Category: នយោបាយ

  • សហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបាន ជ័យលាភីពានរង្វាន់អាស៊ាន (ASEAN Prize)

    សហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបាន ជ័យលាភីពានរង្វាន់អាស៊ាន (ASEAN Prize)

    (ភ្នំពេញ) ៖ តាមរយៈប្រកាសព័ត៌មាន របស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នាព្រឹកថ្ងៃស្រុកទី១៧ ខែតុលា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា គណៈកម្មការវាយតម្លៃ នៃលេខាធិការដ្ឋាន សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានសម្រេចប្រគល់ជ័យលាភីពានរង្វាន់អាស៊ាន (ASEAN Prize) ដល់សហភាពសហព័ន្ធយុវជនកម្ពុជា សម្រាប់ឆ្នាំ២០២៥នេះ ។ ស ស យ ក បានគូសបញ្ជាក់ថា ការផ្តល់ពានរង្វាន់នេះ ជាសក្ខីភាព នៃការ​ទទួល​ស្គាល់ការលះបង់ និងស្នាដៃ របស់សមាជិក សមាជិកា ស.ស.យ.ក. គ្រប់រូប ក្នុងបុព្វហេតុជាតិ មាតុភូមិ និងតួនាទីរបស់ ស.ស.យ.ក. ក្នុងការចូលរួម​កសាង​សន្តិភាព និងការអភិវឌ្ឍសហគមន៍អាស៊ាន ៕ ដោយ ៖ ជាវ ចន្ធូ

  • ចាប់ពីឆ្នាំក្រោយទៅរោងចក្រទាំងអស់ត្រូវតែបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យតាមដានគុណភាពខ្យល់

    ចាប់ពីឆ្នាំក្រោយទៅរោងចក្រទាំងអស់ត្រូវតែបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យតាមដានគុណភាពខ្យល់

    (ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងឱកាសអញ្ជើញជាអធិបតីបិទយុទ្ធនាការប្រចាំឆ្នាំផ្ទៃមេឃពណ៌ខៀវ និង ការបញ្ចេញឧស្មន័ស្មើសូន្យឆ្នាំ២០៥០ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានមានប្រសាសន៍ថា នៅឆ្នាំ២០២៦ រោងចក្រទាំងអស់ត្រូវតែបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ តាមដានគុណភាពខ្យល់។ ក្រសួងបរិស្ថាន នឹងធ្វើការសហការជាមួយក្រសួងពាណិជ្ជកម្ម ចាត់វិធានការច្បាប់ ប្រសិនបើក្រុមហ៊ុនណាល្មើសគុណភាពខ្យល់ ឬធ្វើឱ្យខ្យល់របស់យើងមិនស្អាត។ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងថា អង្គការសហប្រជាជាតិ បានរកឃើញមូលហេតុចម្បងៗ នៃវិស័យចំនួន ៦ រួមមាន វិស័យថាមពល វិស័យឧស្សាហកម្ម វិស័យកសិកម្ម វិស័យព្រៃឈើ វិស័យគីមី និងវិស័យសំរាម ដែលធ្វើឱ្យមានការប្រែប្រួលអាកាសធាតុ និងមានការកើនឡើងកម្តៅផែនដី។ ឯកឧត្តម បានថ្លែងបន្ថែមថា កម្ពុជា បានចូលរួមឆ្លើយតបបញ្ហាការប្រែប្រួលអាកាសធាតុ ស្របតាមគោលនយោបាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្នុងនោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចង្អុលបង្ហាញដល់ក្រសួងបរិស្ថាន ដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ ដែលមានសសរស្តម្ភ ចំនួន៣គឺភាពស្អាត ភាពបៃតង និងចីរភាព។ ភាពស្អាតនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន បានគ្របដណ្តប់លើវិស័យចំនួន ៥ ខាងលើដែលបង្កឱ្យមាន…

  • ក្រសួងការងារ និងទីភ្នាក់ងារ GIZ ឯកភាពគ្នាក្នុងការបន្តកិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ

    ក្រសួងការងារ និងទីភ្នាក់ងារ GIZ ឯកភាពគ្នាក្នុងការបន្តកិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ

    (ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម ជាមួយប្រតិភូទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ដែលដឹកនាំដោយលោក Marcus Lange នាយកផ្នែកតំបន់អាស៊ីរបស់ GIZ និងមានការចូលរួមពីលោកបណ្ឌិត Matthias Bickel ដែលត្រូវបានតែងតាំងជាប្រធានថ្មី របស់ GIZ ប្រចាំប្រទេសកម្ពុជា នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការងារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ឱ្យកាន់តែស៊ីជម្រៅលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះទស្សនកិច្ចនៅកម្ពុជារបស់លោក Marcus Lange នាយកផ្នែកតំបន់អាស៊ីរបស់ GIZ និងបានអបអរសាទរដល់លោកបណ្ឌិត Matthias Bickel ដែលត្រូវបានតែងតាំងជាប្រធានថ្មី របស់ GIZ ប្រចាំប្រទេសកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី កោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះអង្គការ GIZ ដែលកន្លងមកបានជួយគាំទ្រយ៉ាងសកម្មទៅលើវិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្ដី ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអាល្លឺម៉ង់ តាមរយៈ…

  • ឯកឧត្តម នុត ច័ន្ទសុខា ៖ ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មនៅតាមឃុំ-សង្កាត់ ជាកម្មវិធីនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ជួយដល់គ្រួសារកសិករ លើកស្ទួយផលិតភាពកសិកម្ម និងប្រាក់ចំណូល

    ឯកឧត្តម នុត ច័ន្ទសុខា ៖ ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មនៅតាមឃុំ-សង្កាត់ ជាកម្មវិធីនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ជួយដល់គ្រួសារកសិករ លើកស្ទួយផលិតភាពកសិកម្ម និងប្រាក់ចំណូល

    (ភ្នំពេញ)៖ ឯកឧត្តម នុត ច័ន្ទសុខា បានគូសបញ្ជាក់ថា ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មនៅតាមឃុំ-សង្កាត់ ជាកម្មវិធីនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភាកម្ពុជា ដើម្បីលើកកម្ពស់ជួយដល់គ្រួសារកសិករ ក្នុងការលើកស្ទួយផលិតភាព កសិកម្មនិងប្រាក់ចំណូល ។ ក្នុងឱកាសតំណាង ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីការតម្រង់ទិសដំបូង និងជំនាញឌីជីថល នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម ឯកឧត្តម នុត ច័ន្ទសុខា មានប្រសាសន៍ថា កម្មវិធីគោលនយោបាយដ៏មានឧត្តមប្រយោជន៍នេះ ទទួលបានការយកចិត្តទុកដាក់ និងជំរុញបន្ថែមទៀតដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនិង ថាមវន្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ ដែលក្នុងនោះការដាក់ពង្រាយមន្ត្រីជំនាញកសិកម្ម នៅឃុំ-សង្កាត់ គឺស្ថិតក្នុងកម្មវិធីគោលនយោបាយអាទិភាពទី៦ របស់រាជរដ្ឋាភិបាល ។ ការដាក់ពង្រាយមន្ត្រីកសិកម្មនៅតាមបណ្តា ឃុំ-សង្កាត់ គឺជាការបង្ខិតសេវាឱ្យទៅជិតប្រជាពលរដ្ឋនៅមូលដ្ឋាន…

  • អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម រួមជាមួយតំណាងស្ថាប័នអន្តរជាតិធំៗ ចុះពិនិត្យស្ថានភាពជំរុំគ្រួសារភៀសសឹក និងហេដ្ឋរចនាសម្ព័ន ដែលរងផលប៉ះផលតាមព្រំដែនកម្ពុជា-ថៃ ជាថ្មី

    អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម រួមជាមួយតំណាងស្ថាប័នអន្តរជាតិធំៗ ចុះពិនិត្យស្ថានភាពជំរុំគ្រួសារភៀសសឹក និងហេដ្ឋរចនាសម្ព័ន ដែលរងផលប៉ះផលតាមព្រំដែនកម្ពុជា-ថៃ ជាថ្មី

    (ខេត្តឧត្តរមានជ័យ)៖ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គមនៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារជំនាញនៃអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម រួមជាមួយ តំណាងស្ថាប័នអន្តរជាតិធំៗ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពពលរដ្ឋភៀសសឹកនៅ ជំរុំបាត់ថ្កៅ ភូមិបាត់ថ្កៅ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ និង ស្ថានភាពខូតខាតហេដ្ឋារចនាសម្ព័ន ក៏ដូចជាទ្រព្យសម្បត្តិរបស់ ពលរដ្ឋនៅតាមព្រំដែនកម្ពុជា-ថៃ ក្នុងក្រុងសំរោង និង ស្រុកបន្ទាយអំពិល ជាថ្មីម្តងទៀត បន្ទាប់ស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃស្ថិតក្នុងស្ថានភាពផុយស្រួយ ក្នុងរយៈពេលជាង ៣ ខែមកនេះ។ ក្នុងដំណើរនេះមានការទទួលស្វាគមន៍ដោយ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងមានការចូលរួមពីតំណាងស្ថានប័នដៃគូរអភិវឌ្ឍន៍អន្តរជាតិមួយចំនួនដូចជាតំណាង កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP), កម្មវិធីស្បៀងអាហារពិភពលោក (WFP), ទីភ្នាក់ងារអាល្លឺម៉ងសម្រាប់ការអភិវឌ្ឍ (GIZ), និង អង្គការយូនីសេហ្វ (Unicef) ខណៈតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ រួមមាន មូលនិធិជាតិជំនួយសង្គម, និងក្រសួងផែនការ ផងដែរ ៕ ដោយ ៖ ង៉ាន់ ទិត្យ

  • លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវដល់ប្រជាជនទាំងអស់ សូមប្រើប្រាស់បណ្ណសមធម៌ ឬបណ្ណ បសស ទៅពិនិត្យជំងឺ និងព្យាបាល ដើម្បីកាត់បន្ថយការចំណាយថវិកា

    លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវដល់ប្រជាជនទាំងអស់ សូមប្រើប្រាស់បណ្ណសមធម៌ ឬបណ្ណ បសស ទៅពិនិត្យជំងឺ និងព្យាបាល ដើម្បីកាត់បន្ថយការចំណាយថវិកា

    (កំពង់ស្ពឺ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអំពាវនាវដល់ប្រជាជនទាំងអស់ សូមប្រើប្រាស់បណ្ណសមធម៌ ឬបណ្ណ បសស ទៅពិនិត្យជំងឺ និងព្យាបាល នៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដើម្បីកាត់បន្ថយការចំណាយថវិកា ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាតំណាង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនដល់ប្រជាជនងាយរងគ្រោះបំផុតចំនួន ១.៣២៩គ្រួសារ មកពីភូមិចំនួន៤០០ ឃុំ/សង្កាត់ចំនួន២៧ ក្រុង/ស្រុកចំនួន៤ ខេត្តកំពង់ស្ពឺ ក្នុងនោះមកពីស្រុកឱរ៉ាល់ចំនួន ៣១៦គ្រួសារ, ស្រុកថ្ពង ៣៣៤គ្រួសារ, ក្រុងឧដ្ដុង្គម៉ែជ័យ ៣១១គ្រួសារ និងស្រុកសាមគ្គីមុនីជ័យ ៣៦៨គ្រួសារ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បាននាំមកនូវព្រះរាជបណ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយព្រះរាជហឫទ័យនឹករលឹក និងសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅពី សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ…

  • សម្តេចតេជោ ហ៊ុន សែន ដឹកនាំសម័យប្រជុំព្រឹទ្ធសភា លើកទី៤ ស្តាប់របាយការណ៍ សកម្មភាព និងលទ្ធផលការងាររបស់ព្រឹទ្ធសភា ចន្លោះសម័យប្រជុំលើកទី៣ និងលើកទី៤ នីតិកាលទី៥

    សម្តេចតេជោ ហ៊ុន សែន ដឹកនាំសម័យប្រជុំព្រឹទ្ធសភា លើកទី៤ ស្តាប់របាយការណ៍ សកម្មភាព និងលទ្ធផលការងាររបស់ព្រឹទ្ធសភា ចន្លោះសម័យប្រជុំលើកទី៣ និងលើកទី៤ នីតិកាលទី៥

    (ភ្នំពេញ)៖ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំ លើកទី៤ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៦០រូប ។ អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈតែ ១ គឺ ស្តាប់របាយការណ៍សង្ខេបរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ ស្តីពីសកម្មភាព និងលទ្ធផលការងាររបស់ព្រឹទ្ធសភានៅចន្លោះសម័យប្រជុំលើកទី៣ និងលើកទី៤ នីតិកាលទី៥ ។ ក្នុងអំឡុងពេលបីខែនៃចន្លោះសម័យប្រជុំលើកទី៣ និងលើកទី៤ ព្រឹទ្ធសភា នីតិកាលទី៥ (៧ កក្កដា-៦តុលា ២០២៥) ថ្នាក់ដឹកនាំ គណៈកម្មាធិការអចិន្ដ្រៃយ៍ គណៈកម្មការ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទាំង៨ ក្រុមសមាជិកាព្រឹទ្ធសភា និងសមាជិក សមាជិកាព្រឹទ្ធសភា បានខិតខំ បំពេញការងារជាប្រក្រតីក្នុងព្រឹទ្ធសភា និងសកម្មក្នុងការចុះប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរដែនដីក្នុងភូមិភាគរបស់ខ្លួន ព្រមទាំងរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ស្មារតីរួមគ្នាជាធ្លុងមួយ សាមគ្គីភាព និងឯកភាពជាតិ តាមរយៈការឧបត្ថម្ភគាំទ្រ និងលើកទឹកចិត្តកងកម្លាំងវីរយុទ្ធជនការពារជាតិជួរមុខ និងជនភៀសសឹកនៅតាមបណ្តាខេត្តនៅព្រំដែន ដោយសម្រេចបានលទ្ធផលផ្លែផ្កាជាគុណប្រយោជន៍ដល់ជាតិ និងប្រជាពលរដ្ឋ ។ ក្នុងរយៈពេល៣ខែ នៃចន្លោះសម័យប្រជុំនេះ សម្តេចតេជោ ហ៊ុន សែន…

  • ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ៖ ASEAN គួរបន្តផ្តោតលើការរៀបចំឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ដែលកាន់តែមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ

    ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ៖ ASEAN គួរបន្តផ្តោតលើការរៀបចំឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ដែលកាន់តែមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ

    (ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ASEAN គួរបន្តផ្តោតលើការរៀបចំឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ដែលកាន់តែមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ សម្រាប់រយៈពេលវែង ទាំងក្នុងទីប្រជុំជន និងជនបទ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បញ្ជាក់ដូច្នេះក្នុងពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី ១៣ និង សន្និសីទនៃភាគីអាត់ម៊ែរ (AADMER) លើកទី ១៤ និង កិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៥ ។ សម្ដេចធិបតី បានថ្លែងថា គ្រោះមហន្តរាយគ្រប់ទម្រង់ បង្កើតឱ្យមានបញ្ហាប្រឈមឥតឈប់ឈរ ដល់ប្រជាជាតិទាំងអស់ ព្រោះគ្រោះមហន្តរាយ ទោះតូចក្តី ធំក្តី តែងបន្សល់ទុកនូវកម្មវិបាកយ៉ាងធ្ងន់ធ្ងរ ដល់ មនុស្ស និង សង្គម ។ ជាមួយនឹងការគំរាមកំហែងកាន់តែខ្លាំងឡើងនៃការប្រែប្រួលអាកាសធាតុ, គ្រោះមហន្តរាយ បាន និងកំពុងកើតមានឡើង កាន់តែញឹកញាប់, កាន់តែធ្ងន់ធ្ងរ, និងកាន់តែពិបាកប៉ាន់ប្រមាណ ។ គ្រោះមហន្តរាយដែលកើតមានឡើងនាពេលថ្មីៗនេះ ដូចជា…

  • ប្រជាពលរដ្ឋនៅតាមតំបន់ទេទឹកពុះ ទទួលបានភ្លើងសូឡាដាក់តាមផ្ទះ ជាអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត

    ប្រជាពលរដ្ឋនៅតាមតំបន់ទេទឹកពុះ ទទួលបានភ្លើងសូឡាដាក់តាមផ្ទះ ជាអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត

    (ភ្នំពេញ)៖ អំពូលសូឡា(ភ្លើងទេវតា) ចំនួន ៥ឈុតដំបូង ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានប្រគល់ជូនគ្រួសារប្រជាពលរដ្ឋ ក្នុងតំបន់ការពារធម្មជាតិកោដូន្តី ស្ថិតក្នុងឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំប្រតិភូ និងមន្រ្តីជំនាញក្រសួងបរិស្ថាន ចុះជួបសំណេះសំណាលនិងតម្លើងអំពូលសូឡា ជូនប្រជាពលរដ្ឋចំនួន ៥គ្រួសារ ស្មើ ៥ខ្នងផ្ទះ ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងពង្រឹងការពារ និង អភិរក្សធនធានធម្មជាតិ។ ប្រជាពលរដ្ឋ ដែលទទួលបានអំណោយភ្លើងទេវតានាពេលនេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ដែលតែងតែគិតគូរដល់សុខទុក្ខនិងជួយបង្កើនជីវភាពរបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានឱ្យបានល្អប្រសើរ ជាលំដាប់។ សូមបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់ជូនប្រជាពលរដ្ឋ នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិកោដូន្តី និងសហគមន៍មូលដ្ឋានក្បែរតំបន់ទេទឹកពុះ ចំនួនជាង…

  • អ្នកនាំពាក្យក្រសួងការងារ ៖ វីដេអូលោក «សូ រតនះ» ផុស ជាវីដេអូចាស់ឆ្នាំ២០១៩ និងស្នើឱ្យលុបបន្ទាន់ ដើម្បីកុំឱ្យមានការភាន់ច្រឡំបន្ត

    អ្នកនាំពាក្យក្រសួងការងារ ៖ វីដេអូលោក «សូ រតនះ» ផុស ជាវីដេអូចាស់ឆ្នាំ២០១៩ និងស្នើឱ្យលុបបន្ទាន់ ដើម្បីកុំឱ្យមានការភាន់ច្រឡំបន្ត

    (ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្នើឱ្យម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ «សូ រតនះ» សូមលុបចោលនូវវីដេអូដែលបានបង្ហោះ កាលពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២៥ ជាបន្ទាន់ ព្រោះនោះជាវីដេអូចាស់។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍នៅថ្ងៃទី ១៦ ខែតុលានេះថា សូមម្ចាស់គណនីឈ្មោះ «សូ រតនះ» លុបចោលវីដេអូដែលមានរយៈពេល ៥៧វិនាទីនោះជាបន្ទាន់ ព្រោះមិនមែនជាហេតុការណ៍កើតឡើងថ្មីៗនេះទេ គឺកើតឡើងតាំងពីឆ្នាំ ២០១៩មកម្លេះ។ លោកបន្ថែមថា ការបង្ហោះនេះ នាំឱ្យមានការភាន់ច្រឡំបន្តដល់សាធារណជន ដូច្នេះសូមម្ចាស់គណនីហ្វេសប៊ុកខាងលើ លុបចេញជាបន្ទាន់។ ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការងារ លោក ស៊ុន មេសា ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក សូមកុំបន្តចែកចាយនូវវីដេអូនេះ ព្រោះអាចបង្កឱ្យមានការភាន់ច្រឡំបន្ថែម៕ ដោយ ៖ ង៉ាន់ ទិត្យ