Category: នយោបាយ

  • វឌ្ឍនភាព នៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ឆ្នាំ២០២៤ លើគោលដៅ ៩៥-៩៥-៩៥ កម្ពុជា សម្រេចបាន ៩២-១០០-៩៨

    វឌ្ឍនភាព នៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ឆ្នាំ២០២៤ លើគោលដៅ ៩៥-៩៥-៩៥ កម្ពុជា សម្រេចបាន ៩២-១០០-៩៨

    (ភ្នំពេញ)៖ ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានគូសបញ្ជាក់ថា កម្ពុជា សម្រេចបាន ៩២-១០០-៩៨ លើគោលដៅ ៩៥-៩៥-៩៥ នៃ ។ ឯកឧត្តម ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងដូច្នេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំស្តីពីការតាមដានការអនុវត្តគោលនយោបាយជាតិ បញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដោយមានការចូលរួមពី ប្រធាន អនុប្រធាន សមាជិកក្រុមការងារតាមដានការអនុវត្តគោលនយោបាយជាតិ បញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ ព្រមទាំងក្រុមប្រឹក្សាបច្ចេកទេស នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ។ កិច្ចប្រជុំរៀបចំឡើង ដើម្បីពិនិត្យមើលវឌ្ឍនភាព និងបញ្ហាប្រឈមនានា ដែលកើតមានឡើង ក្នុងពេលអនុវត្តគោលនយោបាយ និងលើកជាដំណោះស្រាយ សម្រាប់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ យកទៅអនុវត្តបន្ត ។ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ក្នុងគោលបំណងជំរុញការតាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ឱ្យបានជោគជ័យ…

  • ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT)ចុះពិនិត្យទីតាំងដែលរងផលប៉ះពាល់ពីការ ទំលាក់គ្រាប់ MK-84របស់ យន្តហោះចម្បាំងថៃនៅភូមិសែនរុងរឿង៤ ក្នុងខេត្តព្រះវិហារ

    ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT)ចុះពិនិត្យទីតាំងដែលរងផលប៉ះពាល់ពីការ ទំលាក់គ្រាប់ MK-84របស់ យន្តហោះចម្បាំងថៃនៅភូមិសែនរុងរឿង៤ ក្នុងខេត្តព្រះវិហារ

    (ភ្នំពេញ)៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានឱ្យដឹងថា៖នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ២០២៥ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ី រួមនិងសមាជិក បានចុះពិនិត្យទីតាំងជាក់ស្តែង ដែលរងផលប៉ះពាល់ តាមរយៈការប្រើប្រាស់យន្តហោះចម្បាំងទំលាក់គ្រាប់ MK-84 នៅភូមិសែនរុងរឿង៤ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ក្រសួងការពារជាតិបានឱ្យដឹងថា ៖ ការចុះសង្កេតដោយផ្ទាល់នៅទីតាំងទម្លាក់គ្រាប់បែកពីសំណាក់កងទ័ពថៃនេះដែរធ្វើឡើង ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ ក្រោយបទឈប់បាញ់បានចូលជាធរមាន ឱ្យបានច្បាស់លាស់ ត្រឹមត្រូវ និងមិនលម្អៀង ស្របតាមអាណត្តិរបស់ខ្លួននៅក្នុងការធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និង មានប្រសិទ្ធភាព ។ គួរបញ្ជាក់ថា ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ី រួមនិងសមាជិកតែងចុះសង្កេតដោយផ្ទាល់តាមទីតាំងជាច្រើននៃការទទួលរងផលប៉ះដោយសារសង្រ្គាមឈ្លានពានពីសំណាក់កងទ័ពថៃក្នុងនោះមានទាំងភូមិព្រៃចាន់ ភូមិជោគជ័យ ប្រសាទព្រះវិហារ តំបន់អានសេះ តំបន់ក្បែរប្រាសាទតាមាន់ជាដើម៕ ដោយ ៖ ម៉ាដេប៉ូ

  • សម្តេច ម៉ែន សំអន អញ្ជើញដឹកនាំគណៈប្រតិភូរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ចូលរួមកិច្ចប្រជុំលើកទី៨ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម

    សម្តេច ម៉ែន សំអន អញ្ជើញដឹកនាំគណៈប្រតិភូរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ចូលរួមកិច្ចប្រជុំលើកទី៨ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម

    (ភ្នំពេញ)៖ ព្រឹកថ្ងៃអង្គារ ៧រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ចូលរួមកិច្ចប្រជុំលើកទី៨ ស្តីពី”ការអនុវត្តគម្រោងសាងសង់ ជួសជុល កែលំអ លើកសោភ័ណភាព ស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅព្រះរាជាណាចក្រកម្ពុជា” នាទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមចាប់ពីថ្ងៃទី១៤ ដល់១៦ ខែតុលា ឆ្នាំ២០២៥។ លោក វរសេនីយឯក ងៀន ទិនលីញ (Nguyễn Tấn Linh) មេបញ្ជាការរងយោធភូមិភាគីទី៧ បានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្ដៅដល់គណៈប្រតិភូរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅច្រកទ្វារអន្តរជាតិបាវិត ខេត្តស្វាយរៀង ៕ ដោយ ៖ ថេតវិចិត្រ

  • សម្ដេចតេជោ ហ៊ុន សែន ៖ ម៉ាឡេស៊ី ជាប្រទេសទី១ ដែលទិញអង្ករពីកម្ពុជាច្រើនជាងគេ រហូតដល់ទៅ ៧ម៉ឺនតោនកាលឆ្នាំ២០២៤

    សម្ដេចតេជោ ហ៊ុន សែន ៖ ម៉ាឡេស៊ី ជាប្រទេសទី១ ដែលទិញអង្ករពីកម្ពុជាច្រើនជាងគេ រហូតដល់ទៅ ៧ម៉ឺនតោនកាលឆ្នាំ២០២៤

    (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បានអរគុណម៉ាឡេស៊ី ដែលបានជួយទិញអង្ករពីកម្ពុជា ដោយម៉ាឡេស៊ី ជាប្រទេសទី១ នាំអង្ករពីកម្ពុជាច្រើនជាងគេ រហូតដល់ទៅ ៧ម៉ឺនតោនកាលឆ្នាំ២០២៤ ហើយសម្ដេចសង្ឃឹមថា ម៉ាឡេស៊ី និងជួយទិញផលិតផលកសិកម្មបន្ថែមទៀតពីកម្ពុជា ។ នេះបើតាម ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានប្រាប់អ្នកយកព័ត៌មាននៅក្រោយពេលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម Dato Seri’ Ahmad Zahid bin Hamidi ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍តំបន់ និងជនបទ នៃសហព័ន្ធម៉ាឡេស៊ី ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ។ ឯកឧត្តម ជា ធីរិទ្ធ បានឱ្យដឹងថា ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍តំបន់ និងជនបទ នៃសហព័ន្ធម៉ាឡេស៊ី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងកម្ពុជា និងម៉ាឡេស៊ី នាពេលបច្ចុប្បន្ន…

  • ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ អ្នកស្ម័គ្រចិត្តជនជាតិជប៉ុន បានជួយគាំទ្រយ៉ាងខ្លាំង ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់កម្ពុជា

    ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ អ្នកស្ម័គ្រចិត្តជនជាតិជប៉ុន បានជួយគាំទ្រយ៉ាងខ្លាំង ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់កម្ពុជា

    (ភ្នំពេញ)៖ ស្ថានទូតជប៉ុន និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា បានប្រារព្ធខួប៦០ឆ្នាំ នៃអ្នកស្ម័គ្រចិត្តនៃកិច្ចសហប្រតិបត្តិការក្រៅប្រទេសរបស់ប្រទេសជប៉ុន (JOCV) ដែលជាការឆ្លុះបញ្ចាំងពីរយៈពេល ប្រាំមួយទសវត្សរ៍នៃការប្តេជ្ញាចិត្តមិនផ្លាស់ប្តូរ សាមគ្គីភាពអន្តរជាតិ និងការរួមចំណែកដ៏មានអត្ថន័យចំពោះការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅទូទាំងពិភពលោក។ ពីធីនេះព្រឹត្តិទៅដោយមានការអញ្ជើញចូលរួម ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម អ៊ូអ៊ីណូ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំនៅប្រទេសកម្ពុជា លោក តាណាកា អាគីហ៊ីកូ ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ ហៅកាត់ថាចៃកា តំណាង អង្គការអន្តរជាតិ និងអ្នកស័្មគ្រចិត្តជនជាតិជប៉ុនជាច្រើននាក់។ លោក តាណាកា អាគីហ៊ីកូ ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៏ថា ការបញ្ជូនលើកដំបូងនៃអ្នកស្ម័គ្រចិត្តសហប្រតិបត្តិការក្រៅប្រទេសរបស់ប្រទេសជប៉ុន (JOCV) គឺនៅក្នុងឆ្នាំ១៩៦៥ ដល់ប្រទេសចំនួន៥ គឺឡាវ ម៉ាឡេស៊ី ហ្វីលីពីន កេនយ៉ា និងកម្ពុជា។ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានបញ្ជូនអ្នកស្ម័គ្រចិត្តប្រមាណ ៥៧,០០០ នាក់ទៅកាន់៩៩ ប្រទេសក្នុងរយៈពេល ៦០ឆ្នាំកន្លងមកនេះ។ លោកបញ្ជាក់ថា ការបញ្ជូនអ្នកស្ម័គ្រចិត្ដជប៉ុនមកកម្ពុជា ត្រូវបានផ្អាកដោយសារសង្គ្រាមស៊ីវិលកម្ពុជាបានចាប់ផ្ដើមឡើងវិញនៅឆ្នាំ ១៩៩២។ ចាប់តាំងពីពេលនោះមក អ្នកស្ម័គ្រចិត្តជាង…

  • លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជួបសម្ដែងការគួរសម និងទទួលសាររបស់យុទ្ធជនកម្ពុជា ១៨រូប ពីប្រធានប្រតិភូ អាយ.ស៊ី.អរ.ស៊ី ប្រចាំបាងកក

    លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជួបសម្ដែងការគួរសម និងទទួលសាររបស់យុទ្ធជនកម្ពុជា ១៨រូប ពីប្រធានប្រតិភូ អាយ.ស៊ី.អរ.ស៊ី ប្រចាំបាងកក

    (ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ដ្រៃយ៍ កាកបាទក្រហមកម្ពុជា តំណាងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ បានទទួលជួបជាមួយលោក ចច ម៉ុនតានី ប្រធានប្រតិភូ អាយ.ស៊ី.អរ.ស៊ី ប្រចាំភូមិភាគ (បាងកក) នៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូ និងបានរៀបរាប់ពីសកម្មភាពការងាររបស់កាកបាទក្រហមកម្ពុជា ក្នុងការបំពេញបេសកកម្មការងារមនុស្សធម៌ ជាពិសេសលើការបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបានកើតមានឡើងក្នុងរយៈពេលកន្លងមកនេះ រួមទាំងការងារឆ្លើយតបយ៉ាងស្រសាក់ស្រស្រាំលើបញ្ហាទឹកជំនន់តាមដងទន្លេមេគង្គ រួមទាំងការងារមនុស្សធម៌ផ្សេងៗទៀត។  លើការងារខាងលើនេះ សម្ដចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានសម្រេចទម្លាក់ថវិកា និងសម្ភារៈរួចរាល់ផងដែរ ទៅតាមសាខាកាកបាទក្រហមកម្ពុជា នៅតាមបណ្ដោយព្រំដែន និងតំបន់ជួបបញ្ហានានារួមទាំងគ្រោះមហន្ដរាយធម្មជាតិដោយទឹកជំនន់ ដើម្បីត្រៀមខ្លួនជាស្រេចនៅក្នុងការឆ្លើយតបយ៉ាងទាន់ពេលវេលា។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ អាយ.ស៊ី.អរ.ស៊ី ដែលបានអញ្ជើញចុះសួរសុខទុក្ខជាលើកទី២ ជាមួយយុទ្ធជនកម្ពុជាចំនួន ១៨រូប ដែលត្រូវបានថៃចាប់យកទៅ…

  • ឯកឧត្តម ហ៊ុន ម៉ានី ៖ ក្រុមការងារទាំងអស់ត្រូវបន្តតាមដានយកចិត្ត ទុកដាក់ និងត្រៀមលក្ខណៈដោះស្រាយបញ្ហាប្រឈមនានា

    ឯកឧត្តម ហ៊ុន ម៉ានី ៖ ក្រុមការងារទាំងអស់ត្រូវបន្តតាមដានយកចិត្ត ទុកដាក់ និងត្រៀមលក្ខណៈដោះស្រាយបញ្ហាប្រឈមនានា

    (ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មានប្រសាសន៍លើកឡើងថា តាមរយៈរបាយការណ៍នៃកិច្ចប្រជុំត្រីមាសទី៣ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ នារសៀលនេះ ខ្ញុំសូមវាយតម្លៃខ្ពស់ និងសូមកោតសរសើរក្រុមការងារគ្រប់ជាន់ថ្នាក់ព្រមទាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ទាំងអស់ ដែលបានអនុវត្តការងារយ៉ាងសកម្មនូវគោលនយោបាយអាទិភាពទាំង៦ វិធានការគន្លឹះទាំង៥ និងការងារផ្សេងទៀតដែលគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១ របស់រាជរដ្ឋាភិបាល ព្រមទាំងបានដោះស្រាយបញ្ហាជូនប្រជាជនជាបន្តបន្ទាប់។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបន្ថែមថា ទោះបីជាយ៉ាងនេះក្តី ក្រុមការងារទាំងអស់ត្រូវបន្តតាមដានយកចិត្ត ទុកដាក់ និងត្រៀមលក្ខណៈដោះស្រាយបញ្ហាតាមមូលដ្ឋាននីមួយៗជាមួយស្ថានភាព និងការប្រឈមនានាចំពោះមុខដូចជាគ្រោះមហន្តរាយ គ្រោះទឹកជំនន់ កត្តាសន្តិសុខសង្គម និងភូមិឃុំមានសុវត្ថិភាពជាដើម។ ទន្ទឹមនេះ សូមក្រុមការងារបន្តសហការជាមួយអាជ្ញាធរមូលដ្ឋានជាប្រចាំ លើស្ថានភាពនៃការវិលត្រឡប់របស់បងប្អូនប្រជាពលរដ្ឋខ្មែរពីប្រទេសថៃ ហើយបន្តស្វែងរកការងារ និងដោះស្រាយបញ្ហាជូនពួកគាត់ឱ្យបានល្អប្រសើរ។ ប្រសាសន៍លើកឡើងរបស់ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការរាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅសាលាខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពី ប្រធាន អនុប្រធាន សមាជិក សមាជិកាក្រុមការងារចុះមូលដ្ឋានខេត្ត ក្រុង ស្រុក…

  • ក្រសួងការងារបានដោះស្រាយករណីក្រុមហ៊ុនសានី បានសះជា

    ក្រសួងការងារបានដោះស្រាយករណីក្រុមហ៊ុនសានី បានសះជា

    (ភ្នំពេញ)៖ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ករណីតវ៉ានៅក្រុមហ៊ុនសានី (ខេមបូឌា) ហ្វើនីឈ័រ ឯ.ក បានសះជា ក្រោមការសម្របសម្រួលដោយយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ នេះជាការបញ្ជាក់ពី លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ តាមរយៈអ្នកនាំពាក្យដដែលបានឱ្យដឹងថា ក្រោយមានផ្ទុះការតវ៉ានៃកម្មករនិយោជិតនៅក្រុមហ៊ុនសានី (ខេមបូឌា) ហ្វើនីឈ័រ ឯ.ក ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត ភូមិព្រៃគគីរ ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង លោក អ៊ូ រតនា អគ្គនាយករងនៃអគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំមន្ត្រីចុះទៅដោះស្រាយយ៉ាងយកចិត្តទុកដាក់ ដោយស្តាប់ពីសំណូមពររបស់កម្មករនិយោជិត និងសម្របសម្រួលដោយផ្អែកលើកត្តាច្បាប់រហូតដល់សះជា ។ ក្រោយការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ពីមន្ត្រីក្រសួងការងារ ទាំងភាគីនិយោជក និងភាគីកម្មករនិយោជិត បានឯកភាពគ្នាលើការចរចាលើចំណុចសំខាន់ៗដូចជា ការបើកប្រាក់ឈ្នួលលំហែមាតុភាពស្របតាមច្បាប់, ប្រាក់រង្វាន់ការងារសម្រាប់បុគ្គលិកដែលមានស្នាដៃ, ការរៀបចំឱ្យមានរដ្ឋបាល និងគណនីជនជាតិខ្មែរ ជាដើម។ ជាមួយគ្នានោះ លោក ស៊ុន មេសា…

  • សម្តេចតេជោ ហ៊ុន សែន ៖ ភាពរីកចម្រើននៅកម្ពុជា មិនអាចកាត់ផ្ដាច់បានឡើយនូវតួនាទីរបស់ជប៉ុន

    សម្តេចតេជោ ហ៊ុន សែន ៖ ភាពរីកចម្រើននៅកម្ពុជា មិនអាចកាត់ផ្ដាច់បានឡើយនូវតួនាទីរបស់ជប៉ុន

    (ភ្នំពេញ)៖ ភាពរីកចម្រើននៅកម្ពុជា មិនអាចកាត់ផ្ដាច់បានឡើយនូវតួនាទីរបស់ជប៉ុន រាប់ទាំងការចូលរួមចំណែករកសន្តិភាពនៅកម្ពុជា ។ នេះបើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានប្រាប់អ្នកយកព័ត៌មាននៅក្រោយ ជំនួប សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម TANAKA Akihiko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា នារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ។ ក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ចំពោះ ឯកឧត្តម TANAKA Akihiko និងសហការី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្ដេចបានបង្ហាញនូវក្តីរីករាយដែលបានជួបឯកឧត្តមជាថ្មីម្ដងទៀតបន្ទាប់ពីបានជួបគ្នាកាលពី១០ឆ្នាំមុន នៅពេលដែលឯកឧត្តមបានអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្ពោធស្ពានមិត្តភាព កម្ពុជា-ជប៉ុន អ្នកលឿង កាលពីឆ្នាំ២០១៥។ សម្ដេចតេជោសង្ឃឹមថា វត្តមានរបស់ឯកឧត្តមមកកាន់កម្ពុជាសារជាថ្មីនេះ នឹងបានឃើញពីការអភិវឌ្ឍ និងភាពរីកចម្រើនរបស់កម្ពុជា ជាពិសេសតាមរយៈការជួយជ្រោមជ្រែងរបស់ជប៉ុនក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ នៅក្នុងឱកាសនោះ ឯកឧត្តម TANAKA Akihiko បានសម្ដែងនូវក្តីរីករាយដែលបានជួបសម្ដេចតេជោសារជាថ្មី ហើយឯកឧត្តមបានលើកឡើងថា…

  • ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស កម្ពុជាបានអញ្ជើញចូលរួមកិច្ចប្រជុំចតុភាគី រវាងប្រទេសកម្ពុជា ថៃ ម៉ាឡេស៊ី និងសហរដ្ឋអាមេរិក តាមការអញ្ជើញរបស់ឯកឧត្តម Dato’ Seri Anwar Bin Ibrahim នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី

    ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស កម្ពុជាបានអញ្ជើញចូលរួមកិច្ចប្រជុំចតុភាគី រវាងប្រទេសកម្ពុជា ថៃ ម៉ាឡេស៊ី និងសហរដ្ឋអាមេរិក តាមការអញ្ជើញរបស់ឯកឧត្តម Dato’ Seri Anwar Bin Ibrahim នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី

    (ភ្នំពេញ)៖ នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំចតុភាគី រវាងប្រទេសកម្ពុជា ថៃ ម៉ាឡេស៊ី និងសហរដ្ឋអាមេរិក តាមការអញ្ជើញរបស់ឯកឧត្តម Dato’ Seri Anwar Bin Ibrahim នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី។ អង្គប្រជុំបានបង្ហាញពីបំណងប្រាថ្នារួម ដើម្បីសន្តិភាព និងស្ថិរភាពរវាងកម្ពុជានិងថៃ ក៏ដូចជានៅក្នុងតំបន់ទាំងមូល។ ការណ៍នេះបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ការមិនប្រើកម្លាំង និងការគោរពច្បាប់អន្តរជាតិ។ នៅក្នុងសុន្ទរកថាបើក ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានសម្តែងការកោតសរសើរដ៏ស្មោះស្ម័គ្រ ចំពោះប្រទេសម៉ាឡេស៊ីនិងសហរដ្ឋអាមេរិក លើកិច្ចខិតខំប្រឹងប្រែងប្រកបដោយន័យស្ថាបនា ក្នុងការសម្របសម្រួលកិច្ចប្រជុំចតុភាគីនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការធានាការអនុវត្តឱ្យបានពេញលេញនិងមានប្រសិទ្ធភាព លើលក្ខខណ្ឌបទឈប់បាញ់ និងកិច្ចព្រមព្រៀងទាំងអស់ ដែលសម្រេចបានក្រោមក្របខ័ណ្ឌនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) និងគណៈកម្មាការចម្រុះព្រំដែន (JBC) ដោយបានសង្កត់ធ្ងន់ថា ភាពសុទ្ធចិត្ត ត្រូវតែបង្ហាញតាមរយៈសកម្មភាពពិតប្រាកដនៅទីកន្លែង។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ក្នុងនាមជាប្រទេសដែលមានស្លាកស្នាមបង្កដោយជម្លោះជាច្រើនទសវត្សរ៍ ឬអាចថារាប់សតវត្ស ប្រទេសកម្ពុជាដឹងយ៉ាងច្បាស់អំពីផលវិបាកដ៏អាក្រក់នៃសង្គ្រាម។ «ការណ៍នេះបង្ហាញយ៉ាងច្បាស់ថាហេតុអ្វីបានជាយើងតែងតែចាត់ទុកសន្តិភាពជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់យើង»…