-
កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)ត្រូវបានលើកទៅពេល តាមការស្នើសុំរបស់ភាគីថៃ

(ភ្នំពេញ)៖ កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ ដែលគ្រោងធ្វើនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ត្រូវបានលើកទៅពេល តាមការស្នើសុំរបស់ភាគីថៃ និងជំនួសវិញដោយជំនួបជាមួយក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) វិញ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ។ នេះបើយោងតាម លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអោយដឹងនៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ។ យោធភូមិភាគទី៤កម្ពុជា នឹងបន្តសម្របសម្រួលជាមួយភាគីថៃក្នុងការរៀបចំកិច្ចប្រជុំខាងលើឱ្យបានឆាប់រហ័ស ដើម្បីអនុញ្ញាតឱ្យភាគីទាំងពីរជំរុញការបន្តអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ៕ ដោយ ៖ ង៉ាន់ ទិត្យ
-
គណប្រតិភូក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញចូលរួមថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ «ព្រះបរមរតនកោដ្ឋ»

(ភ្នំពេញ)៖ គណប្រតិភូក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានអញ្ជើញចូលរួមថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ «ព្រះបរមរតនកោដ្ឋ» ខួបលើកទី ១៣ឆ្នាំ នៃទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ 🙏💐🇰🇭ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ – ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ។ សូមរំលឹកថា ៖ វេលារំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ ខែតុលា កាលពី១៣ឆ្នាំមុន (១៥ តុលា ២០១២ – ១៥ តុលា ២០២៥) គឺជាពេលវេលាដ៏សែនសោកសៅ និងសោកសង្រេងបំផុត សម្រាប់ជាតិខ្មែរទាំងមូល ព្រោះជាពេលវេលាបាត់បង់ នូវព្រះមហាវីរក្សត្រដ៏ឆ្នើមមួយអង្គ គឺសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ។ ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសកម្ពុជា បានបង្ហាញក្តីវិយោគ ស្រណោះស្រណោកពន់ពេកក្រៃ ចំពោះការបាត់បង់អង្គព្រះមហាក្សត្រ ដែលបានបន្សល់នូវស្នាព្រះហស្ថ ដ៏ច្រើនសម្រាប់ជាតិកម្ពុជា…
-
កម្ពុជា ប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះបរមរតនកោដ្ឋ គម្រប់ខួប ១៣ឆ្នាំ នៃការយាងសោយទិវង្គត់របស់ព្រះអង្គ កាលពីឆ្នាំ២០១២

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ជាព្រះរាជពិធីរំលឹកខួប ១៣ឆ្នាំ នៃការយាងសោយទិវង្គតរបស់សម្តេចព្រះបិតាឯករាជ្យជាតិ «ព្រះបរមរតនកោដ្ឋ» ។ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានត្រៀមរៀបចំពិធី គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៣ឆ្នាំ នាមណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ដែលជាថ្ងៃព្រះអង្គសោយទីវង្គត់ កាលពីឆ្នាំ២០១២ កន្លងទៅ ។ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានជូនដំណឹងថា ឆ្នាំនេះ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត និងប្រជារាស្ត្រ ក្នុងទូទាំងប្រទេស នឹងរៀបចំពិធីគោរព ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៣ឆ្នាំ ដែលប្រព្រឹត្តនៅថ្ងៃទី១៥…
-
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានដឹកនាំប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អញ្ជើញចូលរួមថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ “ព្រះបរមរតនកោដ្ឋ”

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំប្រតិភូក្រសួងអញ្ជើញចូលរួមថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប ១៣ ឆ្នាំ នាព្រះមណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ រាជធានីភ្នំពេញ។ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះ “ព្រះបរមរតនកោដ្ឋ” ដែលព្រះអង្គបានលះបង់និងបូជាព្រះកាយពលដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជា។ សូមថ្វាយព្រះរាជកុសលថ្វាយព្រះវិញ្ញាណក្ខន្ឋ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ សូមស្តេចយាងបដិសន្ឋិក្នុងព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕ ដោយ ៖ ង៉ាន់ ទិត្យ
-
រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ យើងត្រូវទប់ស្កាត់ការរើសអើងគ្រប់ទម្រង់ប្រឆាំងទៅនឹងជនពិការ ហើយផ្តល់ការគាំទ្រ និងលើកទឹកចិត្តដល់ជនមានពិការភាព

(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានកិត្តិយសក្រុមការងារសកម្មភាពជនពិការក្រសួងព័ត៌មាន បានលើកឡើងថា យើងទាំងអស់គ្នា មិនត្រូវមើលជនពិការ ត្រឹមតែងពិការភាពរបស់គាត់ទេ ប៉ុន្តែ ត្រូវមើលពីសមត្ថភាពរបស់គាត់ ដូចនេះយើងត្រូវរួមគ្នាទប់ស្កាត់ការរើសអើងគ្រប់ទម្រង់ទាំងអស់ប្រឆាំងទៅនឹងជនពិការ ហើយត្រូវផ្តល់ការគាំទ្រ និងលើកទឹកចិត្តដល់ជនមានពិការភាព។ ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ផែនការយុទ្ធសាស្រ្តជាតិ ស្តីពីពិការភាព ឆ្នាំ២០២៤-២០២៨ និងប្រកាសសមាសភាពក្រុមការងារសកម្មភាពជនពិការក្រសួងព័ត៌មាន បានប្រារព្ធពិធីបើកនៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុុជា បានយកចិត្តទុកដាក់យ៉ាងចំពោះជនមានពិការភាព ជនមានពិការភាព ក៏ត្រូវបានលើកគុណតម្លៃដូចមនុស្សមានកាយសម្បទាធម្មថាដែរ។ ត្រង់ចំណុចនេះសបញ្ជាក់ថា ជនមានពិការភាព គឺមិនត្រូវបានគេបោះបង់ចោលនោះទេ ប៉ុន្តែ ផ្ទុយទៅវិញជនមានពិការភាព ត្រូវបានរាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន ក្នុងវិស័យសាធារណៈ និងឯកជនបានយកចិត្តទុកកាន់តែខ្លាំងបន្ថែមមួយកម្រិតទៀត។ ជាមួយគ្នានេះដែរ ឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងថា នៅក្នុងក្របខ័ណ្ឌក្រសួងព័ត៌មាន បានយកចិត្តទុកដាក់ខ្លាំងខ្លាំងចំពោះជនមានពិការភាព ខណៈមន្ត្រីរាជការចំនួន៥៩រូប គឺជាជនមានពិការភាព កំពុងចូលរួមចំណែកយ៉ាងសកម្មជាមួយក្រសួងព័ត៌មាន លើវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា។ ដោយឡែកជនមានពិការភាពត្រូវបានផ្តល់អាទិភាព រដ្ឋមន្ត្រីក្រសួងព័ត៌មាន…
-
កម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចាប់ដៃគ្នាបន្តជំរុញការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Ayako Inagaki នាយិកាជាន់ខ្ពស់ នៃការិយាល័យអភិវឌ្ឍន៍មនុស្ស និងសង្គមនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ដើម្បីធ្វើបច្ចុប្បន្នភាពលើកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីភាពចាំបាច់នៃកិច្ចសហការដ៏ស្អិតរមួតរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងការចូលរួមដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេស ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជនកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាស្តីពីការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដែលបាននិងកំពុងផ្តល់ជំនាញដល់ពលរដ្ឋកម្ពុជា ក៏ដូចជាយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ និងជាពិសេសបងប្អូនពលករខ្មែរដែលទើបត្រឡប់មកពីថៃឱ្យមានជំនាញបច្ចេកទេស ដែលស្របទៅតាមបរិបទទីផ្សារការងារនាពេលបច្ចុប្បន្ន និងពេលអនាគត ដែលបាននិងកំពុងរក្សាលំនឹងជីវភាពគ្រួសារ និងការកែប្រែជីវភាពឱ្យកាន់តែរីកចម្រើនបន្ថែមទៀតតាមរយៈឱកាសការងារសមរម្យ។ ជាការឆ្លើយតបលោកស្រី Ayako Inagaki នាយិកាជាន់ខ្ពស់ នៃការិយាល័យអភិវឌ្ឍន៍មនុស្ស និងសង្គមនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រីចំពោះជំនួប ដែលបានផ្តល់ឱកាសដល់ភាគីទាំងពីរអាចពិនិត្យមើលវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការដែលភាគីទាំងពីរបានធ្វើកន្លងមក ដើម្បីនឹងបន្តកំណត់សម្រេចនូវគោលដៅបន្ថែមទៀតការជំរុញការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។ ទន្ទឹមគ្នានេះ លោកស្រី…
-
សម្ដេចតេជោ ហ៊ុន សែន៖ សូមគោរពដឹងគុណនូវព្រះរាជបូជនីយកិច្ចដ៏ថ្លៃថ្លាបំផុតរបស់ព្រះបរមរតនកោដ្ឋ ចំពោះជាតិមាតុភូមិកម្ពុជា

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា តាមរយៈបណ្ដាញសង្គមនាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ នេះបានសម្ដែងនូវការគោរពដឹងគុណនូវព្រះរាជបូជនីយកិច្ចដ៏ថ្លៃថ្លាបំផុតរបស់ព្រះបរមរតនកោដ្ឋ ចំពោះជាតិមាតុភូមិកម្ពុជា ។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា ថ្ងៃនេះគឺជាខួប ១៣ឆ្នាំ(១៥ តុលា ២០១២ – ១៥ តុលា ២០២៥) នៃការយាងសោយព្រះទីវង្គតរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង។ សូមគោរពដឹងគុណ និងចងចាំមិនភ្លេចនូវ ព្រះរាជបូជនីយកិច្ចដ៏ថ្លៃថ្លាបំផុតរបស់ព្រះអង្គ ដែលព្រះអង្គបានលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុត ចំពោះជាតិមាតុភូមិកម្ពុជា ដែលស្ថិតស្ថេរជារៀងរហូតនៅក្នុងដួងចិត្តរបស់ប្រជានុរាស្ត្រខ្មែរជាកូន ជាចៅ ជាចៅទួត របស់ព្រះអង្គ។ សម្ដេចតេជោបានបញ្ចប់នូវសំណេរដោយបញ្ជាក់ថា សូមលំឱនកាយវាចាចិត្ត ថ្វាយមហាព្រះរាជកុសលដ៏ឧត្តុង្គឧត្តម ឧទ្ទិសថ្វាយចំពោះដួងព្រះវិញ្ញាណក្ខន្ធព្រះអង្គ និងសូមបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមដួងព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ សូមព្រះអង្គយាងទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕ដោយ៖វណ្ណលុក
-
ម៉ាឡេស៊ី បន្តគាំទ្រកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានគូសបញ្ជាក់ការបន្តគាំទ្រ កិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ។ នេះបើតាមលទ្ធផលនៃជំនួបរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុញ្ញាតឱ្យឯកឧត្តម Dato’ Sri Dr. Ahmad Zahid Hamidi ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងតំបន់ នៃប្រទេសម៉ាឡេស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នាព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍរីកចម្រើន នៅកម្ពុជា រួមទាំងអាកាសយានដ្ឋានអន្តរជាតិតេជោ។ ឯកឧត្តម បានបង្ហាញការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងម៉ាឡេស៊ី និងកម្ពុជា និងបានគូសបញ្ជាក់ការបន្តគាំទ្ររបស់ម៉ាឡេស៊ី ក្នុងការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន រួមមាន៖ វិស័យពាណិជ្ជកម្ម, សេដ្ឋកិច្ច និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន ។ ជាការឆ្លើយតប, សម្ដេចបវរធិបតី បានសម្ដែងនូវការស្វាគមន៍ចំពោះឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ អញ្ជើញបំពេញទស្សនកិច្ចការងារ នៅប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន…
-
ក្រសួងរៀបចំដែនដី កំពុងគិតគូរជាយុទ្ធសាស្ត្ររៀបចំទីតាំងផែសម្រាប់ទេសចរណ៍ និងដឹកជញ្ជូនទំនិញនៅតាមបណ្ដាខេត្តជាប់ដងទន្លេមេគង្គ និងទន្លេសាប ក្នុងគោលដៅប្រែក្លាយតំបន់នេះឱ្យក្លាយជាដង្ហើមសេដ្ឋកិច្ចសម្រាប់កម្ពុជា

(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងគិតគូរជាយុទ្ធសាស្ត្រសម្រាប់ជំរុញសក្តានុពល នៃការដឹកជញ្ជូនតាមផ្លូវទឹកដោយរៀបចំទីតាំងផែ និងផែរណបនៅតាមបណ្តាខេត្តដែលស្ថិតនៅតាមបណ្តោយដងទន្លេមេគង្គ និងទន្លេសាប ជាប្រយោជន៍សម្រាប់ដឹកជញ្ជូនភ្ញៀវទេសចរណ៍ និងសម្ភារៈទំនិញផ្សេងៗ សម្រាប់នាំចេញក្នុងតំបន់បានកាន់តែងាយស្រួល ឆាប់រហ័ស ការធ្វើដំណើរទេសចរណ៍មានភាពរស់រវើក សម្បូរបែប ក្នុងគោលដៅប្រែក្លាយតំបន់នេះ ឱ្យក្លាយជាដង្ហើមសេដ្ឋកិច្ចសម្រាប់កម្ពុជា ជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ ។ ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមហ៊ុនទូកទេសចរណ៍តាមបណ្ដោយទន្លេមេគង្គ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ទីស្តីការក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានប្រសាសន៍ថា ការជួបជុំគ្នានាពេលនេះ គឺដើម្បីជជែកពិភាក្សាប្រមូលធាតុចូលបន្ថែមទៀត ទាក់ទិននឹងកិច្ចការដឹកជញ្ជូនភ្ញៀវទេសចរណ៍ ឬសម្ភារៈទំនិញផ្សេងៗ តាមរយៈក្រុមហ៊ុនទូកទេសចរណ៍នៅតាមបណ្ដោយដងទន្លេមេគង្គ និងទន្លេសាប ។ ម៉្យាងវិញទៀត ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យល់ឃើញថា ទាក់ទិននឹងកិច្ចការនេះ នៅបណ្ដាខេត្តដែលស្ថិតនៅតាមបណ្ដោយដងទន្លេមេគង្គ និងទន្លេសាប គួរតែមានផែទេសចរណ៍ ឬផែរណបសម្រាប់ទូកទេសចរណ៍ដឹកជញ្ជូនភ្ញៀវទេសចរណ៍ និងទំនិញសម្ភារៈផ្សេងៗអោយបានត្រឹមត្រូវ ដោយកិច្ចការនេះ ត្រូវពឹងផ្អែកលើការរៀបចំគិតគូរតំបន់នេះឱ្យបានច្បាស់លាស់ ក្នុងគោលដៅជំរុញឱ្យតំបន់នេះក្លាយជារបៀងសេដ្ឋកិច្ច និងជាដង្ហើមសេដ្ឋកិច្ចរបស់កម្ពុជា ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានបង្ហាញពីគោលបំណងក្នុងការសម្រួលដល់ការដឹកជញ្ជូន ឬធ្វើដំណើរតាមផ្លូវទឹក ដោយធ្វើយ៉ាងណាអោយគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា យើងអាចធ្វើដំណើររឺដឹកជញ្ជូនភ្ញៀវទេសចរណ៍…
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤

(ភ្នំពេញ)៖ លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ បានសង្កេតឃើញថា មានការចូលរួមយ៉ាងសកម្ម និងផុសផល ពីប្រជាពលរដ្ឋ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌដូនពេញ សម្រាប់ព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥នេះ បើទោះបីសំណូមពរ និងសំណើរផ្ទាល់មាត់មានចំនួនតិចក្តី ។ ក្នុងវេទិកានេះ ត្រូវបាន ឯកឧត្តម ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ តំណាងឯកឧត្តម ម៉ប សារិន ប្រធានក្រុមប្រឹក្សា បានបញ្ជាក់ថា ការខិតខំប្រឹងប្រែងរបស់ អាជ្ញាធរពីថ្នាក់លើ រហូតដល់ថ្នាក់មូលដ្ឋាន ដែលមានការសហការគ្នាបានយ៉ាងល្អ ក្នុងការដោះស្រាយបញ្ហា និងសំណូមពររបស់ប្រជាពលរដ្ឋ ដែលបានស្នើឡើង កាលពីឆ្នាំមុន ដោយសម្រេចបានស្ទើតែទាំងស្រុង ជូនដល់ប្រជាពលរដ្ឋ។ ក្នុងឱកាសនោះមានប្រជាពលរដ្ឋ បានលើកឡើងដោយផ្ទាល់មាត់ នូវសំណូមពររបស់ខ្លួន ចង់ឱ្យជួយផ្លាស់ប្តូរអំពូលភ្លើងបំភ្លឺផ្លូវសាធារណៈដែលខូចៗ និងស្នើសុំឱ្យមានការជួយសម្របសម្រួល ដល់កិច្ចការកែតម្រូវសំបុត្រកំណើត ខណៈដែលពលរដ្ឋរូបនេះ ក៏បានថ្លែងអំណរគុណដល់ រដ្ឋបាលរាជធានីភ្នំពេញ ដែលបានជួយកែលម្អហេរដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ជូនប្រជាពលរដ្ឋខណ្ឌដូនពេញ បានយ៉ាងល្អប្រសើរ ។ ជាមួយគ្នានេះ…