភាពនិងការទូតបង្ការ» លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានថ្លែងជម្រាបជូនតំណាងស្ថានទូតបរទេសដែលបានចូលរួមក្នុងវេទិកាទំនាក់ទំនងអន្តរជាតិនាព្រឹកនេះថា ភាគីជាមិត្តបរទេសរបស់កម្ពុជាទាំងអស់ ពុំគួរមានការព្រួយបារម្ភចំពោះការដែលកម្ពុជាអាចនឹងងាករេចេញពីជំហរដែលខ្លួនបានប្រកាស ដែលអាចប៉ះពាល់តុល្យភាពភូមិសាស្ត្រនយោបាយតំបន់នោះឡើយ ព្រោះកម្ពុជាតែងតែប្រកាន់ជំហនយោបាយឯករាជ្យ អព្យាក្រឹត្យ មិនចូលបក្សសម្ព័ន្ធ ផ្ដល់តម្លៃលើការដោះស្រាយបញ្ហាដោយសន្តិវិធី និងរួមរស់ដោយសន្តិសហវិជ្ជមានជាមួយបណ្ដាប្រទេសទាំងឡាយលើពិភពលោក។ ដោយចាប់ផ្ដើមពីការលើកឡើងអំពី សណ្ដាប់ធ្នាប់ពិភពលោកបច្ចុប្បន្ន ដែលហាក់ត្រូវបានរុះរើនៅចាប់តាំងពីក្រោយការបញ្ចប់សង្គ្រាមត្រជាក់ លោកបណ្ឌិត យង់ ពៅ បានកត់សម្គាល់ឃើញថា ការរង្គោះរង្គើរសណ្ដាប់ធ្នាប់ពិភពលោក ត្រូវបានកែប្រែជាបន្តបន្ទាប់ ទាំងមជ្ឈិមបូព៌ា អាស៊ី ពិសេសនៅតំបន់អាស៊ានដែលប្រទេសជាសមាជិកធ្លាប់មានសុខដុមនីយកម្មនឹងគ្នា ស្រាប់តែមានការប្រឈមនឹងវិបត្តិតាមរយៈបញ្ហាជម្លោះព្រំដែនរវាងកម្ពុជានិងថៃ។ ស្របពេលដែលជម្លោះព្រំដែនកម្ពុជាថៃ ដែលបានវិវត្តទៅជាបញ្ហាប្រឈមខ្លាំង ចំពោះសន្តិសុខ និងការប្រណាំងប្រជែងសព្វាវុធនៅក្នុងតំបន់អាស៊ាននោះ មានការលើកឡើងពីអ្នកវិភាគមួយចំនួនដែលបង្ហាញការព្រួយបារម្ភថា ជម្លោះព្រំដែនកម្ពុជា-ថៃ អាចនឹងក្លាយទៅជាការអូសទាញដៃមហាអំណាចឱ្យចូលរួម ដែលបង្កើតទៅជាការប្រឈមខាងភូមិសាស្ត្រនយោបាយ នៅក្នុងតំបន់ដែលមានប្រជាជនជាង៦០០លាននាក់នេះ។ លោកបណ្ឌិត បានគូសបញ្ជាក់ថា ភាគីជាមិត្តបរទេសទាំងអស់ មិនគួរមានការព្រួយបារម្ភចំពោះការវិវត្តពីជម្លោះព្រំដែនកម្ពុជា-ថៃ ក្លាយទៅជាការប្រជែងភូមិសាស្ត្រនយោបាយរវាងមហាអំណាចពិភពលោកនោះឡើយ ព្រោះរាជរដ្ឋាភិបាលកម្ពុជា បានប្រកាន់ជំហរអព្យាក្រឹត្យយ៉ាងម៉ឺងម៉ាត់នៅចំពោះមុខការប្រកួតប្រជែងរបស់មហាអំណាចពិភពលោក។ លោកបណ្ឌិតបានថ្លែងសង្កត់ធ្ងន់ថា ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣រហូតរៀងមក ថ្នាក់ដឹកនាំកម្ពុជា បានប្រកាន់យកយ៉ាងខ្ជាប់ខ្ជួននូវនយោបាយការបរទេសអព្យាក្រឹត្យអចិន្ត្រៃយ៍…