Category: នយោបាយ

  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ប្រទេសមួយខ្លាំង លុះត្រាតែមានប្រជាជនខ្លាំង មានចំណេះដឹងខ្ពស់ និងមានជំនាញវិជ្ជាជីវៈច្បាស់លាស់

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ប្រទេសមួយខ្លាំង លុះត្រាតែមានប្រជាជនខ្លាំង មានចំណេះដឹងខ្ពស់ និងមានជំនាញវិជ្ជាជីវៈច្បាស់លាស់

    (ព្រះសីហនុ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ មានប្រសាសន៍ថា ប្រទេសមួយខ្លាំង លុះត្រាតែមានប្រជាជនខ្លាំង គឺប្រជាជនដែលមានចំណេះដឹងខ្ពស់ និងមានជំនាញវិជ្ជាជីវៈច្បាស់លាស់ ដូច្នេះយើងត្រូវតែពង្រឹងសមត្ថភាពរបស់យើងឱ្យខ្លាំង ដើម្បីចូលរួមអភិវឌ្ឍន៍ជាតិមាតុភូមិឱ្យកាន់តែរីកចម្រើននាថ្ងៃអនាគត ។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសិស្សជ័យលាភីនិទ្ទេស«A» ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡង ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ចំនួន៥៦នាក់ នៅខេត្តព្រះសីហនុ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ។ ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានចូលរួមអបអរសាទរចំពោះលទ្ធផលដ៏ល្អប្រសើរ របស់សិស្សានុសិស្សដែលទទួលបានជ័យលាភីនិទ្ទេសA ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥ ដែលលទ្ធផលនេះកើតចេញពីការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្សខ្លួនឯងផ្ទាល់,លោកគ្រូអ្នកគ្រូ, សាលារៀន,ឪពុកម្ដាយអាណាព្យាបាលសិស្ស, សហគមន៍, អាជ្ញាធរខេត្តនិងអ្នកពាក់ព័ន្ធទាំងអស់ដែលបានជួយជំរុញបន្ថែមផងដែរ ។ ភាពជោគជ័យរបស់សិស្សានុសិស្សជ័យលាភីនាពេលនេះ គឺគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ ដូច្នេះត្រូវបន្តខិតខំប្រឹងប្រែងដើម្បីទទួលបានជោគជ័យបន្តបន្ទាប់ទៀតនៅថ្នាក់ឧត្តមសិក្សា ឬការរៀនមុខជំនាញវិជ្ជាជីវៈណាមួយ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់សិស្សានុសិស្សដែលមិនទទួលបានលទ្ធផលល្អក្នុងការប្រឡង សូមកុំបាក់ទឹកចិត្តឬអស់សង្ឃឹម តែត្រូវក្រោកឡើងតស៊ូលើដំណើរជីវិតដ៏វែងឆ្ងាយ សម្រួចគោលដៅក្នុងជីវិតរបស់ខ្លួនឲ្យបានច្បាស់លាស់…

  • សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា

    សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា

    (ភ្នំពេញ)៖ ព្រះរាជាណាចក្រកម្ពុជា សូមស្វាគមន៍ចំពោះកិច្ចព្រមព្រៀងសន្តិភាពនៅតំបន់ហ្គាហ្សា ដែលបានចុះហត្ថលេខានៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅប្រទេសអេហ្ស៊ីប ដោយ ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីនៃសហរដ្ឋអាម៉េរិក ឯកឧត្តម អាប់ដែល ហ្វាតា អ៊ែល-ស៊ីស៊ី ប្រធានាធិបតី នៃសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប ព្រះអង្គម្ចាស់ តាម៉ីម ពិន ហាម៉ាត់ អាល់-ថានី ព្រះចៅ នៃរដ្ឋកាតា និងឯកឧត្តម វ៉ីស៊ីប តាយយ៉ុប អ័រដូហ្គាន់ ប្រធានាធិបតីនៃសាធារណរដ្ឋតួកគីយ៉េ។ កម្ពុជាសូមកោតសរសើរដល់ការដឹកនាំរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតី សហរដ្ឋអាម៉េរិក និងអ្នកសម្របសម្រួលទាំងអស់ ចំពោះការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាក្នុងការ សម្រេចបាននូវលទ្ធផលនេះ និងសង្ឃឹមថា កិច្ចព្រមព្រៀងសន្តិភាពនេះនឹងត្រួសត្រាយផ្លូវសម្រាប់ សន្តិភាពយូរអង្វែង និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញសម្រាប់ភាគីទាំងពីរ។ កម្ពុជាសូមបញ្ជាក់សាជាថ្មីនូវការគាំទ្រចំពោះដំណោះស្រាយរដ្ឋពីរ និងលើកទឹកចិត្តគ្រប់ ភាគីឱ្យបន្តការសន្ទនាស្របតាមសេចក្តីសម្រេចពាក់ព័ន្ធនានារបស់អង្គការសហប្រជាជាតិ និងច្បាប់ អន្តរជាតិ៕ ដោយ ៖ វណ្ណលុក

  • ក្រសួងប្រៃសណីយ៍ផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹង ស្តីពី “ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន”

    ក្រសួងប្រៃសណីយ៍ផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹង ស្តីពី “ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន”

    (ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍បានផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹង ស្តីពី “ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យប្រៃសណីយ៏ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន” ។ ពិធីនេះធ្វើឡើង កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងជាប្រធានក្រុមការងារសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់ ក.ប.ទ. នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ឯកឧត្តមសាស្ត្រាចារ្យសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា លោក គង់ បញ្ញារិទ្ធ អនុប្រធានលេខាធិការដ្ឋាន នៃ គ.ស.អ.ស.ក លោក លោកស្រី មន្ត្រីរាជការ ក.ប.ទ. មន្ទីរ ប.ទ. ទាំង ២៤ខេត្ត និងតំណាងក្រុមហ៊ុនប្រតិបត្តិករ ក្នុងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យ សរុបប្រមាណ ២៤០នាក់ ។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ១. ផ្សព្វផ្សាយបញ្រ្ជាបការយល់ដឹងស្ដីពីយុទ្ធសាស្រ្តជាតិស្ដីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ២. អត្ថប្រយោជន៍ផ្សេងៗនៃការចុះឈ្មោះក្នុងថ្នាលឌីជីថលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធដើម្បីជំរុញការចូលរួមរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និង ៣. យល់ដឹងវិធីសាស្រ្តការចុះឈ្មោះក្នុងថ្នាលឌីជីថល។…

  • លោក សារិន វណ្ណា ៖ ទំនើបកម្មសេវាសាធារណៈតាមប្រព័ន្ធអនឡាញ ផ្តល់ភាពងាយស្រួល និងឆាប់រហ័ស ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ

    លោក សារិន វណ្ណា ៖ ទំនើបកម្មសេវាសាធារណៈតាមប្រព័ន្ធអនឡាញ ផ្តល់ភាពងាយស្រួល និងឆាប់រហ័ស ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ

    (ភ្នំពេញ)៖ លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ បានលើកឡើងថា ការធ្វើបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មសេវាសាធារណៈតាម ប្រព័ន្ធអនឡាញ ក្នុងគោលបំណងផ្តល់សេវាសាធារណៈឱ្យដល់ដៃប្រជាពលរដ្ឋ មានភាពងាយស្រួល និងឆាប់រហ័ស ជាសេវាគាប់ចិត្តសម្រាប់គ្រប់គ្នា ហើយដើម្បីបង្កើនបន្ថែមនូវចំណូលថវិកាជាតិផងដែរ ។ ក្នុងពិធីបូកសរុបលទ្ធផលអនុវត្តការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ លោក សារិន វណ្ណា បានឲ្យដឹងថា ការងារផ្ដល់សេវាសាធារណៈតាមយន្តការច្រកចេញចូលតែមួយ របស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងវិស័យសុរិយោដី និងសំណង់ ក្នុងរយៈពេលមួយឆ្នាំដំបូង នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលគិតចាប់ពីខែតុលា ឆ្នាំ២០២៤ រហូតមកដល់បច្ចុប្បន្ន មន្ទីរបានផ្ដល់សេវាចំនួនជាង ៦ម៉ឺនឯកសារ ទទួលបានចំណូលជាង ហុកសិបប្រាំប៊ីលានរៀល ។ ដោយឡែកក្នុងឆ្នាំ២០២៥នេះ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធវិញ គឺប្រមូលទិន្នន័យក្បាលដីបាន ៤៦៩,៨៥១ក្បាលដី, ចែកប័ណ្ណបានចំនួន ៣២២,៣០០ប័ណ្ណ និងបានចុះវាស់វែងផ្ដល់កម្មសិទ្ធិដីប្រទានកម្មរបស់រដ្ឋជូនប្រជាពលរដ្ឋ…

  • ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ ៖ កម្ពុជាគោរពកិច្ចព្រមព្រៀងឈប់បាញ់ ក៏ប៉ុន្តែ ភាគីថៃមិនបានអនុវត្តន៍ដោយស្មោះត្រង់ឡើយ ដោយចាប់ផ្តើម រាយបន្លាលួស ដាក់កង់ឡាន ទន្ទ្រានចូលអធិបបតេយ្យភាព កម្ពុជា ដោយខុសច្បាប់

    ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ ៖ កម្ពុជាគោរពកិច្ចព្រមព្រៀងឈប់បាញ់ ក៏ប៉ុន្តែ ភាគីថៃមិនបានអនុវត្តន៍ដោយស្មោះត្រង់ឡើយ ដោយចាប់ផ្តើម រាយបន្លាលួស ដាក់កង់ឡាន ទន្ទ្រានចូលអធិបបតេយ្យភាព កម្ពុជា ដោយខុសច្បាប់

    (ភ្នំពេញ)៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប៊ុលហ្គារី បានបញ្ជាក់ប្រាប់ ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំប្រទេសរូម៉ានីដែលទើបតែងតាំងថ្មី ថា បញ្ហាជម្លោះកម្ពុជា-ថៃ កម្ពុជាប្តេជ្ញា និងស្មោះត្រង់គោរព កិច្ចព្រមព្រៀងឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ក៏ប៉ុន្តែ ភាគីថៃមិនបានអនុវត្តន៍ដោយស្មោះត្រង់ឡើយ ដោយចាប់ផ្តើម រាយបន្លាលួស ដាក់កង់ឡាន ទន្ទ្រានចូលអធិបបតេយ្យភាព កម្ពុជា ដោយខុសច្បាប់ មិនតែប៉ុណ្ណោះ ពួកគេបានចាក់សំឡេងសត្វឆ្កែលូ ឆ្កែព្រូស និងសំឡេងខ្មោច ដើម្បីបន្លាចប្រជាពលរដ្ឋកម្ពុជា នៅភូមិព្រៃចាន់ ដើម្បីរំខានមិនឱ្យដេកបាន គោលបំណងបង្ខំឱ្យពួកគេជម្លៀសចេញពីតំបន់នេះ។ ឯកឧត្តម បញ្ជាក់បន្ថេមថា កម្ពុជា មិនឈ្លានពានថៃ ហើយក៏មិនឱ្យបាត់បង់ទឹកដី ដែលយើងមានក្រោយសន្ធិសញ្ញា បារាំងសៀម ១៩០៤ និង ១៩០៧ កម្ពុជាត្រូវការសន្តិភាព ក្នុងការដោះស្រាយគ្នាមិនបាន សូមភាគីថៃក្លាហានទៅដោះស្រាយនៅតុលាការអន្តរជាតិ ICJ ។ នេះប្រសាសន៍លើកឡើងរបស់ ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប៊ុលហ្គារី ខណៈទទួលជួប ឯកឧត្តម Noel Servigon ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីន…

  • ក្រសួងការងារដោះស្រាយបញ្ចប់ការតវ៉ារបស់បងប្អូនកម្មករនៅក្រុមហ៊ុន ភីវី យ៉ាងលឿនរហ័ស

    ក្រសួងការងារដោះស្រាយបញ្ចប់ការតវ៉ារបស់បងប្អូនកម្មករនៅក្រុមហ៊ុន ភីវី យ៉ាងលឿនរហ័ស

    (ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដោះស្រាយបញ្ចប់ករណីកម្មករនិយោជិត នៅក្រុមហ៊ុន ភីវី អ៊ិនដាសស្រ្ទី (ខេមបូឌា) ឯ.ក រួចរាល់ហើយ នៅរសៀលថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២៥នេះ។ នេះបើតាមការឱ្យដឹងពីលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ការដោះស្រាយបញ្ចប់រួចរាល់នេះ គឺក្រោមការដឹកនាំកិច្ចប្រជុំដោយឯកឧត្តម ទុយ ស៊ីផាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមពីក្រុមអន្តរាគមន៍ដោះស្រាយរបស់ក្រសួង លោកប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តតាកែវ តំណាងក្រុមហ៊ុន និងតំណាងបងប្អូនកម្មករនិយោជិត។ កាលពីព្រឹកមិញនេះ កម្មករនិយោជិតជាង ៧០០នាក់ នៅក្រុមហ៊ុន ភីវី អ៊ិនដាសស្រ្ទី (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋានស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ២ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ បានតវ៉ាករណីក្រុមហ៊ុនជូនដំណឹងអំពីការផ្លាស់ប្តូរនាមករណ៍ថ្មី និងផ្លាស់ប្ដូរនិយោជកថ្មី នៅចុងឆ្នាំ ២០២៥។ លោក ស៊ុន មេសា បានឱ្យដឹងបន្តថា បន្ទាប់ពីកិច្ចប្រជុំ ភាគីកម្មករនិយោជិត បានឯកភាពយល់ព្រមចូលធ្វើការងារវិញនៅថ្ងៃស្អែក ហើយភាគីនិយោជក…

  • រយៈពេល ៩ខែ ឆ្នាំ២០២៥ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានដោះស្រាយបញ្ហាក្នុងវេទិកាសាធារណៈជាង ១០០ករណី

    រយៈពេល ៩ខែ ឆ្នាំ២០២៥ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានដោះស្រាយបញ្ហាក្នុងវេទិកាសាធារណៈជាង ១០០ករណី

    (ក្រចេះ)៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ដែលស្ថិតក្រោមការដឹកនាំពីសំណាក់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បាន បំពេញតួនាទី ភារកិច្ច តាមរយៈការចុះធ្វើវេទិកាសារធាណៈ នៅតាមមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ការផ្សព្វផ្សាយគោលនយោបាយ បញ្ជ្រាបការយល់ដឹងពីសមិទ្ធផលរបស់រាជរដ្ឋាភិបាល ការជួយឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ ការចូលរួមកសាងសមិទ្ធផលសង្គម និងការចុះប្រាស្រ័យផ្ទាល់ជាមួយប្រជាពលរដ្ឋ។ តាមរយៈសមិទ្ធផលនេះជាក់ស្តែងការធ្វើវេទិកាសាធារណៈតាមបណ្តាក្រុង ស្រុក ឃុំ សង្កាត់ នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ ក្រុមការងារទទួលបានសំណើ សំណូមពរ បញ្ហាប្រឈម ទំនាស់ ឬការតវ៉ាពីប្រជាពលរដ្ឋចំនួន២០លើក មានប្រជាពលរដ្ឋចូលរួមចំនួន ៣,៧៥៨នាក់។ ដោយទទួលបានសំណើ សំណូមពរ ពីប្រជាពលរដ្ឋចំនួន ១៣៤ករណី ក្នុងនោះបានដោះស្រាយក្នុងវេទិកាចំនួន ១០៧ករណី ស្មើនឹង៨០ភាគរយ បានដោះស្រាយនៅក្នុងឃុំ ស្រុក ខេត្ត ៥ករណីស្មើនឹង ៤ភាគរយ កំពុងដោះស្រាយនៅថ្នាក់ឃុំ ស្រុក ខេត្ត ១៩ករណីស្មើនឹង ១៤ភាគរយ មិនទាន់ដោះស្រាយ ៣ករណីស្មើនឹង ២ភាគរយ។…

  • មន្រ្តីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ ៖ សេដ្ឋកិច្ចក្រៅប្រព័ន្ធបានចូលរួមចំណែកបង្កើតការងារជាង ៧០ភាគរយនៃទំហំការងារសរុបនិងចូលរួមចំណែក ៣២ភាគរយនៃទំហំការងារសរុបរបស់ប្រទេសកំពុងអភិវឌ្ឍន៍

    មន្រ្តីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ ៖ សេដ្ឋកិច្ចក្រៅប្រព័ន្ធបានចូលរួមចំណែកបង្កើតការងារជាង ៧០ភាគរយនៃទំហំការងារសរុបនិងចូលរួមចំណែក ៣២ភាគរយនៃទំហំការងារសរុបរបស់ប្រទេសកំពុងអភិវឌ្ឍន៍

    (ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ បានលើកឡើងថា នៅពិភពលោក សេដ្ឋកិច្ចក្រៅប្រព័ន្ធបានចូលរួមចំណែកបង្កើតការងារជាង ៧០ភាគរយនៃទំហំការងារសរុបនិងចូលរួមចំណែក ៣២ភាគរយនៃទំហំការងារសរុបរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ចំណែកឯប្រទេសអភិវឌ្ឍន៍ហើយ ក៏មានសេដ្ឋកិច្ចក្រៅប្រព័ន្ធគ្របដណ្តប់ខ្ទង់ប្រមាណជា២០ភាគរយ ដែលបានចូលរួមនៅក្នុងGDPប្រមាណ ១៦នៃការងារសរុប ។ ប្រទេសរីកចម្រើនមួយចំនួន អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានចូលរួមសមារហណកម្មនៅក្នុងសេដ្ឋកិច្ចក្នុប្រព័ន្ធ ដោយស្វ័យប្រវត្តិ ដោយសារការរីកចំរើន អាជីពការងារ ត្រូវបានពង្រឹងសមត្ថភាព ។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាព្រឹកថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២៥នេះ នៅក្នុងឱកាសបើកសិក្ខាសាលាផ្សព្វផ្សាយការយល់ដឹង ស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន។ ឯកឧត្តម បញ្ជាក់បន្ថែមថា អ្នកសេដ្ឋកិច្ចប្រព័ន្ធនេះផងដែរក៏បានជួបនូវបញ្ហាប្រឈមមួយចំនួនផងដែរក្នុងនោះការធ្វើការរកស៊ី រកមួយថ្ងៃរស់មួយថ្ងៃ ស្របពេលដែលពិភពលោក ក៏ដូចជាកម្ពុជា ធ្លាប់បានជួបជាមួយនិងវិបត្តិនៃជំងឺកូវីដែ១៩ ជាដើម។ ជាមួយនិងបញ្ហាប្រឈមនានាដែលអាចកើតឡើងចំពោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះដែរ ឯកឧត្តម សូ វិសុទ្ធី បានជំរុញឱ្យអ្នកប្រកបរបរក្រៅប្រព័ន្ធ ពិសេសផ្តោតលើ វិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដែលពុំទាន់បានចុះឈ្មោះចូលក្នុង ថ្នាលឌីជីថលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ CamIE ត្រូវចុះឈ្មោះ ដើម្បីទទួលបានអត្ថប្រយោជន៍នានាដែលរាជរដ្ឋាភិបាលមានការផ្ដល់ជូន។…

  • ក្រសួងបរិស្ថានប្រកាសចាត់វិធានការផ្លូវច្បាប់សិប្បកម្មផលិតគ្រឿងសង្ហាររឹមរបស់បុរី ប៉េង ហួត នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ ក្នុងរាជធានីភ្នំពេញ

    ក្រសួងបរិស្ថានប្រកាសចាត់វិធានការផ្លូវច្បាប់សិប្បកម្មផលិតគ្រឿងសង្ហាររឹមរបស់បុរី ប៉េង ហួត នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ ក្នុងរាជធានីភ្នំពេញ

    (ភ្នំពេញ)៖ ក្រសួងបរិស្ថាននៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥នេះបានបញ្ជាក់ពីការចាត់វិធានការច្បាប់ចំពោះសិប្បកម្មផលិតគ្រឿងសង្ហារឹមរបស់បុរី ប៉េង ហួត ដែលមានទីតាំងនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បើយោងតាមក្រសួងបរិស្ថានដែលបញ្ជាក់ប្រាប់ដល់ អ្នកឧកញ៉ាម្ចាស់បុរីប៉េងហួត(បឹងស្នោរ)ឱ្យដឹងថា សិប្បកម្មមួយកន្លែងនេះបានដំណើរការអាជីវកម្មដោយកាត់ម៉ាប និងជ្រៀកភ្លី នៅទីតាំងខាងក្រៅអគារធ្វើឱ្យមានសំឡេង និងលម្អង តូចៗហើរទៅបរិយាកាស អាចបង្កឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋក្បែរខាង។ ក្រសួងបានលើកឡើងថា សិប្បកម្ម ពុំមានកិច្ចសន្យា ការពារបរិស្ថាន ពុំមានលិខិតអនុញ្ញាតបញ្ចេញសំណល់ និងការទុកដាក់សំណល់នៅទីវាលក្នុងទីតាំងបុរី ដោយមិនបានដឹកជញ្ជូនយកចោលនៅទីលានទុកដាក់សំណល់ ដែលសកម្មភាពនេះល្មើសនឹងមាត្រា ១៧៣ មាត្រា ៦៦៨ នៃក្រមបរិស្ថាន និង ធនធានធម្មជាតិ ។ ក្រសួងបរិស្ថានបានបញ្ជាក់ប្រាប់ដល់ អ្នកឧកញ៉ា សិប្បកម្មផលិត គ្រឿងសង្ហារិមរបស់បុរី ប៉េង ហួត (បឹងស្នោរ) មានទីតាំងនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញដែរថា សិប្បកម្មនេះបានដំណើរការអាជីវកម្មដោយកាត់ម៉ាប និងជ្រៀកភ្លឺ នៅទីតាំងខាងក្រៅអគារធ្វើឱ្យមានសំឡេង និងលម្អងតូចៗហើរទៅបរិយាកាស អាចបង្កឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋក្បែរខាង។ សិប្បកម្ម ពុំមានកិច្ចសន្យា ការពារបរិស្ថាន ពុំមានលិខិតអនុញ្ញាតបញ្ចេញសំណល់ និងការទុកដាក់សំណល់នៅទីវាលក្នុងទីតាំងបុរី ដោយមិនបានដឹកជញ្ជូនយកចោលនៅទីលានទុកដាក់សំណល់ ដែលសកម្មភាពនេះល្មើសនឹងមាត្រា១៧៣ មាត្រា៦៦៨…

  • អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា៖ខ្សែព្រំដែនដែនកម្ពុជា និង ថៃគឺជាព្រំដែនអន្តរជាតិ ដែលត្រូវបានកំណត់ដោយអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ ការពារដោយធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ

    អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា៖ខ្សែព្រំដែនដែនកម្ពុជា និង ថៃគឺជាព្រំដែនអន្តរជាតិ ដែលត្រូវបានកំណត់ដោយអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ ការពារដោយធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ

    (ភ្នំពេញ)៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២៥នេះ បានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថា៖ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ បណ្តាញសារព័ត៌មានថៃមួយចំនួនបានចេញផ្សាយ ដោយស្រង់សម្តីមន្ត្រីយោធាថៃ ដែលអះអាងថា «កន្លែងដែលទាហានថៃបានជាន់ គឺជាទឹកដីរបស់ថៃ»។ ការអះអាងបែបនេះ សំដៅលើដីនៅ ភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលពួកគេបានដាក់របងលួសបន្លា កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ដោយបានឈូសឆាយ និងរាវមីននៅទីនោះជាឯកតោភាគី។ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ព្រំដែនកម្ពុជា និង ថៃគឺជាព្រំដែនអន្តរជាតិរវាងរដ្ឋ និង រដ្ឋ ដែលត្រូវបានកំណត់ដោយអនុសញ្ញាឆ្នាំ១៩០៤ និង សន្ធិសញ្ញាឆ្នាំ១៩០៧ ព្រមទាំងផែនទីខ្នាត ១/២០០ ០០០ និង មានបង្គោលព្រំដែនចំនួន ៧៤បង្គោល ដែលត្រូវបានបោះកាលពីជាង ១០០ឆ្នាំមុន។ ខ្សែព្រំដែននេះមានតម្លៃផ្លូវច្បាប់ រឹងមាំដែលត្រូវបានការពារដោយធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ដែលមិនអាចត្រូវបានកែប្រែ ជាឯកតោភាគីដោយភាគីណាមួយបានឡើយ ។ ជាមួយគ្នានេះអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ដែរថា គណៈកម្មការចម្រុះព្រំដែន…