-
ឯកឧត្តម ឃួង ស្រេង ៖ មនុស្សវ័យចាស់ទាំងអស់ បើមានការខ្វះខាតអ្វីមួយ សូមទាក់ទងមកសង្កាត់ ខណ្ឌ នោះអាជ្ញាធរនឹងជួយឧបត្ថម្ភភ្លាម

(ភ្នំពេញ)៖ មនុស្សវ័យចាស់ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្លាំងណាស់ គឺមិនទុកឱ្យមនុស្សវ័យចាស់រស់នៅក្នុងភាពឯកកោឡើយ ។ បើមានការខ្វះខាតអ្វីមួយ សូមមនុស្សវ័យចាស់ទាំងអស់ទាក់ទងមកសង្កាត់ ខណ្ឌ នោះអាជ្ញាធរនឹងជួយឧបត្ដមភ្លាម ពោលគឺមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់បាយឡើយ ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក្នុងពិធីសំណេះ សំណាលមនុស្សវ័យចាស់ ខួបលើកទី២៧ នៃទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ១ តុលា ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី១៣ តុលាឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ ។ ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា សម្តេចទាំងទ្វេបានយកចិត្តទុកដាក់ខ្លាំងណាស់ ចំពោះមនុស្សចាស់ ពោលគឺមិនទុកឱ្យមនុស្សវ័យចាស់រស់នៅក្នុងភាពឯកកោឡើយ ហើយក៏មិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់បាយដែរ។ បើគណបក្សប្រជាជនកម្ពុជានៅកាន់អំណាច គោលនយោបាយនេះនៅតែអនុវត្តជារៀងរហូត ។ ឯកឧត្ដម ឃួង ស្រេង បានណែនាំឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ យកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះមនុស្សចាស់ ជាមួយនិងការគៀងគរសប្បុរសជនរកចំណូល ជួយដល់មនុស្សចាស់ មើលការខុសត្រូវមនុស្សចាស់ មានបញ្ហាអ្វីមួយត្រូវជួយពួកគាត់ភ្លាម ពោលគឺមិនត្រូវទុកឱ្យពួកគាត់ទទួលនូវភាពឯកកោឡើយ។ ឯកឧត្ដម ឃួង ស្រេង បានសូមឱ្យលោក អ៊ុ លោកពូ…
-
ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ១.០៦៣គ្រួសារ នៅក្រុងស្រុកទាំង៦ ខេត្តក្រចេះ បានទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

(ក្រចេះ)៖ កាកបាទក្រហកម្ពុជា ដែលមានសម្តេចព្រះមហក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មេរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ស្បៀងតាមការសុំណើររបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ សរុបចំនួន ១,០៦៣គ្រួសារ នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ ។ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២កាកបាទក្រហមកម្ពុជា បាននាំនូវព្រះបណ្ដាំរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិត ស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះប្រជាពលរដ្ឋទាំងអស់ និងសូមចូលរួមសោកស្តាយដែលគ្រោះធម្មជាតិទឹកជំនន់នេះបានប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ។ ឯកឧត្តម យូ ឡាណា បានបន្តថា “តាមប្រសាសន៍ណែនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់ក្រុមប្រតិបត្តិទាំងអស់ ពេលមានសកម្មភាពទៅទីណាក៏ដោយ ត្រូវណែនាំបងប្អូនប្រជាជនទាំងអស់សូមយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ លាងសម្អាតដៃឱ្យបានស្អាត ត្រូវបរិភោគទឹកឆ្អិន និងមានអនាម័យជានិច្ច…
-
និយ័តករធានារ៉ាប់រងកម្ពុជា កំពុងជំរុញការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ចជូនដល់តំណាងមន្ទីរ ស្ថាប័នពាក់ព័ន្ធនៅខេត្តពោធិ៍សាត់

(ខេត្តពោធិ៍សាត់)៖ និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ បានចុះផ្ស ព្វផ្សាយស្តីពី «ការធានារ៉ាប់រងជាកាតព្វកិច្ច» ជូនដល់តំណាងមន្ទីរ/ស្ថាប័នពាក់ព័ន្ធនានាជុំវិញខេត្ត គ្រឹះស្ថានឯកជន សមាគម ប្រតិបត្តិករវិស័យដឹកជញ្ជូន និងសាធារណជន ក្នុងខេត្តពោធិ៍សាត់។ គោលបំណងនៃការចុះផ្សព្វផ្សាយនេះ គឺដើម្បីលើកកម្ពស់ចំណេះដឹងអំពីការធានារ៉ាប់រងជាកា តព្វកិច្ចជូន ម្ចាស់អាជីវកម្មដឹកជញ្ជូនទំនិញ ដឹកជញ្ជូនអ្នកដំណើរ និងម្ចាស់ក្រុមហ៊ុនសាងសង់ ព្រមទាំងសហគ្រាស សិប្បកម្មនិងរោងចក្រក្នុងមូលដ្ឋានខេត្តពោធិ៍សាត់។ លោកស្រីបណ្ឌិត ហោ សុវឌ្ឍនា អគ្គនាយករងនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានថ្លែងថា និយ័តករ បានកំណត់យកការពង្រឹងការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ច ជាអាទិភាព តាមរយៈការជំរុញការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ ក៏ដូចជាស្ថាប័នមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ អំពីការធានារ៉ាប់រង និងការធានារ៉ាប់រងជាកាតព្វកិច្ច ដែលកំណត់ដោយច្បាប់។ លោកស្រីបណ្ឌិត បានឱ្យដឹងថា យោងតាមច្បាប់ស្តីពីការធានារ៉ាប់រង ដែលបានធ្វើវិសោធនកម្មក្នុងឆ្នាំ២០១៤ បានកំណត់ការធានារ៉ាប់រងចំនួនបី ជាកាតព្វកិច្ចដែលរួមមាន៖ ១).ការធានារ៉ាប់រងភារៈទទួលខុសត្រូវយានយន្ត ២).ការធានារ៉ាប់រងភារៈទទួលខុសត្រូវការដឹកជញ្ជូនអ្នកដំណើរ និង៣). ការធានារ៉ាប់រងភារៈទទួលខុសត្រូវការដ្ឋាន។ ថ្លែងក្នុងឱកាសនោះដែរ លោក ញឹក បានខេងអភិបាលរងខេត្តពោធិ៍សាត់ បានឱ្យដឹងថា សកម្មភាពដឹកជញ្ជូន និងសកម្មភាពសេដ្ឋកិច្ចក្នុងខេត្តពោធិ៍សាត់…
-
នាយករដ្ឋមន្ត្រីកម្ពុជា គាំទ្រការរៀបចំប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមប្រធានបទ ធ្វើសកម្មភាពរៀងរាល់ថ្ងៃ សម្រាប់ភាពធន់នឹងគ្រោះមហន្តរាយថ្ងៃនេះ

(ភ្នំពេញ)៖ យោងតាមសារលិខិត «ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ» នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា សូមគាំទ្រ ចំពោះការរៀបចំប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមប្រធានបទ (ធ្វើសកម្មភាពរៀងរាល់ថ្ងៃ សម្រាប់ភាពធន់នឹងគ្រោះមហន្តរាយថ្ងៃនេះ) រួមជាមួយទិវាអាស៊ានគ្រប់គ្រងគ្រោះមហន្តរាយ និងទិវាអន្តរជាតិ កាត់បន្ថយគ្រោះមហន្តរាយ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ក្នុងស្ថានការណ៍បច្ចុប្បន្ន ពិភពលោកបាននិងកំពុងប្រឈម ទៅនឹងវិបត្តិហានិភ័យជាច្រើន បង្កឡើងដោយធម្មជាតិ និងមនុស្ស ដូចជាការកើនឡើងកម្ដៅភពផែនដីដែលបណ្តាលមកពី ការប្រែប្រួលអាកាសធាតុ ដោយបង្កឱ្យមានជាគ្រោះមហន្តរាយធម្មជាតិ រួមមានទឹកជំនន់ ខ្យល់ព្យុះ រញ្ជួយដី ភ្លើងឆេះព្រៃ ជំងឺរាតត្បាត។ល។ មកលើប្រទេសជាច្រើន មិនថាប្រទេសអ្នកមាន ឬប្រទេសអ្នកក្រឡើយ។ ជាមួយគ្នានេះសង្គ្រាម និងជម្លោះប្រដាប់អាវុធនៅតំបន់មួយចំនួន ក្នុងពិភពលោកដែលជាគ្រោះមហន្តរាយដោយមនុស្ស បន្តវិវត្តលេចធ្លោឡើងប្រកបដោយភាពស្មុគស្មាញថែមទៀត។ សម្ដេចធិបតី បានបន្ថែមថា ដោយឡែកកម្ពុជាក៏មិនខុសពីប្រទេសនៅក្នុងតំបន់ និងនៅលើពិភពលោកនេះដែរស្ថានភាពអាកាសធាតុ ដូចជាការកើនឡើងកម្ដៅ ក្នុងរដូវវស្សាជួបនឹងរបាយទឹកភ្លៀងធ្លាក់រាយប៉ាយមិនបានល្អ ខ្យល់កន្ត្រាក់…
-
ឯកឧត្តម ណុប រ័ត្ននិមល ចាត់ទុកសិស្សប្រឡងជាប់សញ្ញាបត្របាក់ឌុប ពិសេសសិស្សជាប់និទ្ទេស A គឺជាធនធានមនុស្សមួយសម្រាប់ចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិ

(កណ្ដាល)៖ ក្នុងពិធីប្រគល់ម៉ូតូចំនួន ៣៥គ្រឿង អំណោយរបស់ ឯកឧត្តម កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង ជូនសិស្សប្រឡងជាប់និទ្ទេសA ទូទាំងស្រុកកណ្តាលស្ទឹង ចំនួន ៣៥នាក់ និងសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ណុប រ័ត្ននិមល បានចាត់ទុកសិស្សានុសិស្ស ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៤-២០២៥ ពិសេសសិស្សជាប់និទ្ទេសA នាពេលនេះ គឺជាធនធានមនុស្សមួយ សម្រាប់ចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនជាបន្តទៀត ក្រោមម្លប់សន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ។ ឯកឧត្តមមានប្រសាសន៍ថា រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា បានចាត់ទុកការអភិវឌ្ឍមូលធនមនុស្សជាអាទិភាពទី១ ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ និង បានកំណត់អាទិភាពគន្លឹះ ៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា…
-
អ្នកនយោបាយ និងពលរដ្ឋថៃមួយចំនួន ចាប់ផ្តើមមានប្រតិកម្មនឹងក្រុមទាហាន និងក្រុមជ្រុលនិយមថៃ ដែលប្រព្រឹត្តទង្វើឈ្លានពាន និងអសីលធម៌លើពលរដ្ឋខ្មែរ

(ភ្នំពេញ)៖ សមាជិតព្រឹទ្ធសភាប្រទេសថៃ លោកស្រី Angkhana Neelapaijit បានជំរុញឲ្យក្រសួងការបរទេសថៃ ពិនិត្យមើលលើករណីដែលជនល្បីឈ្មោះតាមបណ្តាញសង្គម បានធ្វើទង្វើអសីលធម៌ នៅតាមព្រំដែនថៃចូលទៅក្នុងប្រទេសកម្ពុជា ។ ការបង្ហាញភាពប្រតិកម្មនេះ បានធ្វើឡើងតាមរយៈការផ្សាយរបស់កាសែត Khaosod Engish ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ និងបន្ទាប់គណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា បានប្តឹងទៅឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR ) ពាក់ព័ន្ធនឹងការប្រើប្រាស់សំឡេងរំខាន ដែលជាទម្រង់នៃការបំភិតបំភ័យ និងយាយីផ្លូវចិត្ត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ពីសំណាក់កងទ័ពថៃ នៅមុននោះមួយថ្ងៃ ។ យោងតាមតាមសេចក្តីជូនដំណឹងរបស់ គណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា ដែលបានដកស្រង់ខ្លឹមសារសំដីរបស់ លោកស្រី សមាជិតព្រឹទ្ធសភាប្រទេសថៃ នៅលើការផ្សាយរបស់កាសែត Khaosod Engish បានសរសេរថា « រាជរដ្ឋាភិបាលថៃ គួរតែបានដឹងថា រាល់សកម្មភាពទាំងឡាយណា បង្កឲ្យមានអារម្មណ៍ភ័យខ្លាច ឬប៉ះពាល់ដល់ផ្លូវចិត្តរបស់ប្រជាជន ទោះបីជាអ្នកស្ថិតក្នុងស្ថានភាពជម្លោះក៏ដោយ ជាពិសេសក្រុមងាយរងគ្រោះ ដែលអាចជាការធ្វើទារុណកម្មផ្លូវចិត្ត ក្រោមអនុសញ្ញាប្រឆាំងទារុណកម្ម និងការប្រព្រឹត្តមកលើខ្លួន ឬទណ្ឌកម្មឯទៀតដែលឃោឃៅ អមនុស្សធម៌ ឬន្ថោកបន្ទាប (CAT) ដែលប្រទេសថៃជារដ្ឋភាគី ។ លោកស្រីបានជំរុញឲ្យក្រសួងការបរទេសរបស់ប្រទេសថៃ…
-
ព្រះមហាក្សត្រ និង សម្តេចម៉ែ យាងនិវត្តន៍មកកាន់មាតុភូមិ ប្រកបដោយសុខសុវត្ថិភាព ក្រោយបញ្ចប់ការពិនិត្យព្រះរាជសុខភាព នៅប្រទេសចិន

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្ដេចយាងនិវត្តន៍មកកាន់មាតុភូមិប្រកបដោយសុខសុវត្ថិភាព ក្រោយបញ្ចប់ការពិនិត្យព្រះរាជសុខភាព នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន រយៈពេលជិត២ខែកន្លងមក។ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង និងសម្តេចម៉ែ បានយាងចាកចេញពីប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ ដើម្បីពិនិត្យព្រះរាជសុខភាព នៅរដ្ឋធានីប៉េកាំង។ ក្រោមចំណងទំនាក់ទំនងដ៏ស្អិតល្មួតពោរពេញដោយភាពរឹងមាំមិនអាចពុះបំបែកបាន រដ្ឋាភិបាលចិន បានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះព្រះរាជសុខភាពរបស់ព្រះមហាក្សត្រខ្មែរ និងព្រះមហាក្សត្រី។ ការយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យចិន គឺបានចាប់ផ្តើមឡើងតាំងពីអតីតព្រះមហាក្សត្រ សម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរ។ ការយកចិត្តទុកដាក់ចំពោះព្រះរាជសុខភាពរបស់ព្រះមហាក្សត្រ ក្រុមវេជ្ជបណ្ឌិតចិន តែងយាងព្រះមហាក្សត្រខ្មែរ និងព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ទៅពិនិត្យព្រះរាជសុខភាពមួយឆ្នាំពីរដង។ មួយដងធ្វើឡើងនៅដើមឆ្នាំ ហើយមួយដងទៀត ធ្វើឡើងចុងឆ្នាំ។ ប្រទេសទាំងពីរ គឺជាមិត្តដ៏រឹងមាំមិនអាចបំបែកបាន ដែលទំនាក់ទំនងដ៏ស្អិតរមួតនេះ ត្រូវបានបង្កើតឡើងដោយ ព្រះបរមរតនកោដ្ឋ ជាមួយនឹងអតីតនាយករដ្ឋមន្ត្រីចិន ជូ អេនឡាយ…
-
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ រាជរដ្ឋាភិបាលកម្ពុជា មិនព្រងើយកន្តើយចំពោះពលីកម្មដ៏ធំធេងរបស់អតីតយុទ្ធជន និងគ្រួសារ ដើម្បីជាតិមាតុភូមិ និងប្រជាជនកម្ពុជានោះឡើយ

(ព្រះសីហនុ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ មានប្រសាសន៍គូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មិនព្រងើយកន្តើយចំពោះពលីកម្មដ៏ធំធេងរបស់អតីតយុទ្ធជន និងគ្រួសារ ដើម្បីជាតិមាតុភូមិ និងប្រជាជនកម្ពុជានោះឡើយ ដោយបានគិតគូរជួយជ្រោមជ្រែងតាមគ្រប់វិធីសាស្ត្រ និងគ្រប់ជ្រុងជ្រោយ ឆ្លើយតបតាមសំណើ និងបំណងប្រាថ្នារបស់អតីតយុទ្ធជន និងគ្រួសារនៅខេត្តព្រះសីហនុ ដើម្បីធ្វើយ៉ាងណាជំរុញឱ្យជីវភាពពួកគាត់កាន់តែប្រសើរឡើង ។ ថ្លែងក្នុងពេលជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយអតីតយុទ្ធជន និងគ្រួសារ នៅតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ មានប្រសាសន៍បញ្ជាក់បន្ថែមថា ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមរួមនិងក្រុមការងារបានមកជួបដោយផ្ទាល់នាពេលនេះជាមួយអតីតយុទ្ធជន និងគ្រួសារនៅខេត្តព្រះសីហនុ ដើម្បីបានដឹងពីសុខទុក្ខបញ្ហាប្រឈម និងតម្រូវការនានា និងជួយសម្របសម្រួលដោះស្រាយជូន ក្នុងគោលដៅធ្វើយ៉ាងណាជួយឱ្យអតីតយុទ្ធជននិងគ្រួសារមានជីវភាពល្អប្រសើរ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ជាគោលការណ៍អតីតយុទ្ធជន និងគ្រួសារដែលមានដីប៉ុន្តែគ្មានផ្ទះនោះ ក្រុមការងារនឹងពិនិត្យលទ្ធភាពជួយគិតគូររៀបចំផ្ទះសម្បែងជូនឱ្យបានសមរម្យ ។ រីឯអតីតយុទ្ធជន…
-
អ្នកសង្កេតការណ៍ IOTចុះពិនិត្យទីតាំងជាក់ស្តែង ពេលដែលភាគីថៃចាក់ឧបករណ៍បំពងសម្លេងលាន់លឺយ៉ាងធ្ងន់ធ្ងរ មានទាំងសម្លេងខ្មោច សម្លេងឆ្កែលូ មកលើពលរដ្ឋខ្មែរ រស់នៅភូមិជោគជ័យ និងភូមិព្រៃចាន់

(ភ្នំពេញ)៖ រយៈពេល២ថ្ងៃជាប់ៗគ្នាពោលគឺនៅយប់ថ្ងៃទី ១០ និងថ្ងៃទី ១១ ឈានចូលថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២៥ដោយសារការ ចាក់ សម្លេងពីឧបករណ៍បំពងសម្លេង លាន់លឺយ៉ាងខ្លាំងក្លាពីសំណាក់ភាគីថៃមកលើប្រជាពលរដ្ឋខ្មែររស់នៅ តាមព្រំដែនមក ធ្វើឱ្យក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT)ចុះពិនិត្យទីតាំងជាក់ស្តែងតែម្តង។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជាបានឱ្យដឹងថា៖នៅវេលាម៉ោង១១:០០នាទីយប់ ថ្ងៃសៅរ៍ ទី១១ ខែតុលា ឆ្នាំ២០២៥ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញបន្តចុះពិនិត្យទីតាំងជាក់ស្តែង ភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលកងទ័ពថៃបានចាក់សម្លេងយ៉ាងលាន់លឺរំខានយ៉ាងខ្លាំងក្លាទៅលើប្រជាពលរដ្ឋរស់នៅទីនោះ។ ប្រភពខាងលើនេះបានឱ្យដឹងថា៖ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT)ចុះទៅពិនិត្យទីតាំងជាក់ស្តែងនេះដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ ក្រោយពីបានទទួលព័ត៌មាន ការចាក់ធុងបាស់បំពងសំលេងពីភាគីថៃមកលើប្រជាពលរដ្ឋកម្ពុជា រួមមានទាំងអ្នកឈឺ មនុស្សចាស់ កុមារ និងជនពិការ នៅពេលយប់ស្ងាត់។ សំលេងរួមមាន៖ សំឡេងខ្មោច សំឡេងឆ្កែព្រុស និងសំឡេងឆ្កែលូ ជាដើម៕ ម៉ាដេប៉ូ
-
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ផ្ញើញត្តិបន្ទាន់ជូន ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បន្ទាប់ពីថៃប្រើប្រាស់សំឡេងរំខាន និងបំភិតបំភ័យ ពលរដ្ឋកម្ពុជានៅតាមព្រំដែន

(ភ្នំពេញ)៖ ដោយសារភាពគឃ្លើន និង ការប្រព្រឹត្តិមិនខ្លាចច្បាប់អន្តរជាតិពីសំណាក់កងទ័ពថៃនោះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានផ្ញើញត្តិបន្ទាន់ជូន ឯកឧត្តម Volker Türk ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ពាក់ព័ន្ធនឹងការប្រើប្រាស់សំឡេងរំខាន ដែលជាទម្រង់នៃការបំភិតបំភ័យ និងយាយីផ្លូវចិត្ត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ។ យោងតាមញ្ញត្តិរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា(OHCHR) នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៥នេះបានបញ្ជាក់ថា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានទទួលរបាយការណ៍ពីអាជ្ញាធរមូលដ្ឋាន និង ប្រជាជនរស់នៅក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយ បានអះអាងថា កងយោធា ថៃបានចាក់សំឡេងខ្មោចលងតាមរយៈឧបករណ៍បំពងសំឡេងដែលឮខ្លាំងៗ ចាប់ពីម៉ោង ១០ និង ៤៤ នាទី រសៀលរហូតដល់ម៉ោង ១២ និង ៤ នាទី កណ្តាលអាធ្រាតុ និងបានបន្ត ចាក់សំឡេងរំខានជាសំឡេងយន្តហោះ ពីម៉ោង ៣ និង ២២ នាទី រហូតដល់ម៉ោង ៣…